Monthly Archives: ខែមិថុនា 2010

សុភមង្គល គឺនៅក្នុងចាន!( Le bonheur est dans l`assiette!)

មនុស្សលោកតែងប្រាថ្នាសុភមង្គលគ្រប់់ៗគ្នា តែភាគច្រើន
មិនដឹងថាសុភមង្គលជាអ្វី? អ្នកគង់់គិតថា វាជាការសំរេចបាន
ជោគជ័យនៃគោលបំណងណាមួយរបស់់គេ ដូចជាការបានរៀនចប់់
បានសញ្ញាប័ត្រមានការងារធ្វើ ឬក៏ថា បានឡើងឋានៈខ្ពស់់ណាមួយ
ដែលនឹងនាំគេអោយបានមានកិត្តយសមានប្រាក់់កាក់ច្រើន ក្លាយ
ជាអ្នកមាន មានបុណ្យសក្ដិ មានវិឡា ឡាន ហើយកសាងគ្រួសារមួយដ៏ភ្លឺថ្លា!
នេះគឺជាសុភមង្គលមួយ, គឺជាសុភមង្គល ដែលប្រមូលរួមក្នុងគ្រួសារ។

ប៉ុន្តែការផ្ដោតអារម្មណ៏យ៉ាងពិសេសចំពោះសុភមង្គលនេះ គឺអាពាហ៏ពិពាហ៏
មានន័យបង្កប់់ថា សេចក្ដីស្នេហា ដែលបង្កប់់ន័យតទៅទៀតថា
សុភមង្គលដែលមិនអាចអត់់ផ្លូវភេទដែលបង្ហាញអោយដឹងថា “សុភមង្គល
គឺនៅក្នុង គ្រែ”តែនេះមិនមានន័យដោយដាច់់ខាតតែអំពីសេចក្ដីស្នេហា
ប៉ុណ្ណោះទេ,សូម្បីពេលអស់់កំលាំងហើយដល់់ពេលគេង ក៏សប្បាយចិត្ត
នឹងគេងដែរ ព្រោះនឹងបានសេចក្ដីស្រណុកស្រួលក្នុងពេលគេងសំរាកកាយចិត្ត 
ដើម្បីទទួលថាមពលថ្មីទៀតពីដំណេក។។បន្ទាប់់ពីមានសុភមង្គលនៅក្នុងគ្រែ
ហើយគេស្វែងរក”សុភមង្គលក្នុងចាន” ថែមមួយទៀត!ពេលចាប់់ដៃគ្នាកសាង
គ្រួសារហើយ ប្ដីប្រពន្ធស្វះស្វែងប្រឹងរកបា្រក់់សន្សំទ្រព្យដើម្បីអនាគតគ្រួសារ
ដើម្បីកូន ក្នុងបំណងរស់់នៅអោយមានសុភមង្គល ដែលមានយ៉ាងពិសេស
គឺនៅក្នុងចាន គឺថា ពេលដើរលេងកំសាន្តចូលហាងបាយញុំាអាហារឆ្ងាញ់់ៗ
ទើបមានអារម្មណ៏ស្រស់់ថ្លាហៅថាមាន “សុភមង្គល” ដែលគេរកឃើញ
នៅក្នុងចាន។ មើលទៅ,សុភមង្គលក្រោយពីផ្ដោតទៅលើផ្លូវភេទហើយ
ផ្ដោតទៅលើ ចានទៀត៖” រួមដំណេកសប្បាយ បាយឆ្ងាញ់់”ដែលជាផល
ប្រមូលបានមកពីសកម្មភាពគ្រប់់យ៉ាងរបស់់ប្ដីប្រពន្ធក្នុងជីវិតរាល់់ថ្ងៃ ព្រោះ
មនុស្សលោករស់់ដើម្បីស៊ី មិនមែនស៊ីដើម្បីរស់់ឡើយ ដូចដែលលោកទស្សនវិទូ
សូក្រាតដែលបាននិយាយថា៖ Tout le monde vivait pour manger,
mais que lui mangeait pour vivre.ដែលប្រែថាមនុស្សរាល់់គ្នា
រស់់ដើម្បីស៊ី ឯគាត់់វិញស៊ីដើម្បីរស់់។ដូច្នេះប្រហែលជាចឹងហើយ មិនងាយ
មាននរណាស៊ីដើម្បីរស់់នោះទេ សូម្បីអ្នកក្រ ឬអ្នកសុំទានក៏រស់់ដើម្បី
ស៊ីដែរ ទោះថាក្នុងគ្រាក្រីក្រនេះគេស៊ីដើម្បីរស់់ តែមិនមែនដោយសុទ្ធចិត្ត
នោះឡើយ។គឺថាគេស៊ីដើម្បីរស់់ដោយបណ្ដោះអាសន្នតែប៉ុណ្ណោះ។
ពេលណាគេមាន គេនឹងរស់់ដើម្បីស៊ីដូចគេឯងដែរ។ មនុស្សដែលស៊ី
ដើម្បីរស់់គឺមនុស្សដែលមិនសប្បាយនឹងការហូបចុកគឺគេមិនរស់់ដើម្បីស៊ី
ដូចមនុស្សទាំងឡាយដែលចូលចិត្តចូលភោជនីយដ្ឋាន ឬ ចូលហាង
ទិញម្ហូបឆ្ងាញ់់ៗមកហូបសឹងរាល់់ថ្ងៃនោះឡើយ។ហេតុនេះហើយបាន
ជាភោជនីយដ្ឋានរីកដុះដាលដូចផ្សិត ក្នុងទីក្រុង ក៏ដូចជានៅទីរម្មណីយដ្ឋាន
ដែលទិដ្ឋភាពនេះបង្ហាញអោយឃើញថា”មនុស្សលោកយើងសប្បាយ
នឹងការដើរលេង និង ស៊ីផឹក”។ម្ដងរួចហើយខ្ញុំបាននិយាយថា ៖
L’amour, c’est le bonheur ដែលប្រែថាស្នេហាគឺសុភមង្គល។
ម្ដងនេះខ្ញុំថា៖ L’assiette,c’est le bonheurដែលប្រែថា
ចានគឺសុភមង្គល។ប៉ុន្តែ សុភមង្គលចំពោះសូក្រាត មិនមែនជារឿង
អំពីអំណាច ឬ លុយ ឬ សម្ភារៈឡើយ ។វាគឺជារឿងអំពីសេចក្ដីយុត្តិធម៌។
មនុស្សគ្មានសេចក្ដីយុត្តិធម៌ក្នុងខ្លួន មិនអាចមានសុភមង្គលបានឡើយ។

Advertisements

ការស្ទង់់មតិមួយអំពីន័យថាស្នេហា

តាមការអង្កេតរបស់់សាស្រ្តាចារ្យអីតាល៉ី ម្នាក់់ឈ្មោះ Francesco Alberoni
បានអោយដឹងថាស្នេហា មិនមែនសំរាប់់តែមនុស្សពេញវ័យនោះទេ….
ក្មេងៗជំទង់់ក៏ដូចជាកូនក្មេងអាយុតូចអាចមានសេចក្ដីស្នេហាដែរ
(ឧ.ស្រលាញ់់ស្និទ្ធនឹងម្ដាយឬឪពុក)..តែដោយសារថាស្នេហាវ័យក្មេង
តូចវាមិនសំដៅជាក់់លាក់់ទៅលើផ្លូវភេទប៉ុន្មាននោះទើបបែរជាគេមិន
សូវចាប់់អារម្មណ៏ ហើយបែរជាប្រហែលគិតថាក្មេងមិនចេះស្នេហា ..
ចេះតែស្រលាញ់់។ប៉ុន្តែមិនអញ្ចឹងឯណា ក្មេងជំទង់់ក្ដី ក្មេងតូចក្ដី អាចមាន
ស្នេហាដូចមនុស្សពេញវ័យដែរ,ចេះមានការឈឺចាប់់ដែរហើយក៏ចេះកើត
ទុក្ខដែរតើ …ដែលទាំងនេះសបង្ហាញអោយយើងដឹងប្រាកដថាស្នេហា
មិនមានវ័យ មិនមានវណ្ណៈហើយក៏មិនមានជាតិសាសន៍ដែរ(ចាស់់កោងខ្នង
ក៏នៅតែមានស្នេហា ,ឧ.តាជូជក់់។គ្មានវណ្ណៈ,ឩ.អធិរាជជប៉ុន,ព្រះបាទ
នរោត្តម សីហនុ,សម្ដេចក្រុមព្រះនរោត្តម​ រណឫទ្ធិរៀបអភិសេកជាមួយ
រាស្រ្តសាមញ្ញ ,ជនជាតិស្បែកខ្មៅស្នេហានឹងជនជាតិស្បែកស)។លោក សាស្រ្តាចារ្យបានប្រាប់់ថាជាធម្មតាគេមិនដែលភ្លេចស្នេហាលើកដំបូងឡើយ។
តាមការអង្កេតរបស់់លោក…នៅមានការច្រឡំបល់់នឹងគ្នារវាងមិត្តភាព និងស្នេហា ។
គេត្រូវបែងចែងអោយច្បាស់់ថា តើមិត្តភាពជាអ្វី?ហើយស្នេហាជាអ្វី?
ក្នុងទំនាក់់ទំនងទាំងពីរនេះ ពិតជាមានសេចក្ដីស្រលាញ់់ ពិតជាមាន
សេចក្ដីទុកចិត្តគ្នា សេចក្ដីយកអាសារគ្នា សេចក្ដីស្មោះត្រង់់នឹងគ្នា…
ប៉ុន្តែមិត្តភាពមិនមែនស្នេហា ហើយស្នេហាមិនមែនមិត្តភាព។
មិត្តភាពគឺទាមទារការស្រលាញ់់គ្នាទៅវិញទៅមក។រីឯស្នេហាមិនអញ្ចឹងទេ..
សេចក្ដីស្នេហាចំពោះនរណាម្នាក់់ទោះជាមិនបានទទួលនូវសេចក្ដី
ស្នេហាតបវិញ ក៏គេនៅតែអាចស្នេហាបានដែរ ។ទោះបីយ៉ាងណា
ស្នេហាភាគច្រើនបានឆ្លងកាត់់មិត្តភាពប៉ុន្តែតាមគោលការណ៍ ស្នេហា
មិនចាំបាច់់ឆ្លងកាត់់មិត្តភាពនោះទេ..ព្រោះថា ស្នេហាពិតជាដូច
coup de foudre គឺរន្ទៈបាញ់់ មានន័យថាមិនបានគិតទុកមុន ឬដោយចៃដន្យ
ឬក៏ថាស្នេហាដូចជាចៃដន្យតែម្ដង ..ដូច្នេះមិនបានត្រូវការមិត្តភាពអី
នោះឡើយ ដោយសារថា ស្នេហាមិនចាំបាច់់ត្រូវការស្រលាញ់់គ្នាទៅវិញ
ទៅមកដូចមិត្តភាពឡើយ។ដូច្នេះហើយបានជាគេអាចស្នេហា ឬលង់់
ក្នុងស្នេហានឹងនរណាម្នាក់់បានដោយគេម្នាក់នេះមិនដឹងខ្លួនឬថែមទាំងព្រងើយ
ហើយក៏មិនចំាបាច់់ទាមទារមកវិញនូវសេចក្ដិស្នេហាក៏បាន..ប៉ុន្តែជាធម្មតា
ស្នេហាពិត គឺការស្រលាញ់់ដែលនឹងទទួលការស្រលាញ់់តបវិញពុំខាន។
ម្យ៉ាងទៀតស្នេហមានន័យថាស្រលាញ់់ទាំងក្នុងទុក្ខទាំងក្នុងសប្បាយ, មិនចេះជិនណាយហើយអ្វីដែលសំខាន់់ជាងគេគឺការរួមរស់់នៅជាមួយ
គ្នាទោះក្នុងភាពមានក្រយ៉ាងណាក្ដី ក៏ស្នេហាចេះមានអំណត់់ ចេះអត់់ធន់់
ព្រោះស្នេហាត្រូវការបង្រួបបង្រួមមនុស្សស្រីនិងប្រុសទាំងពីរនាក់់អោយជួបជុំគ្នា។
រីឯមិត្តភាពវិញខ្លាចណាស់់ទុក្ខ ហើយខំគេចទុក្ខតាមដែលអាចធ្វើទៅបាន
ព្រោះមិត្តភាពកើតឡើងជាទូទៅដើម្បីការសប្បាយ ការកែកំសាន្ត
ការជួយគ្នាទៅវិញទៅមក ការបំបាត់់ការអផ្សុកនៃជីវិតរាល់់ថ្ងៃ,
ការទាញប្រយោជន៏គ្នាទៅវិញទៅមក។ប៉ុន្តែមិនមែនចាំបាច់់ដើម្បីតស៊ូ
រួមរស់់ជុំគ្នា..ព្រោះថាមិត្តអាចបែកគ្នាដោយគ្មានការមិនសុខចិត្តដាច់់ខាត
ខុសពីសេចក្ដីស្នេហាដែលនឹងកើតទុក្ខធំមិនធម្មតា ពេលបែកគ្នា
ខុសពីមិត្តដែលគ្រាន់់តែនឹកគិត មានទឹកភ្នែក ប៉ុន្តែមិននាំអោយ
កើតទុក្ខគ្រាំគ្រាមួយជីវិត ឬការសំរេចចិត្តធ្វើអត្តឃាតដូចក្នុង
វិបត្តិស្នេហាឡើយ ។

ខាងក្រោមនេះ ជាតារាងលទ្ធផលនៃការស្ទង់់មតិមួយអំពីថា
តើកើតក្ដីស្នេហា ជាអ្វី?នៅក្នុងសាលាបឋមសិក្សាមួយដែលលោក
Franceso Alberoni​ប្រមូលបាន៖

_នឹកគិតដល់់គ្នាពេលឃ្លាតឆ្ងាយពីគ្នា , ប្រុស ៨៦%យល់់ឃើញចឹង,
ស្រី៨៣%យល់់ឃើញចឹង។
_ប្រាថ្នានៅជុំគ្នា,ប្រុស៧៨ % —–, ស្រី៧៧%—-
_ស្រលាញ់់ជាងគេ ប្រុស៧៣ %—- . ស្រី៦៧%—-
_ភក្ដីភាព ប្រុស៧០%—- , ស្រី៦៩%—-
_បេះដូងដើរខុសចង្វាក់់ ប្រុស៦១ % —- ,ស្រី៥៣%—-
_ជាមិត្តល្អបំផុតប្រុស៣៣ %—- , ស្រី២៩%—–
_ទុកចិត្តគ្នា ប្រុស៣៣%—- , ស្រី៣៩%—-

តាមពិតទៅ លទ្ធផលនៃការអង្កេតខាងលើ ដូចមិនផ្ដល់់និយមន័យច្បាស់
អំពីអ្វីថាជាសេចក្ដីស្នេហាទេ..វាគ្រាន់់តែជាយោបល់់ថា ពេលកើត
សេចក្ដីស្នេហា តើចិត្តយើងវាយ៉ាងម៉េច? គិតឃើញយ៉ាងម៉េច
ចំពោះមនុស្សដែលខ្លួនស្រលាញ់់?មានអ្វីសំខាន់់សំរាប់់សេចក្ដីស្នេហា?
មើលទៅវាគ្រាន់់តែជារោគសញ្ញានៃសេចក្ដីស្នេហា ។ចង់់ដឹងថាសេចក្ដី
ស្នេហាជាអ្វី?មនុស្សមិនតិចទេ ដែលសួរសំណួរនេះ..តែចំលើយមានផ្សេងៗគ្នា
ច្រើន។មើលទៅហាក់់ដូចគ្រប់់គ្នាមិនដឹងមិនយល់់ថាស្នេហាជាអ្វី?
គេអាចដឹងពីរោគសញ្ញានៃសេចក្ដីស្នេហា  តែកំរដឹងថាវាជាអ្វី។
ហេតុនេះបានជាចេះតែមានមនុស្សជាច្រើនបានសួរសំណួរខាងលើ
មិនចេះចប់់មិនចេះហើយ ព្រោះស្នេហាមានឥទ្ធិពលណាស់់
លើជីវិតមនុស្សលោកម្នាក់់ៗ របៀបមើលទៅ បំណងធំនៃជីវិតគឺ
សេចក្ដីសុខសាន្ត ..ព្រោះជោគជ័យនៃការសិក្សា  និងការងារ
ផ្ដល់់កិត្តិយស លើកកំពស់់ជីវិតមនុស្សម្នាក់់ៗបាន ,អោយមនុស្សម្នាក់់ៗ
មានសុភមង្គលបានតែមិនមែនដោយមិនត្រូវការស្នេហានោះឡើយ។
ចំពោះសេចក្ដីស្នេហា ,គេមើលទៅដូចជាផ្កាក្រពុំ មិនទាន់់រីក…
ហើយពេលណារីក គឺដល់់ពេលអាពាហ៏ពិពាហ៏ដែលមានន៏យថា
ដល់់ពេលស្វាមីភរិយានៃអាពាហ៏ពពាហ៏ថ្មីថ្មោងស្រូបក្លិនគ្នា
ទៅវិញទៅមក ។តែក៏មានអ្នកខ្លះគិតថា បុប្ផារីកក្រអូប គឺនារី
ឯបុរសគឺកន្លង់់ដែលស្រង់់ក្លិនបុប្ផា ហើយមិនយូរប៉ុន្មាន
នឹងអស់់ក្លិន ដល់់ពេលមួយដែលគេហៅថាមានកូនចៅ។
តើចឹងមែនទេ?តើអស់់សេចក្ដីស្នេហាឬ ក្រោយអាពាហ៏ពិពាហ៏ ?
ជាពិសេសក្រោយពេលមានកូនចៅ? អ្នកខ្លះថា មិនទាំង
ដល់់មានកូនចៅផង…ក្រោយអាពាហ៏ពិពាហ៏តែមួយរយៈពេលខ្លី..
ដូចជាអស់់សេចក្ដីស្នេហាផ្អែមល្ហែម អូនបង ..រហូត
ដល់់ហៅគ្នាទៅវិញទៅមកថា តា យាយ  ហើយយូរៗទៅ រហូតដល់់ថា
តាកញ្ចាស់់យាយកញ្ចាស់់ទៅវិញទៅមកពេលខឹងសប្បាដាក់់គ្នា។
ដូច្នេះហើយបានជាមាន អ្នកនិពន្ធបារាំងម្នាក់់ឈ្មោះ Chamfort
បាននិយាយថាអាពាហ៍ពិពាហ៍គឺជារណ្ដៅកប់់ខ្មោចស្នេហា។
តើការនិយាយនេះពិតជាត្រឹមត្រូវដែរឬទេ? ក្នុងរឿងទុំទាវ,
ទាវនៅតែស្រលាញ់់ទុំ យ៉ាងប្ដូរផ្ដាច់់ ទោះក្រោយអាពាហ៍ពិពាហ៍ក្ដី
រហូតដល់់ពេលស្វាមីត្រូវគេសំលាប់់ ធ្វើអត្តឃាតទៀត។
ចឹងសូមនិយាយថាស្នេហា មិនមានវ័យ ហើយមិនមានវណ្ណៈ
ហើយមិនចេះស្គាល់់ពេលវេលាឡើយ មានន័យថា ស្នេហាទោះជា
មុនឬក្រោយអាពាហ៍ពិពាហ៍ក៏នៅតែហៅថាស្នេហា។ដូចអ្នកខ្លះបាន
អោយពរគូស្វាមីខ្លះថា សូមអោយស្រលាញ់់គ្នាដល់់ចាស់់ព្រេងចាស់់ព្រឹទ្ធ!

L`amour,c`est le bonheur.

Le banquet( page 97)

Effectivement,Hésiode dit que d`abord il y eut Chaos.
Et puis ensuite la terre au large assis sûre offert à jamais
à tous ,et Éros.
Par ailleurs,Acousilaos,qui manisfeste son accord avec Hésiode,dit que ,après le Chaos,sont nés ces deux êtres,la Terre et Éros.Pour sa part ,Parménide parle en ces termes de son origine:

Le tout premier des dieux auquel pensa la déesse fut Éros.Ainsi plusieurs autorité s`accordent pour reconnaître qu` Éros est l`une des divinités les plus anciennes.Et puisqu`il est le plus ancien,Éros est pour nous la source des biens les plus grands.Pour ma part,en effet ,je suis incapable de nommer un bien qui surpasse celui d`avoir dès sa jeunesse un amant de valeur et pour un amant,d`avoir un aimé de valeur.Car le principe qui doit inspirer pendant toute leur vie ,les hommes qui cherchent à vivre comme il faut ,cela ne peut être ni les relations
de famille,ni les honeurs,ni la richesse,ni rien d`autre qui les produise,mais cela doit être au plus haut  point,l`amour.

La femme est le rêve de l`homme.( Soren Kierkegaard)

Mon âme alors se réjouit,mon coeur se met à battre
et ma passion s’enflamme.c’est cette fille-là,la seule
dans le monde entier,qui doit être à moi,qui le sera.
C’est ce qui explique aussi que Dieu en créant Ève ait
fait choir un sommeil profond sur Adam;car la femme est le rêve de l’homme.(…..)Elle ne se réveille qu’au contact de l’amour et avant ce temps,elle n’est que rêve.
Mais dans cette existence de rêve ,on peut distinguer
deux stades : d’abord l’amour rêve d`elle,puis elle rêve de l<amour.
Soren Kierkegaard
IN ENGLISH:

Then my soul rejoices, my heart begins to beat
and passion ignites. is this girl, the only one
in the world, which must be mine and who will be.
This also explains that God created Eve by putting
Adam into a deep sleep fall because the woman is the man’s dream . (…..) She wakes up only in
contact with love and before that time, she is just
a dream.But in this dream existence, we can distinguish
two stages: first the love dreams of her,
then she dreams of love.

Soren Kierkegaard

ទស្សនវិទូCl​​éanthe

Cleanthe
ក្លេអង់់,កូនប្រុសរបស់់Phanias,មានស្រុកកំណើតនៅAsso
ហើយ រស់់នៅធ្វើជា អត្ថពលករកីឡាប្រដាល់់ក្បាច់់បុរាណក្រិក។
លោកបានមករស់់នៅទីក្រុងអាតែនមានលុយតែបួនDrachmesក្នុង
កាបូប ហើយបានទៅរកជួបទស្សនវិទូZénon។Cléantheព្យាយាមរៀនសូត្រ
ទស្សនវិជ្ជាណាស់់ហើយមិនដែលឃ្លៀងឃ្វាតចេញពីទ្រឹស្ដីរបស់់លោកគ្រូ
ហ្សែនណុងឡើយ។លោកក្លេអង់់ល្បីឈ្មោះក៏ដោយសារលោកស្រលាញ់់
ការងារដែរ។រស់់នៅក្នុងសភាពក្រីក្រ,លោកធ្វើការស៊ីឈ្នួលដងទឹកពេលយប់់
អោយម្ចាស់់ចំការបន្លែម្នាក់់,ដើម្បីពេលថ្ងៃលោកអាចរៀនទស្សនវិជ្ជា។
ដោយហេតុដូច្នេះហើយបានជាគេនាំគ្នាហៅលោកថា អ្នកដងទឹក។
Antigoneថ្ងៃមួយពេលមកស្ដាប់់លោកនិយាយ បានសួរទៅកាន់់លោកថា៖
ហេតុម្ដេចបានជាលោកដងទឹក?។លោកក៏ឆ្លើយថា ៖«ខ្ញុំមិនមែនធ្វើតែកិច្ចការនេះប៉ុណ្ណោះទេ។
ចុះខ្ញុំអត់់ជីកដីទេអី?ហើយខ្ញុំមិនស្រោចដំណាំទេអី?
ហើយខ្ញុំមានធ្វើអីខ្លះទៀតទេដោយសេចក្ដីស្រលាញ់់ចំពោះទស្សនវិជ្ជា?»
មានយុវជនម្នាក់់ជាអ្នកនិយាយសើចលេងបានបន្ទោសជរាភាពរបស់់លោក,
ជាហេតុនាំអោយលោកក្លេអង់់តបសំដីទៅថា៖៖ ខ្ញុំក៏ចង់់ចាកចេញពីលោកនេះទៅដែរ,ប៉ុន្តែ
ដល់់ឃើញថាខ្ញុំនៅមានសុខភាពល្អ ហើយអាចអានហើយសរសេរបាន
ទើបខ្ញុំដូរគំនិតវិញ ,អញ្ចឹងខ្ញុំក៏រស់់នៅបន្តទៀត។ខាងក្រោមនេះបង្ហាញ
អោយដឹងថាលោកស្លាប់់របៀបម៉េច៖លោកកើតមានសាច់់ដុះនៅអញ្ចាញ
ធ្មេញហើយតាមបញ្ជាពីវេជ្ជបណ្ឌិត,លោកត្រូវតែតមអាហាររយៈពេល
ពីរថ្ងៃ។លោកព្យាយាមរហូតបានជាសះស្បើយ ហើយវេជ្ជបណ្ឌិតក៏
អនុញ្ញាតអោយលោកបរិភោគអារហារជាធម្មតាឡើងវិញបាន។ប៉ុន្តែ
លោកមិនព្រមធ្វើតាមវេជ្ជបណ្ឌិតក៏នៅតែមិនបរិភោគអាហារ ដោយអះអាងថាលោកបានធ្វើដំណើរផ្លូវឆ្ងាយល្មមគួរសមហើយ។ចឹងហើយលោក
ក៏ទទួលអនិច្ចកម្មទៅ នៅជន្មាយុ៨០ឆ្នាំ ក្រោយពីបានធ្វើជាសាវ័ករបស់់
Zénonអស់់រយៈពេល១៩ឆ្នាំមក។

អ្នកអំណត់់និយម៖ ប្រវត្តិទស្សនវិទូក្រិកបុរាណ

Zenon

ហ្សែនណុង ជាកូនប្រុសរបស់់Mnaséas( ឬ Déméo)មានដើមកំណើត
មកពី Citiumដែលជាទីក្រុងមួយនៅកោះChypre,ជាបន្ទាយរបស់់
ជនជាតិHellènes(Grecs)ប៉ុន្តែកាន់់កាប់់ដោយក្រុមជនជាតិPhéniciens។
លោកមានកធំ។Appolonios បាននិយាយថា លោកមានមាឌធំតែស្គម ហើយស្បែកសំបុរសណ្ដែកបាយ ដែលនាំអោយគេអោយរហ្សសនាមថា
ដើមតាលព្រឹក្សអេហ្ស៊ីប(ដើមត្នោតអេហ្ស៊ីប)។លោកមានកំភួនជើង
ធំៗ តែដងខ្លួនមានស្បែសាច់់ជ្រាយ ហើយកំលាំងខ្សោយ។ហេតុដូច្នេះហើយ
បានជាគេកំរឃើញលោកអញ្ជើញទៅចូលរួមពិធីជប់់លៀងណាស់់។
តាមការដឹងឮតមកថា ៖លោកចូលចិត្តញុំាផ្លែល្វាស្រស់់ឬហាលក្រៀម។

លោកគឺជាសាវ័ករបស់់Cratès។ដើមឡើយលោកធ្វើជាសាវ័ករបស់់
StilponហើយនិងXenocrate អស់់រយៈពេលដប់់ឆ្នាំ។ទីបញ្ចប់់លោក
ក៏បានមកតោង ក្រាតទែរវិញ។

លោកបរិភោគអាហារបន្តិចបន្តួច,ដូចជានំប៉័ង ហើយនិងទឹកឃ្មុំ និងផឹកស្រាទំពាំងបាយជូរឆ្ងាញ់់តែបន្តិចបន្តួចប៉ុណ្ណោះ។លោកគ្មាន
ស្រីកំណាន់់អីទេ ហើយបើទៅលេងស្រីពេស្យាម្ដងឫពីរដង ក៏ដើម្បីកុំ
អោយគេមើលមកថាលោកគឺជាមនុស្សស្អប់់ខ្ពើមស្រី(Misogyne)តែ
ប៉ុណ្ណោះឯង។លោករស់់នៅក្រោមដំបូលផ្ទះជាមួយPerséeដែលថ្ងៃ
មួយបាននំាស្រីម្នាក់់ចេះផ្លុំខ្លុយមក,ប៉ុន្តែលោកច្រានចេញយ៉ាងលឿន។
លោកគឺជាមនុស្សដែលមានការរាក់់ទាក់់ជាទីបំផុត ទាល់់តែAntigon
បានអញ្ជើញលោកអោយមកចូលរួមពិធីជប់់លៀងរបស់់ខ្លួនហើយ
មានថ្ងៃមួយថែមទាំងបាននាំគ្នា(បបួលគ្នា)ទៅចូលរួមពិធីជប់់លៀងនៅផ្ទះ
Aristoclèsជាអ្នកប្រគុំពិនក្រិកទៀតផង។ ប៉ុន្តែក្រោយមក,លោកក៏រស់់
នៅដាច់់ឆ្ងាយពីគេដោយមកពីមិនចូលចិត្តនៅក្បែរហ្វូងមនុស្ស(la foule)។
លោកទំលាប់់អង្គុយលើបង់់ខាងចុងឆ្ងាយ ។ធ្វើដូច្នេះ គឺលោកអាចគេច
ការរំខានបានពាក់់កណ្ដាលទៅហើយ។លោកមិនដែលដើរលេងមានគ្នា
លើសពីពីរឬបីនាក់់ឡើយ។ជួនកាលលោកថែមទាំងបានស្មូមប្រាក់់នរណា
ក៏ដោយដែលមកជិតលោក ដើម្បីកុំអោយរំខានពីមនុស្សច្រើនពេក។
លោកមានទឹកមុខក្រៀមស្រពោន និងជូរចត់់ ហើយមានថ្ងាសជ្រួញ។
លោកស្លៀកកពាក់់យ៉ាងសាមញ្ញបំផុត ហើយ ដោយយកលេសថាសំចៃ
ក៏ចេះតែសំចៃដូចមនុស្សមិនស៊ីវីល័យ។បើត្រូវជាបន្ទោសនរណាម្នាក់់,
លោកបន្ទោសតែមួយភ្លែត ហើយក៏មិនដែលជ្រុលឡើយ។
លោកនិយាយថា គ្មានអីចំលែកទៀតទេចំពោះការបានរៀនសូត្រចេះ
ដឹងពីវិទ្យាសាស្រ្តជាងជំនឿសាសនា ហើយថាគ្មានអីចាំបាច់់សំរាប់់មនុស្ស
លោកជាងពេលវេលាឡើយ។មានមនុស្សម្នាក់់បានសួរទៅលោកថា ៖
តើដូចម្ដេចហៅថាមិត្ត?លោកក៏ឆ្លើយតបថា៖ គឺខ្លួនខ្ញុំម្នាក់់ទៀត។ទាសី
លោកម្នាក់់បានប្រព្រឹត្តចោរកម្ម,លោកបានវាយគេនឹងរំពាត់់។ទាសីម្នាក់់ទៀត
បានប្រាប់់ទៅលោកថា៖វាជាវាសនារបស់់ខ្ញុំដែលបានជំរុញខ្ញុំអោយធ្វើ
ចោរ_ អើ,ចឹងក៏ជំរុញអោយត្រូវរំពាត់់ដែរ! លោកឆ្លើយតប។លោកនិយាយ
ថា៖ សម្ផស្សគឺជាផ្លែផ្កានៃគតិបណ្ឌិត តែតាមអ្នកផ្សេងទៀតវិញថា គតិបណ្ឌិតគឺជាផ្លែផ្កានៃសម្ផស្ស។លោកបាននិយាយទៅកាន់់មនុស្សម្នាក់់
ដែលជាមនុស្សនិយាយច្រើនថា៖ យើងមានត្រចៀកពីរ និងមាត់់តែ
មួយក៏ព្រោះថាយើងរត្រូវតែស្ដាប់់ច្រើនជាងនិយាយ ។មានមនុស្សម្នាក់់បាន
ចោទសួរលោកថា៖ហេតុអីលោកជាមនុស្សម៉ឺងមាត់់ចេះលេងសើចអី
ដែរក្នុងពេលជប់់លៀង?លោកឆ្លើយតបទៅថា៖ សណ្ដែករឹងខ្លាំងណាស់់
ប៉ុន្តែពេលណាគេដាក់់ត្រាំទឹក ក៏វាចេះទន់់ដែរ!លោកបានទទួលមរណភាព
នៅជន្មាយុ៩៨ឆ្នាំដោយមិនដែលមានជំងឺព្យាធិឡើយ។Perséeក្នុង«សៀវភៅ
និកាយសីលធម៌»របស់់លោកបានប្រាប់់ថា លោកហ្សែនណុងស្លាប់់នៅអាយុ
៧២ឆ្នាំ ហើយថាលោកបានមករស់់នៅទីក្រុងអាតែន នៅអាយុ២២ឆ្នាំ។ប៉ុន្តែ
Appollonios បានអះអាងថា៖លោកគ្រប់់គ្រងសាលារៀនអស់់រយៈកាល
៥៨ឆ្នាំ។ខាងក្រោមនេះ គឺឧប្បដិហេតុដែលកើតឡើងមុនពេលលោកកំពុង
នឹងទទួលមរណភាព៖ ចាកចេញពីសាលារបស់់លោក,ស្រាប់់តែ
លោកដួលហើយបាក់់ម្រាមដៃមួយ,ប៉ុន្តែយកដៃទះដីផាំងៗរួច
សូត្រកាព្យមួយរបស់់Niobéមានសេចក្ដីដូចនេះ៖
Je viens,pourquoi m`appelles-tu?

ដែលប្រែថា៖ ខ្ញុំមកហើយតើ,ម្ដេចឯងហៅខ្ញុំធ្វើអី?ហើយភ្លាមនោះលោកក៏
ដាច់់ដង្ហើមទៅ។តាមការស្រាវជ្រាវបានអោយដឹងថា ឱពុកលោក Mnaséas
ជាឈ្មួញលក់់ដូរ ហើយបានទិញសៀវភៅជាច្រើនគឺសៀវភៅដែលសរសេរ
គំនិតរបស់់សូក្រាត ,ទុកអោយកូនតូច ហ្សែនណុងអាន។តាំងពីនោះមក
ក្មេងហ្សែនណុងក៏ចាប់់ផ្ដើមចាប់់អារម្មណ៏នឹងទស្សនវិជ្ជារួចហើយក៏មកតោង
លោកក្រាទ៊ែរ សុំធ្វើជាសាវ័ក។

សេចក្ដីសន្និដ្ឋានអំពីក្រុមទស្សនវិទូទុទិដ្ឋិនិយម

ខ្ញុំសូមបញ្ចប់់ត្រឹមហ្នឹងពីក្រុមទស្សនវិទូទុទិដ្ឋិនិយម(les cyniques)ដែលមាន
មេក្រុមឈ្មោះអង៉ទីស្តែន។ក្រុមនេះបង្កើតបានជានិកាយមួយ
ដែលមិនមែនជាក្រុមមនុស្សប្រកាន់់កិរិយាបទនិងទំលាប់់រស់់នៅ
មួយបែបណាមួយឡើយ។
ពួកគេគិតថាគួរបំបាត់់រូបវិទ្យានិង តក្កវិទ្យាហើយប្រកាន់់យកតែសីលធម៌
បានហើយ។ លោក Ariston de Chiosក៏យល់់ព្រមចឹងដែរ។
DioclèsថាDiogèneហើយអ្នកផ្សេងទៀតថាសូក្រាតជាអ្នកនិយាយ
ថា៖ ត្រូវតែស្វែងរកអ្វីដែលល្អ និងអាក្រក់់ក្នុងគេហដ្ឋាននិមួយៗ។
ពួកគេមិនទទួលយកសិល្បៈសេរីឡើយ។
អង៉ទីស្តែនបានទាំងនិយាយថា មនុស្សដែលមានសុភវិនិច្ឆ័យ មិនត្រូវ
រៀនអាន និងសរសេរទេ ដើម្បីកុំអោយមនុស្សដទៃជះឥទ្ធិពលអាក្រក់់មកលើ។
ឯ ឌីយ៉ូហ្សែន បាននិយាយទៅកាន់់អ្នកដែលបង្ហាញនាឡិកាមកលោកថា៖
នេះជាការច្នៃប្រឌិតដ៏ល្អមួយសំរាប់់រំលឹកម៉ោងទទួលទានបាយ។ដូចគ្នានេះទៀត
លោកបាននិយាយទៅកាន់់អ្នកដែលចង់់បង្រៀនលោកលេងភ្លេងថា៖
គឺដោយគំនិតវាងវៃទេដែលមនុស្សរៀបចំចាត់់ចែងជីវិតនិងផ្ទះរបស់់គេ,
មិនមែនដោយសារខ្យល់់តន្ត្រីពិន និងសំលេងស្រែកចេចចាចនោះឡើយ។
ពួកគេយល់់ឃើញដូចពួកក្រុមអ្នកអំណត់់និយមដែរថា សេចក្ដីល្អកំពូល
គឺ គុណធម៌ដែលអង៉ទីស្តែនបានមានវាចារមកហើយក្នុង សៀវភៅ
Herculeរបស់់លោក។មានទំនាក់់ទំនងប្រហែលគ្នាណាស់់រវាងនិកាយ
ទាំងពីរហើយគេបានទាំងនិយាយថាទុទិដ្ឋិនិយមគឺជាមាគ៌ាយ៉ាងខ្លីបំផុតមួយ
ដើម្បីឆ្លងទៅដល់់គុណធម៌ ហើយថាZénonមកពី Citiumបានរស់់នៅ
ដូចពួកគេ។អ្វីដែលពួកគេលើកដំកើង គឺជីវិតសាមញ្ញ ហើយសំចៃ
ដោយចូលចិត្តទទួលទានអាហារដែលសមល្មមអោយរស់់បាន និងខោអាវចាស់់ៗ។ពួកគេមិនរវល់់នឹងមាសប្រាក់់,ភាពហ៊ឺហា និង
ភាពសំបូរសប្បាយសោះឡើយ។មានអ្នកខ្លះទទួលទានតែស្លឹកឈើ
ហើយផឹកទឹកសាបជាភេសជ្ជៈតែប៉ុណ្ណោះ។ពួកគេដាក់់ដំណេកត្រង់់
ណាដែលគេធ្វើទៅកើតជួនកាលក្នុងធុងស្រា ដូចឌីយ៉ូហ្សែនចឹង ដែលបានប្រកាស់់ប្រាប់់ថា៖លក្ខណៈរបស់់ទេវៈគឺមិនត្រូវការអ្វីឡើយ,
ហើយអ្នកដែលដូចទេវៈគឺសឹងតែគ្មានត្រូវការអ្វីបន្តិចឡើយ។ពួកគេគិតថា
មនុស្សមានប្រាជ្ញាស្រលាញ់់អ្នកដទៃគ្រប់់គ្នា,មិនចេះធ្លាក់់ក្នុងអបាយមុខ,ស្រលាញ់់អ្នកដទៃដូចបងនិងប្អូនហើយមិនរស់់នៅក្រោមឥទ្ធិពល
ទ្រព្យសម្បត្តិឡើយ។