Monthly Archives: ខែ​មេសា 2010

កំណើនគ្រោះថ្នាក់់រថយន្តគួរអោយព្រឹខ្លាច

ថ្ងៃនេះគេផ្សាយព័ត៌មានថាឆ្នាំ២០០៩គ្រាន់់តែក្នុងខេតេ្តកេបិកដែល
មានប្រជាជនប្រមាណ៨លាននាក់់នៅក្នុងប្រទេសកាណាដា
មានអ្នកស្លាប់់ដោយគ្រោះថ្នាក់់រថយន្តដល់់ទៅ៥១៥នាក់់
គឺកើន៧,៥%លើសពីឆ្នាំ២០០៨ ហើយមានអ្នករងរបួសធ្ងន់់ចំនួន
ប្រមាណ២៣០០នាក់់ ដោយមិនបានរាប់់ចំនួនអ្នករងរបួសស្រាល
ផងទេ។នេះមិនមែនជាលទ្ធផលនៃកំណើនរថយន្តក្នុងតំបន់់ឬក្រុង
នីមួយៗដែលតែងមានកំណើនប្រជាជនជាច្រើនលំដាប់់រហូត។
ខេត្តកេបិកតែឯងក្នុងមួយខែៗទទួលជនអន្តោប្រវេសន៏ប្រមាណ
3 500នាក់់ ដែលជាការបង្កើនអោយក្រុងនានាក្នុងខេត្តមានមនុស្ស
កាន់់តែច្រើនបន្ថែមពីកំណើននៃកំណើតទារក។ប្រជាជនកាណាដាទិញ
ឡានថ្មីក្នុងមួយឆ្នាំៗចំនួនជាងមួយសែនគ្រឿងដែលនេះបង្ហាញអោយ
ឃើញថា កាលណាចំនួនរថយន្តកើនគ្រោះថ្នាក់់រថយន្តក៏កើនតាមហ្នឹងដែរ…
ទោះជាមានវិធានការកាត់់បន្ថយគ្រោះថ្នាក់ដោយរដ្ឋាភិបាលក៏ដោយ…
វាមិនជាការភ្ញាក់់ផ្អើលអ្វីបន្តិចទេដែលចំនួនគ្រោះថ្នាក់់រថយន្តកើនឡើងបើយើង
មិនបានគិតពីកំណើនប្រជាជនក្នុងក្រុងនីមួយៗនោះ។
គួរអោយព្រឺខ្លាចណាស់់…បើយើងបានឃើញផ្ទាល់់នូវគ្រោះថ្នាក់់
រថយន្ត ដែលមានអ្នកស្លាប់់និងអ្នករបួសក្នុងថ្លក់់ឈាម ជាពិសេស
ក្មេងតូចដែលគ្នាទើបតែបានកើតមកមិនទាន់់បានស្គាល់់អ្វីជា
ជាជីវិតផង ស្លាប់់តែត្រូវអស់់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត!!!។
ឱ!ព្រះជាម្ចាស់់ !!!មិនដឹងគួរអោយសង្វេគចិត្តយ៉ាងម៉េចទេ..ពេល
ឃើញសោកនាដកម្មដ៏រន្ធត់់ដូច្នេះ!!!តើនរណា?តើអ្វី?ជាអ្នកទទួល
ខុសត្រូវក្នុងរឿងនេះ?ឫមិនជាការធ្វេសប្រហែសក្នុងការបើកបរឫ
ក៏ជាការមិនសូវចេះបើកបរ ឬមិនចេះគោរពច្បាប់់ចរាចរ?តើគេអាច
ជៀសវាងបានទេគ្រប់់គ្រោះថ្នាក់់ទាំងឡាយ?វិទ្យាសាស្រ្តបានវិវត្តន៏ជឿនលឿន
ទៅមុខ ដើម្បីបំរើសេចក្ដីខ្វះខាតរបស់់មនុស្សលោក ដើម្បីបំរើផាសុកភាពរបស់់
មនុស្សលោក…ប៉ុន្តែប្រឈមមុខជានិច្ចជាកាលនឹងបញ្ហានៃកំណើន
មនុស្សលោកលើផែនដីដែលសព្វថ្ងៃកើនជិតដល់់៧ពាន់់លាននាក់់
ហើយ…ចឹងហើយទើបបានជាវិទ្យាសាស្រ្តចេះរកវិធីយ៉ាងណា
បង្កើនផលលិតផលបានគុណភាពល្អ បានច្រើនយ៉ាងឆាប់់រហ័សទាន់់
ចិត្ត ហើយពេលខ្លះក៏អាចបង្កើនបរិមាណលើសហួសកំរិតផងដែរ
ដែលអាចបង្កអោយមានវិបត្តិមួយដែលគេហៅថាវិបត្តិនៃការ
ផលិតកម្មហួសកំណត់់ដូចជាវិបត្តិមួយដែលបានកើតឡើងក្នុងប្រទេស
អាមេរិកក្នុងឆ្នាំ១៩២៩ ក្រោយពេលសង្គ្រាមលើកលោកទីមួយ។តែនេះក៏អាច
ជាបញ្ហានយោបាយសេដកិច្ចផងដែរ៖ព្រោះតែគិតខាងតែចំណេញ ប្រថុយការខាត!
និយាយអោយចំទៅ រាល់់បញ្ហាធំៗដែលកើតមានឡើងក្នុងលោក
បង្កឡើងក៏ដោយសារកំណើនប្រជាជនលើផែនដីនេះឯង។សព្វថ្ងៃនេះ
បញ្ហានេះ ស្មុគស្មាញមកតែពីមនុស្សកាន់់តែច្រើន នាំគ្នារើសផ្ទះមក
រស់់នៅក្នុងទីក្រុង ដើម្បីរកកាងារធ្វើ ឫដើម្បីរកមធ្យោបាយរស់់នៅ
តាមដែលអាចធ្វើទៅបានដូចជាដើរសុំទាន រើសរបស់់អេតចាយ
ស៊ីឈ្នួល លួចឆក់់ លក់់គ្រឿងញៀន លក់់ខ្លួនប្រាណ ….ដែលទាំងនេះ
ជាបញ្ហានៃភាពក្រីក្ររបស់់ប្រទេសមួយចំនួនធំដែលភាគច្រើនស្ថិតនៅ
ក្នុងទ្វីបអាស៊ី និងអាព្រិច។និយាយពីគ្រោះថ្នាក់់់រថយន្ត,លើផែនដីយើងនេះ
ក្នុងមួយឆ្នាំៗមានគ្រោះថ្នាក់់រាប់់សិបលាន ដែលបណ្ដាលអោយមានអ្នកស្លាប់់ចំនួន
ប្រមាណមួយលាននាក់់ និងបួសធ្ងន់់ប្រមាណ៥០លាននាក់់!សោកនាដកម្ម
ដ៏សាហាវយ៉ាងនេះបង្កអោយមានជំងឺផ្លូវចិត្តយ៉ាងសំបើមដល់់បណ្ដាក្រុមគ្រួសារនិង
ញាតិមិត្តនៃជនរងគ្រោះក្នុងជីវិតរបស់់ពួកគេ ហើយកុំភ្លេចថា ជំងឺផ្លូវ
ចិត្តគឺពិតជាអាចបណ្ដាអោយមានជំងឺផ្លូវកាយដែលនេះគេហៅថា
stressស្រ្តេស មានការពាក់់ព័ន្ធនឹងបញ្ហាសុខភាពខ្លួនប្រាណមួយចំណែកធំ បន្ថែមលើស្រ្តេសផ្សេងៗទៀតនៃជីវិតប្រចាំថ្ងៃរបស់់ខ្លួន!
វិទ្យាសាស្រ្តបានទាញផលប្រយោជន៏យ៉ាងក្រែលពីចំណេះដឹង
របស់់មនុស្សលោកដើម្បីបំរើសេចក្ដីត្រូវការនិងសេចក្ដីលោភលន់់
របស់់មនុស្សលោក ហើយទីបំផុតក៏មានផលអវិជ្ជាមានផងដែរ
ទៅលើសង្គមមនុស្សលោកដោយបង្កអោយមានការប្រឈមមុខគ្នា
រវាងមនុស្សនិងមនុស្សនៃបណ្ដាប្រទេសមហាអំណាចនុយក្លេអែរ
ឫមហាអំណាចយោធា។ម្យ៉ាងទៀតវិទ្យាសាស្រ្តក៏ជាអ្នកបង្កអោយ
មានបញ្ហាបរិស្ថានផងដែរដូចជាការបង្កផ្សែងពុលទៅក្នុងបរិយាកាស
ដែលជារឿងមួយគួរអោយព្រឺខ្លាចទៀតហើយ..ព្រោះថាពេលវេលា
មិនខ្លីទេខាងមុខនេះ គឺក្នុងឆ្នាំ២០៥០ គេនឹងតំរូវអោយមានការកាត់់
បន្ថយផ្សែងពុលចូលទៅក្នុងបរិយាកាសបាន៥០ភាគរយ
សំរាប់់ប្រទេសនីមួយៗ ជាពិសេសប្រទេសមហាអំណាចឧស្សាហកម្ម
ដែលបញ្ចេញផ្សែងពុលច្រើនជាងគេ ដូចជាសហរដ្ឋអាមេរិក ចិន
កាណាដា បារាំង អង់់គ្លេស អាល្លឺម៉ង ឥណ្ឌា ជាដើម ព្រោះ
ប្រទេសអស់់ទាំងនេះមានរោងចក្រ និងឡដុតធ្យូងច្រើនសំបើមណាស់់។
មានក្រុមអ្នកកាន់់សាសនាមួយក្រុម(មានគ្នាជាង៥០ ០០០នាក់់)នៅសហរដ្ឋអាមេរិក
ក្នុងរដ្ឋVIRGINIEឈ្មោះAMISH ដែលកាន់់សាសនាគ្រឹស្ទបាន
ប្រកាន់់ទំនៀមទំលាប់់របស់់ខ្លួនពីដើមរៀងមកតាំងពី
ពាក់់កណ្ដាលសតវត្សទី២០មិនត្រូវការប្រើប្រាស់់រថយន្ត
ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៏ អគ្គិសនី និយាយរួមគឺមិនប្រើ
របស់់របរវិទ្យាសាស្រ្តដែលបង្កើតមកហើយដែលយើងគ្រប់់គ្នា
ថាមានប្រយោជន៏ក្នុងជីវិតរស់់នៅ..ប៉ុន្តែគេមិនខ្ចីទិញប្រើ ..មិនខ្ចីមាន..
ចឹងទៅ ក៏ធ្វើដំណើរសព្វថ្ងៃតែនឹងរទេះសេះ …ហើយ
របៀបរស់់នៅក៏មិនខុសពីសម័យបុរាណឡើយ!ត្រង់់ហ្នឹងគេយល់់
ថាវិទ្យាសាស្រ្តបានពិតជាមានផលអវិជ្ជាមានធំណាស់់ដល់់
សង្គមមនុស្ស..តែចំណែកយើងមើលឃើញនិងទទួលយកផល
វិជ្ជាមាន ដោយភ្លេចសូន្យឈឹងថា អ្វីៗដែលវិទ្យាសាស្រ្តបង្កើតមក
មានផលវិជ្ជាមាននិងអវិជ្ជាមានមិនខុសគ្នាប៉ុន្មានទេ តែខុសត្រង់់
ការដែលមនុស្សភាគច្រើន មិនសូវអើពើឫ មិនខ្វល់់ពីផលអវិជ្ជមាន
របស់់វិទ្យាសាស្រ្តដោយយកប្រយោជន៏វិទ្យាសាស្រ្តមកប្រើ
ដើម្បីមហិច្ឆតាលោភលន់់របស់់ខ្លួនឯងដោយបង្កបញ្ហាគ្រប់់យ៉ាងជន៏ពិសេស
សង្រ្គាមដែលគ្រាន់់តែក្នុងសតវត្សទី២០កន្លងទៅនេះបានសំលាប់់
មនុស្សប្រមាណ១០០លាននាក់់ បន្ថែមពីលើការបំពុលបរិយាកាស
យ៉ាងគួរអោយព្រឺខ្លាចបំផុតសំរាប់់សតវត្សទី២១នេះដែលនឹង
កើនមនុស្សលោកលើផែនដី លើសពី១២ពាន់់លាននាក់់!!!
ពិតជាមិនអាចស្រមៃមើលឃើញយ៉ាងម៉េចកើត សំរាប់់អនាគត
កូនចៅមនុស្សលោកជំនាន់់ក្រោយ!!!ប៉ុន្តែធម្មជាតិតែយ៉ាងហ្នឹង!
មិនអាចអនុញាតិអោយផែនដីទទួលកំណើនមនុស្សឫសត្វលោក
ដោយគ្មានកំណត់់ឡើយ!!!

Advertisements

ទស្សនវិជ្ជាជាអ្វី?

ទស្សនវិជ្ជាជាអ្វី?

ភាសាបារាំងថា philosophie = philo+ sophieដែលមានន័យថា
ស្រលាញ់់ + គតិបណ្ឌិត។ប៉ុន្តែតាមការបកប្រែក្នុងវចនានុក្រមរបស់់
សម្ដេចសង្ឃជួន ណាត ប្រែថា ៖ វិជ្ជាដែលកើតឡើងដោយទស្សនៈ
វិទ្យាសាស្រ្តចែងអំពីគោលការណ៍សំខាន់់់ៗ និងបុព្វហេតុផ្សេងៗឬអំពីជិវិត
សត្វនិងមនុស្ស។តាមការបកប្រែជាភាសាខ្មែរ ពិតជា មានការឆ្គងពីន័យដើម
នៃពាក្យ philosophie ដែល មានដើមកំណើតយ៉ាងប្រាកដ ឡើង
នៅប្រទេសក្រិកបុរាណ ក្នុងសតវត្សទីប្រាំ មុនគ្រឹស្ទសករាជ។ តើទស្សនវីជ្ជា
ជាវិជ្ជាដែលកើតចេញមកពីទស្សនៈ? ឬក៏ទស្សនៈកើតចេញមកពីវិជ្ជា?
ឬក៏ជា វិជ្ជាដែលបង្រៀនអំពីទស្សនៈ? ទស្សនៈផ្សេងៗរបស់់អ្នកប្រាជ្ញ?
កាលដែលខ្មែរយើង ប្រែពាក្យ philosophieថា ទស្សនវិជ្ជា ដូចជាមិន
ទំនងទេព្រោះ បើពិនិត្យ មើលន័យដើមរបស់់ពាក្យនោះគឺខុសគ្នា…ចឹង
យើងថាscience des opinions ឬ science de points de vue
ក៏បានដែរ ព្រោះថា science=វិជ្ជា រីឯ opinions ឬ points de vue ប្រែថា មតិ ឬ ទស្សនៈ។
ទោះបីយ៉ាងណា ក៏យើងអាចយល់់ន័យនៃពាក្យទស្សនវិជ្ជាបានដែរ ពីព្រោះ
ទស្សនវិជ្ជា គឺបង្រៀនសិស្សអោយសិក្សាគំនិត ឬ ទស្សនៈ
ផ្សេងៗ របស់់ អ្នកប្រាជ្ញបណ្ឌិតនានាក្នុងលោកដែលមានមិនដូចគ្នា ទៅតាម
ជំនឿ ឬ ការយល់់ដឹងនៃទស្សនវិទូម្នាក់់ៗ។យោងតាមទស្សនវិទូក្រិកParménide,
ទស្សនវិជ្ជាមានពីរបែប៖មួយបែបនិយាយពីការពិត មួយបែបទៀតគឺជាមតិឬយោបល់់។
ហេតុនេះហើយបានជាកាលមួយលោកបាននិយាយដូច្នេះថា៖
ត្រូវតែរៀនអោយស្គាល់់អ្វីៗទំាងអស់់ហើយបេះដូងត្រូវរឹងមំាចំពោះការពិត ឯយោបល់
របស់មនុស្សលោកមិនត្រូវស្ថិតនៅជាជំនឿពិតទេ។ជាការពិត philosophie
គឺបង្កប់់ន័យយ៉ាងត្រឹមត្រូវអំពីការស្រលាញ់់ ឬចូលចិត្ត គតិបណ្ឌិតដែល
ជាប្រាជ្ញាញាណរបស់់អ្នកប្រាជ្ញ ទំាងឡាយ ហើយពាក្យហ្នឹងពិតជាបានចាប់់
កំណើតចេញមកពីប្រទេសក្រិកបុរាណ ដែលកកើតមានទស្សនវិទូមុនគេ
ហើយ ដែលមានទស្សនវិទូម្នាក់គឺលោក ប៉្លាតុង(Platon)ជាមហាទស្សនវិទូ
មានកត្តិនាមល្បីល្បាញជាទី គោរពនិងកោតសរសើរជាងគេទាំងអស់់ ក្នុងបណ្ដា
ទស្សនវិទូទាំងឡាយ នៅបស្ចិមប្រទេស។ទស្សនវិទូ និង អ្នកគណិត
សាស្រ្ត អង់់គ្លេសម្នាក់់ឈ្មោះAlfred North whitehead បាននិយាយ
ពីលោកប៉្លាតុងថា ប្រវត្តិសាស្រ្តនៃទស្សនវិជ្ជាបស្ចិមប្រទេស គ្រាន់់តែជា
សេរ៊ីលេខយោង(footnote) ទៅនឹងលោកប៉្លាតុង តែប៉ុណ្ណោះ។ ចំណែក
ឯកវី និងទស្សនវិទូ Ralph Waldo Emerson បាននិយាយ ពី លោកប្លាតុង
ថា ៖ប៉្លាតុង គឺ ទស្សនវិជ្ជា ហើយទស្សនវិជ្ជា គឺ ប៉្លាតុង(Plato is Philosophy
and philosophy Plato.) ហើយថា ចេញពីលោកប៉្លាតុង គឺរឿងរ៉ាវ ទាំងអស់់
ដែលនៅតែត្រូវបានសរសេរ និងពិភាក្សាក្នុងចំណោមអ្នកប្រាជ្ញ។
អញ្ចឹងខ្ញុំចង់់ដឹង ណាស់់ថាទស្សនវិជ្ជាមានដើមកំណើតយ៉ាងម៉េច? ដើម្បីអ្វី?
ហេតុអ្វីស្រលាញ់់ ទស្សនវិជ្ជា? មានអាថ៌កំបាំងអ្វីដែលនាំអោយទស្សនវិជ្ជា
ត្រូវបាន អ្នកប្រាជ្ញទាំងឡាយ ក្នុងលោកស្រលាញ់់រាប់់អាន?ឬក៏ថាទស្សនវិជ្ជា
ជាដំណើរការនៃការស្វែងរក ការពិត ? តាមពិតទស្សនវិជ្ជាមិនមែនត្រឹមតែ
ជាដំណើរការស្វែងរកការពិតប៉ុណ្ណោះទេ ថែមទាំង ជាការត្រូវ រស់់នៅក្នុង
ការពិតទៀត។ដូច្នេះ ទស្សនវិទូទាំងអស់់ យល់់ឃើញការពិត ហើយត្រូវ តែ
រស់់ក្នុងការពិតទើបមានឈ្មោះថា ទស្សនវិទូ តួយ៉ាងដូចជាលោកសូក្រាតកាល
ដែល បានយល់់ដឹងការពិតយ៉ាងណាហើយ លោកបញ្ចូលជីវិតលោកក្នុងការពិត
នោះទៀត… មិនមាននរណាអាចបង្វែងលោកចេញពីគំនិតយល់់ ឃើញរបស់់
លោក បានឡើយ។លោកត្រូវរស់់ជាមនុស្សសាមញ្ញបំផុតម្នាក់់ ដែលអោយភាព
គ្មានតំលៃអ្វី សំខាន់់ចំពោះជីវិត នូវរបស់់ទាំងឡាយ ណាដែលលោកមើលឃើញ
ថាបានត្រឹមតែបំរើចក្ខុ គ្រាន់់តែល្អមើល តែមិនបានចិញ្ចឹមជីវិត ដូចឃ្លាមួយលោក
បានពោលខ្លួនឯងឡើង ពេលកំពុងសំលឹងមើលគំនរឥវ៉ាន់់ ដែលគេលក់់ដូរនៅ
ទីផ្សារ យ៉ាងដូច្នេះ៖ តើមានរបស់់របរប៉ុន្មាន ទៅ ដែលខ្ញុំអត់់ត្រូវការទាល់់តែសោះ ?
លោកឧស្សាហ៏សូត្រកាព្យមួយដូចនេះ ៖ គ្រឿងតុបតែងពណ៌ក្រហមនិងប្រាក់់
បំរើសំរាប់់សំដែងល្ខោន តែមិនសំរាប់់ចិញ្ចឹមជីវិត ឡើយ។ប៉ុន្តែ ទស្សនវិជ្ជា ទោះបី
ថា ជាការស្វែងរកការពិតចឹងមែនហើយ គឺមិនបានន័យថា មានការពិតជាកម្មសិទ្ធ
នោះទេហើយដោយហេតុថា ទស្សនវិទូ មានន័យថា ជាអ្នកស្រឡាញ់់រាប់់អានការពិត
ដូច្នេះជាអ្នកដែលមិនចាំបាច់់ ជាមនុស្សមានវិជ្ជាអ្វី នោះទេ philosophe est,
par opposition à celui qui possédant le savoir qui se nomme
SAVANT, nommé aimant du savoir ដែលប្រែថា ទស្សនវិទូ ផ្ទុយ ពីអ្នកដែល
មានចំណេះដឹង ដែលគេ ហៅថាអ្នកប្រាជ្ញ,មាននាមថា អ្នកដែល
ស្រលាញ់់ ចំណេះដឹង។ ប៉ុន្តែតាមការយល់់ដឹងពីមនុស្សភាគច្រើនបែរជា ថា
ទស្សនវិទូគឺជាអ្នកប្រាជ្ញា មានចំណេះដឹងជ្រៅជ្រះ មានទ្រឹស្ដីល្អត្រឹមត្រូវ ដែលគួរ
រៀនសូត្រតាម។ មិនអញ្ចឹងនោះទេ,ទស្សនវិជ្ជា គឺជាការស្រលាញ់់ចំណេះដឹង,ជា
ការស្រលាញ់់គតិបណ្ឌិតដែលមនុស្សទាំងចាស់់ ទាំងក្មេង អាចរៀនបាន
អាចរាប់់អាន ឬស្រលាញ់់ចូលចិត្ត គ្មានកំណត់ព្រំដែន អំពីលក្ខណៈ និង
អត្ថន័យនៃជីវិត តែក៏មានន័យមួយទៀតដែរថា ជាប្រព័ន្ធនៃ ការស្វែងរក ចំណេះ
ដឹងដូចគេថា មនុស្សមា្នក់់នេះគ្មានទស្សនវិជ្ជាសោះ! ដែលមានន័យ ថាមិន
មានចំណេះដឹងស្វែងរកការពិត។ ក្នុងវចនានុក្រមបារាំងមួយបានបកន័យថា
ទស្សនវិជ្ជាគឺជាសាខាមួយ នៃវិជ្ជាឬចំណេះដឹងដែលសិក្សា អំពីគោលការណ៍
និងហេតុផលនិង គោលការណ៍នៃសិលធម៌។ន័យមួយទៀត ថា ជាការស្រាវជ្រាវ
នូវគោលការណ៍ដែល នាំបង្កើតបានវិទ្យាសាស្រ្ត។
ទោះបីយ៉ាងណា មនុស្សទូទៅមិនអោយអត្ថន័យនិងតំលៃលើទស្សនវិជ្ជា
ដូចគ្នាឡើយ។គេទន្ទឹងរង់ចាំនូវការបង្ហាញការពិតណាមួយដ៏អស្ចារ្យពីទស្សនវិជ្ជា
ឬក៏ចាត់ទុកទស្សនវិជ្ជាថាជាការជញ្ជឹងគិតគ្មានគោលដៅ ហើយគេបោះវាចោល។
គេទទួលស្គាល់និងគោរពនូវតំលៃនៃការប្រឹងប្រែងដោយជោគជ័យរបស់ទស្សនវិទូ
ឬក៏ស្អប់ខ្ពើមវាដោយគិតថាវាគ្រាន់តែជាអត្តពិគ្រោះរឹងមានៈនិងគ្មានខ្លឹមសាររបស់
មនុស្សរវើរវាយតែប៉ុន្មាននាក់ប៉ុណ្ណោះ។អ្នកខ្លះយល់ថាទស្សនវិជ្ជាសំខាន់ចំពោះ
មនុស្សលោកគ្រប់គ្នា ហើយត្រូវតែមានភាពសាមញ្ញហើយងាយយល់ ។ឯអ្នកខ្លះ
ទៀតបែរគិតថាទស្សនវិជ្ជាពិបាកយល់ ហើយថាការៀនទស្សនវិជ្ជាគឺជាគំរោងការ
មួយដ៏អស់សង្ឃឹម។ចំពោះអ្នកដែលមានជំនឿលើវិទ្យាសាស្រ្ត,ផលវិបាកអាក្រក់ដែល
គេមើលឃើញនោះគឺថាទស្សវិជ្ជាមិនបានផ្ដល់នូវវិជ្ជាមួយដែលគេអាចចាប់យកបាន។
វិទ្យាសាស្រ្តបានដណ្ដើមយកបាននូវចំណេះដឹងឃើញជាក់ស្ដែងចំពោះមនុស្ស
ទំាងអស់ ឯទស្សនវិជ្ជាវិញ ទោះជាមានការតស៊ូប្រឹងប្រែងតំាងពីរាប់ពាន់ឆ្នំាមក
ហើយក្ដី ក៏នៅតែមិនបានទទួលជោគជ័យ។
ទោះបីយ៉ាងណា អ្វីដែលគេចង់បានពិតប្រាកដពីទស្សនវិជ្ជា គឺមិនមែនការពិតជាក់ស្ដែងដូចក្នុង
វិទ្យាសាស្រ្តនោះទេ ។គឺវាជាការពិចារណាទៅលើជោគជ័យដែលមនុស្សចូលរួម
ចំណែកដោយអស់ពីកំលាំងកាយចិត្ត។ចំណេះដឹងផ្នែកវិទ្យាសាស្រ្តគឺទាក់ទងនឹង
វត្ថុធម្មជាតិ តែមិនសំខាន់ចាំបាច់ចំពោះមនុស្សម្នាក់ៗឡើយ។ក្នុងទស្សនវិជ្ជា គឺ
ការតាំងចិត្តទំាងស្រុងជាការសំខាន់ចំពោះមនុស្សម្នាក់ៗដែលស្វែងរកការពិត
ហើយលុះពេលបានជួប ក៏ជះពន្លឺអោយយល់ជ្រៅជាងចំណេះដឹងផ្នែកវិទ្យាសាស្រ្ត
ណាៗទំាងអស់។ទោះយ៉ាងណាក្ដី ទស្សនវិជ្ជាត្រូវការបរិយាយដោយពឹងផ្អែកលើ
វិទ្យាសាស្រ្ត។ប៉ុន្តែ អត្ថន័យរបស់ទស្សនវិជ្ជាចេញមកពីប្រភពមួយផ្សេង គឺថាវា
ងើបលេចឡើង មុនវិជ្ជាណាៗទំាងអស់ កាលណាដែលមនុស្សភ្ញាក់ខ្លួន។
ខាងក្រោមនេះជាការឆ្លងឆ្លើយគ្នារវាងអ្នកចូលលេងប្លករបស់់ខ្ញុំនិងខ្ញុំ
អំពីន័យសាសនានិងទស្សវិជ្ជាមានដូចតទៅៈ

vanna | ខែវិច្ឆិកា 21, 2011 ម៉ោង 11:46 ល្ងាច | | កែប្រែ

ខ្ញុំទើបតែរកឃើញ !!! វាពិតជាពិសេសណាស់សំរាប់ខ្ញុំដែលជាសិស្សម្នាក់ក្នុងការ ស្វែងយល់។ ប៉ុន្តែខ្ញុំឆ្ងល់សំនួរមួយថា គេច្រើនតែនិយាយថា “ព្រះពុទ្ធសាសនាជា ទស្សនវិជ្ជា” តើវាត្រឹមត្រូវដល់កំរិតណា? ចូលអ្នកធ្វើការសន្និដ្ឋានផង!
សូមអរគុណ!!!

sambatt | ខែវិច្ឆិកា 22, 2011 ម៉ោង 3:12 ព្រឹក | | កែប្រែ

បាទ,
ទស្សនវិជ្ជា មិនមែនសាសនាទេ។សាសនាសំរាប់់មនុស្សទំាងអស់់
ឯទស្សនវិជ្ជាសំរាប់់មនុស្សម្នាក់ៗ,នេះតាមគំហើញរបស់់លោក
Karl Jaspers,មហាទស្សនវិទូអាល្លឺម៉ង់់ម្នាក់់។ ប៉ុន្តែ ក្នុងន័យទូទៅ
ខ្ញុំជឿថាសាសនាខុសពីទស្សនវិជ្ជា ត្រង់់ថាសាសនាមិនមែនជា
ការស្វែងរកការពិតទេ ព្រោះថា ព្រះពុទ្ធសាសនាក្ដី គ្រឹស្ទសាសនាក្ដី
មិនមែនស្វែងរកការពិតទេ ព្រោះមានការពិតហើយ គឺថាបានជួប
ការពិតហើយ ។ចំណែកទស្សនវិជ្ជាវិញគ្រាន់់តែជាការស្វែងរកការពិត
ហើយមិនទាន់់ដល់់ទៅដល់់ការពិតនៅឡើយ។កាលព្រះពុទ្ធព្រះអង្គកំពុង
ស្វែងរកការពិតក្នុងព្រៃ នោះគឺព្រះអង្គជាទស្សនវិទូ លុះព្រះអង្គបាន
ជួបការពិតហើយទើបព្រះអង្គមានព្រះនាមថាព្រះពុទ្ធ ព្រះតថាគត
ជាព្រះអហរន្តជាអ្នកត្រាស់់ដឹងនូវការពិត ។គោលដៅនៃទស្សនវិជ្ជា
គឺអញ្ចឹងឯង គឺសំដៅទៅអោយដល់់ការពិត ,លុះទៅដល់់ហើយ
ក៏នៅតែមាននាមថាទស្សនវិជ្ជាដែរប៉ុន្តែជាកំពូលទស្សនវិជ្ជាដែល
គេហៅថាសាសនា។

vanna | ខែវិច្ឆិកា 24, 2011 ម៉ោង 11:34 ព្រឹក | | កែប្រែ

អរគុណសំរាប់ចំម្លើយយ៉ាងពេញលិញ ! បើតាមខ្ញុំយល់តើអ្នកណាអ្នកបង្កើត សាសនាព្រះពុទ្ធនោះ? តើព្រះអង្គមែនទេ? តើការប្រើពាក្យថា ព្រះពុទ្ធសាសនា ជាពាក្យមួយដែលខុសមែនទេ? សូមលើកយកហេតុផលមកបញ្ជាក់ផង ?

sambatt | ខែវិច្ឆិកា 25, 2011 ម៉ោង 3:08 ព្រឹក | | កែប្រែ

បាទ ខ្ញុំមិនមែនជាអ្នកប្រាជ្ញ ឬជាអ្នកចេះដឹងអីផង ។ខ្ញុំមិនចេះឆ្លើយ
រាល់់សំណួរបាននោះទេ៖ប៉ុន្តែ បំណាច់់ជាអ្នកស្វែងរកការពិតម្នាក់់
ខ្ញុំខំំឆ្លើយតាមការចេះដឹងបន្តិចបន្តួចទៅចុះ៖ដរាបណាមានការពិតណា
មួយបានត្រូវរកឃើញហើយ មនុស្សនឹងត្រេកអរចង់់ដឹងចង់់ឃើញចង់់ជួប
ព្រោះការពិតនោះមិនមែនផ្ដល់់ទុក្ខទេ តែផ្ទុយទៅវិញផ្ដល់់សេចក្ដីសង្ឃឹម
និងសុខសាន្តទោះក្នុងជាតិនេះក្ដីជាតិក្រោយក្ដី ។ដូច្នេះបានជាទីប្រាថ្នា
របស់់គេ ។អញ្ចឹងហេតុអីក៏មិនរួបរួមគ្នាបង្កើតជាសហគមន៏ឬក្រុមជំនឿ
មួយទៅ ដើម្បីរក្សាការពិតដែលនំាទៅរកបរមសុខនៅបរលោកដែលជា
ត្រើយនៃជីវិតសំរាប់់ខ្លួននិងកូនចៅផងខ្លួននៅជំនាន់់ក្រោយៗ?ដូច្នេះ
ដោយសារថាព្រះពុទ្ធព្រះអង្គបានត្រាស់់ដឹងការពិតហើយមិន
អាចលាក់់កំំបំាងមនុស្សទំាងអស់់បានទើបសំដែងការពិតអោយ
មនុស្សបានជ្រាបដឹងនិងដើរតាមដើម្បីទៅរកបរមសុខចុងក្រោយ
នោះទើបបានជាព្រះអង្គត្រូវតែរៀបចំសហគមន៌សាសនានេះឡើង
ដើម្បីអាចជាប្រយោជន៌ដល់់មនុស្សគ្រប់់គ្នា។នេះហើយដែល
ព្រះពុទ្ធសាសនាជាសាសនារបស់់ព្រះពុទ្ធដែលជាអ្នករៀបចំបង្កើតឡើង
ប៉ុន្តែមិនមែនដើម្បីអោយមនុស្សដេកបន់់ស្រន់់គុណព្រះអោយជួយ
ដោយអុចធូប សំពះ ប៉ុន្តែអោយរៀនអោយយល់់ដឹងការពិតដែល
ព្រះបានត្រាស់់សំដែងហើយគ្រប់់គ្នាជឿ។ព្រះពុទ្ធព្រះអង្គកាលទើប
បានត្រាស់់ដឹងការពិតភ្លាម មិនមានបំណងសំដែងអោយសាធារណជន
បានដឹង និងបានយល់់ទេ ព្រោះព្រះអង្គព្រះតំរិៈថាមនុស្សធម្មតាក្នុង
លោកយើងនេះមិនងាយយល់់ធម៌របស់់ព្រះអង្គទេ ព្រោះគេមាន
កិលេសតណ្ហាក្រាស់់ ។ប៉ុន្តែដោយព្រះអង្គមានមេតា្តធម៌ អាណិត
ដល់់មនុស្សលោកទើបបានជាសំរេចសំដែងការពិតដល់់ពួកគេដើម្បី
អោយអាចបានសំរេចព្រះនិពាន្តដោយការសង្វាតព្យាយាមដើរតាម
គន្លងធម៌របស់់ព្រះអង្គ កុំអោយនៅវិលវល់់ក្នុងវាលវដ្តសង្សានេះ
ទៀតឡើយ។

vanna | ខែវិច្ឆិកា 25, 2011 ម៉ោង 1:34 ល្ងាច | | កែប្រែ

អរគុណចំពោះចំម្លើយ ! តាមខ្ញុំយល់ ការបង្កើតជារឿងឲ្យមានសាសនា ជារឿង មួយដែលខុសឆ្គង តែមិនមែនជាបំណងរបស់ព្រះសម្មាសម្ពុទ្ធនោះទេ ។ សាសនា មានន័យថា The system of belief binding the God. ជារឿងមួយដែលមិនត្រឹម ត្រូវ ។ ភាពត្រឹមត្រូវព្រះអង្គជាបុគ្គលសាមញ្ញ មិនមែនជាព្រះនោះទេ ដោយព្រះ អង្គធ្វើការបដិសេធ “តថាគតមិនមែនជាព្រះទេ តថាគតជាមនុស្សសាមញ្ញ” ហើយម្យ៉ាងទៀតព្រះអង្គ ក៏ធ្វើការបដិសេធចោលចំពោះជំនឿផ្សេងៗទំាងអស់ (កាលាមសូត្រ កុំជឿ១០យ៉ាង ចាំអ្នកពិចារណាថាមានប្រយោជន៍ និងត្រឹមត្រូវ ហើយចំាអ្នកសំរេចចិត្តទទួលយក)ធ្វើដែលព្រះអង្គបង្រៀនឲ្យមនុស្សយល់ជាសទ្វា មិនមែនជំនឿទេ ។ ជំនឿមាន ន័យថា ផ្អែកទៅលើកត្តាខាងក្រៅដើម្បីសំរេច ចិត្តទទួលយក ។ ចំនែកសទ្វា មាន ន័យថា ផ្អែកទៅលើកត្តាខួរក្បាល ដើម្បី សំរេចចិត្តទទួលយក ។ ខុសគ្នាទំាងស្រុងទំាងស្រុង មួយដោយប្រើ កត្តាខាងក្រៅ និងមួយដោយប្រើបញ្ញា ។ ដោយសារតែ ចង់ប្រើប្រាស់យកប្រយោជន៍អំពីកិច្ច បដិបត្តព្រះធម៌របស់ព្រះសម្មាសម្ពទ្ធ បុគ្គល ជាច្រើនខិតខំរកវិធីយ៉ាងណា ដើម្យី យកធម៌ដែលជាចំនេះដឹងរបស់ព្រះអង្គទៅធ្វើ ជាឧបករណ៍បំពេញសេចក្តី ត្រូវការបស់ខ្លួន សួរថាតើវាសាកសម្យអត់ បើតាមគំនិតរបស់អ្នក ?

ពាក្យ ទស្សនវិជ្ជា អានថាម៉េច?

តាមដែលខ្ញុំធ្លាប់់រៀនមក និងឮតគ្នាមកថា
ពាក្យ ទស្សនវិជ្ជា អានថា ទួសាណាក់់វិជា។ប៉ុន្តែដល់់ពេលនេះ
សាកមកបើកវចនានុក្រមខ្មែររបស់់សម្ដេចសង្ឃជួន ណាត ស្រាប់់តែ
អោយអានថា ទ័ស សៈន៉ៈ ទៅវិញ។ចឹងសូមសួរថាតើការអាន
ពាក្យ ទស្សនវិជ្ជា ថា ទួសសៈនៈ ត្រឹមត្រូវអត់់?ហើយចង់់ដឹងថាតើសព្វថ្ងៃខ្មែរយើងទូទៅ អានពាក្យ
ទស្សនវិជ្ជា ថា ទួសសៈនៈវិជា ឫក៏ ទ័សសៈន៉ៈវិជា?

រីករាយណាស់់បានចូលមកស្នាក់់នៅវើតប្រេសហើយ!

មកលេងវើតប្រេសយូរមកហើយ…បន្តិចចូលលេងទីនេះ
បន្តិចចូលលេងទីនោះ..គ្មានផ្ទះសំបែងនឹងគេ…គ្មានជំរកនឹងគេ
ពេលភ្លៀង ព្យុះ ក្ដៅខ្លាំង មិនដឹងទៅណា..ចូលជ្រកផ្ទះគេបានត្រឹម
តែមួយភ្លែត គេបិទទ្វារ ត្រូវចាកចេញជាបន្ទាន់់..!ឃើញថាកំសត់់ណាស់់
ជនអាណាថាបែបនេះ..នេះក៏ព្រោះតែមិនដឹងយ៉ាងម៉េចបានជា
ចុះឈ្មោះហើយពេលចុះលេខសំងាត់់ឫឈ្មោះប្លកបែរជាគេមិនទទួល
ទីបំផុតសាកម្ដងទៀត ..ក្រោយពីភុយលៃប្រាប់់អោយសាកម្ដងទៀត
ក៏ដឹងថាមានកំហុសវាយអក្សរធំ!ភុយលៃចង់់អោយខ្ញុំបង្កើតប្លកមួយទៅ
ប្រហែលជាការដែលគ្មានប្លកឫផ្ទះចឹង ប្រហែលជាមានមិត្តៗនៅវើតប្រេស

នឹកចង់់ស្គាល់់ខ្ញុំទេដឹង ព្រោះធម្មតា មិនមានប្លកអីនឹងគេ កង់់មានគេឆ្ងល់់ថាជានរណា។

តាមពិត ខ្ញុំដូចតែអ្នកទាំងអស់់គ្នាដែរហ្នឹង! គឺជាជាតិខ្មែរ..ហើយចង់់មកជួបជុំមិត្តខ្មែរៗទាំងអស់់នៅវើតប្រេសដែរ
គ្រាន់់អផ្សុកទៅសរសេរឆ្លើយឆ្លងគ្នា ពិគ្រោះគ្នាពីបញ្ហាផ្សេងៗដូចជាបញ្ហាស្រុកខ្មែរក៏ដូចជាបញ្ហាអន្តរជាតិ
និងម្យ៉ាងទៀតក៏ជាការផ្ដោះប្ដូរគំនិត និងចំណេះគ្នាទៅវិញទៅមកដែរ។
រីករាយថ្ងៃនេះបានមានប្លកមួយនៅក្នុងភូមិវើតប្រេសជាមួយអ្នកទាំងអស់់គ្នា!

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!