Monthly Archives: ខែវិច្ឆិកា 2011

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២២)

ចំណែកថែវនៅជ្រុងខាងជើងវិញ រូបចំលាក់់លិប(មួយផ្នែកដែលជាប់់នឹងថែវ
ខាងលិច)ពិពណ៌នាពីការប្រយុទ្ធប្រកបដោយជ័យជំនះរបស់់អវតាវិស្ណុឈ្មោះក្រិស្ន
លើមេបីសាចឈ្មោះបាណា។ក្រិស្នអង្គុយលើស្មាសត្វគ្រុឌ។នៅពីក្រោយក្រិស្ណ
មានរូបព្រះអគ្គិសព្រះនាមអគ្និ ជិះលើសត្វរមាស។រូបភាពនោះមានឃើញនៅ
លើផ្ទាំងសិលាជាច្រើនដង។មានកំពែងមួយដែលហ៊ុំព័ទ្ធជុំវិញនគរ កំពុងឆេះ
ភ្លើងដើម្បីការពារកុំអោយក្រិស្ននិងកងយុទ្ធពលរបស់ខ្លួនសំរុកចូល។បីសាច
បាណាដែលមានដៃច្រើនជិៈលើខ្នងសត្វរមាសមកពីទិសម្ខាងទៀត។ក្រិស្ន ជា
មនុស្សខ្មៅដែលបានដឹកនំាជនជាតិឥណ្ឌាមួយចំនួនធំអោយឈប់់គោរពព្រះឥន្ទ្រ។
ប៉ុន្តែព្រះឥន្រ្ទក្រេវក្រោធជាខ្លំាងទើបបានជាបញ្ជូនរន្ទះបាញ់់និងទឹកភ្លៀងជោរជន់់
មកលើពួកអ្នកគង្វាលគោ។សំណាងល្អ ពួកអ្នកគង្វាលគោត្រូវបានគក្រិស្នជួយ
សង្គ្រោះអោយួចផុតពីគ្រោះថ្នាក់់ ដោយសារក្រិស្នលើកភ្នំគោវ៌ធន តែដៃម្ខាង
ធ្វើជាឆ័ត្របាំងការពារពួកគេ។រីឯមួយផ្នែកទៀត មានរូបចំលាក់់លិបពិណ៌នាអំពី
ចំបាំងរវាងពួកទេវៈនិងពួកយក្ស។ទេវៈចំនួន២១អង្គធ្វើដំណើរជាក្បួនដង្ហែរចូល
ទៅប្រយុទ្ធ។ទេវៈមួយអង្គៗមានកេតនភ័ណ្ឌរនិងសត្វឬយានជាជំនិះបស់់ខ្លួន ហើយ
និងយុទ្ធភ័ណ្ឌដើម្បីធ្វើចំបាំង។រូបចំលាក់់លិបឯជ្រុងថែវខាងកើតនៅផ្នែកម្ខាងពិណ័នា
អំពីការកូរមហាសមុទ្រទឹកដោះនិងពីជ័យជំនះរបស់់ព្រះវិស្ណុលើពួកយក្សនៅឯផ្នែក
ម្ខាងទៀត។ចំណែកផ្នែកកណ្ដាល គឺជាផ្ទាំងសិលាចារឹក។ក្នុងបណ្តារូបចំលាក់់លិប
ទំាងឡាយនៅអង្គរ គេស្កាល់់រូបចំលាក់់លិបស្តីពីការកូរមហាសមុទ្រទឹកដោះជាងគេ
ព្រោះជាទស្សនីយភាពវែងអន្លាយហើយមានសភាពរស់់រវើកគួរអោយចាប់់អារម្មណ៌
ណាស់់។រូបភាពនេះចែកជាបីជាន់់។ជាន់់ខាងក្រោមគឺមានសត្វដែលរស់់នៅក្នុងទឹក
ដូចជាត្រី អណ្ដើក ក្រពើ។ល។ ឯជាន់់កណ្ដាលគឺជារូបភាពនៃពួកយក្សនិងទេវៈកំពុង
ឈរប្រទាញសត្វនាគដើម្បីកូរមហាសមុទ្រទឹកដោះក្នុងគោលបំណងអោយបាន
ទឹកអម្រិត ដែលជាប្រភពនៃជីវិតអមតៈ។ពួកយក្សទំាងអស់់(៩២តួ) ឈរជាជួរនៅ
ម្ខាងមួយ រីឯពួកទេវៈឈរជាជួរនៅម្ខាងទៀត (មានទំាងអស់់ចំនួន៨៨អង្គ)។ពួកគេ
សហការគ្នាដោយទាញសត្វនាគហើយបង្វិលដើម្បីកូរមហសមុទ្រទឹកដោះ។ហនុមាន
(ទេវពានរ)ចូលមកជួយជ្រោមជ្រែងក្នុងការងារនេះដែរ។ឯព្រះវិស្ណុ បែងភាគ(ប្រែរូប)
ជាសត្វអណ្ដើកដោយយកស្នូកទ្រភ្នំ ហើយធ្វើជាស្នូលបង្វិល នៅឯបាតមហាសមុទ្រ
ទឹកដោះ។ការកូរមហាសមុទ្រទឹកដោះនោះ ធ្វើឡើងដោយពួកទេវៈ ដែលទាញ
បង្វិលខ្លួនសត្វនាគនៅឯកន្ទុយ ។ចំណែកពួកយក្សវិញទាញសត្វនាគនៅខាង
ក្បាល អោយមានចលនាវិលទៅមកដើម្បីបង្វិលស្នូល ទើបកូរមហាសមុទ្រ
ទឹកដោះបាន។ចំណែកជាន់់ខាងលើ គឺជារូបទេពធីតាជាច្រើនដែលបានប្រសូត្រ
ចេញមកពីការកូរមហាសមុទ្រទឹកដោះ។ព្រះវិស្ណុ តំណែងព្រះអង្គម្ដងទៀត
ក្នុងទស្សនីយ៌ភាពដដែល ប៉ុន្តែជារូបមនុស្ស ដើម្បីធ្វើជាអធិបតីក្នុងព្រឹត្តិការណ៌
នោះដែលរឿងព្រេងប្រាប់់ថារយ់ៈពេលជាងមួយពាន់់ឆ្នំា។


Advertisements

គំហើញថ្ងៃនេះ(២)

-មនុស្សភាគច្រើនច្រើនយល់់ច្រលំពេលដែលឮគេនិយាយថា៖
មិនស្រលាញ់់់ទៅជាគិតថាស្អប់់
មិនល្អ ទៅជាគិតថាអាក្រក់់
មិនឆ្លាត ទៅជាគិតថាល្ងង់់
មិនខ្លំាង ទៅជាគិតថាខ្សោយ
មិនសប្បាយទៅជាគិតថាមានទុក្ខ
—————————————–
—————————————–
—————————————–
តាមពិត,ការដែលគេថាមិនស្រលាញ់់ មិនមែនមានន័យជាចំាបាច់់ថាស្អប់់នោះទេ
តាមពិត,ការដែលគេថាមិនល្អ មិនមែនមានន័យជាចំបាច់់ថាអាក្រក់់នោះទេ
តាមពិត,ការដែលគេថាមិនឆ្លាត មិនមែនមានន័យជាចំបាច់់ថាល្ងង់់នោះទេ
តាមពិត,ការដែលគេថាមិនពូកែ មិនមែនមានន័យជាចំាបាច់់ថាខ្សោយនោះទេ
តាមពិត,ការដែលគេថាមិនសប្បាយ មិនមែនមានន័យជាចំបាច់់ថាមានទុក្ខនោះទេ
————————————————————
————————————————————
————————————————————

គំហើញថ្ងៃនេះ(១)

របស់់ដែលមិនចេះកើត ក៏នឹងមិនចេះស្លាប់់ ដូចជាលក្ខណៈរបស់់ចតុកោណ
ត្រីកោណ ឬ រង្វង់់ដែលមិនបានកើតក៏នឹងមិនចេះស្លាប់់ដែរ។ចតុកោណ,
ត្រីកោណ និងរង្វង់់ គឺគ្មានត្រូវនរណាបានបង្កើតវាឡើយ គឺមានឯងៗ
ដោយគ្មានទីចាប់់ផ្ដើម គ្មានទីបញ្ចប់់។ដូចគ្នានេះ ព្រះក៏មានលក្ខណៈ
អញ្ចឹងដែរគឺមិនបានកើតហើយក៏នឹងមិនចេះស្លាប់់ដែរ ព្រោះព្រះមានឯង
ជានិច្ចជាកាលរៀងរហូត។ ព្រះយេស៊ូបានកើត ជាមនុស្សលោកពិតមែន
ប៉ុន្តែព្រះវិញ្ញាណរបស់់ព្រះអង្គជាព្រះ ។ហេតុដូចនេះហើយកាលដែល
ព្រះអង្គច្យុតមកចាប់់កំណើតជាមនុស្សលោក ក៏នឹងមិនអាចអមតៈបាន។
ដូច្នេះ សំណួរមួយដែលចោទសួរថាតើព្រះមកពីណា?គ្មានន័យអ្វីទេ ពីព្រោះ
ព្រះគ្មានកំណើតនិងគ្មានទីបញ្ចប់់។ព្រះមិនសិ្ថតនៅក្នុងលំហនិងពេលវេលា
ដូចមនុស្សលោកយើងនេះទេ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២១)

ថ្ងៃរសៀល គ្រាដែលព្រះសុរិយាទន់់ទាប ហើយបញ្ចេញពន្លឺមាសចិញ្ចំាងចិញ្ចែង
ទេសចរនំាគ្នាមកទស្សនាកាន់់តែច្រើនឡើង។តាមបណ្ដោយដងផ្លូវចូលប្រាសាទ
អង្គរវត្ត មានមនុស្សដើរទៅមកជាហូរហែរឥតដាច់់។អ្នកខ្លះដើរជាក្រុម អ្នកដើរខ្លះ
តែឯកឯង។ទេសចរដែលដើរជាក្រុម ច្រើនមានមគ្គុទេ្ទសក៏នំាដើរទស្សនាតាមគន្លង
ផ្លូវដូចៗគ្នា ព្រោះគេដឹងទីកន្លែងណាដែលគួរទស្សនាមុនដំបូងនិងបន្តបន្ទាប់់ ដោយ
គេថែមទំាងអាចពន្យល់់ប្រាប់់អំពីវត្ថុទស្សនាផងដែរ។ផ្លូវនំាចូលទៅកាន់់ប្រាសាទអង្គរវត្ត
គឺផ្លូវចូលដែលស្ថិតនៅទិសខាងលិចដែលនំាចូលឆ្លងពីគូទឹករហូតដល់់កំពូលក្លោងទ្វារ
ចូល។នៅទីនេះ ទេសចរនំាគ្នាឈប់់ទស្សនារូបចំលាក់់លិបនានា តាមជញ្ជំាងឬ
ទស្សនាប្រាសាទអង្គរវត្តចំពីមុខដោយឃើញត្រឹមតែបីកំពូលប៉ុណ្ណោះ។ដើម្បីបន្តដំណើរ
ទៅមុខទៀត ទេសចរមានផ្លូវពីរត្រូវជ្រើរើស៖បន្តដំណើរត្រង់់ចូលទៅដល់់ប្រាសាទ
អង្គរវត្តតែម្ដងឬក៏ធ្វើដំណើរបត់់ឆ្វេងហើយតំរង់់ឆ្ពោះទៅស្រះទឹកមួយដែលមាន
ដើមឈើបួនប្រាំដើមដុះនៅក្បែរ។

ទេសចរឬអ្នកថតរូបចូលចិត្តមកទីកន្លែងនេះព្រោះគេចង់់គន់់មើលប្រាសាទ
អង្គរវត្តអោយឃើញកំពូលប្រាសាទអង្គរវត្តទំាងប្រាំព្រមទំាងរូបចំាងឆ្លុះក្នុង
ទឹកស្រះទៀតផង។មានស្រះមួយទៀតនៅចំហៀងខាងស្ដាំ ទំហំប៉ុនគ្នាគឺ
បណ្ដោយប្រវែង៦៥ម និងទទឹងប្រវែង៤៥ម។ប៉ុន្តែស្រះខាងស្ដំានោះច្រើនតែ
រីងស្ងួតនៅរដូវវស្សា។ស្រះទំាងពីរស្ថិតនៅសងខាងផ្លូវចូលប្រាសាទដូច
បណ្ណាល័យថ្មទំាងពិរដែរ ដែលនៅពីខាងមុខស្រះទឹក។
នៅក្បែរស្រះទឹកម្ខាងឆ្វេងនេះ មានផ្លូវដើរធំមួយដែលតាមបណ្ដោយមានតូបលក់់
វត្ថុអនុស្សាវរីយ៌ដូចជារូបចំលាក់់ព្រះពុទ្ធព្រះព្រហ្មឬអប្សរា។ល។ដែលមានធ្វើពីឈើ
ថ្ម និងលង្ហិន។មានផ្ទំាងគំនូរដាក់់លក់់ផងដែរ ដែលគេផ្ដិតយកផ្ទាល់់ពីរូបចំលាក់់លិប
នានាលើជញ្ជំាងអង្គរវត្ត។ក្រៅពីនេះមានកាំបិតពូថៅ កូនទូឈើ ផ្តិលស្ពាន់់ រនាត
ស្គរ ទ្រ ហើយនិងសៀវភៅព្រមទំាងកាតរូបភាពនៃប្រាសាទបុរាណខ្មែរទំាងឡាយ
នៅអង្គរ​។ខាងក្រោយតូបលក់់ទំាងនេះមានវត្តអារាមធំមួយ ខ្ពស់់លិចផុតព្រៃព្រឹក្សា។
ពីទីនេះទៅដល់់ប្រាសាទអង្គរវត្តត្រង់់ជ្រុងថែវខាងឆ្វេង មានចំងាយជាង៥០ម៉ែត្រ
ប៉ុណ្ណោះ។ទេសចរទំាងឡាយ កាលបើបានគន់់មើលប្រាសាទអង្គរវត្តពីចំហៀង
ព្រមទំាងរូបចំាងក្នុងទឹកស្រះរួចមក ទើបនំាគ្នាដើរតំរង់់ទៅជ្រុងថែវខាងឆ្វេងនោះ
ហើយចូលទៅខាងក្នុងថែវប្រាសាទដែលមានតែជញ្ជាំងខាងក្រោយ ដែលខាង
មុខពោរពេញដោយសរសរតំរៀបគ្នាត្រង់់ភ្លឹងតាមបណ្ដោយថែវ សំរាប់់ទ្រដំបូល
ផ្ទំាងថ្ម។នេះគឺជាជាន់់ទីមួយដែលគេហៅថាជាន់់ថែវរូបចំលាក់់លិបដែលនៅព័ទ្ធ
ជុំវិញកំពូលប្រាសាទអង្គរវត្តទំាងអស់់ ដោយបរិមាត្រមានប្រវែង១០០០ម៉ែត្រ។
ជញ្ជំាងថែវទំាងអស់់សុទ្ធតែមានរូបចំលាក់់លិបបន្តបន្ទាប់់គ្នាគ្មានដាច់់។រូបចំលាក់់
លិប(Bas-reliefs)ចែកជាប្រាំបីផ្នែក គឺមួយជ្រុងជាពីរផ្នែក។ចំលាក់់លិបនៅ
ផ្នែកខាងឆ្វេងនៃជ្រុងថែវខាងលិច ពិពណ៌នាអំពីឆាកប្រយុទ្ធរវាងកងពលរបស់់
ព្រះរាមនិងកងពលរបស់់រាមាយៈនៈ(ក្នុងរឿងរាមកេរ៌ិ្ត)។រូបចំលាក់់លិបទំាងនេះ
រៀបរៀងជាខ្សែរឿងបន្តបន្ទាប់់គ្នា ហើយមានសភាពរស់់រវើក។រូបចំលាក់់លិប
ត្រង់់កន្លែងខ្លះមានភាពភ្លឺរលោងស្រិល ដោយសារដៃស្ទាបអង្អែលរបស់់ទេសចរ
គ្រប់់ៗគ្នាដែលដើរកាត់់។នៅឯផ្នែកម្ខាងទៀត រូបចំលាក់់លិបពិពណ៌នាអំពីឆាក
ប្រយុទ្ធដែរ ប៉ុន្តែរវាងកងទ័ពរបស់់ពួកក្សត្រKauravasនិងកងទ័ពរបស់់ពួកក្សត្រ
Pandavasនៅក្នុងខេត្តKurukshetraដែលជាខេត្តមួយនៃប្រទេសឥណ្ឌា។
កងទ័ពទំាងពីរវាយប្រយុទ្ធគ្នាយ៉ាងខ្លំាងក្លា ទៅតាមចង្វាក់់ភ្លេងដែលតន្ត្រីករប្រគុំ។
មេទ័ព និងឧត្តមសេនីយ(នៅលើផ្ទាំងសិលា គឺជារូបធំជាងគេ) ជិះរទេះ ដំរី និង
សេះ ត្រួតមើលចំបាំងពីខាងក្រោយទ័ពប្រយុទ្ធគ្នា។

រូបអប្សារា,ចំលាក់់លិប

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២០)

ប្រាសាទអង្គរវត្តជានិមិ្មតរូបនៃសាកលលោកមួយដោយមានកំពូលកណ្ដាល
ប្រៀបជាភ្នំព្រះសុមេរុដែលអមជុំវិញដោយកំពូលបួនផ្សេងទៀត។ចំណែកកំពែង
ខាងក្រៅគឺជានិម្មិតរូបនៃជួរភ្នំដែលកំណត់់ជាព្រំសីមានៃសាកលលោក។រីឯ គូទឹក
ដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តទំាងមូលនោះ ជានិមិ្មតរូបនៃមហាសាគរ។
ទិដ្ឋភាពជុំវិញប្រាសាទអង្គរវត្តគួរអោយចាប់់អារម្មណ៌ណាស់់ពីព្រោះមានភាពធំ
ទូលំទូលាយ ហើយពុំមានព្រៃឈើដុះកំបំាងទេ។ក្បែរៗប្រាសាទអង្គរវត្តមាន
ដើមត្នោតដុះបួន-ដប់់ដើម រាត់់រាយទីនេះទីនោះដូចជាទុកអោយយើងប្រមាណ
មើលកំពស់់នៃកំពូលប្រាសាទអង្គរវត្តអញ្ចឹង។ការគន់់មើលប្រាសាទអង្គរវត្តពី
លើផ្លូវចូលត្រឹមកំពូលក្លោងទ្វារគួរអោយចង់់គយគន់់ណាស់់ព្រោះយើងអាចមើល
ឃើញប្រាសាទអង្គរវត្តទំាងមូលខ្ពស់់ត្រដែតលេចផុតព្រៃព្រឹក្សានានា ប្រកបដោយ
សម្ផស្សល្អប្រណិតឥតប្រៀបផ្ទឹមបាន។ទិដ្ឋភាពដ៏ល្អវិសេសវិសាលនេះ នំាអោយ
យើងជាជនជាតិខ្មែរគ្រប់់គ្នា មានមោទនភាពក្រៃលែង។ម្យ៉ាងវិញទៀត ទិដ្ឋភាពនេះ
នំាយើងអោយមានសេចក្ដីស្ដាយអាល័យដល់់ប្រវត្តិរុងរឿងនៃមហានគរខ្មែរយើង
ជាពន់់ពេក។
ប្រាសាទអង្គរវត្តគឺជាស្នាដៃឯកនៃស្ថាបនកម្មខ្មែរ។ទំហំនិងសំរស់់នៃប្រាសាទអង្គរវត្ត
ពុំមានប្រាសាទដទៃណាអាចប្រៀបផ្ទឹមបានទេ។ភាពអស្ចារ្យនេះបាននំាអោយគេចាត់់
ទុកប្រាសាទអង្គរវត្តជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុនានាដែលល្អប្រណិត
ជាងគេហើយនិងគួរអោយស្ញប់់ស្ញែងជាងគេនៅក្នុងពិភពលោក។អ្នកខ្លះចាត់់ទុកថា
ប្រាសាទអង្គរវត្តជាប្រាសាទល្អប្រណិតជាងគេហើយធំសម្បើមជាងគេក្នុងពិភពលោក
គឺលើសហួសពីរ៉ាមីដ(Pyramid)របស់់ប្រទេសអេហ្ស៊ីប,មហាវិហារអឺរ៉ុប,វិមានតេជមហាល
(Taj Mahal)នៃប្រទេសឥណ្ឌា និងប្រាសាទបុរាណក្រិកទំាងឡាយ។មតិខ្លះទៀត
បានចាត់់ទុកប្រាសាទParthénonនៃប្រទេសក្រិកជាអច្ឆរិយវត្ថុលេខមួយទៅវិញ។

ប្រាសាទអង្គរវត្តគឺជាប្រាសាទបុរាណខ្មែរដែលទេសចរថតរូបច្រើនជាងគេទំាងអស់់។
ប៉ុន្តែការគ្រាន់់តែបានឃើញប្រាសាទអង្គរវត្តតាមរូបថតឬគំនូរ ពុំអាចរំជួល
អារម្មណ៌យើងអោយស្មើនឹងការបានឃើញផ្ទាល់់ភ្នែកឡើយ។លោក Frank Vncent
បានបញ្ចេញមនោសញ្ចេតនាមួយកាលពិរយៈពេលជាងមួយរយឆ្នំាកន្លងទៅដូច្នេះថា៖
រូបភាពនៃប្រាសាទអង្គរវត្ត មានសំរស់់ល្អស្អាត ធ្វើអោយរំជួលចិត្តឥតឧបមា…
ប៉ុន្តែគេត្រូវតែឃើញសិន ដើម្បីយល់់ដឹងនិងវាយតំលៃ។

ម្យ៉ាងទៀតពិសោធន៌នៃការបានឃើញប្រាសាទអង្គរវត្ត មានឥទ្ធិពលចម្លែកមួយ
មកលើមនោសញ្ចេតនារបស់់យើង។អ្នកស្រីHelen Candeeបានបញ្ចេញទស្សនៈ
ប្រហាក់់ប្រហែលគ្នា រយៈពេល៥០ឆ្នំាក្រោយមកដូចខាងក្រោមនេះ៖
គេពុំអាចឈរមើលប្រាសាទអង្គរវត្ត ដោយមិនមានការរំភើបចិត្ត,
សេចក្ដីជញ្ចឹងគិតហើយនិងអារម្មណ៌មួយហោះហើរឡើងទៅឋានសួគ៌ឡើយ។
ប្រាសាទអង្គរវត្តប្រហែលជាទស្សនីយភាពគួរអោយស្ញប់់ស្ញែងជាងគេទំាងអស់់
ក្នុងពិភពនៃវិមានប្រាសាទទំាងឡាយ។



ពេលនេះតទៅ ក្រុងបំាងកកនឹងស្រុត៣សង់់ទីម៉ែត្រក្នុងមួយឆ្នំាៗ

ទីក្រុងបំាងកកដែលកំពុងទទួលមហន្តរាយដោយទឹកជន់់លិចនោះ
កំពុងមានបញ្ហាខ្លំាងដោយសាររយៈពេលនៃការជន់់ទឹកលិចក្រុងអស់់រយៈ
ពេលជាងបីខែមកហើយ ហើយទឹកជំនន់់បានសំលាប់់ប្រជាជនថៃចំនួនជិតប្រាំមួយ
រយនាក់់ហើយមកដល់់ពេលនេះ។មានប្រជាជនថៃចំនួនជាងមួយរយនាក់់
ដែលខឹងនឹងការលើកទំនប់់នំាអោយទឹកមិនឆាប់់ស្រកនោះ បាននំាគ្នាទំលាយ
ទំនប់់ទឹកជំនន់់មួយដែលមានប្រវែង១៥គ.មនៅភាគខាងជើងនៃក្រុងបំាងកក
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ហ៊ឺ !ទើបតែឆ្នំានេះទេដែលទឹកកជំនន់់ជន់់លិចក្រុងបាំងកកនិងមួយភាគធំ
នៃប្រទេសថៃហើយនៅប្រទេសខ្មែរយើងក៏មានការជន់់លិចទឹកខ្លំាងដែរ
រហូតបណ្ដាលអោយប្រជាជនខ្មែរចំនួនជិតបីរយនាក់់បានស្លាប់់បាត់់បង់់ជីវិត
ហើយរងការខូចខាតជាដំណំដូចនៅប្រទេសថៃដែរ។នេះជាការកត់់សំគាល់់
ចំលែកមួយអំពីការប្រែប្រួលធម្មជាតិដែលនៅប្រទេសខ្លះដូចជាប្រទេស
កាណាដា ប្រទេសស្វីស ដែលពេលនេះធ្លាប់់តែមានទឹកកកធ្លាក់់នៅកន្លែង
លេងស្គីលើភ្នំនោះ ខ្វះទឹកកក ។នេះហើយជាសញ្ញាមួយធំអំពីការ
ប្រែប្រួលនៃអាកាសធាតុលើផែនដី ក្រៅពីការរលាយទឹកកកនៅតំបន់់ប៉ូល
ខាងត្បូងនិងខាងជើង។ចាប់់ពីពេលនេះតទៅ ប្រសិនជាមនុស្សលោកមិន
ចាត់់វិធានការទប់់ស្កាត់់កំណើននៃកំដៅលើផែនដីទេ នោះមហន្តរាយ
ធម្មជាតិធំៗនឹងឆាប់់កើតមានក្នុងពេលដ៎ខ្លីខាងមុខ ហើយច្បាស់់នឺងមាន
មនុស្សស្លាប់់និងមានការខូចខាតយ៉ាងច្រើនរហូតមិនអាចស្មានដល់់ ព្រោះថា
វាមិនដូចពីមុនៗទេដែលធម្មជាតិបង្កមហន្តរាយតូចធំយូរៗម្ដង ដូចជានៅក្នុង
ប្រទេសខ្មែរ ថៃ យួនជាដើម ។ប៉ុន្តែពេលនេះតទៅប្រហែលជាញឹកញាប់់ជាង
ឬជារៀងរាល់់ឆ្នំា ដែលនឹងធ្វើអោយមនុស្សលោកអាចមានការបារម្ភខ្លំាងជាង
ពេលណាៗទំាងអស់់។ជាឧទាហរណ៌ ៖ប្រទេសថៃត្រូវតែមានការគិតគូរ
ប្រឆំាងនឹងការឡើងទឹកជំនន់់ដែលត្រូវការចំណាយប្រាក់់កសាងទំនប់់ទឹកអស់់
រាប់់រយលានដុល្លារ។បើមិនដូច្នោះទេ មានតែស្រម៉ៃរើទីក្រុងបំាងកកចេញ
ទៅនៅអោយឆ្ងាយពីឈូងសមុទ្រថៃ ពីព្រោះគេទាយថាក្រុងបំាងកកអាច
នឹងលិចចូលក្នុងសមុទ្របានដោយសារដីស្រុតក្រោមទីក្រុងបីសង់់ទីម៉ែត្រ
ក្នុងមួយឆ្នំាៗ។សព្វថ្ងៃបំាងកកមានប្រជាជនចំនួន១២លាននាក់់ ហើយ
សំណង់់ហេដ្ឋានរចនាសម្ព័ន្ធនិងនិងសំណង់់ផ្ទះបាននិងកំពុងរីកដុះដាលខ្លំាង
ដែលនេះក៏ជាកត្តានំាអោយក្រុងស្រុតផងដែរដោយដីក្រោមក្រុងបំាងកក
មិនសូវរឹងមំា។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១៩)

ប៉ុន្តែ ទោះបីយ៉ាងណាក៏គួរអោយយើងយកអាថ៌កំបំាងនេះមកពិចារណា
ខ្លះៗដែរអំពីមរណាភាពដែលប្រៀបដូចទៅនឹងព្រះអាទិត្យអស្តង្គត។តើមានអ្វីទៅ
ដែលនំាអោយបុរព្វបុរសខ្មែរយើងប្ដូរចិត្តគំនិតឬទំនៀមទំលាប់់ដូចនេះ
ទៅវិញ?ឬមានអ្វីមួយពិសេសក្នុងជំនឿរបស់់បុព្វបុរសខ្មែរជំនាន់់នោះ?
តាមធម្មតា ទិសខាងកើត ទោះបីជាតំណាងអោយសេចក្ដីចំរុងចំរើន
អញ្ចឹងមែនហើយក៏ដោយ ប៉ុន្តែគេក៏អាចគិតដូចនេះដែរថា៖ទិសខាងកើត
តំណាងនូវកំណើត ឯទិសខាងលិចតំណាងសេចក្ដីស្លាប់់។គ្រប់់សព្វសត្វ
ទំាងអស់់លើលោកចាប់់កំណើតមកនេះគឺមានទុក្ខព្រោះកំណើតគឺជាជីវិត
ហើយជីវិតគឺជាទុក្ខ ។ចំណែកសេចក្ដីស្លាប់់មិនមែនជាជីវិតលើលោកនេះ
ទៀតឡើយ។ដូច្នេះសេចក្ដីស្លាប់់សំលាប់់ទុក្ខបាត់់ទៅ បង្កើតបានជាការធូរស្បើយមួយ
ឬការធូរស្រាលមួយ…ហើយម្យ៉ាងទៀតគេជឿថាជីវិតមិនមែនចប់់ក្នុងសេចក្ដី
ស្លាប់់ទេព្រោះត្រូវមានអ្វីមួយក្រោយសេចក្ដីស្លាប់់ ។ដូចនេះហើយទើបនំាអោយ​
សេចក្ដីស្លាប់់មានអ្វីម្យ៉ាងពិសេសជាងកំណើតពីព្រោះសេចក្ដីសង្ឃឹម,រឿងសំងាត់់
ឬសុបិនក៏ចាកចេញទៅជាមួយសេចក្ដីស្លាប់់ដែរ។ហេតុនេះ ការបែរមុខទៅ
ទិសខាងលិចដូចជាបែរមុខទៅរកអនាគត ឬទៅរកសេចក្ដីសង្ឃឹមមួយ
ដែលនៅលាក់់ពីក្រោយសេចក្ដីស្លាប់់។ទស្សនវិជ្ជាក្រិកក៏យកសេចក្ដីស្លាប់់
ជាទីដៅដែរ ដោយគេនិយាយយ៉ាងនេះថាPhilosopher,c`est se préparer
à mourir ប្រែថាទស្សនវិជ្ជា គឺរៀបចំស្លាប់់។ដូចព្រះពុទ្ធសាសនា ក៏មានទីដៅ
ដូច្នោះដែរ គឺសេចក្ដីស្លាប់់(មិនកើតទៀត) ដែលជាទីរំលត់់ទុក្ខ ។នៅក្រោយ
សេចក្ដីស្លាប់់មានសេចក្ដីសង្ឃឹម មានសុបិនរបស់់យើង។ព្រះពុទ្ធ ព្រះអង្គទ្រង់់
បានព្យាយាមតស៊ូស្វែងរកទីរំលត់់ទុក្ខទាល់់តែបានសំរេចគឺបរិនិពាន្តដែលជា
បរមសុខដ៏កំពូល គឺជាត្រោយដ៏សុខសាន្តចុងក្រោយនៃជីវិតដែលជាទីប្រាថ្នា
នៃមនុស្សលោកគ្រប់់គ្នា។ទីដៅនៃជីវិត គឺការរំលត់់ទុក្ខ មានន័យថាសេចក្ដីសុខ។
ប៉ុន្តែជីវិតត្រូវការតស៊ូ ត្រូវការតំរង់់ទិសដៅទៅកាន់់ទីនោះ ទោះជាមនុស្សលោក
កាន់់សាសនាឬជំនឿផ្សេងៗគ្នាក៏ដោយ ក៏មានទីដៅដូចគ្នាគឺសេចក្ដីសុខសាន្ត
ដែលក្នុងព្រះពុទ្ធសាសនាថានិពាន្ត ឯព្រះគ្រឹស្ទសាសនាថាឋានសួគ៌។

មានចំងល់់ខ្លះអំពីថាតើនរណាជាអ្នកសាងប្រាសាទអង្គរវត្ត? បើតាមរឿងព្រេង
ខ្មែរមួយថាព្រះពិស្ណុការជាអ្នកកសាងអង្គរវត្ត បានន័យថាអង្គរវត្តមិនបានត្រូវ
កសាងដោយបុព្វបុរសខ្មែរយើងទេ។ប្រជារាស្រ្តខ្មែរខ្លះនៅតែមានជំនឿថា
ព្រះពិស្ណុការជាអ្នកសាងអង្គរវត្ត ព្រោះអង្គរវត្តជាប្រាសាទមួយអស្ចារ្យណាស់់
ដែលពិបាកនឹងជឿថាជាស្នាដៃរបស់់មនុស្សលោក​។តើភាពអស្ចារ្យនោះគឺអ្វីទៅ?
ភាពអស្ចារ្យនោះគឺទំហំមាឌដ៏ធំស្កឹមស្កៃនៃប្រាសាទអង្គរវត្តទំាងមូលដែលធ្វើ
ឡើងដោយផ្ទាំងថ្មធំៗជាច្រើនរាប់់មិនអស់់ ហើយនិងសម្ផស្សនៃក្បាច់់រចនាយ៉ាង
ល្អប្រណិតឥតប្រៀបផ្ទឹមបាន។
ឃើញថ្មច្រើនសន្ធឹកដូច្នេះ ខ្ញុំនឹកឆ្ងល់់ណាស់់៖មិនដឹងខ្មែរយើងជញ្ជូនពីណាមក
ដើម្បីសាងសង់់ប្រាសាទទំាងឡាយនៅទីក្រុងអង្គរ។តាមអ្នកបុរាណវិទូថាថ្មដែល
បុព្វបុរសខ្មែរយកមកសង់់ប្រាសាទអង្គរវត្តក្ដី បាយ័នក្ដី សុទ្ធសឹងជញ្ជូនមកពី
ភ្នំគូលេនដែលស្ថិតនៅឆ្ងាយពីអង្គរប្រហែលជា៤៥គីឡូម៉ែត្រឯណោះ។ដូច្នេះ ខ្ញុំ
ឆ្ងលលទៀតហើយថាតើបុព្វបុរសខ្មែរយើងដឹកជញ្ជូនថ្មរាប់់មិនអស់់នេះពីនោះមក
ដោយមធ្យោបាយណា?តាមការគិតរបស់់មនុស្សទូទៅគឺប្រាកដជាដោយប្រើសត្វ
ដំរីឬសត្វគោក្របីជាជំនួយដើម្បីអូសទាញក្នុងការដឹកជញ្ជូនថ្មទំាងនោះហើយ។

ចំណែកប្រវត្តិសាស្រ្តខ្មែរវិញប្រាប់់ថាគឺបុព្វបុរសខ្មែរយើងទេជាអ្នកសាងសង់់
ប្រាសាទអង្គរវត្ត ក្នុងចន្លោះឆ្នំា១១១៣-១១៥០ ក្រោមរជ្ជកាលនៃព្រះបាទសុរ្យវរ័្មនទី២
គឺមានន័យថាប្រាសាទអង្គរវត្តជាស្នាព្រះហស្ថរបស់់ព្រះអង្គ។ការសាងសង់់់ប្រាសាទ
អង្គរវត្តទំាងមូលត្រូវការប្រើមនុស្សប្រមាណជាបីម៉ឺននាក់់និងរយៈពេលសាមសិបឆ្នំា។
នេះបង្ហាញអោយឃើញថាប្រាសាទអង្គរវត្តមានទំហំធំក្រៃលែង។គឺអង្គរវត្តហើយ
ដែលជាប្រាសាទធំជាងគេបង្អស់់លើពិភពលោក។

អង្គរវត្តមានបរិមាត្រប្រវែងប្រហែលមួយគីឡូម៉ែត្រ(1km)។គូទឹក(ស្នាមភ្លោះ)
ដែលទទឹងប្រវែងពីររយម៉ែត្រ(200m)នោះ មានប្រវែងប្រាំគីឡូម៉ែត្រកន្លះ(5,5km)
ព័ទ្ធជុំវិញអង្គរវត្តដែលមានកំពស់់ប្រវែងហុកសិបប្រាំម៉ែត្រ(65m)គិតពីដីរាប
ដល់់ចុងកំពូលកណ្ដាល។ប្រាសាទអង្គរវត្ត សង់់ឡើងនៅលើផ្ទៃដីរាបមានរាងជា
ជាចតុកោណកែង ហើយមានកំពែងព័ទ្ធជុំវិញដែលធ្វើពីថ្មបាយក្រៀម។
ដូច្នេះ ប្រាសាទអង្គរវត្តមានវិសាលភាពធំទូលាយណាស់់ហើយនេះរឹតតែទាក់់ទាញ
ចិត្តយើងអោយចូលចិត្តដើរទស្សនាក្នុងប្រាសាទដោយឥតចេះនឿយណាយចិត្ត។