Monthly Archives: ខែតុលា 2010

រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(12)

ប្អូនងូតទឹកភ្លៀងដោយរីករាយចិត្តណាស់់ព្រោះបានប្រឡែងគ្នាលេងជាមួយ
ក្មួយៗ។ក្រោមភ្លៀងធ្លាក់់ដូចទឹកឈូ ប្អូនដោះស្បែកជើងរបស់់ប្អូនទៅបណ្ដែត
លើទឹកហូរជាមួយក្មេងៗឯទៀត។ប្អូនបណ្ដែតវាពីទីខ្ពស់់ហើយទៅរង់់ចាំចាប់់វា
នៅទីទាបដែលស្ថិតនៅក្បែរលូទឹក រួចហើយប្អូនរត់់មកបណ្ដែតវានៅទីខ្ពស់់
ដដែលទៀត គឺថាប្អូនរត់់ចុះរត់់ឡើង ជាច្រើនសារ ដូចមិនចេះហត់់ តែប្អូនបាន
សប្យាយចិត្ត ។ប៉ាដែលឈរងូតទឹកភ្លៀងនៅក្បែរនេះដែរ មើលថែដំណំាក្នុង
កូនច្បារតូចមួយរបស់់យើងខាងមុខផ្ទះ(1.50mx0.50m) ផង មើលប្អូន
រត់់លេងផង ។ទឹកភ្លៀងធ្លាក់់មកច្រើន មានរយៈពេលយូរ។ប្អូននិងក្មួយៗ
ងូតទឹកភ្លៀងជាមួយបង ហាក់់ដូចជាមិនអស់់ចិត្តទេ ដោយបំរុងងូតទាល់់
តែភ្លៀងរាំង។ពេលភ្លៀងជិតរំាង ទើបយើងឈប់់ងូត ហើយនំាគ្នាចូលផ្ទះ
ផ្លាស់់សំលៀកបំពាក់់ រួចបានកក់់ក្ដៅបន្ទាប់់ពីងូតទឹកភ្លៀងត្រជាក់់ហើយនោះ។
ពាងទឹកយើងទំាងពីរពេញទឹកភ្លៀងព្រៀប។តែប៉ុណ្ណេះ,យើងសំបូរទឹកប្រើ
មួយរយៈពេលធំហើយ ព្រោះរដូវភ្លៀងធ្លាក់់កំពុងចូលមកដល់់ ។ដូច្នេះ យើង
មិនចាំបាច់់ទិញទឹកគេមកប្រើប្រាស់់ទៀតទេ។ក្រោយភ្លៀងរំាងហើយ មេឃស្រឡះ
រួចបាត់់ខ្យល់់បក់់ផាត់់។អ្វីៗជុំវិញ ដូចជាជ្រះស្អាតល្អ។ឯរុក្ខជាតិជុំវិញ មានសភាព
ស្រស់់បំព្រង រេរំាតាមជំនោរខ្យល់់បក់់តិចៗ ម្ដងពីទីនេះពីទីនោះ។ប៉ុន្តែ ផ្លូវដើរតាម
មុខផ្ទះនីមួយៗបែកជាភក់់ប៉ប៉ាច់់ នំាអោយពិបាកដើរកាត់់។

រដូវវស្សាកំពុងចូលមកដល់់ហើយ ពេលនេះ ។មេឃស្រទំ ហើយធ្លាក់់ភ្លៀង
ជាញឹកញាប់់ ជាហេតុនំាអោយបរិវេណជំរំហាក់់ដូចជាជ្រះស្អាតពុំសូវមានធូលី
ដីហុយ ប៉ុន្តែថ្នល់់ឫច្រកផ្លូវដើរនានាសើមស្អៀច ហើយកន្លែងខ្លះបែកជាភក់់ជ្រាំ
ពេលភ្លៀងធ្លាក់់មកម្ដងៗ។នៅតាមផ្ទះ ក្មេងៗពិបាកនឹងរកកន្លែងរត់់លេង។
យើងលែងសូវមានឱកាសចេញទៅលេងទីវាលចំការឫផ្លូវថ្នល់់ទៀតហើយ។
កាលពីរដូវក្ដៅ បងមានពេលនំាប្អូនដើរលេងនៅចំការហើយរកអុសផង ។
ជួនកាលបងធ្វើខ្លែងមួយយកទៅបង្ហោះអោយប្អូននិងក្អួយៗមើលកំសាន្តចិត្ត។

ទោះជាយ៉ាងណា ប្អូនចូលចិត្តទឹកភ្លៀងណាស់់ ហើយរាល់់ពេលភ្លៀងធ្លាក់់មក
ប្អូនតែងសុំប៉ាម៉ាក់់ចេញទៅងូតភ្លៀង។ប៉ុន្តែប៉ាមាក់់ មិនចេះតែព្រមតាមចិត្តប្អូន
គ្រប់់ពេលនោះទេ ព្រោះប្អូនឧស្សាហ៏ឈឺក្ដៅខ្លួន។ប្អូនពុំមានសុខភាពមំាមួន
ដូចក្មេងដទៃទេ។

រូបរាងស្កមមានពោះធំរបស់់ប្អូនជារោគសញ្ញានេះស្រាប់់តំាងពីប្អូនកើតមក។ប៉ាម៉ាក់់
ព្រួយបារម្ភដែរ តែមិនដឹងធ្វើម៉េចរកគ្រូពេទ្យណាមើលជំងឺប្អូនបាន ។មិនដឹងប្អូនកើតអី?
ប្អូនឈឺអី? ។ប្អូនឈឺ តែមិនដឹងឈឺអី។ ប៉ុន្តែប្អូនញុំាបានណាស់់ …ប្អូនចេះតែឃ្លានញុំា
ប្អូនចង់់ញុំាឆ្ងាញ់់ ចង់់ញុំាម្ដងៗទាល់់តែឆ្អែត ។តំាងពីមកដល់់ជំរំ ប៉ាម៉ាក់់នំាប្អូនទៅពេទ្យ
ញឹកញាប់់ដែរ នៅតែគ្មានវេជបណ្ឌិតណាព្យាបាលរោគជំងឹរ៉ាំរៃរបស់់ប្អូនបាន។បងមិន
ដឹងប្អូនកើតអីទេ ហើយក៏មិនដែលឮថាប្អូនកើតជំងឺនេះ ជំងឺនោះដែរ។ពេទ្យបាន
ត្រឹមតែចេញសំបុត្រទៅបើកថ្នាំ យកទៅលេបឫផឹក ហើយក៏គ្មានឃើញអ្វីលេចចេញ
ឡើងប្រសើរដល់់សុខភាពប្អូនទេ។។ប្អូននៅតែស្គម ពោះធំ ។តើហេតុអ្វីបានជាប្អូន
ពោះធំ ហើយស្គម?

Advertisements

រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(11)

ទោះជាយ៉ាងណា ប្រទេសទីបីពិតជាមានសេចក្ដីសុខ ព្រោះមានសន្តិភាព
សេរីភាព និងភាពជឿនលឿនជាយូរមកហើយ។ក្នុងរូបថត ពួកគេមាន
សាច់់មានឈាមស្រស់់ថ្លា។នេះបង្ហាញអោយឃើញថា គេរស់់នៅប្រកប
ដោយអាហារបរិបូរ និងសេចក្ដីសប្បាយហ៊ឺហាមែន។

ថ្ងៃមួយភ្លៀងធ្លាក់់មួយមេធំ

ប៉ុន្មានថ្ងៃកន្លងមកហើយ មេឃក្ដៅហួតហែង ធ្វើអោយអ្នកជំរំទំាងអស់់
ពិបាករស់់នៅហើយបរិវេណជុំវិញហាក់់ដូចជាសោះកក្រោះ ឥតមានសំរស់់
អីបន្តិច។ជនភៀសខ្លួនទំាងអស់់មានសេចក្ដីខ្វះខាតទឹកណាស់់ ជាពិសេស
ចំពោះគ្រួសារណាដែលមានគ្នាច្រើន។របបទឹក,គេចែកអោយជនភៀសខ្លួន
ទូទៅគឺជនភៀសខ្លួនអត់់របបក៏អាចទទួលរបបទឹកប្រើប្រាស់់ដែរ។ក្នុងម្នាក់់
គេចែកអោយតែមួយធុងប៉ោតខ្លាញ់់ប៉ុណ្ណោះ។អ្នកដែលត្រូវការទឹកថែមទៀត
អាចទិញតាមចិត្តបាន។ទោះជាយ៉ាងណា ការប្រើប្រាស់់ទឹកសំរាប់់គ្រប់់គ្នា គឺប្រកបដោយការសន្សំសំចៃណាស់់។ម្នាក់់ៗប្រើមិនលើសកន្លះធុងប៉ោត
ទេសំរាប់់ងូតទឹក ។សំរាប់់ក្មេងវិញ ត្រឹមតែកន្លះប៉ោតក៏ល្មមហើយ។អណ្ដូង
ទឹកនៅក្បែរផ្ទះយើងត្រូវរីងនៅទឹកត្រឹមតែបាតព្រោះមនុស្សមកចោមរោមដង
ច្រើនគ្នាពេក ម្ល៉ោះហើយ ទឹកដែលចេញមកក្នុងអណ្ដូងមកមិនអាចផ្ដល់់អោយ
ប្រើសប្រាស់់គ្រប់់គ្រាន់់សំរាប់់គ្នាច្រើនបានឡើយ។ពេលណាមេឃស្រទំយើង
ទន្ទឹងមើលក្រែងភ្លៀងធ្លាក់់ជួយបំពេញកង្វះខាតទឹករបស់យើង។ថ្ងៃមួយ
មេឃមីរស្រទំ ហើយដេរដាសដោយពពកខ្មៅក្រាស់់ដែលអណ្ដែតទំាងផ្ទំាងៗ
សព្វគ្រប់់ទិសទី។ជំរំទំាងមូលហាក់់ដូចជាត្រូវមេឃបិទគំរបធ្វើអោយងងឹត
ហើយទទួលការគំរាមផ្គរលាន់់ និងខ្យល់់បក់់ខ្លំាង ដែលជាហេតុនំាអោយរន្ធត់់
ខ្លួនយើង។នៅក្នុងផ្ទះ យើងផ្ទៀងមើលដំបូលស្លឹកផ្ទះ ក្រែងមានកន្លែងណា
ធ្លុះធ្លាយ ហើយនិងរៀបចំសំអាតពាងទឹក។នៅតាមផ្ទះភាគច្រើន មានក្មេងចាស់់
នំាគ្នាផ្លាស់់សំលៀកបំពាក់់ ដើម្បីរង់់ចំាងូតទឹកភ្លៀង។មេឃ បន្ទាប់់ពីផ្គរលាន់់មួយ
សន្ទុះមក ក៏ស្ងប់់ខ្យល់់ហើយស្រាប់់តែភ្លៀងបង្អុរចុះមកយ៉ាងខ្លំាងដូចជាគេចាក់់
ទឹកពីលើមេឃ ធ្វើអោយលាន់់ញសូរច្រាវៗ។ដំបូលផ្ទះស្លឹក ទទួលទឹកភ្លៀង
ធ្លាក់់ដូច្នេះដូចជាត្រូវគឹបាចគ្រាប់់គ្រួសពីណាពីណីមកអញ្ចឹង។មេឃពិតជា
ភ្លៀងធំ, មើលចុះ!ពពកខ្មៅខ្មួលខ្មាញ់់ ហើយក្រាស់់ណាស់់។ក្រោយពីមេឃ
បាញ់់ទឹកឈូខ្លំាងមកមួយសន្ទុះ ដែលល្មមអោយដំបូលផ្ទះស្លឹកបានជ្រះស្អាត
ហើយ ទើបអ្នកផ្ទះទំាងឡាយ យកប៉ោតមកត្រងទឹកចាក់់ដាក់់ពាង
គ្រប់់គ្នា។ទឹកភ្លៀងដែលធ្លាក់់មកហូរខ្លំាងចុះ
ឆ្ពោះទៅលូទឹកដែលស្ថិតនៅទីទាបតាមបណ្ដោយបង្គន់់សាធារណៈ។អ្នកជំរំ
ទំាងក្មេងចាស់់នំាគ្នាងូតទឹក ផងត្រងទឹកផងដើម្បីយកទៅចាក់់ទុកដាក់់ក្នុងពាង។
ពួកគេដូចជាបានឱកាសល្អដែលធ្វើអោយត្រជាក់់ជិត្ត ហើយភ្លេចកង្វល់់បានខ្លះៗ ដោយឥតដឹងខ្លួន។ក្មេងៗសប្បាយចិត្តណាស់់នឹងងូតទឹកភ្លៀង ដោយនំាគ្នារត់់
លេងជុំវិញបរិវេណផ្ទះរបស់់ខ្លួន។

រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(10)

ចំពោះក្រុមគ្រួសាររបស់់យើងទំាងអស់់ ទោះបីជាស្ថិតក្នុងស្ថានភាព
ក្រលំបាកយ៉ាងនេះក៏នៅតែអាចតស៊ូរស់់នៅបាន ហើយ ទោះបីមានសង្ឃឹម
ឬគ្មានក៏ពុំទាន់់ស្ដាយពេលវេលាដែរ ព្រោះវាកន្លងទៅទើបតែបានជិតកន្លះ
ឆ្នាំប៉ុណ្ណោះ។យើងតស៊ូការលំបាកទៅរួចក៏ដោយសារយើងមានបងប្អូនជួយ
ផ្គត់់ផ្គង់់លុយកាក់់និងលើកទឹកចិត្តអោយតស៊ូផងដែរ។ប្រាក់់ដែលបងប្អូន
យើងផ្ញើមកផ្គត់់ផ្គង់់នោះ យើងត្រូវចាយវាយដោយត្បិតត្បៀត។ម៉ាក់់ប៉ាមិន
អាចអោយលុយកូនចាយរៀងរាល់់ថ្ងៃបានទេ។ក្នុងមួយអាទិត្យប៉ាអោយកូនៗ
តែបួន-ប្រាំបាតប៉ុណ្ណោះដើម្បីទិញបបរញុំាពេលព្រឹក។ថ្ងៃណាគាត់់ទើបនឹង
ទទួលលុយបានពីកាណាដា គាត់់អាចអោយកូនច្រើនជាងនោះបន្តិច។
ទោះបីយ៉ាងណា គាត់់ត្រូវចាយសន្សំសំចៃគ្រប់់ពេលវេលា។ពេលខ្លះដែល
កូនទារលុយចាយ គាត់់ឆ្លើយថា៖ អត់់មានរាយទេ។ថ្ងៃមួយ ប្អូនសុំលុយ
ម៉ាក់់ចាយដោយធ្វើមុខដូចជាចង់់យំ,ម៉ាក់់ប្រាប់់ថា៖អត់់មានលុយទេ,កូន!តំាង
ពីមករស់់នៅទីនេះ ម៉ាក់់មិនសំបូរលុយចាយទៀតទេ។ឯប្អូនក៏តបទៅថា៖
ចុះ ម៉ាក់់ឯងចង់់ម៉ោហ្នឹងធើអី?ម៉ាក់់ក៏នៅស្ងៀមដោយលួចសើចញញឹមព្រោះ
ឃើញប្អូនចេះតបពាក្យសំដីដូច្នេះ ។ប៉ុន្តែពេលខ្លះទៀត ប្រសិនជាប្អូនមិន
បាត់់ងឹកង៉ក់់ទេនោះ ម៉ាក់់នឹងខឹងប្អូន ថាស្ដីអោយប្អូន។យើងមកនៅជំរំ ធ្លាក់់
ខ្លួនក្រ ដោយសារការចំណាយប្រាក់់បង់់អោយមេខ្យល់់និងការចាយ
ទិញម្ហូបអាហារចិញ្ចឹមជីវិតអស់់យ៉ាងសន្ធឹក។យើងចេះតែគិតដល់់ថ្ងៃមុខ៖
តើយើងនឹងរស់់នៅយ៉ាងម៉េចបាន ពេលអស់់ប្រាក់់ចាយ?ពេលនោះ តើយើង
នឹងរសាត់់ទៅដល់់ទីណា ឬវិលត្រលប់់ទៅរស់់នៅស្រុកខ្មែរវិញ? យើងរស់់
នៅជំរំខៅអ៊ីដាងនេះគឺរស់់នៅកណ្ដាលផ្លូវផ្សងព្រេង ព្រោះមិនដឹងថាតើនឹង
បានរបប ឬអត់់? ហើយនឹងមានសិទ្ធិទៅតំាងទីលំនៅឯប្រទេសទីបីឬអត់់?
ពីមួយថ្ងៃទៅមួយថ្ងៃ សេចក្ដីព្រួយបារម្ភរបស់់យើង ចេះតែមានជាលំដាប់់ ជាហេតុនំាអោយយើងអស់់សង្ឃឹម។តើយើងអាចមានសង្ឃឹមនឹងចេញ
ទៅប្រទេសទីបីតាមផ្លូវងងឹតបានទេ?យើងរស់់នៅក្នុងជំរំនេះអត់់របបហាក់់ដូច
ជាកំពុងជិះទូកអណ្ដែតរសាត់់លើផ្ទៃសមុទ្រដោយភ័យខ្លាចអស់់ស្បៀង
ប៉ុន្តែកំពុងរង់់ចំានាវាសង្រ្គោះជីវិត។នៅសាលារៀនភាសាអង់់គ្លេស យើងឧស្សាហ៏
ឮថាមានគ្រួសារអត់់របបខ្លះបានចេញទៅប្រទេសបារំាងតាមផ្លូវងងឹត
ប៉ុន្តែយើងពុំដែលឮថាមានគេចេញទៅប្រទេសផ្សេងទេ។ដូច្នេះខាងផ្លូវ
ងងឹត,យើងគ្មានសង្ឃឹមឡើយ ពីព្រោះបងប្អូនយើងមិនរស់់នៅប្រទេស
បារំាងទេ។គ្រប់់ពេលយើងឃើញគេចាកចេញទៅប្រទេសទីបី ទ្រូង
យើងតែងរំជើបរំជួល ហើយឧទានថាក្នុងចិត្តថា៖ ឱ!គេមានភ័ព្វសំណាង
អ្វីម្ល៉េះណ៎?ចុះយើងវិញ តើកាលណាទៅនឹងមានសំណាងដូចពួកគេ?
រួចហើយយើងចេះតែស្រមៃទៅដល់់ជំរំឈុនបូរីទៅដល់់យន្តហោះ ទៅដល់់
ប្រទេសកាណាដា ដែលជាស្ថានសុខសាន្ត ដ៏មនោរម្យនោះ។រូបថតបងប្អូន
នៅកាណាដាដែលយើងបានទទួលយូរៗម្ដងនោះដូចជានំាចិត្តយើងអោយ
ស្រមើស្រមៃ ចង់់មានសំណាងដូចពួកគេដែរ។នៅប្រទេសគេនោះដូចជា
សប្បាយដល់់ហើយ!៖គេមានអ្វីៗគ្រប់់សព្វយ៉ាងសំរាប់់សេចក្ដីត្រូវការនៃជីវិត។ អ៉ំយើងបាននិយាយក្នុងសំបុត្រមួយដែលគាត់់ផ្ញើមកថា៖
ប្រទេសកាណាដា(ប្រទេសទីបី)ប្រៀបដូចជាស្ថានសួគ៌ពិតប្រាកដ។
រួមផ្សំគំនិតយល់់ឃើញដូចនេះជាមួយនឹងរូបថតស្អាតៗល្អៗដែលយើងបាន
ទទួលពីគាត់់ផងនំាអោយយើងមានជំនឿថា ប្រទេសទីបី(បស្ចឹមប្រទេស)
ប្រៀបដូចជាស្ថានសួគ៌ដែលមានសេចក្ដីសុខសប្បាយក្រៃលែង។ប៉ុន្តែអ៉ំ
បានបញ្ជាក់់ថាបើចង់់បានឡាន មានផ្ទះ…ត្រូវតែធ្វើការ។នេះសបញ្ជាក់់ថា
សេចក្ដីសប្បាយហ៊ឺហានៅស្រុកគេ គឺស្ថិតលើកំលំាងកាយធ្វើការ។យើងពុំ
អាចទៅដល់់ស្ថានសួគ៌ហើយ ស្រាប់់តែមានអ្វីៗទំំាងអស់់នោះទេ។ដូច្នេះ បើមិនមានអ្វីគ្រប់់យ៉ាងក៏នឹងគ្មានសេចក្ដីសប្បាយហ៊ឺហាដែរ ហើយបើគ្មាន
សេចក្ដីសប្បាយហ៊ឺហា,ប្រទេសទីបីក៏មិនអាចជាស្ថានសួគ៌បានដែរ។
«ស្ថានសួគ៌»ស្ថិតនៅលើការងារ ហើយការងារស្ថិតនៅលើលុយ
ហើយមានលុយដូចជាមានអ្វីៗសព្វយ៉ាងដែរ។ដូច្នេះ លុយហ្នឹងហើយ
ដែលនំាអោយសប្បាយហ៊ឺហា។ប៉ុន្តែមានសេចក្ដីសប្បាយហ៊ឺហាមិន
បានសេចក្ដីថារស់់នៅផុតទុក្ខកង្វល់់ទំាងអស់់នោះទេ។

រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(9)

ប៉ុន្មានខែកន្លងទៅហើយយើងជាជនភៀសខ្លួនអត់់របបចេះតែបន្តរស់់នៅអស់់
សង្ឃឹមដោយពុំមានបានដំណឹងល្អអ្វីបន្តិចសោះឡើយ។វិទ្យុផ្សាយសំលេងខ្មែរ
ពីសហរដ្ឋអាមេរិកយូរៗម្ដង ផ្សាយដំណឹងអំពីជនភៀសខ្លួនខុសច្បាប់់នៅជំរំ
ខៅអ៊ីដាងដែលកំពុងរស់់នៅវេទនាគ្មានអង្គការណាបើករបបអោយ ។ប៉ុន្តែអង្គ
ការUNHCRហាក់ដូចជាព្រងើយ មិនគិតគូរបើករបបដល់់ពួកគេដែលចេះតែកើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ហេតុអីក៏គេមិនអាណិតជនភៀសខ្លួនអត់់របបផង…
ដែលរស់់នៅដោយព្រួយបារម្ភអំពីការអត់់អាហារចិញ្ចឹមជីវិត ហើយលួចលាក់់ខ្លួន?
តើថ្ងៃណាគេនឹងផ្ដល់់របបអោយជនភៀសខ្លួនខុសច្បាប់់ទំាងនេះ? រឿងនេះច្បាស់់
ជាទាក់់ទងនឹងអាជ្ញាធរថៃពីព្រោះគេមិនចង់់បើកចំហជំរំនេះទទួលជនភៀសខ្លួនខ្មែរ
ទៀតទេ ។កាលណាចេះតែបើកទទួលជនភៀសខ្លួនថ្មី ជនភៀសខ្លួនថ្មីនឹងចេះតែ
ឆាប់់កើនមានឡើងអត់់ឈប់់ឈរហើយជំរំក៏នឹងត្រូវចង្អៀត ហើយគេនឹងត្រូវចំាបាច់់
ពង្រីកជំរំ។ថ្ងៃខែចេះតែកន្លងហើយរៀងរ៉ាវអំពីជនភៀសខ្លួនអត់់របបបានលេចឮខ្លំាង
ពេញក្នុងប្រទេសទីបី។វិទ្យុ និងសារព័ត៌មានBangkok postឧស្សាហ៏ផ្សាយដំណឹង
អំពីជនភៀសខ្លួននៃជំរំខៅអ៊ីដាង។ហេតុនេះយើងតែងចង់់តាមដានដំណឹងអំពី
ជនភៀសខ្លួនអត់់របបដែលចោទជាបញ្ហាចំពោះអង្គការUNHCR។យើងឮថាអង្គការ
នេះគេគិតគូរពួកអ្នកអ្នកអត់់របបជានិច្ច។ប៉ុន្តែ រឿងជួយសង្រ្គោះជនភៀសខ្លួនអត់់
របបនោះត្រូវតែពិភាក្សាជាមួយអាជ្ញាធរថៃសិនទើបអាចសំរេចកិច្ចការនេះបាន។
នៅសាលាមធ្យមសិក្សាHigh schoolបងឃើញមានយន្តហោះកន្ទុំរុយមកចុះ
ញឹកញាប់់លើទីវាលខាងក្រោយការិយាល័យរបស់់អង្គការUNHCR ហើយបងចេះតែ
នឹកឆ្ងល់ក្នុងចិត្តថាគេមកធ្វើអីនោះ?គេនោះជាអ្នកណា?ពេលខ្លះ បងនឹកអរក្នុងចិត្ត
តែម្នាក់់ឯង ដោយឮថាយន្តហោះនោះដឹកនំាអ្នកធំដែលធ្វើការក្នុងអង្គការUNHCRឬជា
បុគ្គលិកនៃអង្គការមនុស្សធម៌ហើយបងជឿថាពួកគេចុះមកធ្វើការគិតគូររឿងជន
ភៀសខ្លួនអត់់របប។ក្រោយមក យើងលែងសូវឮដំណឹងអំពីជនភៀសខ្លួនអត់់របប។
យើងរស់់នៅក្នុងស្ថានភាពយ៉ាប់់យ៉ឺនដដែលជាដដែល។ថៃនៅតែជា”ឆ្កែកាច”ដេញ
ខំាមនុស្សដែលវាមិនបានស្គាល់់។ម្ហូបអាហារលក់់ដូរនៅឯផ្សារកើនតំលៃជានិច្ច។នេះ
ប្រហែលមកពីជនភៀសខ្លួនអត់់របបកាន់់តែកើនចំនួនច្រើនផងដែរក៏មិនដឹង។
ប្រាក់់ដុល្លារដែលយើងបានទទួលពីបងប្អូនយើងនៅកាណាដាដូរជាលុយបាត
បានតែមួយភ្លែត ក៏ចាយបាត់់អស់់។យើងទិញអង្ករមួយតៅ (១៥គ.ក)ថ្លៃ
២០០បាត,សាច់់ជ្រូកសាច់់គោមួយគីឡូថ្លៃ៦០បាតទៅ៧០បាត។រីឯអុសដុតវិញ
ក៏ថ្លៃណាស់់ដែរគឺថាបើធៀបទៅនឹងម្ហូបអាហារ មានតំលៃមិនលើសគ្នាប៉ុន្មានទេ។
ដោយការរស់់នៅ មានការខ្វះខាតលុយ,ពុំមានម្ហូបអាហារគ្រប់់គ្រាន់់ អ្នកអត់់
របបក្រីក្រជាច្រើនដែលពុំមានបងប្អូននៅប្រទេសទីបីផ្ដល់់ប្រាក់់មកចិញ្ចឹម
ក៏បានសំរេចចិត្តចុះឈ្មោះចេញទៅជំរំជាយដែន។ហេតុនេះថៃបានចិត្តក៏តំាង
ប្រឹងប្រកូកប្រកាស់់តាមខ្សែសំលេងCBERSហៅពួកអ្នកអត់់របបអោយចុះឈ្មោះ
ទៅរស់់នៅជំរំអ្នកតស៊ូខ្មែរវិញ។

រំលឹកអនុស្សាវរីយ៍ឈឹចាប់់មួយ(8)

ការដែលយើងមានសេចក្ដីអផ្សុកពេកនោះគឺការនៅផ្ទះតូចចង្អៀត
គ្មានទីធ្លាខាងក្រៅហើយផ្ទះជាប់់ៗគ្នាដូចទ្រុងមាន់់ទ្រុងទា
អញ្ចឹង។ក្មេងៗវាចេះលេងនេះលេងនោះ ដើរចុះឡើងទំាងក្នុងនិងក្រៅផ្ទះ។
ប៉ុន្តែបើមានអ្នកណានំាចេញក្រៅ ដូចជាទៅចំការ រកអុស ឬទៅលេង
សួនកុមារ មានទោងជិះលេងជាដើមនោះ ពួកគេនឹងបានសប្បាយចិត្ត
មួយគ្រាដែរ។រាល់់ពេលញុំាល្ងាចបាយរួចហើយ ក្នុងអាកាសធាតុក្ដៅហប់់
មុនថ្ងៃលិច បងឧស្សាហ៏ទាញយករទេះរុញមួយមកដាក់់ប្អូន និងក្មួយៗ
រួចរុញលើផ្លូវថ្នល់់ទៅមក…នំាអោយប្អូននិងក្មួយបានបាត់់អផ្សុក
ហើយបាត់់ក្ដៅស្អុសផងដែរ។បងចូលចិត្តលេងជាមួយក្មេងៗ
ណាស់់។បងចូលចិត្តលួង,បងចូលចិត្តអោយគេបាត់់យំ អោយគេ
បាត់់អផ្សុក ដោយលេងនេះលេងនោះ ជាការកែកំសាន្តតាមលក្ខណៈក្មេង។
ហេតុនេះ ពេលបានឃើញក្មេងលេងសប្បាយ បងត្រេកអរក្នុងចិត្ត
ហើយក្នុងពេលណាធុញនឹងការលេងអ្វីមួយបងខំរកអ្វីផ្សេងអោយ
លេងជំនួសវិញ។មានល្ងាចមួយ ពេលបងរុញរទេះដឹកប្អូននិងក្មួយៗ
ដើម្បីកំសាន្តចិត្តរួចមក យើងត្រលប់់មកផ្ទះវិញហើយម៉ាក់់ប្រើអោយ
បងនំាប្អូនទៅងូតទឹកនៅឯអណ្ដូងដែលស្ថិតនៅខាងចំហៀងផ្ទះយើង
ត្រឹមតែបីបួនម៉ែត្រប៉ុណ្ណោះពីផ្ទះ។មកដល់់អណ្ដូងទឹក បងលើកធុង
ទឹកមួយដាក់់ចុះក្នុងអណ្ដូង យោងយកទឹកមកផ្ងូតប្អូន ដុសក្អែលអោយ
ប្អូន នឹងសាប៊ូ លុះទាល់់បានស្អាត រួចរាល់់ហើយ ទើបបងយកកន្សែង
មួយមកជូតហើយរុំប្អូន រួចលើកប្អូនមកដាក់់លើរានហាលខាងមុខផ្ទះ
យើងដើម្បីស្លៀកពាក់់អោយប្អូន។
ក្នុងជំរំ គេប្រើចង្កៀងប្រេងកាតដុតបំភ្លឹផ្ទះ,ពុំមានអគ្គសនីប្រើទេ ។
ភ្លើងអគ្គិសនីមាននៅតែកន្លែងធ្វើការ  ហើយនិងតាមដងផ្លូវថ្នល់់​។
ក្រោយពីពេលញុំាបាយហើយ អ្នកជំរំជជែកគ្នាអ៊ូអែរពីនេះពីនោះ
ជាមួយអ្នកជិតខាង ក៏ដូចជាក្នុងក្រុមគ្រួសារ ។ក្មេងនំំាគ្នាលេងនេះ
លេងនោះ ជួនកាលក៏លេងបិទពួន គួរអោយសប្បាយ។ចាស់់ៗខ្លះ
នំាគ្នាស្ដាប់់វិទ្យុសំលេងសហរដ្ឋអាមេរិកព្រោះចង់់ដឹងអំពីស្ថានភាព
ជនភៀសខ្លួន និងស្រុកខ្មែរយើង។ប៉ាមានវិទ្យុមួយ គ្រាន់់បានស្ដាប់់
រាល់ពេលយប់់មុនចូលគេង។ប្អូនចូលចិត្តមកអង្គុយលើភ្លៅប៉ា ឬ ម៉ាក់់
ដែលតាមដានដំណឹងពីវិទ្យុ ឬក៏និយាយគ្នា។យូរៗម្ដង ប៉ាលើកផ្លិត
មកបក់់ដេញមូសកុំអោយមកខំាប្អូន។លុះដល់់ប្អូនងុយគេង ទើបម៉ាក់់
ចុះចេញទៅរៀបកន្លែងគេងខាងក្នុងផ្ទះ ហើយមកលើកបីប្អូនយកទៅ
ទំរេតលើគ្រែដែលម៉ាក់់បានក្រុងមុងរួចជាស្រេចដើម្បីកុំអោយមូសចូលខំាប្អូន។
ប្អូនដែលងងុយគេងខ្លាំង ក៏ឆាប់់គេងលក់់ភ្លាមហើយស្រមុក ឮខ្យល់់ដក
ដង្ហើមដូចជាមិនស្រួលទេ ព្រោះប្អូនមិនសូវមានសុខភាពល្អ។
ប្អូនមានជំងឺរ៉ាំរៃ៖ប្អូនមានពោះធំបន្តិច និងរូបរាងស្គម។

រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(7)

ដូច្នេះជីវិតក្នុងជំរំធ្វើអោយពិបាកចិត្តណាស់់។នៅជុំវិញយើងរុំព័ទ្ធ
ដោយរបងជាច្រើនជាន់់ហើយទាហានថៃយាមទំាងថ្ងៃទំាងយប់់ដោយ
មិនអោយជនភៀសខ្លួនណាមកក្បែររបងឡើយ។ការដើរមកលេងក្បែររបង នោះពិតជាអាចប្រឈមនឹងគ្រោះថ្នាក់់ដល់់ជីវិតពីព្រោះទាហានថៃ
អាចគិតថាយើងចង់់់លួចចេញក្រៅជំរំ ហើយអាចនឹងបាញ់់សំលាប់់បាន។
យើងអ្នកអត់់របប មិនទៅហ៊ានដើរក្បែររបងព័ទ្ធជំរំនោះទេ ។សូម្បីដើរទៅ
ផ្សារក៏មិនចង់់ហ៊ានផងកាលដែលពួកថៃចេញច្បាប់់អោយពាក់់ផ្លាកសំគាល់់
ខ្លួននោះមក។រាល់់ថ្ងៃយើងរស់់នៅដោយលាក់់ខ្លួនព្រោះតែខ្លាចថៃចាប់់ខ្លួនបាន នឹងបញ្ជូនទៅជំរំជាប់់ព្រំដែនដែលមិនផ្ដល់់សិទ្ធិទៅរស់់ប្រទេសទីបីឡើយ។
សង្ឃឹមពីបងប្អូនយើងនៅកាណាដាគឺគ្មានទេ ព្រោះគេមិនអាចជួយយកតាម
ផ្លូវងងឹតបានដូចជាប្រទេសបារំាងឡើយ ។អ្នកដែលមានបងប្អូននៅប្រទេសបារំាង
ដែលមានលុយអាចទៅយកបងប្អូនក្រុមគ្រួសារគេតាមផ្លូវងងឹតបាន។ដូច្នេះ
សង្ឃឹមរបស់់យើង មានតែផ្អែកលើក្រុមអង្គការសហប្រជាជាតិUNHCR ទេទើប
បាន ព្រោះអង្គការនេះទទួលភារៈទទួលជនភៀសខ្លួនទៅតំាងទីលំនៅប្រទេសទីបី។
សេចក្ដីអស់់សង្ឃឹមនំាអោយយើងបារម្ភ នំាអោយយើងដូចជាខកចិត្ត ដោយមិន
នឹកស្មានសោះថា ត្រូវឆ្លងកាត់់ឧបសគ្គដូច្នេះ។កាលដើមឆ្នាំ១៩៨០ គឺក្នុងឆ្នាំ
១៩៨០,១៩៨១,១៩៨២…ជនភៀសខ្លួនខ្មែរអោយតែមកដល់់ជំរំខៅអ៊ីដាងអាច
ចេញទៅប្រទេសអាមេរិកឬ កាណាដា បានភ្លាមដោយមិនបាច់់សម្ភាសន៏អីទេ។
មានជនភៀសខ្លួនខ្មែរមួយចំនួនបានសំរេចចិត្តមិនចេញទៅរស់់នៅប្រទេសទីបីផង
ដោយមកពីគិតថាស្រលាញ់់ស្រុកកំណើតខ្មែរ មិនចង់់ចង់់ឃ្លាតឆ្ងាយ ចង់់រស់់នៅ
ក្នុងស្រុកជាតិកំណើតវិញទើបបានជានៅរង់់ចាំក្រែងស្រុកខ្មែរមានស្ថានភាពរស់់
នៅស្រួលឡើងវិញក្រោយសង្រ្គាមចប់់រួចរាល់់ទៅ។បងប្អូនយើងនៅកាណាដា
បានខំស្វះស្វែងធ្វើសំបុត្រធានាប៉ុន្តែដូចជាមិនទាន់់បានការអីទេព្រោះទាល់់តែ
បងប្អូនមានរបបសិនទើបអាចធានាបាន។ស្ថិតក្នុងសភាពអស់់សង្ឃឹម យើងក៏
ពុំសូវបានទទួលសំបុត្រពីបងប្អូននៅកាណាដាទៀត ទោះជា បានទទួលដំណឹងថា
ពួកគេបានរត់់សំបុត្រធានាហើយក្ដី។យើងបានត្រេកអរម្ដងម្កាលដែរ ពេលដែលបាន
ទទួលប្រាក់់ដែលពួកគាត់់ផ្ញើអោយទុកចាយសំរាប់់ការរស់់នៅក្នុងជំរំ។និយាយមក
ដល់់ត្រង់់ហ្នឹង បងនឹកឃើញពេលដែលប្អូនទៅផ្សារជាមួយប៉ាតែពីរនាក់់ ដោយ
ប៉ាដឹកដៃប្អូននំាទៅញុំាគុយទាវ។ក្រោយពីញុំារួចហើយ ប៉ាក៏ចូលទៅទិញម្ហូប
ទិញបន្លែ ឯប្អូន ប៉ាអោយយួរគុយទាវថង់់មកផ្ទះតែឯង។គុយទាវនេះទុកសំរាប់់ម៉ាក់់
ហើយបើសិនជាប្អូនចង់់ញុំាទៀត ម៉ាក់់នឹងដួសរំលែកមកចែកអោយប្អូនដែរ។
ប្អូនតែងបានប្រាប់់អោយយើងដឹងថាប្អូនចូលចិត្តគុយទាវណាស់់…ចូលចិត្តៗៗៗ
ហើយប្អូនធៀបការចូលចិត្តនេះស្មើនឹងការស្រលាញ់់ក្មួយស្រីនាងដែលទើប
នឹងកើតមកបានពីរបីខែប៉ុណ្ណោះ។ប្អូនចូលចិត្តក្មេងតូចដែលគួរអោយចាប់់ចិត្ត
ស្រលាញ់់។ហេតុនេះរាល់់ពេលប្អូនមិនរវល់់ធ្វើអី ប្អូនតែងមកអង្គុយក្បែរក្មួយស្រី
ដែលនៅគេងបើកភ្នែកភ្លឺថ្លាមករកប្អូន ហើយសើចញញឹមស្រស់់ដាក់់ប្អូនគួរអោយ
ក្នាញ់់មែនទែន។ពេលទំនេរខ្លះ ដែលម៉ាក់់ប្រើអោយបងទៅរកអុសនៅឯចំការបន្លែ
ក្បែររបងជំរំ ប្អូន និងក្មួយប្រុសភានិង ភ័ក្រ្ត តែងសុំទៅជាមួយ ដើម្បីដើររកអុស
ក៏ដូចជាការដើរលេងកំសាន្តបំបាត់់ការអផ្សុកផងដែរ នៅឯបរិយាកាសវាល
ចំការ។ប្អូននិងក្មួយទំាងពីរដើររកអុសដោយប្រឹងប្រែង រហូតលុះដល់់ពេលត្រលប់់
មកផ្ទះវិញ យើងប្រមូលបានអុសមួយកងធំ ល្មមទុកប្រើពីរបីថ្ងៃជាជាងត្រូវទិញអុស
ពីផ្សារមានតំលៃហួសហេតុពេក។
ការរស់់នៅក្នុងជំរំ ជាការអផ្សុកណាស់់ …ពីព្រោះយើងមិនដឹងដើរលេងទីណាទេ
អោយបានលំហែរកាយ សប្បាយចិត្ត។ក្នុងបរិវេពណដែលហ៊ុំព័ទ្ធដោយ
របួងបន្លាលួសជាច្រើនជាន់់,យើងចេះតែគិតថាយើងដូចជាអ្នកជាប់់ឃុំឃាំងឬ
អ្នកទោសដូច្នោះ។ហេតុនេះ ទំាងចាស់់ទំាងក្មេង កើតតមានសេចក្ដីអផ្សុកណាស់់ពី
មួយថ្ងៃទៅមួយថ្ងៃ។នៅក្នុងជំរំខៅអ៊ីដាង ពុំមានអ្វីជាទីកំសាន្តប៉ុន្មានទេ…ក្រៅពី
មណ្ឌលកំសាន្តE.D.C មានវត្តអារាមព្រមជាមួយរោងល្ខោន ទីផ្សារលក់់ដូរ និង
ព្រះវិហារសាសនា។ចំពោះយើងអ្នកអត់់របប យើងពុំសូវដែលទៅណាមកណា
យូរពេកទេ ព្រោះខ្លាចមានការអាសន្នអ្វីឡើង ដូចជាការចាប់់ខ្លួន ជាដើម។
ដូច្នេះ យើងតោងប្រយ័ត្នកុំអោយទៅជាប់់អន្ទាក់់ពួកឆ.ក ដែលអ្នកជំរំបកប្រែ
អក្សរសរសេរកាត់់នេះថា “ឆ្កែកាច”។

រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(6)

លុះក្រោយមក ការគំរាមថានឹងព័ទ្ធចាប់់ទៀត ក៏ពុំសូវឮទៀតឡើយ។
នេះក៏ប្រហែលមកពីអង្គការសហប្រជាជាតិ(UN)គេសូមអង្វរថៃកុំអោយ
ចាប់ជនភៀសខ្លួនអត់់របបទៀត។ប៉ុន្តែថៃដោយការយោគយល់់ចំពោះ
សំណូមពរនេះ ក៏ឈប់់គំរាម ហើយបែរជាស្រែកប្រកាស់់ហៅជនភៀសខ្លួន
អត់់របបអោយទៅចុះឈ្មោះដើម្បីអោយគេបញ្ជូនទៅជំរំអ្នកតស៊ូនៅជាយដែន។
ក្រៅពីនេះ គេបានដើរចាប់់ឆ្មក់តាមផ្លូវឫតាមផ្ទះតាមដែលគេអាចធ្វើទៅបាន។
ទោះបីយ៉ាងណា ការស្វែងរកចាប់់ឆ្មក់់មិនងាយចាប់់បាននោះទេ ព្រោះមនុស្ស
ដែលដើរតាមផ្លូវទៅមកគ្រប់់ទីកន្លែង គេមិនអាចដឹងថាមានរបបឬគ្មាននោះទេ នេះក៏ដោយសារថាពុំមាននរណាទៅរាយការណ៏ប្រាប់់ពួកទាហានថៃថាអ្នកនេះ
អ្នកនោះជាជនភៀសខ្លួនអត់់របប ឡើយ។ រីឯការស្រែកហៅជនភៀសខ្លួនអត់់
របបតាមមីក្រូ(CBERS,អត់់ស្គាល់់ន័យអក្សរកាត់់ហ្នឹងទេ)ក៏ពុំសូវទទួលបាន
ផ្លែផ្កាដែរ។ដោយហេតុនេះ ទើបបានជាដល់់ពាក់់កណ្ដាលខែឧសភា ថៃក៏ចាប់់
ប្រើមធ្យោបាយមួយថ្មី គឺធ្វើកាតអោយជនភៀសខ្លួនពាក់់ជាប់់នឹងខ្លួន ក្នុងពេល
ធ្វើដំណើរចេញទៅណាមកណាពីផ្ទះ។ដូច្នេះចំពោះអ្នកដែលគ្មានកាតពាក់់ គេ
នឹងសំគាល់់បានភ្លាមថាជាជនភៀសខ្លួនមានរបបឬគ្មានដោយឥតច្រឡំ។តំាងពី
មធ្យោបាយថ្មីមួយនេះត្រូវបានធ្វើរួចមក រថយន្តតូយ៉ូតាថៃមួយពណ៌ក្រហមបើក
វ៉ឹងទៅវ៉ឹងមក ជាពិសេសសំដៅទីផ្សារដើម្បីព័ទ្ធចាប់់ជនមិនមានកាតពាក់់…ហើយ
នេះបណ្ដាលអោយអ្នកដើរផ្សារត់់ប្រសាត់់ប្រសាច ហើយផ្សារក៏ត្រូវបិទកន្លះម៉ោង
ឬមួយម៉ោងយ៉ាងតិច។ក្នុងគ្រានេះ ខៅអ៊ីដាងកំពុងមានសភាពតឹងតែង ប៉ុន្តែ
ជនភៀសអត់់របបបែរជាចេះតែកើនមានច្រើនឡើងជាលំដាប់់។ក្នុងពេលជាមួយ
គ្នានេះដែរ  ក្នុងជំរំកើតមានបញ្ហាចោរកម្មប្លន់់ពីបណ្ដាពួកទាហានខ្មែរដែលជា
អ្នកតស៊ូនៅជាយដែនប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរហេង សំរិន(គេហៅកាត់់
ថាទាហានប៉ារ៉ា)។ពេលយប់់ជ្រៅពួកនេះនំាគ្នាទំាងក្រុមដោយមានអាវុធតូចធំ
លបចូលក្នុងជំរំខៅអ៊ីដាងជាញឹកញយដើម្បីមកប្លន់់ជនភៀសខ្លួន។ដូច្នេះទំាងថ្ងៃ
ទាំងយប់់ យើងរស់់នៅក្នុងភាពភ័យបារម្ភ។ពេលថ្ងៃ យើងខ្លាចទាហានឆ.ក ហើយ
ពេលយប់់ យើងខ្លាចទាហានប៉ារ៉ា។ រណ្ដៅដែលយើងបានជីកជារូងនោះ ថាទុក
សំរាប់់ជ្រកពួនកំបាំងពីទាហានថៃក្នុងថ្ងៃណាដែលពួកវាព័ទ្ធចាប់់។ប៉ុន្តែតំាងពីថ្ងៃ
ដែលពួកវាព័ទ្ធចាប់់ជាលើកទីមួយនោះមក ក៏លេងមានការព័ទ្ធចាប់់ទៀត។
ទោះបីយ៉ាងណា យើងត្រូវតែប្រុងប្រយ័ត្នខ្លួន ក្រែងពួកវាព័ទ្ធចាប់់ទៀត ក៏យើង
មិនអាចដឹងបាន។តំាងពីយើងជីករណ្ដៅធ្វើជារូងមកយើងអត់់ដែលប្រើវាដោយ
សាររឿងព័ទ្ធចាប់់នោះសោះ។ផ្ទុយទៅវិញយើងបានប្រើប្រាស់់យូរៗម្ដងដើម្បី
លាក់់កំបាំងខ្លួនពីពួកទាហានប៉ារ៉ាដែលលួចចូលមកប្លន់់ជំរំ។បើមិនអញ្ចឹងទេយើង
ត្រូវតែនំាគ្នារត់់សំដៅទៅមន្ទីពេទ្យ។ប៉ុន្តែថា កាលដែលយើងចូលពួនក្នុងរណ្ដៅ
ច្រើនតែ មិនដឹងច្បាស់់ថាចោរទាហានប៉ារ៉ាចូលប្លន់់មែនឫអត់់? បើដឹងច្បាស់់ថា
ចោរទាហានប៉ារ៉ាចូលមកប្លន់់មែននោះ យើងនឹងរត់់ទំាងអស់់គ្នាសំដៅទៅកាន់់
មន្ទីរពេទ្យ ដែលពួកវាមិនដែលហ៊ានមកលុកលុយឡើយ។អ្នកជំរំទំាងអស់់ រាប់់ពាន់់
នាក់់រត់់មកក្រាលកន្ទេលដេកជុំវិញទីវាលបរិវេណមន្ទីរពេទ្យរហូតទាល់់តែពួក
ទាហានប៉ារ់ាដកខ្លួនចេញទៅវិញ។សូមជំរាបថាទាហានថៃដែលដាក់់អោយយាម
ជុំវិញជំរំក្នុងប៉មទំាងអស់់ដែលស្ថិតនៅចន្លោះមួយៗពីគ្នាប្រហែលមួយរយម៉ែត្រ
មិនមានគ្នាច្រើនអាចទប់់ទល់់នឹងទាហានប៉ារ៉ាដែលមានគ្នាច្រើនហើយមានកំាភ្លើង
ធំមកជាមួយទៀតដូចជាអាបេ និងសេវ៉ាន់់ធីណៃជាដើម។ តែ យើងដឹងចរិកថៃរួច
ទៅហើយ វាមិនទៅយកជីវិតវាមកបំាងការពារជនភៀសខ្លួនខ្មែរធ្វើអីនោះទេ ។
ថៃបើកជំរំទទួលជនភៀសខ្លួនខ្មែរដោយទទួលសំពាធពីអង្ការសហប្រជាជាតិដែល
ទាមតារអោយសង់់ជំរំទទួលជនភៀសខ្លួនខ្មែរនោះឯង។កាលសម័យអាពតទើប
កន្លងផុតទៅក្នុងឆ្នាំ១៩៧៩ ជនភៀសខ្លួនខ្មែរយើងប្រមាណបួនម៉ឺននាក់់ត្រូវបានថៃ
ដឹកជញ្ជូនដោយការបញ្ឆោតអោយទៅភ្នំដងរែកហើយត្រូវបង្ខំអោយចុះពីលើភ្នំដើរ
កាត់ចំការម៊ីននិងបាញ់់សំលាប់់អស់់មិនដឹងប៉ុន្មានរយឬប៉ុន្មានពាន់នាក់​។