Monthly Archives: ខែសីហា 2011

Le désespoir ( par Soren Kierkegaard)

Le désespoir est-il un avantage ou un défaut? L`un et l`autre
en dialectique pure.A n`en retenir que l`idée abstraite sans
penser de cas déterminé, on devrait le tenir pour un avantage
énorme .Etre passible de ce mal nous place au-dessus de
la bête, progrès qui nous distingue bien autrement que la marche
verticale,signe de notre verticalité infinie ou du sublime
de notre spiritualité.La supériorité de l`homme sur l`animal,
c`est donc d`en être passible,celle du chrétien sur l`homme
naturel,c`est d`en être conscient,comme sa béatitude est d`en
être guéri.

Ainsi,c`est un avantage infini de pouvoir désepérer,et,
cependant le désespoir n`est pas seulement le pire des
misères,mais notre perdition.D`habitude, le rapport du possible
au réel se présente autrement,car si c`est un avantage,par
exemple,de pouvoir être ce qu`on souhaite,c`en est un
encore plus grand de l`être,c`est-à-dire que le passage
du possible au réel est un progrès ,une montée.
Par contre ,avec le désespoir,du virtuel au réel on tombe,et
la marge infinie d`habitude du virtuel sur le réel mesure
ici la chute.C`est donc s`élever que de n`être pas
désespéré.Mais notre définition est encore équivoque.
La négation,ici,n`est pas la même que de n`être boîteux,
n`est pas aveugle,etc.Car si ne pas désespérer éqivaut au défaut
absolu de désespoir,le progrès,alors,c`est le désespoir.Ne pas être
désespéré doit signifier la destruction de l`aptitude à l`être:
pour qu`un homme vraiment ne le soit pas,il faut qu`à chaque
instant il en anéantisse en lui la possibilité.

Extrait du livre :Kierkegaard Traité du désespoir à la page 64-65.

Advertisements

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១៥)

ខាងជើងទួលព្រលានស្ដេចគម្លង់់ មានប្រាសាទពីរដែលនៅក្បែរគ្នាគឺ
ប្រាសាទទេពប្រណម និងប្រាសាទព្រះប៉ាលីល័យ។
ប្រាសាទទេពប្រណមនៅចំងាយប្រហែលមួយរយម៉ែត្រពី
ទួលព្រលានស្ដេចគម្លង់់។មានផ្លូវលំធំមួយដែលភ្ជាប់់ពីផ្លូវថ្នល់់ នំាចូល
ទៅកាន់់ប្រាសាទនេះ។បរិវេណជុំវិញប្រាសាទទំាងពីរ មានសភាពស្ងាត់់ជ្រងំ
ណាស់់ ព្រោះជាកន្លែងមានដើមឈឹដុះច្រើន ហើយពុំសូវមានទេសចរមក
ទស្សនាច្រើនទេ។ប្រាសាទទេពប្រណមបានត្រូវសាងឡើងដោយស្នាព្រះហស្ថ
នៃព្រះបាទសោវរ័្មនទី១ក្នុងសម័យនៃឥទ្ធិពលព្រះពុទ្ធសាសនា។មានរូបចំលាក់់ដ៏
ធំមួយសាងឡើងពីថ្មជាច្រើនផ្គុំគ្នា ដែលស្ថិតនៅឯប្រាសាទនេះ ជាភស្តុតាង
ដែលបង្ហាញថាក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ប្រជារាស្រ្តខ្មែរកាន់់
សាសនាព្រះពុទ្ធ។
នៅឯខាងលិចប្រាសាទទេពប្រណម ចំងាយប្រហែលជាជាងបីរយម៉ែត្រប៉ុណ្ណោះ
មានប្រាសាទមួយឈរនៅកណ្ដាលព្រៃ យ៉ាងស្រងូតស្រងាត់់
គឺជាប្រាសាទប៉ាលីល័យ។ប៉ុន្តែ នៅទីនោះ មានព្រះសង្ឃ និងដូនជី ស្នាក់់នៅ
ដើម្បីចំរើនធម៌ព្រះពុទ្ធ។នៅចំពីមុខប្រាសាទប៉ាលីល័យ មានព្រះព្រះពុទ្ធរូប
ដ៏ធំមួយអង្គ ដែលគេទើបនឹងកសាងឡើងក្នុងសម័យថ្មីនេះ។ដូចប្រាសាទដទៃ
ទៀតដែរ ប្រាសាទប៉ាលីល័យ មានកំពែងធ្វើពីថ្មបាយក្រៀមនៅព័ទ្ធជុំវិញ។
ប្រាសាទនេះមានសភាពបែកបាក់់ច្រើនសន្ធឹក លើកលែងតែកំពូលធំកណ្ដាល
ដែលស្ថិតនៅល្អស្អាតហើយរឹងមំា។

រាជធានីអង្គរធំមានក្លោងទ្វារចូលបួនគឺមួយនៅទិសខាងជើង មួយនៅទិស
ខាងកើត មួយនៅទិសខាងត្បូង និងមួយទៀតនៅទិសខាងលិច។
ប៉ុន្តែនៅទិសខាងកើតមានក្លោងទ្វារមួយទៀតឈ្មោះក្លោងទ្វារមានជ័យ ដែលនំា
ផ្លូវចូលរាជធានីអង្គរធំដែរ គឺសំដៅឆ្ពោះចំពីមុខក្លោងទ្វារព្រះរាជវំាងតែម្ដង។
ក្រោយពីបានទស្សនាប្រាសាទនានាក្នុងកំពែងរាជធានីអង្គរធមរួចមក ទើបយើង
ឡានចាកចេញតាមក្លោងទ្វារមានជ័យ(ឬ ក្លោងទ្វារនៃជ័យជំនះ)។
ក្លោងទ្វារមានជ័យមានទ្រង់់ទ្រាយ ក៏ដូចជាក្លោងទ្វារទំាងបួនផ្សេងទៀតដែរ។
យើងអាចចំណំាក្លោងទ្វារនេះបានដោយសារផ្លូវដែលចេញពីក្លោងទ្វារមានជ័យ
នំាទៅជួបនឹងប្រាសាទធម្មាណម ប្រាសាទសាយទេវតា ស្ពានថ្មបុរាណ
មន្ទីរពេទ្យបុរាណ និងប្រាសាទតាកែវ ដែលស្ថិតនៅក្បែរបារាយណ៌ខាងកើត។
នៅទីនេះ យើងចាប់់អារម្មណ៌នឹងប្រាសាទតាកែវជាងគេ ពីព្រោះប្រាសាទនេះ
មានទំហំធំនិងខ្ពស់់សម្បើមដែលធ្វើអោយស្ញើចស្ញប់់ស្ញែង ។
ប្រាសាទតាកែវ ត្រូវបានសាងសង់់ឡើងក្នុងពាក់់កណ្ដាលទីមួយនៃស.ត ទី១១
ដោយព្រះបាទសុរ្យវរ្ម័នទី១។ព្រះអង្គសម្ពោធន៌ប្រាសាទតាកែវថ្វាយដល់់
ព្រះអាទិទេពសិវៈ គឺក្នុងសម័យដែលរាជាណាចក្រខ្មែរកាន់់លិទ្ធិសាសនាព្រាហ្ម។
ប៉ុន្តែប្រាសាទតាកែវនៅមិនទាន់់បងប្ហើយក្បាច់់រចនាទេ ព្រោះថាតាមជញ្ជាំង ឬ
សសរដែលជាផ្ទាំងថ្មធំៗពុំមានឃើញរូបចម្លាក់់បន្តិចសោះ។នេះគឺជាលក្ខណៈ
ខុសពីធម្មតាមួយដែលធ្វើអោយប្រាសាទតាកែវប្លែកពីប្រាសាទនានានៅអង្គរ។
ប្រាសាទតាកែវមានរាងបួនជ្រុងស្មើដោយមានកំពូលធំនៅកណ្ដាលដែលអម
ជុំវិញដោយកំពូលតូចទំាងបួននៅគ្រប់់កៀនជ្រុងកែង មានជណ្ដើរចុះឡើង
សំរាប់់គ្រប់់ទំាងបួនទិសនៅជាន់់ទីបី។នៅជាន់់ទី២ ពីក្រោយកំពូលច្រកចូល
មានបណ្ណាល័យពីរ នៅទំាងសងខាងច្រកឡើងទៅជាន់់ជាន់់ទីបី ហើយនៅ
ក្បែរបណ្ណាល័យនីមួយៗ មានបន្ទប់់មួយរាងវែងដែលនៅជាប់់នឹងថែវត្រង់់កាច់់ជ្រុង។
បន្ទប់់ទំាងពីរដែលនៅកៀនជ្រុងនោះ បើតាមបុរាណវត្ថុវិទូ ប្រហែលជាជំរកសំរាប់់
អ្នកធម្មយាត្រា។ប្រាសាទតាកែវ ក៏ជានិមិ្មតរូបមួយដែរនៃភ្នំព្រះសុមេរុ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១៤)

ស្ថិតនៅទល់់មុខទួលព្រលានស្ដេចគម្លង់់ និងក្លោងទ្វារចូលព្រះរាជវំាង
ហើយនិងទួលព្រលានដំរី គឺជាប្រាសាទសួព្រ័ត្រទំាងដប់់ពីរប្រាសាទ។
ប្រាសាទទំាងនេះសង់់ឡើងតំរៀបគ្នាជាជួរត្រង់់ លើកលែងតែពីរប្រាសាទ
ដែលនៅកណ្ដាលឈរទន្ទឹមគ្នាខាងក្រោយជួរបន្តិច។ប្រាសាទសួព្រ័ត្រ
ក៏ជាស្នាព្រះហស្ថរបស់់ព្រះបាទជ័យវរ័្មនទី៧ដែរ។
ប្រាសាទសួព្រ័ត្រនីមួយៗគឺជាប្រាសាទដែលមានកំពូលតែមួយ ហើយ
ដែលសង់់ឡើងអំពីថ្មបាយក្រៀមនិងថ្មភក់់(ថ្មខ្សាច់់)។ប្រាសាទនេះមានកំពស់់
ប្រមាណដប់់ម៉ែត្រប៉ុណ្ណោះ។មានអ្នកស្រុកសៀមរាបខ្លះនំាគ្នាហៅប្រាសាទ
ទំាងដប់់ពីរនេះថាប្រាសាទនាងដប់់ពីរដែលរំលឹកទៅលើរឿងនាងកង្រី(ខ្ញុំបាន
និយាយបន្តិចដែរពីរឿងនាងកង្រីក្នុងអត្ថបទនេះត្រង់់ពេលដែលខ្ញុំបានជិះកាណូត
ឆ្លងកាត់់ខេត្តកំពង់់ឆ្នំាង ហើយបានឃើញភ្នំនាងកង្រី)។

មានទស្សនៈខុសគ្នាខ្លះៗស្ដីពីការប្រើប្រាស់់នៃប្រាសាទដប់់ពីរនេះ
(ប្រាសាទសួព្រ័ត្រ)។បើតាមនិទានរឿងព្រេងខ្មែរមួយប្រាប់់ថាប្រាសាទ
ទំាងនេះប្រើសំរាប់់ចងភ្ជាប់់ខ្សែព្រ័ត្រ(ខ្សែពួរ)នៅឯកំពូលបន្តពីប្រាសាទមួយ
ទៅប្រាសាទមួយទៀត ទុកអោយអត្ថពលករសួលើ ដើម្បីសំដែងសិល្បៈ។
ដោយហេតុដូច្នេះហើយទើបបានជាខ្មែរយើងនំាគ្នាហៅប្រាសាទទំាងនោះ
ថាប្រាសាទសួព្រ័ត្រ។
លោក ជីវ តា្វន់់ បានសរសេរប្រាប់់អំពីគោលបំណងផ្សេងទៅវិញចំពោះ
ប្រាសាទសួព្រ័ត្រ។លោកគិតថាប្រាសាទទំាងនេះ ប្រើសំរាប់់ដោះស្រាយ
ជំលោះរវាងគូវិវាទ។លោកបាននិទានរៀបរាប់់ដូច្នេះថា៖នៅខាងមុខព្រះបរម
រាជវាំង មានប្រាសាទតូចៗចំនួនដប់់ពីរ។គេដាក់់់គូវិវាទម្នាក់់ៗក្នុងប្រាសាទមួយ
ផ្សេងពីគ្នាហើយអោយបងប្អូនសាច់់ញាតិរបស់់ខ្លួនយាមចំាមើល។
គូវិវាទទំាងពីរ ត្រូវជាប់់ឃុំឃាំងមួយថ្ងៃ ពីរថ្ងៃ ឬ បីថ្ងៃ។លុំដល់់ពេលត្រូវរួចខ្លួន
ចេញពីការឃុំឃំាង នឹងមានអ្នកណាម្នាក់់ក្នុងចំណោមជនទំាងពីរកើតមាន
ជំងឹរលាកក្រពះ ឬ ជំងឺរលាកបំពង់់ក ឬជំងឺគ្រុន។គឺជននោះហើយជាមនុស្ស
ដែលមានកំហុស។ឯចំណែកជនម្នាក់់ទៀតដែលមិនមានកំហុស មិនមានកើត
ជំងឺអ្វីឡើយ។គេកាត់់ក្ដីរកអំពើអយុត្តិធម៌និងយុត្តិធម៌ តាមរបៀបដូច្នេះឯង។
នោះគឺជាអ្វីដែលគេហៅថាការវិនិច្ឆ័យទោសពីឋានលើ(ដោយទេវតាម។
ចំណែកឯលោកហង់់រី មូហុត(Henri Mouhot)វិញ លោកបានសរសេរថា៖
ប្រាសាទទំាងដប់់ពីរនោះ គឺជាឃ្លាំងសំរាប់់ទុកដាក់់វត្ថុមានតម្លៃរបស់់ស្ដេច
ដូចជាគ្រឿងអលង្ការ គ្រឿងតុបតែងលំអរផ្សេងៗ ជាដើម។ល។
មានទ្រឹស្ដីមួយទៀត ដែលនិយាយថាប្រាសាទតូចៗទំាងនោះប្រហែលជា
កន្លែងដែលតំណាងខេត្តនីមួយៗនៃនគរខ្មែរ មកថ្វាយសំណែនផ្សេងៗ និងអុជ
ធូបស្បថស្បែភក្ដីភាពចំពោះព្រះរាជា។

ពាក្យមូស និង រុយ ជាមួយពាក្យMoustique និង Mouche

ខ្ញុំធ្លាប់់បង្រៀនកូនអោយចេះពាក្យទំាងពីរដោយការបង្ហាញរូបក្នុងសៀវភៅ
ក៏ដូចជាបង្ហាញអោយឃើញផ្ទាល់់បានដោយងាយជាពិសេសក្នុងរដូវក្ដៅ
ដែលមូសនិងរុយកើតមានច្រើនមែនទែន​។ហឺ…រដូវក្ដៅមកដល់់មនុស្សម្នា
សប្បាយនឹងដើរលេង ជាពិសេសក្មេងៗនំាគ្នាលេងខាងក្រៅផ្ទះជាមួយអ្នកជិតខាង។
ប៉ុន្តែពេលទំនេរចេញលេងក្រៅផ្ទះទោះមានច្រើនក្ដី ក៏ក្មេងនៅតែចូលចិត្តលេង
ក្រោយពេលបាយល្ងាច រហូតដល់់ថ្ងៃលិចមិនថាតែនៅក្នុងបរិវេណផ្ទះទេ
នៅក្នុងសួនសាធារណៈក៏ចឹងដែរ។ប៉ុន្តែ យើងក៏គួរតែប្រយ័ត្ននឹងសត្វំមូសដែរ
ដែលវាមកខំាមនុស្សគ្រប់់រូប មិនថាចាស់់ឬក្មេងៗទេ។បើយើងអាចប្រយ័ត្នបាន
គឺយើងត្រូវមានថ្នាំដេញមូស(Off mosquitoes)បាញ់់លាបដងខ្លួននិងដៃជើងមុន
ចេញទៅលេងខាងក្រៅផ្ទះហើយនិងមានថ្នាំបាញ់់លាបពេល
មូសខំារួចហើយ(After bite)។ចំណែកបញ្ហាសត្វរុយ នៅស្រុកកាណាដានេះ
វាមិនចោទជាបញ្ហាធំដុំប៉ុន្មានទេ ពីព្រោះវាមិនសូវសំបូររដូចនៅប្រទេសក្ដៅទេ
ហើយក្នុងផ្ទះក៏វាមិនងាយចូលបានច្រើនដែរពីព្រោះគ្រប់់ផ្ទះនីមួយៗមានបង្អួចនិងទ្វារ
ដែលសុទ្ធតែមានសំណាញ់់ការពារ។នេះ រដូវក្ដៅ មូសខំា ឯរដូវទឹកកកវាត្រជាក់់ខ្លំាង។
ដូច្នេះឱកាសដែលយើងអាចចេញទៅលេងខាងក្រៅបានក៏មានកំរិតដែរ។
និយាយពីន័យរបស់់ពាក្យ មូសនិងរុយ វិញម្ដង ។ ខ្ញុំបង្រៀនកូនខ្ញុំអោយចេះពាក្យ
ទំាងពីរនេះក្នុងភាសាខ្មែរយើង ហើយក៏បង្រៀនអោយកូនខ្ញុំចេះក្នុងភាសាបារំាងដែរ។
ប៉ុន្តែកូនខ្ញុំដូចជាច្រឡំន័យរវាងពាក្យទំាងពីរនេះញយដង មកពីពាក្យមូស
សូរស័ព្ទដូចជាmouche និង moustique ទំាងពីរក្នុងក្នុងភាសាបារាំង។
ដល់់ចឹង បើខ្ញុំនិយាយថាមូសក្នុងភាសាបារំាង
(កូនខ្មែរយើងនៅស្រុកគេច្រើននិយាយភាសាខ្លួនឯងលាយជាមួយភាសាគេ
ព្រោះមិនសូវចេះនិយាយខ្មែរ)កូនខ្ញុំអាចច្រឡំថាខ្ញុំនិយាយថារុយ
ក្នុងភាសាខ្មែរយើង ពីព្រោះពាក្យmoucheអានថាមូសដែរ ខុសតែ
ពាក្យmoustiqueបន្តិចតែប៉ុណ្ណោះ ដែលអានថាមូសស្ទិចដែលស្រដៀង
នឹងន័យក្នុងភាសាខ្មែរយើងថា មូសទិច។បើខ្ញុំមិនចង់់អោយកូនច្រឡំ
ន័យពាក្យមូសក្នុងភាសាខ្មែរយើងនោះទេ ទាល់់តែខ្ញុំប្រាប់់ថាមូសទិច
ដោយមិននិយាយថាតែពាក្យមូសហ្នឹងមួយម៉ាត់់នោះ។
ដូច្នេះ ឃើញថាពិបាកបង្រៀនក្មេងអោយចេះពាក្យ mouche និង moustique
ក្នុងភាសាបារំាងដែលអានទៅមានស័ព្ទដូចនឹងពាក្យមូស ក្នុងភាសាខ្មែរយើង
ដែលមានន័យខុសពិពាក្យmoucheអានឮសូរស្រដៀងគ្នា
ប៉ុន្តែមានន័យថារុយក្នុងភាសាខ្មែរ។ចំណែកឯពាក្យmoustique
ដែលអានឮសូរថា មូសស្ទីច ហើយស្រដៀងសូរស័ព្ទថា មូសទិចនោះ(មូសខំា)
បកប្រែមកថា មូសក្នុងភាសាខ្មែរ។ឆ្ងល់់ដែរ ដែលភាសាខ្មែរយើង
មានពាក្យ មូសត្រូវគ្នានឹងពាក្យmoustiqueក្នុងភាសាបារំាងមានន័យដូចគ្នា។