Tag Archives: កម្ពុជា

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១៩)

ប៉ុន្តែ ទោះបីយ៉ាងណាក៏គួរអោយយើងយកអាថ៌កំបំាងនេះមកពិចារណា
ខ្លះៗដែរអំពីមរណាភាពដែលប្រៀបដូចទៅនឹងព្រះអាទិត្យអស្តង្គត។តើមានអ្វីទៅ
ដែលនំាអោយបុរព្វបុរសខ្មែរយើងប្ដូរចិត្តគំនិតឬទំនៀមទំលាប់់ដូចនេះ
ទៅវិញ?ឬមានអ្វីមួយពិសេសក្នុងជំនឿរបស់់បុព្វបុរសខ្មែរជំនាន់់នោះ?
តាមធម្មតា ទិសខាងកើត ទោះបីជាតំណាងអោយសេចក្ដីចំរុងចំរើន
អញ្ចឹងមែនហើយក៏ដោយ ប៉ុន្តែគេក៏អាចគិតដូចនេះដែរថា៖ទិសខាងកើត
តំណាងនូវកំណើត ឯទិសខាងលិចតំណាងសេចក្ដីស្លាប់់។គ្រប់់សព្វសត្វ
ទំាងអស់់លើលោកចាប់់កំណើតមកនេះគឺមានទុក្ខព្រោះកំណើតគឺជាជីវិត
ហើយជីវិតគឺជាទុក្ខ ។ចំណែកសេចក្ដីស្លាប់់មិនមែនជាជីវិតលើលោកនេះ
ទៀតឡើយ។ដូច្នេះសេចក្ដីស្លាប់់សំលាប់់ទុក្ខបាត់់ទៅ បង្កើតបានជាការធូរស្បើយមួយ
ឬការធូរស្រាលមួយ…ហើយម្យ៉ាងទៀតគេជឿថាជីវិតមិនមែនចប់់ក្នុងសេចក្ដី
ស្លាប់់ទេព្រោះត្រូវមានអ្វីមួយក្រោយសេចក្ដីស្លាប់់ ។ដូចនេះហើយទើបនំាអោយ​
សេចក្ដីស្លាប់់មានអ្វីម្យ៉ាងពិសេសជាងកំណើតពីព្រោះសេចក្ដីសង្ឃឹម,រឿងសំងាត់់
ឬសុបិនចាកចេញទៅជាមួយសេចក្ដីស្លាប់់ដែរ។ហេតុនេះ ការបែរមុខទៅ
ទិសខាងលិចដូចជាបែរមុខទៅរកអនាគត ឬទៅរកសេចក្ដីសង្ឃឹមមួយ
ដែលនៅលាក់់ពីក្រោយសេចក្ដីស្លាប់់។ទស្សនវិជ្ជាក្រិកក៏យកសេចក្ដីស្លាប់់
ជាទីដៅដែរ ដោយគេនិយាយយ៉ាងនេះថាPhilosopher,c’est se préparer
à mourir ប្រែថាទស្សនវិជ្ជា គឺត្រៀមខ្លួន(រៀបចំ)ស្លាប់់។ព្រះពុទ្ធសាសនា ក៏មានទីដៅ
ដូច្នោះដែរ គឺសេចក្ដីស្លាប់់(មិនកើតទៀត) ដែលជាទីរំលត់់ទុក្ខ ។នៅក្រោយ
សេចក្ដីស្លាប់់មានសេចក្ដីសង្ឃឹម មានសុបិនរបស់់យើង។ព្រះពុទ្ធ ព្រះអង្គទ្រង់់
បានព្យាយាមតស៊ូស្វែងរកទីរំលត់់ទុក្ខទាល់់តែបានសំរេចគឺបរិនិពាន្តដែលជា
បរមសុខដ៏កំពូល គឺជាត្រើយដ៏សុខសាន្តចុងក្រោយនៃជីវិតដែលជាទីប្រាថ្នា
នៃមនុស្សលោកគ្រប់់គ្នា។ទីដៅនៃជីវិត គឺការរំលត់់ទុក្ខ មានន័យថាសេចក្ដីសុខ។
ប៉ុន្តែជីវិតត្រូវការតស៊ូ ត្រូវការតំរង់់ទិសដៅទៅកាន់់ទីនោះ ទោះជាមនុស្សលោក
កាន់់សាសនាឬជំនឿផ្សេងៗគ្នាក៏ដោយ ក៏មានទីដៅដូចគ្នាគឺសេចក្ដីសុខសាន្ត
ដែលក្នុងព្រះពុទ្ធសាសនាថានិពាន្ត ឯព្រះគ្រឹស្ទសាសនាថាឋានសួគ៌។

មានចំងល់់ខ្លះអំពីថាតើនរណាជាអ្នកសាងប្រាសាទអង្គរវត្ត? បើតាមរឿងព្រេង
ខ្មែរមួយថាព្រះពិស្ណុការជាអ្នកកសាងអង្គរវត្ត បានន័យថាអង្គរវត្តមិនបានត្រូវ
កសាងដោយបុព្វបុរសខ្មែរយើងទេ។ប្រជារាស្រ្តខ្មែរខ្លះនៅតែមានជំនឿថា
ព្រះពិស្ណុការជាអ្នកសាងអង្គរវត្ត ព្រោះអង្គរវត្តជាប្រាសាទមួយអស្ចារ្យណាស់់
ដែលពិបាកនឹងជឿថាជាស្នាដៃរបស់់មនុស្សលោក​។តើភាពអស្ចារ្យនោះគឺអ្វីទៅ?
ភាពអស្ចារ្យនោះគឺទំហំមាឌដ៏ធំស្កឹមស្កៃនៃប្រាសាទអង្គរវត្តទំាងមូលដែលធ្វើ
ឡើងដោយផ្ទាំងថ្មធំៗជាច្រើនរាប់់មិនអស់់ ហើយនិងសម្ផស្សនៃក្បាច់់រចនាយ៉ាង
ល្អប្រណិតឥតប្រៀបផ្ទឹមបាន។
ឃើញថ្មច្រើនសន្ធឹកដូច្នេះ ខ្ញុំនឹកឆ្ងល់់ណាស់់៖មិនដឹងខ្មែរយើងជញ្ជូនពីណាមក
ដើម្បីសាងសង់់ប្រាសាទទំាងឡាយនៅទីក្រុងអង្គរ។តាមអ្នកបុរាណវិទ្យាថាថ្មដែល
បុព្វបុរសខ្មែរយកមកសង់់ប្រាសាទអង្គរវត្តក្ដី បាយ័នក្ដី សុទ្ធសឹងជញ្ជូនមកពី
ភ្នំគូលេនដែលស្ថិតនៅឆ្ងាយពីអង្គរប្រហែលជា៤៥គីឡូម៉ែត្រឯណោះ។ដូច្នេះ ខ្ញុំ
ឆ្ងលលទៀតហើយថាតើបុព្វបុរសខ្មែរយើងដឹកជញ្ជូនថ្មរាប់់មិនអស់់នេះពីនោះមក
ដោយមធ្យោបាយណា?តាមការគិតរបស់់មនុស្សទូទៅគឺប្រាកដជាដោយប្រើសត្វ
ដំរីឬសត្វគោក្របីជាជំនួយដើម្បីអូសទាញក្នុងការដឹកជញ្ជូនថ្មទំាងនោះហើយ។

ចំណែកប្រវត្តិសាស្រ្តខ្មែរវិញប្រាប់់ថាគឺបុព្វបុរសខ្មែរយើងទេជាអ្នកសាងសង់់
ប្រាសាទអង្គរវត្ត ក្នុងចន្លោះឆ្នំា១១១៣-១១៥០ ក្រោមរជ្ជកាលនៃព្រះបាទសុរ្យវរ័្មនទី២
គឺមានន័យថាប្រាសាទអង្គរវត្តជាស្នាព្រះហស្ថរបស់់ព្រះអង្គ។ការសាងសង់់់ប្រាសាទ
អង្គរវត្តទំាងមូលត្រូវការប្រើមនុស្សប្រមាណជាបីម៉ឺននាក់់និងរយៈពេលសាមសិបឆ្នំា។
នេះបង្ហាញអោយឃើញថាប្រាសាទអង្គរវត្តមានទំហំធំក្រៃលែង។គឺអង្គរវត្តហើយ
ដែលជាប្រាសាទធំជាងគេបង្អស់់លើពិភពលោក។

Advertisements

របៀបនេះឬដែលហ៊ុន សែនចែកជំនួយអន្តរជាតិដល់ប្រជារាស្រ្ត?

international aids
480380_110797889083490_904868539_n

កំសាន្តចំរៀងខ្មែរកណ្ដាល



នរណាជាអង្គការ?

អង្គការគឺជាបីសាចឃាតករដែលសម្លាប់ប្រជាជនខ្មែរអស់់រាប់់លាននាក់់,
វាមិនមែនជាឳម៉ែរបស់់ប្រជាជនខ្មែរនោះទេ។ដូច្នេះហើយបានជារបបគ្រប់់គ្រង
របស់អង្គការសម្លាប់់ប្រជាជនខ្មែរអស់រាប់់លាននាក់់ ហើយបំផ្លិចបំផ្លាញ
ប្រទេសកម្ពុជាខ្ទិចខ្ទីរអស់់រលីង។
ថ្ងៃទី១៧មេសា១៩៧៥ គឺជាថ្ងៃដែលពស់់(អង្គការ)ចាប់់បានកង្កែប
(កម្ពុជា)ហើយថ្ងៃទី៧មករា១៩៧៩គឺជាថ្ងៃដែលពស់់នេះ(អង្គការ)
វាលេបកង្កែប(កម្ពុជា)។ប៉ុន្តែមិនដូចសម័យដែលវាបានលេបចម្ប៉ា,
វាពិបាកលេបក៏ខ្ជាក់់ចេញនៅថ្ងៃទី២៣តុលា១៩៩១ រួចហើយខំលេប
ឡើងវិញដោយអត់់អាម៉ាស់់នៅចំពោះមុខពិភពលោកទំាងមូល។

ក្នុងនយោបាយ,ជាទូទៅ៖

ភ្នែកអាចមើលឃើញអ្វីទំាងអស់់លើកលែងតែការពិត។
ប្រាជ្ញាមិនអាចមើលឃើញអ្វីទំាងអស់់លើកលែងតែការពិត។
សេចក្ដីល្ងង់់មិនត្រឹមតែមិនអាចអោយអ្នកមើលឃើញការពិត
នោះទេ វាថែមទំាងអាចនំាមកអ្នកនូវសេចក្ដីវិនាសនិងទុក្ខវេទនា
គ្រប់់បែបយ៉ាង។

សេចក្ដីផ្ដើម

គួរអោយចំឡែកណាស់ ប្រទេស​ខ្មែរ​កំពុង​តែបាន​សេចក្ដី​សុខក្សេមក្សាន្ត ស្រាប់​តែមាន​ព្រឹត្តិការណ៍​ដ៏មហា​ចង្រៃ​មួយ​ផ្ទុះ​ឡើង។

នៅថ្ងៃ១៧ មេសា ១៩៧៥, ប្រទេស​ខ្មែរ​ក្លាយ​ជា​លាន​មរណៈ​ភ្លាម។ ខ្មែរមួយ​​ក្រុម​ ក្លាយ​ជាឃាតករ​លើ​សាសន៍​ខ្លួន​យ៉ាង​ព្រៃផ្សៃ។ ប៉ុន្តែ​មេបញ្ជាការ គឺ «អង្គការអនាមិក» មិនមែន​សម្ដេច​សីហនុ, មិនមែន ខៀវ សំផន… គួរអោយ​ចម្លែក​ណាស់! គូបដិបក្ខ​ប្រឆំាង​គ្នា​ក្នុង​កំឡុង​ ៥ឆ្នំា ១ខែ ត្រូវ​ចាញ់​ទំាងអស់​គ្នា។ មើលចុះ… លោក លន់ ណល់ សុំចាញ់​ ស្ម័គ្រចិត្ត​​ដើរ​ចាក​ចោល​ស្រុក, សម្ដេច​សីហនុ បែរជា​ជាប់​ឃុំឃាំង​ទៅវិញ, រីឯ ខៀវ សំផន… គ្មានឮ​ឈ្មោះ។

សំណួរ៖ តើនរណា​ជា​អ្នកឈ្នះ?

ចម្លើយ៖ គឺក្រុម​សំងាត់​ជា​អ្នកឈ្នះ… រួចវា​លួច​បន្លំ​ប្រើ​ឈ្មោះ «អង្គការ»។

ជាដំបូងអង្គការ​ចាត់​សំលាប់​ជាបន្ទាន់​នូវ​បញ្ញវន្ត ព្រះសង្ឃ រួចវា​លើក​បន្តុប​ចោរ​សិន។ កាលណោះ អង្គការ​គ្រប់គ្រង​ប្រទេស​ខ្មែរ ប្រើ​របប​ចោរ គឺយើង​ឃើញ​ចោរ​ក្ដាប់​អំណាច​យ៉ាង​ពេញ​លេញ។ ប៉ុន្តែ ​វាប្រើ​យីហោ​ខ្មែរក្រហម។ ខ្មែរ​ក្រហម​ធុន​នេះ ដើរ​ប្លន់​បាញ់​សម្លាប់ខ្មែរ​ដោយ​សេរី។ វាកែ​ទម្រង់​ពាក្យ​ប្លន់ ជា​ពាក្យ​ស្នើ។ ប៉ុន្តែ​ពាក្យ​ស្នើនេះ សាហាវ​​យង់ឃ្នង​ជាង​ពាក្យ​ប្លន់​ទៅ​ទៀត។ ព្រោះ​រដ្ឋធម្មនុញ្ញ​របស់​អង្គការ​ការពារ​ចោរ​ដើរ​ស្នើ… បើម្ចាស់់​ទ្រព្យ​មិនព្រម​អោយ​ចោរ គឺមិន​ព្រម​អោយ​ខ្មែរក្រហម​ធុន​នោះ វាសំលាប់​ចោល​ដោយ​សេរី រួចវា​ចោទ​ថា ក្បត់អង្គការ។ អង្គការ​ដេញ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​នគរ អោយ​​ចាកចេញ​ពីទី​លំនៅ​ ត្រូវ​ចោល​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ឥត​គណនា។ អង្គការច្នៃ​រដ្ឋធានី​ភ្នំពេញ និង​ទីក្រុង​ទំាងឡាយ​ អោយ​ទៅជា​ទីក្រុង​ខ្មោច។ ពេលនោះ​អង្គការ​បែរ​បញ្ចូល​ចិន​ បញ្ចូល​យួន​មក​កាន់កាប់​ប្រទេស​ខ្មែរ, ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ខ្មែរ, ប្លន់​ដឹកនំា​ចេញ​ទៅ​ដោយ​សេរី, សេសសល់​បន្តិច​បន្តួច អង្គការ​បញ្ជា​អោយ​បំផ្លាញ​ចោល។

អង្គការ​ធ្វើ​ទារុណកម្ម​ដល់​រាស្រ្ត​ខ្មែរ​គ្រប់​បែប​យ៉ាង​ គឺធ្វើ​ដូចម្ដេច​ក៏ដោយ​អោយ​តែ​ដល់​​ស្លាប់ រួចវា​ចាត់​ក្រុម​ឃាតករ​អាថ៌កំបំាង​អោយ​ចេញ​មក​សម្លាប់​ខ្មែរ​ជា​ដំណាក់ៗ។ មើលចុះ…បងប្អូន​ខ្មែរ​ដែល​មិន​ទាន់​ដល់​វេន​ស្លាប់ កំពុង​អូស​នង័្គល រនាស់​ហាល​ក្ដៅ ហាល​ភ្លៀង​ស្ទើរ​ឆ្កួត​វង្វេង ឈប់​ចេះ​និយាយ ឈប់​ចេះ​សើច ឈប់​ចេះ​យំ… ស្រាប់​តែឮ​​អង្គការ​បញ្ជា​អោយ​ដក​អាវុធ​ពី​ក្រុម​ខ្មែរ​ក្រហម​អតីត​ចោរ​អស់​រលីង។ ហើយ​ស្រាប់​តែ​ថ្ងៃទី ២០ តុលា ១៩៧៨ ម៉ោង​ប្រហែល​ប្រាំបី​យប់​ មាន​ក្រុម​ឃាតករ​អាថ៌កំបំាង ចូល​មក​វាយ​​សំលាប់​ក្រុម​ខ្មែរ​ក្រហម​អតីត​ចោរ​ទំាង​នោះ​ អោយ​ស្លាប់​អស់​រលីង។ ស្រាប់​តែឮថា៖ មាន​ក្រុម​អាថ៌កំបាំង​ចេញ​មក​ព័ទ្ធ​បាញ់​ខ្មែរក្រហម​និន្នាការ​ខ្មែរ ឃើញ​តែ​ខ្មោច​ដេក​ស្លាប់​ពាស​ពេញ​ព្រៃ។ ស្រាប់​តែឮ​ថា៖ អង្គការ​បញ្ជា​អោយ​ចាប់​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ដែល​មាន​និន្នាការ​ខ្មែរ​ ដូច​ជា​លោក ខែក ប៉ែន ហៅ​មិត្ត ស៊ូ និង​ប្រពន្ធ, លោក​ ដាហួន ហៅមិត្ត វ៉ាញ, លោក ហូនឹម និងប្រពន្ធ, ​លោក ពេញ ធួក ហៅ វ៉ន វ៉េត និងប្រពន្ធ, កែវ មាស, កុយ ធួន ជាដើម នំាទៅ​បញ្ចូល​គុក​ទួលស្លែង​ធ្វើ​ទារុណកម្ម​ជា​ច្រើន​ខែ រួច​សម្លាប់​ចោល​នៅ​ទីនោះ​អស់​ទៅ។ លុះសម្លាប់​ខ្មែរក្រហម​និន្នាការ​ខ្មែរ​ជិត​អស់ អ្នកនៅ​សល់​បន្តិច​បន្តួច​ក៏រត់​រប៉ាត់​រប៉ាយ​អស់។ ពេល​នោះ​ អង្គការ​ចាត់់​តែង​តំាង​អតីត​ខ្មែរ​វៀតមិញ​ក្រុមទី២​ អោយ​សម្លាប់​បំបាត់​ពូជ​ខ្មែរ​តទៅ​ទៀត។ វាប្រើ​យីហោ​ខ្មែរ​ក្រហម​ដដែល​គឺ «ក្រុម​ខ្មែរ​ក្រហម​នីរតី»។

នៅចុងខែធ្នូ១៩៧៨ ស្រាប់តែឮ​ថា អង្គកា​របញ្ជូន «យោធា​ស្រលាញ់​សម្ដេចឪ» ចំនួន ៤ម៉ឺន​នាក់​អោយ​ចូល​ចំអន្ទាក់​ខ្សែ​ត្រៀម​បូដូយ​(ទាហាន​យួន)។ បូដូយ​បាញ់​សម្លាប់​ខ្ទិច​អស់។ល។ និង។ល។ ដូច្នេះ​ចុងខែ ធ្នូ ឆ្នំា១៩៧៨ ប្រទេស​កម្ពុជា​ចំហ​ធ្លុង… ខ្មោច​យោធា​កៀរ​កប់​មិន​ទាន់​ស្រេច​បាច់​ផង… នៅថ្ងៃទី ២៥ ធ្នូ ១៩៧៨ ជាថ្ងៃ​បុណ្យ​ណូអែល… យួន​ហាណូយ​បញ្ជា​អោយ​បូដូយ​ចេញ​ពីព្រៃ​ ចូលមក​លុក​លុយ​រាតត្បាត​ពាស​ពេញ​ទីក្រុង​ខ្មែរ។

ភារកិច្ចដំបូង វាបើក​បរឡាន​ដើរ​ប្រមូល​ខ្មែរ​ក្រហម​ដែល​មាន​និន្នាការ​យួន ដែល​ជាអតីត​ខ្មែរ​វៀតមិញ នំាយក​មក​បំពាក់​បុណ្យ​សក្ដិ​ឡើង​វិញ។
—————————————————-
ខាងក្រោមនេះជាឯកសារ ៖អង្គការជានរណា​?:https://docs.google.com/viewer?pid=explorer&srcid=0Byw4IHqq4ZDMaVMwS3V3T3Z5bUk&docid=64dfa5378da7ec593a267cfd70b2d36c|2c328b0158533d5f4b8fa717af1a5d65&chan=EAAAAFO7KaPkEslsxUZ/sJIUcDIiRBAXReo/1/aClWvsTHtX&a=v&rel=rar;r1;???????????????+???????????????????+???+??????+??+????????+%281993%29.pdf
អត្ថបទ ជាតិនិយមជាអ្វី?៖
https://sambatt.wordpress.com/2010/12/29/
អត្ថបទ កងទ័ពខ្មែរពិជាស្នេហាជាតិមែនឬ?៖
https://sambatt.wordpress.com/2012/04/04/2368/

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២៦)

ចំណែកជញ្ជាំងភាគខាងក្នុងវិញ ពោរពេញទៅដោយរូបចំលាក់់លិបទំាងអស់់។
តាមបណ្ដោយជញ្ជាំងថែវជាន់់ទី២ គេឃើញសុទ្ធតែរូបអប្សរាដែលមានចំនួនជាង
១៥០០រូប។រូបសម្ផស្សនៃទេពអប្សរទាំងនេះ ញុំាងទស្សនិកជនឲ្យស្រមើស្រមៃ
ដល់់ស្ថានសួគ៌។រូបអប្សរនីមួយៗមានទំរង់់ មុខមាត់់​កាយវិកា និងរបៀបតែងកាយ
ខុសគ្នាទាំងអស់់។ពុំមានរូបណាមួយដូចគ្នាឡើយ។អប្សរាភាគច្រើនកាន់់ផ្កានៅនឹង
ដៃដោយមានទឹកមុខញញឹមស្រស់់ហើយហាក់់ដូចជាកំពុងសំដែងសិល្បៈ។រូបអប្សរា
ទាំងអស់់ស្លៀកសំពត់់ដូចៗគ្នា ហើយជើងពាក់់កងទាំងសងខាងតែពុំមានពាក់់ស្បែក
ជើងទេ(កងពីរជើងម្ខាង)។រីឯដៃក៏ពាក់់កងដៃដែរ។ចំណេកក្បាលពាក់់មកុដធំខ្ពស់​
ដោយមានមានចុងស្រួចបីដែលលំអដោយក្បាច់់រចនាដ៏ល្អវិចិត្រ។នៅឯ កមានពាក់់
ខ្សែកធំដោយបន្តោងជាច្រើនគ្របលើដើមទ្រូង។ត្រចៀកទាំងសងខាងពាក់់ក្រវិលធំ
វែង ទំលាក់់សឹងមកដល់់ស្មា។ទស្សនិកជនទាំងឡាយកាលបើបានឃើ្រញរូបអប្សរា
ច្រើនពាសពេញជញ្ជាំងដូច្នេះ នឹងចាប់់អារម្មណ៍ ហើយទៅឈរជិតដើម្បីគន់់មើល
រូបចំលាក់់ដែលមានភាពរស់់រវើកប្រកបដោយលក្ខណៈទាក់់ទាញចិត្តក្រៃលែងបំផុត។
ហេតុដូច្នេះហើយបានជារូបចំលាក់់អប្សរាជាច្រើនមានភាពរលោងភ្លឺដោយសារដៃ
ស្ទាបរបស់់ទស្សនិកជន។ទេពអប្សរទាំងនេះបានប្រសូត្រចេញមកពីការកូរមហា
សមុទ្រទឹកដោះ។
នៅជាន់់ទីពីរ យើងអាចដើរជុំវិញកំពូលប្រាសាទទាំងប្រាំដែលស្ថិតនៅលើជាន់់ទីបី
ដើម្បីគន់់មើលវិសាលភាពនៃប្រាសាទអង្គរវត្តនិងផ្ទាំងថ្មធំៗដែលរៀបបន្តុកលើគ្នា
ដោយការឆ្លាក់់រចនាឲ្យកើតទៅជាប្រាសាទដ៏ធំស្កឹមស្កៃ ហើយល្អប្រណិតឥត
ប្រៀបផ្ទឹមបាន។ពេលយើងឃើញភាពអស្ចារ្យដូច្នេះ យើងមានសេចក្ដីស្ញប់់ស្ញែង
ជាពន់់ពេកដល់់បុព្វបុរសខ្មែរយើងដែលមានទេពកោសល្យខ្ពស់់ក្នុងការស្ថាបនា
ប្រាសាទថ្ម។យើងគង់់នឹងឆ្ងល់់ថាតើបុព្វបុរសខ្មែរយើងធ្វើដូចម្ដេចទៅដើម្បីលើកថ្ម
ធំៗទៅបន្តុកគ្នាពីក្រោមរហូតដល់់កំពូលប្រាសាទដ៏ខ្ពស់់សន្លឹមដូច្នេះបាន?

ជណ្ដើរឡើងទៅជាន់់ទីបីចោតខ្លាំងណាស់់ហើយខ្ពស់់ជាងគេ ប៉ុន្តែមានកំាជណ្ដើរ
សឹករិចរិលហើយបាក់់បែកត្រង់់នេះត្រង់់នោះដូចជណ្ដើរឡើងនៅជាន់់ដទៃទៀត
ដែរ។រាល់់ពេលឡើងជណ្ដើរចោតដូច្នេះ យើងត្រូវប្រយ័ត្នជានិច្ច គឺកុំឡើងលឿន
ពេកហើយត្រូវប្រើដៃទាំងពីរកាន់់ឬតោងកាំជណ្ដើរដែលនៅខាងមុខស្ថិតស្មើនឹង
ដើមទ្រូងដើម្បីទប់់ខ្លួនកុំឲ្យដួល។ពេលយើងឡើងមកដល់់ជាន់់ទីបី បើយើងសំលឹង
ចុះមកក្រោម នោះយើងនឹងមានអារម្មណ៍ស្រៀវស្ញើបដោយមកពីយើងស្ថិតត្រង់់
កន្លែងចោតហើយខ្ពស់់។ប៉ុន្តែបើយើងក្រឡេកមើលទេសភាពនៅខាងក្រៅនោះ
យើងនឹងឃើញព្រៃព្រឹក្សាបៃតងស្រស់់ លាតសន្ធឹងវែងឆ្ងាយដាច់់កន្ទុយភ្នែកទៅ
គ្រប់់ទិសទាំងបួន។ពេលនោះយើងនឹងមានអារម្មណ៍រីករាយរំភើបម្ដងទៀតដោយបាន
មកសណ្ឋិតនៅលើប្រាសាទដ៏ល្អចំលែកអស្ចារ្យបំផុតមួយក្នុងលោក។នៅជាន់់ទីបីនេះ
បរិយាកាសហាក់់ដូចជាស្រឡះ ហើយស្អប់់ស្ងាត់់ជានិច្ច សូម្បីសំលេងសត្វស្លាបយំ
ក៏គ្មានផង។ម្យ៉ាងទៀត ចំពោះអាកាសធាតុវិញក៏ត្រជាក់់ត្រជុំជានិច្ចដែរ ទោះបី
ក្នុងរដូវក្ដៅក៏ដោយ។បរិយាកាសល្អចំលែកបែបនេះ ញុំាងឲ្យយើងនឹកភ្នកថាប្រាសាទ
អង្គរវត្តប្រៀបដូចជាស្ថានមួយដាច់់ដោយឡែកពីស្ថានមនុស្សលោក។

ពេលល្ងាច ថ្ងៃទន់់ទាប គងព្រៃព្រឹក្សា ទើបយើងនំាគ្នាដើរចាកចេញពីប្រាសាទអង្គរវត្ត
ដោយសេចក្ដីនឹកអាឡោះអាល័យរួចជាស្រេច ព្រោះមិនដឹងថានឹងមានថ្ងៃណានឹង
បានវិលមកទស្សនាទៀតទេ។ពេលយើងរៀបឡើងរថយន្តធ្វើដំណើរចាកចេញ យើង
ងាកគន់់ប្រាសាទអង្គរវត្តជាលើកចុងក្រោយក្រោមផ្ទៃមេឃទៀបងងឹតដែលធ្វើឲ្យ
យើងមានសេចក្ដីយន់់ចិត្តស្រណោះមាតុភូមិខ្មែរយើងដែលធ្លាប់់មានប្រវត្តិរុងរឿង។
ចាកចេញប្រាសាទអង្គរវត្ត យើងធ្វើដំណើរតំរង់់ឆ្ពោះទៅភ្នំបាខែងដើម្បីឡើងភ្នំទៅ
ទស្សនាប្រាសាទភ្នំបាខែងនិងរង់់ចំាគន់់មើលព្រះអាទិត្យនាពេលលិចបាត់់ស្រមោល
នៅជើងមេឃក្នុងចំណោមទេសចរយ៉ាងច្រើនគ្រឹកគ្រេង។

ស្អែកឡើងយើង
ទៅទស្សនាប្រាសាទផ្សេងៗទៀតដូចជាប្រាសាទនាគព័ន្ធ
ប្រាសាទព្រះខ័នប្រាសាទបន្ទាយក្ដី៘ដោយត្រួសៗរួច
ទៅងូតទឹកនៅបារាយណ៍ហើយញុំាអាហារថ្ងៃត្រង់។
បន្ទាប់មកទីបញ្ចប់យើងចេញដំណើរទៅទស្សនាប្រាសាទ
បន្ទាយស្រី។

—————————————————————-
ខ្ញុំសូមបញ្ចប់ត្រឹមនេះ។សូមអរគុណប្រិយមិត្តអ្នកអាន
ទាំងអស់។ការដើរទស្សនាប្រាសាទបុរាណខ្មែរនានានៅ
អង្គរដោយប្រើរយៈពេលតែមួយថ្ងៃមិនគ្រប់គ្រាន់ទេ។
ប្រហែលជាបីថ្ងៃទើបគ្រប់គ្រាន់។
ខ្ញុំនិពន្ធកំរងអត្ថបទ”ដំណើរទស្សនាប្រាសាទបុរាណខ្មែរ
របស់ខ្ញុំនៅអង្គរ”នេះនៅចុងឆ្នាំ១៩៩៧ហើយចប់នៅដើម
ឆ្នាំ១៩៩៨ រួចយកទៅចុះផ្សាយក្នុងទស្សនាវដ្ដីខ្មែរមួយឈ្មោះ
ពុទ្ធសារពត៌មានខ្មែរ នៅខេត្តOntarioប្រទេសCanada។


 

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១៣)

នៅទិសខាងជើង ជាប់់នឹងទួលព្រលានដំរីគឺជាទួលព្រះលានស្ដេចគម្លង់់។
ស្ថិតនៅជាប់់នឹងផ្លូវដែលកាត់់ពីមុខព្រះរាជវំាង ទួលព្រលានស្ដេចគម្លង់់
បែរទៅទិសខាងកើតដែរ គឺទល់់មុខនឹងព្រលានរាជវំាងនិងប្រាសាទសួព្រ័ត្រ។
ទួលព្រលានស្ដេចគម្លង់់ គឺជាទួលដីខ្ពស់់ធំទូលាយហើយមានរូបចម្លាក់់
ស្ដេចគម្លង់់នៅចំកណ្ដាល។ច្រកឡើងទៅលើទួល ធ្វើឡើងដោយជញ្ជាំងពីរកៀកគ្នា
ដែលមានរូបចម្លាក់់ពាសពេញរាប់់មិនអស់់។រូបចម្លាក់់លិបទំាងឡាយតាមជញ្ជាំង
ទំាងខាងក្នុងនិងខាងក្រៅ សុទ្ធតែជារូបទេពអប្សរ ស្រីរាំរបំា រូបអាទិទេព
និងរូបសត្វគ្រុឌ ហើយនិងរូបសត្វនាគក្បាលប្រាំ ដែលលេចផុសឡើង
សឹងតែលៀនចេញមកក្រៅ។

រូបចម្លាក់់ស្ដេចគម្លង់់* ដែលស្ថិតនៅកណ្ដាលទួល គឺជារូបចម្លាក់់មនុស្ស
ដងខ្លួនទទេ អង្គុយជើងឆ្វេងបត់់ផ្ដេក ជើងស្ដាំបញ្ឈរ របៀបដូចគ្រូទាយតាមចិញ្ចើម
ថ្នល់់ដូច្នោះឯង។ឯដៃឆ្វេងដាក់់លើជើងឆ្វេងហើយដៃស្ដាំដាក់់ជើងស្ដាំ។មុខមាត់់
រូបចម្លាក់់ មានទឹកមុខញញឹម ពុំមានអ្វីដែលបងបង្ហាញថារូបចម្លាក់់នេះ
តំណាងរូបចម្លាក់់មនុស្សឃ្លង់់ឡើយ។ដំណើរទំនងពីដើមមកដែលនំាអោយ
គេហៅរូបចម្លាក់់នេះថាស្ដេចគម្លង់់គឺព្រោះតំាងពីគេរកឃើញរូបចម្លាក់់នោះមក
គេឃើញមានស្លាកស្នាមពណ៌សពព្រុសនៅតាមដៃ ជើងឬដងខ្លួន ហើយក្នុងនគរខ្មែរ
នាសម័យអង្គរ មានគេដំណាលតៗគ្នាមកថា មានព្រះមហាក្សត្រខ្មែរមួយអង្គ
បានកើតជំងឺឃ្លង់់។ដូច្នេះហើយទើបគេនំាគ្នាហៅរូបចម្លាក់់នោះរូបចម្លាក់់ស្ដេចគម្លង់់។
ឯទួលប្រាសាទ ដែលតំកល់់រូបចម្លាក់់ស្ដេចគម្លង់់ ត្រូវបានគេហៅថាទួល
ព្រលានស្ដេចគម្លង់់។
ម្យ៉ាងទៀតមានរឿងនិទានមួយដំណាលថា៖ កាលដើមឡើយ នៅអង្គរមាន
ស្ដេចកំណាចមួយអង្គ ដែលរស់់នៅគិតតែសប្បាយមានស្រីស្នំស្អាតៗនៅនែបនិត្យ
រៀងរាល់់ថ្ងៃ ដោយគ្មានកង្វល់់អ្វីដល់់ប្រជារាស្រ្តម្ដងណាឡើយ។ស្ដេចអង្គនេះ គ្មាន
បានបំពេញការអ្វីសោះដើម្បីជួយយកអាសារប្រជារាស្រ្តរបស់់ព្រះអង្គ ដែលរស់់នៅ
ក្នុងសភាពក្រីក្រលំបាក។ថ្ងៃមួយ មានការបះបោរមួយបានកើតឡើងប្រឆំាងនឹង
ស្ដេចកំណាច។ពេលនោះ មានស្រ្តីចំណាស់់ម្នាក់់ដែលចង់់សងសឹកស្ដេចកំណាច
ដែលបានចាប់់បង្ខំកូនស្រីតែមួយរបស់់គាត់់អោយមកធ្វើជាស្រីស្នំនៅព្រះរាជវាំង
នោះ បានដកហូតយកកូនកំាបិតមួយមកចាក់់ព្រះអង្គ ។ភ្លាមនោះស្ដេចកំណាច
ក៏ដួលដេកនឹងដី រួចគាត់លោតពីលើហើយយកកំាបិតមកចាក់់ស្ដេច។
បន្ទាប់់មកគាត់់ចាប់់រឹតស្ដេចជាប់់នឹងដៃប្រកបដោយកំហឹងពុះពោរ។
ឃើញដូច្នោះ ពួកអាមាត្យក៏នំាគ្នាស្ទុះមកជួយសង្រ្គោះស្ដេច ហើយនៅពេល
ជាមួយគ្នានេះ ពួកគេក៏សំលាប់់ស្រ្តីនោះចោលទៅ។ប៉ុន្តែស្រ្តីនេះ កើតជំងឺឃ្លង់់
ហើយមុខរបួសស្ដេចប្រឡាក់់ឈាមរបស់់គាត់់។ដូច្នោះហើយទើបបានជា
ស្ដេចឆ្លងជំងឺឃ្លង់់។លុះចំណេរកាលតមកគេហៅស្ដេចអង្គនោះថាស្ដេចគម្លង់់។

*រូបចម្លាក់់ស្ដេចគម្លង់់ សព្វថ្ងៃតាំងនៅឯសារមន្ទីរភ្នំពេញ។រូបចម្លាក់់ដែលនៅ
តំាងលើទួលនោះ គឺជារូបចម្លាក់់ចំលងដែលធ្វើពីស៊ីម៉ង់់ ប៉ុន្តែត្រូវដាច់់ក្បាលទៅហើយ។

បុរាណវត្ថុវិទូខ្លះ មានជំនឿថាថាព្រះបាទជ័យវរ្ម័នទី៧កើតជំងឹឃ្លង់់ ព្រោះ
គេបានឃើញរូបចម្លាក់់ព្រះអង្គនៅតាមជញ្ជំាងប្រាសាទមួយកំពុងបង្ហាញ
ដំបៅដៃនិងជើងដល់់ស្រ្តីទំាងឡាយដែលនៅជុំវិញព្រះអង្គ ហើយនៅក្បែរ
ព្រះអង្គមានបុរសពីរនាក់់ លើកថាសមួយដាក់់ផ្លែឈើម្យ៉ាងដែលស្រដៀង
នឹងផ្លែឈើដែលគេផ្ដល់់អោយអ្នកកើតជំងឹឃ្លង់់ សំរាប់់ធ្វើជាថ្នំាកែរោគឃ្លង់់។
ដូច្នេះហើយ បានជាគេសង្ស័យថាព្រះបាទជ័យវរ្ម័នទី៧កើតជំងឹឃ្លង់់។
ម្យ៉ាងទៀត ហេតុដែលព្រះបាទជ័យវរ្ម័នទី៧បានសង់់មន្ទីរពេទ្យទំាងមួយ
រយពីរមន្ទីរនោះ រឹតតែនំាអាទ៌ិអោយបុរាណវត្ថុវិទូមានសេចក្ដីសង្ស័យដូច្នោះ។
ទោះបីយ៉ាងណា គេពុំមានភស្តុតាងណាមួយដែលបង្ហាញច្បាស់់ថាព្រះបាទ
ជ័យវរ្ម័នទី៧កើតជំងឹឃ្លង់់ឡើយ។នៅលើរូបចម្លាក់់ស្ដេចគម្លង់់ មានអក្សរចារឹក
ដែលអាចអោយអ្នកប្រវត្តិសាស្រ្តមួយចំនួនបកស្រាយថារូបចម្លាក់់នោះ
គឺជាព្រះយមរាជ។
លោកGeorge Coedès អ្នកសិក្សាស្រាវជ្រាវអារ្យធម៌ខ្មែរម្នាក់់ មានជំនឿថា
ប្រាសាទបុរាណខ្មែរភាគច្រើនជាទីសាការៈបូជាព្រះមហាក្សត្រ ហើយថា
អដ្ឋិធាតុព្រះមហាក្សត្រខ្មែរបានត្រូវគេតំកល់់ទុកនៅក្នុងប្រាសាទទំាងនោះផង
បន្ទាប់់ពីការបូជាសព។ហេតុនេះ លោកយល់់ថាព្រះរាជឈាបនដ្ឋានស្ថិតនៅ
លើទួលព្រលានស្ដេចគម្លង់់ ហើយរូបចម្លាក់់នោះដែលតំណាងព្រះយមរាជ
ត្រូវបានគេដាក់់តំកល់់នៅលើដីទួលនេះដើម្បីបំរើពិធីនៃឈាបនកិច្ច។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១០)

ពេលយើងបានឡើងទៅដល់់ជាន់់ទី៣ ហើយទស្សនាកំពូលប្រាសាទបាយ័ន
និងរូបចំលាក់់តាមជញ្ជំាងផ្ទំាងថ្មអស់់មួយសន្ទុះធំ ទាល់់តែល្មមអស់់ចិត្ត
(តែខ្ញុំនៅមិនទាន់់អស់់ចិត្តទេ 😀 ) ទើបយើងចុះកំាជណ្ដើរដើម្បីចាកចេញ
ពីប្រាសាទតាមច្រកមួយនៅទិសខាងជើង។យើងដើរត្រង់់តាមផ្លូវថ្នល់់ រួចបត់់
ឆ្វេងតាមផ្លូវមួយដែលនំាចូលទៅកាន់់ប្រាសាទបាពួន។បំណងរបស់់យើងគឺ
ចង់់ចូលទស្សនាប្រាសាទនេះ ប៉ុន្តែពេលមកដល់់ជិតច្រកចូល យើងពុំឃើញ
មានទេសចរណាម្នាក់់សោះនៅក្នុងប្រាសាទ។នៅជិតមាត់់ច្រកចូល មាន
ផ្លាកសញ្ញាមួយសរសេរប្រាប់់ថា `កំពុងជួសជុល`។ហេតុនេះ យើងពុំអាច
ចូលទស្សនាប្រាសាទបាពួនបានទេ។តំាងពីមុនឆ្នំា១៩៧២ម្ល៉េះ បារំាងបានរៀបចំ
ជួសជុលប្រាសាឬបាពួនឡើងវិញ ប៉ុន្តែដោយស្ថានភាពស្រុកខ្មែរយើងមានសង្រ្គាម
បារំាងក៏ចាកចេញទៅ ទុកអោយប្រាសាទបាពួននៅតែបែកបាក់់ ហើយទ្រុឌទ្រោម
រហូតទាល់់សព្វថ្ងៃនេះ។
ប្រាសាទបាពួនត្រូវបានសាងឡើងដោយព្រះបាទឧទយាទិត្យាវរ្ម័នទី២
នៅពាក់់កណ្ដាលសតវត្សទី១១។លោក ជីវ តាក្វាន់់ដែលបានមកស្នាក់់នៅអង្គរ
អស់់រយៈពេលជិតមួយឆ្នាំ នាចុងសតវត្សទី១៣បាននិទានដូច្នេះថា៖
ខាងជើងប្រាសាទកំពូលមាស(បាយ័ន)…លេចចេញឡើងនូវ
ប្រាសាទកំពូលសំរិទ្ធ(បាពួន)ដែលខ្ពស់់ជាងប្រាសាទកំពូលមាសទៅទៀត;
នេះគឺជាទស្សនីយ៍ភាពមួយគួរអោយស្ញប់់ស្ញែងពិតៗ ដោយនៅខាងក្រោម
មានបន្ទប់់សំណាក់់ដល់់ទៅជាង១០បន្ទប់់

ប្រាសាទបាពួន សង់់នៅលើដីទួលមួយ ហើយបែរមុខទៅទិសខាងកើត។
ពេលខ្លះគេហៅប្រាសាទនេះថាប្រាសាទភ្នំបាពួន ព្រោះមកពីប្រាសាទនេះជា
និមិ្មតរូបនៃភ្នំព្រះសុមេរុ។ដូចប្រាសាទដទៃទៀតដែរ ប្រាសាទបាពួនមាន
កំពែងថ្មព័ទ្ធជុំវិញ ហើយមានថ្នាក់់បីជាន់់ផងដែរអនៅតាមជញ្ជំាងថែវជុំវិញ
ប្រាសាទ មានរូបចំលាក់់លិបដែលត្រូវបានគេឆ្លាក់់ក្នុងផ្ទំាងតូចៗរាងបួន
ជ្រុងស្មើ។ប៉ុន្តែ រូបចំលាក់់លិបទំាងនោះត្រូវសឹករិចរិល មិនអាចអោយមើល
ឃើញច្បាស់់ជាអ្វីឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។
ដូចប្រាសាទបាយ័នដែរ បាពយនមានបណ្ណាល័យពីរនៅសងខាងច្រកចូល
ពីខាងក្រោយថែវជាន់់ទីមួយផ្នែកខាងមុខ។ជាន់់ខាងលើបង្អស់់ មានភាព
ទ្រុឌទ្រោមខ្លំាងដោយមកពីការបាក់់បែកច្រើនដង។ព្រះបាទឧទយាទិត្យវរ្ម័នទី២
ជាអ្នកកាន់់សាសនាព្រាហ្មណ៍ បានប្រារព្ធឧទ្ទិសប្រាសាទបាពួនដល់់ព្រះអាទិទេព
សិវ់ៈ ជាទីសក្ការបូជា។

ដោយប្រាសាទបាពួនមិនអាចទទួលទស្សនិកជនបាន ទើបយើង
ធ្វើដំណើរទៅមុខទៀតហើយបានមកដល់់ទួលព្រលានដំរីដែលស្ថិត
នៅក្បែរប្រាសាទបាពួន។ទួលព្រលានទួលដំរីបែរមុខទៅទិសខាងកើតដែរ
គឺនៅខាងមុខព្រះរាជវំាង ដោយមានបណ្ដោយប្រវែងជាង៣០០ម៉ែត្រ
ចាប់់តាំងពីប្រាសាទបាពួនរហូតទៅដល់់ទួលព្រលានស្ដេចគម្លង់់។

ទួលព្រលានដំរី មានជញ្ជាំងថ្មជាប់់ផ្អឹបទៅនឹងដីទួល។នៅលើជញ្ជាំងនេះ
មានរូបចំលាក់់សត្វដំរីធំៗ លេចផុសឡើង ហាក់់ដូចជារស់់រវើក។រូបចំលាក់់ដំរីខ្លះ
លេចក្បាល(ទំាងប្រម៉ោយនិងភ្លុក)ចេញមកក្រៅខុសប្លែកពីរូបចំលាក់់់ដំរីដទៃទៀត
ដែលនៅរាបលើជញ្ជាំង។រូបចំលាក់់ដំរីទំាងនេះ ពិពណ៌នាអំពីដំណើរចេញទៅ
ប្រម៉ាញ់់សត្វព្រៃ ឬ ដំណើរប្រពាតព្រៃរបស់់ស្ដេច។តាមជញ្ជាំងដែលស្ថិតនៅ
ក្បែរច្រកចូលកំពែងព្រះរាជវំាង មានរូបចំលាក់់ផ្សេងៗទៀតក្រៅពីសត្វដំរី គឺសត្វ
គ្រុឌធំៗដែលនៅលើខ្នងគង់់ដោយព្រះវិស្ណុ មានរាងទំនងដូចជារៀបហោះចេញ
ដំណើរ។នៅលើទួលត្រង់់ច្រកចូលព្រះរាជវំាង មានរូបចំលាក់់សត្វសិង្ហពីរដែល
ឈរយាមអមជណ្ដើរឡើង។នៅពីក្រោយសត្វសិង្ហទំាងពីរ មានរូបចំលាក់់
សត្វនាគដែលដងខ្លួនវែងអន្លាយស្ថិតនៅសងខាងផ្លូវចូលព្រះរាជវំាង។នៅលើទួល
ព្រលានដំរីនេះ គេអាចឈរមើលព្រលានរាជវំាង ហើយនិងប្រាសាទ
សួព្រ័ត្រទំាង១២ប្រាសាទ។