Category Archives: ព័ត៌មាន

A lettter sent to Khmer RFA

imageletter1letter2letter3letter4letter5iletter6imageimageimageimageimage

Advertisements

ល្បិចប្រល័យពូជសាសន៍ខ្មែររបស់់យួន


យើងសាកសួរខ្លួនឯងទៅមើលថាតើខ្មែរក្រហមគឺជានរណា?
នរណាបង្កើតខ្មែរក្រហម?ដើម្បីអ្វី?
ប្រទេសខ្មែរយើងរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ប្រជារាស្រ្តខ្មែររាប់លាននាក់
ត្រូវបានបាត់បងជីវិត មិនមែនដោសារខ្មែរយើងខ្សោយ មិនមែនដោយ
សារខ្មែរយើងកំសាកចំពោះមុខសត្រូវនោះទេ គឺមកពីមេដឹកនំាខ្មែរយើង
ជាពិសេសគឺស្ដេចស៊ី ហនុ ល្ងង់ខ្លៅចាញ់កលល្បិចយួនគ្រប់ច្រកល្ហក
ទើបនំាអោយមានការបែកបាក់សាមគ្គីគ្នារហូតមកទាល់សព្វថ្ងៃនេះ ដែល
ប្រទេសខ្មែរយើងស្ថិតនៅក្រោមការត្រួតត្រារបស់យួនជាងបីទសវត្សហើយ។
យួនលេងល្ខោនបានល្អណាស់។ខ្មែរសឹងទំាងអស់រួមជាមួយប្រទេសនានាក្នុងពិភពលោក
នំាគ្នាជឿថាខ្មែរសម្លាប់ខ្មែររាប់លាននាក់។តើដឹងទេថាខ្មែរដែលបានសម្លាប់
ខ្មែររាប់លាននាក់នោះគឺជានរណា? ខ្មែរទំាងគួរនំាគ្នាតាមដានរកការពិត
នៃប្រវត្តិសស្រ្តនេះអោយឃើញ ហើយពេលដែលរកឃើញការពិតហើយ នឹងភ្ញាក់ខ្លួនយ៉ាងឈឺ
ចាប់ពោរពេញដោយកំហឹងដោយមិននឹកស្មានថាខ្មែរល្ងង់ដល់ថ្នាក់ហ្នឹង៖
យួនបំផ្លិចបំផ្លាញប្រទេសខ្លួនយ៉ាងខ្ទេចខ្ទី និងសម្លាប់ប្រជាជនខ្មែរ
អស់រាប់លាននាក់ ហើយបែរទៅជាអរគុណយួនដែលធ្វើជាចូលមករំដោះប្រទេសខ្មែរ
ពីរបបខ្មែរក្រហមដែលជារបបវាបានបង្កើតឡើងដើម្បីបំផ្លាញប្រទេសខ្មែរ
និងសម្លាប់ប្រជាជនខ្មែររាប់លាននាក់ក្នុងបំណងចូលមកលេបប្រទេសខ្មែរ
នៅថ្ងៃ៧មករា១៩៧៩នោះឯង។

អត្ថបទទាក់ទង៖នរណាជាអង្គការ?នៅអាស័យដ្ឋានខាងក្រោមនេះ
https://sambatt.wordpress.com/2013/01/19/

របៀបនេះឬដែលហ៊ុន សែនចែកជំនួយអន្តរជាតិដល់ប្រជារាស្រ្ត?

international aids
480380_110797889083490_904868539_n

គម្រោងបង្ហោះមនុស្សទៅកាន់ភពអង្គារក្នុងឆ្នាំ២០២២

ក្រុមបេសកម្ម Mars Oneរបស់ប្រទេសហូឡង់ដែលមិនរកប្រាក់ចំណេញ,
បានប្រកូកប្រកាស់រកអ្នកស្ម័គ្រចិត្តអោយដាក់ពាក្យជាបេក្ខជនដើម្បីធ្វើដំណើរ
ទៅភពអង្គារក្នុងឆ្នំា២០២២ដោយគ្មានវិលត្រលប់មកផែនដីវិញ តែគេអាចមើល
ឃើញការផ្សាយតាមកញ្ចក់ទូរទស្សន៍បាន។អ្នកទទួលបន្ទុកនៃក្រុមបេសកម្ម
Mars Oneបានពន្យល់ប្រាប់ថាការបង្ហោះមនុស្សទៅកាន់ភពក្រហម(ភពអង្គារ)
ដោយគ្មានវិលត្រលប់មកផែនដីវិញនឹងកាត់បន្ថយការចំណាយប្រាក់យ៉ាងក្រាស់
ក្រែលសំរាប់បេសកម្មលើកដំបូងបង្អស់។ការបង្ហោះមនុស្សទៅកាន់ភពអង្គារដោយ
គ្មានវិលត្រលប់នេះនឹងតម្រូវចំណាយប្រាក់ប្រមាណប្រាំមួយពាន់លានដុល្លារ។
អ្នកណាក៏អាចដាក់ពាក្យជាបេក្ខជនបានដែរ។លក្ខខ័ណ្ឌតែមួយសំរាប់បេក្ខជនគឺ
ត្រូវតែមានអាយុ១៨ឆ្នាំឡើងហើយចេះនិយាយភាសាអង់គ្លេសបានគ្រប់គ្រាន់។
ក្រុមអ្នកស្ម័គ្រចិត្តទំាងបួននៃបេសកម្មដំបូងបង្អស់នឹងទៅដល់លើភពអង្គារក្នុងឆ្នំា
២០២៣បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រាំពីរខែមក។
លោកBas Lansdorp ដែលជាអ្នកបង្កើតក្រុមបេសកម្មMars Oneបានពន្យល់
ប្រាប់ថានឹងមានការថតផ្សាយតាមទូរទស្សន៍លើផែនដី កាលណាពួកគេទៅដល់
លើភពអង្គារហើយប្រឹងប្រែងធ្វើនិគមកិច្ច។លោកបានមានប្រសាសន៍ថាក្រុម
បេសកម្មMars Oneរហូតមកដល់ពេលនេះបានទទួលសារអេឡិចត្រូនិចចំនួន
១០​០០០ច្បាប់ហើយដែលមានប្រភពមកពីប្រទេសនានាលើពិភពលោកជាង
១០០ប្រទេស។ក្រុមបេសកម្មMars Oneត្រូវការអ្នកស្ម័គ្រចិត្តទំាងអស់ចំនួន២៤
នាក់ឬគិតជាក្រុមគឺ៦ក្រុមដែលមួយក្រុមៗមានគ្នា៤នាក់ហើយនឹងត្រូវធ្វើដំណើរ
បន្តបន្ទាប់គ្នារវាងរយៈពេល២ឆ្នាំទៅកាន់ភពអង្គារចាប់ផ្ដើមក្នុងឆ្នំា២០២២។
ប្រភពព័ត៌មាន៖

http://mediatv.divertissement.sympatico.ca/television/mars-one

ជនជាតិខ្មែរដូចគ្នា ម្ដេចមិនឈឺចាប់់់?

សេចក្ដីត្រូវការចាំបាច់់មួយចំនួនរបស់់មនុស្សលោកដើម្បីបានរស់សមរម្យ
ក្នុងជីវិតប្រចំាថ្ងៃគឺ៖
១.ការងារឬមុខរបរ
២.ទឹកស្អាតសំរាប់ប្រើប្រាស់
៣.ម្ហូបអាហារ នំចំណី
៤.ផ្ទះ
៥.សំលៀកបំពាក់


Yuon owners of Cambodian lands
(ចុចលើរូបវារីកធំទើបអានបាន)

maison sihanoukville démolie

femme perdu sa maison
maisons tout détruites
រូបខាងលើ៖ផ្ទះរបស់ប្រជាជនខ្មែរចំនួន៤៩គ្រួសារត្រូវចោរយួនវាយកំទេចហើយប្លន់យកដី
តាមរបៀបដីសម្បទានរដ្ឋាភិបាលcppអាយ៉ង(ខែមិនាឆ្នំា២០១៣)។
trickyuontakekhmerlands

អត្ថបទ ទឹកភ្នែកគេទឹកភ្នែកយើង(ជាភាសាបារាំង)៖
https://sambatt.wordpress.com/2011/05/09/
អត្ថបទ ជាតិនិយមជាអ្វី?៖
https://sambatt.wordpress.com/2010/12/29/
អត្ថបទ ការងារ៖
https://sambatt.wordpress.com/2011/09/04/
អត្ថបទ កងទ័ពខ្មែរពិតជាស្នេហាជាតិមែនឬ?៖
https://sambatt.wordpress.com/2012/04/04/2368/

រូបភាព

លុយជំនួយមកច្រើនណាស់់,ឯណាការអភិវឌ្ឍន៍និងប្រជាធិបតេយ្យ?

ជនរួមជាតិសប្បាយចិត្តទេ?(ចំលងពីsam sammethនៅKC)


ខែ្មរ សុវណ្ណភូមិ Yesterday សប្បាយចិត្តទេជនរួមជាតិ ? ……….. ផ្ទៃក្រឡាសមុទ្រខ្មែរនៅសល់ជាផ្លូវការបន្ទាប់ពីបង្គោលព្រំដែនលខ៣១៤ត្រូវបានទទួលស្គាល់និងសម្ភោធជាផ្លូវការថ្ងៃនេះព្រោះបង្គោលព្រំដែននេះ
វាមិនត្រឹមតែជាបង្គោលកំណត់ព្រំដែនគោកទេ តែវាក៏ជាបង្គោលមូលដ្ឋាន
សំរាប់កំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រដែរ។ ។ ពិតឬមិនពិត?គ្មានអ្វីដែលថា
មិនពិតនោះទេ។ មានដែលលឺរដ្ឋាភិបាលហ៊ុន សែន និយាយពីសមុទ្រត្រួត
ស៊ីគ្នាជាមួយសៀមទេ? ដោយសាររឿងនេះហើយបានជាខ្មែរមិនអាចរុករកប្រេង
នៅក្នុងសមុទ្រខ្លូននៅប្លុកខ្លះបានដោយសៀមជំទាស់ថាជាសមុទ្ររបស់វាដែរ តាមសន្ធិសញ្ញាសៀមយួនឆ្នាំ១៩៩៧។ ចំពោះជាមួយយួន គឺយើងដឹងហើយកោះត្រល
់ជារបស់យួនពិតហើយៗបើតាមសភាពជាក់ស្តែងគឺសមុទ្រយួនពេលនេះនៅ
ក្បែឆ្នេរខេត្តកំពតដែលខ្មែរកាត់ឲ្យយួនតាមសន្ធិសញ្ញាដែនទឹកប្រវត្តិសាស្រ្តឆ្នាំ
១៩៨២ដែលរបបហ៊ុន សែនចុះហត្ថលេខា។ សួរថាយកបានមកវិញទេ? ចម្លើយគឺពិតជាបានមិនថាមេដឹកនាំណាក៏អាចធ្វើបានដែរបើគេស្រឡាញ់ជាតិដោយ៖
១)ប្រកាសលុបចោលសន្ធិសញ្ញា១៩៨២ខ្មែរយួនឆ្នាំអំពីដែនសមុទ្រប្រវត្តិសាស្រដែលហ៊ុន សែនបានចុះហត្ថលេខាជាមួយយួនកាលពីឆ្នាំ១៩៨២ចោល ។
២) ប្រកាសលុបចោលសន្ធិសញ្ញាយួនខ្មែរឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបន្ថែម២០០៥ ដែលជាសន្ធិសញ្ញាគូឡើងវិញនៅបន្ទាត់ព្រំដែនខ្មែរយួន ។
៣)បន្ទាប់ពីលុបចោលសន្ធិសញ្ញាទំាងអស់នេះហើយគឺយើងអាចកោះហៅសមាជិក
នៃម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកចូលរួមដោះស្រាយ ដោយផ្អែក
លើផែនទីខ្មែរទុកនៅយូអិន(UN)ឆ្នាំ១៩៦៥ ដែលយួនបានទទួលស្គាល់ ពោលគឺផែនទីបារាំង។ ធ្វើបែបនេះរឿងនឹងដោះស្រាយបាន ហើយមិនមានសង្រ្គាម និងបានដីនិងផ្ទៃសមុទ្រ
ដែលបាត់មកវិញដោយសន្តិវិធី។បញ្ជាក់៖សូមចែកចាយបន្តឲ្យបានទូលំលាយ
បើស្រឡាញ់ជាតិ។
………………… Khmer maritime areas left after the border
marker 314 officially recognized and inaugurated by Hun Xen and
Nguyen Tan Dung. NOTE: Please share to others if you love our Cambodia.