Category Archives: ស្រុកគេ

ហេតុអីជំងឺកូរ៉ូណាឆ្លងលឿនម្ល៉េះ?

ជំងឺកូរ៉ូណាពុំទាន់មានថ្នាំការពារនិងថ្នាំព្យាបាលទេ។
តាំងពីមានការផ្ទុះរាត្បាតមេរោគកូរ៉ូណាពីប្រទេសចិនហើយ
រាលដាលពេញពិភពលោកមក ខ្ញុំបានឮថាមានប្រទេស
ខ្លះបានផលិតថ្នាំគ្រាប់ព្យាបាលឬផលិតថ្នាំចាក់ព្យាបាល
ជំងឺកូរ៉ូណាហើយប៉ុន្តែកំពុងយកទៅសាកល្បងលើសត្វផង
និងមនុស្សផងដើម្បីអាចយកទៅប្រើប្រាស់ប្រកប
ដោយសុវត្ថិភាព។ថ្មីៗនេះទៀតសោតខ្ញុំក៏បានឃើញគេ
បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនូវរូបភាពថ្នាំគ្រាប់
ព្យាបាលដែលថាជប៉ុនជាអ្នកផលិតហើយចែកជូន
ដោយឥតគិតថ្លៃទៀតផង។
ចំណែកអ្នកខ្លះថាគេផលិតថ្នាំព្យាបាលបាន
ហើយប៉ុន្តែទាល់តែឆ្នាំក្រោយទើបអាចចេញអោយប្រើ
ប្រាស់បាន។មានអ្នកខ្លះហាក់ដូចជាគិតថាអ្នកដែលឆ្លង
មេរោគកូរ៉ូណាហើយទៅមន្ទីរពេទ្យនឹងត្រូវបានពេទ្យ
ព្យាបាល ។តាមពិត មន្ទីរពេទ្យទទួលតែយកអ្នកឈឺ
ខ្លាំងនិងអ្នកឈឺធ្ងន់ធ្ងរអោយដេកពេទ្យដើម្បីអាចអោយ
គេជួយសង្រ្គោះជីវិតពីព្រោះអ្នកជំងឺត្រូវការប្រដាប់ដក
ដង្ហើម។រីឯអ្នកឈឺស្រាលឬអ្នកដែលធ្វើតេសទៅវិជ្ជមាន
ត្រូវគេអោយវិលត្រលប់ទៅផ្ទះដើម្បីព្យាបាលខ្លួនឯង
ពីព្រោះជំងឺនេះអាចជាឯងៗដែរប្រសិនជាប្រព័ន្ធការពារ
យើងអាចទប់ទល់នឹងមេរោគនេះបាន។អ្នកដែលឈឺធ្ងន់
ភាគច្រើនគឺជាមនុស្សចាស់ ហើយអ្នកឈឺធ្ងន់ជាច្រើនផ្សេង
ទៀតសុទ្ធសឹងមានប្រព័ន្ធការពារជំងឺក្នុងខ្លួនខ្សោយឬក៏
មានជំងឺរុាំរ៉ៃផ្សេងៗដូចជាជំងឺទឹកនោមផ្អែម ជំងឺខ្សោយ
បេះដូង ជំងឺមហារីក។ល។
ដូច្នេះ ឃើញថាមន្ទីរពេទ្យគ្រាន់តែជួយអ្នកជំងឺធ្ងន់ធ្ងរ
អោយអាចប្រយុទ្ធនឹងមេរោគតទៅមុខទៀតតែប៉ុណ្ណោះ ។
បើប្រយុទ្ធឈ្នះ នោះនឹងបានជាសះស្បើយ។បើប្រយុទ្ធមិន
ឈ្នះមានតែស្លាប់តែប៉ុណ្ណោះ។តាមខ្ញុំស្មាន មានមនុស្ស
ដែលឆ្លងមេរោគពេលត្រូវគេប្រាប់អោយវិលត្រលប់ទៅ
ផ្ទះ សម្ងំព្យាបាលខ្លួនឯងវិញ ដូចជាអស់សង្ឃឹម ណាមួយ
ខ្លាចចម្លងមេរោគដល់ក្រុមគ្រួសារឬមិត្តភក្ដិ ណាមួយ
ខ្លាចព្យាបាលខ្លួនឯងមិនជាសះស្បើយ ដោយត្រូវបង្ខាំង
ខ្លួនឯងក្នុងបន្ទប់ដាច់ដោយឡែកពីគេទាល់តែរហូតដល់
ឃើញថាទប់ទល់នឹងជំងឺបានឬមិនបាន។បើមិនបានគឺ
ត្រូវត្រឡប់ទៅមន្ទីរពេទ្យអោយគេជួយសង្រ្គោះជីវិត។
ប៉ុន្តែចំពោះការបង្ខាំងខ្លួនឯង អ្នកខ្លះធ្វើមិនបានទេ ។
ចឹងទៅក៏ចេញដើរក្រៅឬទៅផ្សារ ជាហេតុបណ្ដាលអោយ
ឆ្លងរោគដល់អ្នកដទៃ។ជួនកាលសមាជិកគ្រួសារធ្វេស
ប្រហែស ក៏ឆ្លងរោគហើយមិនដឹងខ្លួន ពេលចេញក្រៅ
ឬទៅផ្សារក៏ចម្លងមេរោគដល់អ្នកដទៃដែរ។មានអ្នកខ្លះ
មិនខ្វល់ក៏ទៅចម្លងមេរោគដល់អ្នកដទៃ។ការចម្លងតៗ
គ្នានេះគឺលឿនណាស់។នេះហើយហៅថាការឆ្លងរាតត្បាត
នោះ។អ្នកខ្លះដែលឆ្លងមេរោគពីមិត្តភក្ដិដោយមិនដឹង
ខ្លួនក៏ចម្លងមេរោគដល់អ្នកដទៃដែរពីព្រោះក្រោយការ
ឆ្លងមេរោគហើយមិនកើតរោគសញ្ញាភ្លាមៗទេ គឺត្រូវចាំ
មើលពីបួនប្រាំថ្ងៃរហូតដល់ពីរសប្ដាហ៌ទើបកើតចេញ
រោគសញ្ញាស្រដៀងនឹងជំងឺផ្ដាស់សាយ។។ការឆ្លងមេរោគ
កូរ៉ូណានេះគឺដោយការប្រើប្រាស់របស់របរជាមួយគ្នា ការ
និយាយជាមួយគ្នាចម្ងាយតិចជាងមួយម៉ែត្រ ឬដោយសារ
អ្នកផ្ទុកមេរោគក្អកឬកណ្ដាស់ក៏ឆ្លងដល់អ្នកនៅក្បែរៗ
ចម្ងាយប្រមាណដល់ទៅជិតពីរម៉ែត្រ ឬក៏ក្អក ឬកណ្ដាស់
លើវត្ថុផ្សេងៗឬចំណីអាហារ ។ជួនកាលដៃប្រឡាក់ទឹកមាត់
ក៏ទៅប្រឡាក់វត្ថុឬចំណីអាហារ រួចហើយពេលដៃយើង
ប្រឡាក់វាហើយយកទៅប៉មាត់ឬភ្នែកច្រមុះនឹងនាំអោយ
ឆ្លងមេរោគនេះភ្លាមដែរ។មេរោគកូរ៉ូណាអាចនៅដៃជើង
បានពីរបីនាទី។វាអាចនៅក្នុងខ្យល់បាន៤៥នាទី នៅ
លើសម្លៀកបំពាក់បាន១២ម៉ោង នៅលើក្រដាស់បួនប្រាំ
ថ្ងៃ នៅលើដែកបានប្រាំថ្ងៃ នៅលើប្ល៉ាស្ទីកបានរហូតដល់
៩ថ្ងៃ។ដូច្នេះ យើងត្រូវលាងដៃនឹងសាប៊ូអោយបានញឹកញាប់
ហើយពេលលាងដៃម្ដងៗត្រូវលាងអោយបាន២០វិនាទី។
ដើម្បីទប់ស្កាត់ការរាត្បាតមេរោគកូរ៉ូណា រដ្ឋាភិបាលបាន
បិទសាលារៀន រោងចក្រ រោងកុន រោងល្ខោន ការប្រគុំតន្រ្តី
សួនកំសាន្តឬសួនសត្វ ភោជនីយដ្ឋាន ឬកន្លែងធ្វើការនានា
និយាយអោយចំ គេហាមមិនអោយមានការជួបជុំគ្នារវាង
ទាំងអ្នកដទៃទាំងឪពុកម្ដាយបងប្អូនសាច់ញាតិឬមិត្តភក្ដិ
ឡើយទោះជានៅកន្លែងណាក៏ដោយដើម្បីប្រយុទ្ធប្រឆាំងនឹង
ការរាលដាលនៃជំងឺនេះ។
បើមិនដូច្នោះទេ ប៉ូលីសអាចផាកពិន័យជាទឹកប្រាក់ដល់ទៅ
១០០០ដុល្លារ។ប្រទេសខ្លះដែលការរាលដាលនៃការឆ្លងមេរោគ
មិនទាន់ខ្លាំង ក៏គ្រាន់តែបន្ថយចំនួនអ្នកធ្វើការដល់ទៅ៨០
ឬ៩០ភាគរយឯណោះ។ផ្សារដែលលក់ទំនិញមិនចាំបាច់ត្រូវត្រូវតែ
បិទទ្វារទាំងស្រុង។ចំណែកផ្សារដែលអាចបើកទ្វារបានច្រើន
តែជាផ្សារទំនិញធំៗនិងផ្សារលក់ម្ហូបអាហារដែលអាចអោយ
មនុស្សគោរពនូវគម្លាតសង្គម(Distanciation sociale)
អោយបានមួយឬពីរម៉ែត្រពីគ្នា។ដូច្នេះដើម្បីទប់ស្កាត់ការរាលដាល
នៃជំងឺរាតត្បាតកូរ៉ណានេះ គេសំណូមពរអោយមនុស្សរាល់គ្នា
ជួយទប់ស្កាត់ដោយការគោរពគម្លាតសង្គមនេះ ហើយអោយ
នៅផ្ទះបើមិនចាំបាច់ត្រូវចេញទៅក្រៅនោះទេ។អញ្ចឹងហើយ
បានជាគេប្រកាស់ថា៖នៅផ្ទះ ជួយសង្គ្រោះជីវិត។ដូច្នេះទាំង
អ្នកឆ្លងនិងមិនឆ្លងគួរនៅផ្ទះ គួរជៀសវាងការជួបជុំគ្នាជា
មួយអ្នកដទៃក្រៅពីគ្រួសារខ្លួនឯង។សំរាប់អ្នកឆ្លងមេរោគគួរ
ព្យាយាមព្យាបាលខ្លួនឯងដោយញុាំទឹកអោយបានច្រើនជា
ពិសេសទឹកក្ដៅ លាយជាមួយក្រូចឆ្មាឬខ្ញី ហើយឧស្សាហ៌ខ្ពុរ
មាត់នឹងទឹកអំបិល។មិនតែប៉ុណ្ណោះ គួរញុំាផ្លែឈើអោយបាន
ច្រើនជាពិសេសផ្លែឈើណាដែលមានAntioxidantsច្រើន
ដូចជាBleuets,Fraises,Framboises,ក្រូច និង
ឪឡឹកជាដើម ហើយត្រូវហាត់ប្រាណអោយបានញឹកញាប់។
អ្នកមិនទាន់ឆ្លងមេរោគក៏គួរធ្វើតាមអ្នកឆ្លងមេរោគរួចទៅ
ហើយនោះដែរ ដើម្បីការពារជាការប្រសើរជាងព្យាបាល។
អ្នកខ្លះ កើតជំងឺផ្ដាស់សាយធម្មតាក៏ភ័យដែរហើយអ្នកដទៃ
ឃើញចឹងក៏ខ្លាចទៀត។ប៉ុន្តែប្រសិនជាយើងដឹង ជំងឺកូរ៉ូណា
ខុសពីជំងឺផ្ដាស់សាយ ត្រង់ថាវាធ្វើអោយក្អកស្ងួត សីតុណ្ហភាព
ក្នុងខ្លួនឡើងដល់៣៨អង្សារសេ មានគ្រុនញាក់ ពិបាកដក
ដង្ហើមឈឺចាប់ខ្លួនប្រាណ ហើយវាធ្វើអោយមិនធុំក្លិនចំណី
អាហារជាដើម។
វិបត្តិនៃជំងឺឆ្លងកូរ៉ូណាបានធ្វើអោយមនុស្សទូទាំងពិភពលោក
ជួបវិបត្តិផ្លូវចិត្តក៏ដូចជាផ្លូវកាយសឹងគ្រប់ៗគ្នា ដូចជាអផ្សុក
ឬស្រ្តេស។មិនតែប៉ុណ្ណោះ វាធ្វើអោយមនុស្សអត់ការងារធ្វើ អ្នក
ខ្វះអង្ករច្រកឆ្នាំរាប់រយលាននាក់។ពេលនេះ នៅលើពិភពលោក
មានអ្នកឆ្លងមេរោគកូរ៉ូណា1.5លាននាក់និងចំនួនអ្នកស្លាប់
កើនដល់ជិត100 000នាក់ហើយ។
ព្រឹកមិញ ខ្ញុំឮតាមវីទ្យុថាការរាលដាលជំងឺកូរ៉ូណានៅកេបិក
នឹងដល់កំពូលនៅថ្ងៃ១៨មេសា២០២០ខាងមុខនេះហើយ
នឹងថយចុះ។ប៉ុន្តែការវិលត្រឡប់សភាពប្រក្រតីវិញនឹងស៊ី
ពេលអស់រាប់ខែ គឹប្រហែលដល់ឆ្នាំក្រោយពេលដែលគេ
ផលិតថ្នាំចាក់ព្យាបាលឬការពារបាន។ពេលនេះនៅកេបិក
មានអ្នកឆ្លងមេរោគកូរ៉ូណាចំនួនជាងមួយមុឺននាក់ហើយ
និងចំនួនអ្នកស្លាប់ជាង១៦០នាក់។សំរាប់កាណាដា មាន
អ្នកឆ្លងចំនួនជាងពីរមុឺននាក់ និងអ្នកស្លាប់ចំនួន
ជាងប្រាំរយនាក់។ហើយអ្នកអត់ការងារធ្វើរាប់លាននាក់
នឹងធ្វើអោយប្រទេសកាណាដាមានអោនភាពសេដ្ឋកិច្ច
ជាទឹកប្រាក់ដល់ទៅជិតពីររយពាន់លានដុល្លារ។ចំណែក
អាមេរិកវិញដែលមានអ្នកឆ្លងមេរោគច្រើនជាងគេលើ
ពីភពលោកនោះមានចំនួនអ្នកឆ្លងមេរោគកូរ៉ូណាឡើង
ដល់ជិតកន្លះលាននាក់ហើយ ឯចំនួនអ្នកស្លាប់កើន
ដល់១៦ ៤៤៤នាក់និងអ្នកអត់ការងារធ្វើគ្រាន់តែក្នុង
កំឡុងពេលបីសប្ដាហ៌ទើបកន្លងទៅនេះមានចំនួនជិត
១៧លាននាក់ ហើយអោនភាពសេដ្ឋកិច្ច(ចំណាយលើសចំណូល)
ដល់ទៅមួយពាន់ពាន់លានដុល្លារ។

បង្គន់ធម្មជាតិ

ថ្ងៃនេះម៉ោង៩ព្រឹកខ្ញុំយកឡានទៅជួសជុលព្រោះវាខូចប៊ៀរីង
ដែលនំាអោយវាបើកទៅមុខដូចជាតឹងហើយឮសូរកង់វិល
ទៅមុខខុសធម្មតា។ឡានខ្ញុំទៅដល់គេអោយខ្ញុំបើកទ្វារចេញ៖
គេសួរខូចអី?ខ្ញុំប្រាប់គេហើយ រួចគេយកក្រដាស់មកសំអាត
មេរោគទាំងទ្វារឡាន ចង្កូតឡាន …គ្រប់សព្វហើយ គេក៏
បើកឡានខ្ញុំចូលទៅកន្លែងជួសជុល ប៉ុន្តែគេមិនអោយខ្ញុំចូល
ទៅអង្គុយចាំខាងក្នុងអាគាររបស់គេទេព្រោះសម័យជំងឺកូរ៉ូណា
នេះ គ្រប់ទីកន្លែង គេមានវិធានការតឹងរឹងណាស់ គឺគេខ្លាច
យើងនាំមេរោគកូរ៉ូណាមកចម្លងកន្លែងគេ។ដល់ចឹងទៅខ្ញុំត្រូវ
នៅចាំខាងក្រៅជាច្រើនម៉ោង មិនដឹងជាម៉ោងប៉ុន្មានទើប
គេជួសជុលឡានខ្ញុំហើយ។
ខ្ញុំឈរចាំផង អង្គុយផងនៅខាងក្រៅដែលមានធាតុអាកាស
ត្រជាក់បន្តិចគឺ៤ឬ៥អង្សារសេ ក្រោមមេឃអត់ពន្លឺថ្ងៃហើយមាន
ភ្លៀងស្រិចៗផង។រង់ចាំបានមួយសន្ទុះធំ ខ្ញុំក៏ដើរចេញពីទីនោះ
មកដើរលើចិញ្ចើមថ្នល់គឺដើរមួយជុំធំដើម្បីជាការហាត់ប្រាណផង
កុំអោយរងារផង ។១៥ឬ២០នាទីក្រោមមកខ្ញុំត្រលប់មកវិញ
ឈឺបត់ជើងតូច ក៏មិនដឹងធ្វើម៉េច ព្រោះថាគេមិនអោយចូល
ខាងក្នុងអាគាររបស់គេផង។ខ្ញុំក៏ដើរចេញពីទីនោះម្ដងទៀតដើម្បី
រកបង្គន់ ។ប៉ុន្តែទៅរកទីណាបាន?បើសឹងគ្រប់ទីកន្លែងត្រូវគេ
បិទ គ្រប់ហាងទំនិញធំៗបើកតែគេក៏ត្រូវតម្រង់ជួរចូលយ៉ាងវែង!
ខ្ញុំសម្លឹងទៅខាងទិសមួយ មានស្ពាន និងផ្លូវរទេះភ្លើង ហើយ
ស្ងាត់ល្អទៀត ។ដូច្នេះខ្ញុំក៏ដើរតម្រង់ទៅទីនោះមើល សង្ឃឹមថា
នឹងរកបង្គន់ធម្មជាតិឃើញ។
ដើរបានប្រាំបួន-ប្រាំនាទីក៏មកដល់ឃើញមានព្រៃឈើអត់ទាន់
លាស់ស្លឹកដុះជាជួរអមតាមផ្លូវដើរ ខ្ញុំក៏ប្រញាប់ទៅបត់ជើង
នៅគល់ឈើមួយដើម រួចហើយដើរដូចជាបានធូរស្រាលខ្លួន
ក៏ឆ្លៀតបន្តដំណើរទៅមុខអោយបានឆ្ងាយបន្តិចដើម្បីគន់
មើលធម្មជាតិព្រៃឈើដ៏ស្ងាត់ជ្រងំមួយនេះ។មកដល់កណ្ដាលផ្លូវ
ក៏នឹកថាចុះបើមានមនុស្សណាគេដើរមក កាត់ទីនេះ ដែលមាន
ខ្ញុំតែម្នាក់ឯងចឹង គួរអោយខ្លាចទេ?ខ្ញុំនឹកខ្លាចគេថាខ្ញុំចិនដូច
នៅសហរដ្ឋអាមេរិកដែរ ព្រោះគេស្អប់ចិនអ្នកចម្លងមេរោគកូរ៉ូណា។
ដូច្នេះខ្ញុំក៏មិនបានឈរគន់មើលទេសភាពព្រៃឈើស្ងាត់ស្រងេះ
ស្រងោចនេះបានយូរឡើយ។ក្នុងពេលនោះខ្ញុំក៏បានថតរូបព្រៃ
ឈើបីបួនប៉ុស្តិហើយងាកឆ្វេងស្ដាំក៏ឃើញមានបក្សាបក្សីហើរ
ចុះឡើងខ្លះៗលើដើមឈើក្បែរផ្លូវដើរ។មិនបង្អង់យូរខ្ញុំក៏វិល
ត្រលប់មកកន្លែងជួសជុលឡានវិញហើយរង់ចាំរហូតដល់ម៉ោង
ដប់ពីរកន្លះទើបគេជួសជុលឡានខ្ញុំហើយ។ពេលនោះគេនំាយក
Factureមកបង្ហាញ៖ខ្ញុំត្រូវបង់ប្រាក់៦៥០ដុល្លាររាប់បញ្ចូលថ្លៃ
ដូរប្រេងម៉ាស៊ីនផងដែរ។
សម័យឆ្លងជំងឺកូរ៉ូណានេះ សឹងគ្រប់ទីកន្លែងហាងទំនិញមាន
ការតឹងរឹងណាស់ ព្រោះគេត្រូវប្រយ័ត្ននឹងមេរោគឆ្លងដ៏សាហាវ
នេះដែលកំពុងយាយីមនុស្សទូទាំងពិភពលោក។ពេលនេះមាន
មនុស្សឆ្លងមេរោគកូរ៉ូណាចំនួន១ ០១៥ ០៥៩នាក់និងអ្នកស្លាប់
កើនដល់ចំនួន៥៣ ១៦៧នាក់ហើយ។
គ្រប់ប្រទេសទាំងអស់លើពិភពលោកមានសេដ្ឋកិច្ចថយចុះយ៉ាង
ខ្លាំងព្រោះតែត្រូវប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវិដ១៩នេះ។
មនុស្សរាប់រយលាននាក់ត្រូវឈប់ធ្វើការហើយ សិស្សសាលារាប់រយ
លាននាក់ត្រូវឈប់ទៅរៀនមួយរយៈពេល ដោយរង់ចាំថ្ងៃណាពិភព
លោកប្រយុទ្ធឈ្នះលើមេរោគកូវិដ១៩នេះ។
ឆ្នាំនេះ ពិភពលោកកំពុងជួបគ្រោះកាចដ៏មហាចង្រៃមួយដែល
មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។
boisé1boisé2គឺ

Coronavirus ចាប់ផ្ដើមរាតត្បាតនៅកាណាដានិងសហរដ្ឋ អាមេរិកហើយ!!!

ផ្ទុះការរាតត្បាតនៅប្រទេសចិននាទីក្រុងវូហានតាំងពី
ខែធ្នូឆ្នាំ២០១៩មក មេរោគCoronavirusបានរាលដាល
ចេញទៅក្រៅប្រទេសចិនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវ
អាកាសបន្តិចម្ដងៗគឺដំបូងទៅប្រទេសជិតខាង យូរបន្តិច
ក៏មកដល់អូស្រ្តាលី អឺរ៉ុប អាព្រិក អាមេរិកឡាទីន អាមេរិក
និងកាណាដា សំរុបជាចំនួនប្រទេសដែលឆ្លងមេរោគនេះ
មានចំនួនជាង១៤០ប្រទេសហើយ។ការាលដាលនៃមេរោគ
នេះទំនងជាត្រូវបានប្រទេសចិនលាក់បាំងមិនអោយដឹង
លុះរហូតដល់ចុងខែមករា២០២០ទើបលេចឮដំណឹងអំពីការ
រាតត្បាតនៃជំងឺនេះពេញទីក្រុងវូហានដែលមានប្រជាជន
រស់ប្រមាណ១១លាននាក់និងការរាលដាលចេញទៅក្រៅក្រុង
និងក្រៅប្រទេសជាពិសេសតាមកប៉ាល់ទេសចរណ៌និង
យន្តហោះ។ហេតុអ្វី ចិនខំលាក់បាំង?ឬនេះជាគំរោងដ៏ខ្មៅ
កខ្វក់របស់ចិនក្នុងការបំផ្លាញពិភពលោកដោយសុខចិត្ត
ចំណាយការស្លាប់របស់ប្រជាពលរដ្ឋនិងថវិការរបស់ខ្លួន
ដើម្បីខ្លួនងើបរួចពីវិបត្តិនៃជំងឺនេះមុនគេហើយអាច
បង្កើនអំណាចសេដ្ឋកិច្ចនិងយោធារបស់ខ្លួន?នេះឬរបៀប
លេងអុក ដែលត្រូវតែចំណាយកូនអុកដើម្បីវាយកំទេច
បច្ចាមិត្ត?
Coronavirusដែលកំពុងរាតត្បាតនេះឈ្មោះវាគឺCovid-19
ដែលគេហៅដូច្នេះទំនងជាពាក្យសរសេរកាត់ខ្លីមកពី
Coronavirus december 2019(Covi=Coronavirus,
d=december,19=2019),
ត្រូវបានគេផ្សាយថាកើតចេញមកពីសត្វប្រជៀវឬ
ជ្រឹងហើយអ្នកខ្លះថាសត្វពស់។មានការសង្ស័យខ្លះចង្អុល
ដាក់ចិនថាជាអ្នកបង្កើតមេរោគនេះក្នុងមន្ទីរ
ពិសោធន៌មួយនៅទីក្រុងវូហាននៃខេត្តហ៊ុយបេប្រទេសចិន
ព្រោះថាចិនបង្កើតវាដើម្បីធ្វើជាអាវុធជីវសាស្រ្តសម្រាប់
ធ្វើសង្រ្គាម។ចំណែកអ្នកខ្លះទៀតថាចិនចោទអាមេរិក
ថាជាអ្នកនាំមេរោគកូរូណាមកដាក់អោយឆ្លងរាតត្បាត
នៅប្រទេសចិន។ទោះជាយ៉ាងណាក៏ពុំសូវលេចឮព័ត៌មាន
អំពីរឿងហ្នឹងច្រើនប៉ុន្មានឡើយ។
កាលពីរឬបីសប្ដាហ៌មុន លុះមេរោគកូរូណារាតត្បាត
ពាសពេញប្រទេសចិនហើយហើយមានអ្នកឆ្លងរោគកើន
ចំនួនដល់រាប់ម៉ឺននាក់ បន្ទាប់មកក៏រាលដាលមកពាស
ពេញប្រទេសកូរ៉េខាងត្បូងទៀតបណ្ដាលអោយពលរដ្
ឋកូរ៉េពាន់នាក់កើតមានរោគសញ្ញាCovid-19 ហើយឆ្លង
ដល់នាវាទេសចរណ៌Diamond Princessដែលបានមក
ចតនៅប្រទេសជប៉ុនមានអ្នកដំណើរ
ជាងបីពាន់នាក់ដែលក្នុងនោះពោរពេញទៅដោយ
អ្នកផ្ទុកមេរោគកូរ៉ូណា ។មិនយូរប៉ុន្មានប្រទេសជប៉ុនក៏
ទទួលរងការរាលដាលមេរោគកូរូ៉ណាពេញមួយប្រទេស
ដែរ។ស្រាប់តែយូរបន្តិចមេរោគនេះក៏បានហោះហើរ
តាមយន្តហោះមកដល់ប្រទេសអ៊ី រ៉ង់ ប្រទេសអ៊ីតាលី
បារាំង អាល្លឺម៉ង អេស្ប៉ាញ អង់គ្លេស…បន្តិចម្ដងៗ
រហូតទាល់តែប្រទេសអ៊ីតាលីកើនចំនួនអ្នកឆ្លងមេរោគ
ច្រើនជាងប្រទេសកូរ៉េហើយក្លាយជាប្រទេសទី២បន្ទាប់
ពីប្រទេសចិនដែលមានអ្នកឆ្លងមេរោគច្រើនជាងគេ
គឺជាងពិរមុឺននាក់និងអ្នកស្លាប់រាប់ពាន់នាក់។
ក្នុងពេលនេះ នៅពិភពលោកមានអ្នកឆ្លងមេរោគជា
២០មុឺននាក់ អ្នកជាសះស្បើយជិត៨មុឺននាក់ហើយ និង
ចំនួនអ្នកស្លាប់កើនដល់៦៥០០នាក់ដែលពាក់កណ្ដាល
នៅទ្វីបអឺរ៉ុប។ចំនួនអ្នកឆ្លងនិងអ្នកស្លាប់ក្នុងប្រទេស
ចិន កូរ៉េខាងជើង អ៊ីរ៉ង កម្ពុជា វៀតណាម ឡាវ…
ដែលជាប្ទេសកម្មុយនីស្ត ផ្ដាច់ការ គេពុំអាចដឹង
ច្បាស់ជាប៉ុន្មានអោយពិតប្រាកដទេព្រោះប្រទេសទាំង
នេះដើរច្រាស់ទិសនឹងប្រទេសលោកសេរី។
ឃើញប្រទេសអុីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង អង់គ្លេស
កំពុងមានភាពអាសន្ននៃការរាតត្បាតមេរោគកូរ៉ូណា
ហើយបិទច្រកព្រំដែន បិទវាលអាកាសចរណ៌ហើយបិទ
សាលារៀនសំរាប់រយៈពេលពីរសប្ដាហ៌នោះ ប្រទេស
កាណាដាចាប់ផ្ដើមញ័រខ្លួនហើយជាមួយអាមេរិក។
ស្រាប់តែរសៀលថ្ងៃព្រហស្បតិ៌រទើបតែបួនថ្ងៃកន្លង
មកនេះ នាយករដ្ឋមន្ត្រីនៃខេត្តកេបិកប្រកាសថា
មិនអនុញាតិមានការប្រជុំមនុស្សលើសពីចំនួន
២៥០នាក់ឡើយ។ក៏ស្រាប់តែស្អែកឡើង សាលា
រៀនត្រូវបិទទ្វារហើយក៏ឮវិទ្យុផ្សាយថាគេនឹង
បិទសាលារៀនចំនួនពីរអាទិត្យចាប់ផ្ដើមពី
ថ្ងៃទី១៣ដល់ថ្ងៃទី២៧មិនា២០២០។គិតទៅ
ឆ្នាំថ្មីនេះម្ភៃពីរដងគឺភ័យខ្លាំងមែន។ចំណែក
នៅឯសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី
Donald Trumpបានប្រកាស់បីទការហោះហើរ
ដឹកអ្នកដំណើរទាំងអស់ពីអឺរ៉ុប។
ថ្ងៃសុក្រ ទី១៣មិនាម៉ោងបីរសៀលខ្ញុំចេញពីធ្វើការ
មានអារម្មណ៌ថាចង់ទៅផ្សារទិញម្ហូបអាហារក្រៀម
ខ្លះទុកបំរុងសំរាប់គ្រាមានអាសន្ន។មកដល់ផ្ទះ
ងូតទឹកហើយញុំាចំណីអាហារបន្តិចបន្តួចក៏ចេញទៅ
ផ្សារIGA ក៏ភ្ញាក់ខ្លួនដោយឃើញមានឡានចតពេញ
កន្លែងចតទាំងអស់ ហើយក្នុងផ្សារពោរពេញដោយ
មនុស្សជាច្រើនពាសពេញ។ខ្ញុំទិញម្ហូបអាហារដោយ
ប្រញិបប្រញាល់ នឹងទៅផ្សារមួយទៀតគឺផ្សារMaxi
ក៏រឹតតែមានមនុស្សកកកុញរកកន្លែងចតឡានសឹង
ពុំបាន។ចូលក្នុងផ្សារហើយគិតតែប្រមូលឥវ៉ាន់ដាក់
ក្នុងរទេះទាល់តែពេញហើយមកតំរង់
ជួរគិតលុយ ស្រាប់តែជួរវែងអន្លាយ ដូច្នេះក៏ត្រូវឈរចាំ
រង្កិលទៅមុខដល់កន្លែងគិតលុយអស់រយៈពេលជិតមួយ
ម៉ោងកន្លះ។មានរបស់ពិសេសមួយដែលមនុស្សដណ្ដើម
គ្នាគឺក្រដាស់បង្គន់។មិនដឹងយ៉ាងម៉េចទេ?
នៅឯCostco មនុស្សនាំគ្នារញ៉េរញ៉ៃដណ្ដើមគ្នាទិញ
ក្រដាស់បង្គន់ ដោយខ្លះយកដាក់ៗរទេះទាល់តឺពេញ
សុទ្ធតែក្រដាស់បង្គន់ ។ដោយហេតុថាគ្រប់គ្នាដណ្ដើម
គ្នាទិញក្រដាស់បង្គន់ដូច្នេះក្រដាស់បង្គន់ក៏អសរលីង
ពីផ្សារទាំងអស់ ហើយធ្វើអោយអ្នកខ្លះខឹងមួម៉ៅ
ទាស់នឹងសំដីជាមួយគ្នាទៀតផងក៏មាន។នៅម៉ុងរ៉េអា់ល់
មុខសញ្ញាភាពអាសន្នដំបូង គឺមានស្រ្តីម្នាក់មកដល់ពី
ប្រទេសអ៊ីរ៉ងក៏ស្រាប់តែមានរោគសញ្ញាកូរ៉ូណាទៅ
ពិនិត្យរោគទើបដឹងថាមានមេរោគកូរូ៉ណាតឺគាត់ប្រាប់
ថាមិនបានជិៈឡានក្រុងឬមេត្រូទេ។ប៉ុន្មានថ្ងៃមកទៀត
មានបុរសម្នាក់មកដល់ពីប្រទេសឥណ្ឌាកើតមានមេ
រោគកូរ៉ូណាដែរហើយបន្ទាប់មកមានស្រ្តីម្នាក់ទើបមក
ដល់ចេញពីនាវាទេសចរណ៌ក៏បានជិៈមេត្រូហើយក៏
បណ្ដាលអោយអ្នកធ្វើដំណើរតាមមេត្រូភ័យខ្លាចឆ្លង
មេរោគ ហើយនាំគ្នាទិញម៉ាស់និងអាល់កុលលាងដៃ
អស់ពីផ្សារ។មែន មេរោគកូរ៉ូណាចាប់ផ្ដើមរាតត្បាតហើយ
កាលពីថ្ងៃសៅរ៌នៅកេបិកមានអ្នកឆ្លងចំនួនតែ២៤នាក់
ស្រាប់តែថ្ងៃអាទិត្យក៏កើនដល់៣៩នាក់ ហើយថ្ងៃនេះ
កើនឡើងដល់៥៥នាក់ ។រោគសញ្ញាឆ្លងមេរោគនេះ
គឺគ្រុនក្ដៅលើស៣៧អង្សាC គ្រុនរងា ក្អកស្ងួត ឈឺទ្រូង
ឈឺសាច់ដុំ ពិបាកដកដង្ហើមឬអស់កម្លាំង។បើមានរោគ
សញ្ញាឆ្លងជំងឺហើយ ត្រូវទូរស័ព្ទ811ដើម្បីសុំការណាត់
ជួបធ្វើតេស។មានគ្លីនិចខ្លះបើកទទួលអ្នកមាន
រោគសញ្ញាពីម៉ោងប្រាំព្រឹកដល់ម៉ោងប្រាំបីល្ងាច
ដោយមិនបាច់មានការណាត់ជួបឡើយ។
ឯចំនួនអ្នកឆ្លងនៅកាណាដាកើនដល់៤០០នាក់
ហើយ។គេថាប្រសិនបើមិនមានវិធានការទប់ស្កាត់
ទេ នោះពលរដ្ឋខេត្តកេបិកចំនួនពី៣០ទៅ
៧០ភាគរយនឹងឆ្លងមេរោគCovid-19។
ការរាតត្បាតនៃមេរោគនេះអាចនំាអោយ
បិទរោងចក្រ កន្លែងធ្វើការ ដូចនៅទ្វីបអឺរ៉ុប ឬ
ប្រទេសចិនដែរ និយាយអោយចំគឺគេហាមមនុស្ស
មិនអោយធ្វើដំណើរចេញទៅក្រៅក្រុងឬក្រៅប្រទេស
តែម្ដង។ពេលនេះហេតុសេដ្ឋកិច្ចពិភពលោកកំពុងត្រូវ
រង្គោះរង្គើរហើយ។គ្រាន់តែសហរដ្ឋអាមេរិកនិងកាណាដា
ត្រូវចំណាយប្រាក់រាប់ពាន់ពាន់លានដុល្លារដើម្បីទប់
ទល់មេរោគកូរ៉ូណានិងស្ដារសេដ្ឋកិច្ចកុំអោយធ្លាក់ចុះ។
ដំបូងវិស័យទេសចរណ៌ សណ្ឋាគារនិងភោជនីយដ្ឋាន
រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេ។ឥឡូវវារាលដាល
ដល់សឹងគ្រប់វិស័យទាំងអស់។នៅអឺរ៉ុបគេកំពុងបង្ខាំង
មនុស្សមិនអោយចេញពីផ្ទះឡើយលើកលែងតែ
អ្នកមានលិខិតអនុញាតិតែប៉ុណ្ណោះ។ប្រសិនជាអឺរ៉ុបក្ដី
កាណាដាឬអាមេរិកក្ដី មិនអាចទប់ទល់មេរោគកូរ៉ូណា
នេះ ទេ នោះគេអាចនឹងពន្យារពេលការបិទទ្វារសាលា
កីឡាដ្ឋាន បណ្ណាល័យ រោងកុន ល្ខោន ជាដើមបន្តទៅ
មុខទៀតលុះត្រាតែយកជ័យជំនះលើសង្រ្គាមជាមួយ
មេរោគCovid-19នេះ។ប្រសិនជាមិនអាចបង្រ្កាបវាបាន
អោយបានឆាប់ៗទេ វាអាចនឹងមានមនុស្សឆ្លងរោគ
និងស្លាប់ដល់រាប់លាននាក់។mardy2020mars13100_1345

សុបិនអើយជួយព្យាបាលផង

យប់មិញ យល់សប្តិឃើញមនុស្សម្នាក់កំពុងព្យាបាល
ជម្ងឺឆ្អឹងខ្នងរបស់ខ្ញុំ ដោយបានទាញចេញនូវសសៃរកប់
ក្នុងសាច់ខ្នងមួយពណ៌សចេញមកផង ។ខ្ញុំដូចជាស្រៀវ
ឆ្អឹងខ្នង ប់ុន្តែដូចជាមិនឈឺអីបន្តិចសោះ។ផ្ទុយទៅវិញ
ខ្ញុំក៏មានអារម្មេណ៍ស្រួលខ្លួន បាត់ឈឺឆ្អឹងខ្នង បាត់ឈឺ
ចង្កេះ ។ភ្លាមនោះខ្ញុំក៏ភ្លាក់ដឹងខ្លួនឡើងមានអារម្មណ៍
ថាធូរស្បើយមែន គឺបាត់ឈឺខ្នង បាត់ឈឺចង្កេះ ក្រោយ
ពីម្សិលម្ង៉ៃនិងម្សិលមិញ មានទឹកកកកសំឡីធ្លាក់មក
ច្រើនណាស់ ខ្ញុំក៏អស់កម្លាំងនឹងការកាយទឹកកកចេញ
ពីមុខផ្ទះ ទាល់តឺឈឺខ្នង ឈឺចង្កេះទៀតផង។ថ្ងៃទីមួយ
វាធ្លាក់ប្រហែលជា៣៥cmហើយម្សិលមិញវាធ្លាក់មកទៀត
ប្រហែល១០cm។ទីក្រុងម៉ុងអាល់ត្រូវគ្រប់ដណ្ដប់ដោយ
ភួយសំឡីទឹកកកយ៉ាងក្រាស់ឆ្នាំនេះ។
តាមផ្លូវថ្នល់គ្រប់ទីកន្លែងពោរពេញទៅដោយកូនភ្នំ
ទឹកកក តំរៀបគ្នាជាជួរៗតាមមុខផ្ទះអ្នកក្រុងគ្រប់ៗគ្នា។
អ្នកដែលត្រូវចតឡានលើផ្លូវ នឹងពិបាកកាយទឹកកក
ចេញដើម្បីអាចបើកឡានចេញទៅធ្វើការឬទៅផ្សារ
ហើយពេលត្រលប់មកវិញ ត្រូវទៅរកកន្លែងថ្មី ព្រោះ
កន្លែងដែលគេបានកាយទឹកកកចេញនោះត្រូវបានគេ
ចូលចតឡានរបស់គេបាត់ទៅហើយ។ការរកកន្លែង
ចតមួយទៀតគឺមិនងាយរកបានស្រួលៗទេ។ម្យ៉ាងទៀត
ពេលចតឡានតាមផ្លូវ ត្រូវមើលផ្លាកហាមចតឡាន
សំរាប់ម៉ោងគេមកកើបទឹកកក។បើយើងមានផ្ទះហើយ
មានចំណតរថយន្ត វាមិនចាំបាច់ចតឡានតាមផ្លូវថ្នល់
ទេ។វាពិបាកតែកាយទឹកកកខាងមុខផ្លូវចូលចំណត
ឡាននិងមុខផ្ទះតែប៉ុណ្ណោះ។ប៉ុន្តែ ទឹកកកច្រើនម្លឺងៗ
មើលទៅ ដូចជាបាក់កម្លាំងមុនជាស្រេចទៅហើយ ព្រោះ
វាធ្វើអោយហត់ ហើយអាចនឹងឈឺខ្នងឬចង្កេះ ឬចុកដៃ
ចុកជើងទៀតផង ។នៅវ័យកណ្ដាលមុនស្ស មិនសូវជាអ្វីទេ
ប៉ុន្តែ ដល់វ័យមួយជិតចូលនិវត្តន៍ឬចូលនិវត្តន៍ កម្លាំង
នឹងថមថយ ។ពេលនោះ មានតែទិញម៉ាស៊ីនសំអាតទឹកក
(souffleuse de neige)មកជួយទើបបាន។
ទីក្រុងម៉ុងរ៉េអាល់ចាប់ផ្ដើមសំអាតទឹកកកចេញអោយអស់
ពីផ្លវថ្នល់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃសុក្រ។សំរាប់ទឹកកកធ្លាក់
មួយលើក45cmគេត្រូវចំណាយ45លានដុល្លារដើម្បីបោស
សំអាតគឺថា 1cm=1លានដុល្លារ។នេះជាលើកទីប្រាំហើយ
ដែលម៉ុងរ៉េអាល់ចាត់ការបោសសំអាតទឹកកកចាប់តាំង
ពីរដូវទឹកកកមកដល់។
និយាយពីសុបិនខ្ញុំ។ប្រសិនជាពេលឈឺ ហើយសុបិនបាន
ទៅពេទ្យ ហើយគេព្យាបាល់អោយជា រួចពេលភ្ញាក់ឡើងដឹង
ខ្លួនបានជាស្បើយមែននោះ ខ្ញុំនឹងឈប់មានការណាត់ជួប
ជាមួយគ្រូពេទ្យទៀតហើយ។ ពេលទៅពេទ្យម្ដងៗ ដូចជា
ធុញៗ នឹងការង់ចាំយូរ ។ខ្ញុំជឿថាមិនមាននរណាម្នាក់
ចូលចិត្តទៅពេទ្យទេ ។បើដូច្នេះ ចូរថែទាំសុខភាពរបស់ខ្លួន
និងគ្រួសារអោយបានល្អ ដើម្បីកុំអោយទៅជួបពេទ្យញឹក
ញាប់ពេក។វាជៀសមិនរួចទេទៅពេទ្យ ប៉ុន្តែបើអាច យើង
នឹងជៀស។នៅកាណាដានេះ ទៅពេទ្យគេមិនបង់លុយទេ
ហើយពេលចាស់ចូលនិវត្តន៍ ថ្លៃថ្នាំពេទ្យក៏រដ្ឋជួយចេញអោយ
ទៀត។មិនដូចស្រុកខ្មែរ មិនមានលុយ ពេទ្យមិនទទួលមើល
សូម្បីស្ត្រីរៀបឆ្លងទន្លេ មិនមានលុយបង់ ក៏មិនទទួលដែរ គឺ
ទុកអោយគ្នាស្លាប់ទាំងម្ដាយនិងទារកទៀត។ឆ្នាំមុនមានបុរស
ម្នាក់យកកូនទៅពេទ្យ គ្មានលុយបង់ ពេទ្យមិនមើល ក៏អស់
សង្ឃឹមហើយចេញមកខាងក្រៅមន្ទីរពេទ្យក៏ចងកលើដើមឈើ
ស្លាប់បាត់ទៅ ។គួរអោយអាណោចអាធ័មណាស់់។អ្នកខ្លះ រកស៊ី
មានបាន ដល់ពេលឈឺធ្ងន់ ក៏ធ្លាក់ខ្លួនក្រតែមួយភ្លែតព្រោះ
តែប្រទេសជាតិមិនមានសេវាកម្មសុខភាពអត់គិតថ្លៃដល់
ប្រជាពលរដ្ឋទូទៅ។hiver2019hiver 2019mardy

ទឹកកកសំឡីសស្អាតគួរអោយគយគន់

រដូវត្រជាក់នឹងចាប់់ផ្ដើមនៅថ្ងៃទី២១ធ្នូ ប៉ុន្តែទឹកកកសំឡីអាច
ចាប់់ធ្លាក់់តំាងពីដើមខែវិចិ្ឆកាមកម្ល៉េះ។ ជារៀងរាល់់ឆ្នាំនៅ
ប្រទេសកាណាដា រដូវត្រជាក់ធ្វើអោយមនុស្សទំាងឡាយ
មានអារម្មណ៌សប្បាយខ្លំាងក៏ព្រោះជាឱកាសបុណ្យណូអែលនិង
បុណ្យចូលឆ្នាំថ្មីនោះឯង។ប៉ុន្តែរដូវនេះ ផ្ដល់់ផលអវិជ្ជមានខ្លះ
ផលវិជ្ជមានខ្លះ។ផលវិជ្ជមានគឺទឹកកកសំឡីធ្លាក់់ធ្វើអោយ
មនុស្សផងទំាងឡាយមានអារម្មណ៍សប្បាយរីករាយ ហើយនំា
គ្នាទៅលេងទឹកកកសំឡី លេងរំអិលលើទឹកកក ឬលេងស្គី។
ទឹកកកសំឡីមិនត្រឹមធ្វើអោយក្មេងចាស់់បានរត់់រំអិលលេង
ប៉ុណ្ណោះទេ ។វាធ្វើអោយបរិយាកាសជុំវិញសស្អាតហើយ
ធ្វើអោយមានអារម្មណ៌ថាទីក្រុងដែលយើងកំពុងរស់់នៅហាក់
អណ្ដែតលើពពកសក្បុស ហើយពេលយប់់មានពន្លឺអគិ្គសនី
តុបតែងលំអហើយបំភ្លឺដើមឈើយ៉ាងល្អស្អាតជាទីបំផុត ។
បរិយកាសជំុវិញមានភាពល្អប្រណិតគ្មានល្អងធូលីដី ហើយ
បរិបូរណ៍ដោយសេចក្ដីសុខសាន្ត ប្រៀបដូចជាឋានសួគ៌ដែរតើ!។
ឯផលអវីជ្ជមានវិញគឺមានការពិបាកច្រើនក្នុងការធ្វើដំណើរ
ជាពិសេសគឺពេលមានព្យុះទឹកកក និងធាតុអាកាសត្រជាក់់
ខ្លំាង ដែលធ្វើអោយមនុស្សភាគច្រើនមិនចូលចិត្តធ្វើដំណើរ
ទៅទីណាមកណាទេ។ក្រៅពីនេះ វាធ្វើអាចធ្វើអោយចរាចរណ៍កក
ស្ទះជាញឹកញាប់់និងអាចធ្វើអោយមានគ្រោះថ្នាក់់រថយន្តច្រើនឡើង។
ក្នុងឱកាសអាកាសធាតុមិនសូវត្រជាក់់ខ្លាំងប៉ុន្មានទេនោះ ក្រោយ
ពីទឹកកកសំឡីធ្លាក់់រួចហើយ ទេសភាពជុំវិញមានសភាពស្អាតស្ងប់
គួរជាទីគយគន់់ ៖ផ្លូវថ្នល់់ និងបរិវេណមានសភាពដូចជាក្រាលព្រំ
សំឡីសក្បុសនំាចិត្តអោយចង់់ដើរទស្សនាកំសាន្តធម្មជាតិដ៏ល្អប្រណីត
នៅជុំវិញ។ទិដ្ឋភាពស្រស់់ស្អាតដូចនេះនំាអោយនឹកស្រម៉ៃថានោះជាទី
មានសេចក្ដីសុខសាន្ត ពិតៗ។
ដោយថេន ម៉ារឌី
hiver1
hiver2

បុរសស្រ្តីពីរនាក់ប្ដីប្រពន្ធចិញ្ចឹមឆ្កែកាច

កាលពីរឆ្នាំកន្លងទៅ មានបុរសស្ត្រីពីរនាក់ប្ដីប្រពន្ធនៅក្នុងរដ្ធOhio,សហរដ្ឋអាមេរិក
មានសេចក្ដីអាណិតអាសូរឆ្កែកាចញីឈ្មោលពីរក្បាលពូជgrand danoisដែលគេ
បំរុងនឹងយកទៅចាក់ថ្នាំសំលាប់ចោល ពីព្រោះវាកាចសាហាវពេក(ប្រហែលវាបាន
ខំាមនុស្សអោយរបួសធ្ងន់ឬស្លាប់ហើយ)។ដូច្នេះគាត់ទាំងពីរនាក់ក៏បានសុំគេយកមក
ចិញ្ចឹមនៅឯលំនៅឋានរបស់ខ្លួន។តាំងពីពេលនោះមកអ្នកទាំងពីរក៏ចិញ្ចឹមឆ្កែកាចញី
ឈ្មោលអោយរស់នៅជាមួយបានសេចក្ដីសុខសប្បាយជាធម្មតា។ស្រាប់តែថ្ងៃមួយ
ក្នុងខែតុលាឆ្នាំ២០១៩ឆ្កែទាំងពីរប្រែជាមានចរិតខុសប្លែកពីធម្មតាគឺទៅជាកាច
សាហាវដូចពីមុនហើយក៏បានខាំដៃMark Matthews(អាយុ៣៨ឆ្នាំ)ជាប្ដីអោយ
មានរបួសស្នាម។អញ្ចឹងហើយបុរសជាប្ដីក៏បានប្រាប់Mary Matthewsជាប្រពន្ធដែល
មានអាយុ៤៩ឆ្នាំថាចង់ឈប់ចិញ្ចឹមឆ្កែទាំងពីរនោះ ក៏ប៉ុន្តែMary Matthewsមិន
យល់ព្រម។Mark Matthewsប្រាប់ថាប្រពន្ធរបស់គាតចូលចិត្តចឹញ្ចឹមសត្វដែលគេ
នឹងយកទៅចាក់ថ្នាំសម្លាប់។
លុះដល់ថ្ងៃមួយត្រូវជាថ្ងៃសុក្រទី១ខែវិចិ្ឆកា២០១៩ក៏កើតមានសោដនាកម្មមួយឡើង គឺ
ពេលប្ដីបើកទ្វារចូលផ្ទះ ស្រាប់តែឃើញMary Matthewsជាប្រពន្ធ ដេកស្លាប់ក្នុងថ្លុក
ឈាមនៅក្នុងបន្ទប់ងូតទឹក។ដៃជើងរបស់ប្រពន្ធគាត់ត្រូវឆ្កែកាចរបស់គាត់ទាំងពីរ
ញីឈ្មោលខាំដាច់សាច់ជាច្រើនកន្លែងហើយបណ្ដាលអោយហូរឈាមចេញមកទាល់តែ
អស់ពីខ្លួនប្រាណ។MarK Matthews បាននិយាយទាំងនៅរន្ធត់ថា សោកនាដកម្មនេះ
នឹងជួយគ្រួសារផ្សេងទៀតដែលមានឆ្កែកាច អោយចេះប្រុងប្រយ័ត្នទុកជាមុន។
ជាទីបញ្ចប់គាត់បានជំរាបប្រាប់ដូច្នេះថា៖ខ្ញុំឈប់ប្រថុយនឹងគ្រោះថ្នាក់ទៀតហើយ។
ឆ្កែកាចសាហាវម្លឹងៗគឺដូចជាគ្រាប់បែកកំណត់ម៉ោងអោយផ្ទុះចឹង។ឥឡូវនេះ ឆ្កែកាច
ទាំងនោះត្រូវបានគេចាក់ថ្នាំសម្លាប់ហើយ ចំណែកឯMark Matthews វិញត្រូវបាន
ប៉ូលីសឃុំឃាំងខ្លួនដើម្បីធ្វើការស៊ើបអង្កេត។
————————————————————————
សូមជំរាបថាពូជឆ្កែមានទាំងអស់ជាង២០០ ប៉ុន្តែពូជឆ្កែកាចសាហាវបំផុតមានចំនួន
ប្រហែលជា១៥ប៉ុណ្ណោះ មានដូចខាងក្រោមនេះ៖
1.L’American Staffordshire Terrier, dit « staff » Ce chien
solide et puissant peut peser jusqu’à 30 kilos. …
2. Pitbull
3.Le Rottweiler. …
4.Le Mastiff Tibétain. …
4.Le Tosa. …
5.Le Berger Allemand. …
6.Le Berger Belge Malinois. …
7.Le Chien-loup Tchèque.
8.Le jack russel terrier
9.Le beauceron
10.Le border collie
11.Le boxer
12.Le braque
13.Le husky
14.Le teckel
15.Le grand danois
deux danois dangeureux

La démonstration de la vérité

Je ne vous demande pas de croire à ce que je pense .Mais, vous pouvez penser à ce que je crois.Moi,je crois à ce que je pense.La vérité existe même si ce monde s’en va.La vérité existe  par la pensée ou même par le rêve.Le philosophe français Renée Descartes a dit que :”Je pense donc je suis ”.Il voulait dire par là qu’il est sa pensée et non son corps lorsqu’il écrivait:<Je suis mes pensées.Je suis ce que je pensais.Je ne suis pas mon corps. Je suis une chose qui pense.Je suis mes pensées… Je suis ce que je pensais. Je ne suis pas mon corps.  Je ne suis pas du tout le rassemblement de mes membres qui s’appelait le corps.  Je ne suis pas un vent, une respiration ou une vapeur qui a pénétré et est sorti de  mon corps. Je ne suis qu’une chose qui pense c’est-à-dire un esprit ou une raison.> de la même manière je dirais:.Pour  le rêve,je ne crois pas qu’il est rien ou vide de sens .Il pourrait être le lien entre ce monde temporel et le monde intemporel.De cette façon, le rêve  pourrait être un messager qui nous transmet un message.

Un jour dans le mois de Février de l’année 2017 J’ai rêvé qu’on m’emmenait au paradis du dixième(étage) ciel.Le moyen de transport,ça semblait monter dans un ascenseur.A un moment donné,Je me suis arrêté au  troisième étage(ciel) et J’ai vu l’entrée pleine de lumière et un peu loin il y avait beaucoup de choses le long de l’entrée . Et Tout d’un coup,on me disait que ce n’est pas le troisième étage(ciel).C’est au  dixième étage(ciel) que je devrais aller.Soudainement,Je me suis réveillé.

On dit souvent que le rêve ,ce n’est pas vrai.C’est vrai.Je rêvais des fois que J’ai gagné le gros lot de  loto 6/49  et mon rêve me donnait même les numéros gagnants.L’important ce n’est pas ce que j’attendrait  de mon rêve.L’important c’est que Je rêve de ce  qu’il existe.Si je rêvais de vous,c’est parce que vous existiez.Si vous n’existiez pas ,Je ne rêverais pas de vous.Alors,lorsque je rêvais de paradis,c’est parce que le paradis existait.Si le paradis n’existait pas,Je n’en rêverais pas.