Tag Archives: សំលាប់់សត្វ

ការងារ ជាអ្វី?

ទិវាការងា(la fète de travail)ឬទិវាពលកម្ម(labor day)ជិតមកដល់់
ហើយគឺត្រូវនឹងថ្ងៃចន្ទទី៥កញ្ញា២០១១ខាងមុខនេះ។
ខ្ញុំមិនដឹងឆ្លៀតយកថ្ងៃឈប់់សំរាកនេះ ធ្វើអីទេ។រាល់់ឆ្នំានៅប្រទេសកាណាដា, ទិវាការងារត្រូវនឹងថ្ងៃចន្ទក្នុងសប្ដាហ៌ទី១នៃខែកញ្ញា,ខ្ញុំភ្លេចអស់់ហើយថាបាន ឆ្លៀតឱកាសឈប់់សំរាកមួយថ្ងៃនេះធ្វើអ្វីខ្លះ ហើយក៏មិនដែលបានគិត ពិចារណាថាតើការងារមានសារៈប្រយោជន៌ប៉ុណ្ណាដល់់មនុស្សលោកដែរ។ ប៉ុន្តែខ្ញុំជឿថាការងារពិតជាមានសារសំខាន់់ណាស់់សំរាប់់មនុស្សដើម្បីចិញ្ចឹម ជីវិតខ្លួនឯងក៏ដូចជាគ្រួសារ និងកសាងសង្គមជាតិនិងប្រទេសជាតិទំំាងមូល ក្នុងប្រាថ្នាតែមួយគឺសេចក្ដីសុខនិងសេចក្ដីសប្បាយ។មិនតែប៉ុណ្ណោះ ការងារជា ប្រភពល្អនៃសុខភាពដែរប៉ុន្តែនេះវាអាស្រ័យលើការងារអ្វី ហើយក្នុងស្ថានភាព បែបណាទៀតផង ដូចការងារជាកម្មកររ៉ែ ឬការងាររែកសែងឥវ៉ាន់់ធ្ងន់់ៗឬ ការងារសំណង់់ជាដើម មិនមែនជាប្រភពនៃ សុខភាពនោះទេ។ការងារជាកម្មកររ៉ែពិតជាប្រកបដោយការប្រថុយប្រថាន ជីវិតណាស់់ដូចកាលពីសប្ដាហ៌មុននៅប្រទេសចិន កម្មកររ៉ែជាងដប់់នាក់់ត្រូវ ជាប់់ស្ទះក្នុងអណ្ដូងរ៉ែអស់់រយ់ពេលជាច្រើនថ្ងៃហើយទីបំផុតទើបត្រូវបានគេ ជួយសង្រ្គោះជីវិត។នៅប្រទេសឈីលីកាលពីឆ្នំាមុន កម្មកររ៉ែជាងម្ភៃនាក់់ (តាមខ្ញុំចំាបាន?)ត្រូវបានជាប់់ខ្លួនក្នុងរណ្ដៅរ៉ែអស់់រយ់ពេលជាងពីរខែ ទើបត្រូវ បានគេជួយសង្រ្គោះជីវិតអោយមកជួបជុំគ្រួសារវិញ។ខ្ញុំជឿថាការងារប្រកបដោយ គ្រោះថ្នាក់់ពិតជាមានច្រើន ប៉ុន្តែក៏នៅតែមានមនុស្សជាច្រើនត្រូវការ ក៏ព្រោះតែដើម្បីចិញ្ចឹមជីវិត។មនុស្សគ្រប់់រូបពិតជាត្រូវការការងារ ទោះជា ការងារនោះត្រូវឬមិនត្រូវមុខជំនាញរបស់់ខ្លួនក្ដី ។និយាយបែបនេះ ដោយ សារថាមានមនុស្សជាច្រើនដែលបានរៀនចប់់មុខវិជ្ជានៃជំនាញរបស់់ខ្លួនមិន អាចរកការងារធ្វើបាន ហើយក៏រកការងារផ្សេងបណ្ដោះអាសន្នធ្វើទៅ។ បញ្ហានេះ គឺពិតណាស់់ទាក់់ទងទៅនឹងភាពរីកចំរើនឬអន់់ថយនៃសេដ្ឋកិច្ឋជាតិ ហើយមួយវិញទៀតក៏មកពីកំណើនប្រជាជនក្នុងប្រទេសផងដែរ ។និយាយអោយចំ បញ្ហាដ៏ធំបំផុតដែលពិភពលោកកំពុងប្រឈមមុខនោះគឺកំណើននៃមនុស្ស លោកដ៏លើសលប់់ដែលបានបង្កបញ្ហាជាច្រើនផ្សេងទៀតដល់់សង្គមដូចជា បញ្ហាគ្មានការងារធ្វើនេះ បង្កអោយសេដ្ឋកិច្ចជាតិអន់់ថយ ។គេជឿថាប្រទេស ណាមួយមានការងារធ្វើគ្រប់់គ្រាន់់អោយប្រជាជន ប្រទេសនោះនឹងមាន សេដ្ឋកិច្ចលូតលាស់់ ។ប៉ុន្តែ ប្រជាជនក្នុងប្រទេសដែលមានសេដ្ឋកិច្ច លូតលាស់់ខ្លំាង មិនមែនចូលចិត្តធ្វើការខ្លំាងនោះពេកទេ ព្រោះគេត្រូវការ ពេលសំរាកលំហែកាយដែរ ។ដូច្នេះហើយបានជាអ្នកធ្វើការរួបរួមគ្នាបង្កើត សហជីពដើម្បីបំរើផលប្រយោជន៌រួម គឺបង្កើតកិច្ចព្រមព្រៀងរួមដែលមាន រយ់ៈពេលកំណត់់ដូចជាបី ឬ ប្រាំឆ្នំា ដើម្បីកែសំរួលស្ថានភាពការងារនិង ការដំឡើងប្រាក់់ខែ ហើយជាពិសេសគឺរយៈពេលធ្វើការកំណត់់អោយ ត្រឹមតែ៤០ម៉ោងក្នុងមួយសប្ដាហ៍ ។ កាលពីដើម គឺចុងសតវត្សទី១៩ សហជីពកម្មករឬអ្នកធ្វើការនៅ ទន់់ខ្សោយពេកទើបបានជាមានការធ្វើបាតុកម្មបះបោរខ្លំាង(រហូតមាន ការបង្ហូរឈាមគ្នា)ពីរឿងទាមទារកំរិតចំនួនម៉ោងធ្វើការទៅតាម សំណូមពរពីកម្មករ ដែលតែងតែត្រូវបានថៅកែបង្ខំអោយធ្វើការក្នុង មួយថ្ងៃដល់់ដប់់ពីរម៉ោង ហើយគ្មានថ្ងៃឈប់់សំរាកទៀត។ការធ្វើ បាតុកម្មបានហុចផ្លែផ្កាមួយគឺការបង្កើតច្បាប់់មួយសំរាប់់ការងារដែលមនុស្ស ជំនាន់់ក្រោយបានទទួលគុណប្រយោជន៍ដ៏ធំធេង។ដូច្នេះ ទិវាការងារ គឺជាទិវាមានន័យនិងសារៈសំខាន់់ណាស់់សំរាប់់យើងគ្រប់់គ្នាជាអ្នក ធ្វើការដែលចេះរួបរួមគ្នាជាសហជីពដែលបំរើផលប្រយោជន៍ដល់់គ្រប់់អ្នកធ្វើការ។ ទិវាការងារ គឺថ្ងៃបុណ្យរំលឹកប្រាប់់យើងគ្រប់់គ្នាជាកម្មករ ជាបុគ្គលិកការងារ ផ្សេងៗ ថាយើងមានអំណាចនិងសិទ្ធិការពារការងាររបស់់ខ្លួននិងសំរួល ស្ថានភាពការងាររបស់់ខ្លួន ។ប៉ុន្តែ យើងក៏មិនគប្បីរំលោភអំណាចនិងសិទ្ធិនេះ រហូតទាល់់បង្កចលាចលសង្គមរហូតបង្កអំពើហិង្សាឬអសន្តិសុខសង្គម ដែលនឹង អាចនំាអោយថៅកែលែងដំណើរការរោងចក្រ លែងមានលទ្ធភាពបង្កើតការងារ បានតទៅមុខទៀត។ ក្នុងឱកាសកំពុងសរសេរអត្ថបទនេះនាចុងសប្ដាហ៍វែងដែលថ្ងៃចន្ទ ជាថ្ងៃទិវាបុណ្យការងារនេះ,ខ្ញុំសូមធ្វើការពិចារណាតវែងឆ្ងាយបន្តិចទៀត អំពីការងារ។មនុស្ស សត្វ និងរុក្ខជាតិ កើតមកមិនមានការងារទេ លើកលែងតែការស្វែងរកអាហារតែមួយមុខប៉ុណ្ណោះដើម្បីចិញ្ចឹមជីវិតរបស់់ខ្លួន។ គឺខ្ញុំចង់់និយាយពីការងារដែលជាកិច្ចការរបស់់សត្វលោកម្នាក់់ៗដែលត្រូវធ្វើ ដើម្បីស្វែងរកអាហារចិញ្ចឹមជីវិតរបស់់ខ្លួនឯង។កិច្ចការផ្ទះរបស់់ខ្លួនមិនមែនជាការងារ ទេឧទាហរណ៌៖ការបោសសំអាតផ្ទះ មិនមែនជាការងារស្វែងរកអាហារដែលខ្ញុំ ចាត់់ថាជាការងារនោះទេ ។ ការស្វែងរកអាហារ,នេះជាកាតព្វកិច្ចរបស់់សត្វលោកម្នាក់់ៗព្រោះក្រពះ ជាអ្នកបញ្ជាអោយធ្វើដូច្នេះដើម្បីរស់់។ប៉ុន្តែ ក្នុងធម្មជាតិ សត្វលោកទំាងអស់់ ត្រូវស៊ីគ្នាទៅមកឬស៊ីតគ្នា(ក្នុងករណីខ្លះសត្វប្រភេទមួយចំនួនស៊ីសត្វប្រភេទដូចគ្នាទៅវិញទៅមក)។ ឧទារហណ៌៖ឥន្ទ្រីស៊ីពស់់ៗស៊ីកង្កែបៗស៊ីកណ្ដូបៗស៊ីស្មៅៗស៊ី(ស្រូប) ជីវជាតិសត្វទំាងឡាយនោះដែលស្លាប់់ទៅ។ករណីដែលសត្វស៊ីគ្នាទៅវិញទៅមកដូចជាក្រពើស៊ីខ្លា ខ្លាស៊ីក្រពើ,ពស់ថ្លាន់ស៊ីមនុស្ស​មនុស្សស៊ីពស់ថ្លាន់ ជាដើម។ល។
ធម្មជាតិត្រូវការអោយសត្វលោក រស់់នៅរបៀបនេះដើម្បីថែរក្សាប្រព័ន្ធបរិស្ថានផ្ទុយពីការបង្រៀនរបស់់ សាសនាមិនអោយសំលាប់់គ្នា ដូចជាសាសនាព្រះពុទ្ធដែលចាត់់ថា ការសំលាប់់គឺជាអំពើបាប ដែលគួរតែជៀសវាង។ក៏ប៉ុន្តែពុទ្ធសាសនិក ទំាងឡាយក្នុងលោកនៅតែកាប់់សំលាប់់សត្វធ្វើជាអាហារ ។សាសនាព្រះពុទ្ធ ថ្កោលទោសការកាប់់សំលាប់់សត្វ ប៉ុន្តែមិនបានថ្កោលទោសការហូបសាច់់សត្វទេ។ សូម្បីព្រះសង្ឃដែលមិនតមសាច់់ មិនដែលថ្កោលទោសការហូបសាច់់ឡើយ ប៉ុន្តែលោកយល់់ថាការសំលាប់់សត្វគឺបាប ឯការហូបសាច់់មិនបាបទេ គឺ មិនទាក់់ទិននឹងការសំលាប់់ទេ ដូចព្រះដីការបស់់ព្រះតេជគុណ ហុក សាវណ្ណ ចៅអធិការវត្តខ្មែរកាណាដាដូច្នោះ។ចំពោះខ្ញុំវិញ គិតថាបើការសំលាប់់សត្វបាប ដូច្នេះការហូបសាច់់សត្វក៏បាបដែរ ពីព្រោះតែការហូបសាច់់ទើបមានការសំលាប់់សត្វ។ ការស្វែងរកអាហារចិញ្ចឹមជីវិតរៀងៗខ្លួនរបស់់សត្វលោកម្នាក់់ៗពីធម្មជាតិនេះ គឺជាការងាររបស់់ខ្លួន ដែលខ្លួនជាថៅកែផងកម្មករផង ហើយបើមិនស្វែងរកអាហារ ក៏នឹងមិនមានអាហារទទួលទានដែរ ហើយឧបមាថាសត្វណាមួយឈឺ ឬគ្រោះថ្នាក់់មានរបួសក៏នឹងគ្មាននរណាជួយស្វែងរកអាហារអោយដែរ លើកលែងតែមនុស្សដែលចេះជួយគ្នា ព្រោះមនុស្សមានសតិបញ្ញាខុសពីសត្វ។ ការងារដែលជាការស្វែងរកអាហារនេះជាការងារដើមដំបូងរបស់់មនុស្សលោក។ រួចហើយបន្ទាប់់ពីសម័យបុរេប្រត្តិកន្លងផុតទៅ មនុស្សបានចេះបង្កបង្កើតផ្ទះ បង្កបង្កើតភូមិ ស្រុក ប្រទេស ទើបការងារផ្សេងៗជាច្រើនកកើតមានឡើង ដូចជាការងារកសិកម្ម ការងារសិប្បកម្ម ការងាររដ្ឋបាល ការងារសុខាភិបាល ការងារឧស្សាហកម្ម ការងារពាណិជ្ជកម្ម ។ល។ហើយគ្រប់់ការងារទាំងអស់់ សុទ្ធតែជាការរួមចំណែកដល់់ការអភិវឌ្ឍសង្គមដែលមានវិទ្យាសាស្រ្ត ជាឧបករណ៏និងបង្អែក។សព្វថ្ងៃ វិទ្យាសាស្រ្តទំនើបបានបង្កើតការងារ ជាច្រើនអោយមនុស្សមានការងារធ្វើ ប៉ុន្តែកំណើនមនុស្សលោក លើផែនដីមិនសមមាត្រនឹងចំនួនការងារបង្កើតបានទេ ម្ល៉ោះហើយ នៅគ្រប់់ ប្រទេសទំាងប្រទេសជឿនលឿននិងប្រទេសក្រីក្រតែងមានអ្នកគ្មានការងារធ្វើច្រើនឬតិច ទៅតាមស្ថានភាពនៃសេដ្ឋកិច្ចរបស់់ប្រទេសនោះ។សព្វថ្ងៃ លើលោកយើងនេះ ដូចជាកាន់់តែពិបាករស់់នៅ ជាពិសេសនៅប្រទេសក្រីក្រនានាមិនត្រឹមតែគ្មាន ការងារធ្វើនោះទេ គឺថែមទំាងកើតមានបញ្ហាអត់់អាហារទៀតផង ដូចនៅប្រទេសសូម៉ាលី, អេទ្យូពីជាដើម ដែលមនុស្សរាប់់លាននាក់់កំពុងប្រឈមមុខនឹងការអត់់អាហារ និងទីជំរក យ៉ាងវេទនាជាទីបំផុត។ វិបត្តិនៃការគ្មានទីជំរកជារឿងមួយផ្សេង ឯវិបត្តិនៃការអត់់អាហារជារឿង មួយផ្សេងទៀតប៉ុន្តែធ្ងន់់ធ្ងរនិងគ្រោះថ្នាក់់ជាង ពីព្រោះមនុស្សរស់់នឹងអាហារ មិនមែននឹងទីជំរកទេ។ប៉ុន្តែនៅបណ្ដាប្រទេសក្រីក្រ បញ្ហាទំាងពីរច្រើនកើត មានជាមួយគ្នា ជាពិសេសក្នុងកាលដែលមានសង្រ្គាមផ្ទុះឡើង។បញ្ហាទំាងពីរ អាចកើតមានដាច់់ដោយឡែកពីគ្នាដែរប៉ុន្តែមិនមែននៅតែក្នុងប្រទេសក្រីក្រនោះទេ, នៅប្រទេសជឿនលឿនឬប្រទេសមហាឧស្សាហកម្មក៏មានបញ្ហាអត់់ទីជំរកដែរ ។ គ្រាន់់តែនៅប្រទេសកាណាដា ដែលសព្វថ្ងៃមានប្រជាជនជាង៣៣លាននាក់់នោះ មានជនអាណាថា(ជនគ្មានទីជំរក)ដល់់ទៅជាងសាមសិបម៉ឺនននាក់់ទៅហើយ ។ ជនគ្មានជំរកទំាងនោះច្រើនជាមនុស្សប្រមឹក ឬញៀនគ្រឿងស្រវឹង ប៉ុន្តែពុំមានបង្ហាញអោយឃើញសញ្ញាណាថាពួកគេមានស្បែកដណ្ដប់់ឆ្អឹង ដូចជាប្រជាជនអត់់អាហារនៅប្រទេសសូម៉ាលី នោះទេ។ពួកគេ មិនស្វែងរកការងារទេប៉ុន្តែមួយថ្ងៃៗគិតតែពីដើរសុំទាននៅតាមផ្លូវថ្នល់់ ជាពិសេសនៅក្នុងក្រុង(centre-ville)ដែលសំបូរមនុស្សដើរកំសាន្ត ដូចជាពួកទេសចរជាដើម។គេថាការងារមិនរត់់រកមនុស្សទេ គឺមនុស្សទេ ដែលរត់់រកការងារ នេះបង្ហាញអោយឃើញជាក់់ថាការស្វែងរកអាហារ ដើម្បីចិញ្ចឹមជីវិតគឺជាករណីកិច្ចរបស់់មនុស្សគ្រប់់រូប។ការងារនិងមនុស្ស កើនឡើងមិនសូវដែលសមាមាត្រនឹងគ្នាទេ ។នៅប្រទេសកាណាដា, កំណើនប្រជាជនដូចមិនសូវច្រើនពេកទេ ហេតុដូចនេះបានជា ប្រទេសកាណាដាទទួលយកជនអន្តោប្រវេសន្តមួយៗឆ្នំាចំនួនជាង បីសែននាក់់ដែលក្នុងនោះ ជាងបួនម៉ឺននាក់់ចូលមករស់់នៅក្នុងខេត្តកេបិច។ ចំនួននៃជនអន្តោប្រវេសន្តទំាងនោះ ពេលមកដល់់ប្រទេសកាណាដា ភាគច្រើនមិនទាន់់រកការងារធ្វើភ្លាមទេ គឺទៅរៀនភាសាក៏ដូចទៅរៀនមុខវិជ្ជា។ ប៉ុន្តែ តាមពិតទៅ ការងារក៏មិនទាន់់រកបានក៏ដោយសារថាការងារ មិនសូវសំបូរ ឬក៏អាចងាយរកបាននោះដែរ។ជនអន្តោប្រវេសន្តខ្លះ មានសញ្ញាប័ត្រសិក្សាខ្ពស់់ ប៉ុន្តែស្វែងរកការងារទៅតាមជំនាញរបស់់ ខ្លួនឯងមិនបានហើយដោយចំបាច់់ត្រូវតែរកការងារចិញ្ចឹមជីវិតក៏ ធ្វើការងារណាក៏ដោយដែលគេអាចរកបាន។គេថាការងារមិនថោកទាបទេ គឺចរិកមនុស្សទេដែលអាចថោកទាប ។ប៉ុន្តែមនុស្សនៅតែយកការងារ ធ្វើជាផ្លាកសំគាល់់កិត្តិយស សំគាល់់វណ្ណៈ ដោយមើលឃើញថាការងារ ដូចជាចែកវណ្ណៈមនុស្សលោកចឹង ។នរណាមានការងារល្អ ជាវេជ្ជបណ្ឌិ ជាវិស្វវករ ជាថៅកែ ជាមន្រ្តីរដ្ឋការខ្ពស់់ ជាទីប្រឹក្សានាយករដ្ឋមន្រ្តី ជារដ្ឋមន្រ្តី ជានាយករដ្ឋមន្ត្រី តែងទទួលបាននូវកិត្តិយសខ្ពង់់ខ្ពស់់ ដែលមនុស្សទូទៅទទួលស្គាល់់ហើយតែងប្រកួតប្រជែងចង់់បានពីព្រោះការងារ ថ្នាក់់ខ្ពស់់ទំាងនោះ ធ្វើអោយមនុស្សបានទទួលប្រាក់់ខែខ្ពស់់ ដូច្នេះ ធ្វើអោយជីវភាពធូរធារ និងមានមុខមាត់់។ប៉ុន្តែ ការងារថ្នាក់់ខ្ពស់់ មានកិត្តិយសខ្ពស់់ មួយចំនួន រកប្រាក់់បានមកដោយអំពើមិនសុច្ចរិត គឺដោយអំពើពុករលួយ អំពើលួចជាតិ …ដែលនេះបង្ហាញអោយឃើញថា ការងារមិនមែន ជាផ្លាកសំគាល់់កិត្តិយស់់នោះទេផ្ទុយទៅវិញចរិកមនុស្សទេដែលអាចថោកទាប។