Monthly Archives: ខែ​ឧសភា 2010

sam អានថាម៉េច? ថាសម , សាម ឫ សាំ?

ថ្ងៃនេះនឹកឃើញពីការសរសេរភាសាខ្មែរដោយប្រើអក្សរឡាតាំង។
ក្នុងចំរៀងខ្មែរការ៉ាអូកេ មានឃើញសរសេរខ្មែរដោយប្រើអក្សរឡាតាំង
ច្រើន សំរាប់់ជាពិសេសអ្នកដែលមិនចេះអានអក្សរខ្មែរទាំងជនជាតិខ្មែរ
ក៏ដូចជាជនបរទេស ដែលត្រូវការច្រៀងឫហាត់់ច្រៀងចំរៀងខ្មែរយើង
តាមកញ្ចក់់ទូរទស្សន៏ ពេលចាក់់ឌីវីឌីចំរៀងខ្មែរ។ក្នុងការអានភាសាសរសេរនេះច្បាស់់
ជាមានការពិបាកអានជាពុំខានសំរាប់់អ្នកដែលពុំសូវដែលអានការ
សរសេរបែបនោះ.ហើយបើចំពោះជនបរទេសដែលមិនចេះភាសាខ្មែរ
វិញពិតជាមិនងាយអានត្រូវចំៗទាំងអស់់ឡើយ..ដោយម្យ៉ាងមកពី
អ្នកសរសេរក៏មិនមានឯកភាពគ្នាក្នុងការសរសេរភាសាខ្មែរជា
អក្សរឡាតាំងនោះដែរ។ម្ដងឃើញសរសេរយ៉ាងនេះម្ដងឃើញ
សរសេរយ៉ាងនោះ ចំពោះពាក្យតែមួយ នាំអោយអ្នកអានវិលក្បុងម្ដងៗ។
ចំពោះពាក្យ sam អ្នកខ្លះអានថាសម ឫ សំ តែគេអាចអានថា
សាំ ឫ សាមបានដែរ? មានអ្នកខ្លះសរសេរ som ហើយអានថាសម ឫសំតែគួរអានថា សុំ ត្រូវជាងមេនទេ?។ មានពាក្យខ្លះទៀត ដូចជាsopheaអានថាសូភា? ឫសុភា ឫ
សោភា?ហើយចុះពាក្យsambattអានថាសម្បត្តិ, សរសេរចឹងត្រូវទេ? ឫក៏សរសេរ sambathអានថាសម្បត្តិដែរ?
សូមបងប្អូនជួយពិភាក្សាគ្នាងក្រែងដឹងគន្លឺះខ្លះដើម្បីអោយយើង
មានឯកភាពគ្នាក្នុងការសរសេរភាសាខ្មែរឡាតាំងបានត្រឹមត្រូវទាំងអស់់
គ្នា..មិនអោយមានការខ្វែងគំនិតគ្នា មានការអានមិនត្រូវគ្នាជាពិសេស
សំរាប់់ជនជាតិដទៃដែលរៀនភាសាយើង ដូចជាក្នុងពេលរៀនច្រៀង
ចំរៀងខ្មែរយើងតាមរយៈការ៉ាអូកេ។
អរគុណ

Advertisements

La personne comme homo consumens

L`homme de la société de consommation selon Erich Fromm

Nous avons l`abondance, mais nous n`avons pas la joie de vivre.Nous sommes plus riches,mais nous sommes moins libres.Nous consommons davantage,mais nous sommes plus vides…Nous avons beaucoup,mais nous sommes peu.

Erich Fromm, De la désobéissance,Paris,Robert Laffont,1982,p.82 et 87.

Erich Fromm: psychanalyste et philosophe humaniste

Erich Fromm naît à Franfort(Allemagne),le 23 mars 1900.Enfant unique d`une famille juive orthodoxe,il grandit dans un milieu religieux et traditionel.D`ailleurs,son grand-oncle maternel.rabbin de profession se fait devoir de lui enseigner scrupuleusement le Talmud.Fromm fait d`abord des études de droit à Franfort,puis il étudie la philosophie ,la psychologie à Heidelberg.À l`âge de 22 ans,il suit une formation en psychanalyse à l`Université de Munich et il fréquente
l`Institut psychanalytique de Berlin.À la suite d`une auto-analyse sous la supervision de Hans Sachs (l`un des disciples de Freud),dès 1925,il recoit des patients
en consultation et sa pratique psychanalytique se conforme alors à la plus stricte obédience freudienne.
Fuyant le nazisme hitlérien,Erich Fromm émigre aux États Unis en 1934.Il est naturalisé citoyen américain.Dès lors,commence une longue et brillante carrière professionelle à l`Institut international de recherches sociales ,puis dans de nombreuses universités d`État : Colombia,Yale,Michigan,New York. A partir de 1951 ,il enseigne également au département de psychanalyse de l`Université national de Mexico.Pararellement à son enseignment,il mène une carrière de thérapeute(de plus en plus éloigné de l`orthodoxie freudiennne ) et il participe aux travaux du Parti socialiste américain ainsi qu`à ceux du mouvement
en faveur du désarmement (le SANE) .En 1969. il s`installe en Suisse qui l`accepte comme citoyen d`honneur .Il y meurt le 18 mars 1980.

កាលដើមឡើយ

(កាលដើមឡើយ )៖

ប្រយោជន៏ផ្លែឱឡឹក

ធ្លាប់់តែញុំាឱឡឹក ជាពិសេសពេលបាយ មិនដឹងថាវាមានអត្ថប្រយោជន៏
យ៉ាងណាសំរាប់់សុខភាព!តែពេលបានអានទស្សនាវដ្ដីមួយឈ្មោះ
DERNIERE HEURE ទើបដឹងថាឱឡឹកមានប្រយោជន៍ច្រើនបែបសំរាប់់សុខភាព។ប៉ុន្តែការនិយម
ចូលចិត្តញុំាឱឡឹកច្រើនតែក្នុងរដូវក្ដៅ ..ព្រោះវាមានជាតិទឹកច្រើន

ដែលនាំបំបាត់់ការស្រេកទឹក ជំនួសទឹកបានដែរ
ហើយផ្អែមឆ្ងាញ់់ត្រជាក់់ដល់់បេះដូង..ជាពិសេសមុននឹងញុំាដាក់់វាទុក
អោយបានយូរបន្តិចក្នុងទូទឹកកក។
រយៈពេលប្រហែលមួយខែទៀតទេ រដូវក្ដៅមកដល់់ហើយ..ហើយ
ប្រជាប្រិយភាពរបស់់ផ្លែឱឡឹកក៏នឹងកើនខ្លាំងឡើង ប្រជែងនឹង
ផ្លែឈើផ្សេងៗទៀតដែលមានប្រជាប្រិយភាពគ្រប់់រដូវក្នុងមួយឆ្នាំៗ។
មានអ្វីមួយគួរកត់់សំគាល់់ចំពោះតំលៃបរស់់ផ្លែឱឡឹក៖
ក្នុងរដូវទឹកកក ផ្លែឱឡឹកមានតំលៃថ្លៃ ហើយមិនសូវសំបូរទេ…ប្រហែលជាចឹងហើយ៖មិនសូវសំបូរ គឺថ្លៃ?
ប៉ុន្តែតាមពិត ក្នុងរដូវត្រជាក់់ ការនិយមញុំាផ្លែឱឡឹកថយចុះ ក៏ព្រោះ
តែធាតុអាកាសត្រជាក់់មិននាំអោយមនុស្សម្នាចូលចិត្តញុំាប៉ុន្មានដែរ!
ផ្ទុយទៅវិញ ក្នុងរដូវក្ដៅបែរជាពេលមនុស្សម្នាទាំងឡាយចូលចិត្តញុំា
ផ្លែឱឡឹកដែលកាន់់តែសំបូរច្រើនជាងក្នុងរដូវត្រជាក់់ តំលៃឱឡូវបែរជាចុះថោកបន្តិច ឫច្រើនទៅតាមទីផ្សារលក់់ដូរ។
ចឹងមានតែពេលនេះ ហើយដែលគួរញុំាផ្លែឱឡឹកអោយបានច្រើន
ជាពិសេសក្នុងពេលបរិភោគបាយ ដើម្បីញុំាបាយអោយបានឆ្ងាញ់់
ក៏ដូចជាដើម្បីស្រូបជាតិសំខាន់់ៗពីផ្លែឱឡឹកដែលអាចធ្វើអោយ
យើងមានសុខភាពកាន់់តែល្អប្រសើរ។
ផ្លែឱឡឹកមានសារធាតុសំខាន់់មួយចំនួនដែលជួយទ្រទ្រង់់សុខភាព
ដល់់សរីរាង្គកាយ។វា មានសារជាតិម្យ៉ាងហៅថា Lycopène
ច្រើនជាងផ្លែឈើឫបន្លែណាៗទាំងអស់់។គឺសារជាតិនេះហើយដែល
ដែលមាននាទីបញ្ចុះសំពាធឈាម,បើយោងទៅតាមការសឹក្សាស្រាវជ្រាវ
ផ្មីៗកន្លងមក,ទទួលបន្ទុកក្នុងការធ្វើអោយសាច់់ផ្លែឱឡឹកមានពណ៌ក្រហម
មានតួនាទីម្យ៉ាងពិសេសគឺបង្ការជំងឹមហារីក,ជំងឹបេះដូង។ឱឡឹកមានជាតិ
វីតាមីន c ដែរ ដែលមានសារៈសំខាន់់ក្នុងការទប់ទល់់នឹងការឆ្លងជំងឹ និងមេរោគVirus ផ្សេងៗ។ វាមានវីតាមីន A ដែរ ដែលមាននាទីជួយបន្ថយគ្រោះថ្នាក់់នៃជំងឹបេះដូង ជំងឹមហារីក និង
បញ្ហាភ្នែក។ ហើយវាក៏មានវីតាមីនB6ផងដែរដែលជាជំនួយដល់់
សរីរាង្គអោយចេះប្រឈមមុខនឹងបញ្ហាស្រ្តេស និងភ័យស្លន់់។ក្រៅពីមានវីតាមីនទាំងប៉ុន្មានខាងលើ វាមានជាតិរ៉ែ
ម្យ៉ាងឈ្មោះPotassium ដែលជួយកាត់់បន្ថយការឡើងឈាម។

ដូច្នេះ ឃើញថាឱឡឹកមានសារៈប្រយោជន៏ច្រើន
ដែលមនុស្សភាគច្រើនដឹងតែពីញុំាទៅឆ្ងាញ់់ បាយបាន ប៉ុណ្ណោះ។

រំលឹកលំហាត់់គណិត

ម៉ូតូមួយចេញពីទីក្រុងAនៅម៉ោង8:00ដោយល្បឿន30 km/h
ឆ្ពោះទៅកាន់់ទីក្រុងB ដែលនៅចំងាយ75 km។
បន្ទាប់់មកនៅម៉ោង 8:30 មានឡានមួយចេញដំណើរពីទីក្រុងB មកទីក្រុងAដោយល្បឿន40 km/h
__រកពេលដែលយានទាំងពីរជួបគ្នា។

Obama ចង់់ឃើញជនជាតិអាមេរិកហោះទៅចុះលើភពអង្គារ

សតវត្សទី២១នេះ សហរដ្ឋអាមេរិកពិតជាមានគំរោងការ
បាញ់់បង្ហោះយានជំនិះដឹកជនជាតិអាមេរិកទៅចុះលើភពអង្គារ។
ជនជាតិអាមេរិកកាំងទាយថា ក្នុងរយៈពេលតែ២០ឆ្នាំទៀតទេ
សហរដ្ឋអាមេរិកនឹងបាញ់់បង្ហោះយានអវកាសដឹកអវកាសយានិក
អាមេរិកទៅចុះលើភពព្រះអង្គារហើយ។ស្ថាននីយ៏អវកាសអន្តរជាតិ
ISSគឺជាដំណាក់់ទីមួយនៃគំរោងការនេះឈានទៅកាន់់គោលដៅ
គឺភព អង្គារ ព្រោះគេត្រូវការអនុវត្តបទពិសោធន៏ផ្សេងៗលើជីវិតក្នុងលំហ
សំរាប់់បច្ចេកទេសក្នុងបេសកម្មនៃដំណើរទៅកាន់់ភពអង្គារ។គេមិនដឹងថា
បេសកម្មនេះនឹងត្រូវចំណាយប្រាក់់ប៉ុន្មានទេ..តែប្រាកដណាស់់គឺពិតជា
រាប់់ ពាន់់លានដុល្លារ។គ្រាន់់តែសំណង់់ស្ថានីយ៏អវកាសអន្តរជាតិ
ISSបានតំរូវអោយចំណាយទឹកប្រាក់់ចំនួន១០០ពាន់់លានដុល្លារ។ស្ថានីយ៏
អវកាស ISSដែលបានចាប់ផ្ដើមសង់់ក្នុងឆ្នាំ១៩៩៨ ដោយ
ប្រទេសសហរដ្ឋអាមេរិក,ប្រេ ហ៊្សីល,កាណាដា,ទីភ្នាក់់ងារអវកាសអ៉ឺរ៉ុប ,
រូស៊ី ,និងប្រទេសជប៉ុនបានត្រូវសង់់រួចរាល់់ក្នុងឆ្នាំ២០០៤ ដោយ
បានតំរូវអោយមានការបាញ់់បង្ហោះអវកាសយានដឹកជញ្ជូនសំភារៈ
ចំនួន៤៥លើក ដើម្បីស្ថាបនាស្ថានីយ៏អវកាសមួយដែលមានទំហំ
បណ្ដោយប្រវែង ១១០ម៉ែត្រ និងទទឺងប្រវែង៨០ម៉ែត្រ
ហើយមានទំងន់់៥០០តោន ស្ថិតនៅក្នុងលំហអាកាសកំពស់់
ប្រមាណជាង៣៥០គ.ម ពីលើផែនដី។តាមការប៉ានស្មានមើល…
បើបច្ចេកវិទ្យារីកចំរើន ដោយធ្វើយ៉ាងណាអោយការចំណាយ
លើការបង្ហោះអាកាសយានដឹកមនុស្សទៅកាន់់ភពអង្គារ អស់់ប្រាក់់តិច
ហើយមានប្រសិទ្ធិភាពនោះ វានឹងគ្មានឧបសគ្គអ្វីធំដុំអ្វីឡើយ។
ព្រោះថាបើមិនដូច្នេះទេ វាពិតជារំខានដល់់ថវិការបស់់រដ្ឋ
ដែលចាំបាច់់មានកំរិតជានិច្ច។ ដូច្នេះការស្រមៃ របស់់ជនជាតិ
អាមេរិក ដែលចង់់បញ្ជូនមនុស្សទៅកាន់់ភពអង្គារពិតជាឆ្លងកាត់់បញ្ហា
បច្ចេកវិទ្យា និង ប្រាក់់ឧបត្ថម្ភរបស់់រដ្ឋាភិបាល ហើយនឹងរយៈពេល
វេលាដ៏សមហេតុមួយ ។ស្ថានីយ៏អវកាសISSមិនមែន
ជាគោលដៅចំបងសំរាប់់ទេសចរណ៍លំហអាកាសនោះទេ។
បើសិនជាការបាញ់់បង្ហោះយានអវកាសដឹកមនុស្សទៅកាន់់ភពអង្គារ
ត្រូវការប្រាក់់ចំណាយមហិមា ពេក ដែលអាមេរិក មើលទៅ ប្រហែល
ជាធ្វើទៅមិនអាចទៅរួចដោយខ្លួនឯងបាននោះ…តើនឹងមានប្រទេសណាខ្លះ
នឹងចូលរួមជ្រោមជ្រែងសហរដ្ឋអាមេរិកដើម្បីសំរេចគំរោងដ៏អស្ចារ្យនេះ?
ប្រាក់់ដែលត្រូវចំណាយពិតជាក្រាស់់ក្រែល …ហើយឯពេលវេលាដែលត្រូវ
ចំណាយពិតជាយូររាប់់សិបឆ្នាំ!ចឹងសហរដ្ឋអាមេរិកពិតជាត្រូវការជំនួយ …
មិនដូចការបាញ់់បង្ហោះអវកាសយានApolloដែលបានបង្ហោះលោក Neil Armstrong
និងBuzz Aldrin ទៅចុះលើឋានព្រះច័ន្ទ នៅថ្ងៃទី២០កក្ដដាឆ្នាំ១៩៦៩។
មិនដឹងថាសេចក្ដីស្រមៃរបស់់ជនជាតិអាមេរិក បានសំរេចឫយ៉ាងណា?
ម៉្យាងទៀត វាក៏អាស្រ័យលើវិស័យសេដ្ឋកិច្ចដែរ..បើសិនជាសេដ្ឋកិច្ចរបស់់
សហរដ្ឋអាមេរិក ដើរថយក្រោយ ឬមានសង្រ្គាមធំណាមួយកើតឡើង
នោះក៏គំរោងនៃការបញ្ជូនមនុស្សទៅកាន់់ភពអង្គារមិនអាច
ធ្វើទៅបានដែរ!

មិនយល់់ មិនដឹងមកពីអ្វី?

អ្វីដែលខ្ញុំចាប់់អារម្មណ៏ពេលនេះ គឺកាលដែលខ្ញុំគិតហើយគិតទៀត
មិនចេះអស់់មិចេះហើយ…រហូតពេលខ្លះឈឺក្បាលមួយសប្ដាហ៏
មួយខែ មួយឆ្នាំ,,,,គិតទៅគួរអោយខ្មាស់គេដែរដែលខ្ញុំនឹកគិតពី
អ្វីដែលចំលែក ដែលខុសគេ…។តាមពិតមុនដំបូង គិតថា ចុះ
ពិភពលោកនេះ កាលមុនកំណើតខ្ញុំ ដូចម្ដេច? អ្វីៗបានចារក្នុង
ប្រវត្តិសាស្រ្តរួចស្រេចអស់់ហើយ…ចឹងគ្រាន់់តែស្រាវជ្រាវប្រវត្តិសាស្រ្ត
ក៏អាចដឹងបាននូវរឿងរាវផ្សេងៗដែលបានកើតឡើងមុនកំណើតខ្ញុំ…
ប៉ុន្តែខ្ញុំឆ្ងល់់ថា ខ្ញុំដូចម្ដេចទៅ? ខ្ញុំនៅទីណា? ខ្ញុំកំពុងធ្វើអី្វ? តើមុន
ពេលកើត ខ្ញុំជាអ្វី? ឬមួយខ្ញុំមិនមានទេ….ខ្ញុំគឺសូន្យមុនកំណើត?
ពិតជាគួរអោយចង់់ដឹង ចង់់យល់់ថាមានអ្វីជាដើមកំណើត នៃរូបខ្ញុំ?
នរណាបង្កើតខ្ញុំ?ឱពុកម្ដាយខ្ញុំ?តែបើយើងសួរបន្តទៅទៀតថានរណា
បង្កើតពួកគាត់់?និងសួរតទៅក្រោយរហូត..ដល់់គ្មានទីបញ្ចប់់…នឹងដល់់ដើមកំណើតរបស់់សត្វលោក…រួចហើយយើងអាចសួរថា
តើលោកយើងនេះចាប់់កំណើតដូចម្ដេចទៅ? វិទ្យាសាស្រ្ត និងសាសនា
បានរៀបរាប់់រឿងហេតុផលរបស់់ខ្លួនរៀងៗខ្លួនដែលទាក់់ទាញ
អ្នកជឿឬមិនជឿទៅតាមទំនោរចិត្តឬការយល់់ឃើញរៀងៗខ្លួន។
មនុស្សមិនអាចប្រកាន់់ជំហរអាព្យាក្រិត…ពិតជាមានគំនិតខ្លះៗ
អំពីរឿងហ្នឹងដែលនាំអោយមានការពិភាក្សាគ្នាដើម្បីអាចរកហេតុផល
នៃជំនឿ ឬគំនិតយល់់ឃើញរបស់់ខ្លួន ។ចក្រវាលឡិ៍នេះធំធេងណាស់់
គឺ គ្មានកោះត្រើយ គ្មានដែនកំណត់់ ហើយពេញទៅដោយ ផ្ដាយ ភព
ធូលី ឧស្ម័ន រលកអាកាស ប្រហោងខ្មៅ(Black Holes)….
ហើយដែលទាំងនេះ ស្ថិតនៅក្នុងសាកលលោកយើងដែលគេបាន
ធ្វើសម្មតិកម្មថាជាលទ្ធផលនៃបន្ទុះ Big Bang កាលពីរយៈពេល
១៥ ឬ ២០ ពាន់់លានឆ្នាំកន្លងទៅហើយដែលបានរីកសាយភាយ
បៀបដូចប៉ឺតប៉ោង ដែលគេផ្លុំអោយប៉ោងធំ ហើយGalaxiesទាំង
អស់់រត់់ឃ្លាតចេញពីគ្នាទៅកាន់់ជើងមេឃក្នុងគ្រប់់ទិសទីនៃសាកល
លោក។រួចគេបានទស្សន៏ទាយ ឫ បកបង្ហាញថាវាសនានៃសាកលលោក
(Universe)អាចមានពីរយ៉ាងដូចេ្នះ៖១. ការរីកភាយនៃបន្ទុះBig Bang
អាចនឹងដល់់ទីបញ្ចប់់ប្រសិនណាដង់់ស៊ីតេ នៃសាកលលោកមានបី
អាតូមឬលើសពីនេះក្នុងមួយម៉ែត្រគីប។ក្នុងលក្ខខ័ណ្ឌនេះ សាកល
លោកត្រូវតែរលាយ ដោយទំនាញស្រូបគ្នា រលាយចូលគ្នាក្នុងគំនួច
ខ្លាំងគ្មានដែនកំណត់់…រហូតទាល់់តែលោកធាតុទាំងអស់រលាយសព្វ
ចូលគ្នា ហើយផ្ទុះផូងហៅថា(Big Crunch) ហើយចាប់់ផ្ដើមសាកលលោក
មួយថ្មីទៀត ដែលអាចខុសស្រឡះពីសាកលលោកយើងបច្ចុប្បន្នដោយ
មានច្បាប់់ធម្មជាតិខុសប្លែកគ្នា។២. ប្រសិនជាសាកលលោក
មានដង់់ស៊ីតេ ក្រោមកំរិតខាងលើនេះ..នោះសាកលលោកនឹង
សន្លប់់បាត់់រហូត ក្នុងភពងងឹតខ្មៅ គ្មានពន្លឺគ្មានកំដៅ គ្មានភព គ្មាន
ផ្កាយ …មានតែកំអែល ឬកំទិចកំទីដែលបានសេសសល់់ពីសាកល
លោកដែលបានត្រូវខ្ទេចខ្ទី ដោយសារភ្លើង ហើយនៅតែលតល់់រហូត
ចឹងទៅគ្មានទីបញ្ចប់់។

មានមតិខ្លះថា សាកលលោកយើង នេះជាសាកលលោកមួយ..
ដែលមានដែនកំណត់់ …ប៉ុន្តែនៅក្រៅដែនកំណត់់មានសាកលោក
ផ្សេងៗទៀត(Other Universes)។តាមពិតនរណាគិតរឿងហ្នឹង
បើសិនជាសាកលលោកយើងនេះមានតែវត្ថុគ្មានវិញាណ?ប្រសិន
ជាសាកលលោកមានតែវត្ថុគ្មានវិញាណ…ក៏គ្មានអ្វីអស្ចារ្យហើយ
ក៏គ្មានន័យដែរ ព្រោះអ្វីដែលកើតមាន ត្រូវការមានអ្នកដឹង អ្នកមើល
ឬអ្នកឃើញ..ទើបចាត់់ថា របស់់នោះមាន របស់់នេះមាន។

ខ្ញុំចាប់់អារម្មណ៏នឹងរឿងអស់់ហ្នឹង..តែកាន់់តែចាប់់អារម្មណ៏ខ្លាំងឡើង
អំពីជីវិតដែលកើតមានក្រោយពីកំណើតនៃវត្ថុអត់់វិញាណ។ហេតុម្ដេច
យ៉ាងហ្នឹង បានជាសាកលលោកត្រូវការពេលវេលាយូរម្លឹងៗ ដើម្បីវាត
ទីលំហអស់់ហើយទើបអោយមានកំណើតវត្ថុមានវិញាណ?វត្ថុមានវិញាណ
ដែលត្រុវការមានជីវិត ត្រូវការស់់ ហើយនឹងត្រូវការស្លាប់់?ឬមួយមាន
វិញ្ញាណមុន ទើបកើតមានវត្ថុអត់់វិញ្ញាណដែលចាប់់កំណើតឡើង,តាម
ជំនឿវិទ្យាសាស្រ្ត,ពីបន្ទុះBig Bangតើជីវិត កើតមកដើម្បីអ្វី? តើជីវិត
ជាអ្វី​?តើជីវិតកើតបានឡើងដូចម្ដេច?នរណាឫអ្វីជាដើមហេតុនៃកំណើត
របស់ជីវិតសត្វលោក?ជីវិតសត្វលោកខ្លីណាស់់ធៀបនឹងជីវិតផ្កាយនីមួយៗ
ក្នុងសាកលោកយើងនេះ…គឺគិតទៅមិនបានមួយពព្រិចភ្នែកផង..កាល
ដែលដឹងថា ជីវិតផ្កាយនីមួយៗមានរយៈពេលដល់់ទៅរាប់់ពាន់់លានឆ្នាំ!។
ជីវិតសត្វលោកគឺខ្លីហើយនឹងបញ្ចប់់បាត់់ទៅក្នុងភពមិនស្គាល់់!ទាំងជីវិត
របស់់មនុស្សជាតិទាំងមូល ក៏ដូចជាខ្លីមួយពព្រិចភ្នែកដែរធៀបនឹងជីវិត
សាកលលោកយើងនេះ..ហើយយើងដឹងថាទោះជាមនុស្សលោកយើង
ខំប្រឹងថែរក្សាការពារខ្លួនឯងអោយរស់់មានតទៅអនាគតវែងឆ្ងាយយ៉ាង
ណាក៏ដោយ ក៏ ថ្ងៃណាមួយមិនយូរមិនឆាប់់នឹងរលាយបាត់់អស់់ទៅជា
មិនខានពីលើផែនដី។ប៉ុន្តែនឹងមានសត្វប្រភេទណាមកជំនួសមនុស្សលោក
យើងទេ?ប្រហែលជាគ្មានទេ!ទោះបីយ៉ាងណាគេជឿថាសាកលលោក
យើងនេះមានសត្វលោកផ្សេងដែលស្រដៀងឬខុសប្លែកពីយើង
ហើយមាននៅទីផ្សេងក្រៅពីប្រព័ន្ធព្រះអាទិត្យ ដែលប្រហែល
ជាជឿនលឿនហួសមនុស្សលោកយើងក្នុងផ្លូវនៃការវិវត្តិន៏។អនាគត
របស់់មនុស្សជាតិ បើវិទ្យាសាស្រ្តេជឿនលឿនធៀបបាននឹងវិទ្យាសាស្រ្ត
របស់់មនុស្សថាសហោះ ទើបអាចគេចចេញពីមហន្តរាយនៃប្រព័ន្ធ
ព្រះអាទិត្យបាន ដើម្បីផ្លាស់់លំនៅខានទៅរស់់នៅឋានភពថ្មី ឬ សាកល
លោកថ្មី ក្នុងសុបិនថ្មី ដែលអាចមានសំរាប់់សត្វលោក។ប៉ុន្តែ សាកលោក
យើងនេះ,តាមការយល់់ឃើញរបស់់វិទ្យាសាស្រ្ត,ប្រហែលមិនអមតៈទេ
ពីព្រោះដង់់ស៊ីតេនៃសាកលោកកាន់់តែស្ដើង ដោយសារថាសាកលោក
កំពុងរីកសាយធំខ្លំាងពេកគ្រប់់វិនាទី ហើយGalaxiesនៅឯខាងចុងព្រំ
ដែនកំណត់់ ធ្វើដំណើរលឿនអស្ចារ្យសឹងថាស្មើនឹងពន្លឺទៅហើយនោះ
បង្ហាញអោយឃើញថាសាកលលោកកំពុងរីកធំខ្លំាងណាស់់ នំាអោយ
សាកលលោកចុះខ្សោយដង់់ស៊ីតេ ហើយអាចនឹងឈប់់រីកធំ ហើយផ្ដល់់
ឱកាសអោយទំនាញសាកលលោកាចាប់់ផ្ដើមទាញស្រូបអស់់វត្ថុធាតុនៃ
សាកលោកអោយមកផ្ដុំចូលគ្នា ក្នុងមហាឡដ៏ក្ដៅដល់់អានន្នរួមគ្នាមួយ
ហើយនឹងផ្ទុះផាំងឡើង បង្កបង្កើតសាកលលោកមួយថ្មីទៀត ដែល
វិទ្យាសាស្រ្តហៅថាBig Crunch។ប៉ុន្តែ សាកលោកថ្មីទោះជាមានច្បាប់់
រូបវិទ្យាថ្មីមិនដូចសាកលលោកនេះក៏ដោយ ក៏នៅតែក្រោមច្បាប់់វត្ថុធាតិ
ដដែល មានន័យថាសត្វលោកចាប់់កំណើត ឈឺ ហើយ ស្លាប់់ និយាយ
អោយចំក្រោមច្បាប់់បង្កើត និងបំផ្លាញ Laws of Creation and
Destruction។តើ មានអ្វីមួយដែលអាចស្ថិតនៅក្រៅច្បាប់់នេះទេ?
មានអ្វីដែលមិនចេះ កើតមិនចេះស្លាប់់់ មិនចេះប្រែប្រួល មាននៅជាអាចិន្ត្រៃ
គឺនិយាយអោយចំ ស្ថិតនៅក្រៅលំហ និងពេលវេលា(space and time)។
ព្រះពុទ្ធស្វែងរកឋាននិព្វានហើយបង្រៀនមនុស្សលោកអោយទៅដល់់ឋាន
ហ្នឹងដោយខ្លួនឯង ដោយព្រះអង្គមិនអាចដឹកនំាបានក្រៅពីបង្រៀនទ្រឹស្ដី
របស់់ព្រះអង្គនូវមាគ៌ាទំាងប្រាំបីរបស់់ព្រះអង្គដើម្បីរំលត់់ទុក្ខ គឺទៅដល់់
ឋានអាចិន្ត្រៃមួយនោះគឺ ឋាននិព្វាន។រីឯព្រះយេស៊ូ ព្រះអង្គអាចដឹកនំា
មនុស្សលោកទៅដល់់ឋានហ្នឹងតែម្ដង នូវគ្រប់់សត្វលោកដែលជឿព្រះអង្គ
ហើយដើរតាមព្រះអង្គខុសពីព្រះពុទ្ធដែលបានត្រឹមប្រៀនប្រដៅមនុស្ស
លោកអោយចេះសង្រ្គោះខ្លួនឯងពីព្រោះខ្លួនឯងជាម្ចាស់់វាសនារបស់់
នឯងហើយទទួលខុសត្រូវនូវរាលលទង្វើរបស់់ខ្លួនឯងដាច់់ខាត។
សាសនាធំៗបង្រៀនអោយសុបិនឃើញចឹង…ហើយមិនតែប៉ុណ្ណោះ
តាមប្រវត្តិសាស្រ្តពីដើមរៀងមក ក៏មានការកត់ត្រាពីអព្ភូតហេតុផ្សេងៗ
ដែលអាចបង្ហាញប្រាប់់យើងថា សាកលលោកយើងនេះ ជាសាកលលោក
ធាតុមួយ ផ្សំផ្គុំពីលោកធាតុទំាងបួន គឺទឹក ដី ភ្លើង និងខ្យល់់
រឺបើតាមវិទ្យាសាស្រ្តថា ធាតុនៃសាកលលោកយើងនេះមានចំនួន
១១៨លោកធាតុរាប់់ពីលោកធាតុទីមួយគឺអ៊ីដ្រូហ្ស៊ែន(H) រហូតដល់់
លោកធាតុទី១១៨គឺUuo។ទោះបីយ៉ាងណា មហាទស្សនវិទូក្រិកម្នាក់់គឺ
លោកប៉្លាតុង ក៏ដូចជាលោកដេកាត,បីតានៃទស្សនវិជា្ជសម័យទំនើប,
ជឿថា វត្ថុធាតុ គឺវត្ថុធាតុ ឯព្រលឹងគឺព្រលឹងមានន័យថា ព្រលឹងមិនមែន
វត្ថុធាតុ ឯវត្ថុធាតុមិនមែនព្រឹលង គឺជាធាតុពីរផ្សេងគ្នា។ដូច្នេះហើយ
បានជាព្រះសង្ឃសម្ដេច ជួន ណាត ព្រះអង្គពន្យល់់ថា ឋានសួគ៌(ឋាននិព្វាន)
ជាឋានផ្សេងពីសាកលោកយើងនេះដោយព្រះអង្គប្រៀបធៀបសាកលលោក
យើងនេះដូចជាទឹក ពេលដែលត្រីសួរទៅអណ្ដើកថា គោកដូចម្ដេចទៅ
ហៅថាគោក? គៅកគឺទីទៃពីទឹក ជាធាតុពីរខុសគ្នាស្រឡះដែលត្រីមិន
អាចស្គាល់់បាន សូម្បីដឹងថាមានដើមឈើមានខ្យល់់ ក៏អត់់ដឹងដែរ។
ប៉ុន្តែសត្វអណ្ដើកដឹងបាន ពីព្រោះអាចរស់់នៅក្នុងទឹក ផង និងលើគោកផង។
រឿងនេះ ប្រៀបដូចជារឿងនិទានរបស់់លោកប្លាតុងមួយគឺរូងភ្នំរបស់់ប្លាតុង
(The cave of Plato) ជាឋានដែលសត្វលោកយើងនេះកំពុងរស់់នៅ
ហើយមិនដែលស្គាល់់ខាងក្រៅយ៉ាងម៉េចមកពីខ្លួនឯងកជាប់់នឹងច្រវាក់់់់
ហើយរស់់នៅស្គាល់់តែស្រមោលចំាងចូលពីខាងក្រៅ។ហើយលោកយល់់ថា
លោកគ្រូ សូក្រាត ជាអ្នកបានរួចខ្លួនពីច្រវាក់់ក ហើយបានចេញទៅក្រៅ
ឃើញការពិត ដល់់ត្រលប់់ចូលមកវិញ គេចំអកឡកឡឹយដាក់់រូបលោក
រហូតដល់់កាត់់ទោសប្រហារជីវិតលោក ដូច ព្រះយេស៊ូ ដែរ។