Category Archives: ទស្សនៈថ្ងៃនេះ

របៀបនេះឬដែលហ៊ុន សែនចែកជំនួយអន្តរជាតិដល់ប្រជារាស្រ្ត?

international aids
480380_110797889083490_904868539_n

Advertisements

ជាអ្នកដឹកនំាប្រទេស,ត្រូវ…

ធ្វើជាអ្នកដឹកនំាប្រទេស ត្រូវកុំធ្វើអោយរាស្រ្តខ្លាចឬស្អប់់។
ត្រូវដឹកនំាប្រទេសដោយធ្វើអោយរាស្រ្តគោរពនិងស្រឡាញ់់។

អ្វីៗទំាងអស់់ត្រូវតែមានដើមកំណើត

អ្វីៗទំាងអស់់ត្រូវតែមានដើមកំណើត។ចឹងមែនហើយ ដែលមនុស្សទូទៅមាន
ជំនឿបែបនេះ។ប៉ុន្តែ គេពុំដឹងថាដើមកំណើតនៃអ្វីៗទំាងអស់់កើតចេញមកពីណា?
វិទ្យាសាស្រ្តបានគិតថាសាកលលោកកើតចេញមកពីបន្ទុះBig Bang តែមិនដឹង
ថាBig Bangបានកើតចេញមកពីណា?យើងត្រូវតែឆ្ងល់់ ឬសួរ ពីព្រោះមិនអាចមាន
អ្វីមួយកើតចេញពីភាពទទេបានទេ។

ទឹកអប់់ប្រើដើម្បីអ្វីខ្លះ?

ទឹកអប់់ដូចជាមិនចុះប្រជាប្រិយភាពបន្តិចទេ,ប្រហែលជាឡើង
ប្រិយភាពផងក៏មិនដឹង(ឡើងមែន គឺឡើងជិះយន្តហោះដែរ :D) ពីព្រោះ
កាលពីទៅលេងស្រុកខ្មែរ,ក្នុងខណៈជិះយន្តហោះ អ្នកបំរើយន្តហោះ
ដើរពពាយនាយលក់់ទឹកអប់់ទៀត ហើយអ្នកទិញត្រូវតែបង់់ប្រាក់់
តាមកាតក្រេតឌី៖ល្អមើលមែន,សម័យនេះវិទ្យាសាស្រ្តជឿនលឿន
មែន រហូតអាចធ្វើអោយមានការប្រើកាតក្រេតឌីលើយន្តហោះ។
និយាយតាមពិត ខ្ញុំក៏ចូលចិត្តហិតទឹកអប់់ដែរ គឺហិតក្លិនពីគេប៉ុណ្ណោះ
ប៉ុន្តែមិនចំណូលចិត្តប្រើទឹកអប់់ទេ(មិនមែនមកពីទឹកអប់់ថ្លៃ ហើយមិន
ហ៊ានទិញនោះទេ)។និយាយដូចនេះ មិនមែនមានន័យថាទឹកអប់់ណាក៏
ខ្ញុំចូលចិត្តនោះទេ។ទឹកអប់់ភាគច្រើនបំផុតគឺខ្ញុំមិនចូលចិត្តធុំក្លិនវាទាល់់
តែសោះ ។និយាយតាមត្រង់់ អ្នកខ្លះប្រើទឹកអប់់ជះក្លិនទៅគេ នឹកស្មានថា
គេចូលចិត្តហើយ ?តាមពិតវាអោយធ្វើខ្ញុំឯណេះចង់ក្អួតទៅវិញទេ៖
កុំច្រលំ ណា!។ទឹកអប់់ក្រអូបមែន ប៉ុន្តែវាផលិតឡើងអោយមានក្លិនផ្សេងៗ
ទៅតាម ចំណង់់ចំណូលចិត្តរបស់់របស់់អ្នកប្រើប្រាស់់។ចំណែកខ្ញុំ ខ្ញុំចូលចិត្ត
ក្លិនធម្មជាតិជាងដូចជាក្លិនផ្កា មានផ្កាម្លិៈ,ផ្កាចំប៉ី,ផ្កាចំប៉ា ….ដែលមានក្លិន
ប្រហើរតាមជំនោរខ្យល់់ហើយមិនខ្លំាងដូចទឹកអប់់ ហើយក៏ប្រាកដណាស់់
គឺមិនអាចធ្វើអោយខូចសុខភាពទេ។ឯទឹកអប់់អាចធ្វើអោយខូចសុខភាព
បានដោយសារទឹកអប់់មិនមែនធម្មជាតិ គឺផលិតមកពីរោងចក្រដែលប្រើ
ជាតិគីមី ជាដើម។ ទឹកអប់់ចែកជាពីរប្រភេទ៖មួយប្រភេទដាក់់ផ្លាកសំរាប់់តែបុរស
ឯមួយប្រភេទមួយទៀតសំរាប់់តែស្រ្តីប៉ុណ្ណោះ។តាមការសង្កេតរបស់់ខ្ញុំ
ទឹកអប់់សំរាប់់បុរសដូចជាសំរាប់់តែបុរសមែន គឺថាស្រ្តីមិនចូលចិត្តក្លិនទឹកអប់់
របស់់បុរសទេ រីឯទឹកអប់់សំរាប់់ស្រ្តីវិញពិតមែនផ្ដល់់ចំណូល
ចិត្តសំរាប់់ស្រ្តីមែនប៉ុន្តែ បុរសក៏ចូលចិត្តហិតក្លិនទឹកអប់់សំរាប់់ស្រ្តីដែរ៖
យ៉ាងហោចណាស់់គេអាចដឹងដូច្នោះបានដោយសារស្រ្តីប្រើទឹកអប់់មិនមែន
សំរាប់់តែខ្លួនឯងប៉ុណ្ណោះទេក៏សំរាប់់មិត្តប្រុសរបស់់ខ្លួនឬសំរាប់់ទាក់់
អារម្មណ៍ពីបុរសផងដែរ។ចុះ បុរសវិញ គេប្រើទឹកអប់់សំរាប់់អីដែរ ឬក៏
សំរាប់់តែខ្លួនឯងទេ ?ដោយដឹងថាស្រ្តីគេចូលចិត្តតែទឹកអប់់សំរាប់់
ស្រ្តីតែប៉ុណ្ណោះនោះ?

គំហើញថ្ងៃនេះ(៣)

អ្នកណាមិនស្រលាញ់់សេរីភាព?អ្នកដែលមិនចង់់អោយគេមានសេរីភាព
ក៏ស្រលាញ់់សេរីភាពដែរ។ដូច្នេះប្រទេសទំាងឡាយណាដែលបំបិទសេរីភាព
របស់់ប្រជាជនឯងពិតជាដឹងថាខ្លួនឯងក៏ស្រលាញ់់សេរីភាពដូចគ្នា។អញ្ចឹង វាសម
ហេតុផលទេដែលខ្លួនឯងស្រលាញ់់សេរីភាពហើយបំបិទសេរីភាពរបស់់អ្នកដទៃ?

គំហើញថ្ងៃនេះ(២)

-មនុស្សភាគច្រើនច្រើនយល់់ច្រលំពេលដែលឮគេនិយាយថា៖
មិនស្រលាញ់់់ទៅជាគិតថាស្អប់់
មិនល្អ ទៅជាគិតថាអាក្រក់់
មិនឆ្លាត ទៅជាគិតថាល្ងង់់
មិនខ្លំាង ទៅជាគិតថាខ្សោយ
មិនសប្បាយទៅជាគិតថាមានទុក្ខ
—————————————–
—————————————–
—————————————–
តាមពិត,ការដែលគេថាមិនស្រលាញ់់ មិនមែនមានន័យជាចំាបាច់់ថាស្អប់់នោះទេ
តាមពិត,ការដែលគេថាមិនល្អ មិនមែនមានន័យជាចំបាច់់ថាអាក្រក់់នោះទេ
តាមពិត,ការដែលគេថាមិនឆ្លាត មិនមែនមានន័យជាចំបាច់់ថាល្ងង់់នោះទេ
តាមពិត,ការដែលគេថាមិនពូកែ មិនមែនមានន័យជាចំាបាច់់ថាខ្សោយនោះទេ
តាមពិត,ការដែលគេថាមិនសប្បាយ មិនមែនមានន័យជាចំបាច់់ថាមានទុក្ខនោះទេ
————————————————————
————————————————————
————————————————————

គំហើញថ្ងៃនេះ(១)

របស់់ដែលមិនចេះកើត ក៏នឹងមិនចេះស្លាប់់ ដូចជាលក្ខណៈរបស់់ចតុកោណ
ត្រីកោណ ឬ រង្វង់់ដែលមិនបានកើតក៏នឹងមិនចេះស្លាប់់ដែរ។ចតុកោណ,
ត្រីកោណ និងរង្វង់់ គឺគ្មានត្រូវនរណាបានបង្កើតវាឡើយ គឺមានឯងៗ
ដោយគ្មានទីចាប់់ផ្ដើម គ្មានទីបញ្ចប់់។ដូចគ្នានេះ ព្រះក៏មានលក្ខណៈ
អញ្ចឹងដែរគឺមិនបានកើតហើយក៏នឹងមិនចេះស្លាប់់ដែរ ព្រោះព្រះមានឯង
ជានិច្ចជាកាលរៀងរហូត។ ព្រះយេស៊ូបានកើត ជាមនុស្សលោកពិតមែន
ប៉ុន្តែព្រះវិញ្ញាណរបស់់ព្រះអង្គជាព្រះ ។ហេតុដូចនេះហើយកាលដែល
ព្រះអង្គច្យុតមកចាប់់កំណើតជាមនុស្សលោក ក៏នឹងមិនអាចអមតៈបាន។
ដូច្នេះ សំណួរមួយដែលចោទសួរថាតើព្រះមកពីណា?គ្មានន័យអ្វីទេ ពីព្រោះ
ព្រះគ្មានកំណើតនិងគ្មានទីបញ្ចប់់។ព្រះមិនសិ្ថតនៅក្នុងលំហនិងពេលវេលា
ដូចមនុស្សលោកយើងនេះទេ។