Monthly Archives: ខែសីហា 2010

ទស្សនវិទូParménide

មានដើមកំណើតមកពីទីក្រុងÉlée,Parménideជាកូនប្រុសរបស់់Pyrès
និងជាសាវ័ករបស់Xénophane,ប៉ុន្តែThéophraste ក្នុងសៀវភៅសន្ទរកថា
ខ្លី(Abrégé)របស់់លោកបាននិយាយថាParménideគឺជាសាវ័ករបស់់
Anaximandre។ទោះបីលោកជាសាវ័ករបស់់Anaximandreក៏ដោយ,
ក៏Parménideមិនដែលនិយាយត្រូវគ្នាជាមួយគាត់់ដែរក្រោយមក។លោកមាន
មិត្តជិតស្និទ្ធពីរនាក់់,ម្នាក់់ឈ្មោះAminias ហើយម្នាក់់ទៀតឈ្មោះDiochète,
សាវ័ករបស់់Pythagore,ជាមនុស្សក្រីក្រកំសត់់ តែជាមនុស្សល្អដែលលោក
សេពគប់់ជាងគេ ហើយដែលលោកបានសាងសង់់វិហារតូចមួយធ្វើអំណោយ
ជូនក្រោយពីគាត់់ស្លាប់់ទៅ។ជាអ្នកមាន ហើយមានកិត្តិនាមល្បី,Parménideបាន
ត្រូវដឹកនំាអោយរស់់នៅមានជីវិតប្រកបដោយគតិបណ្ឌិត មិនមែនដោយXénophane
ទេ គឺដោយមិត្តសំលាញ់់របស់់លោកAminias។លោកគឺជាអ្នកដែលបានបង្ហាញ
មុនគេបង្អស់់ថាផែនដីរាងមូល ហើយស្ថិតនៅកណ្ដាលសាកលលោក។
សំរាប់់លោក,មានធាតុតែពីរយ៉ាងទេគឺភ្លើងនិងធាតុដី។ភ្លើងគឺជាអ្នកបង្កើតលោក
រីឯដីគឺជារូបធាតុ។មនុស្សកើតមកពីធាតុដី។ក្នុងខ្លួនមនុស្សមានធាតុត្រជាក់់ និង
ធាតុក្ដៅដែលជាធាតុផ្សំផ្គុំក្នុងវត្ថុធាតុនីមួយៗ។ចិត្តនិងព្រលឹងគឺជាធាតុតែមួយ
គត់់។មានទស្សនវិជ្ជាពីរបែប៖មួយបែបនិយាយពីការពិត មួយបែបទៀតដូចជា
មតិឬយោបល់់។ហេតុនេះហើយបានជាកាលមួយលោកបាននិយាយដូចនេះថា៖
ត្រូវតែរៀនអោយស្គាល់់អ្វីៗទំាងអស់់,ហើយបេះដូងរឹងមំាចំពោះការពិត,ហើយមតិ
មនុស្សមិនត្រូវស្ថិតនៅជាជំនឿពិតទេ។លោកក៏ជាទស្សនវិទូតែងកំណាព្យដូចHésiode,
Xénophane និង Empédocle ដែរ។លោកយកវិចារណញ្ញាណជាលក្ខណៈវិនិច្ឆ័យ
ហើយប្រកាស់ថា៖ វិញ្ញាណទំាងប្រាំរបស់់យើងបោកបញ្ឆោតយើង។លោកបាន
និយាយដូចនេះថា៖កុំខំប្រឹងយកភ្នែកខ្វាក់់,ត្រចៀកថ្លង់និងអណ្ដាត មកធ្វើជាវិធាន
ក្នុងការស្វែងរកការពិត។មានតែវិចារណញ្ញាណទេដែលជាអ្នកកាត់់ក្ដី។
ហេតុដូច្នេះហើយបានជាTimonបាននិយាយពីលោកថា៖Parménide
ក្អេងក្អាងជ្រុលពេកហើយ ។ចំណេះដឹងខ្ពស់់ប្រយុទ្ធប្រឆាំងនឹងគំហើញ
ខុសនិងការបោកបន្លំរបស់់វិញ្ញាណ។Platonបានសរសេរការសន្ទនា
មួយដាក់់ចំណងជើងថាParménide ឬ គំនិត។Parménideបានកត់់សំគាល់់
មុនគេបង្អស់់ថា ផ្កាយព្រឹក និងផ្កាយល្ងាចគឺជា ភពតែមួយ។ចំពោះរឿងហ្នឹង,
អ្នកខ្លះថាគឺPythagoreទេ។មានParménideម្នាក់់ផ្សេងទៀតដែលបានសរសេរ
អំពីវិជ្ជាថ្លែងសន្ទរកថា។

Advertisements

ទស្សនវិទូXénophane

Xénophaneជាកូនប្រុសរបស់់ Dixios ឬ​ បើតាម Apollodoreថា
ជាកូនប្រុសរបស់់ Orthmène de Colophon ។Timon បានសរសេរ
កាព្យសរសើរលោកយ៉ាងដូច្នេះថា៖Xénophane ដោយមិនអួតអាង
បានទិតៀនកំហុសរបស់់Homère។លោកបានភៀសខ្លួនមករស់់នៅឯ
Catane លើកោះ Sicile (ប្រទេសអ៊ីតាលី)បន្ទាប់់ពីត្រូវបានគេបណ្ដេញ
ចេញ។អ្នកខ្លះថាលោកគ្មានគ្រូអាចារ្យទេ ឯខ្លះទៀតថាលោកមានគ្រូអាចារ្យ
ម្នាក់់ឈ្មោះ Boton ឬ Archelaos ។ Sotionថាលោករស់់នៅក្នុងជំនាន់់
Anaximandreហើយថាលោកបានសរសេរកំណាព្យពោលសរសើរ
និងកាព្យទួញសោកខ្លីៗនិងកាព្យរិះគន់់បញ្ឈឺចិត្តប្រឆាំងនឹងHésiode
និង Homère ចំពោះអ្វីដែលកវីទំាងពីរនេះបាននិយាយពីព្រះអាទិទេព។
លោកសូត្រកាព្យលោកខ្លួនឯងហើយគេថាលោកបានទំាងសរសេរ
ទ្រឹស្ដីប្រឆាំងនឹងThalès និង Pythagore ហើយថាលោកបានវាយ
ប្រហារÉpiménideផងដែរ។លោករស់់បានអាយុយឺនយូរ ហើយបានប្រាប់់
យើងដូចនេះថា៖ចិត្តគំនិតរបស់់ខ្ញុំបានហោះហើរលើទឹកដីក្រិកអស់រយៈកាល
៦៧ឆ្នាំហើយ ប៉ុន្តែតំាងពីខ្ញុំកើតមកមុនហ្នឹង២៥ឆ្នាំកន្លងផុតទៅ,មែន,
ត្រង់់ចំណុចនេះទោះជាយ៉ាងណា ខ្ញុំចេះនិយាយប្រាប់់ការពិត។
លោកបាននិយាយថាអ្វីទំាងអស់់កើតចេញពីលោកធាតុបួនយ៉ាង,
ហើយថាពិភពលោកមានច្រើនរាប់់មិនអស់់ ហើយមានការប្រែប្រួល។
ពពកកកើតឡើងនៅពេលចំហាយទឹកដែលបង្កឡើងដោយព្រះអាទិត្យ
ហើរឡើងខ្ពស់់ទៅក្នុងបរិយាកាសជុំវិញ។សារធាតុអាទិទេពគឺមូលដូចស្វ៊ែរ
ហើយមិនមានការស្រដៀងបន្តិចនឹងសារធាតុមនុស្សលោក។អាទិទេពឮ
អ្វីទាំងអស់់ ឃើញអ្វីទំាងអស់់ ប៉ុន្តែ មិនដកដង្ហើមទេ។អាទិទេពគឺវិញ្ញាណ
គតិបណ្ឌិត អនន្ត។លោកគឺជាទស្សនវិទូទីមួយដែលបានបង្ហាញថាអ្វី
ដែលបានកើតឡើងហើយត្រូវរលាយទៅវិញ ហើយថា ព្រលឹងគឺជាដង្ហើម។
លោកថាត្រូវទៅជួបស្ដេចអោយរង្វើលបំផុតឬរបៀបដ៏ល្អបំផុតដូចEmpédocle
បាននិយាយថាគាត់់មិនអាចស្វែងរកអ្នកមានប្រាជ្ញា ៖មែនហ្នឹង,ត្រូវតែប្រកបដោយគតិបណ្ឌិតដើម្បីស្វែងរកអ្នកដែលប្រកបដោយ
គតិបណ្ឌិត,គាត់ថា។

កាលពីដើមនៅស្រុកខ្មែរ៖ទីណាមានទឹកទីនោះមានត្រី

នៅស្រុកខ្មែរកាលពីដើម៖ទីណាមានទឹកទីនោះមានត្រី
សព្វថ្ងៃ មិនអញ្ចឹងទេ! ព្រោះ ខ្មែរឥឡូវមានប្រជាជនច្រើនជាង
ពីដើមឆ្ងាយណាស់់ ហើយម្យ៉ាងទៀតមានអាណិកជនយួនរាប់លាននាក់វា
ចូលមកនៅស្រុកខ្មែរយើងដោយសេរី ហើយវាមានមុខរបរនេសាទពាសពេញ
ប្រទេស ផ្ទៃទន្លេមេគង្គ ទន្លេសាប សូម្បីច្បាប់់ហាមនេសាទក្នុងរដូវត្រីពង ក៏វា
មិនខ្លាចពីព្រោះមេដឹកនំាខ្មែររណបវា ។ច្បាប់នោះដូចជាសំរាប់តែចាប់អ្នកនេសាទ
ខ្មែរតូចតាចទៅវិញ។ដូច្នេះត្រីនឹងហិនហោច ដូចទឹកហោច ស្រមោចស៊ីត្រីអស់់។
នៅស្រុកខ្មែរសព្វថ្ងៃ៖ ទីណាមានទឹកទីនោះមានអ្នកស្ទូចត្រី។


ព័ត៌មានពាក់ព័ន្ធមួយដកស្រង់ចេញពីវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១វិច្ឆិកា២០១៣៖
សហគមន៍​នេសាទ​ត្រើយកោះ ខេត្ត​កំពត បាន​ចាប់​រឹប​អូស​ទូក​នេសាទ​វៀតណាម ពីរ​គ្រឿង និង​ឃាត់​ខ្លួន​អ្នក​នេសាទ​វៀតណាម ៨​នាក់​ទៀត នៅ​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​មិន​បាច់​ពឹងពាក់​អាជ្ញាធរ​ជួយ​អន្តរាគមន៍។

បណ្ដាញ​សហគមន៍​ត្រើយកោះ លោក នាក់ សេន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ថា អ្នក​នេសាទ​ខ្មែរ​ប្រហែល ១០០​នាក់ ដែល​កំពុង​នេសាទ​នៅ​ក្នុង​សមុទ្រ​នៅ​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ស្រាប់​តែ​ប្រទះ​ឃើញ​ទូក​វៀតណាម ពីរ​គ្រឿង ជា​ទូក​អូស​គូ ក៏​ប្រកូកប្រកាស​គ្នា​ចាប់​ទាំង​យប់​តែ​ម្ដង៖ «ប្រជា​នេសាទ​យើង ៣០​ទូក ហើយ​យើង​ផ្ដុំ​គ្នា​ប្រហែល​ជា​ជិត ១០០​នាក់ ពីព្រោះ​អី​វា​អូស​ចូល​មក​ខាង​ក្នុង​កោះ​ការ៉ាំង ចេញ​ក្រៅ​អ៊ីចឹង​ទៅ យើង​ចាប់​បាន​នៅ​ខាង​ក្រៅ​កោះ​ត្រងោល…»។

លោក​ថា ទូក​វៀតណាម អូស​គូ គឺ​ច្បាប់​ខ្មែរ​ហាម ព្រោះ​ការ​នេសាទ​បែប​នេះ​បណ្ដាល​ឲ្យ​មង​ដែល​គេ​ដាក់​អូស​នៅ​បាត​សមុទ្រ បំផ្លាញ​រុក្ខជាតិ​ស្មៅ​សមុទ្រ​គ្រប់​ប្រភេទ រួម​ទាំង​ជីវចម្រុះ​បាត​សមុទ្រ​ផង និង​បំផ្លាញ​ត្រី​តូច​ធំ​ទាំងអស់​ផង។ លោក​ថា សហគមន៍​នេសាទ​របស់​លោក​បាន​ប្រគល់​ទូក និង​អ្នក​នេសាទ​វៀតណាម ទាំង​នោះ​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពត លោក ស សារិន ដើម្បី​សុំ​បញ្ជាក់​ព័ត៌មាន​បន្ថែម​ទេ នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ដោយ​លោក​ផ្ដាច់​ទូរស័ព្ទ​ជាច្រើន​ដង។

ចំណែក​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ត្រាន់ វ៉ាន់ថុង (Tran Van Thong) បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ លោក​ថា ការ​ដោះស្រាយ​បែប​ណា​នោះ គឺ​ស្ថាន​កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត​ព្រះសីហនុ ទេ​ដែល​មាន​អាទិភាព​ដោះស្រាយ​ជាង​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ភ្នំពេញ។

ស្រប​ពេល​ដែល​មន្ត្រី​ខណ្ឌ​ជលផល​ខ្មែរ​មិន​លើក​ទូរស័ព្ទ និង​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​ភ្នំពេញ​អះអាង​ថា មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​នោះ។ ប្រជា​នេសាទ​នៅ​ខេត្ត​កំពត បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​នេសាទ​វៀតណាម ទាំង​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​បាត់​ហើយ ដោយ​មាន​អន្តរាគមន៍​ស្ងាត់ៗ​ពី​មន្ត្រី​ថ្នាក់​លើ៖ «ខ្ញុំ​ឮ​ថា​ដោះ​លែង​វិញ ដោយសារ​បទ​ល្មើស​ធំៗ​វា​ពាក់ព័ន្ធ​ច្រើន ពាក់ព័ន្ធ​អ្នក​ធំ​ជាង​ជលផល​ហ្នឹង​ទៀត ដល់​អ៊ីចឹង​គាត់​អត់​ហ៊ាន»។

ទាក់ទង​ការ​នេសាទ​ខុស​ច្បាប់​នៅ​ខេត្ត​កំពត នេះ​ដែរ មាន​ប្រជាពលរដ្ឋ​ជាច្រើន​តវ៉ា​ថា សព្វថ្ងៃ​នេះ​មាន​ការ​នេសាទ​ខុស​ច្បាប់​ជាច្រើន​កំពុង​កើត​ឡើង ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដូច​ជា​ឧបករណ៍​ឆក់​ជាដើម ហើយ​មិន​មាន​ការ​បង្ក្រាប​ឡើយ៕

ព័ត៌មានមានប្រយោជន៏អី?

ហ៊ើយ! មួយថ្ងៃៗអានព័ត៌មានៗៗ មើលព័ត៌មានៗៗ…មិនចេះចប់់
មិនចេះហើយ..មកដល់់វើតប្រេសព័ត៌មានទៀតហើយ!! បើមិនចឹងទេ
មានតែរឿង រឿងប្រឌិត រឿងពិត…ខ្ញុំមិនដឹងអានមួយណា ស្ដាប់់មួយណា
ទាល់់តែសួរចិត្តខ្លួនឯងសិន …មិនចេះតែអាន ចេះតែមើលទេ…:)ខ្លាច
ខាតពេល ខ្លាចអានច្រើនពេកវិលមុខរយៈពេលប៉ុន្មានឆ្នាំនេះ ខ្ញុំលែងសូវអាន
ព័ត៌មាន ជាពិសេសចាប់់តំាងពីស្រុកខ្មែរគ្មានអ្វីប្រែប្រួល គឺនៅដដែលៗមកនោះ ទោះបីសម័យនេះគេហៅថាសម័យព័ត៌មាន(Information Age)ទៅ
ហើយ…ដែលព័ត៌មានហោះហើរសឹងលឿនជាងពន្លឺទៅទៀត!!!នេះក៏ដោយ
សារម្នាក់់ៗអាចសរសេរ បញ្ជូនសារ ដំណឹងទៅគ្នាទៅវិញទៅមកតាមចិត្ត ហើយ
សឹងគ្រប់់កាលៈទេសៈ(សំរាប់់អ្នកមានទូរស័ព្ទដៃ)។ខ្ញុំមិនសូវដឹងថាព័ត៌មានមាន
ប្រយោជន៏អីខ្លះទេ…វាអាចធ្វើអោយខ្ញុំមានបញ្ញាអត់់?
គេថា”អានច្រើន កើនប្រាជ្ញា”..តិចមានអ្នកខ្លះអានច្រើនថយប្រាជ្ញា ស្រេចហ្មង!!!
មិនដឹងដែរ ព័ត៌មានចូលក្នុងខួរក្បាលច្រើនពេក..អាចឈឺក្បាល? ដូចជារៀនច្រើនពេកអាចវិកលចរិកដែរ?ខ្ញុំធ្លាប់់ជួបប្រទះមនុស្សម្នាក់់ដែលទៅ
ជាអីចឹងនោះ ព្រោះឮគេថាប្រឹងរៀនច្រើនពេក។សព្វថ្ងៃនេះ សម័យព័ត៌មាន
បាននិងកំពុងកែទំរង់់ជីវភាពមនុស្សលោកគ្រប់់គ្នា ជាពិសេស អ្នកប្រើប្រាស់់
អ៊ិនធើនែត ដែលភាគច្រើនញៀន ឫកំពុងជក់់នឹងការចូលមកលើបណ្ដាញ
ទាក់់ទងគ្នា សាសងគ្នា ចែចង់់គ្នា មើលរូបភាព វិឌីអូ លេងហ្គាម អានព័ត៌មាន
រៀន ចំលង សរសេរ ….មិនចេះអស់់មិនចេះហើយ ហើយពួកគេភាគច្រើន
មិនសូវចេះប្រើពេលទំនេរដែលនំាអោយអ្នកខ្លះថាញៀននឹងអ៊ីនធើនែត៖
ព្រោះមួយថ្ងៃនៅតែសំកុកខាងមុខកញ្ចក់់កុំព្យូទ័រ។ ការញៀននេះ មិនមែន
មិនមានផលវិបាកលើសុខភាពនោះទេ …វាដូចជាមើលទូរទស្សន៏ ឬលេង
ហ្គេមនិនថេនដូ ច្រើនពេកចឹងដែរ ៖ភ្នែកឡើងស្រវាំង អាចនំាអោយមីញ៉ូបភ្នែក
បាត់់បង់់ទំនាក់់ទំនងជាមនុស្សជុំវិញខ្លួន ដូចជាបងប្អូនឪពុកម្ដាយ មិត្តភក្ដិ
អ្នកជិតខាង …ហើយជាពិសេសសុខភាពតែម្ដង ៖ខ្លួនប្រាណមនុស្សសត្វ ត្រូវការ
ហាត់់ប្រាណរាល់់ថ្ងៃជាប្រចាំ យ៉ាងតិច មួយថ្ងៃម៉េចក៏បាន១៥ ទៅ៣០នាទីដែរ
ដើម្បីសុខភាពផ្លូវកាយផ្លូវចិត្ត ។មានមនុស្សច្រើនណាស់់ដែល ចូលចិត្ត
ខ្ជិលដោយ ឃើញថាមើលទូរទស្សន៏ ស្រណុកជាងអាន ហើយសប្បាយចិត្ត ឃើញ
អ្វីដែលគួរអោយសប្បាយលើកញ្ចក់់រូបភាពរស់់រវើក ក៏គិតតែពីដេកស៊ីមើលហើយ
មើលទៀតទាល់់តែខ្លួនប្រាណដើរលែងចង់់រួច៖ក្បាលពោះធំមិនដឹងដុះចេញពីណា?
នេះ ដោយសារ «នៅលើផែនដីទេ អានាង! បើឯងទៅនៅស្ថានីយអវកាស
អន្តរជាតិ(ISS)វិញ ឯងច្បាស់់ជាមិនរស់់ទេ!!!ឯងដឹងទេថា នៅទីនោះ
ឯងត្រូវតែហាត់់ប្រាណមួយថ្ងៃអោយបានពីរម៉ោងកន្លះ រៀងរាល់់ថ្ងៃក្នុង
មួយសប្ដាហ៏ ប្រាំមួយថ្ងៃ!!!បើមិនចឹងទេ ឯងច្បាស់់ជាអត់់បានត្រលប់់មក
ផែនដីវិញទេ!!!»ខ្ញុំអើយខ្ញុំ តើគួរអានព័ត៌មានរាល់់ថ្ងៃ ?ដូចជាខ្ជិលដល់់ហើយ ដូចជាគ្មានអីចំលែកសោះ..ចង់់អានព័ត៌មានណាចំលែក? អត់់មានផង!!
តើអានច្រើនចំរើនប្រាជា្ញ?ចឹងដូចជាចង់់អានដែរ!
ព័ត៌មានមានប្រយោជន៏ ទាល់់តែយើងចេះយកវាមកប្រើ…
ចំណេះដឹងក៏ចឹងដែរ មានប្រយោជន៏ទាល់់តែយើងចេះយកវាមកប្រើ។
បើយើងគ្រាន់់តែដឹងហើយ វាចេះតែលង់់ជ្រៅទៅៗក្នុងសតិរបស់់យើង
យើងនឹងភ្លេចវាអស់់ …សូម្បីនឹកឃើញតែបន្តិចក៏មិនបាន។
ដឹងទេថា សតិចងចាំរបស់់មនុស្សយើង កាន់់តែថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះកោសិកាសរសៃប្រសាទ(Neurones)ងាប់់អស់់មួយៗថ្ងៃជាង
មួយពាន់់កោសិកាហើយមិនមានកោសិកាថ្មីណាកើតមកទៀតទេ។
ដូច្នេះកាលណាមនុស្សកាន់់តែចាស់់ សតិចងចំាក៏កាន់់តែថយ រហូតទាល់់
តែអស់់ នៅដំណាក់់កាលចុងក្រោយនៃជីវិត៖គេថាគាត់់វង្វេង មិនស្គាល់់កូនឯង
ប្រពន្ធឯង ….!នេះមកពីភ្លេចទេដឹង? ៖ប្រហែលមិនមែនមកពីវង្វេងទេ!!!

ន័យថាវង្វេងដូចជាច្រលំដូចជាច្រលំថាម្នាក់់នេះកូនរបស់់គាត់់។តាមពិត
គាត់់អត់់ចាំថាម្នាក់់នេះជាកូនរបស់់គាត់់ដោយសារសតិចងចាំរបស់់គាត់់
ចុះខ្សោយខ្លាំងពេកនោះអី។សម័យព័ត៌មាន ជាសម័យសព្វថ្ងៃ ដែលមនុស្ស
គ្រប់់គ្នាទាក់់ទងគ្នាបានយ៉ាងឆាប់់រហ័ស អាចដឹងព័ត៌មានផ្សេងៗ
បានយ៉ាងលឿនទាន់់ចិត្ត រស់់នៅទាន់់សម័យ អាចចែករំលែកចំណេះដឹងគ្នា
ទៅវិញទៅមកយ៉ាងឆាប់់ហ័សទោះជារស់់នៅឃ្លាតគ្នាឆ្ងាយយ៉ាងណា
នៅទីណាលើផែនដីនេះ។ប៉ុន្តែដោយចិត្តនិងចំណេះដឹងរបស់់មនុស្សលោកខុសៗគ្នា,
ដូច្នេះការចាប់់អារម្មណ៏នឹងព័ត៌មានផ្សេងៗរបស់់មនុស្សម្នាក់់ៗក៏ខុសគ្នាដែរ។

លួចថតរូបមិត្តភក្ដិចិត្តមួយថ្លើមមួយ!

ព្រឹកមិញនេះ ដើរលេងមាត់់ទន្លេ ជួបប្រទះមិត្តចិត្តមួយថ្លើមមួយ
ក៏លួចថតមកទុកចែកគ្នាមើលកំសាន្តលេង..ព្រោះមិនសូវជួបប្រទះ
មិត្តដ៏ល្អកំររកបានបែបនេះណាស់់!:)
អ្វីដែលមិត្តចិត្តមួយថ្លើមមួយទំាងពីរនាក់់នេះកំពុងធ្វើព្រមពេលរួមគ្នា គឹ៖

_  បាំងឆ័ត្រជាមួយគ្នា ក្រោមមេឃភ្លៀងរលឹម
_ស្ដាប់់ចំរៀងmp3ស៊កត្រចៀកម្ខាងម្នាក់់
_ញុំាបាយរួមគ្នាក្នុងចានតែមួយ និង

_ទឹកមួយដបផឹកជាមួយគ្នា

(សូមកុំសង្ស័យថាជាLesbiansអី):-)

ទស្សនៈនានាអំពីស្នេហា អាពាហ៍ពិពាហ៍ មិត្តភាព,,,

ស្នេហាមានឥទ្ធិពលខ្លាំងណាស់់លើជីវិតមនុស្សម្នាក់់ៗដោយម្យ៉ាង
ក៏មកពីយើងមិនអាចរស់់ឫមិនចង់់រស់់នៅម្នាក់់ឯងហើយម្យ៉ាងទៀត
វាទាក់់ទងនឹងតណ្ហាកាមទេពដែលនំាអោយមនុស្សគ្រប់់វ័យត្រូវការ
គូស្នេហ៏ប្រចាំជីវិតនោះ។កំណាព្យ ចំរៀង ពិរោះៗច្រើនរាប់់មិនអស់់
សុទ្ធតែរៀបរាប់់ពីសេចក្ដីស្នេហាដ៏ល្អល្អះ ដ៏គួរអោយច្រណែន ។
ពាក្យសាសងនៃគូស្នេហ៏ មានន័យគួរអោយចង់់ស្ដាប់់ មានពាក្យពេចន៏
ពិរោះនំាអោយអ្នកផងចង់់ដឹងឮ ព្រោះវាធ្វើអោយចិត្តសប្បាយ។
ទស្សនវិទូ ប្ល៉ាតុងយល់់ថា គ្មានអ្វីមានសារៈសំខាន់់ជាងស្នេហាទេ,
វាសំខាន់់លើសក្រុមគ្រួសារ,វាសំខាន់់លើសកិត្តិយស សំខាន់់លើស
ទ្រព្យសម្បត្តិ និងអ្វីៗទំាងអស់់ដែលបង្កើតរបស់់ទំាងអស់់នោះ។

ខាងក្រោមនេះជាទស្សនៈនានារបស់់កវីបណ្ឌិតទំាងឡាយក្នុងលោក
ដែលបានបញ្ចេញទស្សនៈអំពីស្នេហាកាលពីយូរកន្លងមកហើយ។

១_ជីវិតដូចជាផ្កា ស្នេហាដូចជាទឹកឃ្មុំ។( (Victor Hugo)

២_ស្នេហាគឺជាជំងឺម្យ៉ាងដែលគ្មាននរណាព្យាបាលបាត់់លើកលែងតែ
អ្នកមានជំងឺនោះ។(Adolphe Ricard)

៣_ ចំពោះស្នេហា ជ័យជំនះមានតែមួយទេ គឺការភៀសខ្លួនចេញ។
(Napoléon Bonarparte)

៤_អាពាហ៍ពិពាហ៍គឺជារណ្ដៅកប់់ខ្មោចស្នេហា។(Chamfort)

៥_ស្នេហាគឺជាកូនទេវតាក្រមួយ ប៉ុន្តែវាក៏ជាកូនទេវតាមានដែរ។កូនទេវតាក្រ៖
បានជាក្រ ព្រោះវារហេមរហាម វាទាមទារ វាសុំចែករំលែក។ កូនទេវតាមាន៖
បានជាមានព្រោះវាទូលាយដៃជើងខាងប្រាក់់កាសចំពោះមនុស្សដែលខ្លួន
ស្រលាញ់់។(Platon)

៦_ស្នេហាគឺជាជំងឺមួយបែបមានបីរយៈ៖ស្រេកឃ្លាន សេពសោយ
និងធុញទ្រាន់់។(Meil Man)

៧_ស្នេហាមានរសជាតិជាងអាពាហ៍ពិពាហ៍ ដូចគ្នានឹងអានប្រលោមលោក
មានរសជាតិជាងអានប្រវត្តិសាស្រ្តដែរ។(Chamfort)

៨_ក្នុងសង្រ្គាមស្នេហា ការភៀសខ្លួនចេញគឺជាមហាជ័យជំនះមួយ។(Petrarque)

៩_ស្នេហាវាកើតឡើងហើយរលាយបាត់់ទៅវិញមិន
ដែលតាមបំណងយើងឡើយ។( Mrs Girardir)

១០_ការបាត់់មុខក៏ជាឱសថល្អណាស់់ដែរក្នុងកិច្ចការប្រឆាំងនឹងស្នេហា។
(Lafontaine)

១១_មានស្នេហាក្នុងបេះដូងគឺមានសំពាយឥវ៉ាន់់មួយយ៉ាងធ្ងន់់តាមខ្លួន។
(Francois Coppee)

១២_ ស្នេហាគឺជាល្បែងមួយយ៉ាង ចំណែកកិត្តិយសជាភារៈកិច្ច។(P. Carneille)

១៣_ស្នេហាបរិសុទ្ធមានតិចណាស់់ តិចជាងការរាប់់អានស្មោះត្រង់់ទៅទៀត។(អនាមិក)

១៤_ស្នេហាគឺជាអ្វីដែលខ្ញុំមិនយល់់ មិនដឹងមកពីណា ហើយក៏មិនដឹងហេតុអ្វី
បានជាវាបាត់់ទៅវិញ។( Ms Sendery)

១៥_បុព្វហេតុនៃសេចក្ដីស្នេហាគឺជាអ្វីដែលខ្ញុំពុំយល់់ ប៉ុន្តែអានុភាព
របស់់វាយើងមិនអាចស្មានជាយ៉ាងណាទេ។ប្រការដែលខ្ញុំពុំយល់់នោះ
ពិតមែនតែវាមិនប៉ុន្មាន ប៉ុន្តែវាអាចធ្វើអោយផែនដីកក្រើកបាន។(Pascal)

១៦_ស្នេហាពិតមែនតែវាមិនធំដុំប៉ុន្មាន ប៉ុន្តែវាជាបញ្ហាដ៏ធ្ងន់់ធ្ងរបំផុត
ក្នុងជីវិតមនុស្សលោក។(Franess Neay)

១៧_គ្មានទេសភាពណាគួរអោយអាណិតអាសូរជាង
ទេសភាពស្នេហាទេ។(Ms de Lespinage)

១៨_ប្រការដែលគួរអោយស្ដាយខាងស្នេហាគឺកាលពីក្មេង ការពិសោធន៍វានៅខ្វះ
ដល់់ទៅចាស់់មានការពិសោធន៍ពេញខ្លួន។(Roche Peche)

២០_មនុស្សនៅក្មេងមិនទាន់់ស្គាល់់តំលៃនៃសេចក្ដីស្នេហាយ៉ាងណាទេ!
ស្នេហាតែកាមគុណមួយមុខគឺជាកាកសំណល់់នៃសេចក្ដីស្នេហាបរិសុទ្ធ។(Dante)

២១_ការសារភាពស្នេហាចំពោះមនុស្សដែលខ្លួនស្រលាញ់់ជាការល្អហើយ។
ប៉ុន្តែបើយើងរក្សាទុកវាតែក្នុងចិត្តវិញ វាកាន់់តែប្រសើរទៅទៀត។ (អនាមិក)

២២_រៀបការមួយដងក្នុងមួយជីវិតគឺជាករណីកិច្ច។បើរៀបការពីរដងគឺជាដំណើរ
លីលា ហើយបើរៀបការបីដងគឺជាដំណើរលីលាហើយឆ្កួតមួយជីវិត។Dutch proverb)

២៣_ព្រះអាទិទេពបង្កើតស្រីមក បែបដូចជាសំរាប់់គេស្រលាញ់់ជាជាង
ខ្លួនស្រលាញ់់គេ ។ដូចគ្នានេះ,ផ្កាសំរាប់់គេក្រអូប ជាជាងក្រអូបខ្លួនឯង។
(Alphonses Esquirase)

២៤_ស្រីច្រើនយំសោកមុនអាពាហ៍ពិពាហ៍ ចំណែកប្រុសវិញច្រើនយំសោកក្រោយអាពាហ៍ពិពាហ៍។(Polsh Prorur)

២៥_ស្នេហានំាអោយសប្បាយបានតែមួយរយៈពេលប៉ុន្តែពេលណាវា
នំាអោយកើតទុក្ខគឺមួយជីវិតតែម្ដង។(Jean-Pierre Claris)

២៦_ស្នេហាដូចជាផ្កាក្រពុំ ចំណែកឯអាពាហ៍ពិពាហ៍ដូចជាផ្ការីក(ខ្ញុំ)

២៧_ស្ហេហាគឺស្រឡាញ់តែមនុស្សម្នាក់ ៖គេមិនអាចស្នេហាមនុស្សពីរនាក់បានឡើយ។(ខ្ញុំ)

២៨_ស្នេហាគឺចង់អោយមនុស្សប្រុសស្រីពីរនាក់បានរួមរស់ជាមួយគ្នា។(ខ្ញុំ)

២៩_ស្នេហាគឺកើតចេញពីបេះដូងបរិសុទ្ធ។បេះដូងបរិសុទ្ធគឺមិនទទួល
ឥទ្ធិពលក្រៅពីឥទ្ធិពលបេដូងរបស់ខ្លួនឯងឡើយ។(ខ្ញុំ)

សូមកំសាន្តចំរៀងវីឌីអូចិនមួយបទខាងក្រោម​៖

ស្នេហាកើតចេញពីបេះដូង ឬ ពីខួរក្បាល?

មិនទាន់់ដឹងចិត្តអ្នកដែលសួរថាតើស្នេហាជាអ្វី? មានច្រើនគ្នាណាស់់
នំាគ្នាសួរថាស្នេហាជាអ្វី? ប៉ុន្តែគេគ្រប់់គ្នាប្រាកដជាចេះស្នេហា!!!
(ស្នេហាគ្មានគ្រូអាចារ្យណាបង្រៀនទេ ,មនុស្សសត្វចេះឯងគ្រប់់គ្នាពីធម្មជាតិ )
ស្នេហា ,តាមន័យដែលយើងដឹងឮគ្រប់់គ្នា គឺការស្រលាញ់់ស្និទ្ធស្នាល
ស្រលាញ់់ស្អិតរមួតនឹងអ្វីមួយ ឬ នរណាម្នាក់់ ដូចគេថាស្នេហាមាសប្រាក់់
ស្នេហាបង ស្នេហាអូន ស្នេហាប្រទេសជាតិ…. អញ្ចឹង ពាក្យស្នេហា
មិនមែនប្រើសំរាប់់តែចំពោះបុរសស្រ្តី ដែលស្រលាញ់់គ្នា
ជាគូរគ្រង ជាគូរស្នេហ៏ នោះទេ។ទោះបីយ៉ាងណា ន័យដែលប្រើ
ទូលំទូលាយគឺស្នេហារវាងប្រុសនិងស្រីក្នុងបំណងកាមគុណ និង
ចំណងរស់់នៅជាមួយគ្នាបេះមិនដាច់់ ដែលហៅថាស្នេហាបរិសុទ្ធ។
ហ៊ឺ! ពិបាកណាស់់បើយើងថា ស្នេហាសំរាប់់តែបុរសជាមួយនឹងស្រ្តី…
ព្រោះមិនដឹងថាពួកប្រុសស្រលាញ់់ប្រុស(Gays)និងពួកស្រីស្រលាញ់់ស្រី
(Lesbians) គេអន់់ចិត្តយ៉ាងណា ព្រោះគេក៏មានស្នេហាដែរ
ហើយថែមទាំងទាមទារសិទ្ធិស្មើនឹងស្នេហារវាងប្រុសនិងស្រីដែរនោះ។
កំណើតនៃប្រុសស្រលាញ់់ប្រុស ឬ ស្រីស្រលាញ់់ស្រី មានតំាងពី
រាប់់ពាន់់ឆ្នាំមកហើយ គ្រាន់់តែឧប្បដិហេតុនេះមិនគួរអោយ
កត់់សំគាល់់ប៉ុន្មានព្រោះមិនសូវសំបូរស្នេហាបែបនេះទេ ប៉ុន្តែវាពុំទាន់់
មានច្រើនក៏ដោយសារប្រជាជនពិភពលោកពុំទាន់់កើតមានច្រើននោះដែរ។
ពិភពលោកសព្វថ្ងៃមានមនុស្សប្រុសស្រលាញ់់ប្រុស និងស្រីស្រលាញ់់
ស្រីចំនួនប្រមាណពី២០០លាននាក់់ទៅ៣០០លាននាក់់ទៅហើយ។
ដូចនេះ ឃើញថាច្រើនសំបើមណាស់់ ហើយវាមិនចេះចុះថយឡើយ
គឺកាន់់តែកើនច្រើនឡើង ដោយហេតុថាពួកគេបានទទួលសិទ្ធិកាន់់តែ
ច្រើនដែរ ដូចជាអាចរៀបការជាមួយគ្នា ហើយមួយឆ្នាំៗមានក្បួនដង្ហែរ
ដែលបង្ហាញនូវមោទនភាពនៃការស្រលាញ់់ភេទដូចគ្នានេះ លើដងវិថី
យ៉ាងអធឹកអធ័មទៀតផង !មានប្រទេសជឿនលឿនមួយចំនួន នៅទ្វីបអឺរ៉ុប
និងអាមេរិក បានយល់់ព្រមអោយពួកគេអាចរៀបអាពាហ៏ពិពាហ៏ស្រប
ច្បាប់់បានដែរ។យ៉ាងនេះ បានជាប្រទេសមួយចំនួនដែលមិនព្រមទទួល
ស្គាល់់សិទ្ធិរៀបអាពាហ៏ពិពាហ៏របស់់ពួកគេ ដូចជាប្រទេសឥណ្ឌា
មិនពេញចិត្តចំពោះប្រទេសអាមេរិក កាណាដា ជាដើមដែលបើកសិទ្ធិ
អោយអ្នកស្រលាញ់់ភេទដូចគ្នាអាចរៀបការបាននោះ, បានបង្ហាញ
កិរិយារបស់់ខ្លួនយ៉ាងច្បាស់់ដូច នៅពេលដែលនាយករដ្ឋមន្រ្តីនៃ
ប្រទេសកាណាដា Stephen Harperបានទៅទស្សនកិច្ចនៅប្រទេស
ឥណ្ឌាកាលពីប៉ុន្មានឆ្នាំកន្លងទៅ ។ លោក Singhនាយករដ្ឋមន្រ្តី
នៃប្រទេសឥណ្ឌាបានហៅពួកអ្នកស្រលាញ់់ភេទដូចគ្នាថាជាមនុស្សមាន
ជំងឺ(sick people)។លោកមានការមិនសប្បាយចិត្តដែលប្រទេសរបស់់
លោកកើតមានពួកអ្នកស្រលាញ់់ភេទដូចគ្នាកាន់់តែច្រើនឡើង…ប៉ុន្តែរដ្ឋាភិបាល
របស់់លោកនឹងមិនព្រមជាដាច់់ខាតអោយពួកគេមានសិទ្ធិរៀបការស្របច្បាប់់
ដូចប្រទេសកាណាដាឬ អាមេរិកឡើយ!។ព្រឹត្តិការណ៏នេះខ្ញុំដូចជាមិន
សូវយល់់ទេ…?ធម្មជាតិចង់់បន្ថយចំនួនមនុស្ស ?សង្កេតមើលធម្មជាតិចុះ…
ធម្មជាតិប្រើមធ្យោបាយច្រើនយ៉ាងណាស់់ដើម្បីកាត់់បន្ថយកំណើន
ប្រជាជនលើពិភពលោក(មរណភាពដោយជរាភាពនិងជំងឺជាមធ្យោបាយ
ធំជាងគេបង្អស់់ បន្ទាប់់ពីសង្រា្គមឬគ្រោះមហន្តរាយធម្មជាតិ)។
កំណើនពួកអ្នកស្រលាញ់់ភេទដូចគ្នាបានចូលរួមកាត់់បន្ថយកំណើត
ទារកយ៉ាងក្រាស់់ក្រែលដែរតើ:) ពីព្រោះពួកគេមិនអាចបង្កើតកូនបានសោះ។
ប្រពៃណីទទួលស្គាល់់តែអាពាហ៏ពិពាហ៏រវាងបុរសនិងស្រ្តីតែប៉ុណ្ណោះ
ដែលត្រូវបានគេចាត់់ទុកថាស្របច្បាប់់ត្រឹមត្រូវ ព្រោះ អាចបង្កើតកូនចៅបាន។
ប៉ុន្តែសូមជំរាបថា ពួកអ្នកស្រលាញ់់ភេទដូចគ្នានេះ មិនមែនខ្ទើយឡើយ
គឺជាមនុស្សសាមញ្ញធម្មតា មិនដូចមនុស្សខ្ទើយដែលតុបតែងខ្លួន
ជាមនុស្សភេទផ្ទុយពីខ្លួន ហើយថែមទំាងមានមួយចំនួនកែភេទរបស់់ខ្លួន
ដូចជាពីភេទប្រុសទៅជាស្រី ឬ ពីស្រីទៅជាប្រុស ,គួរអោយឈឺសើច
និងងឿងឆ្ងល់់! តែកុំថាអោយគេ …នំាគេខឹង ហើយថាបើយើងជា
គេវិញក៏មានចិត្តដូចគេដែរ ព្រោះគេមិនអាចរស់់ជាមនុស្សដែលធម្មជាតិ
បានប្រគល់់ភេទជូនហើយ បែរជាមិនព្រមទទួលយក!
ឥឡូវ និយាយអំពីសំណួរថាតើស្នេហាកើតចេញពីបេះដូង ឬ ពី ខួរក្បាល?
ពិតជាគួរអោយឆ្ងល់់មែនតើ!កាលណាគេនិយាយពីស្នេហា,គេ
សំដៅបេះដូង ព្រោះវាជាកន្លែងដែលផ្ដួចផ្ដើមស្នេហា?មិនមែននៅខួរក្បាលទេ?
គេថែមទាំងថាបេះដូងគឺតំណាងសេចក្ដីស្នេហា។តាមពិត រឿងនេះវាពិតជា
ឆ្លងកាត់់មកពីខួរក្បាលមុនជាមិនខាន ព្រោះស្នេហាវាត្រូវការភ្នែកមុនដំបូង
ទើបកើតចិត្តស្នេហ៏ ទៅបាន។ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាវានំាដំណឹង
នេះទៅកាន់់បេះដូងនំាអោយបេះដូងលោតកំរើក ខុសចង្វាក់់ធម្មតា
ដោយកើតសេចក្ដីព្រួយភ័យផង អរផងនំាអោយគិតច្រើន ហើយការគិតនេះ
គឺត្រូវការខួរក្បាលដើម្បីពិចារណារិះរកមធ្យោបាយយ៉ាងណាអោយស្នេហា
របស់ខ្លួនទទួលជោគជ័យនិងមិនព្រាត់់ប្រាស់់។ប៉ុន្តែអ្វីទាំងអស់់ស្ថិតនៅក្រោម
ឥទ្ធិពលនៃព្រេងវាសនា,លោកទស្សនវិទូក្រិកHéraclite និយាយអញ្ចឹង។
មានប្រវត្តិរឿងមួយថាស្នេហាកើតចេញពីបេះដូង ដូចនេះ៖យក្សមួយក្បាល
ឈ្មោះTâkaraបានតំាងសីល ហើយបានទទួលអនុភាពសំបើមមួយ
ពីព្រះព្រហ្ម គឺថាគ្មានអាទិទេពណាអាចវាយប្រយុទ្ធឈ្នះបាន លើកលែង
តែបុត្រារបស់់ព្រះសិវៈម្នាក់់តែប៉ុណ្ណោះ។ប៉ុន្តែសម័យនោះព្រះសិវៈនៅ
មិនទាន់់មានបុត្រមួយអង្គនៅឡើយព្រោះ ព្រះអង្គកំពុងតាំងសីលនៅឯ
ហេមពាន្តក្រោយពីព្រះអង្គបានបាត់់ភរិយារបស់់ព្រះអង្គនាង Sâtiដែល
បានទទួលអនិច្ចកម្មបាត់់ទៅហើយនោះ។ដោយហេតុហ្នឹងបានជាព្រះឥន្ទ្រ
ប្រើអោយព្រះកាមទេព(Kama) ចេញទៅបាញ់់ព្រួញស្នេហ៍តំរង់់
ព្រះសិវៈ ដែលកំពុងស្មឹងស្មាធិកណ្ដាលព្រៃហេមពាន្តយ៉ាងសុខសាន្ត។
ក្រោយពីយល់់ព្រមបំពេញបេសកម្មដ៏ប្រកបគ្រោះថ្នាក់់នេះមក ព្រះកាមទេព
ក៏បានចេញទៅដល់់ភ្នំKailasaដោយស្ងាត់់ៗ ហើយលបមើលព្រះសិវៈកំពុងតាំង
សីលមួយស្របក់់ ក៏ព្រះនាងបព៌ត(Parvati)មកដល់់មានដៃកាន់់បុប្ផា
ស្រស់់ល្អមកផង បន្ទាប់់មកព្រះកាមទេពឆ្លៀតឱកាសដ៏ល្អនេះ ដោយហូត
ទាញព្រួញមកបាញ់់តំរង់់ទ្រូង(បេះដូង?)ព្រះសិវៈដើម្បីអោយព្រះអង្គកើតចិត្ត
ស្នេហាចំពោះព្រះនាងParvatiដែលទើបមកដល់់ចំពោះព្រះភក្ត្រ។
ភ្លាមនោះគ្រាប់់ព្រួញហោះទៅចំទ្រូង(បេះដូង?)ព្រះសិវៈៗកើតមានសេចក្ដី
ស្នេហាភ្លាមចំពោះព្រះនាងParvatiហើយព្រមពេលជាមួយគ្នានេះព្រះអង្គ
បានទតឃើញព្រះកាមទេពដែលមានហ៊ានបាញ់់ព្រះអង្គ ទើបព្រះអង្គបើក
ព្រះនេត្រទីបីរបស់់ព្រះអង្គនៅលើថ្ងាស បាញ់់ពន្លឺកំទេចព្រះកាមទេពជា
ផេះមួយរំពេច។ទោះបីយ៉ាងណា សេចក្ដីស្នេហា មិនបានជ្រាបចូលសព្វ
ក្នុងបេះដូងរបស់់ព្រះអង្គទំាងស្រុងភ្លាមទេ ។ដូច្នេះហើយទើបបានជាព្រះសិវៈ
នៅតែបន្តតំាងសីលជាច្រើនឆ្នាំទៀតទើបមករួមស្នេហាជាមួយព្រះនាងParvati
ដើម្បីបង្កើតកូនប្រុសមួយរូបល្អឆ្នើមព្រះនាមKarttikeyaដើម្បីទៅសំលាប់់
អសុរៈTâkaraកំណាចរាតត្បាតលើអស់់អាទិទេពទំាងពួង។

ស្នេហាប្រៀបដូចជាស្វាយស្រគាលដែល គេបេះយកមកបន្ទុំ ៖វាត្រូវការ
ពេលដើម្បីទុំ!អញ្ចឹងហើយបានជាស្នេហាគ្រាដំបូងនំាអោយ
មានការបារម្ភ ព្រោះវាអាចប្រែប្រួល ផ្លាស់់ប្ដូរ ។នេះមកពីស្នេហានៅ
គ្រាដំបូង ស្ថិតនៅលើផ្ទៃនៃការរុករាវ(Niveau​d`exploration)។
បន្ទាប់់ពីពេលកន្លងបានមួយរយៈកាល ទើបវាទុំ ហើយផ្អែម។