Category Archives: ប្រាសាទបុរាណខ្មែរ

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១៩)

ប៉ុន្តែ ទោះបីយ៉ាងណាក៏គួរអោយយើងយកអាថ៌កំបំាងនេះមកពិចារណា
ខ្លះៗដែរអំពីមរណាភាពដែលប្រៀបដូចទៅនឹងព្រះអាទិត្យអស្តង្គត។តើមានអ្វីទៅ
ដែលនំាអោយបុរព្វបុរសខ្មែរយើងប្ដូរចិត្តគំនិតឬទំនៀមទំលាប់់ដូចនេះ
ទៅវិញ?ឬមានអ្វីមួយពិសេសក្នុងជំនឿរបស់់បុព្វបុរសខ្មែរជំនាន់់នោះ?
តាមធម្មតា ទិសខាងកើត ទោះបីជាតំណាងអោយសេចក្ដីចំរុងចំរើន
អញ្ចឹងមែនហើយក៏ដោយ ប៉ុន្តែគេក៏អាចគិតដូចនេះដែរថា៖ទិសខាងកើត
តំណាងនូវកំណើត ឯទិសខាងលិចតំណាងសេចក្ដីស្លាប់់។គ្រប់់សព្វសត្វ
ទំាងអស់់លើលោកចាប់់កំណើតមកនេះគឺមានទុក្ខព្រោះកំណើតគឺជាជីវិត
ហើយជីវិតគឺជាទុក្ខ ។ចំណែកសេចក្ដីស្លាប់់មិនមែនជាជីវិតលើលោកនេះ
ទៀតឡើយ។ដូច្នេះសេចក្ដីស្លាប់់សំលាប់់ទុក្ខបាត់់ទៅ បង្កើតបានជាការធូរស្បើយមួយ
ឬការធូរស្រាលមួយ…ហើយម្យ៉ាងទៀតគេជឿថាជីវិតមិនមែនចប់់ក្នុងសេចក្ដី
ស្លាប់់ទេព្រោះត្រូវមានអ្វីមួយក្រោយសេចក្ដីស្លាប់់ ។ដូចនេះហើយទើបនំាអោយ​
សេចក្ដីស្លាប់់មានអ្វីម្យ៉ាងពិសេសជាងកំណើតពីព្រោះសេចក្ដីសង្ឃឹម,រឿងសំងាត់់
ឬសុបិនចាកចេញទៅជាមួយសេចក្ដីស្លាប់់ដែរ។ហេតុនេះ ការបែរមុខទៅ
ទិសខាងលិចដូចជាបែរមុខទៅរកអនាគត ឬទៅរកសេចក្ដីសង្ឃឹមមួយ
ដែលនៅលាក់់ពីក្រោយសេចក្ដីស្លាប់់។ទស្សនវិជ្ជាក្រិកក៏យកសេចក្ដីស្លាប់់
ជាទីដៅដែរ ដោយគេនិយាយយ៉ាងនេះថាPhilosopher,c’est se préparer
à mourir ប្រែថាទស្សនវិជ្ជា គឺត្រៀមខ្លួន(រៀបចំ)ស្លាប់់។ព្រះពុទ្ធសាសនា ក៏មានទីដៅ
ដូច្នោះដែរ គឺសេចក្ដីស្លាប់់(មិនកើតទៀត) ដែលជាទីរំលត់់ទុក្ខ ។នៅក្រោយ
សេចក្ដីស្លាប់់មានសេចក្ដីសង្ឃឹម មានសុបិនរបស់់យើង។ព្រះពុទ្ធ ព្រះអង្គទ្រង់់
បានព្យាយាមតស៊ូស្វែងរកទីរំលត់់ទុក្ខទាល់់តែបានសំរេចគឺបរិនិពាន្តដែលជា
បរមសុខដ៏កំពូល គឺជាត្រើយដ៏សុខសាន្តចុងក្រោយនៃជីវិតដែលជាទីប្រាថ្នា
នៃមនុស្សលោកគ្រប់់គ្នា។ទីដៅនៃជីវិត គឺការរំលត់់ទុក្ខ មានន័យថាសេចក្ដីសុខ។
ប៉ុន្តែជីវិតត្រូវការតស៊ូ ត្រូវការតំរង់់ទិសដៅទៅកាន់់ទីនោះ ទោះជាមនុស្សលោក
កាន់់សាសនាឬជំនឿផ្សេងៗគ្នាក៏ដោយ ក៏មានទីដៅដូចគ្នាគឺសេចក្ដីសុខសាន្ត
ដែលក្នុងព្រះពុទ្ធសាសនាថានិពាន្ត ឯព្រះគ្រឹស្ទសាសនាថាឋានសួគ៌។

មានចំងល់់ខ្លះអំពីថាតើនរណាជាអ្នកសាងប្រាសាទអង្គរវត្ត? បើតាមរឿងព្រេង
ខ្មែរមួយថាព្រះពិស្ណុការជាអ្នកកសាងអង្គរវត្ត បានន័យថាអង្គរវត្តមិនបានត្រូវ
កសាងដោយបុព្វបុរសខ្មែរយើងទេ។ប្រជារាស្រ្តខ្មែរខ្លះនៅតែមានជំនឿថា
ព្រះពិស្ណុការជាអ្នកសាងអង្គរវត្ត ព្រោះអង្គរវត្តជាប្រាសាទមួយអស្ចារ្យណាស់់
ដែលពិបាកនឹងជឿថាជាស្នាដៃរបស់់មនុស្សលោក​។តើភាពអស្ចារ្យនោះគឺអ្វីទៅ?
ភាពអស្ចារ្យនោះគឺទំហំមាឌដ៏ធំស្កឹមស្កៃនៃប្រាសាទអង្គរវត្តទំាងមូលដែលធ្វើ
ឡើងដោយផ្ទាំងថ្មធំៗជាច្រើនរាប់់មិនអស់់ ហើយនិងសម្ផស្សនៃក្បាច់់រចនាយ៉ាង
ល្អប្រណិតឥតប្រៀបផ្ទឹមបាន។
ឃើញថ្មច្រើនសន្ធឹកដូច្នេះ ខ្ញុំនឹកឆ្ងល់់ណាស់់៖មិនដឹងខ្មែរយើងជញ្ជូនពីណាមក
ដើម្បីសាងសង់់ប្រាសាទទំាងឡាយនៅទីក្រុងអង្គរ។តាមអ្នកបុរាណវិទ្យាថាថ្មដែល
បុព្វបុរសខ្មែរយកមកសង់់ប្រាសាទអង្គរវត្តក្ដី បាយ័នក្ដី សុទ្ធសឹងជញ្ជូនមកពី
ភ្នំគូលេនដែលស្ថិតនៅឆ្ងាយពីអង្គរប្រហែលជា៤៥គីឡូម៉ែត្រឯណោះ។ដូច្នេះ ខ្ញុំ
ឆ្ងលលទៀតហើយថាតើបុព្វបុរសខ្មែរយើងដឹកជញ្ជូនថ្មរាប់់មិនអស់់នេះពីនោះមក
ដោយមធ្យោបាយណា?តាមការគិតរបស់់មនុស្សទូទៅគឺប្រាកដជាដោយប្រើសត្វ
ដំរីឬសត្វគោក្របីជាជំនួយដើម្បីអូសទាញក្នុងការដឹកជញ្ជូនថ្មទំាងនោះហើយ។

ចំណែកប្រវត្តិសាស្រ្តខ្មែរវិញប្រាប់់ថាគឺបុព្វបុរសខ្មែរយើងទេជាអ្នកសាងសង់់
ប្រាសាទអង្គរវត្ត ក្នុងចន្លោះឆ្នំា១១១៣-១១៥០ ក្រោមរជ្ជកាលនៃព្រះបាទសុរ្យវរ័្មនទី២
គឺមានន័យថាប្រាសាទអង្គរវត្តជាស្នាព្រះហស្ថរបស់់ព្រះអង្គ។ការសាងសង់់់ប្រាសាទ
អង្គរវត្តទំាងមូលត្រូវការប្រើមនុស្សប្រមាណជាបីម៉ឺននាក់់និងរយៈពេលសាមសិបឆ្នំា។
នេះបង្ហាញអោយឃើញថាប្រាសាទអង្គរវត្តមានទំហំធំក្រៃលែង។គឺអង្គរវត្តហើយ
ដែលជាប្រាសាទធំជាងគេបង្អស់់លើពិភពលោក។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២៦)

ចំណែកជញ្ជាំងភាគខាងក្នុងវិញ ពោរពេញទៅដោយរូបចំលាក់់លិបទំាងអស់់។
តាមបណ្ដោយជញ្ជាំងថែវជាន់់ទី២ គេឃើញសុទ្ធតែរូបអប្សរាដែលមានចំនួនជាង
១៥០០រូប។រូបសម្ផស្សនៃទេពអប្សរទាំងនេះ ញុំាងទស្សនិកជនឲ្យស្រមើស្រមៃ
ដល់់ស្ថានសួគ៌។រូបអប្សរនីមួយៗមានទំរង់់ មុខមាត់់​កាយវិកា និងរបៀបតែងកាយ
ខុសគ្នាទាំងអស់់។ពុំមានរូបណាមួយដូចគ្នាឡើយ។អប្សរាភាគច្រើនកាន់់ផ្កានៅនឹង
ដៃដោយមានទឹកមុខញញឹមស្រស់់ហើយហាក់់ដូចជាកំពុងសំដែងសិល្បៈ។រូបអប្សរា
ទាំងអស់់ស្លៀកសំពត់់ដូចៗគ្នា ហើយជើងពាក់់កងទាំងសងខាងតែពុំមានពាក់់ស្បែក
ជើងទេ(កងពីរជើងម្ខាង)។រីឯដៃក៏ពាក់់កងដៃដែរ។ចំណែកក្បាលពាក់់មកុដធំខ្ពស់​
ដោយមានមានចុងស្រួចបីដែលលំអដោយក្បាច់់រចនាដ៏ល្អវិចិត្រ។នៅឯ កមានពាក់់
ខ្សែកធំដោយបន្តោងជាច្រើនគ្របលើដើមទ្រូង។ត្រចៀកទាំងសងខាងពាក់់ក្រវិលធំ
វែង ទំលាក់់សឹងមកដល់់ស្មា។ទស្សនិកជនទាំងឡាយកាលបើបានឃើញរូបអប្សរា
ច្រើនពាសពេញជញ្ជាំងដូច្នេះ នឹងចាប់់អារម្មណ៍ ហើយទៅឈរជិតដើម្បីគន់់មើល
រូបចំលាក់់ដែលមានភាពរស់់រវើកប្រកបដោយលក្ខណៈទាក់់ទាញចិត្តក្រៃលែងបំផុត។
ហេតុដូច្នេះហើយបានជារូបចំលាក់់អប្សរាជាច្រើនមានភាពរលោងភ្លឺដោយសារដៃ
ស្ទាបរបស់់ទស្សនិកជន។ទេពអប្សរទាំងនេះបានប្រសូត្រចេញមកពីការកូរមហា
សមុទ្រទឹកដោះ។
នៅជាន់់ទីពីរ យើងអាចដើរជុំវិញកំពូលប្រាសាទទាំងប្រាំដែលស្ថិតនៅលើជាន់់ទីបី
ដើម្បីគន់់មើលវិសាលភាពនៃប្រាសាទអង្គរវត្តនិងផ្ទាំងថ្មធំៗដែលរៀបបន្តុកលើគ្នា
ដោយការឆ្លាក់់រចនាឲ្យកើតទៅជាប្រាសាទដ៏ធំស្កឹមស្កៃ ហើយល្អប្រណិតឥត
ប្រៀបផ្ទឹមបាន។ពេលយើងឃើញភាពអស្ចារ្យដូច្នេះ យើងមានសេចក្ដីស្ញប់់ស្ញែង
ជាពន់់ពេកដល់់បុព្វបុរសខ្មែរយើងដែលមានទេពកោសល្យខ្ពស់់ក្នុងការស្ថាបនា
ប្រាសាទថ្ម។យើងគង់់នឹងឆ្ងល់់ថាតើបុព្វបុរសខ្មែរយើងធ្វើដូចម្ដេចទៅដើម្បីលើកថ្ម
ធំៗទៅបន្តុកគ្នាពីក្រោមរហូតដល់់កំពូលប្រាសាទដ៏ខ្ពស់់សន្លឹមដូច្នេះបាន?

ជណ្ដើរឡើងទៅជាន់់ទីបីចោតខ្លាំងណាស់់ហើយខ្ពស់់ជាងគេ ប៉ុន្តែមានកំាជណ្ដើរ
សឹករិចរិលហើយបាក់់បែកត្រង់់នេះត្រង់់នោះដូចជណ្ដើរឡើងនៅជាន់់ដទៃទៀត
ដែរ។រាល់់ពេលឡើងជណ្ដើរចោតដូច្នេះ យើងត្រូវប្រយ័ត្នជានិច្ច គឺកុំឡើងលឿន
ពេកហើយត្រូវប្រើដៃទាំងពីរកាន់់ឬតោងកាំជណ្ដើរដែលនៅខាងមុខស្ថិតស្មើនឹង
ដើមទ្រូងដើម្បីទប់់ខ្លួនកុំឲ្យដួល។ពេលយើងឡើងមកដល់់ជាន់់ទីបី បើយើងសំលឹង
ចុះមកក្រោម នោះយើងនឹងមានអារម្មណ៍ស្រៀវស្ញើបដោយមកពីយើងស្ថិតត្រង់់
កន្លែងចោតហើយខ្ពស់់។ប៉ុន្តែបើយើងក្រឡេកមើលទេសភាពនៅខាងក្រៅនោះ
យើងនឹងឃើញព្រៃព្រឹក្សាបៃតងស្រស់់ លាតសន្ធឹងវែងឆ្ងាយដាច់់កន្ទុយភ្នែកទៅ
គ្រប់់ទិសទាំងបួន។ពេលនោះយើងនឹងមានអារម្មណ៍រីករាយរំភើបម្ដងទៀតដោយបាន
មកសណ្ឋិតនៅលើប្រាសាទដ៏ល្អចំលែកអស្ចារ្យបំផុតមួយក្នុងលោក។នៅជាន់់ទីបីនេះ
បរិយាកាសហាក់់ដូចជាស្រឡះ ហើយស្អប់់ស្ងាត់់ជានិច្ច សូម្បីសំលេងសត្វស្លាបយំ
ក៏គ្មានផង។ម្យ៉ាងទៀត ចំពោះអាកាសធាតុវិញក៏ត្រជាក់់ត្រជុំជានិច្ចដែរ ទោះបី
ក្នុងរដូវក្ដៅក៏ដោយ។បរិយាកាសល្អចំលែកបែបនេះ ញុំាងឲ្យយើងនឹកភ្នកថាប្រាសាទ
អង្គរវត្តប្រៀបដូចជាស្ថានមួយដាច់់ដោយឡែកពីស្ថានមនុស្សលោក។

ពេលល្ងាច ថ្ងៃទន់់ទាប គងព្រៃព្រឹក្សា ទើបយើងនំាគ្នាដើរចាកចេញពីប្រាសាទអង្គរវត្ត
ដោយសេចក្ដីនឹកអាឡោះអាល័យរួចជាស្រេច ព្រោះមិនដឹងថានឹងមានថ្ងៃណានឹង
បានវិលមកទស្សនាទៀតទេ។ពេលយើងរៀបឡើងរថយន្តធ្វើដំណើរចាកចេញ យើង
ងាកគន់់ប្រាសាទអង្គរវត្តជាលើកចុងក្រោយក្រោមផ្ទៃមេឃទៀបងងឹតដែលធ្វើឲ្យ
យើងមានសេចក្ដីយន់់ចិត្តស្រណោះមាតុភូមិខ្មែរយើងដែលធ្លាប់់មានប្រវត្តិរុងរឿង។
ចាកចេញប្រាសាទអង្គរវត្ត យើងធ្វើដំណើរតំរង់់ឆ្ពោះទៅភ្នំបាខែងដើម្បីឡើងភ្នំទៅ
ទស្សនាប្រាសាទភ្នំបាខែងនិងរង់់ចំាគន់់មើលព្រះអាទិត្យនាពេលលិចបាត់់ស្រមោល
នៅជើងមេឃក្នុងចំណោមទេសចរយ៉ាងច្រើនគ្រឹកគ្រេង។

ស្អែកឡើងយើង
ទៅទស្សនាប្រាសាទផ្សេងៗទៀតដូចជាប្រាសាទនាគព័ន្ធ
ប្រាសាទព្រះខ័នប្រាសាទបន្ទាយក្ដី៘ដោយត្រួសៗរួច
ទៅងូតទឹកនៅបារាយណ៍ហើយញុំាអាហារថ្ងៃត្រង់។
បន្ទាប់មកទីបញ្ចប់យើងចេញដំណើរទៅទស្សនាប្រាសាទ
បន្ទាយស្រី។

—————————————————————-
ខ្ញុំសូមបញ្ចប់ត្រឹមនេះ។សូមអរគុណប្រិយមិត្តអ្នកអាន
ទាំងអស់។ការដើរទស្សនាប្រាសាទបុរាណខ្មែរនានានៅ
អង្គរដោយប្រើរយៈពេលតែមួយថ្ងៃមិនគ្រប់គ្រាន់ទេ។
ប្រហែលជាបីថ្ងៃទើបគ្រប់គ្រាន់។
ខ្ញុំនិពន្ធកំរងអត្ថបទ”ដំណើរទស្សនាប្រាសាទបុរាណខ្មែរ
របស់ខ្ញុំនៅអង្គរ”នេះនៅចុងឆ្នាំ១៩៩៧ហើយចប់នៅដើម
ឆ្នាំ១៩៩៨ រួចយកទៅចុះផ្សាយក្នុងទស្សនាវដ្ដីខ្មែរមួយឈ្មោះ
ពុទ្ធសារពត៌មានខ្មែរ នៅខេត្តOntarioប្រទេសCanada។


 

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២៥)

ក្រោយពីបានថយចេញពីចម្ប៉ា ហើយព្រះបាទសុរ្យវរ្ម័នទី២បានលើកទ័ពទៅវាយ
យួនជាលើកចុងក្រោយបង្អស់់នៅគ.ស១១៥០ ប៉ុន្តែត្រូវដកថយមកវិញដោយគ្មាន
បានច្បំាង ព្រោះទ័ពលើកទៅចំរដូវភ្លៀងធ្លាក់់ខ្លំាង(កញ្ញា-តុលា)ហើយម្យ៉ាងទៀត
ទាហានត្រូវជំងឺរាតត្បាត និងអស់់ថាមពល។
ក្នុងរាជកាលព្រះបាទសុរ្យវរ្ម័នទី២ ទោះបីជាមានចម្បំាងញឹកញាប់់ជាមួយនឹងប្រទេស
ជិតខាងក៏ដោយ ក៏ព្រះអង្គនៅតែខិតខំបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទ
ភ្នំសណ្ដក ប្រាសាទវត្តភូ ប្រាសាទព្រះវិហារ ។ក្រៅពីនេះ ព្រះអង្គបានសាងប្រាសាទ
ព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទបន្ទាយសំរែនិងប្រាសាទអង្គរវត្តដែល
ជាស្នាដៃឯកនៃវិចិត្រសិល្បៈខ្មែរ។

ឥឡូវយើងយើងនំាគ្នាឡើងទៅជាន់់ទី២មើលម្ដង តាមច្រកចូលនៅថែវខាងលិច។
ច្រកនេះដែលជាថែវរាងសញ្ញាជើងក្អែក តភ្ជាប់់ពីថែវជាន់់ទី១ទៅជាន់់ទី២។
ពេលយើងមកដល់់កណ្ដាលថែវដែលខ្វាត់់ខ្វែងគ្នានេះ បើយើងដើរបត់់ទៅឆ្វេង
ត្រង់់ យើងនឹងជួបបន្ទប់់មួយហៅថាបន្ទប់់ខ្ទរសំលេង(សូរ)។ក្នុងបន្ទប់់នេះ បើយើង
ផ្អែកខ្នងទៅនឹងជញ្ជំាងដែលបែរមុខមកប្រឡោះចូល ហើយគក់់ទ្រូងនោះ យើងនឹង់
ឭសូរខ្ទ័រ(សូរឡង)ខ្លំាងពីជញ្ជាំង។ហេតុដែលបណ្ដាលឲ្យឮសូរខ្ទ័រដូច្នេះ បើតាមគេ
ដឹងឮតគ្នាមកថានៅខាងក្រោមបន្ទប់់មានពាងដ៏ធំមួយនៅទទេ(ប្រហោងខាងក្នុង)។
គឺពាងនោះហើយដែលដែលបណ្ដាលឲ្យឮសូរស័ព្ទឡងផ្ទប់់ទៅនឹងជញ្ជំាង។
បើយើងដើរបត់់ទៅខាងស្ដាំវិញ យើងជួបបន្ទប់់មួយដែលគេហៅថាថែវមួយពាន់់
ព្រះពុទ្ធរូប។ក្នុងបន្ទប់់នេះ មានព្រះពុទ្ធរូបជាច្រើន(ខ្លះបែកបាក់់ ខ្លះនៅទំាងមូល)
ដាក់់តំរៀបគ្នាជាជួរ។ព្រះពុទ្ធរូបបានត្រូវគេដាក់់តំកល់់ក្នុងប្រាសាទអង្គរវត្តនៅ
សម័យ(សតវត្សទី១៥)ដែលខ្មែរយើងយកអង្គរវត្តេជាវត្តព្រះពុទ្ធសាសនា។
តំាងពីសម័យកាលនោះហើយ ដែលខ្មែរយើងហៅប្រាសាទកំពូលប្រាំនេះថា
ប្រាសាទអង្គរវត្ត ដែលមានន័យថាវត្តរបស់់នគរ។
មានបណ្ណាល័យពីរ៖មួយនៅខាងឆ្វេងនិងមួយទៀតនៅខាងស្ដាំថែវសញ្ញាជើងក្អែក
គឺត្រង់់កៀនជ្រុងថែវជាន់់ទីមួយ(ភាគខាងលិច)។បើយើងធ្វើដំណើរត្រង់់ ហើយ
ឡើងទៅជាន់់ទីពីរតែម្ដង ដោយឆ្លងកាត់់ថែវជាន់់ទីមួយ នោះយើងនឹងឃើញមាន
បណ្ណាល័យពីរទៀតនៅសងច្រកដើរ កៀកបង្កើយ។ជញ្ជាំងខាងក្រៅនាំថែវជាន់់ទី
ពីរនេះ ប្រហែលជាគេរៀបចំសំរាប់់ព្រាហ្មណ៍និងមហាក្សត្រ ធ្វើសមាធិក្នុងបរិយាកាស
មួយស្ងប់់ស្ងាត់់។ម្យ៉ាងទៀតអង្គរវត្តក៏ជាកន្លែងសង្កេតមើលមេឃនិងផ្កាយផងដែរ
សំរាប់់ពួកព្រាហ្មណ៍(បព្វជិត)និងអ្នកប្រាជ្ញបណ្ឌិត។គួរដឹងផងដែរថាមានតែ
ពួកព្រាហ្មណ៍ អ្នកប្រាជ្ញ និងព្រះមហាក្សត្រប៉ុណ្ណោះដែលមានសិទ្ធិឡើងមកជាន់់
ទីពីរនិងទីបីនោះ។ម្យ៉ាងទៀតគួរដឹងដែរថាប្រាសាទអង្គរវត្តពុំមែនជាលំនៅស្ថាន
របស់់ព្រះមហាក្សត្រឬបព្វជិតឬអ្នកណាម្នាក់់ឡើយ ប៉ុន្តែជាគ្រឹះស្ថានសំរាប់់
ថ្វាយព្រះវិស្ណុ។ប្រាសាទទំាងឡាយដែលបុព្វបុរសខ្មែរយើងបានសាងទុកមក
គឺមិនមែនសំរាប់់ជាលំនៅស្ថាន(រាជវាំង)របស់់ព្រះមហាក្សត្រឡើយ។តាមពិត
ប្រាសាទបុរាណខ្មែរទាំងអស់ ទោះជាប្រាសាទលើភ្នំក្ដី ឬជាប្រាសាទលើដីរាប
ក្ដីពុំមែនសំរាប់់ជាលំនៅទេ គឺសំរាប់់៖
_ឩទ្ទិសថ្វាយព្រះអាទិទេពឬទេវៈផ្សេងៗក្នុងសាសនាព្រាហ្មណ៍ដូចជា
ព្រះឥសូរ,ព្រះនរាយណ៍(ព្រះវិស្ណុ) ជាដើម។
_ឧទ្ទិសថ្វាយព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាដូចជាអវលោកិតេស្វរៈ
(ពោធិសត្វខាងព្រះពុទ្ធសាសនាមហាយាន)។
_ឧទ្ទិសថ្វាយទេវរាជ(លិង្គព្រះឥសូរក្នុងប្រាសាទជាតំណាងព្រះរាជា)។
_ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជាមានព្រះបិតា មាតានិងវរជនខ្លះ។50229528_326498161532353_6883277445139529728_n

ដំណើរទស្សនាប្រាសាទបុរាណខ្មែរ(ភាគ២៤)

យើងបានស្គាល់់ប្រវត្តិព្រះបាទជ័យវរ្ម័នទី៧ខ្លះហើយ។ព្រះអង្គជាមហាក្សត្រខ្មែរ
មួយរូបខ្លំាងពូកែទំាងខាងសឹកនិងការគ្រប់់គ្រងនគរ។មិនតែប៉ុណ្ណោះ ព្រះអង្គជា
អ្នកកាន់់ព្រះពុទ្ធសាសនាប្រកបដោយវន័យធម៌យ៉ាងខ្ជាប់់ខ្ជួនណាស់់។ក្នុងសម័យ
មហានគរ មានព្រះមហាក្សត្រខ្មែរមួយអង្គទៀតដែលគួរអោយស្ញប់់ស្ញែងជាទី
បំផុតដែរនោះ គឺព្រះបាទសុរ្យវរ្ម័នទី២។កេរស្នាដៃដ៏ចម្បងបង្អស់់នៃស្ថាបន្យកម្ម
ខ្មែរគឺប្រាសាទអង្គរវត្ត។សមិទ្ធិនេះដែលអស្ចារ្យជាងគេហើយដែលតំណាង
កំពូលអារ្យធម៌ខ្មែរ បានត្រូវខ្មែរយើងធ្វើជានិម្មិតរូបនៃដួងព្រលឹងខ្មែរ។ហេតុនេះ
ហើយបានជាយើងដាក់់រូបប្រាសាទអង្គរវត្តនៅលើទង់់ជាតិខ្មែររបស់់យើង។
ព្រះបាទសុរ្យវរ្ម័នទី២ក៏ជាស្ដេចពូកែខាងសឹកនិងការគ្រប់់គ្រងនគរដែរ។ប៉ុន្តែ
ខុសពីព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គទ្រង់់កាន់់លីទ្ធិព្រះវិស្ណុ។ព្រះអង្គបានសាង
អង្គរវត្តសំរាប់់ជាទីគោរពបូជាដល់់ព្រះវិស្ណុនិងសំរាប់់បញ្ចុះព្រះអដិ្ខធាតុរបស់់
ព្រះអង្គផងដែរ។ព្រះបាទសុរ្យវរ្ម័នទី២ ត្រូវជាមាជីដូនមួយនឹងព្រះបាទជ័យវរ្ម័នទី៧។
ព្រះអង្គឡើងគ្រងរាជ្យនៅឆ្នំា១១១៣ក្រោយពីទ្រង់់បានធ្វើគត់់ស្ដេចគូប្រជែងពីរអង្គ
គឺព្រះបាទធរណិន្រ្ទវរ្ម័ននិងព្រះបាទនិ្របទិន្រ្ទវរ្ម័ន។
នៅក្រោមការគ្រប់់គ្រងរបស់់ព្រះអង្គ តាំងពីពេលនោះមក កម្ពុជាបានឯកភាពគ្នា
ឡើងវិញ។ក្នុងរាជកាលព្រះអង្គ ចម្បំាងកើតមានញឹកញាប់់រវាងខ្មែរនិងចាម។
មិនតែប៉ុណ្ណោះ ចម្បំាងនោះមានរយៈពេលយូរ ហើយរាលដាលរហូតដល់់ក្នុង
រាជកាលព្រះបាទជ័យវរ្ម័នទី៧។មូលហេតុនៃចម្បំាងគឺមកពីចាមចង់់ពង្រីកទឹកដី
មកលើប្រទេសខ្មែរ ព្រោះប្រជាជនចាមចេះតែកើនចំនួនច្រើនឡើងៗ ហើយបើ
ងើបឡើងលើមិនរួច ទើសនឹងយួនដែលចង់់តែរុលចុះមកក្រោម(ខាងត្បូង)។
ដូច្នេះហើយបានជាចាមរុលមកដីខ្មែរវិញដែលមានទំហំធំទូលំទូលាយ។
ចាមចូលមករាតត្បាតដីខ្មែរតំាងពីយូរយារណាស់់មកហើយ គឺតំាងពីរាជកាល
ព្រះបាទជ័យវរ្ម័នទី២មកម្ល៉េះ។ប៉ុន្តែ ខ្មែរយើងកំចាត់់ចាមអោយខ្ចាត់់ខ្ចាយទៅ
វិញបានគ្រប់់ពេល។

ក្រោយពីចម្បាំងនឹងចាម ព្រះបាទសុរ្យវរ្ម័នទី២ច្បំាងនឹងយួនហើយនឹងមនទៀត។
ចម្បំាងមានពីរលើក។ប៉ុន្តែចម្បំាងនឹងយួន កើតមានញឹកញាប់់ជាង។មូលហេតុនៃ
ចម្បំាងនឹងមនគឺបណ្ដាលមកពីស្ដេចមនព្រះនាមអាទិត្យរាជលើកទ័ពវាយខ្មែរមុន
តែត្រូវទ័ពខ្មែរដេញតាមរហូតដល់់ក្រុងហរិបុញ្ជ័យ។ក្រោយមក ខ្មែរបានលើកទ័ព
ទៅពីរលើកទៀត ៖លើកទីមួយ ខ្មែរបានធ្វើកិច្ចព្រមព្រៀងជាមួយស្ដេចអាទិត្យរាជ
ដែលបានអនុញ្ញាតអោយជនជាតិខ្មែរចូលរស់់នៅត្រង់់តំបន់់មួយហៅថាកម្ពោជគ្រាម
នៅត្រង់់អគ្នេយ៍ហរិបុញ្ជ័យ តែដោយស្ដេចខ្មែរទ្រង់់មិនយល់់ព្រមតាមកិច្ចព្រមព្រៀង
នោះ ទ័ពខ្មែរក៏លើកទៅជាលើកទី២ ប៉ុន្តែលើកនេះបែរជាទទួលបរាជ័យទំាងស្រុង។
រីឯមូលហេតុនៃចម្បំាងនឹងយួន គឺបណ្ដាលមកពីយួនចេះតែអនុញ្ញាតអោយពួកក្បត់់
ខ្មែរនិងចាម ចូលទៅជ្រកកោនក្នុងប្រទេសរបស់់ខ្លួន(គ.ស១១២៣-១១២៤)។
នៅគ.ស១១២៨ ព្រះបាទសុរ្យវរ្ម័នទី២ លើកទ័ព២០ ០០០នាក់់ចូលទៅវាយយួន
ប៉ុន្តែត្រូវមេទ័ពយួនលីកុងបិញ(Li Cong Binh)រុញច្រានឲ្យថយចេញពីតំបន់់
ងេអាន។បន្ទាបមក ព្រះអង្គលើកទ័ពជើងទឹកដែលមានសំពៅចំនួន៧០០គ្រឿង
ចូលវាយលុកតំបន់់ឆ្នេរសមុទ្រថាញ់់វ៉ាទៀត ហើយចំណេរកាលតមក ព្រះអង្គ
ចេះតែលើកទ័ពទៅវាយលុកប្រទេសយួនដោយប្រទាញប្រទេសចម្ប៉ាអោយ
ចូលដៃជាមួយផង។នៅគ.ស១១៣១ទ័ពចំរុះខ្មែរ-ចាមបានវាយលុកតំបន់់ងេអាន
តែត្រូវរុញអោយថយមកវិញទៀត។នៅគ.ស១១៣៨ ព្រះបាទសុរ្យវរ្ម័នទី២
លើកទ័ពទៅវាយយួនម្ដងទៀត តែស្ដេចចាម ជ័យឥន្រ្ទវរ្ម័នទី៣ មិនព្រមចូលរួម
ជាមួយខ្មែរទៀត ព្រះអង្គក៏លើកទ័ពចូលវាយលុកចម្ប៉ាដោយមកពីទ្រង់់ក្រេវក្រោធ
នឹងអាក្បកិរិយាប្រែប្រួលរបស់់ចាម ដែលទៅចងមិត្តភាពនឹងយួនវិញ។ពេលនោះ
ព្រះអង្គក៏វាយលុកយកបានក្រុងវិជ័យនៅឆ្នំា១១៤៥ហើយតំាងព្រះរាជាខ្មែរ
មួយព្រះអង្គព្រះនាមហារិទេវៈ(ប្អូនថ្លៃរបស់់ព្រះអង្គ)អោយគ្រប់់គ្រងរាជ្យនៅ
ចម្ប៉ា។ទ្រង់់គ្រប់់គ្រងចម្ប៉ាបានរយៈពេលប្រំាឆ្នំា ពួកចាមនៅភាគខាងត្បូងក៏បាន
នំាគ្នាងើបប្រឆំាងហើយធ្វើគត់់ព្រះអង្គទៅ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២៣)

ចំណែកឯជ្រុងថែវខាងត្បូងវិញ រូបចំលាក់់លិបដែលចែកជាពីរផ្នែកដែរនោះ
គឺមួយផ្នែកជាប់់នឹងជ្រុងថែវខាងលិច ជារូបភាពនៃកងទ័ពរបស់់ព្រះបាទ
សុរ្យវរ័្មនទី២ ហើយមួយផ្នែកទៀតគឺជារូបចំលាក់់ស្ដីពិកាត់់ទោសដោយព្រះ
យមរាជ និងស្ថានសួគ៌ហើយនិងស្ថាននរក។ត្រង់់ផ្នែកនេះ រូបចំលាក់់លិប
បីជាន់់រៀបរាប់់អំពីការកាត់់ទោសមនុស្សលោកដោយព្រះយមរាជ ហើយពីរ
ជាន់់ផ្សេងទៀតពិពណ៌នាអំពីស្ថានសួគ៌និងស្ថាននរក។សិលាចារឹកប្រាប់់ថា
មានស្ថានសួគ៌ចំនួន៣៧ជាន់់ប្រកបដោយវិមានប្រាសាទល្អៗអស្ចារ្យ និង
ស្ថានរកមានចំនួន៣២ជាន់់ប្រកបដោយរូបភាពនៃការធ្វើទារុណកម្ម និងសេចក្ដី
ឈឺចាប់់។ផ្នែកដែលបង្ហាញកងទ័ពរបស់់ព្រះបាទសុរ្យវរ័្មនទី២ ដំណាលអំពីក្បួន
ដង្ហែនៃកងទ័ពខ្មែរដែលវិលត្រលប់់មកពីការប្រយុទ្ធប្រកបដោយជ័យជំនះលើ
សត្រូវ។រូបចំលាក់់លិបបង្ហាញអោយឃើញផងដែរពីរបៀបធ្វើចំបាំងដែលច្រើនតែ
ជាការប្រយុទ្ធគ្នាដោយដៃទល់់នឹងដៃ ឬអាវុធទល់់នឹងអាវុធ ប៉ុន្តែមិនមែនជាការ
ប្រើកំាភ្លើងដូចសម័យវិទ្យាសាស្រ្តបច្ចុប្បន្នទេ។រូបចំលាក់់ដែលនៅកណ្ដាលផ្ទាំង
សិលាគឺជាព្រះបាទសុរ្យវរ្ម័នទី២ដែលយើងធ្លាប់់បានដឹងហើយថាជាអ្នកកសាង
ប្រាសាទអង្គរវត្តនោះ។
នៅរូបជាន់់ខាងលើ យើងឃើញព្រះបាទសុរ្យវរ្ម័នទី២ម្ដងទៀត តែក្នុងពេល
នេះព្រះអង្គកំពុងអង្គុយធ្វើសវនាការមួយនៅលើភ្នំ។នៅឯខាងក្រោម ស្រីស្នំ
កំពុងនំាគ្នាដើរចុះចេញពីភ្នំ ចូលទៅក្នុងព្រៃ។នៅខាងចុងផ្ទាំងរូបចំលាក់់គេ
ឃើញមានក្បួនទ័ពខ្មែរចំរុះលាយទាហានសៀមក្រោមការដឹកនំារបស់់មេ
បញ្ជាការខ្មែរដែលជិះលើខ្នងដំរី។ទាហានសៀម ប្រហែលជាទាហានស៊ីឈ្នួល
ឬដែលខ្មែរកេណ្ឌមកពីស្រុកសៀម(ខេត្តLopburi) អោយចូលបំរើក្នុងជួរ
កងទ័ពខ្មែរ។
សូមរំលឹកថា ប្រទេសខ្មែរក្នុងរាជកាលនៃព្រះបាទសុរ្យវរ្ម័នទី២ ជាមហាអារ្យ
ប្រទេសមួយក្នុងលោក។ព្រះរាជាណាចក្រខ្មែរនៅសម័យនោះមានព្រំប្រទល់់
ខាងជើងទល់់នឹងប្រទេសចិន ខាងត្បូងទល់់នឹងសមុទ្រ ខាងលិចល់់នឹង
ប្រទេសភូមា ហើយនិងខាងកើតទល់់នឹងប្រទេសចម៉្បា។ឯចំណែកប្រទេស
សៀមនិងប្រទេសលាវវិញ ពុំទាន់់កើតមានជារូបរាងនៅឡើយទេ គឺគ្រាន់់
តែជាទឹកដីតូចមួយនៅក្រោមអំណាចខ្មែរប៉ុណ្ណោះ។​យើងហៅសម័យ
នោះថាសម័យមហានគរគឺជាសម័យដែលខ្មែរយើងមានទំាងអំណាចនិងទឹកដី
ដ៏មហាធំធេង។ចំពោះភាពធំធេងនៃទឹកដីខ្មែរយើងនោះ មិនមែនជាការរីក
ការវាយដណ្ដើមយកទឹកដីពីប្រទេសជិតខាងដូចជាសៀម ចាម លាវ យួន
នោះទេពីព្រោះជនជាតិទំាងបួននោះមិនមែនជាម្ចាស់់ស្រុកនៅលើជ្រោយ
សុវណ្ណភូមិដូចយើងជាខ្មែរទេ៖ ជនជាតិចាមដែលមានដើមកំណើតមកពី
ឥណ្ឌូនេស៊ីនោះបានមករស់់នៅលើជ្រោយឥណ្ឌូចិននៅសតវត្សទី២នៃគ.ស,
ជនជាតិសៀមនិងលាវមានកំណើតមកពីប្រទេសចិនមករស់់នៅលើជ្រោយ
ឥណ្ឌូចិនដោយកកើតជាប្រទេសនៅក្នុងសតវត្សទី១៣។ឯយួនក៏មកពីប្រទេស
ចិនដែរគឺនៅក្នុងសតវត្សទីមួយ ត្រូវបានចិនដេញពីអោយធ្លាក់់ចូលមកជ្រក
ក្នុងជ្រោយឥណ្ឌូចិននៅដើមសតវត្សទី១។ដូច្នេះខ្មែរយើងដែលជាម្ចាស់់ស្រុកដើម
ហើយកកំណើតតាំងពីរាប់់ពាន់់ឆ្នំាមុនគ.សនោះ មានទឹកដីធំធេងនៅទីនេះស្រាប់់
ដោយនៅសតវត្សទី១ ខ្មែរយើងមាននគរឈ្មោះថាហ៊្វូណនដែលគ្រប់់គ្រងដោយ
ព្រះរាជនីខ្មែរមួយព្រះអង្គព្រះនាមថាព្រះនាងនាគ(ឬ សោមាដោយព្រះស្វាមី
ព្រះនាមថាព្រះសោម,ប៉ុន្តែតាមចិន,ព្រះនាងនាគត្រូវបានហៅថាព្រះនាងលៀវយី)។
ព្រះនាងនាគបានទទួលព្រាហ្មម្នាក់់ជាជនជាតិឥណ្ឌាដែលព្រះនាងចុះចាញ់់នោះ
ធ្វើជាស្វាមីដែលខ្មែរយើងអោយព្រះនាមថាកោណ្ឌញ្ញ(ហៅតាមរឿងព្រេងខ្មែរ
ថាព្រះសោមឬព្រះថោង)។ក្រោមពីព្រឹត្តិការណ៌នោះមក,ព្រះរាជាណាចក្រខ្មែរក៏
ត្រូវបានព្រះថោងគ្រប់់គ្រងវិញ។ដូច្នេះ ប្រទេសខ្មែរដែលចាប់់ផ្ដើមរាជរដ្ឋាភិបាល
តំាងពីព្រះនាងនាគមកនោះ ទោះបីជាបានរីកធំឬមានទំហំធំពិតមែននោះ ក៏ពុំ
បានដោយការវាយដណ្ដើមយកទឹកដីពីប្រទេសណាឡើយ ។រីឯជនជាតិសៀម
យួន លាវ ដែលមានដើមកំណើតមកពីចិន និងចាមដែលមកពីឥណ្ឌូនេស៊ី
តែងមកយាយីខ្មែរហើយដណ្ដើមទឹកដីខ្មែរមិនចេះចប់់រហូតរឿងមក។ព្រះមហាក្សត្រ
ខ្មែរយើងច្រើនតែវាយដណ្ដើមយកទឹកដីដែលខ្មែរបានបាត់់បង់់ ឬពុំនោះសោតគ្រាន់់
តែបង្រ្កាបសត្រូវឈ្លានពានប៉ុណ្ណោះ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២២)

ចំណែកថែវនៅជ្រុងខាងជើងវិញ រូបចំលាក់់លិប(មួយផ្នែកដែលជាប់់នឹងថែវ
ខាងលិច)ពិពណ៌នាពីការប្រយុទ្ធប្រកបដោយជ័យជំនះរបស់់អវតាវិស្ណុឈ្មោះក្រិស្ន
លើមេបីសាចឈ្មោះបាណា។ក្រិស្នអង្គុយលើស្មាសត្វគ្រុឌ។នៅពីក្រោយក្រិស្ណ
មានរូបព្រះអគ្គិសព្រះនាមអគ្និ ជិះលើសត្វរមាស។រូបភាពនោះមានឃើញនៅ
លើផ្ទាំងសិលាជាច្រើនដង។មានកំពែងមួយដែលហ៊ុំព័ទ្ធជុំវិញនគរ កំពុងឆេះ
ភ្លើងដើម្បីការពារកុំអោយក្រិស្ននិងកងយុទ្ធពលរបស់ខ្លួនសំរុកចូល។បីសាច
បាណាដែលមានដៃច្រើនជិៈលើខ្នងសត្វរមាសមកពីទិសម្ខាងទៀត។ក្រិស្ន ជា
មនុស្សខ្មៅដែលបានដឹកនំាជនជាតិឥណ្ឌាមួយចំនួនធំអោយឈប់់គោរពព្រះឥន្ទ្រ។
ប៉ុន្តែព្រះឥន្រ្ទក្រេវក្រោធជាខ្លំាងទើបបានជាបញ្ជូនរន្ទះបាញ់់និងទឹកភ្លៀងជោរជន់់
មកលើពួកអ្នកគង្វាលគោ។សំណាងល្អ ពួកអ្នកគង្វាលគោត្រូវបានគក្រិស្នជួយ
សង្គ្រោះអោយួចផុតពីគ្រោះថ្នាក់់ ដោយសារក្រិស្នលើកភ្នំគោវ៌ធន តែដៃម្ខាង
ធ្វើជាឆ័ត្របាំងការពារពួកគេ។រីឯមួយផ្នែកទៀត មានរូបចំលាក់់លិបពិណ៌នាអំពី
ចំបាំងរវាងពួកទេវៈនិងពួកយក្ស។ទេវៈចំនួន២១អង្គធ្វើដំណើរជាក្បួនដង្ហែរចូល
ទៅប្រយុទ្ធ។ទេវៈមួយអង្គៗមានកេតនភ័ណ្ឌរនិងសត្វឬយានជាជំនិះបស់់ខ្លួន ហើយ
និងយុទ្ធភ័ណ្ឌដើម្បីធ្វើចំបាំង។រូបចំលាក់់លិបឯជ្រុងថែវខាងកើតនៅផ្នែកម្ខាងពិណ័នា
អំពីការកូរមហាសមុទ្រទឹកដោះនិងពីជ័យជំនះរបស់់ព្រះវិស្ណុលើពួកយក្សនៅឯផ្នែក
ម្ខាងទៀត។ចំណែកផ្នែកកណ្ដាល គឺជាផ្ទាំងសិលាចារឹក។ក្នុងបណ្តារូបចំលាក់់លិប
ទំាងឡាយនៅអង្គរ គេស្កាល់់រូបចំលាក់់លិបស្តីពីការកូរមហាសមុទ្រទឹកដោះជាងគេ
ព្រោះជាទស្សនីយភាពវែងអន្លាយហើយមានសភាពរស់់រវើកគួរអោយចាប់់អារម្មណ៌
ណាស់់។រូបភាពនេះចែកជាបីជាន់់។ជាន់់ខាងក្រោមគឺមានសត្វដែលរស់់នៅក្នុងទឹក
ដូចជាត្រី អណ្ដើក ក្រពើ។ល។ ឯជាន់់កណ្ដាលគឺជារូបភាពនៃពួកយក្សនិងទេវៈកំពុង
ឈរប្រទាញសត្វនាគដើម្បីកូរមហាសមុទ្រទឹកដោះក្នុងគោលបំណងអោយបាន
ទឹកអម្រិត ដែលជាប្រភពនៃជីវិតអមតៈ។ពួកយក្សទំាងអស់់(៩២តួ) ឈរជាជួរនៅ
ម្ខាងមួយ រីឯពួកទេវៈឈរជាជួរនៅម្ខាងទៀត (មានទំាងអស់់ចំនួន៨៨អង្គ)។ពួកគេ
សហការគ្នាដោយទាញសត្វនាគហើយបង្វិលដើម្បីកូរមហសមុទ្រទឹកដោះ។ហនុមាន
(ទេវពានរ)ចូលមកជួយជ្រោមជ្រែងក្នុងការងារនេះដែរ។ឯព្រះវិស្ណុ បែងភាគ(ប្រែរូប)
ជាសត្វអណ្ដើកដោយយកស្នូកទ្រភ្នំ ហើយធ្វើជាស្នូលបង្វិល នៅឯបាតមហាសមុទ្រ
ទឹកដោះ។ការកូរមហាសមុទ្រទឹកដោះនោះ ធ្វើឡើងដោយពួកទេវៈ ដែលទាញ
បង្វិលខ្លួនសត្វនាគនៅឯកន្ទុយ ។ចំណែកពួកយក្សវិញទាញសត្វនាគនៅខាង
ក្បាល អោយមានចលនាវិលទៅមកដើម្បីបង្វិលស្នូល ទើបកូរមហាសមុទ្រ
ទឹកដោះបាន។ចំណែកជាន់់ខាងលើ គឺជារូបទេពធីតាជាច្រើនដែលបានប្រសូត្រ
ចេញមកពីការកូរមហាសមុទ្រទឹកដោះ។ព្រះវិស្ណុ តំណែងព្រះអង្គម្ដងទៀត
ក្នុងទស្សនីយ៌ភាពដដែល ប៉ុន្តែជារូបមនុស្ស ដើម្បីធ្វើជាអធិបតីក្នុងព្រឹត្តិការណ៌
នោះដែលរឿងព្រេងប្រាប់់ថារយ់ៈពេលជាងមួយពាន់់ឆ្នំា។


ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២១)

ថ្ងៃរសៀល គ្រាដែលព្រះសុរិយាទន់់ទាប ហើយបញ្ចេញពន្លឺមាសចិញ្ចំាងចិញ្ចែង
ទេសចរនំាគ្នាមកទស្សនាកាន់់តែច្រើនឡើង។តាមបណ្ដោយដងផ្លូវចូលប្រាសាទ
អង្គរវត្ត មានមនុស្សដើរទៅមកជាហូរហែរឥតដាច់់។អ្នកខ្លះដើរជាក្រុម អ្នកដើរខ្លះ
តែឯកឯង។ទេសចរដែលដើរជាក្រុម ច្រើនមានមគ្គុទេ្ទសក៏នំាដើរទស្សនាតាមគន្លង
ផ្លូវដូចៗគ្នា ព្រោះគេដឹងទីកន្លែងណាដែលគួរទស្សនាមុនដំបូងនិងបន្តបន្ទាប់់ ដោយ
គេថែមទំាងអាចពន្យល់់ប្រាប់់អំពីវត្ថុទស្សនាផងដែរ។ផ្លូវនំាចូលទៅកាន់់ប្រាសាទអង្គរវត្ត
គឺផ្លូវចូលដែលស្ថិតនៅទិសខាងលិចដែលនំាចូលឆ្លងពីគូទឹករហូតដល់់កំពូលក្លោងទ្វារ
ចូល។នៅទីនេះ ទេសចរនំាគ្នាឈប់់ទស្សនារូបចំលាក់់លិបនានា តាមជញ្ជំាងឬ
ទស្សនាប្រាសាទអង្គរវត្តចំពីមុខដោយឃើញត្រឹមតែបីកំពូលប៉ុណ្ណោះ។ដើម្បីបន្តដំណើរ
ទៅមុខទៀត ទេសចរមានផ្លូវពីរត្រូវជ្រើរើស៖បន្តដំណើរត្រង់់ចូលទៅដល់់ប្រាសាទ
អង្គរវត្តតែម្ដងឬក៏ធ្វើដំណើរបត់់ឆ្វេងហើយតំរង់់ឆ្ពោះទៅស្រះទឹកមួយដែលមាន
ដើមឈើបួនប្រាំដើមដុះនៅក្បែរ។

ទេសចរឬអ្នកថតរូបចូលចិត្តមកទីកន្លែងនេះព្រោះគេចង់់គន់់មើលប្រាសាទ
អង្គរវត្តអោយឃើញកំពូលប្រាសាទអង្គរវត្តទំាងប្រាំព្រមទំាងរូបចំាងឆ្លុះក្នុង
ទឹកស្រះទៀតផង។មានស្រះមួយទៀតនៅចំហៀងខាងស្ដាំ ទំហំប៉ុនគ្នាគឺ
បណ្ដោយប្រវែង៦៥ម និងទទឹងប្រវែង៤៥ម។ប៉ុន្តែស្រះខាងស្ដំានោះច្រើនតែ
រីងស្ងួតនៅរដូវវស្សា។ស្រះទំាងពីរស្ថិតនៅសងខាងផ្លូវចូលប្រាសាទដូច
បណ្ណាល័យថ្មទំាងពិរដែរ ដែលនៅពីខាងមុខស្រះទឹក។
នៅក្បែរស្រះទឹកម្ខាងឆ្វេងនេះ មានផ្លូវដើរធំមួយដែលតាមបណ្ដោយមានតូបលក់់
វត្ថុអនុស្សាវរីយ៌ដូចជារូបចំលាក់់ព្រះពុទ្ធព្រះព្រហ្មឬអប្សរា។ល។ដែលមានធ្វើពីឈើ
ថ្ម និងលង្ហិន។មានផ្ទំាងគំនូរដាក់់លក់់ផងដែរ ដែលគេផ្ដិតយកផ្ទាល់់ពីរូបចំលាក់់លិប
នានាលើជញ្ជំាងអង្គរវត្ត។ក្រៅពីនេះមានកាំបិតពូថៅ កូនទូឈើ ផ្តិលស្ពាន់់ រនាត
ស្គរ ទ្រ ហើយនិងសៀវភៅព្រមទំាងកាតរូបភាពនៃប្រាសាទបុរាណខ្មែរទំាងឡាយ
នៅអង្គរ​។ខាងក្រោយតូបលក់់ទំាងនេះមានវត្តអារាមធំមួយ ខ្ពស់់លិចផុតព្រៃព្រឹក្សា។
ពីទីនេះទៅដល់់ប្រាសាទអង្គរវត្តត្រង់់ជ្រុងថែវខាងឆ្វេង មានចំងាយជាង៥០ម៉ែត្រ
ប៉ុណ្ណោះ។ទេសចរទំាងឡាយ កាលបើបានគន់់មើលប្រាសាទអង្គរវត្តពីចំហៀង
ព្រមទំាងរូបចំាងក្នុងទឹកស្រះរួចមក ទើបនំាគ្នាដើរតំរង់់ទៅជ្រុងថែវខាងឆ្វេងនោះ
ហើយចូលទៅខាងក្នុងថែវប្រាសាទដែលមានតែជញ្ជាំងខាងក្រោយ ដែលខាង
មុខពោរពេញដោយសរសរតំរៀបគ្នាត្រង់់ភ្លឹងតាមបណ្ដោយថែវ សំរាប់់ទ្រដំបូល
ផ្ទំាងថ្ម។នេះគឺជាជាន់់ទីមួយដែលគេហៅថាជាន់់ថែវរូបចំលាក់់លិបដែលនៅព័ទ្ធ
ជុំវិញកំពូលប្រាសាទអង្គរវត្តទំាងអស់់ ដោយបរិមាត្រមានប្រវែង១០០០ម៉ែត្រ។
ជញ្ជំាងថែវទំាងអស់់សុទ្ធតែមានរូបចំលាក់់លិបបន្តបន្ទាប់់គ្នាគ្មានដាច់់។រូបចំលាក់់
លិប(Bas-reliefs)ចែកជាប្រាំបីផ្នែក គឺមួយជ្រុងជាពីរផ្នែក។ចំលាក់់លិបនៅ
ផ្នែកខាងឆ្វេងនៃជ្រុងថែវខាងលិច ពិពណ៌នាអំពីឆាកប្រយុទ្ធរវាងកងពលរបស់់
ព្រះរាមនិងកងពលរបស់់រាមាយៈនៈ(ក្នុងរឿងរាមកេរ៌ិ្ត)។រូបចំលាក់់លិបទំាងនេះ
រៀបរៀងជាខ្សែរឿងបន្តបន្ទាប់់គ្នា ហើយមានសភាពរស់់រវើក។រូបចំលាក់់លិប
ត្រង់់កន្លែងខ្លះមានភាពភ្លឺរលោងស្រិល ដោយសារដៃស្ទាបអង្អែលរបស់់ទេសចរ
គ្រប់់ៗគ្នាដែលដើរកាត់់។នៅឯផ្នែកម្ខាងទៀត រូបចំលាក់់លិបពិពណ៌នាអំពីឆាក
ប្រយុទ្ធដែរ ប៉ុន្តែរវាងកងទ័ពរបស់់ពួកក្សត្រKauravasនិងកងទ័ពរបស់់ពួកក្សត្រ
Pandavasនៅក្នុងខេត្តKurukshetraដែលជាខេត្តមួយនៃប្រទេសឥណ្ឌា។
កងទ័ពទំាងពីរវាយប្រយុទ្ធគ្នាយ៉ាងខ្លំាងក្លា ទៅតាមចង្វាក់់ភ្លេងដែលតន្ត្រីករប្រគុំ។
មេទ័ព និងឧត្តមសេនីយ(នៅលើផ្ទាំងសិលា គឺជារូបធំជាងគេ) ជិះរទេះ ដំរី និង
សេះ ត្រួតមើលចំបាំងពីខាងក្រោយទ័ពប្រយុទ្ធគ្នា។

រូបអប្សារា,ចំលាក់់លិប