Monthly Archives: ខែ​មីនា 2013

តោះ,ទៅលេងអនាគតកាល!

ច្បាប់ទំនាញសាកលមិនត្រឹមតែមានឥទ្ធិពលទៅលើវត្ថុធាតុនិងពន្លឺប៉ុណ្ណោះ
ទេវាថែមទំាងមានឥទ្ធិពលទៅលើពេលវេលាផងដែរ។ដើម្បីបង្ហាញភស្តុតាង
នេះគេបានបង្កើតនាឡិកាដែលដើរទៀងទាត់ដ៏អស្ចារ្យបំផុតមួយនៅក្នុងឆ្នំា
១៩៦០គឺរយៈពេល៥ឆ្នំាក្រោយពីលោកAlbert Einstein អ្នកប្រាជ្ញរូបវិទ្យា
បានទទួលមរណភាពទៅហើយ។នាឡិការនោះបានផ្ទៀងផ្ទាត់សម្មតិកម្មរបស់
លោក យ៉ាងដូច្នេះ៖នៅឯជាន់លើបង្អស់នៃអាគារដ៏ខ្ពស់មួយ នាឡិកាដើរលឿន
ជាងនៅឯខាងជាន់ខាងក្រោមផ្ទាល់ដី។នោះ គឺជាឥទ្ធិពលនៃច្បាប់ទំនាញដែល
ពន្យឺតពេលវេលា នៅជាន់ខាងក្រោមផ្ទាល់ដី ច្រើនជាងនៅឯជាន់លើបំផុត
នៃអាគារ។តើអ្នកយល់យ៉ាងណាដែរចំពោះសម្មតិកម្មនេះ?ឥទ្ធិពលនោះវា
មិនប៉ុន្មានទេ នៅលើភពផែនដី។ប៉ុន្តែប្រសិនជានៅលើភពផ្សេងមួយធំជាង
ផែនដីហើយមានទំនាញខ្លំាងជាង យើងនឹងឃើញថានាឡិកានោះនឹងដើរ
កាន់តែយឺតខ្លំាងជាងនៅលើផែនដីទៅទៀត។ចុះ ប្រសិនបើទំនាញនោះខ្លំាង
រកទីបំផុតគ្មានគឺដល់អនន្តដូចជានៅក្នុងរូងខ្មៅនៃអវកាស តើពេលវេលានឹង
ទៅជាយ៉ាងណា?ពេលវេលានឹងប្រែប្រួលយ៉ាងសម្បើម។ ចាប់ផ្ដើមតំាងពីមាត់
រូងខ្មៅទៅរហូតដល់ខាងក្នុងរូងខ្មៅ អ្នកនឹងឃើញថាពេលវេលាដើរយឺតមែនទែន
(ធៀបទៅនឹងពេលវេលានៅផែនដី)គឺថារយៈពេលតែមួយវិនាទីប៉ុណ្ណោះអាចស្មើ
នឹងរយៈពេលមួយនាទី,មួយម៉ោង,មួយថ្ងៃ,មួយខែ មួយឆ្នំា…នៅលើផែនដី ។
ប៉ុន្តែ នៅក្នុងរូងខ្មៅពេលវេលានឹងកាន់តែដើរយឺតខ្លំាងរហូតទាល់តែឈប់មាន
(កុំភ្លេច៖ពេលវេលាឈប់មានឬរលាយបាត់ក៏មកពីលំហក្នុងរូងខ្មៅឈប់មានដែរ)។
ប្រសិនជាអ្នកអាចចេញផុតពីពេលវេលានិងលំហដូចក្នុងរូងខ្មៅនោះ ជីវិតអ្នកដូចចូល
មកក្នុងអនាគតកាលខាងមុខយ៉ាងឆ្ងាយ ហើយអាចឃើញសត្វលោក   ​ភព និងផ្កាយ
ទំាងឡាយដែលចេះតែកើត ចាស់ ឈឺ ​ស្លាប់ជាបន្តបន្ទាប់គ្នាតទៅមុខជានិច្ច។
មានផ្លូវមួយទៀតដែលអាចនំាទៅកាន់អនាគតកាលបាន៖ប្រសិនជាមានយានអវកាស
មួយដឹកនំាអ្នកក្នុងល្បឿននៃពន្លឺ ហើយការធ្វើដំណើរក្នុងយាននេះគ្មានឩបសគ្គអ្វី
ទេ គឺអ្នកកំពុងធ្វើដំណើរទៅកាន់អនាគតកាលហើយ!យានជំនិ‍‍‍ៈអវកាសរបស់
អ្នកដែលហោះនូវល្បឿននៃពន្លឺនោះ គឺកំពុងបុកទំលុះផ្ទៃអវកាស(ខួងទៅជារូងខ្មៅ)
ហើយជ្រែកចូលទៅក្នុងអនាគតកាលតែមួយឆ្នំាឬពីរឆ្នំា(ផ្ទៀងមើលទ្រនិចនាឡិកា
ដែលអ្នកពាក់នៅកដៃរបស់អ្នកឃើញថាដើរដូចធម្មតា ប៉ុន្តែកាន់តែយឺតជាទីបំផុតបើ
ធៀបទៅនឹងពេលវេលានៅលើផែនដី) រហូតឃើញថាមួយម៉ោងឬមួយនាទីយូរដូចជា
មួយឆ្នំាផែនដីអញ្ចឹង!លុះពេលវិលត្រលប់មកផែនដីវិញ,អ្នកនឹងបានមកចាប់ថើប
ចៅទួត ចៅលា…របស់អ្នកទំាងអស់។ឯរូបអ្នកនៅវ័យដូចដើមគឺដូចនៅពេលអ្នករៀប
ចាកចេញដំណើរក្នុងយានអវកាសដែលហោះស្មើឬសឹងស្មើល្បឿនពន្លឺ(300 000km/s)នោះ។

អត្ថបទ អវកាសនិងពេលវេលា៖
https://sambatt.wordpress.com/2013/03/03/
អត្ថបទ អ្វីមួយអាចរលាយជាសូន្យបាន៖
https://sambatt.wordpress.com/2012/10/06/
អត្ថបទ កើត=ស្លាប់៖
https://sambatt.wordpress.com/2010/12/03/
អត្ថបទ ឯណាបច្ចុប្បន្នកាល?៖
https://sambatt.wordpress.com/2011/03/11/
អត្ថបទ ជឿឬមិនជឿ ការពិតនៅតែជាការពិត៖
https://sambatt.wordpress.com/2011/11/06/

Advertisements

កំសាន្តចំរៀងខ្មែរលើ


កំសាន្តចំរៀងខ្មែរកណ្ដាល



កំសាន្តចំរៀងខ្មែរក្រោម




អវកាសនិងពេលវេលា

អវកាសគឺលំហ រីឯពេលវេលាគឺចំនួននៃចលនារបស់ភពឬវត្ថុ។ប៉ុន្តែពេលវេលា
គ្រាន់តែមានឡើងដោយការសន្មត់របស់់មនុស្សប៉ុណ្ណោះ ពីព្រោះមនុស្ស
សន្មត់វាជាចំនួនចលនានៃភពដូចជាថាចលនានៃផែនដីវិលមួយជុំវិញខ្លួនឯង
រាប់ថាមួយថ្ងៃហើយមួយជុំវិញព្រះអាទិត្យរាប់ថាមួយឆ្នំាគឺមួយឆ្នំាផែនដី។ប្រសិន
ជាយើងនៅលើភពអង្គារដែលវិលជុំវិញខ្លួនឯងមួយជុំស្មើនឹងមួយថ្ងៃដែរនោះ
(២៤,៦៣ម៉ោង) ត្រូវវិលជុំវិញព្រះអាទិត្យមួយជុំដោយប្រើរយៈពេលជិតពីរឆ្នំា
ផែនដី(៦៨៧ថ្ងៃ)។ដូច្នេះ យើងឃើញថាមនុស្សយកផែនដីជាគោល
ដើម្បីវាស់ពេលវេលា ។
ពេលវេលាមានមកពីការសន្មត់ ព្រោះមនុស្សជាអ្នកកំណត់វាទៅតាម
ចលនាវិលជុំវិញខ្លួនឯងនិងជុំវិញព្រះអាទិត្យរបស់់ភពផែនដី ។សមដូច
គំនិតយល់ឃើញរបស់ទស្សនវិទូឥណ្ឌាម្នាក់គឺលោកPatanjaliក្នុង
សតវត្សទី២នៃគ.ស បានពោលថាអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល
មិនមានឡើយ។អ្វីទំាងអស់ស្ថិតនៅក្នុងខណៈជាមួយគ្នា(passé,présent
et futurn’existent pas.Tout arrive au même instant.)។
បើអញ្ចឹង មានតែអវកាស(លំហ)ទេដែលមាន?ដូចដែលយើងគ្រប់់គ្នា
ឃើញជាក់់នឹងភ្នែកស្រាប់់ហើយនោះ គឺថាគ្រប់់ភពឬវត្ថុធាតុមានវត្តមាន
ក៏ដោយសារមានលំហដែលខ្លួនអាចតំាងទីនៅហើយអាចធ្វើចលនាបាន។
បើគ្មានលំហនោះភពឬវត្ថុទំាងឡាយនឹងគ្មានវត្តមានឡើយព្រោះគ្មាន
ទី(ចំហ)សំរាប់តំាងនៅ។ទោះបីយ៉ាងណា បើតាមតារាវិទូ Carl Sagan
បានមានប្រសាសន៍ថា៖អវកាសនិងពេលវេលាមិនអាចបំបែក
ពីគ្នាបានឡើយ។គន់មើលលំហមេឃ គឺងាកមើលទៅក្រោយ,ទៅអតីតកាល។
(Espace et temps sont indissociables.Observer l’espace,
c’est regarder en arrière,ver le passé.)។គឺថាមិនអាចមានលំហ
ដែលគ្មានពេលវេលាហើយមិនអាចមានពេលវេលាដែលគ្មានលំហឡើយ ។
លំហ គឹត្រូវមានអ្វីមួយ ដែលចំាបាច់់ត្រូវតែមានចលនា(គ្មានវត្ថុណា
ក្នុងសាកលលោកនេះដែលមិនធ្វើចលនាឡើយ៖ផែនដីធ្វើចលនាជុំវិញ
ខ្លួនឯង និងជុំវិញព្រះអាទិត្យ ។ឯចំណែកព្រះអាទិត្យក៏ធ្វើចលនាដែរគឺ
វិលជុំវិញខ្លួនឯងហើយវិលជុំវិញស្នូលហ្គាឡាក់់ស៊ីមហាវិថីទឹកដោះ
ហើយហ្គាឡាក់ស៊ីមហាវិថីទឹកដោះដូចហ្គាឡាក់ស៊ីរាប់ពាន់់លាន
ដទៃទៀតដែរ ធ្វើដំណើរកាន់តែឃ្លាតពីគ្នាហើយជ្រៅទៅៗក្នុងលំហ
សាកលលោកដែលចាប់កំណើតមកពីបន្ទុះBig Bang តំាងពីរយៈកាល
ប្រមាណ១៥ពាន់លានឆ្នាំកន្លងទៅ។ដូច្នេះ យើងឃើញថាក្នុងសាកលោក
អ្វីៗទំាងអស់ត្រូវតែមានចលនាឬកំរើកដោយសារតែវត្តមាននៃអវកាស
នេះឯង។ឯចំណែកពេលវេលាអាចសន្មត់ដូចជាស្រមោលនៃចលនាទៅចុះ
ដូចជាស្រមោលយើងអន្ទោលតាមប្រាណយើងចឹងដែរ។ទោះយ៉ាងណាក្ដី
លំហនិងពេលវេលាគឺដូចជាអ្វីទទេសុទ្ធសាធ ប្រសិនជាគ្មានភព,ធូលី និង
ឧស្ម័នក្នុងសាកលោកទំាងមូលទេនោះ។តាមទ្រឹស្ដីវិទ្យាសាស្រ្តថា
សាកលលោកបានចាប់់ផ្ដើមពីបន្ទុះBig Bangដែលខណៈមុនផ្ទុះ មិនមាន
លំហនិងពេលវេលាឡើយគឺថាលំហ=0.000 m³រីឯពេលវេលា=0.00 sec។
(គួរអោយឆ្ងល់ណាស់ បើដំបូងឡើយគ្មានលំហ តើមានអ្វីទៅ?តើអ្វីមួយអាច
ផ្ទុះបានដែរ បើគ្មានលំហ?ពេលកំពុងផ្ទុះBig Bang,តើមានអ្វីនៅហ៊ុំព័ទ្ធ
ជុំវិញBig Bang?។រួចហើយដោយសារបន្ទុះBig Bang ក៏ចាប់់ផ្ដើមពង្រីកលំហ
ដោយវត្តមាននៃលោកធាតុដែលចាប់់ផ្ដើមមានចលនាឡើង នំាអោយ
ពេលវេលាក៏ចាប់់កំណើតឡើងដែរ។យោងតាមទ្រឹស្ដីរបស់់អ្នករូបវិទ្យាគឺលោក
Albert Einsteinសាកលលោកយើងនេះស្ថិតនៅក្នុងអវកាសដែលមានបួន
ទំហំ(4dimensions=3D+temps,ហៅថាespace-temps)ដែលបង្ហាញយើង
អោយស្គាល់់ទ្រឹស្ដីនៃរឺឡាទីវិតេ ហ៊្សេណេរ៉ាល់(relativité générale)
ដែលបោះពុម្ពផ្សាយក្នុងឆ្នំា១៩១៥។
ចំពោះលោកEinstein លំហគឺដូចជាអ្វីមួយដែលមិនមែនទទេឡើយបានន័យ
ថាវាជាអ្វីមួយដែលមើលពុំឃើញប៉ុន្តែអាចស្រុតឬខូចទ្រង់់ទ្រាយបានដោយសារ
វត្តមាននៃវត្ថុធាតុ។ដើម្បីយល់់ពីគំនិតនេះ យើងគ្រាន់តែគិតថាវាជាពូកគ្រែ
មួយដែលគេដាក់់បាល់់ទំហំចំរុះមួយចំនួនហើយពូកនោះវាស្រុតរាក់់ឬជ្រៅ
ដោយសារបាល់់ទំាងនោះមានទំហំនិងទំងន់់ខុសៗគ្នា បានន័យថាបាល់នីមួយៗ
ស្រុតលើពូកអាស្រ័យដោយទំហំនិងទំងន់របស់់វា ហើយទីស្រុតនោះដូចជា
ក្រហូងមានបាតរាក់់មួយ។ប្រសិនជាមានបាល់តូចណាមួយមកក្បែរក្រហូង
នោះ វានឹងរមៀលចូលទៅក្នុងក្រហូងនោះភ្លាមគ្មានបង្អង់ឡើយ។នេះហើយ
គឺជាច្បាប់នៃទំនាញរបស់ភពនីមួយៗក្នុងសាកលលោកយើងនេះ។នៅក្បែរ
ទីជុំវិញនៃម៉ាស់ធំៗ,espace-temps(លំហ-ពេលវេលា)ត្រូវខូង(ផត)ខ្លំាង
ហើយមានឥទ្ធិពលលើចលនានៃម៉ាស់់តូចៗដែលនៅជុំវិញព្រមទំាងពេលវេលា
ផងដែរ។ក្រហូងវានឹងកាន់់តែជ្រៅកាលណាបាល់លើពូកកាន់់តែធ្ងន់់ទៅៗ។
ប្រសិនជាបាល់់នោះ ធ្ងន់់ខ្លាំងពេកវានឹងទំលុះពូកនំាអោយបានជាអណ្ដូង(ប្រហោង)
ខ្មៅមួយដែលគ្មានបាត ឯបាល់នោះក៏បាត់់ស្រមោលទៅដែរ ។នេះគឺជាអាថ៌កំបំាង
ដ៏ធំមួយរបស់់ធម្មជាតិ។ប៉ុន្តែចំពោះលំហ(អវកាស)វិញ គឺបាល់់មិនមែននៅ
លើពូកទេគឺត្រូវនៅក្នុងពូក បានន័យថានៅក្នុងលំហហើយអណ្ដែតដោយធ្វើ
ចលនាប្រៀបដូចជាត្រីហែលក្នុងទឹក មិនដែលហែលលើទឹកឡើយ។ចំពោះ
ត្រី,ទឹកគឺជាលំហដែលទ្រទ្រង់វត្តមាននិងចលនារបស់់វា ក៏ដូចជាលំហ
ដែលទ្រទ្រង់វត្តមាននិងចលនានៃផ្កាយនានាក្នុងសាកលលោកដូច្នោះដែរ។
ជាការអស្ចារ្យណាស់់ ដែលមិនដូចជាការគិតស្មានថាលំហគ្រាន់់តែជាលំហ
ទទេសុទ្ធសាធនោះ ប៉ុន្តែវាជាអ្វីមួយយ៉ាងដែលយើងមើលមិនឃើញ ហើយ
អាចទំលុះជាប្រហោងខ្មៅបានដោយចលនាជាគំនួចនៃផ្កាយមួយដែលមានទំងន់់
និងកំដៅដល់់អនន្តហើយដែលស្រូបលោកធាតុនានានិងពន្លឺក្នុងបរិវេណ
យ៉ាងត្របាញ់។តារាវិទូគិតថាគំនួចត្របាញ់នេះគឺជារន្ធ(ខ្យល់់)មួយនំាចេញទៅ
កន្លែងផ្សេងក្នុងសាកលលោកនេះឬក៏លំហរបស់សាកលលោកមួយទៀត។



អត្ថបទ អ្វីមួយអាចរលាយជាសូន្យបាន៖
https://sambatt.wordpress.com/2012/10/06/
អត្ថបទ Stephen Hawkingថាព្រះមិនបានបង្កើតសាកលលោកទេ៖
https://sambatt.wordpress.com/2010/09/03/
អត្ថបទ ឯណាបច្ចុប្បន្នកាល?៖
https://sambatt.wordpress.com/2011/03/11/
អត្ថបទ ជឿឬមិនជឿ?ការពិតនៅតែជាការពិត៖
https://sambatt.wordpress.com/2011/11/06/