Tag Archives: ស្រុកគេ

ជាងដប់់ម៉ឺន$សំរាប់់អ្នកជាប់់ឃុំឃាំងម្នាក់់ក្នុងមួយឆ្នំាៗនៅកាណាដា

សព្វថ្ងៃ នៅប្រទេសកាណាមានអ្នកទោសចំនួនប្រហែល១៥ ០០០នាក់់ ដែល ម្នាក់់ៗក្នុងមួយឆ្នាំៗរដ្ឋត្រូវតែចំណាយប្រាក់់ជាងដប់់ម៉ឺនដុល្លារសំរាប់់ ការដាក់់គុក។ប៉ុន្តែមិនដឹងថាតើរដ្ឋចំណាយប្រាក់់ហ្នឹងសំរាប់អ្នកទោសម្នាក់់ៗ ស្មើគ្នាឬទេយ៉ាងណា។ដូចម្ដេចក្ដី ខ្ញុំក៏អាចគិតថាអ្នកទោសធ្ងន់់ពិតជាធ្វើអោយ រដ្ឋចំណាយប្រាក់់ច្រើនជាងអ្នកទោសស្រាល។ ប្រព័ន្ធតុលាការក្ដីនៅប្រទេសកាណាដាដូចជាមិនសូវខ្លំាងដូចនៅសហរដ្ឋអាមេរិក ទេគឺនៅធូរលុងជាងហើយក៏មិនមានការកាត់់ទោសប្រហារជីវិតដែរ។ទោសធំបំផុត នៅប្រទេសកាណាដាគឺជាប់់គុកត្រឹមមួយជីវិតប៉ុណ្ណោះ ហើយអាចទំាងថែមមានផ្លូវ នឹងទទួលនូវការដោះលែងក្រោមលក្ខ័ណ្ឌក្រោយពីជាប់់គុកអស់់រយៈពេល២៥ឆ្នំាទៀតផង។ នៅសហរដ្ឋអាមេរិកទោះជាមានការកាត់់ទោសប្រហារជីវិតក៏មិនមែននៅគ្រប់់រដ្ឋ ដែរ ប៉ុន្តែអាចមានការកាត់់ទោសអោយជាប់់ពន្ធធនាគារដល់់ទៅរាប់់រយឆ្នំាឯណោះ ។ ត្រង់ហ្នឹង ខ្ញុំដូចអត់់យល់់បន្តិចសោះ។ខ្ញុំមិនដឹងថាតើគេមានន័យថាម៉េចបើដាក់់គុក ដល់់ទៅពីរ ឬបីរយឆ្នំា ប៉ុន្តែមនុស្សរស់់មួយជីវិតមិនដែលលើស១២០ឆ្នំាផងហ្នឹង? ហ៊ឺ !យ៉ាងម៉េចៗទៅ។ប៉ុន្តែការដាក់់គុកដល់់អ្នកទោសនៅអាមេរិកមិនដឹងត្រូវការ ចំណាយប្រាក់់សន្ធឹកសន្ធាប់់ដូចនៅកាណាដាដែរអត់់? អញ្ចឹងតើបានជា ប្រព័ន្ធតុលាការនៅប្រទេសកាណាដាធូររលុងម៉េះ?

Advertisements

៣០%នៃប្រជារាស្រ្តខ្មែររស់់ក្រោមបន្ទាត់់ក្រីក្រ

ខ្ញុំអានពត៌មានថ្ងៃនេះបានដឹងថាសព្វថ្ងៃប្រជារាស្រ្តខ្មែរចំនួន៣០ភាគរយ
កំពុងរស់់់នៅក្រោមបន្ទាត់់ក្រីក្រ គឺមានន័យថាម្នាក់់ៗមានប្រាក់់ចំណូល
ក្រោមមួយ១ដល្លារក្នុងមួយថ្ងៃ។ស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រែប្រួល
នាពេលនេះ បានរឹតតែនំាអោយអ្នកក្ររឹតតែពិបាករកប្រាក់់ចំណូល ឬក៏
ពិបាករកការងារធ្វើ គឺពិបាករស់់កាន់់តែខ្លំាងឡើង ដោយសារម្ហូបអាហារ
កើនតំលៃជាពិសេសអង្ករតែម្ដង ។ក្នុងមួយរយៈពេលនេះ ទឹកជំនន់់កំពុងបាន
បំផ្លិចបំផ្លាញផលដំណំាកសិកម្មទូទំាងស្រុកខ្មែរ ក៏ដូចជានៅស្រុកថៃដែរ។
នៅស្រុកខ្មែរមានចំនួនអ្នកស្លាប់់ដោយគ្រោះទឹកជំនន់់ជាង២៥០នាក់់ហើយ
រីឯនៅស្រុកថៃវិញដែលបាននិងកំពុងរងគ្រោះទឹកជំនន់់ដែរនោះ មាន
អ្នកស្លាប់់កើនដល់់ជាង៤០០នាក់់ឯណោះ។ខ្ញុំបានដឹងផងដែរថាកាលពី
សប្ដាហ៍មុន នាយករដ្ឋមន្រ្តីថៃ យីងឡាក់់ ស៊ីណាវាត់់ត្រាបានសន្យាថានឹង
បង្កើនប្រាក់់ចំណូលទាបបំផុតក្នុងមួយថ្ងៃគឺពី៧ដុល្លារទៅ១០ដុល្លារ។
ប៉ុន្តែពេលនេះដោយសារទឹកជំនន់់ ក៌នំាអោយលោកស្រីប្រាប់់ថានឹងរង់់ចំា
ផុតគ្រោះទឹកជំនន់់សិនទើបអាចអនុវត្តការសន្យាដំឡើងប្រាក់់ចំណូលទាប
បំផុតបាន។នៅស្រុកខ្មែរយើងប្រាក់់ចំណូលទាបបំផុតមិនដឹងប៉ុន្មានទេ ហើយ
ក៏គ្មានរដ្ឋាភិបាលគិតដោះស្រាយដែរ ពីព្រោះថាប្រជារាស្រ្តយ៉ាងដូចគ្រូបង្រៀន
បានទាមទារដំឡើងប្រាក់់ប្រាក់់ខែអោយបាន៣០០ដុល្លារក្នុងមួយខែ
មិនបានត្រូវដោះស្រាយឡើយ ដោយផ្ទុយទៅវិញជាញយត្រូវបាប៉ូលីសបង្រា្កប
ឡើងបាក់់ស្បាត។ដូច្នេះហើយ មានផ្លូវតែម្យ៉ាងទេ ដើម្បីរស់់បានសមរម្យ គ្រូបង្រៀនត្រូវកៀបសិស្សសាលាដើម្បីបានប្រាក់់ចំណូលកើន …ជាហេតុ
នំាអោយសិស្សក្រីក្រមានការលំបាកក្នុងការបន្តការសិក្សា ៖ខ្លះក៏ឈប់់រៀន
រកការងារធ្វើ ឬជួយការងារឪពុកម្ដាយវិញ ក្នុងពេលដែលមានឧបសគ្គបែបនេះ,
គួរអោយអាសូរ។ឪពុកម្ដាយខ្លះ លះបង់់កូនមួយរយៈដើម្បីចេញទៅធ្វើការទីឆ្ងាយ
ខ្លះក៏ចេញទៅធ្វើការនៅថៃឬម៉ាឡេស៊ី គឺមានទំាងចាស់់ទំាងក្មេង រាប់់ពាន់់
ឬរាប់់ម៉ឺននាក់់ ដើម្បីតស៊ូដើម្បីរស់់សំរាប់់ខ្លួនឯងនិងគ្រួសារ។អ្នកខ្លះជំពាក់់
បំណុលគេ ក៏បង្ខំលក់់កូនអោយទៅគេ ហើយខ្លះទៀតដូចជាលក់់
កូនដែរគឺអោយកូនរៀបការជាមួយចិនថៃវ៉ាន់់ដែលមួយចំនួនថំជាអ្នក
បោកប្រាស់់គឺយកស្រ្តីខ្មែរទៅលក់់ឬទៅធ្វើជាស្រ្តីបំរើសិច(ជួនកាល
ចែកចាយប្រពន្ធជាមួយឪពុកឬជីតារបស់់គេទៀតផង)និងកិច្ចការផ្ទះ។
ក្នុងពេលនេះ មានស្រ្តីខ្មែរចំនួនជិតមួយម៉ឺនហើយដែលចិនតៃវ៉ាន់់បានមក
រៀបការយកទៅស្រុកគេនោះ។ខ្មែរជៀនលឿនត្រង់់ណា ដែលប្រជារាស្រ្ត
ចាកចេញទៅរកស៊ីនៅក្រៅស្រុកដោយរស់់នៅឯស្រុកឯងមិនបាន?មួយ
រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសខ្មែរបានធ្វើការសាងសង់់
សំណង់់ធំៗជាច្រើន ប៉ុន្តែក៏ជាប់់ជំពាក់់បំណុលគេក៏ច្រើនដែរ ។ជាពិសេស
ក្នុងកាលថ្មីៗនេះ ប្រទេសខ្មែរយើងខ្ចីប្រាក់់ពីចិនចំនួន២០០០លានដុល្លារ
(បក្សប្រឆាំងថា៦០០០លានដុល្លារ)ដើម្បីយកមកធ្វើការសាងសង់់សំណង់់ផ្សេងៗ ជាពិសេសសំរាប់់កសាងផ្លូវថ្នល់់។តើពេលបច្ចុប្បន្ននេះ ខ្មែរជំពាក់់គេប៉ុន្មាន
ពាន់់លានដុល្លារហើយតំាងពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសមកនោះ?
ប្រជារាស្រ្តពិបាករស់់ប៉ុណ្ណឹងហើយរឹតតែជំពាក់់ថែមទៀត ទោះជាប្រាក់់ជំនួយ
អន្តរជាតិក្នុងមួយឆ្នំាៗជាង៥០០លានដុល្លារក៏ប្រជាជនខ្មែរចំនួន៣០%នៅតែរស់់
នៅវេទនារកអង្ករច្រកឆ្នំាងមិនគ្រប់់គ្រាន់់ddEl។ចុះទំរំាអត់់ប្រាក់់ជំនួនអន្តរជាតិ
ប្រចំាឆ្នំានេះ មិនដឹងប្រជារាស្រ្តខ្មែរកើនតែយ៉ាប់់រស់់នៅយ៉ាងណាថែមទៀត?
អញ្ចឹងតើបានជាខ្មែរក្នុងស្រុកចេះតែចង់់ចាក់់ចេញទៅរស់់នៅក្រៅស្រុក
ជាពិសេសទៅប្រទេសទីបីដោយប្រើពិធីនៃការរៀអាពាហ៍ពីពាហ៍ទំាងពិត
និងក្លែងក្លាយ ហើយនិងការដាក់់ពាក្យទៅលេងកូនឬទៅរៀន ដើម្បីសុំសិទ្ធិ
ជ្រកកោននៅស្រុកគេ។

វង្វេងក្នុងព្រៃ៤៩ថ្ងៃ មិនស្លាប់់!!!

កាលពីថ្ងៃទី២២មិនា២០១១ កន្លងទៅនេះ មានបុរសស្រ្តីពីរនាក់់ប្ដីប្រពន្ធ
បានបើកឡានមួយចេញពីផ្ទះរបស់់ខ្លួននៅក្នុងខេត្តBritish colombie
នៃប្រទេសកាណាដា ចុះមកទិសខាងត្បូងគឺសំដៅទៅកាន់់រដ្ឋNevada,
សហរដ្ឋអាមរិក ដោយត្រូវបើកឆ្លងកាត់់រដ្ឋWashington និង រដ្ឋOregon ។
អ្នកទំាងពីរមានបំណងទៅផ្សារហាលវាលមួយនៅទីក្រុងLas Vegas។
ដូច្នេះ គូស្វាមីភរិយាទំាងពីរនាក់់ក្នុងវ័យជិតចូលនិវត្តន៍ ត្រូវធ្វើដំណើរឆ្ងាយ
គួរសម ចាកចេញពីផ្ទះរបស់់ខ្លួននៅឯទីក្រុងPentictonខេត្ត Brtish
Colombie,ប្រទេសកាណាដា។
អ្នកទំាងពីរប្រហែលជាបានឈប់់សំរាកតាមផ្លូវម្ដងឬពីរដងរួចហើយ តំាង
ពីបានចាកចេញដំណើរមកនោះ។ប៉ុន្តែលើកចុងក្រោយ គាត់់ទាំង
ពីរនាក់់ពិតជាបានឈប់់មកចូលហាងទំនិញមួយក្បែរផ្លូវ នៅឯទីក្រុង
Baker City រដ្ឋOregon ពីព្រោះកាម៉េរាបានថតជាប់់រូប
គាត់់បាននៅក្នុងហាងទំនិញនោះ។លុះបន្តដំណើរ ឆ្ងាយទៅមុខទៀត…
មិនដឹងជាយ៉ាងម៉េច អ្នកដំណើរទំាងពីរបើកវង្វេងផ្លូវ ហើយរថយន្តរបស់់
ខ្លួនក៏មកសណ្ឋិតនៅលើវាលដីភក់់ក្រៀមក្រោះមួយ ហើយបើកបរលែងកើត
ក៏ឈប់់គាំងនៅនឹងកន្លែងនោះទៅ។វង្វេងនៅកណ្ដាលព្រៃ មិនដឹងធ្វើម៉េច
ហើយពិតជាព្រួយបារម្ភខ្លំាង…ពីព្រោះមិនអាចទាក់់ទងអ្នកណាបាន
ទោះបីជាគាត់់មានទូរស័ព្ទដៃ ក៏ទូរស័ព្ទមិនបានដែរ ដោយសារថានៅ
ក្នុងតំបន់់នោះ មិនមានសេវាកម្មទូរស័ព្ទដៃទេ។តើអោយគាត់់ធ្វើយ៉ាង
ម៉េចទៅ ?កណ្ដាលព្រៃធំស្ងាត់់ បើពេលយប់់ជិតមកដល់់ហើយនោះ នឹង
រឹតតែនំាអោយគាត់់នៅមិនសុខក្នុងចិត្តឡើយ។ក្នុងអារម្មណ៏ចំបែង
ចិត្តខ្លំាងដូច្នេះ,បុរសជាប្ដី ឈ្មោះAlbert Chrétien ក៏បានសុំRita
Chrétien អាយុ៥៦ឆ្នំា ជាប្រពន្ធ ដើរចេញទៅស្វែងរកគេជួយ…
ប៉ុន្តែដូចជាទៅសុំភ្លើងយក្សចឹង។ប្រពន្ធគាត់់ទន្ទឹងរង់់ចាំប្ដីមិនឃើញមក
ពីមួយម៉ោង ទៅពីរម៉ោង រហូតដល់់មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ…ក៏មិនឃើញ
ត្រលប់់មករកប្រពន្ធកំសត់់វិញសោះទុកអោយគាត់់ភ័យព្រួយ អត់់បាយ
ក្រហាយទឹក ….កុំតែបានចូលហាងទំនិញមួយនៅទីក្រុងBaker City
កុំអី គ្មានអីញុំាសោះទេ ក្រៅតែពីទឹក ស្ករគ្រាប់់ហិរ ប្រេងខ្លាញ់់ត្រី
ហើយនិងទឹកកករលាយនៅក្បែរនោះ ទើបត្រដរនៅរស់់ស្ទើរស្លាប់់ ក្នុង
រថយន្តវង្វេងរបស់់ខ្លួនកណ្ដាលព្រៃស្ងាត់់ដាច់់ចេញពីពិភពលោក រហូត
អស់់រយៈពេល៤៩ថ្ងៃ ហើយគាត់់ត្រូវស្រកទំងន់់អស់់១៤គីឡូ។
ប៉ុន្តែ ថ្ងៃទី៤៩ ជាថ្ងៃមានសំណាង ពីព្រោះមានអ្នកប្រម៉ាញ់់សត្វបាន
ដើរកាត់់ក្បែរនោះហើយឃើញគាត់់ ក៏ជួយសង្គ្រោះគាត់់ដោយបានបញ្ជូន
គាត់់ទៅកាន់់មន្ទីពេទ្យភ្លាម។ឯប្ដីរបស់់គាត់់នៅតែបាត់់ខ្លួនរកមិនឃើញ ។
ប៉ុន្តែ គេមិនមានសង្ឃឹមថាគាត់់នៅមានជីវិតឡើយ។នៅឯមន្ទីរពេទ្យ,
Raymond ជាកូនប្រុសរបស់់គាត់់បានមកសួរសុខទុក្ខម្ដាយ ហើយបាន
និយាយថា ៖យើងមានការរន្ធត់់ណាស់់។យើងសឹងតែមិនជឿថាម្ដាយ
នៅរស់់រានមានជីវិត។នេះគឺជាអព្ភូតហេតុដ៏អស្ចារ្យមួយ!។

សូមមានការប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ជាពិសេសប្រសិនជា
ជិះឡានតែមួយឆ្លងកាត់់តំបន់់ដាច់់ស្រយាល។ដូច្នេះ សំរាប់់ដំណើរ
ផ្លូវឆ្ងាយ យើងគួរពិចារណាចំណុចសំខាន់់ៗដូចខាងក្រោមនេះ៖

-ត្រូវប្រាប់់ក្រុមគ្រួសារឬ មិត្តភក្ដិអោយដឹងពីការធ្វើដំណើររបស់់ខ្លួន
-ត្រូវស្គាល់់ផ្លូវធ្វើដំណើរអោយច្បាស់់
-ជៀសវាងបើកបរ បើស្រវឹង ឬមានអារម្មណ៍មិនស្រួលខ្លួន ឬនឿយហត់
-បើអាច គួរមានអ្នកបើកបរទីពីរដើម្បីផ្លាស់់ប្ដូរក្នុងភាពចំាបាច់់ឬ
អាសន្នណាមួយ។
-រថយន្តត្រូវតែអាចធន់់ដំណើរផ្លូវឆ្ងាយ
-បើជៀសវាងបាន កុំបើកបរក្នុងពេលយប់់ជ្រៅ។
-សន្តិសុខក្នុងតំបន់់ធ្វើដំណើរ
-អាកាសធាតុក្នុងតំបន់់ធ្វើដំណើរ
-មានផែនទី, ទូរស័ព្ទដៃ, GPS…
-ម្ហូបអាហារដាក់់មកតាមអោយបានគ្រប់់គ្រាន់់(ច្រើនហួស រឹតតែល្អ
ដើម្បីបង្ការអាសន្នមើលមិនឃើញ)ក្នុងមួយរយៈពេលណាមួយដែល
មានអាសន្នឬគ្រោះថ្នាក់់
-មានប្រដាប់់ប្រើប្រាស់់ចំាបាច់់ ក្នុងគ្រាមានអាសន្ន ដូចជាវង្វេងផ្លូវ ឬ
ត្រូវឈប់់កណ្ដាលផ្លូវស្ងាត់់ឬគ្រោះថ្នាក់់ណាមួយ
………………………………….