Daily Archives: ខែមិថុនា 3, 2020

សុខភាពល្អ(ភាគ១៨)

អាហាររបស់មនុស្សលើពិភពលោកមានរាប់ពាន់រាប់ម៉ឺនមុខ។
ប៉ុណ្ណឹងហើយ នៅតែមិនស្កប់ចិត្ត៖មនុស្សត្រូវការជក់បារី
កញ្ឆា អាភៀន និងគ្រឿងញៀនជាច្រើនផ្សេងៗទៀត។
ដូច្នេះហើយបានជាគេថាមនុស្សមិនមែនសត្វទេ មនុស្សគឺ
មនុស្ស សត្វគឺសត្វ។មនុស្សត្រូវការបរិភោគឆ្ងាញ់ ផឹកឆ្ងាញ់
និងចង់មានចង់បានមិនដូចសត្វដែលត្រូវការអាហារ
ដដែលៗហើយគ្មានទ្រព្យសម្បត្តិឡើយក្រៅតែពីជម្រក
ធម្មជាតិ។ប៉ុន្តែចំពោះចំណីអាហារ មនុស្សមិនអាច
បរិភោគអាហារដដែលៗដូចគោ តោបានទេ។មនុស្សត្រូវ
ការបរិភោគអាហារចំរុះទើបមានវីតាមីនគ្រប់គ្រាន់សម្រាប់
ចិញ្ចឹមខ្លួនប្រាណ។ប្រសិនជាមនុស្សយើងបរិភោគតែបាយនឹង
ទឹកស៊ីអីវឬត្រីងៀត ច្បាស់ជាមិនរស់បានយូរទេ ព្រោះនឹងខ្វះ
វីតាមីនផ្សេងៗហើយនឹងមានជម្ងឺដែលអាចបណ្ដាលអោយ
ស្លាប់បាន។ឧទារណ៌ មនុស្សក្នុងមជ្ឈិមសម័យ(ឆ្នាំ១៣០០-
១៦០០)បានកើតជម្ងឺខ្វះវីតាមីនសេហៅថាជម្ងឺរាក់ស៊ីធ្មេញ
(Scorbut)ក្នុងកំឡុងពេលជិះសំពៅធ្វើដំណើរផ្លូវឆ្ងាយ
លើផ្ទៃមហាសមុទ្រ មិនមានផ្លែឈើនិងបន្លែបរិភោគ។
ប៉ុន្តែគេមិនដឹងជម្ងឺនេះមកពីមូលហេតុអ្វីពិតប្រាកដទេ
រហូតដល់ឆ្នាំ1747 ពេទ្យវះកាត់James Lindបានរកឃើញ
ថាក្រូចឆ្មារលឿងនិងក្រូចឆ្មារបៃតង(Lime)អាចការពារ
ជម្ងឺរាក់ស៊ីបាន។ក្រោយមកកងនាវាស្ដេចអង់គ្លេសក៏បាន
ទទួលស្គាល់របកគំហើញនេះដោយដាក់រហស្សនាមនាវិក
របស់ខ្លួនថាLimeyសំដៅន័យក្រូចឆ្មារបៃតងនេះឯង។ទោះ
បីយ៉ាងណា ក៏ក្រុមអ្នកធ្វើដំណើរផ្សងព្រេងក្នុងតំបន់
Arctiqueមិនបានយល់ព្រមដូច្នោះឡើយ។មនុស្សក៏នៅតែ
កើតមានជម្ងឺរាក់ស៊ីធ្មេញរហូតដល់សតវត្សទី១៩។
ក្នុងទសវត្សឆ្នាំ១៩៣០ទើបមនុស្សទទួលស្គាលថាវាគឺបណ្ដាល
មកពីការខ្វះវីតាមីនC។ជម្ងឺរាក់ស៊ីធ្មេញខ្លាំងបណ្ដាលអោយ
អញ្ចាញមានខ្ទុះ ជ្រុះធ្មេញ ហើយមុខរបួសហូរឈាមមិនជា
សះស្បើយ បន្ទាប់មកបណ្ដាលអោយស្លាប់។សព្វថ្ងៃជម្ងឺខ្វះ
វីតាមីនCលែងកើតមានក្នុងបណ្ដាប្រទេសជឿនលឿនហើយ
លើកលែងតែក្នុងប្រទេសកំពុងអភិវឌ្ឍមានសង្រ្គាមឬទុរ្ភិក្ស
ជាពិសេសក្នុងជំរំជនភៀសខ្លួនដែលគ្មានជំនួយឧបត្ថម្ភអាហារ។khmer food