Monthly Archives: ខែធ្នូ 2011

គំហើញថ្ងៃនេះ(៣)

អ្នកណាមិនស្រលាញ់់សេរីភាព?អ្នកដែលមិនចង់់អោយគេមានសេរីភាព
ក៏ស្រលាញ់់សេរីភាពដែរ។ដូច្នេះប្រទេសទំាងឡាយណាដែលបំបិទសេរីភាព
របស់់ប្រជាជនឯងពិតជាដឹងថាខ្លួនឯងក៏ស្រលាញ់់សេរីភាពដូចគ្នា។អញ្ចឹង វាសម
ហេតុផលទេដែលខ្លួនឯងស្រលាញ់់សេរីភាពហើយបំបិទសេរីភាពរបស់់អ្នកដទៃ?

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២៦)

ចំណែកជញ្ជាំងភាគខាងក្នុងវិញ ពោរពេញទៅដោយរូបចំលាក់់លិបទំាងអស់់។
តាមបណ្ដោយជញ្ជាំងថែវជាន់់ទី២ គេឃើញសុទ្ធតែរូបអប្សរាដែលមានចំនួនជាង
១៥០០រូប។រូបសម្ផស្សនៃទេពអប្សរទាំងនេះ ញុំាងទស្សនិកជនឲ្យស្រមើស្រមៃ
ដល់់ស្ថានសួគ៌។រូបអប្សរនីមួយៗមានទំរង់់ មុខមាត់់​កាយវិកា និងរបៀបតែងកាយ
ខុសគ្នាទាំងអស់់។ពុំមានរូបណាមួយដូចគ្នាឡើយ។អប្សរាភាគច្រើនកាន់់ផ្កានៅនឹង
ដៃដោយមានទឹកមុខញញឹមស្រស់់ហើយហាក់់ដូចជាកំពុងសំដែងសិល្បៈ។រូបអប្សរា
ទាំងអស់់ស្លៀកសំពត់់ដូចៗគ្នា ហើយជើងពាក់់កងទាំងសងខាងតែពុំមានពាក់់ស្បែក
ជើងទេ(កងពីរជើងម្ខាង)។រីឯដៃក៏ពាក់់កងដៃដែរ។ចំណែកក្បាលពាក់់មកុដធំខ្ពស់​
ដោយមានមានចុងស្រួចបីដែលលំអដោយក្បាច់់រចនាដ៏ល្អវិចិត្រ។នៅឯ កមានពាក់់
ខ្សែកធំដោយបន្តោងជាច្រើនគ្របលើដើមទ្រូង។ត្រចៀកទាំងសងខាងពាក់់ក្រវិលធំ
វែង ទំលាក់់សឹងមកដល់់ស្មា។ទស្សនិកជនទាំងឡាយកាលបើបានឃើញរូបអប្សរា
ច្រើនពាសពេញជញ្ជាំងដូច្នេះ នឹងចាប់់អារម្មណ៍ ហើយទៅឈរជិតដើម្បីគន់់មើល
រូបចំលាក់់ដែលមានភាពរស់់រវើកប្រកបដោយលក្ខណៈទាក់់ទាញចិត្តក្រៃលែងបំផុត។
ហេតុដូច្នេះហើយបានជារូបចំលាក់់អប្សរាជាច្រើនមានភាពរលោងភ្លឺដោយសារដៃ
ស្ទាបរបស់់ទស្សនិកជន។ទេពអប្សរទាំងនេះបានប្រសូត្រចេញមកពីការកូរមហា
សមុទ្រទឹកដោះ។
នៅជាន់់ទីពីរ យើងអាចដើរជុំវិញកំពូលប្រាសាទទាំងប្រាំដែលស្ថិតនៅលើជាន់់ទីបី
ដើម្បីគន់់មើលវិសាលភាពនៃប្រាសាទអង្គរវត្តនិងផ្ទាំងថ្មធំៗដែលរៀបបន្តុកលើគ្នា
ដោយការឆ្លាក់់រចនាឲ្យកើតទៅជាប្រាសាទដ៏ធំស្កឹមស្កៃ ហើយល្អប្រណិតឥត
ប្រៀបផ្ទឹមបាន។ពេលយើងឃើញភាពអស្ចារ្យដូច្នេះ យើងមានសេចក្ដីស្ញប់់ស្ញែង
ជាពន់់ពេកដល់់បុព្វបុរសខ្មែរយើងដែលមានទេពកោសល្យខ្ពស់់ក្នុងការស្ថាបនា
ប្រាសាទថ្ម។យើងគង់់នឹងឆ្ងល់់ថាតើបុព្វបុរសខ្មែរយើងធ្វើដូចម្ដេចទៅដើម្បីលើកថ្ម
ធំៗទៅបន្តុកគ្នាពីក្រោមរហូតដល់់កំពូលប្រាសាទដ៏ខ្ពស់់សន្លឹមដូច្នេះបាន?

ជណ្ដើរឡើងទៅជាន់់ទីបីចោតខ្លាំងណាស់់ហើយខ្ពស់់ជាងគេ ប៉ុន្តែមានកំាជណ្ដើរ
សឹករិចរិលហើយបាក់់បែកត្រង់់នេះត្រង់់នោះដូចជណ្ដើរឡើងនៅជាន់់ដទៃទៀត
ដែរ។រាល់់ពេលឡើងជណ្ដើរចោតដូច្នេះ យើងត្រូវប្រយ័ត្នជានិច្ច គឺកុំឡើងលឿន
ពេកហើយត្រូវប្រើដៃទាំងពីរកាន់់ឬតោងកាំជណ្ដើរដែលនៅខាងមុខស្ថិតស្មើនឹង
ដើមទ្រូងដើម្បីទប់់ខ្លួនកុំឲ្យដួល។ពេលយើងឡើងមកដល់់ជាន់់ទីបី បើយើងសំលឹង
ចុះមកក្រោម នោះយើងនឹងមានអារម្មណ៍ស្រៀវស្ញើបដោយមកពីយើងស្ថិតត្រង់់
កន្លែងចោតហើយខ្ពស់់។ប៉ុន្តែបើយើងក្រឡេកមើលទេសភាពនៅខាងក្រៅនោះ
យើងនឹងឃើញព្រៃព្រឹក្សាបៃតងស្រស់់ លាតសន្ធឹងវែងឆ្ងាយដាច់់កន្ទុយភ្នែកទៅ
គ្រប់់ទិសទាំងបួន។ពេលនោះយើងនឹងមានអារម្មណ៍រីករាយរំភើបម្ដងទៀតដោយបាន
មកសណ្ឋិតនៅលើប្រាសាទដ៏ល្អចំលែកអស្ចារ្យបំផុតមួយក្នុងលោក។នៅជាន់់ទីបីនេះ
បរិយាកាសហាក់់ដូចជាស្រឡះ ហើយស្អប់់ស្ងាត់់ជានិច្ច សូម្បីសំលេងសត្វស្លាបយំ
ក៏គ្មានផង។ម្យ៉ាងទៀត ចំពោះអាកាសធាតុវិញក៏ត្រជាក់់ត្រជុំជានិច្ចដែរ ទោះបី
ក្នុងរដូវក្ដៅក៏ដោយ។បរិយាកាសល្អចំលែកបែបនេះ ញុំាងឲ្យយើងនឹកភ្នកថាប្រាសាទ
អង្គរវត្តប្រៀបដូចជាស្ថានមួយដាច់់ដោយឡែកពីស្ថានមនុស្សលោក។

ពេលល្ងាច ថ្ងៃទន់់ទាប គងព្រៃព្រឹក្សា ទើបយើងនំាគ្នាដើរចាកចេញពីប្រាសាទអង្គរវត្ត
ដោយសេចក្ដីនឹកអាឡោះអាល័យរួចជាស្រេច ព្រោះមិនដឹងថានឹងមានថ្ងៃណានឹង
បានវិលមកទស្សនាទៀតទេ។ពេលយើងរៀបឡើងរថយន្តធ្វើដំណើរចាកចេញ យើង
ងាកគន់់ប្រាសាទអង្គរវត្តជាលើកចុងក្រោយក្រោមផ្ទៃមេឃទៀបងងឹតដែលធ្វើឲ្យ
យើងមានសេចក្ដីយន់់ចិត្តស្រណោះមាតុភូមិខ្មែរយើងដែលធ្លាប់់មានប្រវត្តិរុងរឿង។
ចាកចេញប្រាសាទអង្គរវត្ត យើងធ្វើដំណើរតំរង់់ឆ្ពោះទៅភ្នំបាខែងដើម្បីឡើងភ្នំទៅ
ទស្សនាប្រាសាទភ្នំបាខែងនិងរង់់ចំាគន់់មើលព្រះអាទិត្យនាពេលលិចបាត់់ស្រមោល
នៅជើងមេឃក្នុងចំណោមទេសចរយ៉ាងច្រើនគ្រឹកគ្រេង។

ស្អែកឡើងយើង
ទៅទស្សនាប្រាសាទផ្សេងៗទៀតដូចជាប្រាសាទនាគព័ន្ធ
ប្រាសាទព្រះខ័នប្រាសាទបន្ទាយក្ដី៘ដោយត្រួសៗរួច
ទៅងូតទឹកនៅបារាយណ៍ហើយញុំាអាហារថ្ងៃត្រង់។
បន្ទាប់មកទីបញ្ចប់យើងចេញដំណើរទៅទស្សនាប្រាសាទ
បន្ទាយស្រី។

—————————————————————-
ខ្ញុំសូមបញ្ចប់ត្រឹមនេះ។សូមអរគុណប្រិយមិត្តអ្នកអាន
ទាំងអស់។ការដើរទស្សនាប្រាសាទបុរាណខ្មែរនានានៅ
អង្គរដោយប្រើរយៈពេលតែមួយថ្ងៃមិនគ្រប់គ្រាន់ទេ។
ប្រហែលជាបីថ្ងៃទើបគ្រប់គ្រាន់។
ខ្ញុំនិពន្ធកំរងអត្ថបទ”ដំណើរទស្សនាប្រាសាទបុរាណខ្មែរ
របស់ខ្ញុំនៅអង្គរ”នេះនៅចុងឆ្នាំ១៩៩៧ហើយចប់នៅដើម
ឆ្នាំ១៩៩៨ រួចយកទៅចុះផ្សាយក្នុងទស្សនាវដ្ដីខ្មែរមួយឈ្មោះ
ពុទ្ធសារពត៌មានខ្មែរ នៅខេត្តOntarioប្រទេសCanada។


 

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២៥)

ក្រោយពីបានថយចេញពីចម្ប៉ា ហើយព្រះបាទសុរ្យវរ្ម័នទី២បានលើកទ័ពទៅវាយ
យួនជាលើកចុងក្រោយបង្អស់់នៅគ.ស១១៥០ ប៉ុន្តែត្រូវដកថយមកវិញដោយគ្មាន
បានច្បំាង ព្រោះទ័ពលើកទៅចំរដូវភ្លៀងធ្លាក់់ខ្លំាង(កញ្ញា-តុលា)ហើយម្យ៉ាងទៀត
ទាហានត្រូវជំងឺរាតត្បាត និងអស់់ថាមពល។
ក្នុងរាជកាលព្រះបាទសុរ្យវរ្ម័នទី២ ទោះបីជាមានចម្បំាងញឹកញាប់់ជាមួយនឹងប្រទេស
ជិតខាងក៏ដោយ ក៏ព្រះអង្គនៅតែខិតខំបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទ
ភ្នំសណ្ដក ប្រាសាទវត្តភូ ប្រាសាទព្រះវិហារ ។ក្រៅពីនេះ ព្រះអង្គបានសាងប្រាសាទ
ព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទបន្ទាយសំរែនិងប្រាសាទអង្គរវត្តដែល
ជាស្នាដៃឯកនៃវិចិត្រសិល្បៈខ្មែរ។

ឥឡូវយើងយើងនំាគ្នាឡើងទៅជាន់់ទី២មើលម្ដង តាមច្រកចូលនៅថែវខាងលិច។
ច្រកនេះដែលជាថែវរាងសញ្ញាជើងក្អែក តភ្ជាប់់ពីថែវជាន់់ទី១ទៅជាន់់ទី២។
ពេលយើងមកដល់់កណ្ដាលថែវដែលខ្វាត់់ខ្វែងគ្នានេះ បើយើងដើរបត់់ទៅឆ្វេង
ត្រង់់ យើងនឹងជួបបន្ទប់់មួយហៅថាបន្ទប់់ខ្ទរសំលេង(សូរ)។ក្នុងបន្ទប់់នេះ បើយើង
ផ្អែកខ្នងទៅនឹងជញ្ជំាងដែលបែរមុខមកប្រឡោះចូល ហើយគក់់ទ្រូងនោះ យើងនឹង់
ឭសូរខ្ទ័រ(សូរឡង)ខ្លំាងពីជញ្ជាំង។ហេតុដែលបណ្ដាលឲ្យឮសូរខ្ទ័រដូច្នេះ បើតាមគេ
ដឹងឮតគ្នាមកថានៅខាងក្រោមបន្ទប់់មានពាងដ៏ធំមួយនៅទទេ(ប្រហោងខាងក្នុង)។
គឺពាងនោះហើយដែលដែលបណ្ដាលឲ្យឮសូរស័ព្ទឡងផ្ទប់់ទៅនឹងជញ្ជំាង។
បើយើងដើរបត់់ទៅខាងស្ដាំវិញ យើងជួបបន្ទប់់មួយដែលគេហៅថាថែវមួយពាន់់
ព្រះពុទ្ធរូប។ក្នុងបន្ទប់់នេះ មានព្រះពុទ្ធរូបជាច្រើន(ខ្លះបែកបាក់់ ខ្លះនៅទំាងមូល)
ដាក់់តំរៀបគ្នាជាជួរ។ព្រះពុទ្ធរូបបានត្រូវគេដាក់់តំកល់់ក្នុងប្រាសាទអង្គរវត្តនៅ
សម័យ(សតវត្សទី១៥)ដែលខ្មែរយើងយកអង្គរវត្តេជាវត្តព្រះពុទ្ធសាសនា។
តំាងពីសម័យកាលនោះហើយ ដែលខ្មែរយើងហៅប្រាសាទកំពូលប្រាំនេះថា
ប្រាសាទអង្គរវត្ត ដែលមានន័យថាវត្តរបស់់នគរ។
មានបណ្ណាល័យពីរ៖មួយនៅខាងឆ្វេងនិងមួយទៀតនៅខាងស្ដាំថែវសញ្ញាជើងក្អែក
គឺត្រង់់កៀនជ្រុងថែវជាន់់ទីមួយ(ភាគខាងលិច)។បើយើងធ្វើដំណើរត្រង់់ ហើយ
ឡើងទៅជាន់់ទីពីរតែម្ដង ដោយឆ្លងកាត់់ថែវជាន់់ទីមួយ នោះយើងនឹងឃើញមាន
បណ្ណាល័យពីរទៀតនៅសងច្រកដើរ កៀកបង្កើយ។ជញ្ជាំងខាងក្រៅនាំថែវជាន់់ទី
ពីរនេះ ប្រហែលជាគេរៀបចំសំរាប់់ព្រាហ្មណ៍និងមហាក្សត្រ ធ្វើសមាធិក្នុងបរិយាកាស
មួយស្ងប់់ស្ងាត់់។ម្យ៉ាងទៀតអង្គរវត្តក៏ជាកន្លែងសង្កេតមើលមេឃនិងផ្កាយផងដែរ
សំរាប់់ពួកព្រាហ្មណ៍(បព្វជិត)និងអ្នកប្រាជ្ញបណ្ឌិត។គួរដឹងផងដែរថាមានតែ
ពួកព្រាហ្មណ៍ អ្នកប្រាជ្ញ និងព្រះមហាក្សត្រប៉ុណ្ណោះដែលមានសិទ្ធិឡើងមកជាន់់
ទីពីរនិងទីបីនោះ។ម្យ៉ាងទៀតគួរដឹងដែរថាប្រាសាទអង្គរវត្តពុំមែនជាលំនៅស្ថាន
របស់់ព្រះមហាក្សត្រឬបព្វជិតឬអ្នកណាម្នាក់់ឡើយ ប៉ុន្តែជាគ្រឹះស្ថានសំរាប់់
ថ្វាយព្រះវិស្ណុ។ប្រាសាទទំាងឡាយដែលបុព្វបុរសខ្មែរយើងបានសាងទុកមក
គឺមិនមែនសំរាប់់ជាលំនៅស្ថាន(រាជវាំង)របស់់ព្រះមហាក្សត្រឡើយ។តាមពិត
ប្រាសាទបុរាណខ្មែរទាំងអស់ ទោះជាប្រាសាទលើភ្នំក្ដី ឬជាប្រាសាទលើដីរាប
ក្ដីពុំមែនសំរាប់់ជាលំនៅទេ គឺសំរាប់់៖
_ឩទ្ទិសថ្វាយព្រះអាទិទេពឬទេវៈផ្សេងៗក្នុងសាសនាព្រាហ្មណ៍ដូចជា
ព្រះឥសូរ,ព្រះនរាយណ៍(ព្រះវិស្ណុ) ជាដើម។
_ឧទ្ទិសថ្វាយព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាដូចជាអវលោកិតេស្វរៈ
(ពោធិសត្វខាងព្រះពុទ្ធសាសនាមហាយាន)។
_ឧទ្ទិសថ្វាយទេវរាជ(លិង្គព្រះឥសូរក្នុងប្រាសាទជាតំណាងព្រះរាជា)។
_ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជាមានព្រះបិតា មាតានិងវរជនខ្លះ។50229528_326498161532353_6883277445139529728_n

ដំណើរទស្សនាប្រាសាទបុរាណខ្មែរ(ភាគ២៤)

យើងបានស្គាល់់ប្រវត្តិព្រះបាទជ័យវរ្ម័នទី៧ខ្លះហើយ។ព្រះអង្គជាមហាក្សត្រខ្មែរ
មួយរូបខ្លំាងពូកែទំាងខាងសឹកនិងការគ្រប់់គ្រងនគរ។មិនតែប៉ុណ្ណោះ ព្រះអង្គជា
អ្នកកាន់់ព្រះពុទ្ធសាសនាប្រកបដោយវន័យធម៌យ៉ាងខ្ជាប់់ខ្ជួនណាស់់។ក្នុងសម័យ
មហានគរ មានព្រះមហាក្សត្រខ្មែរមួយអង្គទៀតដែលគួរអោយស្ញប់់ស្ញែងជាទី
បំផុតដែរនោះ គឺព្រះបាទសុរ្យវរ្ម័នទី២។កេរស្នាដៃដ៏ចម្បងបង្អស់់នៃស្ថាបន្យកម្ម
ខ្មែរគឺប្រាសាទអង្គរវត្ត។សមិទ្ធិនេះដែលអស្ចារ្យជាងគេហើយដែលតំណាង
កំពូលអារ្យធម៌ខ្មែរ បានត្រូវខ្មែរយើងធ្វើជានិម្មិតរូបនៃដួងព្រលឹងខ្មែរ។ហេតុនេះ
ហើយបានជាយើងដាក់់រូបប្រាសាទអង្គរវត្តនៅលើទង់់ជាតិខ្មែររបស់់យើង។
ព្រះបាទសុរ្យវរ្ម័នទី២ក៏ជាស្ដេចពូកែខាងសឹកនិងការគ្រប់់គ្រងនគរដែរ។ប៉ុន្តែ
ខុសពីព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គទ្រង់់កាន់់លីទ្ធិព្រះវិស្ណុ។ព្រះអង្គបានសាង
អង្គរវត្តសំរាប់់ជាទីគោរពបូជាដល់់ព្រះវិស្ណុនិងសំរាប់់បញ្ចុះព្រះអដិ្ខធាតុរបស់់
ព្រះអង្គផងដែរ។ព្រះបាទសុរ្យវរ្ម័នទី២ ត្រូវជាមាជីដូនមួយនឹងព្រះបាទជ័យវរ្ម័នទី៧។
ព្រះអង្គឡើងគ្រងរាជ្យនៅឆ្នំា១១១៣ក្រោយពីទ្រង់់បានធ្វើគត់់ស្ដេចគូប្រជែងពីរអង្គ
គឺព្រះបាទធរណិន្រ្ទវរ្ម័ននិងព្រះបាទនិ្របទិន្រ្ទវរ្ម័ន។
នៅក្រោមការគ្រប់់គ្រងរបស់់ព្រះអង្គ តាំងពីពេលនោះមក កម្ពុជាបានឯកភាពគ្នា
ឡើងវិញ។ក្នុងរាជកាលព្រះអង្គ ចម្បំាងកើតមានញឹកញាប់់រវាងខ្មែរនិងចាម។
មិនតែប៉ុណ្ណោះ ចម្បំាងនោះមានរយៈពេលយូរ ហើយរាលដាលរហូតដល់់ក្នុង
រាជកាលព្រះបាទជ័យវរ្ម័នទី៧។មូលហេតុនៃចម្បំាងគឺមកពីចាមចង់់ពង្រីកទឹកដី
មកលើប្រទេសខ្មែរ ព្រោះប្រជាជនចាមចេះតែកើនចំនួនច្រើនឡើងៗ ហើយបើ
ងើបឡើងលើមិនរួច ទើសនឹងយួនដែលចង់់តែរុលចុះមកក្រោម(ខាងត្បូង)។
ដូច្នេះហើយបានជាចាមរុលមកដីខ្មែរវិញដែលមានទំហំធំទូលំទូលាយ។
ចាមចូលមករាតត្បាតដីខ្មែរតំាងពីយូរយារណាស់់មកហើយ គឺតំាងពីរាជកាល
ព្រះបាទជ័យវរ្ម័នទី២មកម្ល៉េះ។ប៉ុន្តែ ខ្មែរយើងកំចាត់់ចាមអោយខ្ចាត់់ខ្ចាយទៅ
វិញបានគ្រប់់ពេល។

ក្រោយពីចម្បាំងនឹងចាម ព្រះបាទសុរ្យវរ្ម័នទី២ច្បំាងនឹងយួនហើយនឹងមនទៀត។
ចម្បំាងមានពីរលើក។ប៉ុន្តែចម្បំាងនឹងយួន កើតមានញឹកញាប់់ជាង។មូលហេតុនៃ
ចម្បំាងនឹងមនគឺបណ្ដាលមកពីស្ដេចមនព្រះនាមអាទិត្យរាជលើកទ័ពវាយខ្មែរមុន
តែត្រូវទ័ពខ្មែរដេញតាមរហូតដល់់ក្រុងហរិបុញ្ជ័យ។ក្រោយមក ខ្មែរបានលើកទ័ព
ទៅពីរលើកទៀត ៖លើកទីមួយ ខ្មែរបានធ្វើកិច្ចព្រមព្រៀងជាមួយស្ដេចអាទិត្យរាជ
ដែលបានអនុញ្ញាតអោយជនជាតិខ្មែរចូលរស់់នៅត្រង់់តំបន់់មួយហៅថាកម្ពោជគ្រាម
នៅត្រង់់អគ្នេយ៍ហរិបុញ្ជ័យ តែដោយស្ដេចខ្មែរទ្រង់់មិនយល់់ព្រមតាមកិច្ចព្រមព្រៀង
នោះ ទ័ពខ្មែរក៏លើកទៅជាលើកទី២ ប៉ុន្តែលើកនេះបែរជាទទួលបរាជ័យទំាងស្រុង។
រីឯមូលហេតុនៃចម្បំាងនឹងយួន គឺបណ្ដាលមកពីយួនចេះតែអនុញ្ញាតអោយពួកក្បត់់
ខ្មែរនិងចាម ចូលទៅជ្រកកោនក្នុងប្រទេសរបស់់ខ្លួន(គ.ស១១២៣-១១២៤)។
នៅគ.ស១១២៨ ព្រះបាទសុរ្យវរ្ម័នទី២ លើកទ័ព២០ ០០០នាក់់ចូលទៅវាយយួន
ប៉ុន្តែត្រូវមេទ័ពយួនលីកុងបិញ(Li Cong Binh)រុញច្រានឲ្យថយចេញពីតំបន់់
ងេអាន។បន្ទាបមក ព្រះអង្គលើកទ័ពជើងទឹកដែលមានសំពៅចំនួន៧០០គ្រឿង
ចូលវាយលុកតំបន់់ឆ្នេរសមុទ្រថាញ់់វ៉ាទៀត ហើយចំណេរកាលតមក ព្រះអង្គ
ចេះតែលើកទ័ពទៅវាយលុកប្រទេសយួនដោយប្រទាញប្រទេសចម្ប៉ាអោយ
ចូលដៃជាមួយផង។នៅគ.ស១១៣១ទ័ពចំរុះខ្មែរ-ចាមបានវាយលុកតំបន់់ងេអាន
តែត្រូវរុញអោយថយមកវិញទៀត។នៅគ.ស១១៣៨ ព្រះបាទសុរ្យវរ្ម័នទី២
លើកទ័ពទៅវាយយួនម្ដងទៀត តែស្ដេចចាម ជ័យឥន្រ្ទវរ្ម័នទី៣ មិនព្រមចូលរួម
ជាមួយខ្មែរទៀត ព្រះអង្គក៏លើកទ័ពចូលវាយលុកចម្ប៉ាដោយមកពីទ្រង់់ក្រេវក្រោធ
នឹងអាក្បកិរិយាប្រែប្រួលរបស់់ចាម ដែលទៅចងមិត្តភាពនឹងយួនវិញ។ពេលនោះ
ព្រះអង្គក៏វាយលុកយកបានក្រុងវិជ័យនៅឆ្នំា១១៤៥ហើយតំាងព្រះរាជាខ្មែរ
មួយព្រះអង្គព្រះនាមហារិទេវៈ(ប្អូនថ្លៃរបស់់ព្រះអង្គ)អោយគ្រប់់គ្រងរាជ្យនៅ
ចម្ប៉ា។ទ្រង់់គ្រប់់គ្រងចម្ប៉ាបានរយៈពេលប្រំាឆ្នំា ពួកចាមនៅភាគខាងត្បូងក៏បាន
នំាគ្នាងើបប្រឆំាងហើយធ្វើគត់់ព្រះអង្គទៅ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២៣)

ចំណែកឯជ្រុងថែវខាងត្បូងវិញ រូបចំលាក់់លិបដែលចែកជាពីរផ្នែកដែរនោះ
គឺមួយផ្នែកជាប់់នឹងជ្រុងថែវខាងលិច ជារូបភាពនៃកងទ័ពរបស់់ព្រះបាទ
សុរ្យវរ័្មនទី២ ហើយមួយផ្នែកទៀតគឺជារូបចំលាក់់ស្ដីពិកាត់់ទោសដោយព្រះ
យមរាជ និងស្ថានសួគ៌ហើយនិងស្ថាននរក។ត្រង់់ផ្នែកនេះ រូបចំលាក់់លិប
បីជាន់់រៀបរាប់់អំពីការកាត់់ទោសមនុស្សលោកដោយព្រះយមរាជ ហើយពីរ
ជាន់់ផ្សេងទៀតពិពណ៌នាអំពីស្ថានសួគ៌និងស្ថាននរក។សិលាចារឹកប្រាប់់ថា
មានស្ថានសួគ៌ចំនួន៣៧ជាន់់ប្រកបដោយវិមានប្រាសាទល្អៗអស្ចារ្យ និង
ស្ថានរកមានចំនួន៣២ជាន់់ប្រកបដោយរូបភាពនៃការធ្វើទារុណកម្ម និងសេចក្ដី
ឈឺចាប់់។ផ្នែកដែលបង្ហាញកងទ័ពរបស់់ព្រះបាទសុរ្យវរ័្មនទី២ ដំណាលអំពីក្បួន
ដង្ហែនៃកងទ័ពខ្មែរដែលវិលត្រលប់់មកពីការប្រយុទ្ធប្រកបដោយជ័យជំនះលើ
សត្រូវ។រូបចំលាក់់លិបបង្ហាញអោយឃើញផងដែរពីរបៀបធ្វើចំបាំងដែលច្រើនតែ
ជាការប្រយុទ្ធគ្នាដោយដៃទល់់នឹងដៃ ឬអាវុធទល់់នឹងអាវុធ ប៉ុន្តែមិនមែនជាការ
ប្រើកំាភ្លើងដូចសម័យវិទ្យាសាស្រ្តបច្ចុប្បន្នទេ។រូបចំលាក់់ដែលនៅកណ្ដាលផ្ទាំង
សិលាគឺជាព្រះបាទសុរ្យវរ្ម័នទី២ដែលយើងធ្លាប់់បានដឹងហើយថាជាអ្នកកសាង
ប្រាសាទអង្គរវត្តនោះ។
នៅរូបជាន់់ខាងលើ យើងឃើញព្រះបាទសុរ្យវរ្ម័នទី២ម្ដងទៀត តែក្នុងពេល
នេះព្រះអង្គកំពុងអង្គុយធ្វើសវនាការមួយនៅលើភ្នំ។នៅឯខាងក្រោម ស្រីស្នំ
កំពុងនំាគ្នាដើរចុះចេញពីភ្នំ ចូលទៅក្នុងព្រៃ។នៅខាងចុងផ្ទាំងរូបចំលាក់់គេ
ឃើញមានក្បួនទ័ពខ្មែរចំរុះលាយទាហានសៀមក្រោមការដឹកនំារបស់់មេ
បញ្ជាការខ្មែរដែលជិះលើខ្នងដំរី។ទាហានសៀម ប្រហែលជាទាហានស៊ីឈ្នួល
ឬដែលខ្មែរកេណ្ឌមកពីស្រុកសៀម(ខេត្តLopburi) អោយចូលបំរើក្នុងជួរ
កងទ័ពខ្មែរ។
សូមរំលឹកថា ប្រទេសខ្មែរក្នុងរាជកាលនៃព្រះបាទសុរ្យវរ្ម័នទី២ ជាមហាអារ្យ
ប្រទេសមួយក្នុងលោក។ព្រះរាជាណាចក្រខ្មែរនៅសម័យនោះមានព្រំប្រទល់់
ខាងជើងទល់់នឹងប្រទេសចិន ខាងត្បូងទល់់នឹងសមុទ្រ ខាងលិចល់់នឹង
ប្រទេសភូមា ហើយនិងខាងកើតទល់់នឹងប្រទេសចម៉្បា។ឯចំណែកប្រទេស
សៀមនិងប្រទេសលាវវិញ ពុំទាន់់កើតមានជារូបរាងនៅឡើយទេ គឺគ្រាន់់
តែជាទឹកដីតូចមួយនៅក្រោមអំណាចខ្មែរប៉ុណ្ណោះ។​យើងហៅសម័យ
នោះថាសម័យមហានគរគឺជាសម័យដែលខ្មែរយើងមានទំាងអំណាចនិងទឹកដី
ដ៏មហាធំធេង។ចំពោះភាពធំធេងនៃទឹកដីខ្មែរយើងនោះ មិនមែនជាការរីក
ការវាយដណ្ដើមយកទឹកដីពីប្រទេសជិតខាងដូចជាសៀម ចាម លាវ យួន
នោះទេពីព្រោះជនជាតិទំាងបួននោះមិនមែនជាម្ចាស់់ស្រុកនៅលើជ្រោយ
សុវណ្ណភូមិដូចយើងជាខ្មែរទេ៖ ជនជាតិចាមដែលមានដើមកំណើតមកពី
ឥណ្ឌូនេស៊ីនោះបានមករស់់នៅលើជ្រោយឥណ្ឌូចិននៅសតវត្សទី២នៃគ.ស,
ជនជាតិសៀមនិងលាវមានកំណើតមកពីប្រទេសចិនមករស់់នៅលើជ្រោយ
ឥណ្ឌូចិនដោយកកើតជាប្រទេសនៅក្នុងសតវត្សទី១៣។ឯយួនក៏មកពីប្រទេស
ចិនដែរគឺនៅក្នុងសតវត្សទីមួយ ត្រូវបានចិនដេញពីអោយធ្លាក់់ចូលមកជ្រក
ក្នុងជ្រោយឥណ្ឌូចិននៅដើមសតវត្សទី១។ដូច្នេះខ្មែរយើងដែលជាម្ចាស់់ស្រុកដើម
ហើយកកំណើតតាំងពីរាប់់ពាន់់ឆ្នំាមុនគ.សនោះ មានទឹកដីធំធេងនៅទីនេះស្រាប់់
ដោយនៅសតវត្សទី១ ខ្មែរយើងមាននគរឈ្មោះថាហ៊្វូណនដែលគ្រប់់គ្រងដោយ
ព្រះរាជនីខ្មែរមួយព្រះអង្គព្រះនាមថាព្រះនាងនាគ(ឬ សោមាដោយព្រះស្វាមី
ព្រះនាមថាព្រះសោម,ប៉ុន្តែតាមចិន,ព្រះនាងនាគត្រូវបានហៅថាព្រះនាងលៀវយី)។
ព្រះនាងនាគបានទទួលព្រាហ្មម្នាក់់ជាជនជាតិឥណ្ឌាដែលព្រះនាងចុះចាញ់់នោះ
ធ្វើជាស្វាមីដែលខ្មែរយើងអោយព្រះនាមថាកោណ្ឌញ្ញ(ហៅតាមរឿងព្រេងខ្មែរ
ថាព្រះសោមឬព្រះថោង)។ក្រោមពីព្រឹត្តិការណ៌នោះមក,ព្រះរាជាណាចក្រខ្មែរក៏
ត្រូវបានព្រះថោងគ្រប់់គ្រងវិញ។ដូច្នេះ ប្រទេសខ្មែរដែលចាប់់ផ្ដើមរាជរដ្ឋាភិបាល
តំាងពីព្រះនាងនាគមកនោះ ទោះបីជាបានរីកធំឬមានទំហំធំពិតមែននោះ ក៏ពុំ
បានដោយការវាយដណ្ដើមយកទឹកដីពីប្រទេសណាឡើយ ។រីឯជនជាតិសៀម
យួន លាវ ដែលមានដើមកំណើតមកពីចិន និងចាមដែលមកពីឥណ្ឌូនេស៊ី
តែងមកយាយីខ្មែរហើយដណ្ដើមទឹកដីខ្មែរមិនចេះចប់់រហូតរឿងមក។ព្រះមហាក្សត្រ
ខ្មែរយើងច្រើនតែវាយដណ្ដើមយកទឹកដីដែលខ្មែរបានបាត់់បង់់ ឬពុំនោះសោតគ្រាន់់
តែបង្រ្កាបសត្រូវឈ្លានពានប៉ុណ្ណោះ។