Tag Archives: omelette

ចៀនកូនមាន់់

ថ្ងៃអាទិត្យនេះ ញុំាបាយថ្ងៃត្រង់់ហើយដូចជាមិនសូវឆ្អែត ទើបបានជាពេលរសៀល ម៉ោងពីរកន្លះ ក៏ហេវបាយទៀត។អញ្ចឹងមានតែញុំាបាយកក តែអត់់មាន ម្ហូប អីញុំាជាមួយ ទើបបើកទូរទឹកកកទៅ ក៏គិតឃើញភ្លាមថានឹងចៀន ពងមាន់់ ញុំា ពីព្រោះវាស្រួលចំអិន ហើយលឿន មិនចាំយួរ៖គឺគ្រាន់់តែ យកពងមាន់់មួយ មកគោះដាក់់ចាន វាយ(កូរ)វាអោយសព្វ ហើយដាក់់ អំបិល ស្ករស និងម្រេច ហើយ វាយវាបន្ថែមបន្តិចទៀតដើម្បីអោយរស ជាតិលាយចូលគ្នាបានល្អ។ ក្នុងពេលកំពុងកូរ ខ្ញុំឆ្លៀតយកខ្ទះមកកំដៅ ដាក់់ខ្លាញ់់ ដើម្បីពេលវាយពងមាន់់ ហើយ អាចចាក់់ វាចូលទៅក្នុងខ្ទះ ភ្លាមតែម្ដង។ ខ្ញុំ ចង់់អោយខ្ទះក្ដៅខ្លំាង ដើម្បី ចៀនពងមាន់់ទៅឆាប់់ឆ្អិន។ ដូច្នេះ មុននឹងចាក់់ពងមាន់់ចូលទៅក្នុងខ្ទះ ខ្ញុំចាក់់ បន្តិចមើល ក៏ស្រាប់់តែ វាចេញជារូបរាងកូនមាន់់មួយ ដូចជាគំនូរមួយយ៉ាងស្អាត។ ពិតជាចៃដន្យ មែន។ខ្ញុំ មិននឹកស្មានដល់់សោះ។ខ្ញុំចៀនពងមាន់់អូមឺឡែត ញុំាម្ដងឬពីរដង សឹងរាល់់អាទិត្យមិនដែលខានទេប៉ុន្តែមិនដែលជួបចៃដន្យចឹងសោះ។ សូមមើលរូបខាងក្រោមនិងខាងក្រោមដែលខ្ញុំថតទុក។

Advertisements