សុខភាពល្អ(ភាគ២៦)

Oligo-élémentsទាំង៦មានដូចតទៅ៖
_ដែក(Fer)៖មាននៅក្នុងថ្លើម ក្រលៀន សាច់ក្រហម
សាច់មាន់ ត្រី ងាវ គ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ
ស្រូវសាឡីសំរូប បន្លែបៃតង ផ្លែឈើក្រៀម តៅហ៊ូ។
រ៉ែដែកនៅក្នុងបន្លែ,ខ្លួនមនុស្សយើងស្រូបមិនបានងាយ
ដូចពីសាច់ ត្រី គ្រឿងសមុទ្រទេ។ដូច្នេះហើយអ្នកតម
សាច់អាចខ្វះជាតិដែក។ប៉ុន្តែដើម្បីស្រូបរ៉ែដែកបានច្រើន
ត្រូវបរិភោគអាហារមានវិតាមីនCអោយបានគ្រប់គ្រាន់
រាល់ពេលបាយហើយមិនត្រូវពិសាទឹកតែទេព្រោះវាបន្ថយ
ការស្រូបយកសារធាតុរ៉ែដែក។គួរពិសាទឹកតែមុនឬក្រោយ
ពេលបរិភោគអាហារ ដើម្បីអោយខ្លួនយើងស្រូបយករ៉េដែក
បានច្រើន។មនុស្សយើងត្រូវការសារធាតុរ៉ែដែកដើម្បីមាន
កម្លាំងឬថាមពល។ការខ្វះជាតិដែកក្នុងខ្លួនធ្វើអោយ
ខ្វះគុលិកាឈាមក្រហម។នៅអាមេរិកខាងជើង,ស្រ្តី20%មាន
ជម្ងឺខ្វះឈាមក្រហម។ចំណែកបុរសវិញត្រឹមតែ3%ប៉ុណ្ណោះ
ដែលមានជម្ងឺខ្វះឈាមក្រហម។មនុស្សចំនួន25%ក្នុងលោក
កើតមានជម្ងឺកង្វះឈាមក្រហមនេះដែលមានរោគសញ្ញាដូច
ជាអស់កម្លាំង មានដង្ហើមដង្ហក់ ជ្រុះសក់ ខ្សោយកម្លាំងក្នុង
ការទប់ទល់នឹងជម្ងឺ ឈឺក្បាល ហើមចុងជើង សម្បុរស្លេកស្លាំង។
ក្នុងឆ្នាំ1983 ប៉ាម៉ាក់ខ្ញុំឃើញខ្ញុំមានសាច់ឈាមស្លេកស្លាំងក៏
សង្ស័យខ្ញុំកើតជម្ងឺរបេង ហើយប្រាប់នឹងប៉េងលានអោយជូនខ្ញុំ
ទៅអោយគ្រូពេទ្យកាំង(សម្លាញ់របស់នឹងប៉ែង លាន)ពិនិត្យៗ
ក៏មិនឃើញកើតអ្វីឡើយ។មិនអស់ចិត្តប៉ាម៉ាក់ក៏អោយពេទ្យ
លីអ្នកជិតខាងពិនិត្យទៀត។ពេទ្យលីស្អុយឈ្មោះនៅផ្សារ
ទួលទំពូងដោយសារថាបានចាក់ថ្នាំអ្នកជម្ងឺរបស់គាត់មិន
ត្រូវក៏ប្រតិកម្មនឹងថ្នាំហើយស្លាប់ទៅក្នុងឆ្នាំ1982។ប៉ុន្តែប៉ានៅ
តែនាំខ្ញុំទៅអោយគាត់ចាក់វ៉ាក់សាំង ព្រោះសង្ស័យថាខ្ញុំមាន
ជម្ងឺ ព្រោះសាច់ឈាមខ្ញុំស្លេកស្លាំង។លទ្ធផលគឺខ្ញុំនៅតែមាន
សាច់ឈាមស្លេកស្លាំង។យើងមិនគិតថាខ្វះសារធាតុដែកឬអ្វីទេ។
លុះបានភៀសខ្លួនមករស់នៅជំរំខៅអ៊ីដាង ប៉ាម៉ាក់នៅតែ
គិតថាខ្ញុំកើតរបេង ក៏អោយខ្ញុំទៅមើលពេទ្យរបេងក្នុងឆ្នាំ1987។
ខ្ញុំក៏ត្រូវចេញចូលមន្ទីរពេទ្យរបេងជាច្រើនខែ ឃើញតែអ្នកកើត
របេងពេញមន្ទីរពេទ្យ និងធុំថ្នាំរបេងចង់ក្ដួត។ខ្ញុំក៏ខ្លាចឆ្លង
របេងពីពួកគេមិនស្ទើរដែរ។ទីបំផុតទៅ ពេទ្យពិនិត្យខ្ញុំសព្វ
គ្រប់អស់ហើយ ក៏មិនឃើញថាខ្ញុំកើតជម្ងឺរបេងឡើយ។ចំពោះ
រឿងនេះក្នុងពេលឥឡូវខ្ញុំអាចសង្ស័យថាខ្ញុំខ្វះជាតិដែក។
ដែកមានមុខងារច្រើនក្នុងខ្លួនមនុស្សយើង ដូចជាផលិត
ហើយដឹកជញ្ជូនអុកស៊ីហ្សែនដោយគុលិកាឈាមក្រហមនិង
ស្តុកទុកអុកស៊ីហ្ស៊ែនដោយប្រ៉ូតេអ៊ីនសាច់ដុំMyoglobine(Mb)
ផលិតថាមពលនិងADNក្នុងស្នូលកោសិកា។ជាតិដែកស្ថិត
នៅក្នុងគុលិកាឈាមក្រហមនិងប្រ៉ូតេអ៊ីនសាច់ដុំMb។
_ស័ង្កសី(Zinc)៖មាននៅក្នុងគ្រឿងសមុទ្រ គ្រឿងក្នុងសត្វ
សាច់ ស៊ុត ប្រ៉ូម៉ា គ្រាប់ធញ្ញជាតិ សេរ៉េអាល់សំរូបហើយ
និងបន្លែក្រៀម។ស័ង្កសីមានតួនាទីជាAnti-oxydant
ដែលជួយពង្រឹងប្រព័ន្ធការពារជម្ងឺហើយវាជួយថែរក្សាសុខភាព
ស្បែកនិងសក់។
កង្វះជាតិស័ង្កសីធ្វើអោយស្បែកស្ងួតហើយគគ្រើម និងធ្វើអោយ
សក់ស្ងួត បែកព្រុយ ដាច់ ឬក៏ជ្រុះ។ចំណែកក្រចកទៅជាមាន
ឆ្នូត ផ្កាក្រចក ហើយឆាប់បាក់។មិនតែប៉ុណ្ណោះ កង្វះស័ង្កសី
ធ្វើអោយមានរោគសញ្ញាផ្សេងៗទៀតដូចជា អស់កម្លាំង
គ្រុនផ្ដាស់សាយញឹកញាប់ ញុាំបាយមិនសូវបាន ធ្លាក់ទឹកចិត្ត
វិលមុខនិងកើតមុន។
part26

សុខភាពល្អ(ភាគ២៥)

_សូឌីយ៉ូម(Sodium):មាននៅក្នុងអំបិល(Nacl)ដែលយើង
ប្រើប្រាស់ក្នុងម្ហូបអាហារសឹងគ្រប់មុខទៅហើយ។ទំពាំងបារាំង
ត្រសក់ សេឡឺរី ការ៉ុត ស្ពៃក្ដោប ផ្លែល្វា អាវ័ន សាច់ ត្រីស្រស់
ស៊ុត ទឹកដោះគោ ក៏ជាប្រភពធម្មជាតិនៃសូឌីយ៉ូមច្រើន
គួរសមដែរ។នៅក្នុងអំបិល1gមានសូឌីយ៉ូម(Na)400mgនិងក្ល័រ
(Cl)600mg។ប៉ុន្តែដោយសារថាអំបិលត្រូវបានគេបញ្ចូលIode
និងFluorរួមគ្នាបាន5%។ដូច្នេះសូឌីយ៉ូមនិងក្ល័ររួមគ្នាបាន95%។
នៅក្នុងទឺករ៉ូប៊ិនណេ ក៏គេបញ្ចូលFluorដែរដើម្បីកុំអោយមនុស្ស
ខ្វះសារធាតុរ៉ែនេះ។នៅប្រទេសកាណាដា មនុស្សភាគច្រើន
បរិភោគសារធាតុរ៉ែសូឌីយ៉ូមលើសកំរិត។មនុស្សពេញវ័យ
គួរបរិភោគអំបិលកុំអោយលើស6gក្នុងមួយថ្ងៃ បានន័យថាកុំ
បរិភោគសូឌីយ៉ូមលើស2300mg។ខាងក្រោមនេះគឺជាកំរិតគ្រប់
គ្រាន់នៃសូឌីយ៉ូមដែលមនុស្សត្រូវការទៅតាមអាយុ៖
_កូនង៉ែតពី0ទៅ6ខែ,កំរិតគ្រប់គ្រាន់គឺត្រឹម120mg
ក្នុងមួយថ្ងៃ។
_ទារកអាយុពី7ខែដល់12ខែ,កំរិតគ្រប់គ្រាន់គឺ370mg
ក្នុងមួយថ្ងៃ។
_ក្មេងអាយុពី1ឆ្នាំទៅ3ឆ្នាំកំរិតគ្រប់គ្រាន់គឺ1000mgក្នុងមួយថ្ងៃ
តែកុំអោយលើស1500mgក្នុងមួយថ្ងៃ។
_ក្មេងអាយុពី4ឆ្នាំទៅ8ឆ្នាំ,កំរិតគ្រប់គ្រាន់គឺ1200mgក្នុងមួយថ្ងៃ
តែកុំអោយលើស1900mgក្នុងមួយថ្ងៃ។
_ក្មេងជំទង់អាយុពី9ឆ្នាំទៅ13ឆ្នាំ,កំរិតគ្រប់គ្រាន់គឺ1500mg
ក្នុងមួយថ្ងៃ តែកុំអោយលើស2200mgក្នុងមួយថ្ងៃ។
_មនុស្សពេញវ័យពី14ឆ្នាំទៅ50ឆ្នាំ,កំរិតគ្រប់គ្រាន់គឺ1500mg
ក្នុងមួយថ្ងៃ តែកុំអោយលើស2300mgក្នុងមួយថ្ងៃ។
_មនុស្សពេញវ័យអាយុពី51ឆ្នាំទៅ70ឆ្នាំ,កំរិតគ្រប់គ្រាន់គឺ
1300mgក្នុងមួយថ្ងៃ ។
_មនុស្សពេញវ័យអាយុ70ឆ្នាំឡើងទៅ,កំរិតគ្រប់គ្រាន់គឺ1200mg
ក្នុងមួយថ្ងៃ។
_ស្ត្រីមានផ្ទៃពោះ,កំរិតគ្រប់គ្រាន់គឺ1500mgក្នុងមួយថ្ងៃ។
សូឌីយ៉ូមជាសារធាតុរ៉ែមានតួនាទីសំខាន់មួយអោយយើង
រក្សាជាតិទឹកបានពេញក្នុងខ្លួន។វាមាននៅក្នុងឈាមហើយ
និងជាតិទឹកខាងក្រៅកោសិកា។សូឌីយូ៉មជួយរក្សាលំនឹង
ជាតិអាស៊ីដ-អំបិលក្នុងខ្លួនហើយជួយជញ្ជូនសារក្នុងសរសៃ
ប្រសាទព្រមទាំងជួយសាច់ដុំអោយកន្រ្តាក់ទៀតផង។
ប៉ុន្តែមានសូឌីយ៉ូមក្នុងខ្លួនច្រើនពេកនឹងបណ្ដាលគ្រោះថ្នាក់
ដល់សុខភាព។ហេតុដូច្នេះហើយបានជាគេដាក់កំរិតក្នុងការ
បរិភោគអំបិលទៅតាមអាយុនៃមនុស្សយើងម្នាក់ៗ។ម្យ៉ាង
ទៀត គួរកុំអោយមានទម្លាប់បរិភោគអាហារប្រៃពេក តាំង
ពីក្មេងតូចមក។បើមិនចឹងទេ ក្មេងមិនអាចកែទម្លាប់
នេះបានទេ ពេលធំពេញវ័យឡើង ហើយអាចនឹងមានសម្ពាធ
ឈាមខ្ពស់(ជម្ងឺលើសឈាម)ដោយសារមានសូឌីយ៉ូមក្នុងឈាម
ច្រើនពេក។មិនតែប៉ុណ្ណោះ មានសូឌីយ៉ូមច្រើនពេកក្នុងឈាម
អាចធ្វើអោយខូចតម្រងនោម មានជម្ងឺសរសៃឈាមនិង
បេះដូង មានជម្ងឺពុកឆ្អឹងហើយអាចបណ្ដាលអោយកើតជម្ងឺ
មហារីកក្រពះ។
ផ្ទុយទៅវិញ ការរាគលាមក ក្អួត និងការបែកញើសច្រើន
ក្នុងពេលលេងកីឡាឬហាត់ប្រាណ នឹងនំាអោយបាត់បងជាតិ
រ៉ែសូឌីយ៉ូមពីក្នុងខ្លួនដែរ។
_ក័្លរ(Chlore)៖ដោយសារថាក្ល័រជាធាតុផ្សំផ្គុំជាមួយសូឌីយ៉ូម
បានជាអំបិល។ដូច្នេះយើងមិនបាច់បារម្ភខ្វះជាតិក្ល័រទេកាលណា
យើងមានអំបិលហូប។ក្នុងឧស្សាហកម្មម្ហូបអាហារ គេប្រើក្ល័រ
សម្រាប់លាងបន្លែនិងផ្លែឈើស្រស់។ក្ល័រក៏ត្រូវបានគេប្រើផងដែរ
ជាវត្ថុរាវនិងជាគ្រាប់ថ្នាំសម្រាប់សំអាតទឹកក្នុងអាងហែលទឹក។
ក្ល័រ(Cl)ក្នុងធម្មជាតិអត់មាននៅទោលតែឯងទេ។នៅក្នុង
កោសិកាមានតិចតួចណាស់។ប៉ុន្តែវាមានច្រើនខាងក្រៅ
កោសិកា។វាមានតួនាទីសម្រាប់រក្សាបរិមាណទឹកទាំងខាងក្នុង
និងខាងក្រៅកោសិកា។នៅក្នុងក្រពះ វាចូលរួមផលិតជាតិ
អាស៊ីក្លរីឌ្រីដសម្រាប់រំលាយអាហារ។
ក្ល័រក្នុងបរិមាណតិចតួចប៉ុណ្ណោះមាននៅក្នុងអាហារពីធម្មជាតិ
នានាដូចជាបន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ប់ុន្តែមានច្រើន
នៅក្នុងអាហារដែលប្រើឬប្រឡាក់អំបិលដូចជាសាច់ហ្សំបុង
សាច់ក្រក ពងទាប្រៃ ប្រូម៉ា នំប័ុង ទឹកស៊ីអីវ ទឹកត្រី។ល។
កង្វះ៖ដូចជាមិនសូវមាននរណាខ្វះជាតិក្ល័រទេ ព្រោះក្ល័រមាន
នៅជាមួយសូឌីយ៉ូមក្នុងអំបិលដែលមនុស្សប្រើប្រាស់រាល់ថ្ងៃ
ទៅហើយក្នុងការចំអិនម្ហូបអាហារ។ប៉ុន្តែបើខ្វះក្រោមតម្រូវការ
វានឹងនំាអោយឈឺរាគរួស ក្អួត បែកញើសខ្លាំង។ផ្ទុយទៅវិញ
បើលើសកំរិតត្រូវការ វានឹងធ្វើអោយដកដង្ហើមធំហើយញាប់
ខ្សោយសាច់ដុំ ក្អួត ។

សុខភាពល្អ(ភាគ២៤)

_ម៉ាញ៉េស្យ៉ូម(Magnésium): ជួយផលិតកោសិកាថ្មី
ជួយទប់ទម្ងន់កុំអោយឡើង ជួយកុំអោយទល់លាមក
ជួយកាត់បន្ថយស្រ្តេស បន្ថយអារម្មណ៌ឆេវឆាវ ហើយជួយ
អោយដេកលក់ស្រួល។ម៉ាញ៉េស្យ៉ូមមាននៅក្នុងគ្រឿងសមុទ្រ
បន្លែបៃតង សេរ៉េអាល់ ចេក គ្រាប់ផ្លែឈើ សូកូឡាខ្មៅ។
កង្វះ៖ធ្វើអោយបេះដូងដើរខុសចង្វាក់ តឹងទ្រូង ពុកឆ្អឹង។
_ប៉ូតាស្យ៉ូមPotassium(K)មានសារៈសំខាន់ដល់ដំណើរការ
ធម្មតានៃជាលិកាសរសៃប្រសាទ សាច់ដុំ។ រក្សាចង្វាក់បេះដូង
ហើយនិងលំនឹងរវាងជាតិអាស៊ីដ-អំបិលក្នុងខ្លួន។វាជួយអោយ
ជាតិអាស៊ីដមានក្នុងក្រពះសម្រាប់រំលាយអាហារ និងបញ្ចុះ
សម្ពាធឈាមសម្រាប់អ្នកដែលលើសឈាម។
កោសិកានៃសរសៃប្រសាទមានសារធាតុប៉ូតាស្យ៉ូមច្រើនណាស់។
ប៉ូតាស្យ៉ូមមាននៅក្នុងសណ្ដែក អេពីណារ ស្ពៃក្ដោប ផ្សិត
ដំឡូងបារាំង ផ្លែប៊ើ ចេក ក្រូចឃ្វិច គ្រាប់អាម៉ង់ គ្រាប់
រីករាយ ផ្លែលម៉ើ ផ្លែល្វា។
កង្វះ៖ធ្វើអោយសាច់់ដុំថមថយកម្លាំង ធ្វើអោយស្ពឹកដៃជើង
ធ្វើអោយសាច់ដុំលែងកន្រ្តាក់់ទៅជាខ្វិន ធ្វើអោយពោះវៀន
អត់កំរើកនឹងនាំអោយទល់លាមក ហើយធ្វើអោយខួរក្បាល
លែងដើរ បាត់បង់សតិចងចាំ។វាធ្វើអោយជីពចរដើរ
ខុសចង្វាក់ធម្មតា។
_ហ្វូសហ្វ័រ(Phosphore):មានច្រើនជាងគេក្នុងខ្លួនមនុស្ស
បន្ទាប់ពីកាល់ស្យ៉ូម។
វាមានសារៈសំខាន់ដូចជាកាល់ស្យ៉ូមដែរក្នុងការថែរក្សានិង
ការលូតលាស់ឆ្អឹងនិងធ្មេញ និងជួយរក្សាលំនឹងជាតិ
អាស៊ីដ-អំបិលនិងនិងធ្វើប្រតិកម្មគីមីថាមពល។
ហ្វូសហ្វ័រមាននៅក្នុងសាច់ក្រហម សាច់មាន់ ត្រី ស៊ុត
សេរ៉េអាល់ គ្រាប់ផ្លែឈើ និងភេសជ្ជៈដែលគ្មានជាតិស្រា។
កង្វះ៖ធ្វើអោយអស់កម្លាំង ខ្សោយសាច់ដុំ ហូបបាយមិន
បានធ្វើអោយឈឺឆ្អឹង ធ្វើអោយស្រពន់ដៃជើង ធ្វើអោយ
ស្កៀបរមាស់។
_ ស្ពាន់ធ័រ(Soufre):ស្ថិតនៅក្នុងស្បែក ក្រចក សក់
ឆ្អឹងខ្ចីហើយបញ្ចេញមកក្រៅតាមទឹកនោម។វាជួយកុំអោយ
រលាកស្បែក កុំអោយស្បែករមាស់ ជួយប្រមូលផ្ដុំប្រ៉ូតេអ៊ីន
និងជួយសម្រួលសន្លាក់ដៃជើង។វាជួយស្រូបជាតិកាល់ស្យ៉ូម
ម៉ាញ៉េស្យ៉ូម និងហ្វូសហ្វ័រ។
ស្ពាន់ធ័រមាននៅក្នុងសាច់ ត្រី ស៊ុតសេរ៉េអាល់ គ្រាប់សណ្ដែក។
គេដាក់បញ្ចូលវាក្នុងរូបមន្តSO₃²⁻(sulfite)ទៅក្នុង
ស្រាប៊ៀ ស្រាទំពាំងបាយជូរ បន្លែផ្លែឈើហាលក្រៀម
ម្សៅpâtesអ៊ីតាលីដូចជាMacaroni,Spaghetti,
ដំណាប់ Ketchupsដើម្បីរក្សាពណ៌ចំណីអាហារនិងទុកបាន
យូរ កុំអោយដុះផ្សិត។
ស្ពាន់ធ័រមាននៅក្នុង៖ក្រលៀនសត្វ ថ្លើម សាច់ជ្រូក សាច់
មាន់ សាច់ចៀម ត្រីសូមុង បង្គា ងាវ លៀស ស្នូលស៊ុត
លឿងឆ្អិន ខ្ទឹមស ខ្ទឹមបារាំង ស្លឹកខ្ទឹម ស្ពៃក្ដោប ល្ង
ស្វាយច័ន្ទីនិងគ្រាប់រីករាយ(Pistaches)។
កង្វះ៖ធ្វើអោយសក់បែកព្រុយ និងក្រចកមិនសូវលូត
លាស់ល្អ ហើយក៏ធ្វើអោយមនុស្សឆាប់ចាស់ មានជម្ងឺបេះដូង
និងមហារីកដែរ។
sulfitesដែលគេដាក់ក្នុងអាហារមានឈ្មោះដូច
ជាE220-E224និង E226-E227ដែលអាចធ្វើអោយ
មានប្រតិកម្មអាល់លាក់ហ្ស៊ី(ធ្វើអោយពិបាកដកដង្ហើម)
ជាពិសេសចំពោះអ្នកកើតហឺត ហើយក៏អាចធ្វើអោយឈឺ
ក្បាលដែរ។

សុខភាពល្អ(ភាគ២៣)

ញុំនឹកឃើញរឿងមូយអំពីស្រ្តីអាមេរិកកាំងម្នាក់នៅរដ្ឋFloride
ដែលខ្វះជាតិរ៉ែប៉ូតាស្យ៉ូមក្នុងទសវត្សឆ្នាំ១៩៨០ដែលបណ្ដាល
អោយខួរក្បាលរបស់គាត់លែងដំណើរការ។ដូច្នេះហើយគាត់ក៏
ដើរលែងរួច ហូបអាហារក៏មិនបាន។សតិចងចាំរបស់គាត់ក៏
បាត់អស់រលីងធ្វើអោយគាត់លែងស្គាល់ប្ដី ឳពុកម្ដាយ បង
ប្អូនទៀតឡើយ។ដោយសាច់ដុំគាត់ខ្សោយ លែងកន្រ្តាក់ គាត់
ក៏ដេកនៅតែលើគ្រែរហូត ហើយគេបញ្ចូលអាហាររាវទៅក្នុង
ក្រពះរបស់គាត់ដោយដោតទុយយោ។រយៈពេលប្រហែល២០ឆ្នាំ
ក្រោយមកតាមខ្ញុំចាំ ប្ដីជាមួយបងប្អូននិងឳពុកម្ដាយរបស់
គាត់ក៏សុំអោយគេឈប់ផ្ដល់អាហារដល់គាត់ដើម្បីអោយ
គាត់ស្លាប់ទៅល្អជាង។ប៉ុន្តែឳពុកម្ដាយនិងបងប្អូនខាងប្រពន្ធ
មិនយល់ព្រម ក៏នាំរឿងក្ដីនេះទៅកាន់តុលាការៗក៏បានកាត់
ក្ដីនៅទីបញ្ចប់អោយប្ដីរបស់គាត់ឈ្នះហើយប្រពន្ធរបស់គាត់
ក៏ដល់ទីបញ្ចប់ទៅ។នេះជាជម្ងឺម្យ៉ាងដែលភាសាបារំាងហៅថា
Hypokaliémieជាជម្ងឺខ្វះប៉ូតាស្យ៉ូមក្នុងឈាមដែលបណ្ដាល
អោយរមួលក្រពើ ឈឺសាច់ដុំ ខ្សោយសាច់ដុំ ដំណើររកចង់
ក្អួត ការទល់លាមក និងការហើមពោះ។
មានករណីកង្វះជាតិរ៉ែដែលខ្ញុំធ្លាប់បានឃើញនៅប្រទេសខ្មែរ
យើងគឺជាតិអ៊ីយ៉ូដ(Iode)ដែលច្រើនកើតមានចំពោះស្រ្តី
ដែលបណ្ដាលអោយពកក។កង្វះអ៊ីយ៉ូដអាចធ្វើអោយមនុស្ស
មិនគ្រប់ទឹក ហើយក៏អាចធ្វើអោយគភ៌មិនលូតលាស់ធំ។
ជាតិអ៊ីយ៉ូដមាននៅក្នុងគ្រឿងសមុទ្រ ត្រី ទឹកដោះគោ និង
សារាយខ្លះ។នៅក្នុងសាច់ហ្សំបុង សាច់Baconហើយនិងគ្រាប់
ធញ្ញជាតិលីងជាមួយអំបិលក៏មានជាតិអ៊ីយ៉ូដដែរ។នៅក្នុង
អំបិលផលិតមកពីរោងចក្រមានជាតិអ៊ីយ៉ូដដែរ ព្រោះជា
អំបិលគេចំរាញ់ដាក់បញ្ចូលជាតិអ៊ីយ៉ូដ។អំបិលធម្មជាតិជា
ពិសេសទើបផលិតចេញមកពីស្រែអំបិលមិនមានជាតិអ៊ីយ៉ូដ
ទេ។ដោយសារអំបិលភាគច្រើនបំផុតត្រូវបានគេដាក់បញ្ចូល
ជាតិអ៊ីយ៉ូដ ទើបមនុស្សយើងមិនបារម្ភខ្វះជាតិរ៉ែនេះទៀត
ឡើយ។នៅប្រទេសកាណាដា ជាច្រើនឆ្នាំមកហើយ ការផលិត
អំបិលសម្រាប់បរិភោគត្រូវតែដាក់បញ្ចូលជាតិអ៊ីយ៉ូដដាច់ខាត។
ដូច្នេះបន្ទាប់ពីបានស្គាល់វិតាមីនហើយយើងគួរស្គាល់រ៉ែទាំង
13ដែលមនុស្សយើងត្រូវការទ្រទង់ជីវិតដូចវិតាមីនដែរ។
សារធាតុរ៉ែចែកជាពីរក្រុម៖គឺសារធាតុធំ(Macro-éléments)
និងសារធាតុតូច(Oligo-éléments)។សារធាតុទាំងពីរ
ពួកនេះគឺជាអំបិលរ៉ែ(Sels minéraux)។គេហៅសារធាតុធំ
ព្រោះមនុស្សយើងត្រូវការច្រើនគឺក្នុងមួយថ្ងៃកាល់ស្យ៉ូម
ជាង50mg។វាមាន7មុខគឺ៖កាល់ស្យ៉ូម(calcium),
ម៉ាញ៉េស្យ៉ូម(magnésium),ប៉ូតាស្យ៉ូម(potassium),
ហ្វូសហ្វ័រ(phosphore),ស្ពាន់ធ័រ(soufre),សូឌីយ៉ូម
(sodium)និងក្ល័រ(chlore)។រីឯសារធាតុរ៉ែតូចបានជា
ហៅដូច្នេះព្រោះមនុស្សយើងត្រូវការអំបិលរ៉ែទាំងនោះក្នុង
បរិមាណតិចតួចណាស់ ហើយប្រសិនជាវាចូលក្នុងខ្លួនយើង
ច្រើនហួសកំណត់វានឹងបង្កភាពពុលជាទីគ្រោះថ្នាក់ដល់ជីវិត។
សារធាតុរ៉ែតូច(Oligo-éléments)នេះ មនុស្សយើងត្រូវ
ការតែ1PPM(1mgសម្រាប់ទម្ងន់មនុស្សយើងក្នុង1Kg)ប៉ុណ្ណោះ។
សូមជំរាបថាសារធាតុរ៉ែមិនអាចបាត់បង់ដូចវិតាមីនដោយសារ
ត្រូវពន្លឺ ខ្យល់ និងការចំអិនឡើយ។
វាមាន6មុខគឺ៖ដែក(Fer),ស័ង្កសី(Zinc),ភ្លុយអ័រ(Fluor),
អ៊ីយ៉ូដ(Iode),ក្រូម(Chrome),សេឡេនិយ៉ូម(sélénium)។
_កាល់ស្យ៉ូម(Calcium):ក្នុងខ្លួនមនុស្សពេញវ័យ កាល់ស្យ៉ូម
មានបរិមាណស្មើ2%នៃទម្ងន់ខ្លួនប្រាណ ហើយឆ្អឹងផ្សំ
ផ្គុំដោយកាល់ស្យ៉ូម99%។វាមានតួនាទីថែរក្សាសុខភាពបេះដូង
និងសរសៃឈាមម្ដាយមានទារក ជួយអោយឆ្អឹងរឹងមាំ ។
វាជួយបន្ធូរនិងកន្រ្តាក់សច់ដុំ អោយដំណើរការដឹកនាំសារ
ដោយសរសៃប្រសាទបានល្អ និងជួយអោយបញ្ចេញអ័រម៉ូន
និងជួយកែសម្រួលសម្ពាធឈាមក្នុងខ្លួនយើងនិងផ្សះដំបៅ។
វាមានតួនាទីការពារជម្ងឺពុកឆ្អឹងជាមួយសាធាតុហ្វូសហ្វ័រ
ម៉ាញ៉េស្យ៉ូមនិងវិតាមីនDពេលមនុស្សវ័យចំណាស់
(50ឆ្នាំឡើងទៅ)។
កាល់ស្យ៉ូមមាននៅក្នុងផលិតផលទឹកដោះគោ ក្នុងគ្រាប់
Amande គ្រាប់ល្ង គ្រាប់សណ្ដែក ស្ពៃក្ដោប ការ៉ុត ក្រូច..
កង្វះ៖ធ្វើអោយពុកឆ្អឹង គ្រោងឆ្អឹងផុយស្រួយ ដង្កូវស៊ីធ្មេញ
កើតជម្ងឺក្រិន ឆ្អឹងលូតមិនត្រង់ស្មើហើយចេញឈាម។
យោងតាមការអង្កេតសុខភាពនៃជនជាតិកាណាដាមួយក្រុម
ក្នុងឆ្នាំ2004គេបានលទ្ធផលដូចខាងក្រោមនេះ៖
.3%នៃក្មេងអាយុពី1ឆ្នាំទៅ3ឆ្នាំទទួលចំណូលកាល់ស្យ៉ូមមិន
គ្រប់គ្រាន់
.23%នៃក្មេងអាយុពី4ឆ្នាំទៅ8ឆ្នាំទទួលចំណូលកាល់ស្យ៉ូម
មិនគ្រប់គ្រាន់
.33%ទៅ44%នៃក្មេងប្រុសជំទង់ហើយនិង67%ទៅ70%នៃ
ក្មេងស្រីជំទង់ទទួលចំណូលកាល់ស្យ៉ូមមិនគ្រប់គ្រាន់
.ប្រុសពេញវ័យទទួលចំណូលកាល់ស្យ៉ូមបានពី
ពី26%ទៅ80%ប៉ុណ្ណោះយោងទៅតាមអាយុ
.ស្រីពេញវ័យទទួលចំណូលកាល់ស្យ៉ូមបានពី48%ទៅ87%
យោងទៅតាមអាយុ។food16

សុខភាពល្អ(ភាគ២២)

បន្ទាប់ពីយើងបានស្គាល់គុណប្រយោជន៌នៃវិតាមីនហើយ
យើងគួរបានស្គាល់នូវគុណប្រយោជន៌នៃសារធាតុរ៉ែអាហារ
ដែលមានសារៈសំខាន់ណាស់ផងដែរ។មនុស្សភាគច្រើន
តែងរំលឹកគុណប្រយោជន៌នៃវិតាមីនដោយភ្លេចនូវ
គុណប្រយោជន៌នៃសារធាតុរ៉ែអាហារ។តាមពិតទៅ វិតាមីន
និងសារធាតុរ៉ែមិនមានមួយណាសំខាន់ជាងមួយណាទេ ព្រោះ
ថាមានវិតាមីនអត់សារធាតុរ៉ែក៏មិនបាន មានសារធាតុរ៉ែ
អត់វិតាមីនក៏មិនបាន ។ខ្លួនប្រាណយើងត្រូវការទាំង
វិតាមីននិងសារធាតុរ៉ែ។មនុស្សមិនដូចសត្វទេ ដូច្នេះហើយ
ទើបមិនត្រូវបរិភោគអាហារមួយមុខដដែលៗដូចជាសត្វ
ឡើយ ព្រោះត្រូវការអាហារចំរុះដើម្បីមានវិតាមីននិងសារធាតុ
រ៉ែគ្រប់គ្រាន់សម្រាប់សរីរាង្គកាយ។មនុស្សមិនអាចសំយោគ
វិតាមីនបានគ្រប់គ្រាន់ដូចសត្វរស់នៅក្នុងធម្មជាតិទេ។
ដូច្នេះ យើងត្រូវបរិភោគអាហារចំរុះដើម្បីមានជាតិរ៉ែនិង
វិតាមីនគ្រប់គ្រាប់សម្រាប់ទ្រទ្រង់រាងកាយ។
សត្វគោ ក្របីវាស៊ីតែស្មៅ,តោ ខ្លាស៊ីតែសាច់ ប៉ុន្តែមិន
អាចខ្វះវិតាមីនហើយទៅជាមានជម្ងឺឡើយ។សត្វឆ្កែឆ្មាវាមិន
បាច់ស៊ីក្រូចឬផ្លែឈើដទៃទៀតក៏វាអាចសំយោគ(ផលិត)
វិតាមីនCគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិតរបស់វាបានដែរ។
ឯមនុស្សរស់តាមបែបជា សព្វាសី(Omnivore)ដែលបរិភោគ
អាហារគ្រប់យ៉ាង។តោ ខ្លាជា មំសាសី(Carnivore)ដែល
ស៊ីតែសាច់ជាអាហារ។គោក្របីរស់នៅតាមបែបជា តិណាសី
(Herbivore)ដែលស៊ីស្មៅជាអាហារ។
សារធាតុរ៉ែស្មើនឹង4%នៃទម្ងន់ខ្លួនប្រាណមនុស្សម្នាក់ៗ។វាមាន
តួនាទីសំខាន់ក្នុងការផ្សំផ្គុំគ្រោងឆ្អឹង ធ្មេញ ។វាជួយអោយ
បេះដូងនិងសាច់ដុំកន្រ្តាក់និងជួយអោយសរសៃប្រសាទដើរ
ជួយរក្សាលំនឹងសារធាតុទឹកហើយនិងលំនឹងជាតិអាស៊ីដ-អំបិល
ក្នុងខ្លួនប្រាណ។
ការមិនដឹងផ្គួបផ្សំនឹងទម្លាប់ខ្ជិលអាចធ្វើអោយមនុស្ស
គិតតែបរិភោគអាហារដដែលៗមួយរយៈកាលអូសបន្លាយវែង
ឧទារហណ៌៖អ្នកខ្លួនមួយដោយហេតុតែរវល់នឹងធ្វើការច្រើន
ម៉ោង ឬធ្វើការពីរកន្លែង ចេះតែបរិភោគអាហារកំប៉ុង
ឬកញ្ចប់រាល់ថ្ងៃដោយមិនបានហូបបន្លែនិងផ្លែឈើព្រោះ
មិនមានពេលឬខ្ជិលឡើងផ្សារ។បើធ្វើដូច្នេះយូរទៅៗ អាច
នាំអោយគាត់ខ្វះវិតាមីននិងសារធាតុរ៉ែមួយចំនួនបាន។
ក្នុងសម័យមេរោគCovid-19ដែលកំពុងរាតត្បាតតាំងពីខែ
ធ្នូ២០១៩ហើយធ្វើអោយមនុស្សឆ្លងមេរោគជាង៦លាននាក់
និងសម្លាប់មនុស្សជិតបួនសែននាក់លើពិភពលោកមក
ទល់ថ្ងៃនេះ អាចមានមនុស្សជាច្រើនមិនសូវហ៊ានចេញ
ទៅផ្សារ ហើយក៏បរិភោគតែអាហារកំប៉ុងអាហារក្រៀមក្រោះ
ឬមីកញ្ចប់ ដោយមិនដឹងពីប្រយោជន៌នៃអាហារស្រស់ដូច
ជាសាច់បន្លែផ្លែឈើស្រស់ៗនោះ នឹងប្រឈមនឹងការខ្វះ
វិតាមីននិងសារធាតុរ៉ែមួយចំនួនផងដែរ។ ស្ត្រីក៏អាចនឹង
ខ្វះសារធាតុដែកដែរជាពិសេសក្នុងកំឡុងពេលមានរដូវមាន
ផ្ទៃពោះ ឬបំបៅកូនប្រសិនជាមិនបានបរិភោគអាហារទាំង
ឡាយណាដែលសំបូរជាតិដែក ព្រោះក្នុងកំឡុងពេលនោះស្រ្តី
ត្រូវការជាតិដែកច្រើន។សារធាតុដែកមាននៅក្នុងថ្លើម ងាវ
គ្រឿងសមុទ្រ ក្រលៀនសត្វ បេះដូង សាច់ក្រហម សាច់មាន់
ត្រី គ្រាប់ធញ្ញជាតិដូចជាសណ្ដែកសៀងសណ្ដែកក្រហម ល្ង
ស្វាយចន្ទី គ្រាប់ផ្កាឈូករ័ត្ន គ្រឿងទេសជាពិសេសក្នុង
Cumin បន្លែបៃតង ស្រូវសាឡី ផ្លែឈើក្រៀម។ប៉ុន្តែខ្លួន
ប្រាណមនុស្សយើងស្រូបជាតិដែកពីសាច់បានងាយជាង
ពីបន្លែផ្លែឈើ។រ៉ែដែកមានតួនាទីសំខាន់ណាស់ព្រោះវាជាអ្នក
ចូលរួមផលិតប្រ៉ូតេអ៊ីនពីរគឺHémoglobineនិងMyoglobine
ដែលផ្ដល់អុកស៊ីហ្ស៊ែនដល់កោសិកាទាំងអស់នៃខ្លួនប្រាណ។
ការខ្វះជាតិដែក នឹងមានផលវិបាកធ្ងន់ដល់សុខភាពគឺ
បណ្ដាលអោយកើតជម្ងឺខ្វះឈាមក្រហមរួចហើយអស់កម្លាំង
ខ្លាំង ឆាប់ចាញ់ជម្ងឺឆ្លងប្រសិនមិនត្រូវបានព្យាបាលទេនោះ។

សុខភាពល្អ(ភាគ២១)

_វិតាមីនB12(cyanocobalamine)៖មាននៅក្នុងសាច់ជា
ពិសេសក្នុងគ្រឿងក្នុងសត្វ,គ្រុំ ងាវ ត្រី បង្គា ក្ដាម ស៊ុត
ទឹកដោះគោ។វិតាមីនB12អត់មាននៅក្នុងបន្លែនិងផ្លែឈើទេ។
មុខងារ៖ធ្វើអោយលូតលាស់ធំ ផលិតឈាមក្រហម អោយខួរ
ក្បាលដំណើរការបានធម្មតា
កង្វះ៖អស់កម្លាំង អារម្មណ៍មិននឹង ធ្លាក់ទឹកចិត្ត បញ្ហាចងចាំ
_វិតាមីនC៖មាននៅក្នុងបន្លែឆៅ និងផ្លែឈើ ដូចជា
ក្រូច ក្រូចឆ្មារ ក្រូចថ្លុង ម្ទេសផ្លោកក្រហម Broccoli
Cantaloup Framboise Fraise kiwi Bleuets ផ្លែប៊ើ
ឳឡឹក ល្ហុង ដំឡូងបារាំង ដំឡូងជ្វា
ចង់កុំអោយបាត់បង់វិតាមីនC ត្រូវចំអិនបន្លែឆាប់លើក
ដោយជៀសវាងកុំដាក់ទឹកច្រើន(ចំហុយល្អជាង)។បើត្រូវ
ពន្លឺ ឬកំដៅយូរអាចធ្វើអោយបាត់បង់វិតាមីនC។
ត្រូវលាងបន្លែនិងផ្លែឈើនឹងទឹករ៉ូប៊ីណេ មិនត្រូវត្រាំវា
យូរក្នុងទឹកទេ។
មុខងារ៖ជួយការពារជម្ងឺផ្ដាស់សាយ ជម្ងឺមហារីក ជួយផ្សះរបួស
ជួយកុំអោយកើតជម្ងឺរាក់ស៊ីធ្មេញ ជួយក្នុងការផលិតស្បែក
សរសៃ និងឆ្អឹង ជួយស្រូបជាតិដែកក្នុងបន្លែ ជួយផលិត
គុលិកាឈាមក្រហម ជួយពង្រឹងប្រព័ន្ធការពារជម្ងឹ ជួយ
បំបាត់ជម្ងឺប្រគ្រីវជាជម្ងឺដែលបណ្ដាលអោយញាក់កន្រ្តាក់
ស្ពឹកស្រពន់ជើង ជួយការពារជម្ងឺបេះដូង និងសរសៃឈាម។
កង្វះ៖កើតជម្ងឺរាក់ស៊ី ធ្វើអោយឆ្អឹងស្រួយ ស្បែកស្ងួត
ធ្វើអោយឈឺសន្លាក់ដៃជើង
_វិតាមីនD៖ត្រូវពន្លឺថ្ងៃ10នាទីទៅ15នាទីអាចជួយយើង
សំយោគវិតាមីនDបានគ្រប់គ្រាន់សម្រាប់មួយថ្ងៃ វាមាន
នៅក្នុងថ្លើមត្រី ទឹកដោះគោ ពងមាន់ បង្គា គ្រាប់ផ្កា
ឈូករ័ត្ន ផ្សិត
មុខងារ៖ជួយអោយឆ្អឹងស្រូបកាល់ស្យ៉ូមកុំអោយឆ្អឹងពុក
ជួយធ្វើអោយធ្មេញមាំជួយផលិតជាលិកាសាច់ដុំជាថ្មី ជួយ
សាច់ដុំអោយកន្រ្តាក់ ជួយថែរក្សាខួរក្បាល
កង្វះ៖កើតជម្ងឺក្រិនឬក្រែះ ជម្ងឺពុកឆ្អឹង
_វិតាមីនE៖មាននៅក្នុងប្រេងបន្លែនិងគ្រាប់ធញ្ញជាតិដូច
ជាគ្រាប់ឈូករ័ត្ន Amande សណ្ដែកដី céréale
ផ្លែប៊ើ ពងត្រី ត្រីSardineកំប៉ុង Margarine បន្លែ
ស្លឹកបៃតង
មុខងារ៖មានតួរនាទីជាAntioxydantជាមួយវិតាមីនA
និងCកំចាត់រ៉ាឌីកាល់សេរីដើម្បីអាចការពារការរលាកហើម
និងមហារីក ជួយអោយមានកូន(កុំអោយអា) ជួយអោយ
គភ៍ចំរើនធំ ជួយកំចាត់ស្រ្តេស ជួយការពារជម្ងឺបេះដូងនិង
ជម្ងឺសរសៃឈាម
កង្វះ៖កង្វះវិតាមីនEសឹងតែគ្មាននៅក្នុងប្រទេសជឿនលឿន
ប៉ុន្តែមានមិនតិចទេនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ,
បណ្ដាលអោយខ្វះឈាមក្រហមនិងបញ្ហាសរសៃប្រសាទ,
បណ្ដាលអោយស្រ្តីឬបុរសមិនអាចមានកូន,បណ្ដាលអោយ
ស្បែកស្ងួត
_វិតាមីនK៖មាននៅក្នុងស្ពៃក្ដោប ផ្កាស្ពៃ សាឡាដ ទំពាំងបារាំង
ប្រូកូលី អេពីណារ ប្រេងសណ្ដែកសៀង កាណូឡា បន្លែនិងផ្លែ
ឈើដទៃទៀតមានវិតាមីននេះតិចតួចប៉ុណ្ណោះ
មុខងារ៖ជួយធ្វើអោយឈាមកកក្នុងមុខរបួសដើម្បីបិទមុខ
របួស ជួយថែសុខភាពឆ្អឹង
កង្វះ៖បើខ្វះធ្វើអោយពុកឆ្អឹងដូចខ្វះវិតាមីនDដែរ,អាចធ្វើ
អោយចេញឈាមហូរមិនបាត់ក្នុងមុខរបួស។កង្វះវីតាមីន
នេះមានច្រើនចំពោះតែទារក មិនសូវកើតមានចំពោះ
មនុស្សពេញវ័យទេ តែអាចកើតមានប្រសិនជាមានជម្ងឺ
ថ្លើម ប្រម៉ាត់ និងពោះវៀន។vitamineB12

សុខភាពល្អ(ភាគ២០)

តទៅទៀតនេះជាប្រភព មុខងារនិងផលវិបាកនៃកង្វះ
វិតាមីនផ្សេងៗ៖
_វិតាមីនA៖មាននៅក្នុងការ៉ុត ល្ពៅ បន្លែស្លឹកបៃតង
និងបន្លែផ្លែឈើពណ៌ទឹក្រូចដូចជាល្ពៅ ដំឡូងជ្វា
ស្វាយទុំ Cantaloup ថ្លើម ទឹកដោះគោ ខ្លាញ់ត្រី
មុខងារ៖ជួយអោយលូតលាស់ធំ ជួយអោយភ្នែកល្អ
កង្វះ៖ធ្វើអោយក្រិន ងងឹតមាន់ឬខ្វាក់ភ្នែក
_វិតាមីនB1(Thiamine)៖មាននៅក្នុងសណ្ដែកសៀង គ្រាប់រីករាយ
គ្រាប់ផ្កាឈូករ័ត្ន សាច់jambon សាច់ Bacon ម្ឬេសផ្លោកកិនម៉ត់
ថ្លើម ពងត្រី ដំឡូងបារាំង ដំបែនំប័ុង
មុខងារ៖ជួយដំណើរការបានល្អដល់ខួរក្បាលនិងសរសៃប្រសាទ
ដែលត្រូវការជាតិស្ករជាឥន្ធនៈ។
កង្វះ៖ធ្វើអោយហើមដូចជាហើមសួត រលាកសរសៃដូច
ជាសរសៃប្រសាទ រោគស្ពឹក(Béribéri)
_វិតាមីនB2(Riboflavine)៖មាននៅក្នុងសាច់ ថ្លើម ដំបែ ផ្លែ
ឈើមានជាតិប្រេងដូចជាផ្លែប៊ើ បន្លែបៃតង ផ្សិត
មុខងារ៖ជួយផលិតនិងជួសជុលស្បែក ផលិតទឹកភ្នែក
ទឹកសំបោរ
កង្វះ៖ធ្វើអោយដំបៅឬរលាកភ្នែក អណ្ដាត បបូរមាត់
_វិតាមីនB3៖Niacine)មាននៅក្នុងសាច់ ងាវ គ្រាប់ធញ្ញជាតិ
មុខងារ៖ជួយផ្ដល់ថាមពល ជួយរក្សាស្បែកអោយបានល្អធម្មតា
ជួយសតិចងចាំ ជួយប្រមូលផ្ដុំអារម្មណ៌ ជួយអោយវិចារណញ្ញាណ
ដំណើរការបានធម្មតា
កង្វះ៖ធ្វើអោយស្កៀបជើង ស្កៀបដៃ ញុំាមិនសូវបាន
អស់កម្លាំង ឈឺក្បាល វិលមុខ
_វិតាមីនB5៖មាននៅក្នុងអាហារទាំងអស់ជាពិសេសក្នុងសាច់គោ
សាច់មាន់ ថ្លើម ដំបែ អាវ័ន ប្រូកូលី ស៊ុត…
មុខងារ៖បន្ថយCholestérol ជួយដំបៅ រលាកស្បែកអោយ
ឆាប់ជា។
កង្វះ៖ធ្វើអោយឆាប់ឆេវឆាវ ជ្រុះសក់ អស់កម្លាំង គេង
មិនបាន ដំណើរចង់ក្អួត ឈឺពោះ រមួលក្រពើ ស្ពឹក ។
ប៉ុន្តែការខ្វះនិងលើសវីតាមីននេះកម្រណាស់។ប្រសិនជាមាន
វិតាមីននេះលើស វាអាចធ្វើអោយរាគរួស
_វិតាមីនB6(Pyridoxine)៖មាននៅសឹងគ្រប់ក្នុងអាហារទាំងអស់ប៉ុន្តែជា
ពិសេសនៅក្នុងត្រី គ្រឿងក្នុងដូចជាថ្លើម សាច់ សាច់មាន់
និងដំឡូងបារាំង។
មុខងារ៖ផលិតគ្រាប់ឈាមក្រហមឡើងវិញ ធ្វើអោយ
ប្រព័ន្ធការពារជម្ងឺដំណើរការ ផលិតអ័រមូនផ្សេងៗ ធ្វើអោយ
កោសិកាសរសៃប្រសាទនិងស្បែកដំណើរការ។
កង្វះ៖ដំបៅស្បែក រលាកសរសៃប្រសាទ បញ្ហាសរសៃ
ប្រសាទដូចជាញាក់កន្រា្តក់ឬប្រកាច់
_វិតាមីនB7(Biotine)៖មាននៅក្នុងថ្លើម ក្រលៀន សណ្ដែក
សៀង និងស៊ុត
មុខងារ៖រំលាយជាតិខ្លាញ់ ស្ករ ជួយអោយលូតលាស់ដោយ
ការផលិតអាស៊ីខ្លាញ់ អង់ទីក័រ អង់ហ្ស៊ីមរំលាយអាហារ
និងវិតាមីនB3។
កង្វះ៖នឹងនំាអោយជ្រុះសក់ ស្បែកនិងភ្នែកស្ងួត ប្រេះរង្វះមាត់
ហូបបាយមិនសូវបាន អស់កម្លាំងដេកមិនលក់ ធ្លាក់ទឹកចិត្ត
_វិតាមីនB9(Folate)៖មាននៅក្នុងបន្លែបៃតង ទឹកដោះគោ ថ្លើម
ទឹកក្រូចច្របាច់ គ្រាប់ធញ្ញជាតិ
មុខងារ៖ផលិតគ្រាប់ឈាមក្រហម ធ្វើអោយប្រព័ន្ធសរសៃ
ប្រសាទនិងប្រព័ន្ធការពារជម្ងឺដំណើរការ ធ្វើអោយរបួសនិង
ដំបៅឆាប់សះ ធ្វើអោយគភ៍លូតលាស់ធំ ផលិតប្រូ៉តេអ៊ីន
អោយក្មេងឆាប់ធំ
កង្វះ៖រាគ ស្រកទម្ងន់ បរិភោគបាយមិនសូវបាន
រលាកអណ្ដាត ឈឺក្បាល បេះដូងដើរញាប់ អារម្មណ៌មិនស្រួល
ឬឆាប់ខឹង

សុខភាពល្អ(ភាគ១៩)

មនុស្សសម័យបុរាណមិនស្គាល់វិតាមីនទេ ប៉ុន្តែដឹងថាអាហារ
ឬផ្លែឈើអាចព្យាបាលជម្ងឺខ្វះវីតាមីន។ជនជាតិអេហ្ស៊ីបសម័យ
សាងសង់ពីរ៉ាមីដ ដឹងថាហូបថ្លើមសត្វអាចព្យាបាលជម្ងឺខ្វាក់
មាន់(Héméralopie)ដែលជាជម្ងឺខ្វះវីតាមីនAមាននៅក្នុង
ថ្លើមសត្វដូចជាមាន់ ជ្រូកជាដើម។ខ្ញុំចាំកាលសម័យប៉ុល ពត
បងស្រីខ្ញុំម្នាក់កើតជម្ងឺខ្វាក់មាន់។រាល់ពេលល្ងាចថ្ងៃរៀបលិច
គាត់មើលមិនឃើញច្បាស់ទេ ខ្ញុំក៏ដូចក្មេងអ្នកជិតខាងលេង
ប្រឡែងជាមួយគាត់ ដូចលេងបិទពួនចឹង។គាត់ដើរដូចជាគេ
ចងកន្សែងបិទភ្នែកគាត់អញ្ចឹង។មិនយូរប៉ុន្មានក៏មានគេប្រាប់
ថាអោយញុាំថ្លើមមាន់ ស្រាប់តែជម្ងឺនេះក៏ជាបាត់ទៅ។
ហេតុដែលខ្មែរយើងហៅវាថាជម្ងឺខ្វាក់មាន់នោះគឺមកពីវាដូច
មាន់ខ្វាក់ រាល់ពេលព្រលប់មាន់មើលមិនឃើញទេ ដូច្នេះយើង
ស្រួលចាប់វាដូចជាចាប់វាក្នុងទ្រុង ហើយដើម្បីកុំអោយវាស្រែក
ឬផ្អើលទទះស្លាប យើងត្រូវយកដៃទៅទ្រទ្រូងវាហើយលើកឡើង។
ការខ្វះវីតាមីន(Avitaminose)គឺជាបុព្វហេតុមួយនៃជម្ងឺផ្សេងៗ
ដូចជាខ្វះវីតាមីនCបណ្ដាលអោយកើតជម្ងឺរាក់ស៊ីធ្មេញ,ការខ្វះ
វិតាមីនAបណ្ដាលអោយកើតជម្ងឺងងឹតមាន់,ការខ្វះវិតាមីនB1
បណ្ដាលអោយកើតជម្ងឺស្ពឹក,ការខ្វះវីតាមីនDបណ្ដាលអោយកើត
ជម្ងឺក្រិន(ជម្ងឺក្រែះ)។
ប៉ុន្តែក៏មានជម្ងឺដែលបណ្ដាលមកពីមានវិតាមីនច្រើនជ្រុលដែរ
(Hypervitaminose)ដែលធ្វើអោយខ្លួនប្រាណរងនូវការ
ពុលខ្លាំងដូចជាដំណើររកចង់ក្អួត ឈឺក្បាល ។ជម្ងឺនេះជាជម្ងឺ
លើសវិតាមីនដែលរលាយក្នុងខ្លាញ់ដូចជាវិតាមីនA,D,Eនិងk។
ចំណែកវិតាមីនCនិងវីតាមីនBប្រសិនជាបរិភោគលើស វានឹង
ត្រូវបញ្ចេញទៅក្រៅតាមទឹកនោម លើកលែងតែវីតាមីនដែល
រលាយក្នុងខ្លាញ់ត្រូវបានស្តុកទុកក្នុងថ្លើម។
វិតាមីនចែកជាពីរប្រភេទគឺប្រភេទរលាយក្នុងទឹកគឺវិតាមីន
CនិងB(មាន8ប្រភេទ)លើកលែងតែវីតាមីនB12 ហើយ
ប្រភេទរលាយក្នុងខ្លាញ់គឺវិតាមីនA,D,EនិងK។
វីតាមីនទាំងពីរប្រភេទអាចបាត់បង់បានដោយការចំអិន
ដោយខ្យល់អុកស៊ីហ្ស៊ែនក្នុងពេលពុះឬចិតបន្លែផ្លែឈើជា
ចំណិតតូចៗ និងការត្រូវពន្លឺភ្លើងឬពន្លឺថ្ងៃ។
ខាងក្រោមនេះ ជាការបាត់បង់វីតាមីនជាច្រើនបំផុតធៀប
ទៅនឹងអាហារឆៅឬមិនទាន់ចំអិន៖
វិតាមីន—-ក្នុងទូរកក—-ហាលថ្ងៃ—-ចំអិន
វិតាមីនA——5%——–50%——–25%ទៅ64%
វិតាមីនC—–30%——–80%——–50%
វិតាមីនB1—–5%——–30%——–55%
វិតាមីនB2—–0%——–10%——–25%
វិតាមីនB3—–0%——–10%——–40%
វិតាមីនB6—–0%——–10%——–50%
វិតាមីនB9—–5%——–50%——–70%
វិតាមីនB12—-0%———0%———5%
វិតាមីនD————————————
ដូច្នេះ ដើម្បីកុំអោយបាត់បង់វិតាមីនច្រើន យើងគួរបរិភោគ
បន្លែស្រស់អោយបានពីរដង(2 portions)ក្នុងមួយថ្ងៃ ព្រោះ
វិតាមីនជាសារធាតុសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវិតអោយរស់។hémeralopie1

សុខភាពល្អ(ភាគ១៨)

អាហាររបស់មនុស្សលើពិភពលោកមានរាប់ពាន់រាប់ម៉ឺនមុខ។
ប៉ុណ្ណឹងហើយ នៅតែមិនស្កប់ចិត្ត៖មនុស្សត្រូវការជក់បារី
កញ្ឆា អាភៀន និងគ្រឿងញៀនជាច្រើនផ្សេងៗទៀត។
ដូច្នេះហើយបានជាគេថាមនុស្សមិនមែនសត្វទេ មនុស្សគឺ
មនុស្ស សត្វគឺសត្វ។មនុស្សត្រូវការបរិភោគឆ្ងាញ់ ផឹកឆ្ងាញ់
និងចង់មានចង់បានមិនដូចសត្វដែលត្រូវការអាហារ
ដដែលៗហើយគ្មានទ្រព្យសម្បត្តិឡើយក្រៅតែពីជម្រក
ធម្មជាតិ។ប៉ុន្តែចំពោះចំណីអាហារ មនុស្សមិនអាច
បរិភោគអាហារដដែលៗដូចគោ តោបានទេ។មនុស្សត្រូវ
ការបរិភោគអាហារចំរុះទើបមានវីតាមីនគ្រប់គ្រាន់សម្រាប់
ចិញ្ចឹមខ្លួនប្រាណ។ប្រសិនជាមនុស្សយើងបរិភោគតែបាយនឹង
ទឹកស៊ីអីវឬត្រីងៀត ច្បាស់ជាមិនរស់បានយូរទេ ព្រោះនឹងខ្វះ
វីតាមីនផ្សេងៗហើយនឹងមានជម្ងឺដែលអាចបណ្ដាលអោយ
ស្លាប់បាន។ឧទារណ៌ មនុស្សក្នុងមជ្ឈិមសម័យ(ឆ្នាំ១៣០០-
១៦០០)បានកើតជម្ងឺខ្វះវីតាមីនសេហៅថាជម្ងឺរាក់ស៊ីធ្មេញ
(Scorbut)ក្នុងកំឡុងពេលជិះសំពៅធ្វើដំណើរផ្លូវឆ្ងាយ
លើផ្ទៃមហាសមុទ្រ មិនមានផ្លែឈើនិងបន្លែបរិភោគ។
ប៉ុន្តែគេមិនដឹងជម្ងឺនេះមកពីមូលហេតុអ្វីពិតប្រាកដទេ
រហូតដល់ឆ្នាំ1747 ពេទ្យវះកាត់James Lindបានរកឃើញ
ថាក្រូចឆ្មារលឿងនិងក្រូចឆ្មារបៃតង(Lime)អាចការពារ
ជម្ងឺរាក់ស៊ីបាន។ក្រោយមកកងនាវាស្ដេចអង់គ្លេសក៏បាន
ទទួលស្គាល់របកគំហើញនេះដោយដាក់រហស្សនាមនាវិក
របស់ខ្លួនថាLimeyសំដៅន័យក្រូចឆ្មារបៃតងនេះឯង។ទោះ
បីយ៉ាងណា ក៏ក្រុមអ្នកធ្វើដំណើរផ្សេងព្រេងក្នុងតំបន់
Arctiqueមិនបានយល់ព្រមដូច្នោះទេ។មនុស្សក៏នៅតែ
កើតមានជម្ងឺរាក់ស៊ីធ្មេញរហូតដល់សតវត្សទី១៩។
ក្នុងទសវត្សឆ្នាំ១៩៣០ទើបមនុស្សទទួលស្គាលថាវាគឺបណ្ដាល
មកពីការខ្វះវីតាមីនC។ជម្ងឺរាក់ស៊ីធ្មេញខ្លាំងបណ្ដាលអោយ
អញ្ចាញមានខ្ទុះ ជ្រុះធ្មេញ ហើយមុខរបួសហូរឈាមមិនជា
សះស្បើយ បន្ទាប់មកបណ្ដាលអោយស្លាប់។សព្វថ្ងៃជម្ងឺខ្វះ
វីតាមីនCលែងកើតមានក្នុងបណ្ដាប្រទេសជឿនលឿនហើយ
លើកលែងតែក្នុងប្រទេសកំពុងអភិវឌ្ឍមានសង្រ្គាមឬទុរ្ភិក្ស
ជាពិសេសក្នុងជំរំជនភៀសខ្លួនដែលគ្មានជំនួយឧបត្ថម្ភអាហារ។khmer food

សុខភាពល្អ(ភាគ១៧)

ចំណីអាហារមនុស្សមានច្រើនបែបច្រើនមុខ មិនដូច
ចំណីអាហាររបស់សត្វដដែលៗមួយជីវិតដូចជាគោក្របី
ស៊ីតែស្មៅ ខ្លា តោស៊ីតែសាច់ Pandaស៊ីតែឫស្សី។មនុស្ស
មិនបរិភោគតែបាយ នំប័ុង សម្ល ឆា ហើយផឹកទឹកជា
ការស្រេចនោះទេ។អាហារដែលមនុស្សត្រូវការក្រៅពីអាហារ
ខាងលើនេះគឺផ្លែឈើឬបង្អែម ភេសជ្ជៈផ្សេងៗដូចជាកាហ្វេ
តែ តែគុច ទឹកក្រូចសូដា ខារ៉ាបាវ គោជល់ ទឹកផ្លែឈើ
ទឹកក្រឡុក…និងស្រាប៊ៀ ស្រាទំពាំងបាយជូនិងស្រាដែលជា
គ្រឿងស្រវឹង។ភេសជ្ជៈទឹក្រូចសូដា ខារ៉ាបាវ គោជល់ហើយ
និងស្រាដែលមានភាពគ្រោះថ្នាក់បំផុតប្រសិនជាញៀនឬមិន
ចេះប្រមាណ។អ្នកខ្លះទទួលទានភេសជ្ជៈទាំងនេះចេះប្រមាណ
ហើយតែញៀនក៏ទទួលទានរាល់ថ្ងៃ។នេះជាគ្រោះថ្នាក់មួយ
ស៊ីពេលយូរ។រីឯអ្នកខ្លះទៀត ដូចជាមិនទទួលទានរាល់ថ្ងៃទេ
ប៉ុន្តែទទួលទានយូរៗម្ដងច្រើន អត់ចេះប្រមាណជាហេតុនាំ
អោយគ្រោះថ្នាក់ភ្លាមៗក៏មាន។អ្នកខ្លះទទួលសម្ពាធពីមិត្ត
ភក្ដិនៅតុជប់លៀង ក៏ចេះតែជោរផងផឹកផងសប្បាយផង
ក៏លើសការប្រមាណ ជាហេតុនាំអោយស្រវឹងហើយអាចបង្ក
អំពើហឹង្សាផងដែរ។សូមជំរាបថាស្រាជាគ្រឿងស្រវឹងមាន
ភាពគ្រោះថ្នាក់ដល់សុខភាពព្រោះវាអាចធ្វើអោយកើតជម្ងឺ
ក្រិនថ្លើមប្រសិនជាផឹកហើយទៅជាប្រមឹក។ម្យ៉ាងទៀត ពេល
បើកបរ ធ្វើអោយគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃទៀត។
បន្ទាប់ពីថ្នាំជក់ គឺស្រានេះហើយដែលជាគ្រឿងញៀនធ្វើអោយ
មានអត្រាមរណៈច្រើនជាងគេ។អ្នកប្រើប្រាស់ថ្នាំជក់ក្នុង
លោកមានចំនួន1100លាននាក់ដែល80%រស់នៅក្នុង
ប្រទេសមានប្រាក់ចំណូលទាបឬមធ្យម។ក្នុងមួយឆ្នាំការប្រើ
ប្រាស់ថ្នាំជក់សម្លាប់មនុស្សចំនួនជាង7លាននាក់រាប់បញ្ចូល
ទាំងអ្នកដកដង្ហើមផ្សែងបារីផងដែរចំនួន1.2លាននាក់
ឧទាហរណ៌ក្មេងៗដែលឳពុកម្ដាយជក់នៅក្បែរ។
ផ្សែងថ្នាំជក់មានសារធាតុគីមីជាង7000ដែលក្នុងនោះគេ
ដឹងថាយ៉ាងតិច២៥០សារធាតុអាចធ្វើទុក្ខទោសហើយនិង
69ផ្សេងទៀតអាចធ្វើអោយកើតជម្ងឺមហារីក។
ចំណែកអ្នកផឹកស្រាវិញមានចំនួន2.3ពាន់លាននាក់ដែល
ក្នុងនោះមានអ្នកប្រមឹកប្រុស237លាននាក់និងអ្នកប្រមឹក
ស្រីចំនួន46លាននាក់ជួបបញ្ហា។ស្រាជាបុព្វហេតុនៃជម្ងឺ
ផ្សេងៗជាង២០០មុខហើយក្នុងមួយឆ្នាំៗវាសម្លាប់មនុស្ស
លោក3លាននាក់រាប់បញ្ចូលទាំងមរណភាពដោយរបួសនិង
ជម្ងឺបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៌28% ជម្ងឺប្រព័ន្ធរំលាយ
អាហារ21%និងជម្ងឺបេះដូងនិងសរសៃឈាម19%។cigarettealcool