Category Archives: សុខភាព

សុខភាពល្អ(ភាគ១៦)

ស្ករត្នោតខ្មែរយើងក៏មានអ្នកខ្លះប្រើថ្នាំគីមីដើម្បីរក្សាទុក
បានយូរដែរឬក៏អ្នកធ្វើស្ករត្នោតនេះល្ងង់ជឿតាមគេទៅ
ទិញថ្នាំគីមីមកពីវៀតណាមយកមកដាក់ស្ករត្នោតរបស់ខ្លួន
ដែលមិនត្រូវការថ្នាំគីមីទាល់តែសោះ។
ក្រៅពីការប្រយ័ត្ននឹងចំណីអាហារបន្លែផ្លែឈើសាច់បាញ់ថ្នាំ
គីមីធ្វើអោយរក្សាបានយូរនេះ យើងត្រូវប្រយ័ត្ននឹងចំណី
អាហារលាបឬជ្រលក់ពណ៌៎(ល័ក្ត)ផងដែរ៖ផ្លែឈើក៏មាន
ជ្រលក់ពណ៌ នំចំណីក៏មានប្រើល័ក្តពណ៌ សាច់អាំងជាពិសេស
សាច់មាន់អាំងលាបពណ៌ដែលមិនមែនជាល័ក្តពណ៌ធម្មជាតិ។
មានការប្រើល័ក្តពណ៌ក្នុងចំណីអាហារ ភេសជ្ជៈក្នុងគ្រប់
ប្រទេសទាំងអស់លើពិភពលោក។ប៉ុន្តែប្រសិនជាការប្រើ
ល័ក្តពណ៌នេះមិនកំរិតត្រឹមត្រូវដូចក្នុងរោងចក្រដែលមាន
ការត្រួតពិនិត្យដិតដល់ អ្នកបរិភោគញឹកញាប់មិនឆាប់
ខូចសុខភាពទេ។តែចំណែកអ្នកលក់ដូរតាមផ្លូវថ្នល់នៅ
ប្រទេសក្រីក្រ លក់នំចំណីរបស់ខ្លួនដាក់ល័ក្តមិនមានកំរិត
ត្រឹមត្រូវអាចធ្វើអោយអ្នកបរិភោគឆាប់ខូចសុខភាពបាន។
ក្រៅពីនេះ យើងត្រូវប្រយ័ត្ននឹងចំណីអាហារក្លែងក្លាយមាន
ដូចជាអង្ករប្លាស្ទីក ពងមាន់ក្លែងក្លាយ ចាហ៊ួយក្លែងក្លាយ
ស្ករគ្រាប់ក្លែងក្លាយ មីកញ្ចប់ក្លែងក្លាយ ប៊ីចេងក្លែងក្លាយ
កាហ្វេក្លែងក្លាយជាដើម។ល។ ចំណីអាហារក្លែងក្លាយជាចំណី
អាហារមានគ្រោះថ្នាក់ជាទីបំផុតព្រោះវាច្រើនធ្វើទុក្ខភ្លាមៗ
ទៅតាមបរិមាណដែលយើងបរិភោគ។កាលពីថ្ងៃទី២១មករា
២០១៥ សារធាតុគីមីសម្រាប់ផលិតកាហ្វេក្លែងក្លាយជាង
៣៤តោននិងជនជាតិវៀតណាម៤នាក់ត្រូវបានសមត្ថកិច្
ចរឹបអូសនឹងឃាត់ខ្លួននៅ​ក្នុង​ការ​បង្ក្រាប​ទី​តាំង​សិប្បកម្ម​
ផលិត​កាហ្វេ​ក្លែង​ក្លាយ​ដ៏​ធំ​មួយ​កន្លែង នៅ​ភូមិ​បន្លា​ស្អិត
សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ​ ក្នុង​រាជធានី​ភ្នំពេញ។
កាហ្វេក្លែងក្លាយធ្វើពីសណ្ដែកសៀងលីងកំឡោចលាយជា
មួយនឹងសារធាតុគីមីដែលមានរសជាតិដូចកាហ្វេបេះបិទ
ដែលធ្វើអោយអ្នកផឹកមិនច្រឡំជាមួយកាហ្វេពិតទេ។
តែគេអាចដឹងបានប្រសិជាយើងលាយទឹកត្រជាក់នឹង
កាហ្វេក្លែងក្លាយ នោះវានឹងរលាយលឿនហើយឡើងពណ៌ខ្មៅ។
ចំណែកកាហ្វេពិតវិញ វាមិនប្រែពណ៌ទេ។
នេះ​ជា​លើក​ទី​១ ​នៅ​ដើម​ឆ្នាំ ២០១៥​ ដែល​សមត្ថកិច្ច​បាន​
ឆ្មក់បង្ក្រាប​ទី​តាំង ​លួច​ផលិត​កាហ្វេ​ក្លែង​ក្លាយ​ដ៏​ធំ ​ដែល​
ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន​​នេះ។ប៉ុន្តែគេក៏
មិនដឹងថាកាហ្វេក្លែងក្លាយត្រូវបានផលិតប៉ុន្មានតោន
ហើយដែរដែលលក់ចេញនៅទីផ្សារ?ហើយតាំងពីកាលណា
និងនៅប្រទេសណាខ្លះ?ចំណែកអង្ករប្លាស្ទីកវិញត្រូវបាន
បន្លំលក់ជាអង្ករពិតនៅពាសពេញទ្វីបអាស៊ីនិងអាព្រិក។
កាលពីថ្ងៃទី២៣ធ្នូឆ្នាំ២០១៦ នៅប្រទេសនីហ្ស៊េរីយ៉ា អាជ្ញាធរ
បានរឹបអូសអង្ករ២៥០០គ.ក(១០២បាវ)ដែលគេបានរាយ
ការណ៌ជាអង្ករក្លែងក្លាយ។អង្ករក្លែងក្លាយនេះមិនមែនជា
អង្ករសិប្បនិមិ្មតទេព្រោះវាគឺជាដំឡូងបារាំងឬម្សៅស្រោប
ឬលាយនឹងជ័រឈើហើយដាំចំអិនទៅស៊ីពេលយូរជាងអង្ករពិត។
លុះពេលគិតថាឆ្អិនហើយ យើងយកវាមកពូតអោយមូល
ហើយបោកវានឹងដីវាអាចលោតដូចបាល់់។វាគ្រោះថ្នាក់ណាស់
សំរាប់ការទទួលទានគឺអាចធ្វើអោយគ្រោះថ្នាក់ភ្លាមៗបាន។
អង្ករប្លាស្ទីកត្រូវបានលេចឮមកពីប្រទេសចិនតាំងពីឆ្នាំ
២០១០ម្ល៉េះ ប៉ុន្តែនៅដើមឆ្នាំ២០១១ទើបមានសេចក្ដីរាយ
ការណ៌ថាអង្ករប្លាស្ទិកត្រូវបានផលិតនៅប្រទេសចិនហើយ
នាំចេញទៅប្រទេសក្រៅ។ក្រោយមកប្រទេសវៀតណាមក៏
ធ្វើតាម។នៅស្រុកខ្មែរ ជនជាតិខ្មែរយើងមួយចំនួនក៏
ធ្លាប់ទិញប៉ះអង្ករក្លែងក្លាយ(ឬហៅថាអង្ករប្លាស្ទីកក៏បាន
ដែរ)។វាខុសពីអង្ករសិប្បនិម្មិត(Artificial rice
អាចហូបបាន)ដែលធ្វើពីកំទេចកំទីអង្ករពិតលាយជាមួយ
សេរ៉េអាល់បន្ថែមសារធាតុរ៉ែហើយវីតាមីនAនិងB។
ក្រៅពីចំណីអាហារក្លែងក្លាយ វាមានចំណីអាហារមិនសុទ្ធ
ទៀតដូចជាទឹកឃ្មុំ ទឹកក្រូច ទឹកដោះគោ ខ្ទិៈដូង ម្រេចកិន
ម្ទេសកិន ម្ទេសទឹក តែ(Tea) ប្រេងខ្លាញ់…ដែលក្រុមហ៊ុន
ឬអ្នកលក់រាយធ្វើដើម្បីបង្កើនប្រាក់ចំណេញ។វាក៏អាចធ្វើ
អោយខូចសុខភាពដែរប្រសិនជាការលាយនឹងអ្វីមួយ
ផ្ដេសផ្ដាស់​។fake coffeeplastic riceplastic rice1

សុខភាពល្អ(ភាគ១៥)

ប្រសិនជាយើងមិនអាចទិញបន្លែផ្លែឈើសរីរាង្គមកបរិភោគ
ទេ យើងអាចដាំដំណាំបន្លែឈើហូបផ្លែនៅឯផ្ទះបាន
ក្នុងទីធ្លាដីជុំវិញឬក្នុងផើងទៀតផងក៏បាន។ដំណាំ
បន្លែ ឈើហូបផ្លែដែលយើងដាំដុះនៅផ្ទះរបស់យើង យើង
កុំប្រើជីគីមី ថ្នាំAntibiotiques ថ្នាំបាញ់សម្លាប់សត្វ
ល្អិតទៅ វាគឺជាដំណាំសរីរាង្គទៅហើយ។ប៉ុន្តែ យើងនៅ
តែគេចពីការបរិភោគបន្លែ ផ្លែឈើធម្មតាមិនបានទេ។
ផលិតផលសរីរាង្គលក់នៅទីផ្សារមានតិចណាស់ហើយតម្លៃវា
ក៏ខ្ពស់ទៀត។នេះដោយសារថាវាមិនអាចប្រកួតប្រជែងនឹង
ផលិតផលធម្មតាបាន។ផលិតផលធម្មជាតិឬសរីរាង្គមាន
ដីសម្រាប់កសិកម្មតូច កសិករតិចតួច ភោគផលក៏តិច
តួចឯអតិថិជនក៏តិច។ម្យ៉ាងទៀត កសិកម្មសរីរាង្គមិនប្រើ
ថ្នាំបាញ់សម្លាប់សត្វល្អិតនិងថ្នាំកំចាត់សត្វចង្រៃទេ។ដូច្នេះ
ហើយវាមិនអាចផ្ដល់ភោគផលច្រើនដូចកសិកម្មធម្មតាបាន
ឡើយ។សម្រាប់កសិកម្មធម្មតា គេគិតតែបរិមាណនិងសម្រស់
ខាងក្រៅតែប៉ុណ្ណោះ។អ្វីដែលទាក់ទាញអតិថិជនជាទីបំផុត
នោះគឺសម្រស់សំបកក្រៅនិងតម្លៃទាប។
ចំពោះសម្រស់សំបកក្រៅ កសិករប្រើថ្នាំបាញ់សម្លាប់សត្វល្អិត
និងថ្នាំកំចាត់សត្វចង្រៃ។ឯចំពោះតម្លៃទាបវិញ កសិករប្រើ
ជីគីមី ថ្នាំអង់ទីប៊ីយ៉ូទិកនិងអ័រម៉ូនធ្វើអោយឆាប់លូតលាស់ធំ។
ឧទារណ៌ ការដាំដំណាំត្រកួននៅស្រុកខ្មែរ បើគេមិនប្រើថ្នាំ
សម្លាប់សត្វល្អិតទេ សត្វល្អិតវានឹងស៊ីហិនហោចឬបើមិន
ដូច្នោះទេ ត្រកួននឹងមិនមានសម្រស់ស្អាត នាំអោយគេមិន
ទិញ។ឧទារណ៌មួយទៀត ផ្លែប៉ោមនៅកាណាដា ប្រសិនជាគេ
មិនបាញ់ថ្នាំសម្លាប់សត្វល្អិតទេ នោះនឹងមានដង្កូវចោះស៊ី
ខូចអស់លក់គ្មានគេទិញ។
សូមជំរាបថា ផ្លែប៉ោមទោះជាយើងបេះមកញុាំភ្លាមៗពីដើម
ឬក៏យកទៅលាងសិនសឹមញុាំ វាជ្រះសារជាតិថ្នាំបាញ់សម្លាប់
សត្វល្អិតតែសំបកក្រៅទេ។តាមពិតសារធាតុថ្នាំវាចូលទៅក្នុង
សាច់ប៉ោមតាមតាមរយៈដើមប៉ោមដែលស្រូបជាតិថ្នាំសម្លាប់
សត្វល្អិតពីឫសក្នុងដី ក្រោយទឹកភ្លៀងឬទឹកស្រោចស្រក់ចូល
ទៅក្នុងដីក្រោមដើមប៉ោមនោះ។
ការប្រកួតប្រជែងនិងការចង់បានផលច្រើនលើទីផ្សារ
ធ្វើអោយមនុស្សលែងគិតពីគុណភាពនៃផលិតផលកសិកម្ម
ហើយរួមផ្សំនឹងភាពឆោតរបស់អ្នកទិញផង ទើបផលិតផល
ធម្មតាមានច្រើនលើសលុបជាងផលិតផលសរីរាង្គហើយតម្លៃ
ថោកជាងទៀត។
មិនតែប៉ុណ្ណោះ នៅប្រទេសក្រីក្រ អ្នកលក់ខ្លះប្រើថ្នាំFormol
បាញ់លើថ្នាំបន្លែផ្លែឈើសាច់របស់ខ្លួនដើម្បីរក្សាគុណភាពស្រស់
បានយូរ។Formolគឺជាល្បាយលាយទឹកជាមួយនឹងméthanal។
Méthanalនៅសីតុណ្ហភាពធម្មតាគឺជាឧស្ម័នដែលលាយបាន
ល្អណាស់ជាមួយនឹងទឹក។គេប្រើវាបានច្រើនយ៉ាង ជាពិសេស
នោះសម្រាប់រក្សាទុកសពអោយបានស្រស់យូរ។ប៉ុន្តែជាអកុសល
មនុស្សអាក្រក់យកវាមកប្រើខុសច្បាប់ដើម្បីធ្វើអោយបន្លែផ្លែ
ឈើនិងសាច់ដែលខ្លួនដាក់លក់នៅផ្សារអោយនៅស្រស់ល្អបាន
យូរ។គ្រោះថ្នាក់ជាងសារធាតុគីមីផ្សេងៗ Formolអាចបណ្ដាល
អោយកើតជម្ងឺមហារីកនិងជម្ងឺជាច្រើនមុខទៀត។ប៉ុន្មានថ្ងៃ
កន្លងមកនេះ ខ្ញុំឃើញរូបភាពធូរេននៅស្រុកថៃដែលគេបង្ហោះ
លើបណ្ដាញហ្វេសប៊ុកយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលភ្នាក់ងារត្រួត
ពិនិត្យរកឃើញប្រើថ្នាំជ្រលក់ដើម្បីរក្សាទុកបានយូរ(Formol)
រួចហើយគេបញ្ជាអោយត្រាក់ទ័របើកកិនកំទេចចោល។ខ្ញុំក៏ធ្លាប់
ឃើញគេជ្រលក់ធូរេន ខ្នុរក្នុងថ្នាំរក្សាគុណភាពជាច្រើនលើកមក
ហើយដែរ ជាពិសេសនៅប្រទេសវៀតណាម។glory morningdurian2

សុខភាពល្អ(ភាគ១៤)

ដំណាំបង្កាត់ពូជមិនមានអ្វីជាទីគ្រោះថ្នាក់ដល់សុខភាព
យើងទេ។វាខុសពីដំណាំកែប្រែហ្ស៊ែនដែលគេមិនទាន់ទុក
ចិត្ត។ដូចយើងបានដឹងហើយថាបន្ទាប់ពីទីភ្នាក់ងារកាណាដា
ខាងត្រួតពិនិត្យម្ហូបអាហារ(ACIA)បានរកឃើញស្រូវសាឡី
កែប្រែហ្ស៊ែននៅកាណាដាក្នុងឆ្នាំ២០១៨មក ប្រទេសជប៉ុន
និងកូរ៉េខាងត្បូងក៏បានរារាំងការនាំចូលស្រូវសាឡីពីប្រទេស
កាណាដាភ្លាម។គឺទាំងគេទាំងយើងមិនទុកចិត្តដំណាំកែប្រែ
ហ្ស៊ែននេះ ទោះមានការអះអាងថាវាមិនមានផលប៉ះពាល់
ដល់សុខភាពក៏ដោយ។
ទោះបីយ៉ាងណា លើពិភពលោកយើងសព្វថ្ងៃ ដោយសារការ
បំពុលបរិយាកាស និងការប្រើប្រាស់ជីគីមី ថ្នាំAntibiotiques,
ថ្នាំបាញ់សម្លាប់សត្វល្អិតនិងកំចាត់សត្វចង្រៃ,Hormones
synthétiques,colorants,និងសារធាតុគីមីផ្សេងៗទៀតក្នុង
កសិកម្មនិងឧស្សាហកម្មនៃម្ហូបអាហារ មនុស្សលោកលែង
មានចំណីអាហារដែលមានគុណភាពល្អមួយរយភាគរយហើយ។
បន្លែ ផ្លែឈើសព្វថ្ងៃមិនសូវមានសារធាតុរ៉ែនិងវីតាមីនដូច
សម័យពីដើមឡើយ។មិនតែប៉ុណ្ណោះវាមានសារធាតុគីមីពុល
ដែលអាចបណ្ដាលអោយខូចសុខភាពទៀតផង។
ដូច្នេះហើយបានជាបច្ចុប្បន្ននេះ មនុស្សជាច្រើនងាកមករក
បន្លែ ផ្លែឈើ និងចំណីអាហារសរីរាង្គ(Biologique ឬតាម
ភាសាអង់គ្លេសថាOrganic)វិញ ដែលគេទុកចិត្តថាមិនបណ្ដាល
អោយខូចសុខភាព។ប៉ុន្តែបន្លែផ្លែឈើនិងចំណីអាហារសរីរាង្គ
នៅតែអាចមានសារជាតិថ្នាំបាញ់កំចាត់សត្វចង្រៃ(Pesticide)
តិចតួចមានន័យថាសឹងតែគ្មាន។ប៉ុន្តែគេមិនប្រើAntibiotiques,
ជីគីមី អ័រម៉ូនធ្វើអោយធំឬឆាប់ធំលើដំណាំសរីរាង្គទេ។
ផលិតផលសរីរាង្គមានន័យដូចខាងក្រោមនេះ៖
_អាហារសរីរាង្គមានសារធាតុថ្នាំកំចាត់សត្វចង្រៃតិចតួច
_អាហារសរីរាង្គស្រស់ល្អជាងអាហារធម្មតាព្រោះវាមិនមាន
សារធាតុដែលរក្សាអាហារទុកអោយបានយូរ
_កសិកម្មសរីរាង្គគិតគូរដល់បញ្ហាបរិស្ថាន៖គេមិនប្រើទឹក
ភ្លើងខ្ជះខ្ជាយ។គេបន្ថយការបំពុលទឹកនិងដីនាំអោយដីមាន
ជីជាតិល្អ ហើយគេមិនប្រើថ្នាំកំចាត់សត្វចង្រៃដែលអាច
ធ្វើអោយខូចសុខភាពដល់មនុស្សសត្វស្លាបនិងសត្វដទៃទៀត
_សត្វចិញ្ចឹមពីកសិកម្មសរីរាង្គមិនមានថ្នាំAntibiotiques
និងអ័រម៉ូនធ្វើអោយឆាប់ធំហើយមិនត្រូវបានគេចិញ្ចឹម
អោយស៊ីកាកសំណល់នៃសាច់សត្វដទៃឡើយ
_ដំណាំបន្លែផ្លែឈើសរីរាង្គមិនប្រើជីគីមីទេ
_សាច់និងទឹកដោះគោមានជីវជាតិអាហារច្រើនជាង(មាន
អាស៊ីដOméga-3ច្រើនជាងសាច់និងទឹកដោះគោធម្មតា
ជាងពាក់កណ្ដាល
_បន្លែផ្លែឈើនិងចំណីអាហារសរីរាង្គមិនមានcolorants
(ដាក់ពណ៍)ទេ
_អាហារសរីរាង្គមិនមានOGMទេ
ដោយឃើញថាផលិតផលសរីរាង្គល្អសម្រាប់សុខភាពនិង
បរិស្ថានទើបជនជាតិកាណាដាកាន់តែច្រើននាំគ្នាទិញ
ផលិតផលនេះមកបរិភោគ។ស្ថិតិមួយបានអោយដឹងថា
ក្នុងឆ្នាំ២០១៧ រាល់សប្ដាហ៌ជនជាតិកាណាដា២០លាននាក់
ទិញផលិតផលសរីរាង្គ គឺថាមានការកើនឡើង១៤ភាគរយ។
ក្នុងឆ្នាំ២០១៨ អ្នកសិក្សាជនជាតិបារាំងមួយក្រុមបានអោយ
យោបល់ថាអាហារសរីរាង្គអាចបញ្ជៀសយើងពីជម្ងឺមហារីក
បាន២៥%។ដូចម្ដេចក្ដី អាហារសរីរាង្គមិនសម្បូរទេ ហើយក៏
មិនមានលក់នៅគ្រប់ផ្សារដែរ។ម្យ៉ាងទៀត បន្លែផ្លែឈើនិង
ចំណីអាហារលក់ថ្លៃជាងបន្លែផ្លែឈើនិងចំណីអាហារធម្មតា
ដែលធ្វើអោយមនុស្សភាគច្រើនមិនចង់ទិញបរិភោគ។ប៉ុន្តែ
ទោះជាយើងមានលុយទិញវាក៏ដោយ ក៏យើងមិនអាចរស់នៅ
ដោយបរិភោគតែបន្លែផ្លែឈើនិងចំណីអាហារសរីរាង្គប៉ុណ្ណោះឡើយ។
បើយើងអាចទិញវាបរិភោគបានខ្លះឬច្រើន ជាការល្អហើយ
ព្រោះវាអាចបន្ថយគ្រោះថ្នាក់កើតជម្ងឺមហារីកបាន។
នៅផ្សាបន្លែផ្លែឈើនិងចំណីអាហារសរីរាង្គមានលេខកូដ
ចំនួន៥លេខលើសលេខកូដបន្លែផ្លែឈើនិងចំណីអាហារ
ធម្មតាមួយលេខប៉ុន្តែចាប់ផ្ដើមដោយលេខ9xxxx។បន្លែផ្លែ
ឈើនិងចំណីអាហារធម្មតាចាប់ផ្ដើមដោយលេខ4។រីឯបន្លែ
ផ្លែឈើនិងចំណិអាហារកែប្រែហ្ស៊ែនវិញ មានលេខកូដ៥លេខ
ចាប់ផ្ដើមដោយលេខ8xxxx តែដោយសារថាវាសឹងតែគ្មាន
លក់ទៅហើយ ដូច្នេះយើងក៏កម្រនឹងជួបប្រទះ។
code biologique

សុខភាពល្អ(ភាគ១៣)

នៅក្នុងពិភពលោក សណ្ដែកសៀង៨៥ភាគរយ,ពោត៥០
ភាគរយ,និងColza(រុក្ខជាតិផលិតប្រេងCanola)២០ភាគ
រយគឺជាដំណាំកែប្រែហ្ស៊ែន(GM)។
នៅកាណាដា រុក្ខជាតិGMចំនួន១០ត្រូវបានគេអនុញាតិអោយ
ដាក់លក់៖ពោត កាណូឡា ដំឡុងបារាំង ប៉េងបោះ ននោង
បារាំង សណ្ដែកសៀង កប្បាស,Lin,Luzerne,ឆៃថាវស្ករ,
ល្ហុងនិងប៉ោម។ក្នុងខែមិនា២០១៥ប៉ោមពីរប្រភេទដែលគេ
កែប្រែហ្ស៊ែនដើម្បីកុំអោយចិតឬពុះទៅយូរបន្តិចសាច់វាជាំ ត្រូវ
បានគេអនុញាតិអោយដាក់លក់សម្រាប់ជាអាហារមនុស្ស។
ក្នុងខែឧសភា២០១៦ត្រីSaumonគឺជាសត្វទីមួយដែលគេកែប្រែ
ហ្ស៊ែនវដើម្បីអោយធំទ្វេជា២ទៅ៦ដង ត្រូវបានប្រទេសកាណាដា
អនុញាតិយល់ព្រមអោយដាក់លក់ជាអាហារសម្រាប់មនុស្ស។
ថ្ងៃទី១៤ខែមិថុនា២០១៨ ទីភ្នាក់ងារកាណាដាខាងត្រួតពិនិត្យ
ម្ហូបអាហារ(ACIA)បានរកឃើញស្រូវសាឡីកែប្រែហ្ស៊ែនដែលគេ
មិនអនុញាតិយល់ព្រមក្បែរកសិដ្ឋានមួយក្នុងខែត្រAlberta
ដោយមិនដឹងមកពីប្រភពណា។បន្ទាប់មក ប្រទេសជប៉ុន និង
កូរ៉េខាងត្បូងក៏បានរារាំងការនាំចូលស្រូវសាឡីពីប្រទេសកាណាដា
ដែលឧស្សហកម្មស្រូវសាឡីអាចផលិតលក់ចេញជាទឹកប្រាក់
១១ពាន់លានដុល្លារ។
ដំណាំកាណូឡាកែប្រែហ្ស៊ែនហើយអាចទប់ទល់នឹងថ្នាំកំចាត់
ស្មៅចង្រៃ។Fraiseមួយប្រភេទនិងស្រូវសាឡីកែប្រែហ្ស៊ែន
ហើយអាចទប់ទល់នឹងធាតុអាកាសត្រជាក់។ចំណែកពោតនិង
កប្បាសកែប្រែហ្ស៊ែនហើយអាចទប់ទល់នឹងការយាយីពីសត្វល្អិត។
ការកែប្រែហ្ស៊ែនលើដំណាំដាំដុះមានប្រៀបបែបនេះហើយ ទើប
បានជាគេត្រូវតែធ្វើ តែមិនដឹងថាវាអាចប៉ះពាល់ដល់សុខភាព
ទៅថ្ងៃអនាគតឬអត់។
OGMភាគច្រើនមិនអាចបន្តពូជទេ។មួយភាគតូចប៉ុណ្ណោះ
ដែលអាចបន្តពូជ។ប៉ុន្តែ សូមជម្រាបថាOGMមិនមែនជា
ការបង្កាត់ពូជទេ ដូចជាគេបង្កាត់បន្លែនិងផ្លែឈើដែល
យើងបរិភោគរាល់ថ្ងៃនេះ គឺជាផលិតផលបង្កាត់ពូជ។ការ
បង្កាត់ពូជគេច្រើនធ្វើឡើងរវាងតែប្រភេទដូចគ្នាឬស្រដៀងគ្នា។
ឧទាហរណ៌សត្វសេះបង្កង់(Zèbre)បង្កាត់ពូជជាមួយ
សត្វលា(Âne)បានកូនមកហៅថាZèbrâne)។Tigron
បង្កាត់បានមកពីTigre+Lion។Muleបង្កាត់បាន
មកពីសត្វលាឈ្មោលនិងសេះញី។ចំពោះផ្លែឈើវិញTangelo
បង្កាត់បានមកពីPamplemousseនិង Tangerine។
ក្រូចពោធិ៍សាត់យើង ជប៉ុនជាអ្នកបង្កាត់អោយក្នុងសម័យ
ដែលជប៉ុនបានវាតទីត្រួតត្រាក្នុងតំបន់អាស៊ីក្នុងសង្រ្គាម
លោកលើកទី២ ក្រោយពីបណ្ដេញបារំាងចេញពីឥណ្ឌូចិន
បានមួយរយៈពេល។ជប៉ុនបង្កាត់ពូជក្រូចជាមួយក្រូចឆ្មារ
ក៏បានជាក្រូចមួយប្រភេទហៅថាក្រូចពោធិ៍សាត់ក្នុង
ឆ្នាំ១៩៤៥ព្រោះការដាំពូជក្រូចនេះនៅក្នុងខេត្តពោធិ៌សាត់។។
ការបង្កាត់ពូជខាងលើនេះហៅថាការបង្កាត់ពូជដោយ
អន្តរាគមន៌ពីមនុស្សពីព្រោះមនុស្សជាអ្នកធ្វើក្នុងធម្មជាតិ
សត្វឬរុក្ខជាតិប្រភេទខុសគ្នាមិនអាចបង្កាត់ពូជជាមួយ
គ្នាបានឡើយ។ទាល់តែមនុស្សយកមេជីវិតនៃប្រភេទ
សត្វរុក្ខជាតិខុសគ្នានោះទៅបញ្ចូលគ្នាក្នុងមន្ទីរពិសោធន៍
ទើបធ្វើបាន។រីឯការបង្កាត់ពូជដូចជាការបង្កាត់
ដោយឯងៗពីខ្យល់បក់ឬឃ្មុំក្រេបលំអងផ្កាឧទាហរណ៍
ពោតក្រហមទៅបង្កាត់ពូជជាមួយនឹងពោតសដោយបង្កាត់
ពោតសអោយទៅជាក្រហមនោះហៅថាការបង្កាត់ពូជដោយ
ធម្មជាតិ។ពោតក្រហមបង្កាត់ពោតសអោយទៅជាពោត
ក្រហមបានព្រោះពោតក្រហមមានហ្ស៊ែនខ្លាំងជាង។
ជាទូទៅពូជដែលគេបង្កាត់មិនអាចបន្តពូជបានទេលើកលែង
តែមួយចំនួនតូចដែលមានប្រភេទស្រដៀងគ្នាហើយមាន
ក្រូម៉ូហ្សូមប្រភេទដូចគ្នា។
អាហារដែលបានមកពីការបង្កាត់ពូជក៏ត្រូវបានគេអះអាង
ថាគ្មានផលប៉ះពាល់ដល់សុខភាពឡើយ។
tangelo1tigrozèbrâne

សុខភាពល្អ(ភាគ១២)

មិនតែប៉ុណ្ណោះ មនុស្សយើងបានកែប្រែហ្ស៊ែនប្រភេទ
សត្វនិងរុក្ខជាតិមួយចំនួន(OGM:Organismes
Génétiquement Modifiés)ដើម្បីអោយអាចទប់
ទល់នឹងការរាំងស្ងួត អាកាសធាតុត្រជាក់ ការយាយីពី
សត្វល្អិតនិងស្មៅចង្រៃ។ធ្វើយ៉ាងនេះបាន គេក៏អាច
បន្ថយការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិតនិងស្មៅ
ចង្រៃហើយគេអាចបង្កបង្កើតផលនិងផលចំណេញ
ច្រើនឡើង។ផលិតផលOGMដូចជាផ្លែឈើមិនឆាប់
ខូច មិនឆាប់ទុំដែលជាហេតុងាយអោយគេដឹកជញ្ជូន
បានផ្លូវឆ្ងាយ។វាក៏មិនងាយឆ្លងជម្ងឺដែលបណ្ដាលមក
ពីសត្វល្អិតឬវីរុសដែរ។
OGMគឺជាសរីរាង្គដូចជាMicroorganisme(អតិសុខុមកាយ,
ឧទាហរណ៍ បាក់តេរី),រុក្ខជាតិឬក៏សត្វដែលហ្ស៊ែនត្រូវបាន
កែប្រែដើម្បីអោយមានលក្ខណៈដែលអ្នកកែប្រែចង់បាន។
ជីវបច្ចេកវិជ្ជាបានអនុញាតិអោយមនុស្សកែប្រែហ្ស៊ែនសរីរាង្គ
(វត្ថុមានជីវិត)ដោយយកហ្ស៊ែនពីសរីរាង្គមួយទៅផ្សំផ្គុំជាមួយ
ហ្ស៊ែននៃសរីរាង្គមួយទៀត គឺអាចយកហ្ស៊ែនពីសត្វ មនុស្ស
អតិសុខុមកាយទៅផ្សំនឹងហ្ស៊ែនរុក្ខជាតិឬច្រាស់មកវិញ។
ក្នុងឆ្នាំ១៩៧៨ហ្ស៊ែនមនុស្សមានកូដInsulineត្រូវបានគេ
បញ្ចូលក្នុងហ្ស៊ែនបាក់តេរីEscherichia coli(E.Coli)
ដែលគេស្គាល់ជាបាក់តេរីមាននៅក្នុងលាមកមនុស្សហើយ
ជាលទ្ធផល បាក់តេរីនេះក៏ផលិតHormone Insuline
ដែលគេត្រូវការយកទៅព្យាបាលអ្នកកើតជម្ងឺទឹកនោមផ្អែម
ប្រភេទទីមួយដែលត្រូវការInsulineជាប្រចាំរាល់ថ្ងៃ។
ចាប់តំាងពីឆ្នាំ១៩៩៤ អាហារGM(génétiquement
modifié)ចំនួនប្រមាណ៨៥មុខរាប់ទាំងអាហារផលិតនៅ
កាណាដានិងអាហារនំាចូលពីប្រទេសផ្សេងៗទៀត ត្រូវបាន
យល់ព្រមអនុញាតិអោយដាក់លក់នៅប្រទេសកាណាដា។
ទីភ្នាក់ងារSanté Canadaបានធានារ៉ាប់រងថាអាហារប្រភេទ
នេះមិនមានគ្រោះថ្នាក់ដល់សុខភាពទេ។
ប៉ុន្តែគេមិនដឹងថាអាចមានគ្រោះថ្នាក់ឬអត់នៅអនាគត
ឆ្ងាយខាងមុខ?ប្រហែលដូច្នេះហើយបានជាប្រទេសខ្លះនៅ
អឺរ៉ុបដូចជាប្រទេសបារាំងហាមមិនអោយនាំចូលក៏ដូចជា
ហាមផលិតអាហារប្រភេទនេះជាដាច់ខាត។ជនជាតិកាណាដា
ជាង៣០ភាគរយមិនទុកចិត្តអាហារប្រភេទនេះទេ។ចំណែក
នៅកេបិច ប្រជាជន៤៨ភាគរយមិនទុកចិត្ត។
ប្រទេសចំនួន៣០ក្នុងលោកបានបង្ខំអោយបិទស្លាកលើ
ចំណីអាហារណាដែលជាប្រភេទចំណីអាហារOGMនេះ។
នៅកាណាដា ការបិទឬមិនបិទស្លាកOGM ស្រេចតែលើ
ក្រុមហ៊ុនផលិតអាហារទេ។ទោះបីយ៉ាងណា អាហារOGM
៨០ភាគរយ គេផលិតសម្រាប់ធ្វើជាចំណីអាហារចិញ្ចឹមសត្វ។
ក្នុងទសវត្សឆ្នាំ១៩៩០ ដំណាំបន្លែផ្លែឈើត្រូវបានគេកែ
ប្រែហ្ស៊ែនហើយយកទៅលក់។បន្លែទីមួយដែលត្រូវ
បានកែប្រែហ្ស៊ែនយកទៅលក់ដំបូងគេគឺប៉េងប៉ោះ
មានឈ្មោះថាFlavr Savr(ដែលមិនឆាប់ស្អុយរលួយ)ដោយ
ក្រុមហ៊ុនអាមេរិក Calgeneក្នុងឆ្នាំ១៩៩៤។តាំងពីនោះ
មក ផលដំណាំប្រភេទកែប្រែហ្ស៊ែនជាច្រើនផ្សេងទៀត
ក៏ត្រូវបានគេបញ្ចេញអោយលក់ដែរ។
ក្នុងមួយឆ្នំាៗ លើផ្ទៃដីជាង២៥០លានហិចតាត្រូវបានកសិករ
ចំនួនជាង១០លាននាក់ដាំដំណាំកែប្រែហ្ស៊ែននេះក្នុងបណ្ដា
ប្រទេសនានាចំនួនជាង២០ប្រទេស។ ប្រទេសអាមេរិកផលិត
ដំណាំកែប្រែហ្ស៊ែនច្រើនជាងគេទាំងអស់ គឺលើសជាងពាក់
កណ្ដាលនៃផលិតផលកែប្រែហ្ស៊ែនសរុប។

សុខភាពល្អ(ភាគ១១)

(មុននឹងសរសេរភាគ១១នេះ ខ្ញុំសូមបើកវង់ក្រចក
បន្តិច៖ខ្ញុំនឹកចង់សរសេរអត្ថបទអំពីសុខភាពល្អនេះ
ជាយូរមកហើយ តែដល់មើលឃើញថាវាមានមាឌធំ
ក៏ស្ទាក់ស្ទើរ ប៉ុន្តែដោយសារសម័យនៃការឆ្លងរាលដាល
លើពិភពលោកនៃជម្ងឺCovid-19នេះ ខ្ញុំមានពេលច្រើន
ហើយមានបំណងចែករំលែកការចេះដឹងរបស់ខ្ញុំដល់
បងប្អូននិងបន្តការស្រាវជ្រាវរបស់ខ្ញុំអំពីម្ហូបអាហារ
តទៅមុខទៀតទើប ខ្ញុំឆ្លៀតឱកាសសរសេរ។ខ្ញុំ
ក៏មានបំណងសរសេរអត្ថបទទាំងនេះប្រមូលផ្ដុំទុកក្នុង
ទំព័រហ្វេសប៊ុករបស់ខ្ញុំផងដែរព្រោះទីនេះប្រៀបដូចជា
សៀវភៅកំណត់ហេតុរបស់ខ្ញុំទៅហើយ។)
————————————
4.ម្ហូបអាហារនិងវិធីចំអិនម្ហូបអាហារ
_ម្ហូបអាហារ
យើងញ៉ាំម្ហូបអាហារដើម្បីរស់ឬរស់ដើម្បីញ៉ាំ?សំណួរនេះ
មនុស្សលោកបានសួរគ្នាជយូរយារណាស់មកហើយគឺតាំង
ពីរាប់រយឆ្នាំមុនគ្រិស្តសករាជម្លេះរហូតដល់ថ្ងៃមួយលោក
សូក្រាតមហាទស្សវិទូក្រិកម្នាក់(៤៧០-៣៩៩មុន គ.ស)
បានអញ្ជើញភ្ញៀវអ្នកមានៗមកញុំាអាហារនៅឯផ្ទះរបស់់
លោក ស្រាប់់តែXanthippeប្រពន្ធរបស់់លោកមាន
អារម្មណ៏មិនស្រួលក្នុងចិត្ត ។លោកក៏និយាយប្រាប់់ថា
កុំទោម្នេញចិត្តអី បើពួកគេមនុស្សល្អជាទេ ពួកគេនឹង
ចូលមកអង្គុយឯតុដោយស្ម័គ្រចិត្ត។ប៉ុន្តែប្រសិនជាពួក
គេជាមនុស្សមិនល្អជាវិញ សូមកុំខ្វល់ខ្វាយចិត្តធ្វើអី។
លោកនិយាយថាអ្នកទំាងអស់់រស់់នៅដើម្បីញុំា រីឯ
លោកវិញញុំាដើម្បីរស់់។
មនុស្ស សត្វ រុក្ខជាតិត្រូវការអាហារដើម្បីរស់ គឺអាហារ
ល្អមិនប្រកបដោយគ្រោះថ្នាក់។យើងត្រូវរស់រានមានជីវិត
ដោយសារញ៉ាំ តែកុំអោយស្លាប់ដោយសារការញ៉ាំ។
ខ្ញុំសូមរំលឹកម្ដងទៀត៖ក្នុងពិភពលោកនៅឆ្នាំ២០១៧
មានមនុស្សចំនួន១១លាននាក់បានស្លាប់ដោយសារការ
បរិភោគអាហារមិនល្អ(malbouffe)។
ក្នុងឆ្នាំ២០១៩ ការបរិភោគអាហារដែលបណ្ដាលអោយខូច
សុខភាពនេះជាបុព្វហេតុទីមួយនៃមរណភាព។
ដោយសារវិទ្យាសាស្រ្តជឿនលឿនសម័យបច្ចុប្បន្ន កំណើន
មនុស្សលោកលើសលុបពេក(ជិត៨ពាន់លាននាក់)ក៏
បណ្ដាលអោយដី ទឹក ខ្យល់លែងសូវបរិសុទ្ធស្អាតតាម
ដោយតំបន់និងប្រទេសនីមួយៗ។ការធ្វើអោយផែនដីកខ្វក់
នេះ បានសម្លាប់មនុស្សក្នុងឆ្នាំ២០១៥ចំនួនប្រមាណ
៩លាននាក់។ការបរិភោគអាហារមិនល្អនិងការបំពុល
បរិយាកាស ជាការសម្លាប់មនុស្សលោកបានស្ងាត់ៗមិន
អោយពិភពលោកផ្អើលដូចជម្ងឺរាតត្បាតCovid-19ឡើយ។
សព្វថ្ងៃ ម្ហូបអាហារទាំងឡាយមិនល្អស្អាតបរិសុទ្ធ១០០
ភាគរយឡើយ។បន្ថែមលើការបំពុលពីបរិយាកាស មនុស្ស
យើងប្រើថ្នាំបាញ់សម្លាប់សត្វល្អិត,ជីគីមី,ថ្នាំAntibiotiques,
Hormones synthétiques,colorantsនិងសារធាតុ
គីមីផ្សេងៗ ក្នុងកសិកម្មនិងឧស្សាហកម្មនៃម្ហូបអាហារ។

សុខភាពល្អ(ភាគ១០)

ញុាំអាហារក្រៅពេលមិនមែនមានន័យថាត្រូវតែទៅ
Mcdonaldឬ Tim Hortonsនោះទេ ។នៅកន្លែង
ធ្វើការឬនៅឯផ្ទះក៏យើងអាចញុាំអាហារក្រៅពេលបាន
ដែរ ហើយយើងអាចមានចំណីញុាំល្អជាងដូចជាញុាំ
សេរ៉េអាល់ សណ្ដែកដី គ្រាប់ស្វាយចាន់ទី ផ្លែឈើ
ឬការ៉ុត សេឡឺរី ឬប៉េងប៉ោះ ហើយនិងទឹកផ្លែឈើ។
អាហារនៅMcdonald ឬTim Hortonsជាអាហារ
ក្រៅពេលជាទីពេញនិយមរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ
តែវាមិនសូវមានគុណភាពល្អសម្រាប់សុខភាពទេ។ប្រសិន
ជាកុំអោយញៀន ជាការប្រសើរ កុំទៅទីនោះញឹកញាប់
ហើយមិនសូវចុះថវិកាទៀតផង។មានគេសួរទៅឌីយ៉ូហ្សែន
ជាទស្សនវិទូក្រិកសម័យបុរាណម្នាក់ដូច្នេះថាះតើនៅម៉ោង
ប៉ុន្មានគួរយើងញុំាអាហារ?លោកបានឆ្លើយតបទៅថា៖
ពេលគេមាន,គេញុំាតាមចិត្តគេចង់់ ,ពេលគេក្រ
គេញុំាតាមដែលគេអាចធ្វើទៅបាន។
ចឹងមែនដូចនឹងវាចារបស់លោកទស្សនវិទូក្រិក មនុស្ស
អាចញុាំគ្រប់ពេលទាំងអ្នកមានក៏ដូចជាអ្នកក្រ។
ប៉ុន្តែចំពោះអ្នកមាន គេញុាំតាមចិត្តគេចង់ពេលណា
គេឃ្លាន។រីឯអ្នកក្រវិញ គេញុាំតាមដែលគេអាច។
ប៉ុន្តែការញុាំត្រូវចេះប្រមាណ។អ្នកខ្លះខំហាត់ប្រាណដើម្បី
ស្រកខ្លាញ់ ស្រកទម្ងន់ ។ក្រោយពីហាត់ប្រាណ ញុាំអត់
សំចៃ ធ្វើអោយទម្ងន់របស់គេមិនអាចស្រកឡើយ។
ក្នុងសម័យនៃការបរិភោគលើសលុបនេះ គេចាយលុយ
ដើម្បីចំអែតក្រពះអោយឆ្អល់ រួចហើយគេចាយលុយ
ដើម្បីសម្រកទម្ងន់។
ក្នុងឆ្នាំ២០១៦ បុរសអាយុ១៨ឆ្នាំឡើងចំនួន39%ហើយ
និងស្រ្តីអាយុ១៨ឆ្នាំឡើងចំនួន40%ធាត់លើសទម្ងន់
ធម្មតា។ចំនួននេះបើគិតពីឆ្នាំ១៩៧៥មកទល់ឆ្នាំ២០១៦
បានកើនឡើងមួយទ្វេជាបី។ស្ថិតិមួយក្នុងឆ្នាំ២០១៥
ប្រាប់ថាក្នុងពិភពលោក មនុស្សចំនួន2.2ពាន់លាន
នាក់ធាត់លើសទម្ងន់ធម្មតា។
នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៦ ជនជាតិអាមេរិកាំង
ចាប់ពីអាយុ២០ឆ្នាំឡើងទៅចំនួន៤០ភាគរយធាត់ខ្លាំង
លើសច្រើនជាងឆ្នាំ២០០៧ដែលមានចំនួនត្រឹម៣៤ភាគ
រយប៉ុណ្ណោះ។នៅកាណាដាក្នុងឆ្នាំ២០១៨ មនុស្សពេញវ័យ
ឡើងទៅចំនួន២៧ភាគរយគឺជាង៧លាននាក់ធាត់ខ្លាំង។
ភាពធាត់ខ្លាំង គឺជាកត្តានាំអោយមានជម្ងឺរុាំរៃប្រចាំ
កាយដូចជាជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែម ហើយនិង
ជម្ងឺមហារីកផ្សេងៗ។ក្នុងពិភពលោកនៅឆ្នាំ២០១៧ មាន
មនុស្សចំនួន១១លាននាក់បានស្លាប់ដោយសារការបរិភោគ
អាហារមិនល្អ(malbouffe)។
ក្នុងឆ្នាំ២០១៩ ការបរិភោគអាហារដែលបណ្ដាលអោយខូច
សុខភាពនេះជាបុព្វហេតុទីមួយនៃមរណភាព។
obèse