Monthly Archives: ខែមករា 2011

ស្អាតប៉ុណ្ណឹងហើយ ថាមិនល្អទៀត! :D

Advertisements

លោកយាយ ដូនពេញ ក្លាយជាអ្នកតា?

Socrates is the wisest man

The Socratic Philosophy
But Socrates would not compromise with his view that he had been the benefactor of the Athenian public.To escape or to propose any penalty or fine ,however trivial,would be to admit guilt.Moreover,when his friends begged him to allow them arrange the escape,he argued that it would be legally and morally wrong to escape ,since every citizen or a state has entered into a social contract to obey its laws.And he also argued that individuals who disobey the laws of their own society tear away the foundation of group life.
Socrates took his stand upon the abstract principles of his philosophy .This was his “apology,” his defense of himself.It was for the truth of his philosophy that he was willing to die.It was for the truth of this philosophy that would not consent to be conciliatory to the judges or to the jury ,or to put him to death.But what was this philosophy for which he chose to die rather than to renounce to it?

(1)The only true wisdom consists in knowing that you know nothing.Socrates says this because the famous oracle at the shrine of Apollo at Delphi had said that no man living was wiser than Socrates.So,says Socrates to the jury,I wanted to test what the oracle had said in order to prove that it was false .And so first I went to the statesmen,he says in his speech ,and I found that those whose reputation for wisdom was the very highest were in fact the most lacking in wisdom.And I knew that I was wiser than the statesmen ,because at least I knew that I knew nothing.Then ,he continues,I went to the poets to see if some of the poets were not wiser than I.But I found out they create their poetry not by wisdom but by inspiration.
“Like prophets(ឧ.កវី,អាចារ្យ បព្វជិត…)who say many fine things but understand nothing of what they say.”But the poets thought that they were the wisest of men in all other matters,too, because of their poetry.Then I went ,he says,to the craftmen ,the artisans,and I found that they indeed did know many fine things that I did not know,like how to build ship or to make shoes,but like the poets,they believed themselves to be wise in matters of greatest importance because of the skill that they have in their own craft,such as shoemaking.This tended to diminish the real knowledge that they did have.And so, says Socrates,I conclude after discovering that wisdom cannot be found among the statesmen ,the poets,or the craftsmen,that what the oracle at Delphi meant was not that Socrates is wise but that he at least knows that he really knows nothing.

(2)Socrates`s second philosophic point in his Apology is that the improvement or” tendance” of the soul ,the care for the wisdom and truth,is the highest good.This is why I go about,he says,persuading old and young alike not to be concerned with your bodies and your money,but first and foremost to care about the improvement of your soul.Not until you have pursued wisdom and truth ought you to think of money or fame or prestige or of the body.Virtue does not come from money ,but from virtue comes money and every other good thing for mankind,public and private.This ,says Socrates,is my teaching and if this is the doctrine which
corrupts the youth,I am a mischievous person.If anyone says that I teach anything else,he lies.

(3)Socrates`s third point is to say to the Athenians that if you condemn me ,you will sin against the gods who have given me to you .I am a gadfly,he says, whom the gods gave to the state,which is like a great and noble horse,sluggish and slow in his motion because of his vast size ,and needing to be stirred into life by my sting.That is why all day and in all places I am always alighting upon you to arouse and reproach you.You will not easily find another like me ,he says,and therefore I would advise you to spare me.

(4)The fourth and the most important point in Socrates`s speech is the principle that virtue is knowledge .According to this principle,to know the good is to do the good.Evil,wrongdoing or vice are due to the lack of knowledge or to ignorance,and to nothing else.If virtue is knowledge and if to know the good is to do the good,then wrongdoing comes only from failure to know what is good.And so in a famous line Socrates says”No one does evil voluntarily”.Knowing the good,no man would voluntarily choose evil.But do we often say:”I acted against my better judgment” or ” I really knew better ?”According to Socrates,this sounds absurd,because if you really did know better,if you really understood the right thing to do.you would have done it.If you really had had better judgment than you used ,you would have acted on it,not against it.Socrates insists that when one does an evil act,it is always with the thought that it will bring one some good,some benefit.A thief knows that stealing is wrong but he steals the diamond ring believing that it will impress a desired female and will bring sexual favors.So also people spend their lives striving for power,or prestige,or wealth,thinking that one of these is good and will make them happy.But they do not know what is good .They do not know that these are not good and will bring them happiness.One needs to know human nature,the true nature of human beings,in order to know what is good for humans and what will bring happiness and in order to know how to live and what to strive to achieve.And not to delve into this,never to know what is good for human beings is to live a life of striving to achieve but never finding happiness.Such a life Socrates calls unexamined .In one of his most famous lines Socrates declares that “ The unexamined life is not worth living.“.

From the book :” From Socrates to Sartre:the Philosophic Quest ” By T.Z.LAVINE

ពាក្យ អ្នក

ពាក្យ អ្នក (ជាពាក្យខ្មែរបុរាណព្រេងព្រឹទ្ធ
សព្វថ្ងៃប្រើជាអញ្ញត្រសព្ទ)ជាពាក្យប្រើជំនួសឈ្មោះបុគ្គលដែលត្រូវ
និយាយទៅរកក្នុងទីចំពោះមុខសំរាប់់ពលរដ្ឋយើងហៅគ្នាដោយសេចក្ដី
សមគួរ មិនចេញឈ្មោះបុគ្គលនោះ(ប្រើបានទំាងប្រុស ស្រី) ដូចគេថា៖
អ្នកអញ្ជើញទៅណា?អញ្ជើញចូលអង្គុយលេងសិន!

ពាក្យ អ្នក ដូចយើងទំាងអស់់គ្នាដឹងស្គាល់់ច្បាស់់ស្រាប់់ហើយ
ខ្មែរយើងមិនសូវប្រើទេក្នុងការប្រាស្រ័យទាក់់ទងគ្នារាល់់ថ្ងៃ ជាពិសេស
ជាមួយជនជាតិខ្មែរយើងដូចគ្នា ប៉ុន្តែផ្ទុយទៅវិញ យើងប្រើស្និទ្ធស្នាល
ណាស់់ជាមួយជនបរទេសដូចជាបារាំង អាមេរិកាំង ជាដើមដែលចេះនិយាយ
ភាសាយើង ឬក៏អ្នកបកប្រែ តែងត្រូវការប្រើពាក្យអ្នករត់់មាត់់ណាស់់
ពីព្រោះពាក្យអ្នក =vous(បារំាង),you(អង់់គ្លេស)ដូច្នេះ អ្នកប្រែ មិនសូវ
ចាប់់អារម្មណ៏ថា ពាក្យនៃភាសាបារំាង និងអង់់គ្លេស ទំាងពីរនេះ យើងអាចបកមកថា
ប្អូន បង ពូ មីង លោក តា យាយ …បាន ដែលជាពាក្យខ្មែរយើងប្រើប្រាស់់ស្និទ្ធស្នាល
ក្នុងជីវិតរាល់់ថ្ងៃ ចំពោះគ្នា និងគ្នា។ពាក្យ ខ្មែរយើងមួយចំនួន ពិតជាបានវិវត្ត
ច្រើនណាស់់ តំាងពីការបង្កើតវចនានុក្រម របស់់សម្ដេចជួនណាតមក ។
ដូច្នេះតាម គំនិតខ្ញុំ គួរតែធ្វើការប្រែសំរួលថ្មីអោយទាន់់សម័យពីព្រោះ មាន
ពាក្យជាច្រើនបានធ្វើការវិវត្តន៏អត្ថន័យ ហើយក៏មានពាក្យថ្មីៗកើតមានច្រើន
ឡើងដែរ ដែល យើងមិនអាចរកឃើញក្នុងវចនានុក្រមខ្មែររបស់់សម្ដេចជួនណាត
ទៀតទេពេលនេះ ដូចជាពាក្យ សេវាកម្ម ពិធីករ តាង៉ែន កាលីប
ហើយ ពាក្យដែលវិវត្តន៏ទៅមានន័យថ្មីទៀត ដូចជា ពាក្យ គ្រួសារ ក្រុង ញុំា
ដែលពេលនេះពាក្យ គ្រួសារមានន័យមួយទៀតថាប្ដី ឬ ប្រពន្ធ ,ពាក្យក្រុង
ដែលពីមុនមានន័យថា ប្រទេស តែពេលនេះ គឺទីក្រុង ,ហើយពាក្យញុំាដែលពីមុន យើងប្រើសំរាប់់និយាយទៅកាន់់ក្មេងតូច មានន័យថា ស៊ី ឬ ហូប នោះ ,ឥឡូវនេះ
ទំាងចាស់់ទំាងក្មេងក៏អាចប្រើបាន ហើយកំពុងនិយមប្រើទៀត។ម្យ៉ាងទៀត
ពាក្យមួយចំនួន ក៏លែងប្រើដូចជាពាក្យ នគរ ដែលកាលពីដើមមានន័យថា
ក្រុង នោះ។ពាក្យអ្នក ត្បិតយើងមិន ប្រើ ហៅគ្នាទៅមករវាងខ្មែរ
និងខ្មែរគ្នាឯងក្នុងការប្រាស្រ័យគ្នារាល់់ថ្ងៃនោះក៏ដោយ ប៉ុន្តែ យើងអាចប្រើ
ផងដែរក្នុង ការធ្វើសន្ទរកថា ក្នុងសំបុត្រ ក្នុង ការសរសេរនិពន្ធ ឬការសរសេរ
វិញ្ញាសាប្រលង (លំហាត់់ប្រលង)ដូចជាគេថា ចូរអ្នករក…
ចូរអ្នកឆ្លើយនឹងសំណួរខាងក្រោម…។ល។

ពាក្យអ្នក ន័យទី២ គឺ មានន័យថា បុគ្គល,ជន ,មនុស្ស ដែល
យើងប្រើមុខនាម គុណនាម ឬករិយាស័ព្ទ៖ពីមុខនាម ឧទាហរណ៏ ៖

អ្នកការ, អ្នកក្រុង អ្នកផ្សារ អ្នកស្រែ អ្នកចំការ អ្នកស្រុក អ្នកភូមិ
អ្នកជំនួញ អ្នកកីឡា អ្នកនយោបាយ អ្នកប្រវត្តិសាស្រ្ត អ្នកវិទ្យាសាស្រ្ត
អ្នកកំប្លែង អ្នកចំរៀងប៉ុន្តែ យើងប្រើពីមុខនាម
ដទៃទៀតដូចជា អ្នកងារ=ជនដែលត្រូវទោសធ្លាក់់ជាមនុស្សថ្នាក់់
ទីបួន៖សូទ្រៈ។អ្នកបុណ្យឬអ្នកមានបុណ្យ=គឺអ្នកមានបុណ្យសំណាងអស្ចារ្យ។
អ្នកផង=មហាជន អ្នកទំាងពួងគេរាល់់គ្នា។អ្នកផ្លូវ=អ្នកនំាផ្លូវសេចក្ដី
គឺស្រ្តីនំាមុខកូនស្រីចេញចូលតាមរយៈកិច្ចការ ក្នុងពិធីមង្គលការ
ជាគូនឹង អ្នកមហា។អ្នកសិល្ប៏=អ្នកមានសីល្ប៏ អ្នកមានសីល្ប៏វិទ្យា។

ពីមុខគុណនាម ឧទាហរណ៏៖អ្នកធំ អ្នកតូចតាច

អ្នកក្លាហាន អ្នកខ្លាច អ្នកខ្លំាង អ្នកប្រាជ្ញ អ្នកល្ងង់់ អ្នកក្រ អ្នកតោកយ៉ាក អ្នកមាន …

ពីមុខករិយាស័ព្ទ មានច្រើនរាប់់មិនអស់់,ឧទាហរណ៏៖

អ្នករកស៊ី អ្នកធ្វើការ អ្នកថតរូប អ្នកទិញ អ្នកលក់់(ឥវ៉ាន់់ រឺរបស់់របរផ្សេងៗ
រាប់់មិនអស់់…) អ្នកច្ឆៃត្បូង អ្នកធ្វើដំណើរ អ្នកបើកបរ(រថយន្ត យន្តហោះ…)
អ្នកត្រួតពិនិត្យ អ្នកចិញ្ចឹម អ្នកបរបាញ់់សត្វ…បន្ទាប់់មកទៀត ពាក្យ
អ្នក អាចប្រើដាក់់ខាងមុខកិរិយាស័ព្ទធ្វើ ដូច យើងថា ៖
អ្នកធ្វើពុម្ព អ្នកធ្វើនំ អ្នកធ្វើឧបករណ៏ភ្លេង អ្នកធ្វើស្រែ អ្នកធ្វើស្ករ
អ្នកធ្វើត្រាប់់ អ្នកធ្វើរឺសង់់ផ្ទះ អ្នកធ្វើអត្ថាធិប្បាយ ….

អ្នកប្រើនំាមុខ កិរិយាស័ព្ទ មាន ដូចជាថា៖
អ្នកមានសំណាង អ្នកមានបុណ្យ អ្នកមានកិត្តិយស អ្នកមានបុណ្យសក្ដិ
អ្នកមានមុខមាត់់ …

អ្នក៖ន័យមួយទៀតសាធារណជនហៅបងថ្លៃថាអ្នកដែរ។

អ្នកប្រើនំាមុខឈ្មោះក៏បានដែរ៖ អ្នកទេព អ្នកចន្ទ អ្នកសុខ…

ពាក្យអ្នក ដែលយើងប្រើពីមុខកិរិយាស័ព្ទមានន័យក្នុង
ភាសាអង់់គ្លេសថា_ erនិងក្នុងភាសាបារំាងថា_eur ដែលគេប្រើនៅខាងចុងករិយាស័ព្ទទៅ
ជាមានន័យថាអ្នក ឩទាហរណ៍ worker , travailleur…ប៉ុន្តែក្នុងភាសាខ្មែរយើង ក៏មានពាក្យមួយទៀតដែល
យើងប្រើដាក់់ខាងចុងដែរគឺពាក្យ_ករ ដូចជា ៖
កសិករ សិប្បករ កីឡាករ អាជីវករ ពិធីករ….ហើយមានពាក្យមួយ
ផ្សេងទៀត ដែលប្រើនៅខាងចុងនាមដែរ ប៉ុន្តែមានន័យផ្សេងពីពាក្យអ្នក
នោះគឺ វិទូ ប្រើដូចនេះ៖_វិទូ ឧទាហរណ៏៖តារាវិទូ ទស្សនវិទូ ….ដែលពាក្យ
វិទូមានន័យថាអ្នកចេះ អ្នកដឹង អ្នកប្រាជ្ញ។

ន័យទី៣៖ អ្នក គឺន័យជាគូជាមួយនឺងពាក្យលោកដូចយើងថា៖
អ្នកស្រី ឬលោកស្រី ជាគូ នឹងពាក្យ លោកឬលោកប្រុស
អ្នកគ្រូ ជាគូនឹង លោកគ្រូ។ម្យ៉ាងទៀត
យើងប្រើពាក្យអ្នកពីមុខពាក្យមួយចំនួនដូចជា៖
អ្នកបង អ្នកមីង (ជាគូជាមួយ លោកពូ) អ្នកនាង អ្នកនាងកញ្ញា អ្នកដូន អ្នកយាយ…
ដើម្បីអោយពិរោះឬ រាបសា។

ពាក្យអ្នកប្រើពីមុខនាម + និយម ដូចជា៖
អ្នកជាតិនិយម អ្នកឱកាសនិយម អ្នកសុទិដ្ឋិនិយម អ្នកទុទិដ្ឋិនិយម អ្នកអាត្មានិយម …

ទីបញ្ចប់់,
ខ្ញុំសង្កេតឃើញមានពាក្យខ្លះ មិនទាន់់ដឹងមានបុន្មានទេ ,ប៉ុន្តែពេលនេះ
ឃើញមានមួយគឺពាក្យ អ្នកចម្រៀង
ដែលយើងប្រើពាក្យអ្នកពីមុខកិរិយាស័ព្ទច្រៀង
តែមិនអាចមានន័យដូចអ្នកចម្រៀងបានទេ។អញ្ចឹងហើយទើបបានជាយើងមិនអាចប្រើពាក្យ
អ្នកច្រៀង ជំនួស អ្នកចំរៀង បានដោយសារថាអ្នកច្រៀងគឺអាចជានរណាក៏ដោយ
ដែលច្រៀង ឬចេះច្រៀង រាប់ទំាងជាអ្នកចម្រៀង ឬ មិនមែន
ដូចយើងសួរថា នរណាអ្នកច្រៀងបទចំរៀងនេះ ?ចំលើយអាច ថា
ម្នាក់់នេះ ម្នាក់់នោះ បងខ្ញុំ ប្អូនខ្ញុំ មិត្តសំលាញ់់ខ្ញុំ ….ឬបើប៉ះអ្នកចំរៀង
ក៏ថា អ្នកចម្រៀងតែម្ដងដូចជាអ្នកចំរៀង ម៉េង ពេជ្ជតា អ្នកចម្រៀងព្រាប សុវត្តិ …។

កំណត់់សំគាល់់មួយ៖ ខ្មែរយើង មិនសូវប្រើពាក្យ “អ្នក”
ក្នុងការហៅគ្នា ទេ ។យើង ប្រើពាក្យអ្នក ច្រើនក្នុងការសរសេរ ។
ចឹងហើយបានជាពាក្យ “អ្នក” ស្ដាប់់ដូចជាមិនជិតដិត
ឬ ជិតស្និទ្ធ ។យើងច្រើនប្រើពាក្យ”អ្នក” ជាពហុវចនៈ ដូចថា
សូមអ្នកទំាងអស់់គ្នា…ជាពិសេសក្នុងការប្រជុំ។

ពាក្យអ្នកឯង
“អ្នកឯង” ស្ដាប់់មើលទៅ ដូចជាដាច់់សាច់់បន្តិច ។ឬនេះក៏មកពីពាក្យ
“អ្នក” ជាពាក្យមិនសូវជិតស្និទ្ធ ?លុះឮគេពាក្យនេះនិយាយចេញមក
ហាក់ដូចមិនពិរោះ ហាក់ដូចជាអ្នកនិយាយហ្នឹងខឹងឬមិនគួរសម ឬ មើលងាយ
គេចឹង។ ពាក្យ “ឯង” ដាក់់ពីក្រោយពាក្យ”អ្នក” បែរជាមានន័យមិនគួរសម
ឬមិនគួរប្រើ ដូចជាថាលោកឯង ជាដើម។ ប៉ុន្តែ បើដាក់់ពីក្រោយ ពាក្យ អូន កូន
ប៉ា ម៉ាក់់ …ស្ដាប់់ទៅដូចជាជិតស្និទ្ធទៅវិញ។

ញុំាសាច់់និងផឹកឈាមព្រះ

រាល់់ឆ្នំានៅថ្ងៃបុណ្យណូអែលទី២៥ និងបុណ្យចូលឆ្នាំថ្មីឆ្នំាសាកល
ជីដូនមួយប្រុសម្នាក់់របស់់ខ្ញុំតែងតែអញ្ជើញខ្ញុំ ទៅចូលរួមពិធីបុណ្យ
នោះនៅឯព្រះវិហារកាតូលិកមួយ ដែលគាត់់ពេលនេះបានធ្វើជា
Pasteurហើយ ។គាត់់អញ្ជើញទំាងបងប្អូន ឪពុកម្ដាយនិងញាតិមិត្ត
ទំាងអស់់អោយមកចូលរួមបុណ្យសាសនាគ្រឹស្ទ។ប៉ុន្តែឆ្នំានេះខ្ញុំអត់់បានទៅ
ចូលបុណ្យណូអែលទេ ព្រោះរវល់់ ទើបប្រាប់់គាត់ថានឹងចូលរួមបុណ្យចូល
ឆ្នំាសាកល ដែលតែងប្រារព្ធធ្វើឡើងនៅចំថ្ងៃអាទិត្យជាថ្ងៃចុងក្រោយនៃថ្ងៃ
បុណ្យណូអែលសំរាប់់អ្នកធ្វើការទូទៅ។ក្រុមហ៊ុនការងារដទៃ អនុញាតិឈប់់
សំរាករយៈពេលពីរអាទិត្យ។ចំពោះសាសនា ខ្ញុំបើកចិត្តទូលាយ មិនរើសអើង
សាសនា បានន័យថាខ្ញុំអាចចូលស្ដាប់់ធម៌របស់់សាសនាណាក៏បាន ។
យើងជាមនុស្សលោក មិនអាចដឹងថាមានព្រះ មែនឬក៏គ្មាន ឡើយ។អ្វីដែល
យើងគួរធ្វើគឺរៀនសូត្រនិងស្វែងយល់់ ជាជៀសជាង នំាគ្នាជឿដោយមិន
ចេះពិចារណា ឬ ជៀសជាងមិនជឿដោយមិនពិចារណា។មនុស្សលោក
គួរតែមានសេរីភាពក្នុងជំនឿសាសនា ហើយមិនត្រូវរស់់នៅក្រោមការ
អូសទាញរបស់សាសនាឡើយ។សាសនា បង្រៀនមនុស្សក្នុងផ្ឡូវល្អ ៖
អោយស្វែងរកសេចក្ដីសុខដោយមិនត្រូវបៀតបៀន អ្នកដទៃ តែផ្ទុយទៅវិញ
អោយចេះជួយគ្នាទៅវិញទៅមក ក្នុងគ្រប់់កាលៈទេសៈ ចំពោះមនុស្សលោកទូទៅ
ដើម្បីរស់់ក្នុងសន្តិភាពលើលោកយើងនេះ។ប៉ុន្តែ បើថា មិនជឿគឺខុស ហើយហៅថា
អត់់សីលធម៌ ក៏មិនត្រូវ ។អ្នកអត់់ជឿសាសនា ក៏គេអាចប្រព្រឹត្តអំពើល្អ មានសីលធម៌
ក្នុងសង្គមហើយក៏ចេះរស់់់នៅគោរពច្បាប់់ ដើម្បីសេចក្ដីសុខសង្គម
ដែរ។ ចំណែកឯអ្នកកាន់់សាសនាវិញ ក៏មិនមែនសុទ្ធតែជាមនុស្ស
មានសីលក្នុងខ្លួននោះទេ ព្រោះក៏នៅតែមានលោភៈ ទោសៈ មោហៈ ក្នុងខ្លួន
ដែរ ៖ដូចម្ដេចដែលហៅថាមនុស្សលោក?ចឹងហើយបានជា
អ្នកកាន់់សាសនាធំៗជាពិសេស សាសនាអ៊ីស្លាម និងសាសនាគ្រឹស្ទ
តែងមានការប៉ះទង្គិចគ្នា រហូតមានសង្រ្គាមបង្ហូរឈាមគ្នាផងដែរ ។
យើងដឹងហើយថាសាសនា បង្រៀនមនុស្សលោកអោយចេះខន្តី
ចេះសណ្ដោស ចេះស្រលាញ់់ ចេះជួយធុរៈគ្នា ចេះគោរពគ្នា
ចេះរស់់នៅរួមសុខទុក្ខជាមួយគ្នា…ក្នុងផ្លូវល្អដូចគ្នាគឺដើម្បីសន្តិភាព។
ប៉ុន្តែអ្នកកាន់់សាសនា ច្រើនយល់់ច្រឡំ ច្រើនប្រកាន់់បក្សពួកនិយម
និងអាត្មានិយម ទើបបង្កអោយមានការប៉ទង្គិចគ្នា មិនតែចំពោះ
សាសនាមួយ ទល់់នឹងសាសនាមួយទៀតទេ សូម្បីអ្នកកាន់់សាសនា
ដូចគ្នា ក៏មានបញ្ហាជាមួយគ្នាដែរ ដូចសាសនា អ៊ស្លាម បែកគ្នាជាពីរ
និកាយ គឺSunni និង Shite ដែលសព្វថ្ងៃកំពុងឈ្លោះគ្នា
និងបង្ហូរឈាមគ្នានៅប្រទេសអ៊ីរ៉ាក់់ ជាពិសេសចាប់់តំាងពីប្រទេស
អាមេរិកធ្វើសង្រ្គាមជាមួយប្រទេសអ៊ីរ៉ាក់់ទំលាក់់ប្រធានាធិបតីសាដាម ហុសសេន
ក្នុងឆ្នាំ២០០៣ មកនោះ។សាសនាព្រះយេស៊ូ ក៏បែកបែងចេញជាពីរនិកាយដែរគឺ
Protestant និង Catholique ដែលមានគំនិតទាស់់ទែងគ្នា តំាងពី Protestant
បានបំបែកខ្លួនចេញពី Catholiques ក្នុងសតវត្សទី១៦មក ម្ល៉េះ។
ចំណែកឯសាសនាព្រះពុទ្ធក៏មានការបែងចែកជាពីរនិកាយ
ដែរគឺ មហាយាន និងហិនយាន ប៉ុន្តែ មិនមានការប៉ទង្គិចគ្នាដូចពួក
និកាយសាសនាខាងលើនេះទេ។មិនតែប៉ុណ្ណោះ ក្នុងនិកាយនិមួយៗ
ក៏បែងចែកជានិកាយតូចៗទៀតដែររហូតដល់់ទៅពុទ្ធសាសនិកចូលពាក់់ព័ន្ធ
នឹងបក្សនយោបាយ ប្រកាន់់បក្សពួក ពីព្រោះគណបក្សកាន់់់អំណាចជួយ
ឧបត្ថម្ភតែព្រះសង្ឃអង្គណាគំាទ្រគណបក្សរបស់់ខ្លួន ហើយចំណែក
ឯព្រះសង្ឃអង្គណាមិនគំាទ្រគេទេ ក៏នឹងមិនអាចរំពឹងលើ
គេបានដែរ ។ដូច្នេះនេះជាការបែងចែកបក្សពួកក្នុងចំណោម
ពុទ្ធសានិកដូចគ្នា ដែលនេះអាចនំាអោយមានការប៉ះទង្គិចគ្នាបានដែរ។
មួយវិញទៀត ពុទ្ធបរិស័ទ្ធក៏មាននិន្នាការនយោបាយដែរ ហើយ
មានជំនឿលើផលបុណ្យបាប យ៉ាងពិសេសតែលើការចូលបុណ្យ៖
ចូលលុយដាក់់បុណ្យច្រើន បានបុណ្យច្រើន ចូលហើយចូលទៀតដើម្បី
បានបុណ្យកាន់់តែច្រើន ទៅតាមសន្ទុះនៃការ
ដាស់់សតិស្មារតីពីព្រះសង្ឃដែលតែងប្រមូលផលបុណ្យបានច្រើនមែន ៖
នេះជាការល្អហើយដើម្បីជួយគ្នា ជួយអភិវឌ្ឍន៏សង្គម ។ប៉ុន្តែព្រះសង្ឃ
ទតសំលឹងមើលលុយមិនក្នុងសេចក្ដីល្អទេ ៖ព្រះសង្ឃច្រើនណាស់់បួសសន្សំលុយ
ហើយសឹក។ជាញឹកញាប់់ណាស់់ដែលគណកម្មការវត្តមានវិបត្តិជាមួយព្រះសង្ឃ
ជាពិសេសជាមួយព្រះចៅអធិការវត្តដែលជាព្រះសង្ឃធំតែម្ដង។គណៈកម្មការវត្ត
គឺគេបង្កើតឡើងសំរាប់់ជាពិសេសដើម្បីគ្រប់់គ្រងលើប្រាក់់ចំណូលបុណ្យ។
ប៉ុន្តែ ប្រាក់់ជាអ្វី? យើងដឹងហើយអំពីគុណសម្បត្តិធំយ៉ាងណារបស់់ប្រាក់់
ប៉ុន្តែយើងក៏ដឹងផងដែរអំពីគុណវិបត្តិធំយ៉ាងណារបស់់ប្រាក់់ដែរ។ទំនាស់់
និងទំនាក់់ទំនងរវាងមនុស្សនិងមនុស្សបានហុចផលអាក្រក់់យ៉ាងធ្ងន់់ធ្ងរពីព្រោះ
តែបញ្ហាប្រាក់់។ ពីព្រោះប្រាក់់ហ្នឹងហើយដែលធ្វើអោយមនុស្សលោភៈ ទោសៈ មោហៈ
គ្មានទីបញ្ចប់់។ជំនឿផ្លូវត្រូវ នឹងមិនអោយមនុស្សលោភៈ ទោសៈ និងមោហៈឡើយ
ហើយ លើសពីនេះអោយទទួលស្គាល់់ថាជីវិតគឺទុក្ខ ទោះជាមានប្រាក់់
យ៉ាងណាក៏មិនអាចគេចពីទុក្ខឬបំបាត់់ទុក្ខបានដែរ ។ព្រះយេស៊ូ ព្រះពុទ្ធបាន
បង្រៀនអោយមនុស្សស្គាល់់បុណ្យនិងបាបហើយអោយជៀសវាងបាប
ក្នុងគន្លងធម៌ គុណធម៌ និងយុត្តិធម៌ ដើម្បីស្វែងរកសន្តិភាព ជាផ្លូវត្រាយដល់់
ព្រះនិព្វាន ឬឋានសួគ៌នោះ។តើមនុស្សលោក យល់់បានប៉ុណ្ណា អំពីទ្រឹស្ដី
របស់់ព្រះអង្គ?របស់់សាសនា? សាសនាបង្រៀនមនុស្សអោយយល់់និង
ប្រព្រឹត្តិដូចម្ដេចខ្លះក្នុងជីវិត?សាសនាបង្រៀនអោយប្រព្រឹត្តិអំពើល្អមែនហើយ
ប៉ុន្តែមានអំពើមួយដែលគេមិនទំនងដឹងខ្លួនគឺអាត្មានិយម

ប្អូនស្រីជីដូនមួយរបស់់ខ្ញុំមានវត្តមាននៅក្នុងពីធីបុណ្យចូលឆ្នាំថ្មី២០១១នោះដែរ
បាននំាកូនប្រុសស្រីបួននាក់់ទៅលើវេទិកាដើម្បីច្រៀងចំរៀងមួយបទអរគុណព្រះ ។
គាត់់មុននឹងច្រៀងបានរៀបរាប់់អំពីគ្រួសារគាត់់បន្តិច ដោយថាគាត់់បានណែនំា
អោយកូនសូត្រធម៌អរគុណព្រះជារៀងរាល់់ថ្ងៃ ក្នុងមួយថ្ងៃពីរដងដើម្បី
សូមសេចក្ដីសុខសប្បាយនិងចំរុងចំរើនពីព្រះ អោយព្រះណែនំាពួកគេ
ដើរក្នុងគន្លងធម៌ ហើយថាពួកគេគ្មានអ្វីតបស្នងគុណព្រះទេ ដែលសព្វថ្ងៃ
អនុញាតិអោយពួកគេរស់់នៅបានសុខសប្បាយ និងចំរុងចំរើន។
តើព្រះបានជួយពួកគេដូចម្ដេចទៅ?ខ្ញុំពុំបានជ្រាបទេ ដែលព្រះជួយពួកគេ
ស្ងាត់ៗដូចនេះ ឬក៏មកពីពួកគេសូត្រធម៌ឧទ្ទិសដល់់ព្រះជារៀងរាល់់ថ្ងៃ
បានជាព្រះជួយ?ខ្ញុំអត់់យល់់។ចុះហេតុអីបានជា នៅប្រទេសហាយទី (Haiti)
ជនជាតិហាយទី រាប់់លាននាក់់ ព្រះមិនជួយ ដោយធម្មជាតិបង្ក
សេចក្ដីអន្តរាយគ្រប់់សព្វបែបយ៉ាងដល់់ពួកគេ ដូចជា រញ្ជួយផែនដីកាលពី
ថ្ងៃទី១២មករាឆ្នំា២០១០ដែលបណ្ដាលអោយស្លាប់់ជិត៣០ម៉ឺននាក់់,ខ្យល់់ព្យុះ
ជាច្រើនដង ជំងឺអាសន្នរោគពេលថ្មីៗទៀតដែលបណ្ដាលអោយជនជាតិនេះ
ស្លាប់់រាប់់ពាន់់នាក់់ទោះជាពួកគេជឿសាសនាព្រះយេស៊ូយ៉ាងស៊ុបដូចម្ដេចក្ដីនោះ?
ឫក៏ព្រះប្រកាន់់ពូជសាសន៏?ព្រះជួយអ្នកណាដែលព្រះស្រលាញ់់?
ព្រះអើយ ខ្ញុំមិនដែលសុំព្រះអោយជួយខ្ញុំទេ ពីព្រោះខ្ញុំដឹងថាទោះជាព្រះជួយខ្ញុំ
ក៏ខ្ញុំគេចពីទុក្ខមិនបានដដែល។ដូច្នេះតើបានប្រយោជន៏អី គ្រាន់់តែជួយដោះ
សេចក្ដីលំបាកលោកិយនេះ? សាសានាណែនំាអោយមនុស្សធ្វើអំពើល្អ
មិនមែនដើម្បីសុំសេចក្ដីសុខលោកិយនេះឡើយ៖សាសនាបង្រៀនមនុស្ស,
តាមពិតទៅ ,អោយរំដោះជីវិតខ្លួនចេញចាកពីលោកនេះទៅដល់់
បរលោកមានសេចក្ដីសុខ។ប៉ុន្តែត្រូវការឆ្លងកាត់់ទង្វើល្អដែលខ្លួន
កំពុងប្រព្រឹត្តិក្នុងជាតិនេះឫជាតិក្រោយៗរហូតដល់់ផុតអស់់កម្មផល ទើបបាន
ដល់់ឋានសួគ៌ ឫ និព្វាននោះ។

រួចពីការនិយាយរៀបរាប់់អំពីគ្រួសារបន្តិចក្រោយមក គាត់់ក៏នំាកូនច្រៀង
ចំរៀងមួយបទមានចំណងជើងថា”គ្មានអ្វីអរគុណព្រះ”។លុះ ច្រៀងចប់់ហើយ
ក៏មានការអំពាវនាវពីបងប្រុសរបស់់គាត់់អោយ គ្រឹស្ទសាសនិកជនខ្មែរ
ទំាងឡាយណាដែលមានបញ្ហាផ្លូវចិត្តអ្វីទូរស័ព្ទទៅគាត់់ដើម្បីគាត់់អធិដ្ឋាន
ដល់់ព្រះអោយជួយរួចផុតកង្វល់់។បន្ទាប់់មក ក៏មានពិធី ញុំាសាច់់និងផឹកលោហិតព្រះ
ដោយគេយកនំប៉័ងមួយនិងស្រាទំពំាងបាយជូក្រហមដាក់់កូនកែវតូចៗជាច្រើន
ចែកដល់់គ្រឹស្ទសាសនិក គឺគេអោយបេះនំប៉័ងមួយដុំញុំា និងផឹកទឹកស្រា
ទំពំាងបាយជូក្រហមមួយកូនកែវនោះគ្រប់់គ្នា លើកលែងតែអ្នកណា
មិនចូលជាគ្រឹស្ទសាសនិក ដូចជាខ្ញុំជាដើមនេះ។ត្រង់់ចំណុចនេះខ្ញុំរឹតតែ
អត់់យល់់អំពីពួកគេដែលបានប្រដូចនំប៉័ង និងស្រាទំពាំងបាយជូក្រហម
ទៅនឹងសាច់់និងលោហិតរបស់់ព្រះយេស៊ូ ហើយនំាគ្នាញុំានិងផឹកយ៉ាង
អធឺកអធ័ម ក្នុងពិធីបុណ្យនេះ។ ប៉ុន្តែ តាមការពិត ពួកគេធ្វើចឹង ពីព្រោះគេ
យល់់ថាព្រះយេស៊ូ ព្រះអង្គ យាងមកលើភពយើងនេះដើម្បីជួយស្រោចស្រង់់
មនុស្សលោកទំាងអស់់ដែលមានបាប អោយរួចផុតពីអំពើបាបដើម្បីដឹកនំាពួកគេ
ទៅដល់់ឋានសួគ៌។ព្រះយេស៊ូ បានប្រទានទាំងសាច់់និងលោហិតរបស់់ព្រះអង្គ
ដើម្បីលាងអំពើបាបរបស់់មនុស្សលោក ។ដូច្នេះហើយបានជាពួកគេ
ទទួលយកនំប៉័ងនិងស្រាទំពាំងបាយជូក្រហមនោះ ធ្វើជាសាច់់និងលោហិតរបស់ព្រះអង្គ
ដើម្បីទទួលទាន។ ខ្ញុំ គិតថាមិនគួរញុំា…ពីព្រោះ
ធ្វើចឹងទៅដូចជាសាហាវពេកណាស់់ ។មនុស្សជាតិបានធ្វើគត់់ព្រះអង្គ
ហើយ ថែមទំាងញុំាសាច់់និងផឹកលោហិតព្រះទៀត (បើនិយាយជាភាសា
សាមញ្ញមួយទៀតថា ស៊ីសាច់់់ហុតឈាមព្រះ)។អំពើនេះ
រឹតតែបាប ក្នុងការជឿព្រះអង្គតាមបែបអាត្មានិយមដូច
ដែលប្អូនស្រីគាត់់មានដោយបាន អធិដ្ឋានព្រះអោយជួយបីបាច់់ពួកគេ បីដូចជា
ព្រះរបស់់គេ ដោយមិនគិតថា ព្រះត្រូវជួយនរណាខ្លះ? ព្រះអង្គជួយតែអ្នកណាបាន
ដែលឧទ្ទឹសធម៌ដល់់ព្រះអង្គ?ក្នុងលោកនេះ មិនមានតែពួកគេទេដែលឧទ្ទិសធម៌
ដល់់ព្រះអង្គជារៀងរាល់់ថ្ងៃដើម្បីសុំសេចក្ដីសុខសប្បាយ ប៉ុន្តែកម្មផលរបស់់មនុស្ស
ទទួលបានទៅតាមកម្មរបស់់គេ។ព្រះសាងកម្មជាសេរីភាពដល់់យើង ហើយយើង
យកប្រើ មានផល ដែលយើងទទួលគ្មានគេចកែបាន។រឿងជឿព្រះ
មិនមែនរឿងដើម្បីលោកិយនេះទេ ព្រោះវាស្ថិតនៅលើកម្មរៀងៗខ្លួនទៅ
ហើយនោះ ។ប៉ុន្តែបំណងមួយធំបំផុតនៃជំនឿសាសនាគឺការចាកចេញផុតពី
លោកិយនេះដើម្បីដល់់បរលោកមួយមានបរមសុខជាអចិន្រ្តៃខាងមុខ។នៅលើ
លោកយើងនេះ គេចទុក្ខមិនបានទេ
ពីព្រោះជីវិត គឺ កើត ចាស់់ ឈឺ និង ស្លាប់់ ។ អានផងដែរ៖

ច្បាប់់ព្រាត់់់ឆ្ងាយពីព្រះ

ខ្ញុំអត់់យល់់ពាក្យព្រះ

Stephen Hawking ថាព្រះមិនបាន
បង្កើតសាកលលោកទេ

 

ជីវិតគឺការអផ្សុក:លេងទឹកកកឆ្នំាមុននិងឆ្នំានេះ

ជីវិតជាការអផ្សុក la vie,c`est l`ennui.

ពេលធាតុអាកាសត្រជាក់់ល្មមដែលគួរអោយចង់់ចេញទៅលេងទឹកកក
គឺជាឱកាសដ៏កំរមួយ ។ឪពុកម្ដាយអាចឆ្លៀតឱកាសនេះ
នំាកូនទៅលេងទឹកកកដើម្បីអោយកូនបានកំសាន្តចិត្តសប្បាយម្ដងម្ដាល
រឺ រាល់់សប្ដាហ៏ម្ដង ពីរដង តាមឱកាសហុចអោយ។

ដូចអ្នករុករកនៅតំបន់់ប៉ូល 😀
ពូតទឹកកហើយខ្ជិលញុំា អត់់មានស៊ីរ៉ូ 😀

La vie,c`est l`ennui ! ( par Harold S. Kushner)

Il existe une calamité ces temps-ci qui mine une partie importante du sentiment que notre vie a un sens.C`est la maladie de l`ennui.Il y en a tellement parmi nous qui trouvent leur travail ennuyeux,leur marriage ennuyeux,leurs amitiés et leurs passe-temps ennuyeux! Désespérés et pathétique,nous sommes à la recherche de films ,de voyages,de vacances,n`importe quoi pour hisser notre vie au-dessus de son niveau de quotidienne banalité.
Certains se surprennent à faire toutes sortes de choses potentiellement dangereuses: conduire trop vite ,faire du delta-plane,de la descente de rapides en canot,parce que «c`est alors seulement que je me sens vivre.»Certains se tournent vers les drogues dans un effort désespéré de s`élever au-dessus de la platitude du quotidien et d`apprendre ce que l`on ressent quand on ressent à nouveau quelque chose.Les drogues,pour la génération passé,étaient un moyen de s`évader du ghetto.Elles offraient une alternative au désespoir et au chagrin.Elles permettent d`oublier la douleur.De nos jours,alors que leur coût a grimpé en conséquence ,les drogues sont devenues un moyen de distraction pour les gens blasés de la haute classe moyenne.Elles ne servent pas à soulager la douleur mais à fuir l`ennui ,à connaître des sensations fortes ,à se sentir bien et à amplifier la vue, l`ouie et le toucher ,parce que rien dans le monde réel ne procure pareilles sensations.
Extrait des pages 76-77 du livre« Le désir infini »
de Harold S. Kushner
Et à la page 148 c`est écrit comme suit:
On conseille aux étudiants d`aller à L`université,non parce que ces étudiants approfondissent leur âme et à comprendre la vie mais parce qu`on augmentent leur pouvoir de gagner de l`argent.

Le philosophe Allemand Arthur Schoppenhauer a dit que: la vie est un pendule qui oscille entre la souffrance et l`ennui..
Pour le Bouddha ,la vie c`est simplement la souffrance car elle est impermanente.