Category Archives: Uncategorized

I asked questions to the Time and Space(3)

And as it is very probable that the black hole is a way leading to other parts of the Universe or to the other Universes.This Universe is not infinte as Time and Space because if there are other Universes,so there will be Space(here without Time) between all the Universes.In this context,Space is the envelop of all Universes and the Space only is the infinite which means having no origin nor end.

As it should be so,the number of the Universes is countless and each of them will have its own physical lawsnad it own history of TimeThat means its origin should be different from each other.As for ours,scientists believed that Big Bang(actually in expansion) is its origin.

Most astronomers think that this Universe extend farther into Space .But how far does it extend?Does it go on forever?Or is there perhaps an end to it somewhere?And if there is an end,what lies beyond it?As for the last question we asked,it is clear that Space is unlimited and can be without Time which exists necessarily with the Universes that envelops matters(galaxies,stars,planets..etc).The existence of Time requires the existence of matters.Whereas the Space is everywhere in the cosmos with or without the presence of matters.

If This Universe is the only one in the cosmos,Time and Space should be together and be infinite.But this present Universe can be an reincarnation of the previous one that came to an end in a Big Crunch(a contraction due to the exhaustion of its expansion and its sufficient density and gravity).Some scientists believed that it is the fifth reincarnation of the Big Bangs since the the beginning of the Universe.Anyway,the Universes about which I talked here are just the Universes in the envelop of Time and Space,not those outside the Time and Space that some religions indicated as the eternal Universes or eternal worlds.

ក្រោយភ្លៀងធ្លាក់មេឃស្រឡះ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Gutierres ក្រោយពីទស្សនាទិដ្ឋភាពខ្ទេចខ្ទីដោយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនមក បានមានប្រសាសន៌ថាក្នុងសតវត្សទី២១ទៅហើយ មិនសមហេតុផលនឹងមានសង្រ្គាមសោះ។លោកមានទឹកមុខតក់ស្លុតចំពោះមហន្តរាយដែលប្រទេសរុស្ស៊ីបានបង្កដល់ប្រទេសអ៊ុយក្រែន។ប៉ុន្តែ នៅលើលោកនេះ អ្វីទាំងអស់មានឡើងសុទ្ធតែមានគូផ្ទុយគ្នាដូចជាស ខ្មៅ ក្ដៅ ត្រជាក់ ខុស ត្រូវ កើត ស្លាប់ ចាស់ ក្មេង ជម្ងឺ សុខភាព តូច ធំ ក្រ មាន អាក្រក់ ល្អ កាច ស្លូត ល្ងង់ ឆ្លាត វែង ខ្លី ជិត ឆ្ងាយ …សង្រ្គាម សន្តិភាព ហើយក្នុងប្រវតិសាស្ត្រពិភពលោក សង្រ្គាមនិងសន្តិភាពតែងតែមានឆ្លាស់ ឬផ្លាស់គ្នាទៅវិញទៅមកជាដរាប។ធាតុផ្ទុយគ្នាទាំងនេះ វាហាក់ដូចជាថ្លឹងថ្លែងគ្នាដើម្បីអោយពិភពលោកមានតុល្យភាពតែប៉ុណ្ណោះ។

លោកពូ ពូទីនបានជ្រៀតជ្រែកក្នុងនយោបាយនៃបស្ចឹមប្រទេស

ក្រោយពីត្រូវបានដួលរលំហើយរងការអាម៉ាស់មុខដ៏ជូរចត់ក្នុងឆ្នាំ១៩៩១មក រុស្ស៊ីបានសំងំរិៈរកមធ្យោបាយផ្សេងៗដើម្បីពង្រីកអំណាចនិងស្ដារមុខមាត់ឡើងវិញលើឆាកអន្តរជាតិជាពិសេសក្នុងទ្វីបអឺរ៉ុបដែលមានប្រទេសចំនួនប្រមាណ១០ប្រទេសប្រទេសដែលបានឯករាជ្យពីរុស្ស៊ីនិងអតីតប្រទេសរណបនានាឯទៀតដែលនាំគ្នាសុំចុះចូលជាសមាជិកនៃអង្គការអូតង់ដែលបានកើតឡើងក្នុងឆ្នាំ១៩៤៩នោះ ដើមឡើយមានសមាជិកត្រឹមតែ១២ប្រទេសប៉ុណ្ណោះមានជាអាទិគឺកាណាដា សហរដ្ឋអាមេរិក បារាំង អង់គ្លេស អ៊ីតាលី បែលហ្សិក ដាណឺម៉ាក….ឥឡូវមានសមាជិកចំនួន៣៨ប្រទេសជាហេតុធ្វើអោយប្រទេសរុស្ស៊ីកាន់តែឯកោហើយភ័យខ្លាចនឹងការរីកធំឡើងនៃអង្គការអូតង់។សូមជំរាបថាអង្គការអូតង់ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងការឈ្លានពាននិងវាតអំណាចរបស់រុស្ស៊ីប៉ុន្តែវាក៏ជួយអោយបណ្ដាប្រទេសទាំងអស់ក្នុងទ្វីបអឺរ៉ុបរស់ក្នុងសន្តិភាពគឺមិនធ្វើសង្គ្រាមនឹងគ្នាដែរ។ហេតុដូច្នេះហើយប្រទេសរុស្ស៊ីមិននៅស្ងៀមក៏ខំប្រជែងអំណាចឡើងវិញលុះដល់ពេលលោកពូ ពូទីនបានឡើងកាន់អំណាចក៏បង្ហាញពិភពលោកអោយឃើញច្បាស់នូវការជ្រៀតជ្រែកក្នុងនយោបាយនៃបស្ចឹមប្រទេសកាន់តែច្រើនឡើង។

រុស្ស៊ីបានប្រឹងប្រែងបង្វែងលទ្ធផលបោះឆ្នោតក្នុងប្រទេសនានានៅអឺរ៉ុបចំនួន២០ប្រទេសចាប់តំាងពីលោកពូ ពូទីនបានឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៩មកដើម្បីធ្វើអោយបស្ចឹមប្រទេសចុះកម្លាំងខ្សោយ។មុនឆ្នាំ២០១៥ រុស្ស៊ីជ្រៀតជ្រែកតែក្នុងប្រទេសរណបនានានៃអតីតសហភាពសូវៀតប៉ុណ្ណោះបន្ទាប់មកក៏ជ្រៀតជ្រែកចូលក្នុងបស្ចឹមប្រទេសទាំងមូលតែម្ដង។រុស្ស៊ីប្រើល្បិចកលផ្សេងៗដូចជា៖

_ធ្វើយុទ្ធនាការបំផ្លើសព័ត៍មាន

_លួចព័ត៍មាននិងផ្ដល់ប្រាក់លាក់កំបាំងដល់បក្សនយោបាយស្ដាំនិយមជ្រុល

_ផុសអីមែលនិងឯកសារក្លែងក្លាយលើWikiLeaks

_រៀបចំបាតុកម្មប្រឆាំងជនភៀសខ្លួន

_វាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតលើការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត

_លួចការរាប់សន្លឹកឆ្នោត

ខាងក្រោមនេះជាឧទាហរណ៍ជាក់ស្ដែងខ្លះៗដែលរុស្ស៊ីបានប្រព្រឹត្តចំពោះប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប៖

_ក្នុងឆ្នាំ២០០២,២០០៤,២០១០និង២០១៤ ប្រទេសអ៊ុយក្រែនត្រូវបានរុស្ស៊ីវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតក្នុងបំណងកែប្រែចំនួនសន្លឹកឆ្នោតសរុប,បង្វែរចិត្តគំនិតអ្នកបំរើក្នុងគណៈកម្មការបោះឆ្នោតនិងថែមទាំងប្រកាសជ័យជំនៈក្លែងបន្លំរបស់បេក្ខជនរបស់បក្សស្ដាំនិយមជ្រុល។

_ ប្រទេសប៊ុលហ្គារី ក្នុងឆ្នាំ២០១៦

_ប្រទេសម៉ុលដាវី ក្នុងឆ្នាំ២០០៥,២០០៩និង២០១៤

_ប្រទេសសាធារណរដ្ឋឆេកូក្នុងឆ្នាំ២០១៧និង២០១៨

_ប្រទេសម៉ាសេឌ័នខាងជើងក្នុងឆ្នាំ២០១៨

_ប្រទេសប៊ីយេរុស្ស៊ីក្នុងឆ្នាំ២០០៦

_ម៉ុងតេណេហ្គ្រូក្នុងឆ្នាំ២០១៦ចារជនរុស្ស៊ីជាមួយជនរួមគំនិតផ្សេងទៀតត្រូវបានទទួលកំហុសថាចង់ធ្វើឃាដកម្មលនាយករដ្ឋមន្រ្តីMilo Dukanovicនៅថ្ងៃបោះឆ្នោតដើម្បីលើកបន្តុបមេដឹកនាំដែលគាំទ្រដោយរុស្ស៊ីហើយដែលប្រឆាំងអង្គការអូតង់។ប៉ូលីសនៃប្រទេសនេះត្រូវបានចារជនបស្ចឹមប្រទេសបានរាយការណ៌ប្រាប់ហើយក៏បានជួយសង្រ្គោះលោកDukanovicទៅ។ក្នុងឆ្នាំ២០១៨រុស្ស៊ីបានមកអុកឡុករំខានការបោះឆ្នោតក្នុងប្រទេសនេះទៀត។

_ប្រទេសអាល្លឺម៉ងក្នុងឆ្នាំ២០១៥ហើយក្នុងឆ្នាំ២០១៧ គណៈបក្សស្ដាំនិយមជ្រុលAfDបានទទួលអាសនៈចូលមកក្នុងសភាតំណាងរាស្រ្តអាល្លឺម៉ងក៏ធ្វើអោយបក្សចំរុះភាគីដឹកនាំដោយAngela Merkelចុះខ្សោយ។មិនត្រឹមតែបានធ្វើយុទ្ធនាការបំភាន់ព័ត៌មានក្នុងបណ្ដាញសង្គមប៉ុណ្ណោះទេ រុស្ស៊ីក៏ត្រូវបានគេចោទប្រកាន់ថាបានវាយប្រហារនិងធ្វើចារកម្មតាមប្រព័ន្ធអ៊ីនធើណេតលើប្រទេសអាល្លឺម៉ងទៀត។អ្នកតំណាងរាស្ត្រអាល្លឺម៉ងម្នាក់ក៏បាននិយាយថាAfDគឺជាដៃវែងរបស់លោកពូ ពូទីនលូកលុយចូលក្នុងសភាតំណាងរាស្រ្តអាល្លឺម៉ង។

_ប្រទសហូឡង់ក្នុងឆ្នាំ២០១៦និង២០១៧

_ប្រទេសអូទ្រីសក្នុងឆ្នាំ២០១៦

_ប្រទេសម៉ាល់ក្នុងឆ្នាំ២០១៧

_ប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០១៧

_ប្រទេសអង់គ្លេសក្នុងឆ្នាំ២០១៥ហើយក្នុងឆ្នាំ២០១៦ពេលធ្វើប្រជាមតិលើBrexit,គណៈបក្សនយោបាយធំៗយល់ព្រមអោយប្រទេសអង់គ្លេសស្ថិតនៅក្នុងសហភាពអឺរ៉ុបហើយខុសពីការរំពឹងទុក អង្គការតូចៗដែលគាំទ្រការចាកចេញក៏បានឈ្នះការភ្នាល់របស់ខ្លួន។អង្គការតូចៗទាំងនេះទទួលការទ្រទ្រង់ពីយុទ្ធនាការបំភាន់ព័ត៍មានលើបណ្ដាញសង្គមដែលរ៉ូបូនិងម្រេញគង្វាលរុស្ស៊ី(Robots et Trolls Russes)ព្រមទាំងប៉ុស្តិ៍ទូរទស្សន៍RTនិងទីភ្នាក់ងារព័ត៌មានSputnikរុស្ស៊ីជាអ្នកចាត់ចែង។

_ប្រទេសកាណាដាក្នុងឆ្នាំ២០១៥៖រដ្ឋភិបាលសហព័ន្ធបានប៉ាន់ប្រមាណថាការបោះឆ្នោតដែលលោកJustin Trudeauឈ្នះនោះទទួលរងការប៉ុនប៉ងយារយីតាមបណ្ដាញអ៊ីនធើណេតតិចតួចទេ។អ្នកស្រាវជ្រាវម្នាក់បានធ្វើការវិភាគលើការផុសចំនួន១២លានTweetsហើយរកឃើញថាម្រេញគង្វាលរុស្ស៊ីបានគាំទ្រគណបក្សអភិរក្សនិយមរបស់លោកStephen Harperហើយម្រេញគង្វាលអ៊ីរ៉ង់គាំទ្រគណបក្សសេរីនិយម។ដូចម្ដេចក្ដី គេពុំអាចដឹងថាវាហុចលទ្ធផលអោយជាយ៉ាងណាទេ ប៉ុន្តែគោលដៅរបស់វាគឺមកបំបែកបំបាក់មនុស្សក្នុងសង្គមនៃប្រទេសកាណាដា។

_ប្រទេសបារាំងក្នុងឆ្នាំ២០១៧៖ធនាគាររុស្ស៊ីបានអោយប្រាក់ខ្ចីរាប់លានដុល្លារដល់គណបក្សរណៈសិរ្សជាតិរបស់លោកស្រីMarine Le Pen។គណបក្សរណៈសិរ្សជាតិ(Front national)នេះបានមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ីតាំងពីឆ្នាំ២០១១ម្ល៉េះ។ក្នុងឆ្នាំ២០១៧ពេលមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី គណបក្សEn Marcheរបស់Emmanuel Macronត្រូវបានចោរលួចព័ត៌មានតាមបណ្ដាញអ៊ីនធើណេតហើយអ៊ីមែលក៏ត្រូវបានផុសឡើងដោយWikileaks។ម្រេញគង្វាលនិងរ៉ូបូរុស្ស៊ីបានធ្វើយុទ្ធនាការបំភាន់ព័ត៌មានដ៏ធំមួយទោះបីហ្វេសប៊ុកបានជួយធ្វើអន្តរគមន៍ដោយបានលុបចោលគណនេយ្យក្លែងក្លាយចេញទៅក្ដី។លោកស្រីLe Penបានចាញ់ការបោះឆ្នោតក្នុងជុំទី២ប៉ុន្តែមិនដែលបានទទួលការគាំទ្រច្រើនដូចនេះឡើយ។

_ប្រទេសអ៊ីតាលីក្នុងឆ្នាំ២០១៦៖ការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញបានធ្វើអោយលោកនាយករដ្ឋមន្រ្តីMatteo Renziលាលែងពីមុខដំណែង។កំណែទំរង់ដែលគេបាក់ដាក់ស្នើត្រូវបានគណបក្សស្ដាំនិយមនិងស្ដាំជ្រុលនិយមដូចជាMovimento 5Stelle និងLega Nordដែលមានប្រជាប្រិយភាពហើយនោះ ស្រែកប្រឆាំង។គណបក្សទាំងនេះមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។Movimento5 Stelleធ្លាប់បានជួបជុំជាមួយមន្ត្រីផ្លូវការនៃគណបក្សRussie Unieដែលគាំទ្រដោយលោកពូ ពូទីន។ចំណែកគណបក្សLega Nordវិញបានទទួលជំនួយប្រាក់ឧបត្ថម្ភពីប្រទេសរុស្ស៊ី។យុទ្ធនាការបំភាន់ព័ត៌មានក៏ត្រូវបានរុស្ស៊ីបង្ហោះផ្សាយឡើងដែរ។ក្នុងឆ្នាំ២០១៨រុស្ស៊ីក៏បានជ្រៀតជ្រែកនយោបាយនៃប្រទេសអ៊ីតាលីម្ដងទៀត។

_ប្រទេសអាមេរិកក្នុងឆ្នាំ២០១៦៖អ្នកស្រាវជ្រាវបានយល់ឃើញថាការបោះឆ្នោតប្រធានាធិតីក្នុងឆ្នាំ២០១៦បានបង្ហាញអោយឃើញច្បាស់ពីភាពជោគជ័យខ្លាំងបំផុតនៃដំណើរការប៉ុនប៉ងរបស់រុស្ស៊ី។ម្រេញគង្វាលនិងរ៉ូបូរុស្ស៊ី(Trolls et Robots Russes)បានតភា្ជប់ជាមួយអ្នកលេងហ្វេសប៊ុកចំនួន១២៦លាននាក់ដើម្បីបំបែកបំបាក់សង្គមអាមេរិកកាំង។វាប៉ុនប៉ងបំបែកខ្ញែកសន្លឹកឆ្នោតរបស់អ្នកវឌ្ឍននិយមនិងអ្នកប្រជាធិបតេយ្យនិយមហើយវាបានញុះញង់ពួកអាមេរិកកាំងដើមកំណើតអាព្រិកកុំអោយទៅបោះឆ្នោត, វាបានលួចអ៊ីមែលនៃយុទ្ធនាការរបស់លោកស្រី Hillary Clintonហើយវាបានវាយប្រហារប្រព័ន្ធបោះឆ្នោតតាមឃុំសង្កាត់ទៀត។

ទឹកហូរឆ្ងាយ ហូរគ្មានត្រលប់

ខ្ញុំថាត្រលប់ ព្រោះទឹកជាធម្មជាតិក៏ដូចជាមនុស្ស សត្វ រុក្ខជាតិដែរ វាកើតហើយស្លាប់ហើយក៏កើតហើយស្លាប់ជាថ្មីទៀត បន្តបន្ទាប់រហូតទៅគ្មានឈប់ឈរដូចជាគ្មានទីបញ្ចប់។ទស្សវិទូក្រិកHécracliteថាអ្វីៗទាំងអស់ហូរដូចទឹកទន្លេ។

ប៉ុន្តែលោកមិនបានថាអ្វីៗទាងអស់នោះនឹងហូរវិលត្រលប់មកវិញនោះទេ។បើអ្វីៗទាំងអស់ហូរដូចទឹកទន្លេ តើវាហូរទៅណា?វាចម្លែកណាស់ប្រសិនណាអ្វីមួយហូរពីទីសូន្យ ហើយហូរត្រលប់ទៅកាន់ទីសូន្យ។ទស្សវិទូក្រិកDémocriteថាគ្មានអ្វីកើតមកពីភាពទទេ ហើយក៏គ្មានអ្វីត្រលប់ទៅកាន់ទីទទេដែរ។លោកចង់និយាយថាធម្មជាតិមិនមែនកើតមានឡើងឯងៗពីភាពទទេឡើយ។

ចំណែកទឹកដែលហូរទៅឆ្ងាយ នឹងហូរវិលត្រលប់មកវិញ ហើយហូរទៅឆ្ងាយ រួចនឹងហូរត្រលប់មកវិញជាបន្តបន្ទាប់គ្មានឈប់ឈរ។ចុះហេតុម្ដេចបានជាគេថាទឹកហូរឆ្ងាយ ហូរគ្មានត្រលប់?

មិនមែនទេ ទឹកហូរឆ្ងាយត្រូវតែវិលត្រលប់មកវិញ ហើយហូរទៅឆ្ងាយទៀតរួចហូរត្រលប់មកវិញ គឺហូរវិលចុះវិលឡើងគ្មានឈប់ឈរ ៖វាហូរទៅបឹងក្ដី សមុទ្រក្ដី វាហួតជាចំហាយតាមផ្លូវ និងពេលទៅដល់បឹង ឬសមុទ្រ ហើយហោះឡើងទៅលើក្លាយជាពពកៗក៏ភ្លៀងធ្លាក់មកលើដីវាក៏ហូរទៅអូរ ស្ទឹង ទន្លេដែលនាំវាទៅដល់បឹងនិងសមុទ្រហើយក៏ហួតជាចំហាយឡើងទៅលើទៀត រួចក្លាយជាពពកៗក៏ភ្លៀងទម្លាក់វាមកលើដីទៀត ហើយវិលចុះវិលឡើងគ្មានឈប់ឈរ។ទឹកភ្លៀងដែលធ្លាក់ហើយធ្លាក់មកទៀត នេះគឺដូចជាទឹកដែលចាប់ជាតិជាថ្មីដែលមិនខុសពីជំនឿសាសនាព្រះពុទ្ធឬសាសនាហិណ្ឌូដែលថាមនុស្សស្លាប់ហើយត្រូវចាប់ជាតិជាថ្មីហើយជាថ្មីទៀតគ្មានឈប់ឈរ គឺវិលវល់ក្នុងការកើត-ស្លាប់គ្មានទីបញ្ចប់។ប៉ុន្តែការវិលវល់ក្នុងការកើត-ស្លាប់នេះជាការវិលវល់នៃជីវិតក្នុងទុក្ខ(មានជីវិត មានទុក្ខ)។អ្នកដែលចង់រំលត់ទុក្ខដូចព្រះពុទ្ធគឺនឹងគេចចេញផុតពីការវិលកើតវិលស្លាប់នេះ។

រូបថតសល់ពីសម័យមុនៗដ៏កំរ

សម័យមុនៗជាពិសេសសម័យសង្គមរាស្ត្រនិយមឬសម័យសាធារណរដ្ឋ ខ្មែរៗយើងសឹងគ្រប់គ្រួសារមិនត្រឹមតែមានសមាជិកស្លាប់ឬព្រាត់ប្រាសប៉ុណ្ណោះទេ សូម្បីរូបថតក៏កំរមានសល់ដែរ។សំរាប់អ្នកក្រុងភ្នំពេញដែលត្រូវជម្លៀសទៅជនបទ រូបថតខ្លះៗដែលអាចសល់បានមានតែបងប្អូនសាច់ញាតិជិតឆ្ងាយដែលបានរក្សារទុករហូតមក ព្រោះម្យ៉ាងត្រូវខ្មែរក្រហមបញ្ឆោតថាវាជម្លៀសទីក្រុងរយៈពេលតែ៣ថ្ងៃទេ ដូច្នោះហើយគ្មាននឹកនាយកអីវ៉ាន់ផ្សេងៗទៅតាមខ្លួន សូម្បីរូបថតក៏អត់ដែរ។ប្រសិនជាមានអ្នកខ្លះយកទៅតាមខ្លួន ក៏ប្រហែលជាមិនអាចរក្សាទុកជាមួយខ្លួនបានដែរ ព្រោះខ្លាចខ្មែរក្រហមចោទប្រកាន់ឬយកទៅសម្លាប់ ។របបខ្មែរក្រហមគឺរបបនៃឆ្នាំសេរ៉ូ ។ម្យ៉ាងទៀត នៅសម័យនោះ ខ្មែរយើងក៏មិនសូវមានរូបថតដែរ ហើយអ្នកខ្លះបានអោយរូបថតទៅបងប្អូនសាច់ញាតិជិតឆ្ងាយដែលអាចរក្សាទុកបានឆ្លងកាត់សម័យនៃសង្រ្គាម។ប៉ាម៉ាក់ខ្ញុំអត់បានរក្សាទុករូបថតសល់ពីសម័យមុនៗទេ ប៉ុន្តែសំណាងមានបងប្អូនបានរក្សារូបថតខ្លះៗដែលជារូបថតដ៏កំរហើយខ្ញុំមិនដែលបានឃើញតំាងពីបែកអាពតមក។មិនដូចសម័យនេះ យើងមិនត្រឹមមានរូបថតពណ៌ល្អៗ ថែមទាំងមានវីឌីអូហូរហៀរគ្រប់ៗគ្នា ព្រោះសឹងគ្រប់គ្នាមានអាយហ្វូនប្រើប្រាស់ជារៀងរាល់ថ្ងៃ។រូបថតប៉ា ម៉ាក់ដែលបងខ្ញុំបានផ្ញើមកអោយខ្ញុំខាងក្រោមនេះ ទំនងជាថតក្នុងសម័យសាធារណរដ្ឋខ្មែរ។ក្នុងរូបថត យើងអាចឃើញភាពខុសប្លែកនៃរបៀបកាត់សក់និងសម្លៀកបំពាក់ពីសម័យនេះ ជាពិសេសចំពោះម៉ូដកាត់សក់និងសម្លៀកបំពាក់ស្ត្រីតែម្ដង។ខ្ញុំក៏សាកល្បងគូររូបប៉ាម៉ាក់ក្នុងផ្ទាំងរូបតែមួយជាមួយគ្នា ទោះមិនដូចតែគ្រាន់តែនឹកថាចង់គូរ ព្រោះរូបថតពណ៌សខ្មៅគួរអោយចង់គូរ ម្យ៉ាងទៀតចង់ដាក់រូបប៉ាម៉ាក់ទាំងពីរនាក់បញ្ចូលគ្នាផង។

សុខភាពល្អ(ភាគ២៩)

ការដកដង្ហើមធ្វើអោយមនុស្សយើងមានរ៉ាឌីកាល់សេរី
ពីធម្មជាតិជាការជៀសវាងមិនបានឡើយព្រោះជាការ
ចាំបាច់សម្រាប់ជីវិត។ប៉ុន្តែមានកត្តាផ្សេងៗទៀតដែល
បង្កបង្កើនរ៉ាឌីកាល់សេរីក្នុងខ្លួនប្រាណយើងដូចជាការ
កើនអាយុ ការត្រូវពន្លឺថ្ងៃ ការជក់បារី ស្រា ការចំអិន
ខ្លះដូចជាការចំអិនអាហារក្នុងមីក្រូអុងដែលខ្លាញ់ក្ដៅ
ខ្លាំងក៏បង្កើតរ៉ាឌីកាល់សេរី ខ្យល់អាកាសកខ្វក់ សារធាតុ
ពុលនិងគីមី ការរលាកហើមនិងដំបៅក្លាយ និងស្ត្រេស
ការលេងកីឡាឬហាត់ប្រាណដែលបញ្ចេញកម្លាំងកាយខ្លាំង
និងអស់រយៈពេលយូរ។
ដូច្នេះឃើញថារ៉ាឌីកាលសេរីកើតមានហើយកើនឡើង
ជារៀងរាល់ថ្ងៃក្នុងខ្លួនយើងដោយយើងមិនអាចបន្ថយ
បរិមាណវាបានឡើយប៉ុន្តែយើងអាចពន្យឺតកំណើនរបស់វា។
ឧ.យើងកុំជក់បារី កុំអោយត្រូវថ្ងៃច្រើនពេកហើយបរិភោគ
អាហារដែលមានAntioxydantsអោយបានច្រើនហើយ
ទៀងទាត់នោះយើងនឹងទប់កំណើនរ៉ាឌីកាលសេរីបាន
មួយចំណែកធំ។មកពីដូច្នេះហើយបានជាអ្នកស្រែចំការ
ដែលធ្វើការក្រោមពន្លឺនិងកំដៅថ្ងៃឆាប់ចាស់ជាងអ្នក
ក្រុងដែលរស់នៅក្រោមម្លប់ត្រជាក់។ក្នុងសម័យប៉ុលពត
ប្រជាជនខ្មែរយើងទាំងអស់ត្រូវជម្លៀសចេញពីក្រុងអោយ
ទៅរស់នៅស្រុកស្រែ ហើយត្រូវបង្ខំអោយធ្វើកសិកម្មក្រោម
ពន្លឺនិងកំដៅថ្ងៃគ្មានថ្ងៃឈប់សម្រាកហើយក៏ហាក់ដូចជា
ឆាប់ចាស់ជាងវ័យទាំងអស់គ្នា។
ក្នុងរឿងទុំទាវ ក៏យើងដឹងថានៅសម័យនោះ ប្រពៃណីខ្មែរ
អោយក្រមុំខ្មែរចូលម្លប់ដែលហេតុផលមួយក្នុងនោះគឺដើម្បី
នាងមានរូបរាងនៅក្មេងនិងសាច់សខ្ចី។
មនុស្សយើងម្នាក់ៗមិនអាចមានរ៉ាឌីកាល់សេរីក្នុងខ្លួនក្នុង
បរិមាណស្មើគ្នាបានឡើយ ។ដូច្នេះហើយក៏តោងមានអ្នកនេះ
ហាក់ដូចជាឆាប់ចាស់ជាងអ្នកនោះទោះមានអាយុប្រហែល
គ្នាក្ដី។ប៉ុន្តែប្រសិនជាគ្រប់គ្នាយល់ដឹងអំពីរ៉ាឌីកាល់សេរីនិង
អង់ទីអុកស៊ីដង់ នោះប្រហែលជាអាចទប់កំណើននៃបរិមាណ
រ៉ាឌីកាល់សេរីបាន។
រ៉ាឌីកាល់សេរីជាសារធាតុមានប្រតិកម្មខ្លាំងណាស់ ដោយសារវា
គឺជាអាតូមឬម៉ូលិគុលដែលមិននឹងនរព្រោះស្រទាប់ខាងក្រៅ
មានអេឡិចត្រុងខ្វះគូ។ដូច្នោះហើយវាក៏ចេះតែរត់ឆ្លេឆ្លារកគូ
បង្រ្គប់លើស្រទាប់របស់វា។
ក្នុងស្ថានភាពនេះ យើងអាចប្រៀបវាដូចជាមនុស្សដែល
បាត់ស្បែកជើងម្ខាង ក៏ងាកមើលឆ្វេងស្ដាំហើយក៏ត្រូវតែ
កញ្ឆក់ស្បែកជើងពីអ្នកដទៃដែលកំពុងពាក់នៅជើងទាំងពីរ
ប៉ុន្តែមិនទៅកញ្ឆក់ស្បែកជើងពីអ្នកដែលបាត់ស្បែកជើងម្ខាង
ដូចគ្នាទេ។ហើយការធ្វើដូច្នេះ អ្នកដែលត្រូវបានគេកញ្ឆក់
យកស្បែកជើងម្ខាងក៏ទៅកញ្ឆក់ស្បែកជើងម្ខាងពីអ្នកផ្សេង
ទៀតដែលធ្វើដូច្នេះដែរបន្តបន្ទាប់គ្មានទីបញ្ចប់។សកម្មភាព
របស់រ៉ាឌីកាល់នេះប្រៀបដូចជាសកម្មភាពចោរលួចបន្តគ្នា
ចឹងដែរ។បើអ្នកធ្លាប់មើលរឿងZombies,រ៉ាឌីកាល់សេរីប្រៀបដូច
ជាខ្មោចឆៅZombiesដែលខាំតែមនុស្សប៉ុន្តែមិនខាំគ្នាវា
ឡើយហើយមនុស្សដែលត្រូវវាខាំក៏ទៅខាំមនុស្សផ្សេងទៀតៗ
ក៏ធ្វើដូច្នេះដែរជាបន្តបន្ទាប់។ស្ថិតក្នុងសភាពគ្មានលំនឹងវា
ក៏វាយលុកលុយកោសិការហូតដល់ស្នូលហើយធ្វើអោយADN
បាត់បង់កូដ។ចំពោះកោសិកាស្បែក វាវាយលុកភ្នាសកោសិកា
Collagèneនិង Élastineដោយកញ្ឆក់យកអេឡិចត្រុង
មកបង្រ្គប់ខ្លួនឯង ធ្វើអោយខូចខាតជាលិកាស្បែកហើយ
ជាលទ្ធផលស្បែកក៏ចាស់។ប្រសិនជាវាមានគ្នាច្រើន វានឹងធ្វើ
អោយមនុស្សឆាប់ចាស់មុនអាយុ។ប្រសិនជាគ្នាវាច្រើនលើសលុប
ពេក វាអាចធ្វើអោយកោសិកាបាត់បង់កូដហើយក៏ផលិត
កោសិកាច្រើនឡើងៗដែលសរីរាង្គមិនអាចគ្រប់គ្រងបានក៏
ធ្វើអោយដុះសាច់និងកើតជម្ងឺមហារីក។ម្យ៉ាងទៀត រ៉ាឌីកាល់សេរី
ក្នុងបរិមាណច្រើនលើសលុបធ្វើអោយកោសិកាខូចខាតក៏បណ្ដាល
អោយមានកើតជម្ងឺផ្សេងៗឬដំបៅដែលមិនអាចជាសះរួចហើយ
បណ្ដាលអោយកើតជម្ងឺមហារីក។
ខ្ញុំធ្វើការប្រៀបធៀបខាងលើដើម្បីអោយអ្នកទាំងអស់ងាយយល់
អំពីរ៉ាឌីកាល់សេរី។radicaux libres1

សុខភាពល្អ(ភាគ២៦)

Oligo-élémentsទាំង៦មានដូចតទៅ៖
_ដែក(Fer)៖មាននៅក្នុងថ្លើម ក្រលៀន សាច់ក្រហម
សាច់មាន់ ត្រី ងាវ គ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ
ស្រូវសាឡីសំរូប បន្លែបៃតង ផ្លែឈើក្រៀម តៅហ៊ូ។
រ៉ែដែកនៅក្នុងបន្លែ,ខ្លួនមនុស្សយើងស្រូបមិនបានងាយ
ដូចពីសាច់ ត្រី គ្រឿងសមុទ្រទេ។ដូច្នេះហើយអ្នកតម
សាច់អាចខ្វះជាតិដែក។ប៉ុន្តែដើម្បីស្រូបរ៉ែដែកបានច្រើន
ត្រូវបរិភោគអាហារមានវិតាមីនCអោយបានគ្រប់គ្រាន់
រាល់ពេលបាយហើយមិនត្រូវពិសាទឹកតែទេព្រោះវាបន្ថយ
ការស្រូបយកសារធាតុរ៉ែដែក។គួរពិសាទឹកតែមុនឬក្រោយ
ពេលបរិភោគអាហារ ដើម្បីអោយខ្លួនយើងស្រូបយករ៉េដែក
បានច្រើន។មនុស្សយើងត្រូវការសារធាតុរ៉ែដែកដើម្បីមាន
កម្លាំងឬថាមពល។ការខ្វះជាតិដែកក្នុងខ្លួនធ្វើអោយ
ខ្វះគុលិកាឈាមក្រហម។នៅអាមេរិកខាងជើង,ស្រ្តី20%មាន
ជម្ងឺខ្វះឈាមក្រហម។ចំណែកបុរសវិញត្រឹមតែ3%ប៉ុណ្ណោះ
ដែលមានជម្ងឺខ្វះឈាមក្រហម។មនុស្សចំនួន25%ក្នុងលោក
កើតមានជម្ងឺកង្វះឈាមក្រហមនេះដែលមានរោគសញ្ញាដូច
ជាអស់កម្លាំង មានដង្ហើមដង្ហក់ ជ្រុះសក់ ខ្សោយកម្លាំងក្នុង
ការទប់ទល់នឹងជម្ងឺ ឈឺក្បាល ហើមចុងជើង សម្បុរស្លេកស្លាំង។
ក្នុងឆ្នាំ1983 ប៉ាម៉ាក់ខ្ញុំឃើញខ្ញុំមានសាច់ឈាមស្លេកស្លាំងក៏
សង្ស័យខ្ញុំកើតជម្ងឺរបេង ហើយប្រាប់នឹងប៉េងលានអោយជូនខ្ញុំ
ទៅអោយគ្រូពេទ្យកាំង(សម្លាញ់របស់នឹងប៉ែង លាន)ពិនិត្យៗ
ក៏មិនឃើញកើតអ្វីឡើយ។មិនអស់ចិត្តប៉ាម៉ាក់ក៏អោយពេទ្យ
លីអ្នកជិតខាងពិនិត្យទៀត។ពេទ្យលីស្អុយឈ្មោះនៅផ្សារ
ទួលទំពូងដោយសារថាបានចាក់ថ្នាំអ្នកជម្ងឺរបស់គាត់មិន
ត្រូវក៏ប្រតិកម្មនឹងថ្នាំហើយស្លាប់ទៅក្នុងឆ្នាំ1982។ប៉ុន្តែប៉ានៅ
តែនាំខ្ញុំទៅអោយគាត់ចាក់វ៉ាក់សាំង ព្រោះសង្ស័យថាខ្ញុំមាន
ជម្ងឺ ព្រោះសាច់ឈាមខ្ញុំស្លេកស្លាំង។លទ្ធផលគឺខ្ញុំនៅតែមាន
សាច់ឈាមស្លេកស្លាំង។យើងមិនគិតថាខ្វះសារធាតុដែកឬអ្វីទេ។
លុះបានភៀសខ្លួនមករស់នៅជំរំខៅអ៊ីដាង ប៉ាម៉ាក់នៅតែ
គិតថាខ្ញុំកើតរបេង ក៏អោយខ្ញុំទៅមើលពេទ្យរបេងក្នុងឆ្នាំ1987។
ខ្ញុំក៏ត្រូវចេញចូលមន្ទីរពេទ្យរបេងជាច្រើនខែ ឃើញតែអ្នកកើត
របេងពេញមន្ទីរពេទ្យ និងធុំថ្នាំរបេងចង់ក្ដួត។ខ្ញុំក៏ខ្លាចឆ្លង
របេងពីពួកគេមិនស្ទើរដែរ។ទីបំផុតទៅ ពេទ្យពិនិត្យខ្ញុំសព្វ
គ្រប់អស់ហើយ ក៏មិនឃើញថាខ្ញុំកើតជម្ងឺរបេងឡើយ។ចំពោះ
រឿងនេះក្នុងពេលឥឡូវខ្ញុំអាចសង្ស័យថាខ្ញុំខ្វះជាតិដែក។
ដែកមានមុខងារច្រើនក្នុងខ្លួនមនុស្សយើង ដូចជាផលិត
ហើយដឹកជញ្ជូនអុកស៊ីហ្សែនដោយគុលិកាឈាមក្រហមនិង
ស្តុកទុកអុកស៊ីហ្ស៊ែនដោយប្រ៉ូតេអ៊ីនសាច់ដុំMyoglobine(Mb)
ផលិតថាមពលនិងADNក្នុងស្នូលកោសិកា។ជាតិដែកស្ថិត
នៅក្នុងគុលិកាឈាមក្រហមនិងប្រ៉ូតេអ៊ីនសាច់ដុំMb។
_ស័ង្កសី(Zinc)៖មាននៅក្នុងគ្រឿងសមុទ្រ គ្រឿងក្នុងសត្វ
សាច់ ស៊ុត ប្រ៉ូម៉ា គ្រាប់ធញ្ញជាតិ សេរ៉េអាល់សំរូបហើយ
និងបន្លែក្រៀម។ស័ង្កសីមានតួនាទីជាAnti-oxydant
ដែលជួយពង្រឹងប្រព័ន្ធការពារជម្ងឺហើយវាជួយថែរក្សាសុខភាព
ស្បែកនិងសក់។
កង្វះជាតិស័ង្កសីធ្វើអោយស្បែកស្ងួតហើយគគ្រើម និងធ្វើអោយ
សក់ស្ងួត បែកព្រុយ ដាច់ ឬក៏ជ្រុះ។ចំណែកក្រចកទៅជាមាន
ឆ្នូត ផ្កាក្រចក ហើយឆាប់បាក់។មិនតែប៉ុណ្ណោះ កង្វះស័ង្កសី
ធ្វើអោយមានរោគសញ្ញាផ្សេងៗទៀតដូចជា អស់កម្លាំង
គ្រុនផ្ដាស់សាយញឹកញាប់ ញុាំបាយមិនសូវបាន ធ្លាក់ទឹកចិត្ត
វិលមុខនិងកើតមុន។
part26

សុខភាពល្អ(ភាគ២៥)

_សូឌីយ៉ូម(Sodium):មាននៅក្នុងអំបិល(Nacl)ដែលយើង
ប្រើប្រាស់ក្នុងម្ហូបអាហារសឹងគ្រប់មុខទៅហើយ។ទំពាំងបារាំង
ត្រសក់ សេឡឺរី ការ៉ុត ស្ពៃក្ដោប ផ្លែល្វា អាវ័ន សាច់ ត្រីស្រស់
ស៊ុត ទឹកដោះគោ ក៏ជាប្រភពធម្មជាតិនៃសូឌីយ៉ូមច្រើន
គួរសមដែរ។នៅក្នុងអំបិល1gមានសូឌីយ៉ូម(Na)400mgនិងក្ល័រ
(Cl)600mg។ប៉ុន្តែដោយសារថាអំបិលត្រូវបានគេបញ្ចូលIode
និងFluorរួមគ្នាបាន5%។ដូច្នេះសូឌីយ៉ូមនិងក្ល័ររួមគ្នាបាន95%។
នៅក្នុងទឺករ៉ូប៊ិនណេ ក៏គេបញ្ចូលFluorដែរដើម្បីកុំអោយមនុស្ស
ខ្វះសារធាតុរ៉ែនេះ។នៅប្រទេសកាណាដា មនុស្សភាគច្រើន
បរិភោគសារធាតុរ៉ែសូឌីយ៉ូមលើសកំរិត។មនុស្សពេញវ័យ
គួរបរិភោគអំបិលកុំអោយលើស6gក្នុងមួយថ្ងៃ បានន័យថាកុំ
បរិភោគសូឌីយ៉ូមលើស2300mg។ខាងក្រោមនេះគឺជាកំរិតគ្រប់
គ្រាន់នៃសូឌីយ៉ូមដែលមនុស្សត្រូវការទៅតាមអាយុ៖
_កូនង៉ែតពី0ទៅ6ខែ,កំរិតគ្រប់គ្រាន់គឺត្រឹម120mg
ក្នុងមួយថ្ងៃ។
_ទារកអាយុពី7ខែដល់12ខែ,កំរិតគ្រប់គ្រាន់គឺ370mg
ក្នុងមួយថ្ងៃ។
_ក្មេងអាយុពី1ឆ្នាំទៅ3ឆ្នាំកំរិតគ្រប់គ្រាន់គឺ1000mgក្នុងមួយថ្ងៃ
តែកុំអោយលើស1500mgក្នុងមួយថ្ងៃ។
_ក្មេងអាយុពី4ឆ្នាំទៅ8ឆ្នាំ,កំរិតគ្រប់គ្រាន់គឺ1200mgក្នុងមួយថ្ងៃ
តែកុំអោយលើស1900mgក្នុងមួយថ្ងៃ។
_ក្មេងជំទង់អាយុពី9ឆ្នាំទៅ13ឆ្នាំ,កំរិតគ្រប់គ្រាន់គឺ1500mg
ក្នុងមួយថ្ងៃ តែកុំអោយលើស2200mgក្នុងមួយថ្ងៃ។
_មនុស្សពេញវ័យពី14ឆ្នាំទៅ50ឆ្នាំ,កំរិតគ្រប់គ្រាន់គឺ1500mg
ក្នុងមួយថ្ងៃ តែកុំអោយលើស2300mgក្នុងមួយថ្ងៃ។
_មនុស្សពេញវ័យអាយុពី51ឆ្នាំទៅ70ឆ្នាំ,កំរិតគ្រប់គ្រាន់គឺ
1300mgក្នុងមួយថ្ងៃ ។
_មនុស្សពេញវ័យអាយុ70ឆ្នាំឡើងទៅ,កំរិតគ្រប់គ្រាន់គឺ1200mg
ក្នុងមួយថ្ងៃ។
_ស្ត្រីមានផ្ទៃពោះ,កំរិតគ្រប់គ្រាន់គឺ1500mgក្នុងមួយថ្ងៃ។
សូឌីយ៉ូមជាសារធាតុរ៉ែមានតួនាទីសំខាន់មួយអោយយើង
រក្សាជាតិទឹកបានពេញក្នុងខ្លួន។វាមាននៅក្នុងឈាមហើយ
និងជាតិទឹកខាងក្រៅកោសិកា។សូឌីយូ៉មជួយរក្សាលំនឹង
ជាតិអាស៊ីដ-អំបិលក្នុងខ្លួនហើយជួយជញ្ជូនសារក្នុងសរសៃ
ប្រសាទព្រមទាំងជួយសាច់ដុំអោយកន្រ្តាក់ទៀតផង។
ប៉ុន្តែមានសូឌីយ៉ូមក្នុងខ្លួនច្រើនពេកនឹងបណ្ដាលគ្រោះថ្នាក់
ដល់សុខភាព។ហេតុដូច្នេះហើយបានជាគេដាក់កំរិតក្នុងការ
បរិភោគអំបិលទៅតាមអាយុនៃមនុស្សយើងម្នាក់ៗ។ម្យ៉ាង
ទៀត គួរកុំអោយមានទម្លាប់បរិភោគអាហារប្រៃពេក តាំង
ពីក្មេងតូចមក។បើមិនចឹងទេ ក្មេងមិនអាចកែទម្លាប់
នេះបានទេ ពេលធំពេញវ័យឡើង ហើយអាចនឹងមានសម្ពាធ
ឈាមខ្ពស់(ជម្ងឺលើសឈាម)ដោយសារមានសូឌីយ៉ូមក្នុងឈាម
ច្រើនពេក។មិនតែប៉ុណ្ណោះ មានសូឌីយ៉ូមច្រើនពេកក្នុងឈាម
អាចធ្វើអោយខូចតម្រងនោម មានជម្ងឺសរសៃឈាមនិង
បេះដូង មានជម្ងឺពុកឆ្អឹងហើយអាចបណ្ដាលអោយកើតជម្ងឺ
មហារីកក្រពះ។
ផ្ទុយទៅវិញ ការរាគលាមក ក្អួត និងការបែកញើសច្រើន
ក្នុងពេលលេងកីឡាឬហាត់ប្រាណ នឹងនំាអោយបាត់បងជាតិ
រ៉ែសូឌីយ៉ូមពីក្នុងខ្លួនដែរ។
_ក័្លរ(Chlore)៖ដោយសារថាក្ល័រជាធាតុផ្សំផ្គុំជាមួយសូឌីយ៉ូម
បានជាអំបិល។ដូច្នេះយើងមិនបាច់បារម្ភខ្វះជាតិក្ល័រទេកាលណា
យើងមានអំបិលហូប។ក្នុងឧស្សាហកម្មម្ហូបអាហារ គេប្រើក្ល័រ
សម្រាប់លាងបន្លែនិងផ្លែឈើស្រស់។ក្ល័រក៏ត្រូវបានគេប្រើផងដែរ
ជាវត្ថុរាវនិងជាគ្រាប់ថ្នាំសម្រាប់សំអាតទឹកក្នុងអាងហែលទឹក។
ក្ល័រ(Cl)ក្នុងធម្មជាតិអត់មាននៅទោលតែឯងទេ។នៅក្នុង
កោសិកាមានតិចតួចណាស់។ប៉ុន្តែវាមានច្រើនខាងក្រៅ
កោសិកា។វាមានតួនាទីសម្រាប់រក្សាបរិមាណទឹកទាំងខាងក្នុង
និងខាងក្រៅកោសិកា។នៅក្នុងក្រពះ វាចូលរួមផលិតជាតិ
អាស៊ីក្លរីឌ្រីដសម្រាប់រំលាយអាហារ។
ក្ល័រក្នុងបរិមាណតិចតួចប៉ុណ្ណោះមាននៅក្នុងអាហារពីធម្មជាតិ
នានាដូចជាបន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ប់ុន្តែមានច្រើន
នៅក្នុងអាហារដែលប្រើឬប្រឡាក់អំបិលដូចជាសាច់ហ្សំបុង
សាច់ក្រក ពងទាប្រៃ ប្រូម៉ា នំប័ុង ទឹកស៊ីអីវ ទឹកត្រី។ល។
កង្វះ៖ដូចជាមិនសូវមាននរណាខ្វះជាតិក្ល័រទេ ព្រោះក្ល័រមាន
នៅជាមួយសូឌីយ៉ូមក្នុងអំបិលដែលមនុស្សប្រើប្រាស់រាល់ថ្ងៃ
ទៅហើយក្នុងការចំអិនម្ហូបអាហារ។ប៉ុន្តែបើខ្វះក្រោមតម្រូវការ
វានឹងនំាអោយឈឺរាគរួស ក្អួត បែកញើសខ្លាំង។ផ្ទុយទៅវិញ
បើលើសកំរិតត្រូវការ វានឹងធ្វើអោយដកដង្ហើមធំហើយញាប់
ខ្សោយសាច់ដុំ ក្អួត ។

សុខភាពល្អ(ភាគ២៤)

_ម៉ាញ៉េស្យ៉ូម(Magnésium): ជួយផលិតកោសិកាថ្មី
ជួយទប់ទម្ងន់កុំអោយឡើង ជួយកុំអោយទល់លាមក
ជួយកាត់បន្ថយស្រ្តេស បន្ថយអារម្មណ៌ឆេវឆាវ ហើយជួយ
អោយដេកលក់ស្រួល។ម៉ាញ៉េស្យ៉ូមមាននៅក្នុងគ្រឿងសមុទ្រ
បន្លែបៃតង សេរ៉េអាល់ ចេក គ្រាប់ផ្លែឈើ សូកូឡាខ្មៅ។
កង្វះ៖ធ្វើអោយបេះដូងដើរខុសចង្វាក់ តឹងទ្រូង ពុកឆ្អឹង។
_ប៉ូតាស្យ៉ូមPotassium(K)មានសារៈសំខាន់ដល់ដំណើរការ
ធម្មតានៃជាលិកាសរសៃប្រសាទ សាច់ដុំ។ រក្សាចង្វាក់បេះដូង
ហើយនិងលំនឹងរវាងជាតិអាស៊ីដ-អំបិលក្នុងខ្លួន។វាជួយអោយ
ជាតិអាស៊ីដមានក្នុងក្រពះសម្រាប់រំលាយអាហារ និងបញ្ចុះ
សម្ពាធឈាមសម្រាប់អ្នកដែលលើសឈាម។
កោសិកានៃសរសៃប្រសាទមានសារធាតុប៉ូតាស្យ៉ូមច្រើនណាស់។
ប៉ូតាស្យ៉ូមមាននៅក្នុងសណ្ដែក អេពីណារ ស្ពៃក្ដោប ផ្សិត
ដំឡូងបារាំង ផ្លែប៊ើ ចេក ក្រូចឃ្វិច គ្រាប់អាម៉ង់ គ្រាប់
រីករាយ ផ្លែលម៉ើ ផ្លែល្វា។
កង្វះ៖ធ្វើអោយសាច់់ដុំថមថយកម្លាំង ធ្វើអោយស្ពឹកដៃជើង
ធ្វើអោយសាច់ដុំលែងកន្រ្តាក់់ទៅជាខ្វិន ធ្វើអោយពោះវៀន
អត់កំរើកនឹងនាំអោយទល់លាមក ហើយធ្វើអោយខួរក្បាល
លែងដើរ បាត់បង់សតិចងចាំ។វាធ្វើអោយជីពចរដើរ
ខុសចង្វាក់ធម្មតា។
_ហ្វូសហ្វ័រ(Phosphore):មានច្រើនជាងគេក្នុងខ្លួនមនុស្ស
បន្ទាប់ពីកាល់ស្យ៉ូម។
វាមានសារៈសំខាន់ដូចជាកាល់ស្យ៉ូមដែរក្នុងការថែរក្សានិង
ការលូតលាស់ឆ្អឹងនិងធ្មេញ និងជួយរក្សាលំនឹងជាតិ
អាស៊ីដ-អំបិលនិងធ្វើប្រតិកម្មគីមីថាមពល។
ហ្វូសហ្វ័រមាននៅក្នុងសាច់ក្រហម សាច់មាន់ ត្រី ស៊ុត
សេរ៉េអាល់ គ្រាប់ផ្លែឈើ និងភេសជ្ជៈដែលគ្មានជាតិស្រា។
កង្វះ៖ធ្វើអោយអស់កម្លាំង ខ្សោយសាច់ដុំ ហូបបាយមិន
បានធ្វើអោយឈឺឆ្អឹង ធ្វើអោយស្រពន់ដៃជើង ធ្វើអោយ
ស្កៀបរមាស់។
_ ស្ពាន់ធ័រ(Soufre):ស្ថិតនៅក្នុងស្បែក ក្រចក សក់
ឆ្អឹងខ្ចីហើយបញ្ចេញមកក្រៅតាមទឹកនោម។វាជួយកុំអោយ
រលាកស្បែក កុំអោយស្បែករមាស់ ជួយប្រមូលផ្ដុំប្រ៉ូតេអ៊ីន
និងជួយសម្រួលសន្លាក់ដៃជើង។វាជួយស្រូបជាតិកាល់ស្យ៉ូម
ម៉ាញ៉េស្យ៉ូម និងហ្វូសហ្វ័រ។
ស្ពាន់ធ័រមាននៅក្នុងសាច់ ត្រី ស៊ុតសេរ៉េអាល់ គ្រាប់សណ្ដែក។
គេដាក់បញ្ចូលវាក្នុងរូបមន្តSO₃²⁻(sulfite)ទៅក្នុង
ស្រាប៊ៀ ស្រាទំពាំងបាយជូរ បន្លែផ្លែឈើហាលក្រៀម
ម្សៅpâtesអ៊ីតាលីដូចជាMacaroni,Spaghetti,
ដំណាប់ Ketchupsដើម្បីរក្សាពណ៌ចំណីអាហារនិងទុកបាន
យូរ កុំអោយដុះផ្សិត។
ស្ពាន់ធ័រមាននៅក្នុង៖ក្រលៀនសត្វ ថ្លើម សាច់ជ្រូក សាច់
មាន់ សាច់ចៀម ត្រីសូមុង បង្គា ងាវ លៀស ស្នូលស៊ុត
លឿងឆ្អិន ខ្ទឹមស ខ្ទឹមបារាំង ស្លឹកខ្ទឹម ស្ពៃក្ដោប ល្ង
ស្វាយច័ន្ទីនិងគ្រាប់រីករាយ(Pistaches)។
កង្វះ៖ធ្វើអោយសក់បែកព្រុយ និងក្រចកមិនសូវលូត
លាស់ល្អ ហើយក៏ធ្វើអោយមនុស្សឆាប់ចាស់ មានជម្ងឺបេះដូង
និងមហារីកដែរ។
sulfitesដែលគេដាក់ក្នុងអាហារមានឈ្មោះដូច
ជាE220-E224និង E226-E227ដែលអាចធ្វើអោយ
មានប្រតិកម្មអាល់លាក់ហ្ស៊ី(ធ្វើអោយពិបាកដកដង្ហើម)
ជាពិសេសចំពោះអ្នកកើតហឺត ហើយក៏អាចធ្វើអោយឈឺ
ក្បាលដែរ។

សុខភាពល្អ(ភាគ២៣)

ខ្ញុំនឹកឃើញរឿងមួយអំពីស្រ្តីអាមេរិកកាំងម្នាក់នៅរដ្ឋFloride
ខ្វះជាតិរ៉ែប៉ូតាស្យ៉ូមក្នុងទសវត្សឆ្នាំ១៩៨០ដែលបណ្ដាល
អោយខួរក្បាលរបស់គាត់លែងដំណើរការ។ដូច្នេះហើយគាត់ក៏
ដើរលែងរួច ហូបអាហារក៏មិនបាន។សតិចងចាំរបស់គាត់ក៏
បាត់អស់រលីងធ្វើអោយគាត់លែងស្គាល់ប្ដី ឳពុកម្ដាយ បង
ប្អូនទៀតឡើយ។ដោយសាច់ដុំគាត់ខ្សោយ លែងកន្រ្តាក់ គាត់
ក៏ដេកនៅតែលើគ្រែរហូត ហើយគេបញ្ចូលអាហាររាវទៅក្នុង
ក្រពះរបស់គាត់ដោយដោតទុយយោ។រយៈពេលប្រហែល២០ឆ្នាំ
ក្រោយមកតាមខ្ញុំចាំ ប្ដីជាមួយបងប្អូននិងឳពុកម្ដាយរបស់
គាត់ក៏សុំអោយគេឈប់ផ្ដល់អាហារដល់គាត់ដើម្បីអោយ
គាត់ស្លាប់ទៅល្អជាង។ប៉ុន្តែឳពុកម្ដាយនិងបងប្អូនខាងប្រពន្ធ
មិនយល់ព្រម ក៏នាំរឿងក្ដីនេះទៅកាន់តុលាការៗក៏បានកាត់
ក្ដីនៅទីបញ្ចប់អោយប្ដីរបស់គាត់ឈ្នះហើយប្រពន្ធរបស់គាត់
ក៏ដល់ទីបញ្ចប់ទៅ។នេះជាជម្ងឺម្យ៉ាងដែលភាសាបារំាងហៅថា
Hypokaliémieជាជម្ងឺខ្វះប៉ូតាស្យ៉ូមក្នុងឈាមដែលបណ្ដាល
អោយរមួលក្រពើ ឈឺសាច់ដុំ ខ្សោយសាច់ដុំ ដំណើររកចង់
ក្អួត ការទល់លាមក និងការហើមពោះ។
មានករណីកង្វះជាតិរ៉ែដែលខ្ញុំធ្លាប់បានឃើញនៅប្រទេសខ្មែរ
យើងគឺជាតិអ៊ីយ៉ូដ(Iode)ដែលច្រើនកើតមានចំពោះស្រ្តី
គឺបណ្ដាលអោយពកក។មិនតែប៉ុណ្ណោះ កង្វះអ៊ីយ៉ូដអាចធ្វើអោយមនុស្ស
មិនគ្រប់ទឹក ហើយក៏អាចធ្វើអោយគភ៌មិនលូតលាស់ធំ។
ជាតិអ៊ីយ៉ូដមាននៅក្នុងគ្រឿងសមុទ្រ ត្រី ទឹកដោះគោ និង
សារាយខ្លះ។នៅក្នុងសាច់ហ្សំបុង សាច់Baconហើយនិងគ្រាប់
ធញ្ញជាតិលីងជាមួយអំបិលក៏មានជាតិអ៊ីយ៉ូដដែរ។នៅក្នុង
អំបិលផលិតមកពីរោងចក្រមានជាតិអ៊ីយ៉ូដដែរ ព្រោះជា
អំបិលគេចំរាញ់ដាក់បញ្ចូលជាតិអ៊ីយ៉ូដ។អំបិលធម្មជាតិជា
ពិសេសទើបផលិតចេញមកពីស្រែអំបិលមិនមានជាតិអ៊ីយ៉ូដ
ទេ។ដោយសារអំបិលភាគច្រើនបំផុតត្រូវបានគេដាក់បញ្ចូល
ជាតិអ៊ីយ៉ូដ ទើបមនុស្សយើងមិនបារម្ភខ្វះជាតិរ៉ែនេះទៀត
ឡើយ។នៅប្រទេសកាណាដា ជាច្រើនឆ្នាំមកហើយ ការផលិត
អំបិលសម្រាប់បរិភោគត្រូវតែដាក់បញ្ចូលជាតិអ៊ីយ៉ូដដាច់ខាត។
ដូច្នេះបន្ទាប់ពីបានស្គាល់វិតាមីនហើយយើងគួរស្គាល់រ៉ែទាំង
13ដែលមនុស្សយើងត្រូវការទ្រទង់ជីវិតដូចវិតាមីនដែរ។
សារធាតុរ៉ែចែកជាពីរក្រុម៖គឺសារធាតុធំ(Macro-éléments)
និងសារធាតុតូច(Oligo-éléments)។សារធាតុទាំងពីរ
ពួកនេះគឺជាអំបិលរ៉ែ(Sels minéraux)។គេហៅសារធាតុធំ
ព្រោះមនុស្សពេញវ័យម្នាក់ក្នុងមួយថ្ងៃត្រូវការកាល់ស្យ៉ូម
ជាង1000mg។វាមាន7មុខគឺ៖កាល់ស្យ៉ូម(calcium),
ម៉ាញ៉េស្យ៉ូម(magnésium),ប៉ូតាស្យ៉ូម(potassium),
ហ្វូសហ្វ័រ(phosphore),ស្ពាន់ធ័រ(soufre),សូឌីយ៉ូម
(sodium)និងក្ល័រ(chlore)។រីឯសារធាតុរ៉ែតូចបានជា
ហៅដូច្នេះព្រោះមនុស្សយើងត្រូវការអំបិលរ៉ែទាំងនោះក្នុង
បរិមាណតិចតួចណាស់ ហើយប្រសិនជាវាចូលក្នុងខ្លួនយើង
ច្រើនហួសកំណត់វានឹងបង្កភាពពុលជាទីគ្រោះថ្នាក់ដល់ជីវិត។
សារធាតុរ៉ែតូច(Oligo-éléments)នេះ មនុស្សយើងត្រូវ
ការតែ1PPM(1mgសម្រាប់ទម្ងន់មនុស្សយើងក្នុង1Kg)ប៉ុណ្ណោះ។
សូមជំរាបថាសារធាតុរ៉ែមិនអាចបាត់បង់ដូចវិតាមីនដោយសារ
ត្រូវពន្លឺ ខ្យល់ និងការចំអិនឡើយ។
វាមាន6មុខគឺ៖ដែក(Fer),ស័ង្កសី(Zinc),ភ្លុយអ័រ(Fluor),
អ៊ីយ៉ូដ(Iode),ក្រូម(Chrome),សេឡេនិយ៉ូម(sélénium)។
_កាល់ស្យ៉ូម(Calcium):ក្នុងខ្លួនមនុស្សពេញវ័យ កាល់ស្យ៉ូម
មានបរិមាណស្មើ2%នៃទម្ងន់ខ្លួនប្រាណ ហើយឆ្អឹងផ្សំ
ផ្គុំដោយកាល់ស្យ៉ូម99%។វាមានតួនាទីថែរក្សាសុខភាពបេះដូង
និងសរសៃឈាមម្ដាយមានទារក ជួយអោយឆ្អឹងរឹងមាំ ។
វាជួយបន្ធូរនិងកន្រ្តាក់សាច់ដុំ អោយដំណើរការដឹកនាំសារ
ដោយសរសៃប្រសាទបានល្អ និងជួយអោយបញ្ចេញអ័រម៉ូន
និងជួយកែសម្រួលសម្ពាធឈាមក្នុងខ្លួនយើងនិងផ្សះដំបៅ។
វាមានតួនាទីការពារជម្ងឺពុកឆ្អឹងជាមួយសាធាតុហ្វូសហ្វ័រ
ម៉ាញ៉េស្យ៉ូមនិងវិតាមីនDពេលមនុស្សវ័យចំណាស់ឡើង
(50ឆ្នាំឡើងទៅ)។
កាល់ស្យ៉ូមមាននៅក្នុងផលិតផលទឹកដោះគោ ក្នុងគ្រាប់
Amande គ្រាប់ល្ង គ្រាប់សណ្ដែក ស្ពៃក្ដោប ការ៉ុត ក្រូច..
កង្វះ៖ធ្វើអោយពុកឆ្អឹង គ្រោងឆ្អឹងផុយស្រួយ ដង្កូវស៊ីធ្មេញ
កើតជម្ងឺក្រិន ឆ្អឹងលូតមិនត្រង់ស្មើហើយចេញឈាម។
យោងតាមការអង្កេតសុខភាពនៃជនជាតិកាណាដាមួយក្រុម
ក្នុងឆ្នាំ2004គេបានលទ្ធផលដូចខាងក្រោមនេះ៖
_3%នៃក្មេងអាយុពី1ឆ្នាំទៅ3ឆ្នាំទទួលចំណូលកាល់ស្យ៉ូមមិន
គ្រប់គ្រាន់
_23%នៃក្មេងអាយុពី4ឆ្នាំទៅ8ឆ្នាំទទួលចំណូលកាល់ស្យ៉ូម
មិនគ្រប់គ្រាន់
_33%ទៅ44%នៃក្មេងប្រុសជំទង់ហើយនិង67%ទៅ70%នៃ
ក្មេងស្រីជំទង់ទទួលចំណូលកាល់ស្យ៉ូមមិនគ្រប់គ្រាន់
_ប្រុសពេញវ័យទទួលចំណូលកាល់ស្យ៉ូមបានពី
ពី26%ទៅ80%ប៉ុណ្ណោះយោងទៅតាមអាយុ
_ស្រីពេញវ័យទទួលចំណូលកាល់ស្យ៉ូមបានពី48%ទៅ87%
យោងទៅតាមអាយុ។food16