ពណ៌ខៀវ និង ពណ៌បៃតង

ខ្ញុំទើបតែដឹងថាមានខ្មែរយើងមួយចំនួនប្រើពាក្យ ខៀវ ច្រលំជាមួយពាក្យ
បៃតង ជាពិសេស គឺភ្លើងចរាចរដែលមានបីពណ៌គឺ ក្រហម លឿង និងបៃតង។ប្រហែលគេមិនមែនច្រលំទេ មើលទៅ ពីព្រោះពណ៌ទំាងពីរ
នេះខុសគ្នាស្រឡះ ប៉ុន្តែ ផ្ទុយទៅវិញបែរជាថាភ្លើងស្តុបបៃតង ពណ៌ខៀវទៅវិញ។ពណ៌ខៀវ ដៅយកពណ៌ផ្ទៃមេឃប្រក្រតី គឺពណ៌ផ្ទៃមេឃធម្មតា ក្នុងពេលថ្ងៃគ្មានពពកបំាង។រីឯបៃតង
ដែលជាពាក្យកម្ចីមកពីភាសាថៃ មានន័យថាស្លឹកចេកគឺជាពណ៌ស្លឹកចេកស្រស់់តែម្ដង។ខ្ញុំមិនដឹងថាហេតុម្ដេចបានជាមានការ
ច្រលំពណ៌ទំាងពីរនេះ ។ជនជាតិ់់បារំាងនៅប្រទេសកាណាដាក៏មាន
ការប្រើពណ៌ទំាងពីរនេះច្រលំគ្នាដែរ ដូចជាគេនិយាយថាAlgues bleues(=ស្លែឫសារាយពណ៌ខៀវ,ឫស្លែឫសារាយខៀវ)ប៉ុន្តែដល់់ទៅ
ឃើញវាមានពណ៌បៃតងទៅវិញ។ស្លែពណ៌ខៀវនេះជាប្រភេទស្លែមានជាតិពុល
ហើយកាលណាមានស្លែបៃតងនេះក្នុងបឹងឫទន្លេណាមួយ គេមិនត្រូវយកទឹកបឹងឫទន្លេនោះមកប្រើឫ ទៅងូតទឹកនៅទីនោះទេ ។
តើមានអ្វីមួយដែលនំាអោយគេច្រលំពណ៌ទំាងពិរនេះជាមួយគ្នាបាន?
ជាចៃដន្យមួយឫដែលភាសាខ្មែរ និងភាសាបារំាងនេះប្រើពណ៌ខៀវនិង
ពណ៌បៃតងច្រលំគ្នា។

8 responses to “ពណ៌ខៀវ និង ពណ៌បៃតង

  1. មែននឹងបងប្រុស! ខ្ញុំក៍យល់ចឹងដែរ! ដូចជាមានខ្លះទៀត ៖
    ចំនួនលើពីមួយ អ្នកខ្លះហៅថាមួយជាង ហើយអ្នកខ្លះទៀតហៅថាជាងមួយ!

  2. ទាល់់តែសួរគេសិន បានដឹងច្បាស់់ ប្អូន!
    បងក៏មិនដឹងដែរពីគំនិតរបស់់គេអំពីការនិយាយថាមួយជាង
    ឫចំនួនលើសពីមួយ។វាអាចជាចំនួនមួយក្បៀស(1,—)ឡើងទៅ?

  3. ចុះជាងមួយវិញ?ដូចគ្នាអត់?

  4. តាមបងគិតមើល គេនិយាយចឹង ក្នុងការសួរម៉ោងប៉ុន្មាន?
    ដូចគេសួរប្អូនថាម៉ោងប៉ុន្មានហើយឥឡូវនេះ?ប្អូនអាចឆ្លើយថា៖
    ម៉ោងជាងមួយ ឫ ម៉ោងមួយជាង ។នេះបានន័យថាម៉ោងលើសមួយ
    បន្តិចបន្តួច ហ្នឹងណា!។

  5. អត់ទេ ចំពោះប្អូនគិតថាមួយជាង គឺលើសពីមួយ ឯជាងមួយ គឺមិនទាន់ដល់មួយទេ!

  6. ម៉េចទៅចឹងវិញ? ប្អូនដែលឮគេឆ្លើយប្រាប់់គ្នាថាម៉ោងជាងមួយឫម៉ោងមួយជាង ទេ?
    ហ្នឹងមិនដូចគ្នាទេឫ ប្អូន?

  7. រឿងនឹងប្អូនមិនប្រាកដទេ តែប្អូនគិតចឹង! តែប្រហែលជាប្អូនគិតខុសហើយ កុំប្រ​កែ​ប្រកាន់អីបង! ហិហិហិ​ អរគុណដែលបានប្រាប់!

  8. ហិហិ 😀 បងទេដែលប្រហែលខុស ចឹងសូមប្អូនកុំប្រកែប្រកាន់់នឹងបងអី។
    អរគុណហើយប្អូន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s