Monthly Archives: ខែ​មីនា 2011

មិនគួរអោយជឿ(១០)

ក្នុងកំឡុងបីឆ្នំា,សត្វកណ្ដុរញីឈ្មោលជាគូគ្នានឹងមានកូនចំនួន៦០០ ០០០(៦សែន)ក្បាល;
គូទន្សាយញីឈ្មោលនឹងបង្កើតកូនបាន១៣ ០០០ ០០០ (១៣លាន)ក្បាល។

ឯសត្វរុយញីឈ្មោលជាគូគ្នាអាចមានកូនចំនួនដល់់ទៅ
៥ ០០០ ០០០ ០០០ ០០០ ០០០ ០០០
(៥ពាន់់លាន ប្រាំពាន់់លាន)ក្បាល ក្នុងរយៈពេលតែមួយឆ្នំាប៉ុណ្ណោះ!!!!!!
[ប៉ុន្តែសំណាងល្អដែលសត្វរុយរស់់បានត្រឹមតែជាងពីរសប្ដាហ៍ប៉ុណ្ណោះ!!!] 😀

មិនគួរអោយជឿ(៩)

សព្វថ្ងៃនេះ អ្នកវិទ្យាសាស្រ្តគិតថា សត្វទំាងស្គាល់់ និងមិនស្គាល់់ ចំនួនពីរទៅបីប្រភេទវិនាស
បាត់់រាល់់ម៉ោង។បើរត់់តាមកំរិតល្បឿននេះចឹង ក្នុងរយៈពេល៥០ឆ្នំា ចំនួនប្រភេទសត្វ
២៥ភាគរយនឹងវិនាសផុតពូជជាមិនខាន។

បាឡែនខៀវចំនួន៩៩ភាគរយបានវិនាសបាត់់ដោយសារការនេសាទ។
មានបាឡែនចំនួន ៣០ ០០០ ក្នុងឆ្នំា១៨០០។សព្វថ្ងៃនៅសល់់តែ
ចំនួន៣ ០០០ប៉ុណ្ណោះ។

មិនគួរអោយជឿ(៨)

ថ្មពិលសំប៉ែតតូចមួយ(ដូចឡេវអាវ)មានជាតិប៉ារតចំនួន1 g។ប៉ុណ្ណឹងក៏ល្មមគ្រប់់គ្រាន់់
ដើម្បីអាចបំពុលដីមួយម៉ែត្រគូបសំរាប់់រយៈពេល៥០ ឆ្នំា ហើយអាចបំពុលទឹកបាន
ចំនួន៤០០លីត្រ។
g=gramme
1kg= 1000g
1 tonne = 1 000 000 g


ក្នុងឆ្នំា១៩៧០ ទ្វីបអាព្រិកមានដំរីចំនួនពីរលានក្បាល,ក្នុងឆ្នំា១៩៨០
មានដំរីចំនួន១.៣លានក្បាល,ក្នុងឆ្នំា១៩៩០ មានដំរីចំនួន៧០០ ០០០ក្បាល(៧សែន)។
សព្វថ្ងៃ ទី្វបអាព្រិកមានដំរីនៅសល់់ចំនួនតែ ៣៥០ ០០០ក្បាល(បីសែនកន្លះ)ប៉ុណ្ណោះ។
សូមបញ្ឈប់់ការសំលាប់់រង្គាលនេះទៅ!

មិនគួរអោយជឿ(៧)

មួយឆ្នំាៗយើងប្រើប្រាស់់ប្រេងកាតអស់់២៧ ពាន់់លានធុង(barrel) ដែលពាក់់កណ្ដាល
សំរាប់់តែអោយរថយន្តបើកបរប៉ុណ្ណោះ ដោយដឹងថាក្នុងមួយធុង មានចំណុះ
១៥៩លីត្រ,សូមគណនាមើលចុះ…

ក្នុងឆ្នំា២០៥០,ក្នុងលោកយើងនេះនឹងមានរថយន្តចំនួន ២ ០០០ ០០០ ០០០ គ្រឿង(ពីរពាន់់លាន)។
ទីបំផុតមានប្រភេទសត្វមួយនេះដែលនឹងមិនផុតពូជទេ!
(ពិភពលោកយើងសព្វថ្ងៃ មានរថយន្តចំនួនជាង ១ ០០០ លាន គ្រឿង)

យើងធ្វើអីបានបើគ្មានទឹក? គេត្រូវការទឹកចំនួន២៥០លីត្រដើម្បីផលិតក្រដាស់់មួយគីឡូក្រាម,
៥០០លីត្រដើម្បីផលិតដែក១គ.ក ហើយ ៤ ៥០០លីត្រ ដើម្បីផលិតអង្ករ ១គ.ក

មិនគួរអោយជឿ(៦)

Uraniumគឺជាធ្យូងថ្មបរិបូរជាទីបំផុតដោយថាមពល៖1g គឺស្មើនឹងធ្យូងថ្មតូចមួយដែលអាចបញ្ចេញ
កំដៅស្មើនឹងធ្យូងទំងន់់2,5 តោន!

នៅអឺរ៉ុប,ផ្សែងរថយន្តជាអ្នកបំពុលបរិយាកាសចំនួន 65%។

មនុស្សសព្វថ្ងៃត្រូវការពន្លឺ កំដៅ ស្លៀកពាក់់ ហើយញុំា និងរស់់នៅ ចំនួន៧០ដងជាថាមពលលើស
មនុស្សសម័យបុរេប្រវត្តិ!

មិនគួរអោយជឿ(៥)

Mexicoជាទីក្រុងមានប្រជាជន១៨.៧លាននាក់់; ឡានចំនួន៣.៥លាន ;
ឡានក្រុងចំនួន១០ ០០០;តាក់់ស៊ីចំនួន៨០ ០០០;ឡានកំាមីញ៉ុងចំនួន២៥០ ០០០;
រោងចក្រមានចំនួន១៣០ ០០០ដែលបញ្ចេញធូលីចំនួន
១១ ០០០តោនក្នុងមួយឆ្នំា ហើយបន្ថែមលើនេះ មានអាកាសយានដ្ឋានអន្តរជាតិនៅចំកណ្ដាលក្រុងទៀត។

មិនគួរអោយជឿ(៤)

ថ្នំាសំលាប់់សត្វល្អិតតែចំនួនមួយក្រាមប៉ុណ្ណោះគ្រប់់គ្រាន់់នឹងធ្វើអោយកខ្វក់់ទឹក
ដប់់លានលីត្រ។ ទោះជាចឹងហើយក៏ដោយ,ប្រទេសបារំាងនៅតែជាប្រទេសមួយដែលប្រើប្រាស់់
ថ្នំាបំពុលសត្វល្អិតច្រើនជាងគេនៅក្នុងទ្វីបអឺរ៉ុប។

មិនគួរអោយជឿ(៣)

ឧស្សាហ៍កម្មពិភពលោកផលិតកាកសំណល់់ជាតិពុលជាង៤០០លានតោនក្នុងមួយឆ្នំា។​
នៅក្នុងទ្វីបអឺរ៉ុប,បរិមាណពី៥០ទៅ៧០ភាគរយនៃកាកសំណល់់ជាតិពុលទំាងនោះ
ត្រូវបានស្តុកទុកក្រោមការត្រួតមើលយ៉ាងហ្មត់់ចត់់។ប៉ុន្តែបរិមាណត្រឹមតែ
១៥ភាគរយប៉ុណ្ណោះត្រូវបានគេចំរាញ់់យកមកប្រើប្រាស់់ឡើងវិញ។

មិនគួរអោយជឿ(២)

-ជនជាតិអាមេរិកំាងជាអ្នកបង្កើតសំរាមច្រើនជាងគេ គឺក្នុងមួយឆ្នំាហើយក្នុងមួយនាក់់
បង្កើតអោយមានសំរាមដល់់ទៅ៧៥០គ.ក!

-នៅអឺរ៉ុប,ជនជាតិណវ៉េសម្នាក់់ៗបង្កើតសំរាម៥៤០គ.ក ក្នុងមួយឆ្នំា។

មិនគួរអោយជឿ(១)

នៅក្នុងធម្មជាតិ,ក្រដាស់់ជូតមាត់់មួយសន្លឹកស៊ីពេលបីខែមុននឹងពុកផុយ។
ឈើគូសស៊ីពេល៦ខែ,ស្ករកៅស៊ូ៥ឆ្នំា។
កំប៉ុងទឹកក្រូច(អាលុយមីញ៉ូម)ស៊ីពេល២០០ឆ្នំា,ឯដបប្លាស្ទីកវិញស៊ីពេល
ពី១០០ទៅ១០០០ឆ្នំាឯណោះ។