Monthly Archives: ខែមិថុនា 2012

ជនរួមជាតិសប្បាយចិត្តទេ?(ចំលងពីsam sammethនៅKC)


ខែ្មរ សុវណ្ណភូមិ Yesterday សប្បាយចិត្តទេជនរួមជាតិ ? ……….. ផ្ទៃក្រឡាសមុទ្រខ្មែរនៅសល់ជាផ្លូវការបន្ទាប់ពីបង្គោលព្រំដែនលខ៣១៤ត្រូវបានទទួលស្គាល់និងសម្ភោធជាផ្លូវការថ្ងៃនេះព្រោះបង្គោលព្រំដែននេះ
វាមិនត្រឹមតែជាបង្គោលកំណត់ព្រំដែនគោកទេ តែវាក៏ជាបង្គោលមូលដ្ឋាន
សំរាប់កំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រដែរ។ ។ ពិតឬមិនពិត?គ្មានអ្វីដែលថា
មិនពិតនោះទេ។ មានដែលលឺរដ្ឋាភិបាលហ៊ុន សែន និយាយពីសមុទ្រត្រួត
ស៊ីគ្នាជាមួយសៀមទេ? ដោយសាររឿងនេះហើយបានជាខ្មែរមិនអាចរុករកប្រេង
នៅក្នុងសមុទ្រខ្លូននៅប្លុកខ្លះបានដោយសៀមជំទាស់ថាជាសមុទ្ររបស់វាដែរ តាមសន្ធិសញ្ញាសៀមយួនឆ្នាំ១៩៩៧។ ចំពោះជាមួយយួន គឺយើងដឹងហើយកោះត្រល
់ជារបស់យួនពិតហើយៗបើតាមសភាពជាក់ស្តែងគឺសមុទ្រយួនពេលនេះនៅ
ក្បែឆ្នេរខេត្តកំពតដែលខ្មែរកាត់ឲ្យយួនតាមសន្ធិសញ្ញាដែនទឹកប្រវត្តិសាស្រ្តឆ្នាំ
១៩៨២ដែលរបបហ៊ុន សែនចុះហត្ថលេខា។ សួរថាយកបានមកវិញទេ? ចម្លើយគឺពិតជាបានមិនថាមេដឹកនាំណាក៏អាចធ្វើបានដែរបើគេស្រឡាញ់ជាតិដោយ៖
១)ប្រកាសលុបចោលសន្ធិសញ្ញា១៩៨២ខ្មែរយួនឆ្នាំអំពីដែនសមុទ្រប្រវត្តិសាស្រដែលហ៊ុន សែនបានចុះហត្ថលេខាជាមួយយួនកាលពីឆ្នាំ១៩៨២ចោល ។
២) ប្រកាសលុបចោលសន្ធិសញ្ញាយួនខ្មែរឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបន្ថែម២០០៥ ដែលជាសន្ធិសញ្ញាគូឡើងវិញនៅបន្ទាត់ព្រំដែនខ្មែរយួន ។
៣)បន្ទាប់ពីលុបចោលសន្ធិសញ្ញាទំាងអស់នេះហើយគឺយើងអាចកោះហៅសមាជិក
នៃម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកចូលរួមដោះស្រាយ ដោយផ្អែក
លើផែនទីខ្មែរទុកនៅយូអិន(UN)ឆ្នាំ១៩៦៥ ដែលយួនបានទទួលស្គាល់ ពោលគឺផែនទីបារាំង។ ធ្វើបែបនេះរឿងនឹងដោះស្រាយបាន ហើយមិនមានសង្រ្គាម និងបានដីនិងផ្ទៃសមុទ្រ
ដែលបាត់មកវិញដោយសន្តិវិធី។បញ្ជាក់៖សូមចែកចាយបន្តឲ្យបានទូលំលាយ
បើស្រឡាញ់ជាតិ។
………………… Khmer maritime areas left after the border
marker 314 officially recognized and inaugurated by Hun Xen and
Nguyen Tan Dung. NOTE: Please share to others if you love our Cambodia.

ចំណាយ263 500$ដើម្បីនំាMagnottaមកកាណាដាវិញ

Luka Rocco Magnottaត្រូវបានបញ្ជូនមកកាណាដាវិញ
ហើយកាលពី ម្សិលមិញ (១៩មិថុនា២០១២)តាមយន្តហោះយោធាលេខA-310។
មានការចាប់់អារម្មណ៍ សំបើមណាស់់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នានាដូចជា
វិទ្យុនិងទូរទស្សន៍។ ចុះនៅឯវាលចំណតយន្តហោះMirabelle ក្នុងខេត្តកេបិក
Magnottaត្រូវបានអ្នកយកព័ត៌មានទទួលរង់់ចាំយ៉ាង គគ្រឹកគ្រេង។ឥឡូវអ្នកល្បី
ឈ្មោះ តាមបំណងហើយគឺល្បីឈ្មោះខាងផ្លូវអាក្រក់់ (Infamous not Famous)។ជាជនឧក្រិដ្ឋលេខមួយដែលប្រទេសកាណាដា បានខ្នះខ្នែងស្វែងរក ជុំវិញលើពី
ភពលោកក្នុងបណ្ដាប្រទេសចំនួន១៩០ តាមរយៈInterpol អង្គការប៉ូលីសអន្តរជាតិ។
Magnottaជាជនឧក្រិដ្ឋជាប់់សង្ស័យថាបានសំលាប់់បុរសម្នាក់់ជានិសិ្សត ចិនរៀន
វិទ្យាសាស្រ្តផ្នែកកុំព្យូទ័រនៅសាកលវិទ្យាល័យConcordia Universityក្នុងទីក្រុង
Montreal ដោយបានកាត់់ដៃ កាត់់ជើង និងក្បាល យកដងខ្លួន ញ៉ុកចូលវ៉ាលីស
ហើយបោះចោលនៅគំនរសំរាមខាងមុខផ្ទះរបស់់ខ្លួន រួចហើយ គេក៏ចេញដំណើរ
តាមយន្តហោះមកទីក្រុងប៉ារីស ហើយត្រូវចាប់់ បាននៅតៀមអិនធើណេតមួយ
នៅទីក្រុងប៊ែរឡំាងនៃប្រទេសអាល្លឺម៉ង់់។ ជារឿងមួយភ្ញាក់់ផ្អើលពេញពិភពលោក ហើយដំណឹងពីកាត់់ទោសជនឧក្រិដ្ឋ នេះក៏នៅតែនាំអ្នកព័ត៌មានតាមដានមិនទាន់់
ចប់់នៅឡើយ។ ថ្ងៃទីមួយ Magnottaត្រូវបានកាត់់ទោសតាមរយៈកញ្ចក់់ទូរទស្សន៍
(video conference)ហើយបានឆ្លើយបដិសេធចំពោះការចោទប្រកាន់់ទោស
ឧក្រិដ្ឋទំាងអស់់ ។មេធាវីខាងការរពារក្ដីបានបញ្ជាអោយពេទ្យពិនិត្យរោគផ្លូវចិត្ត
របស់់អតិថិជនរបស់់គាត់់ ប៉ុន្តែនឹងត្រូវតុលាការកោះហៅម្ដងទៀត ថ្ងៃស្អែកនេះគឺ
ថ្ងៃទី២១មិថុនា២០១២។ អ្វីមួយទៀតដែលគួរអោយភ្ញាក់់ផ្អើលដែរពីរឿងដឹកនាំ
Magnotta មកកាណាដា វិញនោះ គឺរឿងថ្លៃឈ្នួលដឹកជនឧក្រិដ្ឋនេះដូចជា
ហួសហេតុពេក គឺអស់់ ប្រាក់់២៦៣ ៥០០ដុល្លារ ជាថ្លៃជួលយន្តហោះដែលគិតពី
ការចាកចេញដំណើរពី កាណាដាទៅដល់់អាល្លឺម៉ងហើយដឹកនំា Magnottaវិល
មកកាណាដាវិញអស់់ រយៈពេល១៧ម៉ោង ហើយក្នងមួយម៉ោងត្រូវបង់់ជាថ្លៃឈ្នួល
១៥​៥០០$។ សូមជំរាបថានៅប្រទេសកាណាដាមានអ្នកជាប់់គុកចំនួនជាង
១៥ ០០០ នាក់់ ហើយរដ្ឋត្រូវចំណាយប្រាក់់សំរាប់់ពួកគេម្នាក់់ៗក្នុងមួយឆ្នាំៗគិត
ជា មធ្យមជាង ១០០​០០០(ដប់់ម៉ឺន)ដុល្លារ។ដោយសារបែបនេះហើយបាន ជា
តុលាការនៃ ប្រទេសកាណាដារាងធូរលុង ព្រោះតែចង់់ជៀសវាងការចំណាយ ប្រាក់់
ច្រើនទៅ លើអ្នកជាប់់គុកដែលមេធាវី ចៅក្រម …ក្រេបជញ្ជក់់ គ្មានសំចៃ ។
ចៅក្រមខ្លះ រកប្រាក់់បានជាង៣៥០ដុល្លារក្នុងមួយម៉ោង។

វិចិត្រសាល

ឧក្រិដ្ឋកម្មព្រៃផ្សៃរបស់់Luka rocco Magnottaនិងរឿងសាហាវបីផ្សេងទៀត

រឿងដែលមនុស្សសំលាប់់គ្នា សុទ្ធតែជារឿងកាចស … បន្ត​ការ​អាន

ចំរៀង៖ភពដែលគ្មានស្នេហ៍


កំពប់់ទឹកក្ដៅមួយកែវលើLaptop

កាលពីយប់់ថ្ងៃទី២៨មេសា២០១២កន្លងទៅនេះ ពេលខ្ញុំកំពុងបើក អិនអើណែត
លេង មួយស្របក់់ក៏ទៅយកទឹកក្ដៅមួយកែវមកដាក់់លើតុបាយក្បែរLaptop
ហើយលើកនំមួយចាន(នំដូងកូរស្ករឈ្មោះថាElizabeth cakeទើបទិញពីផ្សារ) មកបំរុងញុំាជាមួយទឹកក្ដៅ ក៏ប៉ះកែវទឹកដួលទៅលើLaptopៗ រលត់់ភ្លើង បាត់់
រូបភាពលើអេក្រង់់ភ្លាម ។ពេលនោះខ្ញុំប្រញាប់់លើកវាក្រឡាប់់ចាក់់ទឹកចេញ ក្រែងជួយសង្រ្គោះវាបាន។ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏ដកយកថ្មវាចេញដែរកុំ
អោយមានចរន្តភ្លើងនៅក្នុងLaptop ក្នងពេលឈ្លក់់ទឹក។រួចហើយខ្ញុំចង់់អោយ
វាឆាប់់ស្ងួត ក៏ឆ្កូតៗទៅយកប្រដាប់់ផ្លុំសំងួតសក់់ មកផ្លុំវាទាល់់តែក្ដៅខ្លំាងរបេះ
ប៊ូតុងអស់់ប្រាំមួយគ្រាប់់ ។ខ្ញុំនឹកខឹងខ្លួនឯងណាស់់ដោយសារមិនចេះប្រយ័ត្ន។
Laptopមួយនេះ ខ្ញុំទើបតែទិញមិនទាន់់បានកន្លះឆ្នំាផងទេ ។វាថ្លៃប្រាំរយចិតសិប
ដុល្លារ។ ក្រោយពីបានគិតថាវាស្ងួតហើយ ទើបខ្ញុំយកថ្មមកដាក់់បញ្ចូលវាវិញ
ហើយបើក សាកមើល ក៏នៅតែអត់់ដើរ គឺគ្មានឃើញអ្វីទំាងអស់់នៅលើអេក្រង់់
ហើយមុន ពេលចូលគេង ខ្ញុំបើកវាសាកមើលម្ដងទៀត ក៏វានៅតែដដែលចឹង។
ស្អែកឡើង ទៅផ្សាររកទិញបានមួយថ្មីទៀត ប៉ុន្តែ ទិញបានទំាងipad2មួយផង។
លែងរវល់់នឹងLaptopដែលរលាកទឹកក្ដៅនោះ ខ្ញុំក៏ទុកវាមួយកន្លែង ដោយ
បំរុង យកវាទៅបោះចោលក្នុងពេលឆាប់់ខាងមុខ។ ប៉ុន្តែខ្ញុំទុកវាក្នុងឡានរយៈ
ពេលបីបួនថ្ងៃ លុះដល់់ថ្ងៃសំរេចបោះចោល ក៏សាកបើកវាមើលម្ដងទៀតជា
ពេលចុងក្រោយ វាក៏ដើរ ដោយចេញរូបភាពលើអេក្រង់់ដូចមុន ។អស្ចារ្យណាស់់
ខ្ញុំ មិននឹកស្មានជាវាដើរឡើងវិញបានចឹងសោះ។វាដូចជាស្លាប់់ហើយ រស់់ឡើង
វិញ យ៉ាងម៉េចអញ្ចេះ?ខ្ញុំបានមើលរឿងHolidayកំប្លែងរបស់់Mr Beanឃើញ
Mr Beanបានធ្វើកំពប់់កាហ្វេមួយកែវលើLaptopរបស់់បុរសម្នាក់់ដែលកំពុង
គេងលក់់ក្នុងរទេះភ្លើង ក្នុងពេលធ្វើដំណើរ ក៏ស្រាប់់តែវាឆេះចេញផ្សែង…
មើលទៅខូចបាត់់ទៅហើយ។