Category Archives: ភាសាបរទេស

ពាក្យមូស និង រុយ ជាមួយពាក្យMoustique និង Mouche

ខ្ញុំធ្លាប់់បង្រៀនកូនអោយចេះពាក្យទំាងពីរដោយការបង្ហាញរូបក្នុងសៀវភៅ
ក៏ដូចជាបង្ហាញអោយឃើញផ្ទាល់់បានដោយងាយជាពិសេសក្នុងរដូវក្ដៅ
ដែលមូសនិងរុយកើតមានច្រើនមែនទែន​។ហឺ…រដូវក្ដៅមកដល់់មនុស្សម្នា
សប្បាយនឹងដើរលេង ជាពិសេសក្មេងៗនំាគ្នាលេងខាងក្រៅផ្ទះជាមួយអ្នកជិតខាង។
ប៉ុន្តែពេលទំនេរចេញលេងក្រៅផ្ទះទោះមានច្រើនក្ដី ក៏ក្មេងនៅតែចូលចិត្តលេង
ក្រោយពេលបាយល្ងាច រហូតដល់់ថ្ងៃលិចមិនថាតែនៅក្នុងបរិវេណផ្ទះទេ
នៅក្នុងសួនសាធារណៈក៏ចឹងដែរ។ប៉ុន្តែ យើងក៏គួរតែប្រយ័ត្ននឹងសត្វំមូសដែរ
ដែលវាមកខំាមនុស្សគ្រប់់រូប មិនថាចាស់់ឬក្មេងៗទេ។បើយើងអាចប្រយ័ត្នបាន
គឺយើងត្រូវមានថ្នាំដេញមូស(Off mosquitoes)បាញ់់លាបដងខ្លួននិងដៃជើងមុន
ចេញទៅលេងខាងក្រៅផ្ទះហើយនិងមានថ្នាំបាញ់់លាបពេល
មូសខំារួចហើយ(After bite)។ចំណែកបញ្ហាសត្វរុយ នៅស្រុកកាណាដានេះ
វាមិនចោទជាបញ្ហាធំដុំប៉ុន្មានទេ ពីព្រោះវាមិនសូវសំបូររដូចនៅប្រទេសក្ដៅទេ
ហើយក្នុងផ្ទះក៏វាមិនងាយចូលបានច្រើនដែរពីព្រោះគ្រប់់ផ្ទះនីមួយៗមានបង្អួចនិងទ្វារ
ដែលសុទ្ធតែមានសំណាញ់់ការពារ។នេះ រដូវក្ដៅ មូសខំា ឯរដូវទឹកកកវាត្រជាក់់ខ្លំាង។
ដូច្នេះឱកាសដែលយើងអាចចេញទៅលេងខាងក្រៅបានក៏មានកំរិតដែរ។
និយាយពីន័យរបស់់ពាក្យ មូសនិងរុយ វិញម្ដង ។ ខ្ញុំបង្រៀនកូនខ្ញុំអោយចេះពាក្យ
ទំាងពីរនេះក្នុងភាសាខ្មែរយើង ហើយក៏បង្រៀនអោយកូនខ្ញុំចេះក្នុងភាសាបារំាងដែរ។
ប៉ុន្តែកូនខ្ញុំដូចជាច្រឡំន័យរវាងពាក្យទំាងពីរនេះញយដង មកពីពាក្យមូស
សូរស័ព្ទដូចជាmouche និង moustique ទំាងពីរក្នុងក្នុងភាសាបារាំង។
ដល់់ចឹង បើខ្ញុំនិយាយថាមូសក្នុងភាសាបារំាង
(កូនខ្មែរយើងនៅស្រុកគេច្រើននិយាយភាសាខ្លួនឯងលាយជាមួយភាសាគេ
ព្រោះមិនសូវចេះនិយាយខ្មែរ)កូនខ្ញុំអាចច្រឡំថាខ្ញុំនិយាយថារុយ
ក្នុងភាសាខ្មែរយើង ពីព្រោះពាក្យmoucheអានថាមូសដែរ ខុសតែ
ពាក្យmoustiqueបន្តិចតែប៉ុណ្ណោះ ដែលអានថាមូសស្ទិចដែលស្រដៀង
នឹងន័យក្នុងភាសាខ្មែរយើងថា មូសទិច។បើខ្ញុំមិនចង់់អោយកូនច្រឡំ
ន័យពាក្យមូសក្នុងភាសាខ្មែរយើងនោះទេ ទាល់់តែខ្ញុំប្រាប់់ថាមូសទិច
ដោយមិននិយាយថាតែពាក្យមូសហ្នឹងមួយម៉ាត់់នោះ។
ដូច្នេះ ឃើញថាពិបាកបង្រៀនក្មេងអោយចេះពាក្យ mouche និង moustique
ក្នុងភាសាបារំាងដែលអានទៅមានស័ព្ទដូចនឹងពាក្យមូស ក្នុងភាសាខ្មែរយើង
ដែលមានន័យខុសពិពាក្យmoucheអានឮសូរស្រដៀងគ្នា
ប៉ុន្តែមានន័យថារុយក្នុងភាសាខ្មែរ។ចំណែកឯពាក្យmoustique
ដែលអានឮសូរថា មូសស្ទីច ហើយស្រដៀងសូរស័ព្ទថា មូសទិចនោះ(មូសខំា)
បកប្រែមកថា មូសក្នុងភាសាខ្មែរ។ឆ្ងល់់ដែរ ដែលភាសាខ្មែរយើង
មានពាក្យ មូសត្រូវគ្នានឹងពាក្យmoustiqueក្នុងភាសាបារំាងមានន័យដូចគ្នា។

ឆ្ងល់់ពីពាក្យ Hotdog

ខ្ញុំគិតថាអញ្ចឹង…អញ្ចឹងបានជាសាកសួរGoogleមើលក្រែងបានដឹងថាតើ
ពាក្យHotdogមានដើមកំណើតយ៉ាងម៉េច? ហេតុអីបានជាគេហៅសាច់់ក្រកហ្នឹងថាHotdog?
សាច់់ក្រកប្រហែលសាច់់ហ្នឹងមកពីសាច់់អាក្រក់់ទេដឹង?បសង្ស័យ
សុទ្ធតែជាសាច់់អាក្រក់់ហើយមើលទៅ ទោះជាវាឆ្ងាញ់់ពិតមែន។
(បើតាម លោកស្រី Linda Lavoie,អ្នកនិពន្ធសៀវភៅមួយមានចំណងជើងថា
៖Être ou ne pas être végétarien  អោយដឹងថា បើញុំាhotdog ចំនួន១២ឡើងទៅ ក្នុងមួយសប្ដាហ៏,អាចនឹងបណ្ដាលអោយកើតមហារីកពោះវៀន  )តើមានសាច់់អីខ្លះទៅ
ក្នុងសាច់់ក្រកHotdog?អ្នកញុំាសាច់់ក្រក ច្បាស់់ជាដឹងថាសាច់់ក្រក
ញាត់់សាច់់អីខ្លះហើយដូចជាសាច់់ជ្រូក គោ មាន់់មាន់់បារំាងនិងផ្សំគ្រឿងជាមួយ
ស្ករ អំបិល ម្រេច និងគ្រឿងទេសផ្សេងៗទៀត ដើម្បីអោយមានរស់់ជាតិ
ឆ្ងាញ់់ ក៏ដូចជាដើម្បីរក្សាទុកវាអោយបានយូរដែរ។ប៉ុន្តែគួរអោយសង្ស័យ
មិនតិចដែរថា ប្រហែលជាមួយភាគធំមានធ្វើលាយឡំជាមួយសាច់់សេសសល់់ឬ
មិនសូវល្អ ដល់់ពេលប្រឡាក់់គ្រឿងទៅអាចបាត់់ក្លិន យ៉ាងងាយស្រួល..
ហើយអ្នកទិញក៏មិនអាចដឹងបានដូចជាសាច់់ទិញស្រស់់នោះ​ទេ។
និយាយអញ្ចឹង ,សាច់់ក្រកHotdog ខ្ញុំមិនដែលចង់់ដឹងថាហេតុអីបានជាគេហៅ
វាថាhotdogផងទេ ។តាមន័យត្រង់់របស់់វាថា”ឆ្កែក្ដៅ”…តើគេសំដៅ
ន័យអ្វីបានជាគេថា”ឆ្កែក្ដៅ”?តាមការរកឃើញចំលើយពីឧបករណ៏រាវរក
Googleអោយដឹងថា៖ថ្ងៃមួយក្នុងអាកាសធាតុត្រជាក់់ នាដើមសតវត្សទី២០
នៅឯកីឡាដ្ឋានNew York`s Polo Grounds ,អ្នកលក់់(នំប៉័ង)hotdog
គឺលោកHarry Stevens ចាប់់ផ្ដើមលក់់Hotdogs ដល់់ទស្សនិកជននៃ
ការប្រកួតកីឡាBaseball,ដើម្បីផ្ដល់់កំលាំងកំហែងពួកគេ
ក្នុងពេលទស្សនា។គេបានដឹងថា ,អ្នកគូររូបកំប្លែងT.A Dorganបានកត់់
ត្រាព្រឹត្តិការណ៏នោះ ដោយបានគូររូបសាច់់ក្រកHotdogជាសត្វឆ្កែហៅថាdachshundsហើយ
អោយហៅវាថា hotdogsព្រោះលោកមិនដឹងពាក្យFrankfurterប្រកបយ៉ាងម៉េច?

គ្រាន់់តែប៉ុណ្ណឹងទេ?…នៅតែមិនដឹងថាពាក្យhotdogយ៉ាងម៉េចបានជា
គេហៅអញ្ចឹង? ម៉េចក៏មានប្រើឆ្កែ ធ្វើអី? បើគ្រាន់់តែជាសាច់់ក្រក?មានអ្នកខ្លះ
សង្ស័យលេងៗថា គេដាក់់សាច់់ឆ្កែក្នុងសាច់់ក្រកទេដឹង? បានជាហៅវាថាhotdog?
មិនអញ្ចឹងទេ…នៅលើលោកយើងបច្ចុប្បន្ននេះគ្មានជនជាតិបារំាងណា
ញុំាសាច់់ឆ្កែ ដូចជនជាតិចិន យួន កូរ៉េ ខ្មែរ…ទេ.គេមិនមែនខ្ពើមទេ តាមមើល? ប្រហែលជាដោយសារការស្រលាញ់់សត្វពិសេសនេះដែលរស់់នៅស្និទ្ធស្នាល
ជាមួយគេ..គេមិនដាច់់ចិត្តទៅស៊ីសាច់់មិត្តសំលាញ់់គ្នាឯងទេ…!
រឿងមួយទៀតក៏មកពីទំលាប់់ដែរព្រោះកាលណាមិនទំលាប់់
ក៏មិនអាចធ្វើទៅកើតដែរ ដូចជាសាច់់ក្រពើសាច់់ក្របី ..ជាដើមពួកគេ
មិនចំណូល ឫ មិនធ្លាប់់។តែទោះជាយ៉ាងណារឿងអស់់នេះ  
វាមិនចាញ់់ទាល់់ទេ! ក្នុងសម័យប៉ុលពត,ជនជាតិកំសត់់ខ្មែរយើងញុំាសាច់់សត្វអី តាមដែលខ្លួនប្រទះរកបាន…ព្រោះអត់់ឃ្លានពេកទៅហើយ!!!

តាមការរកហេតុមួយទៀតថាមកពីយ៉ាងម៉េចបានជាគេហៅhotdog
សាច់់ក្រកពិសេសហ្នឹង?ពាក្យ Dachshundsជាពាក្យអាល្លឺម៉ង់់
ដែលគេស្កាល់់ផងដែរថាWIENER dogរឺ sausage dogប្រែថាសាច់់ក្រកឆ្កែ។
ប៉ុន្តែពាក្យ WIENER ជាពាក្យអាល្លឺម៉ង
ប្រើសំរាប់់ពាក្យVienna ដែលជារដ្ឋធានីនៃប្រទេសAustria..ហើយ
Viennaចេញមកពីពាក្យ Venusមានទំនាក់់ទំនងជាមួយរូបចំលាក់់មួយ
នៅក្នុងក្រុងViennaដែលគ្មានអ្វីក្របដណ្ដប់់..ដែលនេះតំណាងសុទ្ធតែ
ភាពស្រើបស្រាល…អញ្ចឹង វាទាក់់ទងនឹងរឿងផ្លូវភេទ..ហើយគេដឹងថា
ពាក្យWIENERជាពាក្យគ្រាមភាសាសំដៅលឹង្គបុរសដែលមានរាងរូវដូច
ប្រដាប់់បន្តពូជមែន!!!តាមវិជ្ជានៃដើមកំណើតភាសា(Etymology)គេដឹងថា
ពាក្យViennaជាពាក្យមានដើមកំណើតមកពីភាសារ៉ូម៉ាំង មានន័យថា
ទឹកសឬទឹកទន្លេ ហើយរាងរូវភូមិសាស្រ្តដូចជាលឹង្គ។

នោះចំអ្វីដេលខ្ញុំគិតឃើញចឹង… ដូចដែលសរសេរពីដើមទំព័រមក។
ប៉ុន្តែខ្ញុំបានគិតខុសពីដំណើរទំនងនេះបន្តិច ដោយគ្រាន់់តែគិតថា
ពាក្យHotdog = Hot +dog មានន័យថាក្ដៅឆ្កែ ឫ ឆ្កែក្ដៅ ដែលនេះ
ចង់់បង្ហាញថាគេញុំាវាតែពេលវាទើបអាំងឆ្អិនក្ដៅៗ?មិនមែនទេ។
តាមពិត ពាក្យHotមានន័យរួចស្រេចទៅហើយ ដល់់កំដៅ ហើយឆ្កែកាលណាក្ដៅ មកពីវាឡើងតង់់ស្យុង…អញ្ចឹងប្រដាប់់របស់់គេក៏ទៅជារឹង
ហើយមានរាងង អញ្ចឹងដែរ..មិនថាអញ្ចឹង?ពាក្យអង់់គ្លេសមួយថា
Hot girls ,នេះស្រួលគិតឃើញថា ស្រីដែលធ្វើអោយបុរសក្ដៅខ្លួនឬ
ស្រីដែលក្ដៅខ្លួន ដោយតង់់ស្យុងរបស់់ខ្លួនឯង។ តែន័យនោះគេនិយាយបញ្ឆិតបញ្ឆៀង។

តាមការឆ្ងល់់ពីពាក្យខ្លះៗកន្លងមករបស់់ខ្ញុំ នំាអោយខ្ញុំសង្កេតឃើញថា
ការបង្កើតពាក្យថ្មី តំាងពីសម័យដើមមក មានយ៉ាងដូចនេះ ៖

_ គេបង្កើតពាក្យ ដោយការប្រៀបធៀប រឺ ប្រដូច
ឧ. Flying saucer ចានហោះ ខ្មែរ ថា ថាសហោះ ព្រោះយានយន្ត
ពីក្រៅភពផែនដី មានរាងអញ្ចឹង។ ដូចពាក្យមួយទៀត អំពីពណ៌ ទឹកក្រូច
..មកពី ក្រូច មានពណ៌ អញ្ចឹង តែក៏មិនមែនមានតែក្រូចទេដែលមាន
ពណ៌អញ្ចឹង មានការ៉ុត ល្ពៅ…ដែលពណ៌ដូចក្រូចដែរ តែដោយសារ
ក្រូចទំនងជាង គេស្កាល់់ជាង អញ្ចឹងគេក៏យកវាទៅ។ឧ.មួយទៀត
ក្នុងភាសាខ្មែរ៖ឆ្លងទន្លេ,មកពីការសម្រាលកូនចេញមក វាពិបាក ពេក
អស់់កំលាំងពេក ទើបបានជាប្រៀបធៀបវាទៅនឹងការឆ្លងទន្លេ …
គឺការហែលឆ្លងទន្លេ,មិនមែនចែវទូក ឫជិះទូកឆ្លងទន្លេទេ!

_គេបង្កើតពាក្យ ដោយសារអ្នកណាម្នាក់់ជាអ្នករកឃើញឫប្រឌិតអ្វីមួយថ្មី
ដូចជា condom មកពីលោកវេជ្ជបណ្ឌិតcondomជនជាតិអង់់គ្លេស ក្នុង
ដើមសតវត្សទៅ១៨ជាអ្នករកឃើញស្រោមអនាម័យហ្នឹង។ ឧ.មួយទៀត
លោកPoubelle(Eugène) ជាអ្នកបង្កើតអ្វីដែលគេហៅសព្វថ្ងៃនេះថា ធុងសំរាម។

_គេបង្កើតពាក្យថ្មី ដោយការប្រើរង្វាស់់នៃខ្នាតប្រើសប្រាស់់ណាមួយ
អ្នកប្រាជ្ញណាម្នាក់់រកឃើញ ដូចជា លោក Newton ,newton(N)
ជាខ្នាតរង្វាស់់កំលាំង។លោក Pascal,pascal(Ps)ជារង្វាស់់ខ្នាត់់សំពាធ។

_គេបង្កើតពាក្យដោយការប្រដូច ឧ. Eggplantព្រោះត្រប់់ហ្នឹងវាដូចជា
ស៊ុត មានសំបករលោងភ្លឺស្អាតជាពិសេស ត្រប់់ពណ៌ស។ឧ.ក្នុងភាសាខ្មែរ៖
ត្រប់់ក្ដគោ គឺត្រប់់រាងដូចក្ដគោ។ ឧ.មួយទៀត៖mouse កូនកណ្ដុររបស់់
computerព្រោះរាងរូវវាដូចជាកូនកណ្ដុរមែន!!!។

_ គេនិយាយបញ្ឆិតបញ្ឆៀង ដូចជាHotdogនេះ។ចំារកឧ.មួយពីរទៀតមើល៎!
នឹកឃើញមួយសិន,ឧ. ក្រូចឆ្មារ,ប្រដាប់់បន្តពូជរបស់់ឆ្មាវាតូចល្អិត ។
_គេបង្កើតពាក្យថ្មី ដោយបូកពាក្យពីរបញ្ចូលគ្នា តែយកមួយអក្សរកាត់់ឫខ្លី
មួយទៀតទំាងមូល ឫកាត់់ខ្លីដែរដូចជា Blog–« Web log  ,
Email –« Electronnic mail  ដែលភាសាបារំាងថា
Courriel—« Courrier electronique.

_គេបង្កើតពាក្យថ្មី ដោយនំាគ្នាយកឈ្មោះក្រុមហ៊ុនមួយដែល
ផលិតវត្ថុណាមួយដូចជា Bic( ប៊ិច) ដេលខ្មែរហៅម្យ៉ាងទៀតថា
ស្លាបប៉ាកា។សព្វថ្ងៃ គេច្រើននិយមប្រើពាក្យប៊ិច ព្រោះខ្លីស្រួលប្រើជាងពាក្យ
ស្លាបប៉ាកា។Bicមិនមែនស្លាបប៉ាកា(Stylo)ទេ,គឺជាឈ្មោះ
ក្រុមហ៊ុនដែលផលិតស្លាបប៉ាកា។

_ ការប្រើពាក្យកាត់់ខ្លី ដូចជាពាក្យ ordinateurគេថាតែ ordi
ក៏បានដែរក្នុងកាលៈទេសៈខ្លះ។ordinateur portable ,
គេហៅកាត់់ខ្លីថា portable តែប៉ុណ្ណឹង។

ខាងលើ គ្រាន់់តែជាមតិ និងការស្រាវជ្រាវខ្លះៗរបស់់ខ្ញុំតែប៉ុណ្ណោះ។