ស្នេហាជាអ្វី?

ខ្ញុំជឿថាអ្នកគ្រប់់គ្នាដឹងថាស្នេហាជាអ្វី ទោះជាបានសួរឬពិភាក្សា
គ្នាអំពីសំណួរនេះជាញយដងដដែលៗក៏ដោយ ។ហេតុអី?
ព្រោះស្នេហា ស្មុគស្មាញ ជាពិសេស មកពីវាច្រើនកើតមានឡើងពី
ខួរក្បាល ឬកាមតណ្ហា ជាជាងបេះដូងស្មោះ។ស្នេហា តាមន័យត្រង់់គឺ
ការស្រលាញ់់ស្អិត ឬជាប់់ស្អិត ដែលគ្មាននរណាងាយនឹងបេះផ្ដាច់់ចេញ
ឬបំបែកចេញពីអ្វីឬអ្នកដែលខ្លួនស្រលាញ់់បានឡើយ។បើ បេះចេញបាន
នោះក៏នឹងបន្សល់់នូវ ទឹកភ្នែក និង ការនឹកគិត ដែលជួនកាលអាចនំា
ដល់់ការធ្វើអត្តឃាតទៀតផងក៏មានដែរ។ស្នេហាគឺពិតណាស់់ជាការស្រលាញ់់
ដោយប៉ងប្រាថ្នា មិនមែនស្រលាញ់់ហើយមិនប៉ងប្រាថ្នា នោះទេ,
មានន័យថាចង់់បាននូវអ្វី ឬ អ្នកណាដែលខ្លួនស្រលាញ់់ ។
មនុស្សដែលខ្លួនស្រលាញ់់,ខ្លួនឯង គិតថាស្អាត ល្អ លើសគេ ៖ ត្រង់់ហ្នឹងគួរដឹងថា
បវរកញ្ញា បវរបុរស ឬ ប្រុសស្រីនានា ដែលស្អាតហើយល្បីនាមពេញពិភពលោកនេះក្ដី
ក៏មិនអាចធៀបបានឡើយនឹងអ្វី ឬ នរណាដែលខ្លួនស្រលាញ់់ស្អិត
ជាប់់បេះដូងនោះ។ប៉ុន្តែស្នេហាមិនបានន័យថា ត្រូវតែបានទទួលការ
ស្រលាញ់់តបវិញនោះទេ ។ចឹងហើយ ស្នេហាមានន័យសំខាន់់ចំពោះ
អ្នកស្រលាញ់់ ជាងអ្នកដែលត្រូវបានស្រលាញ់់។ប៉ុន្តែគួរអោយអនិច្ចារ
ដែលស្នេហាភាគច្រើនតែងមានវិបត្តិ ព្រោះថាស្នេហា ដែលពិតជាត្រូវការ
មនុស្សពីរនាក់់ស្រលាញ់់គ្នាទៅមក បង្កភាពស្មុគស្មាញ ដោយសង្គម
ព្រោះស្នេហាមិនប្រាកដថា នឹងបានទទួលនូវការស្រលាញ់់តបវិញនោះឡើយ ។
ត្រង់់ហ្នឹងហើយ ដែលចេះតែមានការកើតសេចក្ដី សោកសៅ ហ្មងសៅ
នៅក្នុងរឿងស្នេហា ជាពិសេសស្នេហាយុវវ័យដែលដែលតែងខកចិត្ត
និងបន្សល់់នូវទឹកភ្នែក ហើយបណ្ដាលអោយកវី អ្នកនិពន្ធចំរៀង
តែងរឿងរ៉ាវស្នេហា មិនចេះជិនណាយពីជំនាន់់មួយទៅជំនាន់់មួយ។
ទោះជាស្នេហាមិនបានទទួលនូវការស្រលាញ់់តបវិញក៏ដោយ ប៉ុន្តែ
អ្នកស្រលាញ់់នៅតែស្រលាញ់់ ពីព្រោះស្នេហាផ្ដើមដោយអ្នកស្រលាញ់់
មិនមែនដោយអ្នកដែលត្រូវបានគេស្រលាញ់់នោះទេ ។
ដូច្នេះហើយបានមនុស្សទូទៅចូលចិត្តស្រលាញ់់គេ
ជាងត្រូវបានគេស្រលាញ់់

C’est pourquoi la plupart des gens préfèrent aimer que d`être aimé.

អត្ថបទទាក់់ទងនឹងស្នេហា៖
ស្នេហាកើតចេញពីបេះដូងឬពីខួរក្បាល?
https://sambatt.wordpress.com/2010/08/21/
ការស្ទង់មតិមួយអំពីន័យថាស្នេហា៖
https://sambatt.wordpress.com/2010/06/26/

11 responses to “ស្នេហាជាអ្វី?

  1. កាលនៅរៀននៅវិទ្យាល័យ ចាំបានថា ស្នេហាគឺជាការស្រលាញ់ស្និទ្ធ ស្រលាញ់ជាប់ ចិត្ត ស្អិតដូចជ័រ!! អ្នកគ្រូបង្រៀនថា ចឹង!!😀

  2. មែនហើយ វាខុសគ្នាពីការស្រលាញ់់ធម្មតា ព្រោះវាមិនមែនត្រឹមតែស្រលាញ់់
    ប៉ុណ្ណោះទេ វាថែមទំាងចង់់បានយ៉ាងដាច់់ខាតទៀត ។រឿងទុំទាវ ជាឧទារណ៍ជាក់់ស្ដែង ដែលបញ្ជាក់់ពីស្នេហា ជាការស្រលាញ់់ស្អិតដូចជ័រនោះ😀

  3. ផ្កាយ​ដុះ​​កន្ទុយ​

    ពេល​ខ្លះ ខ្ញុំ​ឈឺ​ក្បាលមែន​ទែន​… តើ​ចូល​ចិត្ត​និង​ស្រឡាញ់​ខុស​គ្នា​ត្រង់​ណា​?​

  4. ចូលចិត្តន័យខ្លំាងតិចជាងស្រលាញ់់។
    ម្យ៉ាងទៀត ពាក្យ ចូលចិត្ត គេអាចប្រើ ន័យផ្សេងពីស្រលាញ់់
    ដូចគេថា ចូលចិត្តញុំាគុយទាវជាងញុំា នំបញ្ចុក ។ត្រង់់នេះគេមិនអាចថាស្រលាញ់់
    ញុំាគុយទាវ ជាងស្រលាញ់់ញុំានំបញ្ចុក ទេ។

  5. នេះ​ជា​និយម​ន័យ​ស្នេហ៍ និង​ទ្រឹស្ដី​ស្នេហ៍ http://learn4khmer.wordpress.com/2009/08/13/loves-theory/

  6. ជម្រាបសួរបងប្រុស! ប្អូនសុំដកស្រង់អត្តបទរបស់បង ពីមិត្តភាព និងស្នេហា ដើម្បីចុះផ្សាយក្នុងទស្សនាវដ្តីដែលប្អូនធ្វើការ។ ដូចបងជ្រាបស្រាប់ហើយ ថា ប្អូនពេញចិត្ត និងចូលចិត្តអានស្វែងយល់ ពីរឿងនេះ។ ដូច្នេះប្អូនចង់ចែករំលែករឿងនេះ ឲ្យមិត្តអ្នកអានផ្សេងៗបានទទួលជ្រាបផងដែរ។ ប្អូននឹងផ្ញើអត្តបទដែលសម្រេចហើយជូនបង។

  7. បាទ,មិនអីទេប្អូន ។ប៉ុន្តែអត្ថបទនោះជាភាសាអង់់់ គ្លេស ហើយ
    ក៏មិនមែនបងជាអ្នកសរសេរដែរ គឺជាអត្ថបទដែលបងដកស្រង់់
    ពីសៀវភៅមួយរបស់់ អ្នកនិពន្ធ ។

  8. អរគុណ​បង​ចណាស់!
    ចុង​បញ្ចប់​អត្តបទ ប្អូន​នឹង​ដាក់ថា

    ប្រភព : មិត្តភាព, ស្នេហា sambatt.wordpress.com
    បកប្រែរៀបរៀងសម្រួល :ឈ្មោះបង – ហេង ឧត្តម

    បង​យល់​យ៉ាងណា​?

  9. តាមតែប្អូន យល់់ចឹងទៅចុះ។

  10. ខ្ញុំគិតថាស្នេហាជាជំងឺម៉្យាងដែលកើតឡើងចំពោះមនុស្សប្រុសស្រីពេញវយ័ វាជាជំងឺដែលបំផ្លាញផ្លូវចិត្តយ៉ាងខ្លាំងពេលដែលភាគីណាមួយដកខ្លួនទាំងម្ខាងទៀតនៅតែស្រលាញ់។ ដូចេ្នះមិនបាច់មានស្នេហាល្អជាងបើតាមគំនិតខ្ញុំ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s