Monthly Archives: ខែកញ្ញា 2010

ទស្សនវិទូDémocrite(៤៦០?-៣៧០មុន គ.ស)

Démocrite,កូនប្រុសរបស់់លោកHégésistrate ឬ Athénocrite
ឬបើមិនអញ្ចឹងទេDamasippe,មានដើមកំណើតមកពីក្រុងAbdèreឬMilet។
លោកជាសាវ័ករបស់់ពួកបព្វជិតសាសនារបស់់Zoroastre
ហើយនិងអ្នកស្រុកChaldéeខាងកើតនៃប្រទេសSumer ដែលស្ដេច
Xerxèsបានប្រគល់ជូនឪពុករបស់់លោក ពេលដែលលោកបានមករស់់
នៅក្នុងទីលំនៅស្ដេចដូចដែលHérodoteបានប្រាប់់យើងអោយដឹង,គឺ
ពីពួកអ្នកទំាងនោះហើយដែលDémocriteកាលពីនៅក្មេងតូចបានរៀន
ទេវវិទ្យានិងតារាវិទ្យា។ បន្ទាប់់ពីនោះ DémocriteបានមកជួបLeucippe
ឬAnaxagore បើតាមប្រភពមួយផ្សេង។Démocriteមានអាយុ៤០ឆ្នាំ
តិចជាងគាត់់។DémocriteបាននិយាយពីAnaxagoreថា ទ្រឹស្ដីដែលគាត់់
បង្រៀនអំពីព្រះអាទិត្យ និងព្រះចន្ទមិនមែនជារបស់់គាត់់ទេ ៖គឺជាទ្រឹស្ដី
ពីជំនាន់់ដើមដែលគាត់់បានប្រមូលធ្វើជារបស់់គាត់់។Démocriteថែម
ទំាងបានរិះគន់់សេចក្ដីពន្យល់់របស់់គាត់់អំពីពិភពលោក និងព្រលឹង ព្រោះ
មកពីDémocriteស្អប់់គាត់់ដែលមិនបានព្រមទទួលយកលោកធ្វើ
ជាសិស្ស។Démétriosនិយាយប្រាប់់ថាDémocriteជាមនុស្សប្រឹងប្រែង
នឹងការងារណាស់់ រហូតដល់់ទៅបានសង់់កូនខ្ទមមួយក្នុងបរិវេណផ្ទះ
ដើម្បីជ្រកលាក់់ខ្លួនទីនោះ។Démétriosបានបន្ថែមថា Démocriteបាន
មករស់់នៅទីក្រុងអាតែន ហើយក៏មិនបានចង់់ល្បីឈ្មោះរន្ទឺអីទេ ព្រោះ
លោកស្អប់់ ការល្បីឈ្មោះ។លោកក៏បានជួបសូក្រាតដែរ តែមិនអោយ
គាត់់ស្គាល់់លោកទេ។Démocriteបាននិយាយដូចនេះថា៖
“ខ្ញុំបានទៅទីក្រុងអាតែន ហើយគ្មាននរណាបានស្គាល់់ខ្ញុំឡើយ។”

Aristoxène(ក្នុងសៀវភៅSouvenirs Historiques)
និយាយថាPlatonចង់់ដុតកំទេចចោលសៀវភៅរបស់់Démocrite
ទាំងអស់់ដែលលោកអាចរកឃើញ ប៉ុន្តែបានត្រូវបង្ខាំងដោយAmydas និង
Cliniasជាសាវ័ករបស់់Pythagore,ដែលបានប្រាប់់ប្ល៉ាតុងថា ជាទង្វើ
អត់់ប្រយោជន៏ទេ ព្រោះថាមនុស្សជាច្រើនមានសៀវភៅ
របស់់គាត់់រួចស្រេចទៅហើយ។ Platonមិនដែលនិយាយបន្តិចណា
សោះអំពីDémocriteបើទោះជានៅទីណាដែលខ្លួនមានឱកាសនឹងនិយាយ
ប្រឆំាងក៏ដោយ។តទៅនេះ ជាទ្រឹស្ដីខ្លះៗរបស់់Démocrite៖
នៅទីដំបូងបង្អស់់ មានតែអាតូមនិងលំហទទេ(អ្វីផ្សេងទៀត
មានឡើងដោយគ្រាន់់តែជាការសន្មត់់ប៉ុណ្ណោះ)។ពិភពលោកកកើត
មានឡើង ដោយមានចំនួនគ្មានកំណត់់ហើយមិនអាចរលាយបាត់់ឡើយ។
គ្មានអ្វីកើតមកពីភាពទទេ ហើយក៏គ្មានអ្វីត្រលប់់ទៅកាន់់ទីទទេដែរ។
អាតូមមានចំនួនឥតគណនាហើយមាននៅក្នុងគ្រប់់អ្វីទំាងអស់់ដោយ
ធ្វើចលនាវិលគួច។ដូច្នេះហើយទើបវត្ថុធាតុទំាងបួនគឺ ភ្លើង ខ្យល់់ ទឹក
ដី កើតមានឡើង។

Advertisements

ថ្ងៃនេះស៊យ បើកឡានបុកសត្វកំប្រុកមួយ

អារម្មណ៍តានតឹងជួនកាលធូរ តែមានជាប់់ជាប្រចាំ …ខ្ញុំ
មិនដែលឈប់់គិត មិនដែលឈប់់រវើរវាយ មិនដែលឈប់់ស្រម៉ៃ
ព្រោះខ្ញុំជឿតាមទស្សនវិទូHéracliteថាក្នុងពិភពលោកនេះ
សត្វលោកទាំងអស់់រស់់នៅក្រោមឥទ្ធិពលនៃព្រេងសំណាង!
មួយថ្ងៃៗកន្លងទៅ បើបានជាសុខហើយបានសប្បាយហើយ សូម
គិតថាខ្លួនសំណាងហើយ គឺបើរាល់់ថ្ងៃសុខៗសប្បាយៗ អញ្ចឹងក៏រាល់់ថ្ងៃសំណាងៗដែរ។នរណាមើលឃើញវាសនា?
បើទោះជាគ្មានអ្វីអាក្រក់់់ពេកកើតឡើង ប៉ុន្តែ មួយថ្ងៃអាចមានអារម្មណ៏
យ៉ាងនេះ យ៉ាងនោះ និយាយអោយចំ គ្មានសេចក្ដីសុខណាទៀងទេ…
ទោះជាអ្នកនោះរស់់នៅជាអ្នកមានស្ដុកស្ដម្ភ អ្នកមានអំណាច ជាស្ដេច
ផែនដី…ព្រោះជីវិតសត្វលោកមិនអចិន្រ្តៃ ហើយភាពមិនអចិន្រ្តៃ
(Impermanence)គឺទុក្ខ! រីឯសប្បាយគ្រាន់់តែជាភាពបណ្ដោះអាសន្នតែប៉ុណ្ណោះ ។
ក្នុងសៀវភៅមួយមានចំណងជើងថាL’imitation de Jesus,ខ្ញុំសូមដកស្រង់់ វគ្គមួយដូចតទៅ៖
ថ្ងៃស្អែកជាថ្ងៃមិនប្រាកដ ។ហើយអ្នកដឹងទេថាអ្នកនឹងមានថ្ងៃស្អែក?
តើរស់់នៅអាយុយឺនយូរធ្វើអី បើយើងមិនកែកំហុសខ្លួនឯង?
បើស្លាប់់គួរអោយភ័យខ្លាចពេក ប្រហែលជាវាមានគ្រោះថ្នាក់់ខ្លំាងនឹងរស់់នៅយូរ។
សំណាងដល់់អ្នកដែលមិនភ័យខ្លាចស្លាប់់ ហើយត្រៀមខ្លួនស្លាប់់ជារៀងរាល់់
ថ្ងៃជានិច្ច។ប្រសិនជាអ្នកឃើញនរណាម្នាក់់ស្លាប់់ ត្រូវស្រម៉ៃឃើញថាអ្នកក៏នឹងឆ្លងកាត់់ផ្លូវនោះដែរ។
ពេលព្រឹក សូមកុំគិតថាអ្នកពិតនឹងរស់់ដល់់ពេលល្ងាចហើយពេលល្ងាច
សូមអ្នកកុំហ៊ានសន្យាថានឹងរស់់ដល់់ពេលព្រឹកឡើយ។
ដូច្នេះ សូមត្រៀមខ្លួនរួចស្រេចជានិច្ចហើយរស់់នៅដោយមិនអោយសេចក្ដីស្លាប់់
មកបង្អើលយើងឡើយ

ព្រឹកមិញនេះ ស៊យម្ល៉េះ បើកឡានជាងដប់់ឆ្នាំហើយមិនដែលបើកបុកសត្វអញ្ចឹងសោះ ស្រាប់់តែថ្ងៃនេះ(១៨កញ្ញា២០១០) ពេលត្រលប់់មកពីផ្សារ ក៏បើកមកដល់់កន្លែងមួយ
ឃើញអីខ្មៅៗមួយដុំស្មានតែសំរាម ក៏មិនបានបង្អង់់ល្បឿន ស្រាប់់តែជិតដល់់ទើបដឹងថាសត្វកំប្រុកមួយគួរអោយស្រលាញ់់ វាពិតជាកូនកំប្រុក ព្រោះមិនជាធំប៉ុន្មានទេ ហើយខ្ញុំមិនដឹងវាកំពុងធ្វើ
អ្វីទេកណ្ដាលផ្លូវ.ខ្ញុំចង់់បោកក្បាលខ្លួនឯង ព្រោះមិនគួរបើកបុកគ្នាសោះ
ដែលកំពុងតែសប្បាយនឹងរកចំណីអាហារ ក្នុងថ្ងៃនេះមេឃមានពន្លឺស្រឡះល្អ ដែលកាលពីប៉ុន្មានថ្ងៃហើយមេឃមិនមានអាកាសធាតុល្អសោះ ព្រោះ
ព្យុះធំបកមកពីអាមេរិក នំាទាំងភ្លៀង ធាតុត្រជាក់់,ពពកខ្មៅ មកគ្រប់់ដណ្ដប់់មេឃគ្រប់់ទិសទី។
ខ្ញុំសូមនិយាយទៅកាន់់សត្វកំប្រុកគួរអោយស្រលាញ់់ តែអភ័ព្វនោះថា
សូមអភ័យទោសអោយខ្ញុំផង…ទង្វើដ៏អាក្រក់់របស់់ខ្ញុំនេះគឺដោយអចេតនាទេ!!!
សូមកំប្រុកឯងមានសេចក្ដីសុខសប្បាយនិងសំណាងល្អជានិច្ច
ក្នុងជាតិក្រោយ។

ទស្សនវិទូThalès(ចុងសតវត្សទី៧-ដើមសតវត្សទី៦មុន គ.ស)

Thalèsកើតនិងស្លាប់់នៅMilet។លោកប្រហែលជាទស្សនវិទូ
ដំបូងគេបង្អស់់ ហើយជាអ្នកបង្កើតធរណីមាត្រ។ក្រោយមកលោកបានធ្វើ
ជាវិស្វករបំរើពួកស្ដេចនៅនរគLydieដែលបានពង្វាងឬគ្រប់់គ្រង
ផ្លូវទឹកHalysដើម្បីអនុញ្ញាតិអោយកងទ័ពរបស់់ស្ដេចCrésusឆ្លងកាត់់។
Thalèsបានបង្រៀនអ្នករកស៊ីធ្វើដំណើរតាមសមុទ្រ
អោយចេះប្រើហ្វូងផ្កាយរូបខ្លាឃ្មុំធំ(Grand  ours)ដើម្បីដឹកនំាដំណើររបស់់ខ្លួន។លោក
បានបង្កើតប្រក្រតិទិនហើយបានគណនាចំងាយរបស់់នាវាដែល
មើលឃើញពីដីគោក ដោយប្រើវិធានត្រៃថាន។ក្នុងទេពកោសល្យនេះ,
លោកអាចប្រើប្រាស់់ឯកសារវិទ្យាសាស្រ្តនិងសាសនាដែលជា
កេរដំណែលមកពីអារ្យធម៌Babylone។
គេដំណាលថាThalèsថ្ងៃមួយពេលកំពុងសង្កេតមើលផ្កាយ ស្រាប់់តែធ្លាក់់ចូលក្នុងរណ្ដៅមួយហើយមនុស្សទំាងឡាយនំាគ្នា
សើចចំអកអោយលោក ដែលអួតខ្លួនថាស្គាល់់វត្ថុទំាងឡាយលើមេឃ,
តែបែរជាមិនឃើញថាខ្លួនឯងកំពុងឈរនៅទីណា។ពួកគេសើចចំអកពី
ឧប្បត្តិហេតុនេះ ជាការប្រសើរហើយដែលទស្សនវិទូមិនអាចសើចចំអក
តបទៅវិញ។ពួកគេមិនអាចធ្លាក់់ក្នុងរណ្ដៅគឺមកពីពួកគេនៅក្នុងទីនោះ
រហូតតែម្ដង ហើយមិនដែលព្យាយាមសង្កេតមើលវត្ថុខ្ពស់់ក្នុង
លំហអាកាសឡើយ។
Thalès ចាត់់ថាទឹកជាដើមកំណើតនៃអ្វីៗទំាងអស់់។ផែនដីគឺជាថាស
សំប៉ែតមួយដែលមានទឹកនៅខាងក្រោម។លោកយល់់ថាប្រាជ្ញាញ្ញាណ
នៃពិភពលោកគឺព្រះ ។គំនិតនេះដូចទៅនឹងទ្រឹស្ដីរបស់់Platonច្រើន
មែនទែនណាស់់តើ។ដើម្បីពន្យល់់អោយជឿ….លោកថាទឹកបង្កើតដី
ដោយកំណករឹង។ទឹកបង្កើតខ្យល់់ដោយរំហួតហែង។ ហើយដីនិងខ្យល់់
បង្កាត់់គ្នាបង្កើតបានមួយចំណែកជាភ្លើង និងមួយចំណែកទៀត
ជាសត្វលោក។

ទស្សនវិទូAristote(៣៨៤-៣២២ មុន គ.ស)

Aristote មានឪពុកឈ្មោះNicomaqueនិងម្ដាយឈ្មោះPhestias។
លោកមានដើមកំណើតមកពីក្រុងStagire។Nicomaqueបានទទួល
នូវការគោរពរាប់់អានពីAmintasដែលជាស្ដេចនគរMacédoine
ហើយលោកបានរស់់នៅបំរើស្ដេចនេះដោយអាស្រ័យលើចំណេះដឹង
របស់់លោកខាង វិជ្ជាពេទ្យ។គេបានសួរAristoteថា៖តើយើងចំណេញ
អ្វីពីការនិយាយកុហក?
លោកឆ្លើយថា៖មិនបានត្រូវគេជឿ
នៅពេលដែលនិយាយប្រាប់់ការពិតអោយគេជឿ
។លោកចូលចិត្តនិយាយ
ប្រាប់់ជារឿយៗដល់់មិត្តភក្ដិនិងសាវ័ករបស់់លោកទោះនៅទីកន្លែងណាក៏ដោយ
ដែលលោកជួបយ៉ាងដូចនេះថា៖គំហើញទាញយកពន្លឺបានមកពីបរិយាកាស
ហើយ ព្រលឹងទាញយកពន្លឺបានមកពីវិជ្ជា
។លោកជឿថាសមធម៌មិនទាន់់
ធានាបានសុភមង្គលទេ ព្រោះថាត្រូវបន្ថែមទ្រព្យសម្បត្តិរបស់់ខ្លួន
ប្រាណនិង ទ្រព្យសម្បត្តិលោកកិយផងដែរ បើមិនអញ្ចឹងទេ អាចនឹង
រស់់នៅរងទុក្ខវេទនាបាន តែកាលណារស់់នៅខ្វះខាតរបស់់របរចំាបាច់់
សំរាប់់ជីវិត ឬ ក៏មានការពិបាកណាមួយស្រដៀងដូចនោះ

លោកប្រដូចព្រះដូចPlatonដែរថា មិនមានខ្លួនប្រាណ(ជាព្រលឹង) ហើយ
ព្រលឹងវិញ្ញាណសន្ធឹងទៅឆ្ងាយដល់់ឋានសួគ៌ ហើយមិនមានធ្វើចលនា។
វត្ថុទំាងឡាយលើផែនដី ដូចគ្នានឹងវត្ថុទំាងឡាយនៅឋានសួគ៌ដែរ ទទួលការ
គ្រប់់គ្រងដោយច្បាប់ដូចគ្នា។ចំពោះធាតុទំាងបួនមានទឹក ដី ភ្លើង ខ្យល់់,លោក
បន្ថែមធាតុមួយទៀតគឺÉtherដែលមានចលនារង្វង់់មូលខុសពីវត្ថុធាតុផ្សេងទៀត។
ព្រលឹងក៏អញ្ចឹងដែរ មិនមែនផ្សំផ្គុំដោយវត្ថុធាតុទេប៉ុន្តែជាសមិទ្ធិផលកំពូលដំបូងបង្អស់់។
ចំណែកខ្លួនប្រាណជាវត្ថុធាតុធម្មជាតិមានសរីរាង្គនិងជីវិតមានថាមពល។
ឪពុកម្ដាយដែលបង្ហាត់់បង្រៀនកូន គួរអោយគោរពកោតសរសើរជាងឪពុកម្ដាយណា
ដែលគ្រាន់់តែពេញចិត្តបង្កើតកូនមក។ឪពុកម្ដាយដែលគួរអោយគោរព
កោតសរសើរនោះ គឺមកពីពួកគេ ផ្ដល់់មធ្យោបាយដល់់កូនអោយរស់់
បានប្រសើរ រីឯឪពុកម្ដាយដែលគ្រាន់់តែពេញចិត្តបង្កើតកូននោះ ផ្ដល់់
ដល់់កូនតែមធ្យោបាយអោយជីវិតរស់់តែប៉ុណ្ណោះ។

ទស្សនវិទូPlaton(៤២៨-៣៤៧ មុន គ.ស)

ប្លាតុងមានឪពុកឈ្មោះAriston និងម្ដាយឈ្មោះPérictioné។
លោកជាអ្នកក្រុងអាតែន។ម្ដាយរបស់់លោកជាប់់ខ្សែញាតិជា
មួយSolon,អ្នកតែងច្បាប់់និងកំណាព្យដ៏ល្បីម្នាក់់ជាប់់នាមក្នុង
បណ្ដាបណ្ឌិតទំាងប្រាំពីររបស់់ប្រទេសក្រិក។បណ្ឌិតSolonមាន
បងប្រុសឈ្មោះDropidesដែលបង្កើតជាបន្តបន្ទាប់់Callaischosហើយ
Critias ដែលបានធ្វើជាចៅក្រមក្នុងបណ្ដាចៅក្រមទំាងសាបសិប
ហៅថាTrentes,និងGlaucon បន្តមកទៀតCharmide និង
Périctioné ដែលបានរៀបការជាមួយAristonហើយបង្កើតPlaton
មកក្នុងជំនាន់់ទី៦រាប់់បន្តពីSolon។ចំណែកឯឪពុករបស់់Platonវិញ,ឮគេ
ថាតវង្សត្រកូលពីCodrusដែលជាកូនរបស់់MélanthosដែលThrasylos
ជាអ្នកប្រវត្តិសាស្រ្តបានប្រាប់់ថាជាកូនចៅរបស់់អាទិទេពPoseidon។
Speusippeនៅក្នុងសៀវភៅ Le banquet de Platon,Cléarque
នៅក្នុងសៀវភៅÉloge de Platon ហើយនិងAnaxilédès ក្នុងសៀវភៅ
Traité de la philosophieភាគពីរ បាននិយាយរៀបរាប់់រឿង
មួយដែលឮពេញក្រុងអាតែនថា៖កាលពីPerictionéទើបធំពេញវ័យក្រមុំ,
Aristonចង់់ចាប់់រំលោភ ប៉ុន្តែក៏បានឃើញមុខអាទិទេពApollonចេញមកជួយ
សង្រ្គោះPérictionéហើយថែរក្សានាងអោយនៅព្រហ្មចារីរហូតទាល់់
ដល់់ពេលសំរាលកូនប្លាតុងមកនៅថ្ងៃទី៧ឧសភាជាថ្ងៃខួបកំណើតរបស់់
Apollonនៅឯក្រុងDelphes។Hermippe និយាយថា ប្លាតុង បានទទួល
មរណភាពក្នុងពិធិជប់់លៀងអាពាហ៏ពិពាហ៏មួយក្នុងជន្មាយុ៨១ឆ្នាំ។
ក្នុងពេលកំពុងប្រលងប្រជែងការនិពន្ធរឿងផ្នែកសោកនាដកម្ម,ស្រាប់់តែ
ប្លាតុងបានជួបសូក្រាតនៅខាងមុខរោងល្ខោនDionysos ហើយក្រោយ
ពីបានសំណេះសំណាលគ្នានោះមក,ប្លាតុងក៏បានដុតចោលរឿងនិពន្ធទំាងអស់់
ដែលលោកបានសរសេរ ដោយនិយាយឡើងថា៖
Hephaistoឯងមកទីនេះមក!ប្លាតុងឥឡូវនេះត្រូវការឯង។ចាប់់តំាងពី
កាលនោះមក អាយុ២០ឆ្នាំ,ប្លាតុងក៏បានក្លាយខ្លួនជាសាវ័ករបស់់
សូក្រាត។ប្លាតុងក្នុងទ្រឹស្ដីអំពីគំនិតបាននិយាយថា៖បើសិនសតិចងចាំ
មានមែន,នោះក៏មកពីតែមានគំនិតក្នុងវត្ថុពិត ដោយសារថាសតិចងចាំ
គឹជាសតិចងចំាអំពីអ្វីមួយដែលនៅនឹង(មិនកំរើកឬគ្មានចលនា) ហើយដែលមាននៅតទៅហើយថាមានតែគំនិតទេដែល
ស្ថិតនៅនឹង(សំរាក)។យុត្តិធម៌,ការប្រុងប្រយ័ត្ន,សេចក្ដីក្លាហាននិង
គតិបណ្ឌិតគឺជាទ្រព្យសម្បត្តិរបស់់ព្រលឹង,សម្ផស្សស្អាត,រូបរាងល្អ,
សុខភាពល្អ និងកំលំាងកាយគឺជាទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណ,មិត្តភក្ដិ,
សុភមង្គលនៃមាតុភូមិ,ភាពសំបូររុងរឿងគឺជាទ្រព្យសម្បត្តិខាងក្រៅ។
ពេលវេលាគឺជារូបភាពនៃអនន្តកាល ហើយមាននៅជានិច្ចជាកាលតទៅ
គ្មានទីបញ្ចប់់។ពេលវេលាគឺជាចលនាមេឃព្រោះថាយប់់,ថ្ងៃនិងខែ។ល។
គឺជាចំណែករបស់់ពេលវេលា។ដូច្នេះអ្នកណាដែលលុបបំបាត់់ការបង្កើត
ពិភពលោកបាន ក៏លុបបំបាត់់ពេលវេលាបានដែរ។ចាប់់តំាងពី
ពិភពលោកត្រូវបានបង្កើតមក,ពេលវេលាក៏កើតមានឡើង។បន្ទាប់់ពី
ពេលវេលាកើតមានហើយ,ព្រះអាទិត្យ,ព្រះចន្ទ និងភពនៃប្រព័ន្ធព្រះអាទិត្យទំាងអស់់ត្រូវបានកកើតឡើងដែរ។ដើម្បី
អោយសត្វលោកបានស្គាល់់ចំនួនម៉ោងនិងចំនួនលេខ ទើបព្រះបានផ្ដល់់ពន្លឺព្រះអាទិត្យអោយពួកគេ។មានមិត្តភាពបីប្រភេទគឺ៖
១_មិត្តភាពដែលកើតមានមកពីធម្មជាតិ
២_មិត្តភាពដែលកើតមានមកពីសង្គម
៣_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ

មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពកុម្ដាយនិង
កូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។
មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នា ការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។
រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួល
អោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។
ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺ
មិត្តភាពនៃសេចក្ដីស្រលាញ់់។

ទស្សនវិទូសូក្រាត(៤៧០-៣៩៩ មុន គ.ស)

សូក្រាតមានឪពុកឈ្មោះSophronisqueដែលជាជាងចំលាក់់ថ្ម
និងម្ដាយឈ្មោះPhénarèteជាឆ្មបសំរាលកូន។សូក្រាតកើតនៅទីក្រុង
Athènesក្នុងខ័ណ្ឌAlopèce។លោកពូកែវោហារណាស់់ទាល់់តែចៅក្រម
ទាំងសាបសិបTrentesក្រោមឱវាទរបស់់Spartesបានហាមមិនអោយ
បង្រៀនវីជ្ជាវោហារ ហើយម្យ៉ាងទៀតបានត្រូវAristophaneនិយាយ
ចំអកអោយថាជាមនុស្សពូកែបង្ហាញរឿងហេតុអាក្រក់់ថាត្រឹមត្រូវល្អ។
សូក្រាតដូចÉchineដែរដែលបានបង្រៀនវិជ្ជាវោហារមុនគេបង្អស់់។
ប៉ុន្តែលោកបានធ្វើសុន្ទរកថាមុនគេអំពីសុជីវធម៌(របៀបរបបរស់់នៅ)។
ហើយ លោកសូក្រាតជាទស្សនវិទូទីមួយដែលត្រូវគេថ្កោលទោស
ប្រហារជីវិតហើយត្រូវបានប្រហារជីវិត។
សូក្រាតមិនចង់់ធ្វើដំណើរឆ្ងាយទេលើកលែងតែទៅធ្វើទាហាន។
លោកចូលចិត្តកីឡាណាស់់។គេដឹងថាសូក្រាតបានចូលទៅវាយប្រយុទ្ធ
នៅឯAmphipolisហើយបានជួយលើកXénophonឡើងពេលធ្លាក់់ចេញ
ពីសេះក្នុងពេលច្បំាងគ្នានៅឯDéliumហើយបានជួយសង្រ្គោះជីវិតXénophon។
ខណៈដែលអ្នកក្រុងអាតែននំាគ្នារត់់គេចខ្លួនយ៉ាងប្រសាច,សូក្រាតវាយ
ប្រយុទ្ធដកថយយឺតៗហើយដោយស្ងប់់ស្ងាត់់ ហើយងាកក្រោយម្ដងៗ
ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុញច្រានសត្រូវណាដែលបំរុង
លោតមកលើរូបលោក។សូក្រាតជាមនុស្សដាក់់់ទាបខ្លួន មិនវាយឫក
ប៉ុន្តែប្រកបដោយមោទនភាពចំពោះខ្លួនឯង ៖ថ្ងៃមួយAlcibiade
(សិស្សរបស់់លោក)បានប្រគល់់ជូនលោកនូវដីធ្លាធំមួយដើម្បីទុកសង់់ផ្ទះ។
សូក្រាតបាននិយាយទៅAlcibiadeថា៖បើខ្ញុំត្រូវការស្បែកជើងហើយប្អូន
ឯងយកស្បែកសត្វមកអោយខ្ញុំធ្វើស្បែកជើងដោយខ្លួនឯង,តើប្អូនឯងជឿទេ
ថាបើទទួលយកដីឡូនោះមក,គេមិននិយាយដើមទេអី?។ជាញឹកញយ ពេលដែល
សូក្រាតសំលឹងមើលគំនរឥវ៉ាន់់គេដាក់់លក់់នៅទីផ្សារ,លោកស្រដីនឹងខ្លួនឯងថា
“Combien il  y en a dont j`ai nul besoin? “ដែលប្រែថា
តើមានរបស់់ទំាងនោះប៉ុន្មានដែលខ្ញុំមិនត្រូវការទាល់់តែសោះ?លោកសូត្រ
កាព្យមួយនេះញឹកញាប់់ណាស់់៖
“Ornements d`argent et de pourpre servent au théâtre,non à la vie.”
ប្រែថា៖ គ្រឿងតុបតែងលំអពណ៌ប្រាក់់និងក្រហមប្រើសំរាប់់សំដែងល្ខោន,
មិនសំរាប់់ចិញ្ចឹមជីវិតទេ។Aristoteបាននិយាយថាសូក្រាតមានប្រពន្ធពីរគឺ
Xanthippeដែលបានផ្ដល់់កូនប្រុសមួយឈ្មោះLamproclès ហើយប្រពន្ធមួយទៀតគឺ
Myrtoដែលលោកបានរៀបការជាមួយដោយគ្មានចំណងដៃហើយបានមានកូនពីរនាក់់គឺ
Sophroniques និង Ménéxène។

លោកសូក្រាតស្អប់់ខ្ពើមមនុស្សដែលនិយាយចំអកឡកឡើយអ្នកដទៃ
តែលោកលើកតំកើងឫកពារថ្លៃថ្នូររបស់់លោក ហើយមិនដែលបង្គាប់់
លុយពីនរណាម្នាក់់ឡើយ។លោកចូលចិត្តនិយាយថា៖មនុស្សដែលកំពុងឃ្លានបាយ
មិនពិនិត្យមើលទឹកសម្លទេ ហើយមនុស្សដែលស្រេកទឹក
មិនរង់់ចាំគេយកទឹកមកជូននោះទេ ហើយ អ្នកដែលចេះរស់់នៅ
ដោយគ្មានត្រូវការរបស់់របរមិនចំាបាច់់ គឺពិតដូចជាព្រះអាទិទេព។
លោកសូក្រាតអះអាងថា ពេលលំហែគឺជាគុណប្រយោជន៏មួយដ៏ប្រសើរបំផុត។
ចំពោះលោកសូក្រាត,គុណធម៌មានតែមួយទេគឺ ចំណេះដឹង ហើយ
គុណវិបត្តិក៏មានតែមួយដែរគឺសេចក្ដីល្ងង់់។ភាពសំបូរហូរហៀរ និងភាពហ៊ឺហាគឺជាគឺជាគុណវិបត្តិ,មិនមែនផ្លាកសំគាល់់កិត្តិយសនោះទេ។

គេបានស្នើរយោបល់់ពីលោកជាញយថាតើមនុស្សត្រូវតែរៀបការ ឫ
យ៉ាងណា?លោកឆ្លើយតបថា ទោះជាអ្នកធ្វើយ៉ាងម៉េច ក៏នៅតែស្ដាយក្រោយដែរ។
លោកទូន្មានអោយយុវជនយុវនារីឧស្សាហ៏មើលរូបខ្លួនឯងក្នុងកញ្ចក់់
ហើយថាបើឃើញថាខ្លួនឯងរូបស្អាត សូមមានមោទនភាពចំពោះខ្លួនឯងចុះ។
ប៉ុន្តែបើឃើញថារូបខ្លួនឯងអាក្រក់់ សូមបំភ្លេចវាចោលដោយចំណេះដឹងរបស់់ខ្លួន។

ថ្ងៃមួយលោកសូក្រាតបានអញ្ជើញភ្ញៀវអ្នកមានៗមកញុំាអាហារនៅ
ឯផ្ទះរបស់់លោក,ស្រាប់់តែXanthippeប្រពន្ធរបស់់លោកមានអារម្មណ៏មិន
ស្រួលក្នុងចិត្ត ។លោកក៏និយាយប្រាប់់ថាកុំទោម្នេញចិត្តអី,បើពួកគេ
មនុស្សល្អជាទេ ពួកគេនឹងចូលមកអង្គុយឯតុដោយស្ម័គ្រចិត្ត។ប៉ុន្តែប្រសិន
ជាពួកគេជាមនុស្សមិនល្អជាវិញ សូមកុំខ្វល់ខ្វាយចិត្តធ្វើអី។លោកនិយាយ
ថាមនុស្សទំាងអស់់រស់់នៅដើម្បីញុំា រីឯលោកវិញញុំាដើម្បីរស់់។
លោករស់់នៅមានរបៀបរបបល្អប្រសើរណាស់់ដែលអនុញាតិអោយលោក
តែម្នាក់់ឯងរួចខ្លួនពីជំងឺប៉ែសចង្រៃ(la peste)ដែលបានរាតត្បាតទីក្រុងអាតែន។
លោកអះអាងថាមានបីសាចដែលបង្ហាញអនាគតរបស់់លោក ហើយថាអំពើល្អជារបស់់
មានសារៈសំខាន់់ រួចថាលោកដឹងតែរឿងមួយប៉ុណ្ណោះគឺសេចក្ដីល្ងង់់របស់់ខ្លួនឯង
ហើយអ្នកដែលឆាប់ទិញការកោតសរសើរ នឹងមិនមានសង្ឃឹមរស់់ដល់់ចាស់់ទេ។
Mélitos,Lycon និង Anytos(Mélitos ជាអ្នកប្រឌិតការចោទប្រកាន់់)បាន
ចោទប្រកាន់់សូក្រាតថាមានទោសដោយការមិនទទួលស្គាល់់ព្រះអាទិទេពរបស់់រដ្ឋ
និងចង់់នំាបញ្ចូលព្រះអាទិទេពថ្មី ហើយក៏ចាប់់ទោសផងដែរពីការបង្ខូចយុវជន។
ពិន័យទោសដែលគេដាក់់ស្នើ៖គឺមរណភាព។សូក្រាតត្រូវបានគេថ្កោលទោស
ដោយការបោះឆ្នោតលើសពីសំលេងប្រឆំាងចំនួន២៨១សំលេង។កាលដែល
ចៅក្រមស្នើអោយគេថ្កោលទោសលោកដោយដាក់់ពិន័យប៉ុន្មាននោះ,លោក
សូក្រាតបានប្រកាស់់ថានឹងបង់់ប្រាក់់ចំនួន២៥drachmes(Eubulideថាលោក
សន្យាបង់់ដល់់់១០០drachmes)។ភ្លាមនោះដោយចៅក្រមមានការអ៊ូអ៊ែ,លោកក៏
មានប្រសាសន៌បន្ថែមទៀតថា៖សំរាប់់អ្វីដែលខ្ញុំបានធ្វើ,ខ្ញុំគិតថាលោកអ្នកគួរតែ
ចិញ្ចឹមខ្ញុំអោយរស់់នៅឯPrytanée។ពេលនោះ ពួកគេក៏ថ្កោលទោស
សំលាប់់លោកដោយ៨០សំលេងភាគច្រើន។គេយកលោកទៅដាក់់គុក រួចហើយ
ប៉ុន្មានក្រោយមក លោកក៏ផឹកទឹកថ្នាំពុល(la cigue)បន្ទាប់់ពីមានការសន្ទនា
ជាច្រើនហូរហែរដែលលោកប្លាតុងបានសរសេររៀបរាប់់ក្នុងសៀវភៅPhédonរបស់់លោក។
លោកសូក្រាតទទួលមរណភាពមិនយូរប៉ុន្មានផង ស្រាប់់តែអ្នកក្រុងអាតែន
ទួញសោកស្ដាយហើយក៏បិទទីប្រកួតកីឡា និងសាលាហ្វឹកហ្វឺនកីឡា រួចនំាគ្នា
មកថ្កោលទោសអ្នកចោទប្រកាន់់សូក្រាតទំាងអស់់,ខ្លះអោយនិរទេសខ្លួន ឯ
Mélitos ត្រូវទទួលទោសប្រហារជីវិត។ពួកគេផ្ដល់់កិត្តិយសដល់លោកសូក្រាត
ដោយបានស្ថាបនារូបចំលាក់់សូក្រាតធ្វើពីទង់់ដែង ដែលជាស្នាដៃរបស់់Lysippe,
តំកល់់នៅឯPompéion។

Stephen Hawking ថា ព្រះមិនបានបង្កើតសាកលលោកទេ

ក្នុងធម្មជាតិ,អ្វីមួយតែងកើតចេញមកពីអ្វីមួយផ្សេងទៀត ហើយក៏គ្មានអ្វី
ដែលរលាយបាត់់សូន្យគ្មានសល់់អ្វីនោះដែរ លើកលែងតែព្រះយេស៊ូដែល
បានចាកចេញពីភពផែនដីទៅដោយគ្មានបានបន្សល់់អដ្ឋិធាតុអីបន្តិចសោះ
ឡើយ។នេះខុសពីព្រះពុទ្ធដែលបានចាកចេញទៅនិពា្វនដោយបន្សល់់អដ្ឋិធាតុ
ដែលគេរក្សារហូតដល់់សព្វថ្ងៃ។ទស្សនវិទូក្រិកDémocriteបាននិយាយថា៖
Rien ne naît de néant,ni ne retourne au néant.ដែលប្រែថា
គ្មានអ្វីកើតមកពីភាពទទេ ហើយក៏គ្មានអ្វីវិលត្រលប់់ទៅកាន់់ភាពទទេដែរ។
បើអ្នកដុតក្រដាស់់មួយសន្លឹក,ក្រដាស់់នោះឆេះទៅជាកំទេចផេះ និងផ្សែងអស់់
តែមិនឆេះហើយរលាយបាត់់ដោយគ្មានសល់់កំទេចកំទីនិង ផ្សែងនោះឡើយ។
នេះជាច្បាប់់រក្សាទុកវត្ថុធាតុ(Loi de la conservation de matière)។
ទំងន់់ឬម៉ាសវត្ថុមួយមិនទាន់់ឆេះរលាយបាត់់=ទំងន់់រម៉ាសវត្ថុនោះដែលឆេះ
រលាយបាត់់ជាផេះនិងផ្សែង។ទោះជាយ៉ាងណាមានឧប្បត្តិហេតុមួយដែលកើត
ឡើងនៅក្នុងរូងខ្មៅ(Black Hole)គឺថាអ្វីទំាងអស់់ដែលត្រូវបានស្រូបចូលក្នុង
រូងខ្មៅនោះនឹងរកមិនឃើញនៅក្នុងសាកលលោកយើងនេះទៀតទេព្រោះវាត្រូវ
ចាកចេញទៅនៅក្នុងសាកលលោកមួយផ្សេងទៀត។

មហាតារាវិទូអង់់គ្លេសម្នាក់់គឺលោកStephen Hawking បានមានប្រសាសន៏
ថាព្រោះតែមានច្បាប់់ទំនាញ ទើបសាកលលោកអាចនឹងកកើតខ្លួនឯង
បានចេញពីភាពទទេ។ការកើតមានដោយឯងៗនេះ បង្ហាញច្បាស់់ថាវាមាន
ហេតុផលមួយដែលថាត្រូវមានអ្វីមួយជាជាងគ្មាន។ដូច្នេះលោកយលថាព្រះពុំ
បានបង្កើតសាកលលោកទេ។សៀវភៅដ៏ល្បីល្បាញមួយរបស់់លោកគឺA Brief
History of Timeដែលចេញលក់់ក្នុងឆ្នាំ១៩៨៨បានបង្ហាញពីគំនិតរបស់់លោក
រួចស្រេចទៅហើយ ។លោកយល់់ថាBig Bangគ្រាន់់តែជាផលវិបាកនៃច្បាប់់
ទំនាញតែប៉ុណ្ណោះ។ខ្ញុំបានអានសៀវភៅនេះរួចពីរបីដងហើយៗបានជ្រាបខ្លះៗ
អំពីគំនិតរបស់់លោកដែលនំាអោយឃើញថាលោកគឺជាមនុស្សគ្មានជំនឿ
សាសនាឡើយ ពោលគឺគឺលោកអត់ជឿព្រះទេ។
តារាសាស្រ្តជាវិជ្ជាផ្នែកមួយដែលទាល់់គំនិតពីដើមកំណើតសាកលលោក
ព្រោះមិនដឹងថាសាកលលោកកើតចេញពីណា រឺក៏ថាព្រោះអ្វី?គំនិត
សាកលលោកកើតចេញពីភាពទទេរបស់់លោកគឺដូចគ្នានឹងគំនិតរបស់់
លោកFred Hoyleដែរ ដែលបានគិតថាសាកលលោកមានតែកើតមកឯងៗ
ទេ គឺថាសាកលលោកបង្កើតឧស្ម័នអ៊ីដ្រូហ្ស៊ែន(H)ឥតឈបឈរ គ្រប់់
កាលៈទេសៈ។គួរអោយឆ្ងល់់ណាស់់ មិនដឹងយ៉ាងម៉េចបានជាធម្មជាតិ
ជ្រើសរើសផ្លូវនេះ?ប៉ុន្តែក្នុងជំនឿសាសនាហិណ្ឌូនៃប្រទេសឥណ្ឌាព្រះ
ក៏កើតមកឯងៗដែរ ហើយក៏មិនថាហេតុអី មកពីអ្វីបានជាព្រះត្រូវតែ
កើតមក ?តែក៏ចង់សួដែររថាហេតុអីបានជាមានអ្វីៗកើតឡើងក្នុង
សាកលលោកយើងនេះ?ឬមួយមកពីធម្មជាតិបានជ្រើសរើសផ្លូវនេះ
ជាជាងផ្លូវងងឹតដែលអត់់មានអ្វីទំាងអស់់?ទេ? …សាសនាហិណ្ឌូបាន
រៀបរាប់់ច្បាស់់ទៀតថា បន្ទាប់់ពីសាកលលោកកើតមានឡើងអស់់
មួយរយៈពេល ក៏ដល់់ពេលវិនាសទៅវិញឯងៗដែរ រួចហើយទើបចាប់់
ផ្ដើមកកើតជាថ្មីទៀត គឺថាកើតមានហើយវិនាស, កើតមានហើយវិនាស, …
ដោយឆ្លាស់់គ្នា ៖បើមិនអីចឹងទេ ម៉េចយុត្តិធម៌? យើងនឹងសួរធម្មជាតិថាហេតុ
ម្ដេចបានជាអោយកើតមានសាកលលោកជៀសជាងអត់់(អត់់មានរហូត)?
ធ្វើយ៉ាងនេះទើបត្រឹមត្រូវ?។មានតារាវិទូខ្លះថែមទំាងបានមានជំនឿថា
សាកលលោកយើងនេះជាកំណើតទីប្រាំហើយ រាប់់តំាងពីដើមរៀងមក!
យី!គេដឹងមកពីណាថាជាកំណើតទីប្រាំហើយនោះ?ដើម្បីយល់់ដឹងការពិត
អំពីរឿងអស់់ហ្នឹង តើត្រូវធ្វើយ៉ាងម៉េចទៅ?វិទ្យាសាស្រ្តរុករកគំហើញ
ក្នុងធម្មជាតិបានច្រើនណាស់់ គឺអាចថាដឹងសព្វគ្រប់់ ថែមទំាងដឹងថា
សាកលលោកកើតមកពីកាលណា ពីណា ប៉ុន្តែគ្រាន់់តែគ្មានភស្តុតាង ។
យើងអាចមានសង្ឃឹមថាថ្ងៃណាមួយយើងនឹងមានទំនាក់់ទំនងជាមួយ
មនុស្សក្រៅភព,មនុស្សលោកយើងអាចជ្រាបដឹងអំពីការពិតនេះ ដោយ
រំពឹងថាពួកមនុស្សភពក្រៅអាចនំាចំណេះដឹងថ្មីដល់់យើងធ្វើអោយយើង
អាចយល់ច្បាស់់ឡើងថែមទៀតអំពីសាកលលោក គឺដឹងពីសាកលលោក
យើងផងនិងសាកលលោកក្រៅផង ដោយហេតុថាថាសហោះរបស់់គេមិន
ទំនងធ្វើដំណើរក្នុងលំហទេ ព្រោះវាស៊ីពេលវេលាច្រើនសន្ធឹកពេក
ដូច្នេះពិតជាទៅណាមកណាមិនទាន់់ចិត្តទាល់់តែសោះ ។ម្យ៉ាងទៀត
ទោះជាថាសហោះគេនោះហោះលឿនស្មើពន្លឺព្រះអាទិត្យក៏ដោយ ក៏នៅ
តែមានការពិបាកហោះហើរព្រោះថាសូម្បីហោះពីផែនដីទៅកាន់់ផ្កាយ
(ជិតផែនដីជាងគេបំផុត)Alpha Centauriក៏ត្រូវប្រើរយៈពេលជាងបួនឆ្នាំ
ដែរទើបទៅដល់់។ដូច្នេះឃើញថាមិនទាន់់ចិត្តទេ ហើយម្យ៉ាងទៀតតាម
ទ្រឹស្ដីរឺឡាទីវិតេរបស់់អាញ ស្តាញ ក៏នឹងនំាអោយយើងមិនជឿថាអាចមាន
យានណាហោះនូវល្បឿនស្មើពន្លឺបានទេព្រោះម៉ាសរបស់់យាននោះនឹង
រីកមាឌធំៗឡើងៗដល់់អនន្ត។ចំពោះរឿងទាក់់ទងជាមួយមនុស្សភពក្រៅ,
លោកStephen Hawkingបានអោយដំបូន្មានថាសូមជៀសវាងការទាក់់ទង
ជាមួយមនុស្សភពក្រៅ ព្រោះអាចនឹងទទួលគ្រោះមហន្តរាយ។តែលោក
យល់់ថាដើម្បីអនាគតផែនដី,យើងមានតែធ្វើអាណានិគមលំហអាកាសទេ
ហើយបានប្រាប់់ថាយើងគួរតែចាប់់ផ្ដើមធ្វើអាណានិគមលំហអាកាសនៅ
ចុងសតវត្សនេះទើបអាចរស់់រានផុតគ្រោះមហន្តរាយនៃធម្មជាតិដែលកាន់់
តែគំរាមខ្លាំងលើជីវិតសត្វលោកលើផែនដីនេះហើយ។

លក្ខណ‍របស់ព្រះ៖
របស់់ដែលមិនចេះកើត ក៏នឹងមិនចេះស្លាប់់ ដូចជាលក្ខណៈរបស់់ចតុកោណ
ត្រីកោណ ឬ រង្វង់់ដែលមិនបានកើតក៏នឹងមិនចេះស្លាប់់ដែរ។ចតុកោណ,
ត្រីកោណ និងរង្វង់់ គឺគ្មានត្រូវនរណាបានបង្កើតវាឡើយ គឺមានឯងៗ
ដោយគ្មានទីចាប់់ផ្ដើម គ្មានទីបញ្ចប់់។ដូចគ្នានេះ ព្រះក៏មានលក្ខណៈ
អញ្ចឹងដែរគឺមិនបានកើតហើយក៏នឹងមិនចេះស្លាប់់ដែរ ព្រោះព្រះមានឯង
ជានិច្ចជាកាលរៀងរហូត។ ព្រះយេស៊ូបានកើត ជាមនុស្សលោកពិតមែន
ប៉ុន្តែព្រះវិញ្ញាណរបស់់ព្រះអង្គជាព្រះ ។ហេតុដូចនេះហើយកាលដែល
ព្រះអង្គច្យុតមកចាប់់កំណើតជាមនុស្សលោក ក៏នឹងមិនអាចអមតៈបាន។
ដូច្នេះ សំណួរមួយដែលចោទសួរថាតើព្រះមកពីណា?គ្មានន័យអ្វីទេ ពីព្រោះ
ព្រះគ្មានកំណើតនិងគ្មានទីបញ្ចប់់។ព្រះមិនសិ្ថតនៅក្នុងលំហនិងពេលវេលា
ដូចមនុស្សលោកយើងនេះទេ។