Daily Archives: ខែមិថុនា 1, 2020

សុខភាពល្អ(ភាគ១៧)

ចំណីអាហារមនុស្សមានច្រើនបែបច្រើនមុខ មិនដូច
ចំណីអាហាររបស់សត្វដដែលៗមួយជីវិតដូចជាគោក្របី
ស៊ីតែស្មៅ ខ្លា តោស៊ីតែសាច់ Pandaស៊ីតែឫស្សី។មនុស្ស
មិនបរិភោគតែបាយ នំប័ុង សម្ល ឆា ហើយផឹកទឹកជា
ការស្រេចនោះទេ។អាហារដែលមនុស្សត្រូវការក្រៅពីអាហារ
ខាងលើនេះគឺផ្លែឈើឬបង្អែម ភេសជ្ជៈផ្សេងៗដូចជាកាហ្វេ
តែ តែគុច ទឹកក្រូចសូដា ខារ៉ាបាវ គោជល់ ទឹកផ្លែឈើ
ទឹកក្រឡុក…និងស្រាប៊ៀ ស្រាទំពាំងបាយជូនិងស្រាដែលជា
គ្រឿងស្រវឹង។ភេសជ្ជៈដូចជាទឹកក្រូចសូដា ខារ៉ាបាវ គោជល់ហើយ
និងស្រាមានភាពគ្រោះថ្នាក់បំផុតប្រសិនជាញៀនឬមិន
ចេះប្រមាណ។អ្នកខ្លះទទួលទានភេសជ្ជៈទាំងនេះចេះប្រមាណ
ហើយតែញៀនក៏ទទួលទានរាល់ថ្ងៃ។នេះជាគ្រោះថ្នាក់មួយ
ស៊ីពេលយូរ។រីឯអ្នកខ្លះទៀត ដូចជាមិនទទួលទានរាល់ថ្ងៃទេ
ប៉ុន្តែទទួលទានយូរៗម្ដងច្រើនដោយអត់ចេះប្រមាណជាហេតុនាំ
អោយគ្រោះថ្នាក់ភ្លាមៗក៏មាន។អ្នកខ្លះទទួលសម្ពាធពីមិត្ត
ភក្ដិនៅតុជប់លៀង ក៏ចេះតែជោរផងផឹកផងសប្បាយផង
ក៏លើសការប្រមាណ ជាហេតុនាំអោយស្រវឹងហើយអាចបង្ក
អំពើហឹង្សាផងដែរ។សូមជំរាបថាស្រាជាគ្រឿងស្រវឹងមាន
ភាពគ្រោះថ្នាក់ដល់សុខភាពព្រោះវាអាចធ្វើអោយកើតជម្ងឺ
ក្រិនថ្លើមប្រសិនជាផឹកហើយទៅជាប្រមឹក។ម្យ៉ាងទៀត ពេល
បើកបរ វាធ្វើអោយគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃទៀត។
បន្ទាប់ពីថ្នាំជក់ គឺស្រានេះហើយដែលជាគ្រឿងញៀនធ្វើអោយ
មានអត្រាមរណៈច្រើនជាងគេ។អ្នកប្រើប្រាស់ថ្នាំជក់ក្នុង
លោកមានចំនួន1100លាននាក់ដែល80%រស់នៅក្នុង
ប្រទេសមានប្រាក់ចំណូលទាបឬមធ្យម។ក្នុងមួយឆ្នាំការប្រើ
ប្រាស់ថ្នាំជក់សម្លាប់មនុស្សចំនួនជាង7លាននាក់រាប់បញ្ចូល
ទាំងអ្នកដកដង្ហើមផ្សែងបារីផងដែរចំនួន1.2លាននាក់
ឧទាហរណ៌ក្មេងៗដែលឳពុកម្ដាយជក់នៅក្បែរ។
ផ្សែងថ្នាំជក់មានសារធាតុគីមីជាង7000មុខដែលក្នុងនោះគេ
ដឹងថាយ៉ាងតិច២៥០សារធាតុអាចធ្វើទុក្ខទោសហើយនិង
69ផ្សេងទៀតអាចធ្វើអោយកើតជម្ងឺមហារីក។
ចំណែកអ្នកផឹកស្រាវិញមានចំនួន2.3ពាន់លាននាក់ដែល
ក្នុងនោះមានអ្នកប្រមឹកប្រុស237លាននាក់និងអ្នកប្រមឹក
ស្រីចំនួន46លាននាក់ជួបបញ្ហា។ស្រាជាបុព្វហេតុនៃជម្ងឺ
ផ្សេងៗជាង២០០មុខហើយក្នុងមួយឆ្នាំៗវាសម្លាប់មនុស្ស
លោក3លាននាក់រាប់បញ្ចូលទាំងមរណភាពដោយរបួសនិង
ជម្ងឺបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៌28% ជម្ងឺប្រព័ន្ធរំលាយ
អាហារ21%និងជម្ងឺបេះដូងនិងសរសៃឈាម19%។cigarettealcool