អំពីប្លក

ខ្ញុំបង្កើតប្លកនេះឡើង គ្រាន់់បានមកជួបបងៗប្អូនៗទាំងអស់់នៅវើតប្រេស
ក្នុងការពិភាក្សាក៏ដូចជាប្ដូរយោបល់់គ្នាលើអត្ថបទណាដែលចាប់់អារម្មណ៏
ហើយខ្ញុំក៏ចង់រៀនវាយអក្សរខ្មែរយូនីកូដនិងនិយាយខ្មែរកុំអោយភ្លេចភាសា
ខ្មែរយើង ហើយរៀនបញ្ចេញគំនិតផ្សេងៗដែលបានមកពីការធ្លាប់់រៀនសូត្រ
និងការអានព័ត៌មានផ្សេងៗ។ម្យ៉ាងទៀតក៏ជាការកែកំសាន្តម្យ៉ាងដែរក្រោយ
ពេលធ្វើការដែលពោរពេញដោយស្រ្តេសនៃជីវិតដែលមានជារៀងរាល់់ថ្ងៃ។
កើតមកជាមនុស្សខ្ញុំចេះតែមានការគិត ការពិចារណានិងស្រ្តេសសព្វបែបយ៉ាង
ដែលជាការគេចមិនផុត ព្រោះជិវិតគឺចឹង,C’est la vie!មិន ជាអ្វីទេ…
ទោះបីជាយ៉ាងណា ជីវិតនៅតែជាជីវិត វាមិនមែន គ្រាន់តែជា”ការតស៊ូ ”
ប៉ុណ្ណោះឡើយ។ជីវិតកើតមកកាន់់តែខិតទៅមុខ ពីភាពវ័យក្មេងទៅកាន់់ ភាព
វ័យចាស់់និងសេចក្ដីស្លាប់។នេះមិនមែនតែសំរាប់់វត្ថុមានជីវិតប៉ុណ្ណោះទេ…វត្ថុគ្មានជីវិតក៏ចឹងដែរ។

201_1239


55 responses to “អំពីប្លក

  1. ត្រូវហើយប្អូន..បងមកប្លកប្អូនញឹកញាប់់ណាស់់ក៏ព្រោះតែ
    ប្អូននៅតូចតែមានវិជ្ជានិងគំនិតមិនចាញ់់មនុស្សចាស់់ឡើយ។

  2. La vie, c’est comme ca!!
    Je suis lycéen a Phnom Penh. Je vous remercie pour avoir donné votre opinion a mon Blog. Comme je sais un peu le francais, je vous demande de me corriger. Merci d’avance.

  3. Merci.Tu es très bon en francais,je crois.
    Moi,malgrès que je parle le Francais depuis des années,
    je ne parle pas encore très bien . Mais lorsque je lis,
    je comprends bien.

  4. ផ្កាយដុះកន្ទុយ

    និយាយបារាំងតែគ្នាឯងទៅ! អាងតែគេអត់ចេះមើល ចង់ធ្វើបានគេ:)
    និយាយអីចឹង ឧត្តមរៀននៅភ្នំពេញ រៀនអីដែរ! ចុះសម្បត្តិវិញ រៀនបារាំងនៅ៝ណាដែរ?
    ***
    សម្បត្តិមើលទៅហាក់ដូចជាចូលចិត្តទស្សនៈវិជ្ជា
    សម្បើមណាស់ ព្រោះគ្រាន់តែអានម៉ាត្រួសមក ក៏ដឹងថាគំនិត ឬទស្សនៈរបស់យើងពិតជាទូលាយណាស់…
    សុំរាប់អានផង លោខ្ញុំឆ្លង អាចក្លាយជាអ្នកចេះដឹងនឹងគេ!?

  5. Malgré que je parle le Francais depuis des années ,je
    lne le parle encore très bien.Mais je comprends plus losrque
    je lis .
    Merci Comète..je suis tombé amoureux de la
    philosophie depuis longtemps.mais à qui communique
    cet amour? j`y trouve une porte vers queque chose de mystérieux et je sais qu“elle a une secrète et ne révèle
    la vérité quà ceux qui y sont initiés car le plus grand mystère
    de tous intereste le plus les philosophes!

    សូមអរគុណហើយផ្កាយដុះកន្ទុយហើយដែលសូមរាប់់អានខ្ញុំ។
    ខ្ញុំរៀនបារាំងនៅប្រទេសកាណាដា។គ្រាន់់តែចង់់ក្លាយជាអ្នកចេះដឹង
    នោះក៏អាចហៅទស្សនវិទូបាត់់ទៅហើយ..ព្រោះកាលណាមានចិត្ត
    ស្រលាញ់់វិជ្ជា ពិតជានឹងនាំអោយចង់់ចេះចង់់ដឹង និងតាមអាន តាមរៀនសូត្រពីមិត្តៗ ក៏ដូចជាមហាទស្សនវិទូក្នុងលោកយើងនេះ។
    ខ្ញុំនឹងសរសេរជាបន្តបន្ទាប់់អំពីទស្សនវិជ្ជា និងប្រវត្តិទស្សនវិទូ
    ល្បីល្បាញក្នុងលោក ដើម្បីរៀនវីជ្ជានេះ។

  6. គម្រោងបកប្រែ​ពាក្យ​បរទេស​មក​ភាសា​ខ្មែរ៖ តើ​អ្នក​នឹង​ចូល​រួម​គាំ​ទ្រ​ដែរ​ឬទេ?
    សូម​ចូល​ទៅ​
    http://svichet.wordpress.com/2010/06/17/translation-project/

    ដើម្បី​បញ្ចេញ​សំលេង

  7. សួស្តី​សម្បត្តិ​! ខ្ញុំ​មាន​សេចក្តី​រំភើប​ពេល​ដែល​បាន​ឃើញ​ថា​សម្បត្តិ​ជា​អ្នក​ស្រលាញ់​ទស្សនវិជ្ជា។ ខ្ញុំ​កំពុងសិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​អនុវត្តន៍​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។

  8. សួស្ដីបង!
    ខ្ញុំក៏រីករាយដែរដែលបានដឹងថា បងមានវិជ្ជាខ្ពង់់ខ្ពស់់ខាងទស្សនវិជ្ជា បានរៀនរហូតដល់់
    ថ្នាក់់បណ្ឌិតទៀត..ពិតជាពិសេសណាស់់ ហើយក៏កំរមានខ្មេររៀនផ្នែកហ្នឹងដល់់កំរិតហ្នឹងទៀត។
    ខ្ញុំសូមជូនពរបងបានសេចក្ដីសុខសប្បាយនិងជោគជ័យ។
    ចំណែកខ្ញុំ មិនមានចំណេះខាងហ្នឹងទេ គ្រាន់់តែរៀនដោយចំណូលចិត្តរបស់់ខ្លួនឯងប៉ុណ្ណោះ
    ព្រោះខ្ញុំ ចេះតែមានចំងល់់ និងការគិតវែងឆ្ងាយទៅដល់់ទីលំហអាកាសគ្មានដែនកំណត់់
    ហើយទស្សនវិជ្ជា ប្រាប់់ថា ការគិតឆ្ងល់់ ជាដើមហេតុនំាអោយខ្ញុំស្រលាញ់់ទស្សនវិជ្ជា
    Platon a dit que l`étonnement est l `origine de la philosophie.
    La philosophie est le plus précieux des biens que les Dieux aient accordé
    à la race des mortels.

  9. ស្តាប់បងចន្ទរឿនសម្ភាសជាមួយនឹងក្រុមការងារខាងវិទ្យុអូស្រ្តាលី..
    ទីនេះជាកន្លែងប្រមូលផ្តុំអ្នកទស្សនវិជ្ជាហើយ.. សូមបងសម្បត្តិខិតខំសរសេរបន្ថែមទៀត ពីប្រធានបទនេះ ដើម្បីចែករំលែកការ​យល់ឃើញដល់ប្អូនៗខ្មែរយើងផង។
    Je sais au Canada, qu’ on parle aussi le francais mais moins que l’anglais.. Est ce qu’on parle le francais beaucoup en Europe? Quels sont pays?.. Quand vous viendrez chez nous? Ou vous etes né?.. Racontez-nous un peu de vous pour nous vous bien connaisons..

  10. Bonjour Oudam!
    Je m`excuse car je n`ai pas pu répondre à tes questions.
    Oui , au Canada on parle l`Anglais et le Francais.Mais le Francais,
    c`est surtout au Québec.Et c`est inquietant pour les Francophones
    et Québecois parce que L`Anglais est de plus plus menacant
    car plus d`Anglophones vinnent vivre au Québec et les québecois deviendraient bientôt minoritaires.Je ne sais pas quand je viendrais
    Au Cambodge …Jàime bien venir visiter notre cher pays.

  11. សួស្តីម្ចាស់ផ្ទះ រីករាយដែលបានស្គាល់!

  12. សួស្ដីភារម្យ !
    រីករាយដែលបានស្គាល់់។

  13. Bienvenue de retourner chez nous, notre pauvre pays..

  14. Désolé,Oudom,je n`ai pas la chance de venir visiter notre cher
    Cambodge.Je souffre beaucoup de ne pas avoir la chance de vivre
    dans notre pays car je suis malheureux dans la vie.

  15. សួស្តីបង! រីករាយដែលបានស្គាល់! ទោះប្អូនមិនបានរៀន​ផ្នែក​ទស្សនវិជ្ជា​ក៍ដោយ​ ក៍ប្អូនស្រលាញ់មុខវិជ្ជានេះណាស់ ប្អូនតែមើលសៀវភៅទាក់ទងនឹង​វា ព្រោះ​ប្អូន​អាច​រៀបចំអនាគតប្អូនអោយល្អប្រសើរ។ ផ្ទះបងពិតជាគួរអោយចាប់អារម្មណ៍ សុំ​ដើរមើលមួយជុំមក ក្រែងបានទស្សនៈខ្លះៗទៅផ្ទះវិញ។ សុខសប្បាយទេ?

  16. សួស្ដីប្អូន!
    បងក៏រីករាយដែរដែលបានស្កាល់់ប្អូនមកដល់់ទីនេះ។បងមិនចេះទស្សនវិជ្ជាច្រើនទេ៖
    បងគ្រាន់់តែចូលចិត្តហើយក៍បានស្វែងរកសៀវភៅទស្សនវិជ្ជាមកអានទាល់់តែ
    ស្រលាញ់់វិជ្ជានេះដក់់ជាប់់នឹងដួងចិត្ត រហូតមក។បងសុខទុក្ខុធម្មតាទេ ចុះប្អូនវិញ?
    សូមប្អូនប្រកបដោយសេចក្ដីសុខសប្បាយជានិច្ច!

  17. សុខសប្បាយទេ តែមានសំនួរចង់អោយបង​បញ្ចេញមតិបន្តិចទាក់ទងនឹង​ ពាក្យ​ស្នេហា រវាងប្រុស និងស្រី។ ផ្អែកលើទស្សន​វិជ្ជា បងយល់ឃើញដូចមេ្តច?

  18. ជំហានដំបូងត្រូវតែមានចំណេះ។ប៉ុនែ្តមានចំណេះខ្ពង់ខ្ពស់មិនមែន
    មានន៍យថាឆ្លាតនោះទេ។គាំទ្រចំពោះអ្នកមានចំណេះ។
    ប៉ុនែ្តដើម្បីរស់,ត្រូវរៀនសងេ្កតពីរបបនរយោបាយរបស់សង្គមដែលយើងកំពុងរស់នៅ។

  19. អត្ថបទអំពិស្នេហារវាងប្រុសស្រី បងបានសរសេរជាច្រើនហូរហែរតំាងពិខែ
    ឧសភាឫមិថុនា។ដូច្នេះប្អូនអាចរកឃើញអត្ថបទនោះដោយគ្រាន់់តែចុចលើខែ
    មិថុនាដែលស្ថិតនៅក្នុងបណ្ណាសារខាងស្ដាំដៃ ក្រោមអត្ថបទផ្សាយថ្មីៗ។

  20. អរគុណចាំប្អូនបើកអាន!

  21. សួស្ដី អង្គារ !
    សុខសប្បាយជាទេ ​​?
    ដោយក្ដីនឹករលឹក

  22. សួស្ដីផ្កាកែវ!
    សុខសប្បាយជាទេ​។អរគុណ,ចុះអ្នកវិញ?
    សូមអោយបានសប្បាយក្នុងោកាសបុណ្យណូអែលនិងឆ្នាំថ្មី!
    Joyeuses fêtes et bonne Année 2011!

  23. សួស្តី !!!
    ខ្ញុំចង់ដឹងអ្វីទៅទស្សនវិជ្ជា ? តើ គេរៀនពីអីដែរ បាទ ?

  24. សួស្ដី!ខ្ញុំបានសរសេរអំពីសំណួរថាតើ ទស្សនវិជ្ជាជាអ្វី? កាលពីខែមេសា។
    ដូច្នេះសូមអ្នកចុចលើខែខែមេសាដែលនៅក្នុងបណ្ណាសារខាងស្ដាំដៃក្នុងប្លកខ្ញុំនេះ,
    អ្នកនឹងបានដឹងថាទស្សនវិជ្ជាជាអ្វីតាមទស្សនៈរបស់់ខ្ញុំ។
    តាមពិតទស្សនវិជ្ជារៀនស្វែងយល់់ពីការពិត ហើយការពិតដ៏កំពូលគឺ ទុក្ខដែលអ្នកគ្រប់់គ្នា
    គេចមិនរួច ។ប៉ុន្តែព្រះពុទ្ធព្រះអង្គដែលបានស្វែងយល់់អំពីទុក្ខហើយនោះ បានរកឃើញមធ្យោបាយ
    រំដោះទុក្ខបាន ដើម្បីសោយសេចក្ដីសុខគ្មានប្រួលប្រែតរៀងទៅ នៅបរិនិព្វាន។

  25. ផ្កាកែវ ក៍បាន .. អរគុណសំរាប់ការជូនពរ ។

    អង្គារ ក៍ដូចគ្នាដែរ សូមបានសប្បាយក្នុងឱកាស
    ‹‹ បុណ្យណូអែល ›› និង ‹‹ ឆ្នាំថ្មី! ››

  26. ខ្ញុំនិយាយលេងទេ ព្រោះខ្ញុំមិនដឹងអ្នកជានរណាទេKlb ។
    បើសិនជាផ្កាកែវមែន ខ្ញុំពិតជាពូកែទាញមែនទេ?
    (ចេះតែជឿថា ផ្កាកែវ=កុលាបខៀវ=ម្លិៈខៀវ,អ្នកនាង,កុលាបស =បក្សីតូច=សត្វត្រចៀកកាំ…?)

  27. ពូកែទាយមែនទេដឹងហ្ន៎ ? .. តែឈ្មោះផ្កាកែវ ក៍ល្អម្យ៉ាងដែរ
    សូមប្រើឈ្មោះនេះចុះ !.. តាមពិតខ្ញុំមិនបានដឹងសម្បត្តិជានរណា
    ដែរទេ .. គ្រាន់តែធ្លាប់បានស្គាល់ម្ចាស់រូបថតនេះ គេមានឈ្មោះ
    អង្គារ ជាមនុស្សស្លូតបូតម្នាក់ ជាមិត្តដ៍ល្អ .. មួយរយះកន្លងគេមាន
    ការយល់ច្រឡំទៅលើពាក្យសំដីមិត្តរបស់គេ ដែលបានប្រើទៅលើ
    មនុស្សម្នាក់ផ្សេង ..ការប្រមាថ មើលស្រាលមកលើមនុស្សស្រី ធ្វើ
    ឱយទ្រាំមិនបាន ក៍ដាក់ប្រកាសជាចំហរ….ជាចៃដន្យមួយ គាប់ជួន
    ពេលនោះ អង្គារក៍មានបញ្ហាជាមួយមិត្តភក្តិគេដែរ ទើបអង្គារ
    យកពាក្យសំដីមិត្តស្រីគេទៅវិភាគក្នុងផ្លូវស្មានខុសទៅវិញ !!!..

    បន្ទាប់មកពួកយើង មិនអាចបកស្រាយពន្យល់គ្នាជាបន្តបាន..
    ដោយគ្រានោះ អង្គារក៍ចាកចេញ បាត់ទៅហើយ …

    អរគុណសំរាប់ការអនុញ្ញាតិ ឱយផ្កាកែវ បានសរសេរនៅទីនេះ !.

    ផ្កាកែវ

  28. និយាយចឹង klbពូកែធ្វើដំណើរណាស់់ រហូតមកដល់់ខ្ពមរបស់់ខ្ញុំ។
    ខ្ញុំមករស់់នៅទីនេះស្ងប់់ស្ងាត់់ក្នុងទីរហោរដ្ឋាន ក្នុងព្រៃស្មសាន
    អណ្ដែតអណ្ដូងម្នាក់់់ឯង បានសំរាកការធ្មឹងត្មាតបន្តិចសិនចុះ
    😀 ហើយចុះklb(kolab bleu) មានផ្ទះនៅភូមិវើតប្រេសដែរឫទេ?
    ភូមិមិត្តលាភភ្លើងព្រៃឆេះអស់់ទៅហើយ ខ្ញុំរត់់មកជ្រកនៅទីនេះ
    បណ្ដោះអាសន្ន មិនដឹងថាទីណាជាលំនៅអាចិន្រ្តៃទេ ។
    សូមកុំសរសើរខ្ញុំអី ខ្ញុំមិនស្លូត មិត្តល្អអីទេ ។ខ្ញុំហ្នឹងហើយកាច
    កាចជាងសត្វសាហាវទៅទៀតពីព្រោះខ្ញុំគិតថាមនុស្សជា
    សត្វកាចសាហាវជាងសត្វណាៗទំាងអស់់ក្នុងលោក ៖តោ ខ្លា ពស់់
    ក្រពើ…ក៏ខ្លាចដែរ។មនុស្សកាប់់សំលាប់់គ្នាអស់់១០០លាន
    នាក់់ក្នុងសតវត្សទី២០កន្លងទៅ។ រីឯតោ ខ្លា ក្រពើ …មិន
    សំលាប់់គ្នាទេ វារស់់នៅជាមួយគ្នាដោយហ្វូងរបស់់វា ដោយគ្មាន
    ការសំលាប់់គ្នា ស៊ីសាចគ្នាឡើយ។បើខ្ញុំដើរក្នុងទីស្ងាត់់ ឬក្នុងព្រៃ
    សត្វដែលខ្ញុំខ្លាចបំផុតគឺសត្វមនុស្ស។

  29. រឹងថ្គាម ក្រោមព្រិល!!!

  30. គ្រាន់តែរូប ក៏អង្គុយសាញ់ជឹងគិតដែរបងអើយ!! 😀

  31. សួស្តី​សម្បត្តិ​
    បង​មាន​សេចក្តី​រីករាយ​ពេល​បង​អាន​អត្ថបទ​យ៉ាង​ច្រើន​ដែល​សម្បត្តិ​​បាន​សរសេរ។
    បង​អត់​ចេះ​ខ្មែរ​ជ្រៅ​ជ្រាល​ដូច​សម្បត្តិ​ តែ​បង​ព្យាយាម​ខំ​រៀន​ប្រ​ចាំ​ថ្ងៃ​អោយ​ចេះ​ដូច​កូន​ខ្មែរ​ពេញ​លក្ខណ:។
    ចំណែក​រៀង​ចំណី​អាហារ​ បង​បាន​បន្ថយ​សាច់​យ៉ាង​ច្រើន​ដែរ។ នេះ​ជា​ការ​ប្រសើរ​ណាស់​ដែរ​សម្បត្តិ​​អាច​តម​សាច់​ ញ៉ាំ​តែ​បន្លែ​ផ្លែ​ឈើ។
    បង​សប្បាយ​ពេញ​ចិត្ត​ដោយ​បាន​ជួប​ខ្មែរ​ក្រៅ​មាន​គំនិត​ដូច​គ្នា។ ថ្ងៃ​មុន​បង​បាន​ជួប​បង​ហនុមាន។ គាត់​ជា​ខ្មែរ​ក្រៅ​ដែល​មាន​គំនិត​ដូច​យើង​ដែរ។
    មួយថ្ងៃៗ​ រស្មី បំភ្លឺ ជនជាតិ​ខ្មែរ​ទាំងអស់ ទៅ​សុភមង្គល​ បើ​យើង​ជួយ​ បំភ្លឺ សាមគ្គី គ្នា។ យើង​មាន​សង្ឃឹម​ជា​និច្ច។​
    បង​ជំរាប​លា​ប្អូន​ ថ្ងៃក្រោយ​មក​លេង​ទៀត។
    សូម​សម្បាត្តិ​​និង​ក្រុម​គ្រួសារ​ជួប​ប្រទះ​តែ​សេចក្តី​សុខ​សប្បាយ សំណាង​និង​សុខភាព​​ល្អ​គ្រប់ៗគ្នា។

  32. ជំរាបសួរបង ខ្ញុំរីករាយណាស់់ដែលបានមកស្គាល់់បង
    ហើយបងមានចិត្តស្រលាញ់់ខ្មែរនិងព្យាយាមបង្កើនចំណេះ
    ដឹងភាសាខ្មែរយើង នៅទីនេះដែលមានខ្មែរជាច្រើនបានមកមូរមី
    ដើម្បីជួបសំណេះសំណាលគ្នាក៏ដូចជាដើម្បីចែកចំណេះដឹងគ្នាទៅវិញទៅមក។
    ខ្ញុំអត់់ចេះដឹងអីច្រើនដូចដែលបងបានពោលមកនោះទេ ..ខ្ញុំគ្រាន់់តែធ្វើ
    ដូចបងចឹងគឺព្យាយាមរៀនខ្មែរនៅទីនេះ ក៏ដូចជាខំសរសេរនូវគំនិតឫ
    ទស្សនៈផ្សេងដែលខ្ញុំមាននិងពីអ្នកប្រាជ្ញដែលខ្ញុំបានអានតាមរយៈសៀវភៅ
    ជាច្រើន។ចំពោះការតមសាច់់ ពិតមានការពិបាកបន្តិចបើយើងតមសាច់់
    ទំាងស្រុងតែម្ដង។ដូច្នេះមានតែធ្វើដោយសន្សឹមៗទេ ទើបទៅមុខតាមសំរួល។
    ខ្ញុំតមសាច់់ មិនចង់់បានគេចពីបាបនោទេ ព្រោះវាជាមនោសញ្ចេតនា
    របស់់ខ្ញុំមានចំពោះសត្វដែលត្រូវគេចាប់់យកទៅ…ជីវិតសត្វលោក
    ជៀសបាបមិនរួចទេ ព្រោះជីវិតគឺចឹង ។ប៉ុន្តែយើងអាចបន្ថយបាន
    កាលណាយើងមានឆន្ទៈ ហើយការតមសាច់់សំរេចទៅរួចដោយ
    សារឆន្ទៈ ព្រោះឆន្ទៈខ្លំាង ខ្លាំងមកពីវិចារណញ្ញាណផងដែរ។

    សូមបងនិងក្រុមគ្រួសារប្រកបដោយសេចក្ដីសុខសប្បាយ
    សំណាងនិងសុខភាពល្អជានិច្ច។

  33. ភារម្យ, រូបហ្នឹង មិនបានសញ្ជឹងគិតអីទេ ព្រោះរវល់់តែមើលអ្នកថត
    មានពេលឯណាទៅគិតសញ្ជឹង 😀

  34. «C`est la vie!» ខ្ញុំ​ចូល​ចិត្ត​ពាក្យ​នេះ តែ​ទោះ​ជា​យ៉ាង​ណា ក៏​មិន​ភ្លេច​ថា​ជីវិត គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​យើង​ម្នាក់​ៗ​ 😀

  35. ខ្ញុំ​ទើប​តែ​អាន​ទំព័រ «​Why I’m Vegetarian»។ វា​​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ច្រើន អំពី​ជីវិត… តើ​អ្វី​ដែល​យើង​​ត្រូវ​ការ​ចាំ​បាច់ និង​មិន​ចាំ​បាច់​សម្រាប់​ជីវិត​ ដូច​ជា​ពាក្យ​សូក្រាត​គាត់​និយាយ​ពេល​ដែល​គាត់​នៅ​ផ្សារ​ចឹង៖​ «មាន​របស់​ប៉ុន្មាន​ទៅ​ ដែល​ខ្ញុំ​មិន​ត្រូវ​ការ​ទាល់​តែ​សោះ​!​»។ វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ រក​និយាយ​មិន​ចេញ​… ក្រៅ​ពី​ពាក្យ​ថា​អរគុណ​សម្រាប់​ការ​ចែក​រំឡែក​របស់​ដ៏​មាន​តម្លៃ​យ៉ាង​ដូច្នេះ​!

  36. សួស្ដី ផ្កាយ! សុខសប្បាយជាទេ?
    ជីវិតជៀសមិនរួចពីបាបទេ តែយើងអាចបន្ថយបាបបានខ្លះ។
    មនុស្សយើងខំប្រឹងស្វែងរកនឿយហត់់ណាស់់ មួយជីវិត
    ប៉ុន្តែជីវិត ខ្លី ឫ ក៏មើលមិនឃើញ ។នរណាទៅដឹងថារស់់នៅ
    ដល់់អាយុប៉ុណ្ណេះ ប៉ុណ្ណោះ? ជីវិតមិនទៀង គួរអនិច្ចារណាស់់
    ជាពិសេសចំពោះក្មេងដែលគ្នាទើបនឹងកើតមក មិនទាន់់ស្គាល់់អ្វី
    ជាជីវិតផង ក៏ស្លាប់់ចាកលោកនេះទៅ បន្សល់់ទុក្ខធំដល់់ឪពុកម្ដាយ
    បងប្អូន…មួយជីវិត។ជីវិតគឺចឹង!ជីវិតគឺជាការតស៊ូ តែការតស៊ូ
    មិនមែនជីវិតទេ។ជីវិត ស្ថិតនៅក្នុងដៃខ្លួនឯងមែនពិតហើយ ប៉ុន្តែ
    វាសនានៃជីវិត មើលពុំឃើញទេ ដូច្នេះដៃក៏មិនអាចក្ដោបក្ដាប់់បាន
    គ្រប់់ពេលវេលាដែរ ។Heracliteថា ជីវិតស្ថិតនៅក្រោមឥទ្ធិពល
    នៃវាសនា ។គំនិតនេះបង្ហាញថា ជីវិតទោះជាថស្ថិតនៅក្នុងកណ្ដាប់់
    ដៃមនុស្សម្នាកៗមែនតែ វាសនា ជាអ្នកសំរេចលើជីវិត ឫក៏ជាម្ចាស់់
    លើជីវិតដែរ ពីព្រោះដូចនេះហើយបានជា មានអ្នកសំណាង មាន
    អ្នកអភ័ព្វ ។ទោះជាខំប្រឹងតស៊ូយ៉ាងណា អ្នកដែលសំណាងមាននៅ
    តែសំណាង អ្នកដែលអភ័ព្វនៅតែអភ័ព្វ គឺនិយាយអោយចំនោះ
    ជាព្រហ្មលិខិតកំរិតអោយដែលមិនមែនយើងជាម្ចាស់់ជីវិតខ្លួនឯង
    តែម្នាក់់ឡើយ។
    អរគុណ cometបានចូលលេង

  37. ផ្កាយ​ដុះ​​កន្ទុយ​

    តែ​ទោះ​ជា​យ៉ាង​ណា ក៏​នៅ​តែ​ជា​ជីវិត!
    ពេល​ខ្លះ វា​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​យំ ព្រោះ​ជីវិត​មើល​ទៅ​ពេល​ខ្លះ មិន​មាន​ឃើញ​អ្វី​ដែល​ល្អ​សោះ គួរ​ឲ្យ​ធុញ​ទ្រាន់ មាន​រឿង​រ៉ាវ​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ… វា​ពិត​ជា​ធ្វើ​​ឲ្យ​ខ្ញុំ​ជិន​ណាយ​ណាស់​… ​ពេល​នេះ ខ្ញុំ​គ្រាន់​តែ​គិត​ឃើញ​ថា ខ្ញុំ​ចង់​តែ​គេច​វេស ចង់​ទៅ​តែ​ទី​ណា​ឲ្យ​ឆ្ងាយៗ​ទេ​…

  38. Arthur Schoppenhauer ទស្សនវិទូអាលឺម៉ង់់ បាននិយាយថា:
    Chaque être humain,c`est une histoire de souffrance.ប្រែថា
    មនុស្សម្នាក់់ៗជារឿងទុក្ខមួយ។ន័យនេះចង់់ថាមនុស្សយើងម្នាក់់
    សុទ្ធតែមានទុក្ខដូចតែគ្នា មានរឿងទុកលំបាកដូចគ្នា ។
    ខ្ញុំក៏ធុញនឹងជីវិតដែរ ហើយពេលខ្លះចង់់បំបាត់់កង្វល់់អោយអស់់ពីខ្លួន …
    ប៉ុន្តែជីវិត ទោះជាទៅទីណាក៏នៅតែចឹង …ព្រោះជីវិតគឺទុក្ខ ។
    ដូចដែលលោកទស្សនវិទូArthur Schoppenhauerយល់់ឃើញចឹង គឺថា
    គ្មានមធ្យោបាយណាបំបាត់់ទុក្ខបានទេ ៖La souffrance, c`est ce qu`on est.
    ផ្ទុយពីជំនឿក្នុងសាសនាព្រះពុទ្ធដែលប្រាប់់យើងថាយើងអាចរំលត់់ទុក្ខបាន
    ដោយគ្រាន់់តែដើមតាមគន្លងធម៌ទំាងប្រាំបីមាគ៌ារបស់់ព្រះពុទ្ធនោះ យើងនឹងរំលត់់ទុក្ខបានហើយ។ប៉ុន្តែមិនមែនមានន័យថារំលត់់ទុក្ខក្នុងកាលណា
    យើងមានជីវិតលើផែនដីនេះទេ ។រំលត់់ទុក្ខដោយការប្រតិបត្តិមាគ៌ាទំាងប្រាំបី
    របស់់ព្រះពុទ្ធគឺ មិនមែនរំលត់់ទុក្ខបច្ចុប្បន្ននេះទេ គឺរំលត់់ទុក្ខដោយមិនកើតមកទៀត តែប៉ុណ្ណោះ។

  39. សួស្តីម្ចាស់ផ្ទះ រីករាយណា់ដែលបានស្គាល់ ។

  40. សួស្ដីsomada!
    រីករាយដែលស្គាល់់

  41. sambatt: មានន័យថាការរលត់ទុក្ខដោយមគ្គ៨របស់ព្រះពុទ្ធ គឺជាសេចក្តីស្លាប់ មែនទេ ?

  42. Lovetruth007,មែនហើយ !ប៉ុន្តែនោះគ្រាន់់តែជាគំរោងនៃ
    អនាគតកាលសំរាប់់ជីវិតប៉ុណ្ណោះ។គ្មានជីវិតលើផែនដីនេះ
    ដែលរស់់មិនមានទុក្ខនោះទេ។ទុក្ខភឺភាពអាចិន្រ្តៃ ភាពប្រែប្រែប្រួល
    ភាពមិនទៀង …នៃជីវិត ។ដូច្នេះការប្រតិបត្តិមគ្គ៨របស់់ព្រះពុទ្ធមិនមែន
    បានន័យថា ឈប់់មានទុក្ខទៀតក្នុងពេលកំពុងរស់់នៅក្នុងជីវិតនេះទេ។
    ក្នុងទស្សនវិជ្ជា ក៏ទស្សនវិទូ រៀនដើម្បីស្លាប់់ដែរ គឺស្លាប់់ខ្លួនប្រាណ ដើម្បីកុំអោយ
    វាកើតមកទៀត ដូចគេថាPhilosopher,c`est à apprendre à mourir.
    មានន័យថា សេចក្ដីស្លាប់់ក្នុងទីនេះ គឺការរំលត់់ទុក្ខ ។ប៉ុន្តែសូមគិតថា
    សេចក្ដីស្លាប់់ នេះ មិនមែនជាការរលាយបាត់់បង់់លែងមានអ្វីទំាងអស់់
    នោះទេ ពីព្រោះទស្សនវិទូក្រិក ដូចជាលោកសូក្រាត ប្លាតុង … សុទ្ធតែ
    មានជំនឿថាព្រលឹង អមតៈ ។ដូច្នេះសេចក្ដីស្លាប់់នោះ គឺជាការស្លាប់់នៃខ្លួនប្រាណដែលនឹងឈបកើតមកទៀតនោះឯង។

  43. ប្អូន​ខាង​ចូល​មក​លេង​បង​យូរ​ដែរហើយ មួយ​រយៈនេះ រវល់​ច្រើន.. ពេល​ទំនេរ​បន្តិច នឹង​អានអត្តបទ​ដ៏​ល្អ​ៗ​របស់​បង​… សូម​សរសេរ​ចែក​រំលែក​បន្ត​ទៀត.. ដើម្បីជា​ប្រយោជន៍​សម្រាប់​ជាតិខ្មែរ និង​មនុស្ស​ខ្មែរ​…

  44. សុខសប្បាជាទេប្អូន?
    ល្អហើយប្អូន ដែលប្អូន មមាញឹកនិងប្រឹងប្រែងនឹងកិច្ចការបស់់ ប្អូន!
    សូមប្អូន ជួបតែសំណាងនិងជោគជ័យ។

  45. សូស្តីបង ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការតែងនិពន្ធទេណាបង ញុំចងអោយបងជួយណែនាំពីការតែងនិពន្ធខ្លះៗ បងពិតជាមានសន្តានចិត្តល្អ ដល់ប្អូន ។
    អូរឺវ័រ ! ស៊ីយូ tout de suit ! a bientot !
    my e-mail : pobpata@yahoo.com

  46. សួស្ដីប្អូនបេប៊ីប្លក់!
    បងក៏ជាបេប៊ីប្លក់់ដែរ ហេហេ ។
    ដូចប្អូនឃើញស្រាប់់ហើយ បងមិនមាននាមល្បីនៅវើតប្រេសនេះទេ។
    ប៉ុន្តែបងនៅតែមានចិត្តរស់់នៅទីនេះ ព្រោះបងពេញចិត្តនឹងការសរសេរ
    ហើយនិងការចំលង(ចំលងអត្ថបទមានប្រយោជន៍ចំពោះបង)ដូចជា
    សំរាប់់ការចែករំលែកផងដែរ។បងមិនមែនអ្នកនិពន្ធទេ ។ដូច្នេះបើ
    ប្អូនចង់់ចេះតែងនិពន្ធនោះ ប្អូនច្រឡំផ្ទះហើយ ។នៅវើតប្រេសនេះ
    មានអ្នកនិពន្ធច្រើនសន្ធឹកតើ ។ប្អូនម្ដេចមិនទាន់់ស្គាល់់?ទាំងអ្នកនិពន្ធវ័យ
    ក្មេងនិងវ័យចំណាស់់ក៏មានដ៏សំបូរហូរហៀរ!
    អូរឺវ័រ!

  47. សួស្តីបងប្រុស!
    នាងខ្ញុំស្រឡាញ់ទស្សនវិជ្ជាខ្លាំងណាស់ដែរ ប៉ុន្តែបានតែរៀនទស្សនវិជ្ជារបស់ ម៉ាក ឡេណីន ប៉ុណ្ណោះ ឯទស្សនវជ្ជាផ្សេងៗដែលល្អជាងខ្ញុំមិនបានសិក្សា។ បានជានាងខ្ញុំចុលចិត្តមកអានប្លុនរបស់បង។

  48. សួស្ដីប្អូនស្រី ធីរ៉ាន!
    ខ្ញុំមានសេចក្ដីរីករាយណាស់់ដែលបានមកលេងប្លករបស់់ខ្ញុំ
    ហើយចូលចិត្តទស្សនវិជ្ជាដូចខ្ញុំដែរ ។តែខ្ញុំមិនចេះដឹងច្រើនខាង
    ហ្នឹងទេ គឺខ្ញុំគ្រាន់់តែចូលចិត្តហើយរៀនទស្សនៈរបស់់ទស្សនវិទូ
    ល្បីល្បាញក្នុងលោកដែលគួរអោយចង់់រៀនតាម។
    ចំពោះលោកលេនីននិងកាល្លឺម៉ាក ខ្ញុំមិនសូវបានអានទេ។
    និយាយចឹង ប្អនស្រីមានប្លកដែរឬទេ?
    អរគុណ

  49. សួស្តីបាទ ! ខ្ញុំក៏ជាមនុស្សម្នាក់ដែលចូលចិត្តផ្នែកខាងទស្សនៈវិជ្ជាដែរ ។
    សូមសសើរដល់លោកម្ចាស់ប្លុក ដែលមានគំនិតខ្ពស់ បានបង្កើតទំព័រ នេះឡើងមក ។ ខ្ញុំក៏បានបង្កើត ប្លក មួយដែរ ដែលទាក់ទងនិង ការចែករំលែកចំនេះដឹងទូទៅ , តែគួរអោយស្ដាយដែលខ្ញុំមានសម្ថភាព ខ្សោយពេក គឺមិនសូវចេះ មិនអាចរៀបចំទំព័រ របស់ខ្លួន អោយបានល្អ រៀបរយ ដូចជាទំព័រ របស់លោក ។

  50. សួស្ដី!
    អរគុណដែលបានចូលមកលេងប្លករបស់ខ្ញុំ។ប្លករបស់ខ្ញុំដូចជាស្ងាត់ពេក
    ហើយពេលនេះ។ខ្ញូំសូមទោសដែលមិនបានតបវាចាភ្លាមៗ។ជាការល្អហើដែល
    លោកចូលចិត្តទស្សនវិជ្ជាដូចខ្ញុំ ។លោកដឹងទេថាទស្សនវិជ្ជាតាមទស្សវិទូ
    អាល្លឹម៉ង់Karl Jaspersមានប្រសាសន៍ថា គឺជាសម្បត្តិមានតំលៃជាង
    គេទំាងអស់សំរាប់មនុស្សលោក។

  51. ខ្ញុំមិនទាន់ចេះលេង ប្លក នៅឡើយទេ !

  52. រីករាយ ដែលបានស្គាល់អ្នកទាំងអស់គ្នា 🙂

  53. សួរស្តីអក្នទាំងអស់គ្នា​ សុំចូលលេងប្លកផង ខ្ញុំមិនមែនជាអក្នចេះដឹងមកពីណាទេ ខ្ញុំគ្រាន់តែជាអក្នស្រលាញ់ទស្សនវិជ្ជាប៉ុន្នោះ

  54. soursdey !
    You like philosophy,It:s goodYou can be called philosopher.A Greek philosopher think so after a man said to him that he does not know anything
    and want to be philosopher.

  55. បង!! បងស្ងាត់​ម្លេះ?

បញ្ចេញមតិ