Category Archives: តារាសាស្រ្ត

ផ្កាយព្រះអាទិត្យ(សរសេរដោយ ថេន ម៉ារឌី)

ព្រះអាទិត្យតាំងពីកើតមកបានពាក់កណ្ដាលជីវិតហើយ គឺនឹងនៅមានជីវិតត
ទៅមុខទៀតសំរាប់រយៈពេល4.6ពាន់លានឆ្នាំ។នៅជិតផែនដីជាងគេ ព្រះអាទិត្យ
គឺជាផ្កាយមួយក្នុងចំណោមផ្កាយនានាចំនួនចន្លោះពី100ពាន់លានទៅ400ពាន់
លានផ្កាយនៅក្នុងហ្គាឡាក់ស៊ីមហាវិថីទឹកដោះយើងនេះដែលមានភព(planètes)
ជាង100ពាន់លានភព។ព្រះអាទិត្យស្ថិតនៅឆ្ងាយប្រហែល27 000ឆ្នាំពន្លឺ៎
(1ឆ្នាំពន្លឺ=9 460 730 472 580 km)ពីស្នូលហ្គាឡាក់ស៊ីដែលមានវិជ្ឈមាត្រ
ចន្លោះពី150 000ឆ្នាំពន្លឺទៅ 200 000ឆ្នាំពន្លឺ។ព្រះអាទិត្យដែលវិលជុំវិញខ្លួន
ឯងមួយជុំប្រើរយៈពេល២៥ថ្ងៃក៏ត្រូវវិលជុំវិញស្នូលហ្គាឡាក់ស៊ីមហាវិថីទឹកដោះ
ដោយប្រើរយៈពេលប្រមាណ225ទៅ250លានឆ្នាំទើបបានមួយជុំ។មានហ្គាឡាក់ស៊ី
មួយដែលនៅជិតនឹងហ្គាឡាក់ស៊ីមហាវិថីទឹកដោះយើងជាងគេឈ្មោះAndromède។
ពីហ្គាលឡាក់ស៊ីយើងនេះទៅហ្គាឡាក់ស៊ីAndromèdeមានចម្ងាយ2.5លាន
ឆ្នាំពន្លឺ។នៅក្នុងសាកលលោកយើងនេះ តារាវិទូប៉ាន់ប្រម៉ាណថាមាន
ហ្គាឡាក់ស៊ីចំនួនយ៉ាងតិច100ពាន់លានហ្គាឡាក់ស៊ីដែលធ្វើដំណើរឃ្លាត
ឆ្ងាយពីគ្នាជ្រៅៗទៅជាដរាបទៅកាន់ព្រំដែនអត់ជញ្ជាំងក្នុងលំហនៃ
សាកលលោកយើងនេះដែលគេជឿថាកើតមកពីបន្ទុះBig Bang។
Big Bangប្រហែលជានឹងអស់កម្លាំងផ្ទុះក្នុងអនាគតដ៏ឆ្ងាយខាងមុខ
ដោយសារថាសាកលលោកប្រហែលជាឈប់រីកមាឌនៃចំហាយផ្ទុះព្រោះ
មានដង់ស៊ីតេខ្ពស់នេាះលោកធាតុទាំងអស់នឹងស្រូបចូលគ្នាហើយ
ឆេះក្នុងភ្នក់ភ្លើងមហាយក្សមួយដោយកម្លាំងទំនាយរហូតនាំអោយ
បង្កើតបានជាBig Crunchហើយផ្ទុះឡើងបានជាBig Bangថ្មីមួយ
ទៀត គឺបង្កើតសាកលលោកមួយថ្មីទៀត។មានតាវិទូម្នាក់បាននិយាយថា
សាកលលោកសព្វថ្ងៃគឺជាសាកលលោកដែលបានចាប់កំណើតលើកទីប្រាំ។
បើដង់ស៊ីតេទាប សាកលលោកមិនអាចប្រមូលផ្ដុំលោកធាតុទាំងអស់
អោយឆេះជាភ្នក់ភ្លើងយក្សហើយផ្ទុះជាBig Crunchបានឡើយគឺរលត់
បន្តិចម្ដងៗរហូតទាល់តែសន្លប់បាត់ទៅក្នុងទីងងឹតគ្មានព្រំដែនតទៅ
អនាគតកាលគ្មានទីបញ្ចប់។
តាំងពីរយៈកាលប្រមាណ១៥ពាន់លានឆ្នាំមកហើយ។តារាវិទូឬអ្នក
វិទ្យាសាស្រ្តខ្លះជឿថានៅខាងក្រៅសាកលលោកយើងនេះមានសាកលោក
ផ្សេងជាច្រើនទៀតជាច្រើនមិនអាចកំណត់ចំនួនបាន។
ព្រះអាទិត្យស្ថិតនៅឆ្ងាយពីផែនដីប្រមាណ150លានkm។ផែនដីដែលវិលជុំវិញខ្លួន
ឯងមួយជុំ24ម៉ោងក្នុងមួយថ្ងៃ ត្រូវវិលជុំវិញព្រះអាទិត្យមួយជុំដោយប្រើរយៈពេល
៣៦៥ថ្ងៃ(មួយឆ្នាំ)។ព្រះអាទិត្យមានភពទាំងអស់ចំនួន8រាប់ពីភពជិតព្រះអាទិត្យ
ជាងគេគឺភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ ភពសៅរ៌
ភពអ៊ូរ៉ានុស និងភពនិបតុន។ចំណែកឯភពភ្លុតុនត្រូវបានសភាតារាសាស្រ្
តអន្តរជាតិសំរេចឈប់អោយឈ្មោះថាជាភពទៀតឡើយកាលពីឆ្នាំ២០០៦ព្រោះ
ថាអ្នកវិទ្យាសាស្រ្តបានចាត់ទុកថាCharon,PlutonនិងTriton(ព្រះច័ន្ទធំ
ជាងគេបំផុតរបស់ភពនិបតុន)ជាអាចម៌ផ្កាយនៅក្នុងខ្សែក្រវ៉ាត់Kuiper។
អាទិត្យរួមជាមួយភពទាំងប្រាំបីដែលគេហៅថាប្រព័ន្ធ
ព្រះអាទិត្យនោះ ស្ថិតនៅចំកណ្ដាលស្វ៊ែរពពកOORTដែលមានទំហំ1.6ឆ្នាំពន្លឺ
ជាវិជ្ឈមាត្រ។ភពពុធ ភពសុក្រ ភពផែនដី និងភពអង្គារ គឺជាភពថ្មរឹង ។
ឯភពព្រហស្បតិភពសៅរ៌ គឺជាភពឧស្ម័នមានទំហំធំសម្បើមជាងគេ។ចំណែក
ភពអូរ៉ានុស និងនិបតុនជាភពទឹកកកមានធាតុអាកាសត្រជាក់ខ្លាំងជាង
គេទាំងថ្ងៃទាំងយប់។
ព្រះអាទិត្យមានទម្ងន់ធ្ងន់ជាផែនដី330 000ដងគឺស្មើប្រហែល2×10^30គ.ក
មានន័យថា២គុណនឹង១០ស្វ័យគុណ៣០គ.ក។ប៉ុន្តែព្រះអាទិត្យត្រូវស្រកទម្ងន់
យ៉ាងសន្ធឹកសន្ធាប់ពីមួយវិនាទីទៅមួយវិនាទីត្រូវឆេះឧស្ម័នហួតអស់មួយលាន
តោនទៅក្នុងបរិយាកាសព្រះអាទិត្យ។នៅលើផ្ទៃព្រះអាទិត្យដែលហៅថា
Photosphèreមានកំដៅ5 500ដឺក្រេC ឯចំណែកនៅស្នូលកណ្ដាល
សីតុណ្ហភាពឡើងដល់15លានដឺក្រេC។គឺនៅទីនោះហើយ ដែលជាឡផលិត
គ្រាប់ពន្លឺហៅថាPhotonsដែលប្រើរយៈពេល30 000ឆ្នាំទើបអាចរត់ចេញ
មកដល់លើផ្ទៃព្រះអាទិត្យរួចធ្វើដំណើរមកដល់ផែនដីដោយប្រើរយៈពេលតែ
ប្រាំបីនាទីប៉ុណ្ណោះ។នៅក្នុងស្នូលព្រះអាទិត្យ មានឧស្ម័នអ៊ីដ្រូហ្សែន
(Hydrogène)34ភាគរយ,ឧស្ម័នហេលីយ៉ូម(Hélium)៦៤ភាគរយ
ហើយរាល់មួយវិនាទីឧស្ម័នអ៊ីដ្រូហ្សែនត្រូវឆេះក្លាយទៅជាឧស្ម័នហេលីយ៉ូម
អស់បរិមាណ600លានតោន។ចំណែកនៅសម្បកក្រៅវិញ មាន
ឧស្ម័នអ៊ីដ្រូហ្សែន73ភាគរយនិងឧស្ម័នហេលីយ៉ូម25ភាគរយនិង2ភាគរយ
ជាលោកធាតុផ្សេងទៀត។ស្នូលព្រះអាទិត្យ គឺជាកន្លែងដែលមានប្រតិកម្ម
នុយក្លេអែរ ហើយមានទំហំមាឌត្រឹមតែ2ភាគរយនៃទំហំមាឌទាំងមូល
របស់ព្រះអាទិត្យ ប៉ុន្តែមានទម្ងន់ស្មើនឹង60ភាគរយនៃទម្ងន់នៃព្រះអាទិត្យ។
នៅឯស្នូលព្រះអាទិត្យ ដោយកំដៅក្ដៅខ្លាំងពេកក៏មិនអាចមានអាតូម
ទាំងមូលបានទេ គឺមានត្រឹមតែប្រ៉ូតុង(Proton)និងណឺតត្រុង(Neutron)
ព្រមទាំងប៉ូស៊ីត្រុង(Positron) ណឺតទ្រីណូ(Neutrino)និង
ហ្វូតុងហ្គាម៉ា(Photon gamma)ដែលជាគ្រាប់ពន្លឺត្រូវចាក់ចេញដំណើរ
មកបំភ្លឺលោកមានប្រតិកម្មនុយ។ប្រតិកម្មនោះជាប្រតិកម្មតគ្នាមាន
ដំណើរការដូចនេះ៖ដំបូង គ្រាប់ប៉្រូតុងពីរគ្រាប់ប៉ះទង្គិចគ្នា បង្កើតបាន
ជាគូប្រ៉ូតុង-ណឺតត្រុងដោយខ្ទាតចេញបំណែកតូចៗពីរគឺប៉ូស៊ីត្រុង
(Positron)និងណឺតទ្រីណូ(Neutrino) រួចហើយ គូប្រូ៉តុង-ណឺតត្រុង
ទៅប៉ះទង្គិចជាមួយប្រូ៉តុងមួយបង្កើតបានជាភ្លោះបីជាប់ស្អិតគ្នា គឺពីរ
ជាប្រូ៉តុង មួយជាណឺតត្រុង ហើយចុងក្រោយភ្លោះបីនេះទៅប៉ះទង្គិច
នឹងភ្លោះបីផ្សេងទៀតបង្កើតបានជាភ្លោះបួនគឺពីរជាប្រូ៉តុង ពីរផ្សេង
ទៀតណឺតត្រុង ដោយបញ្ចេញគ្រាប់ពន្លឺហ្វូតុងហ្គាម៉ា(Photon Gamma)
នំាអោយខ្ទាតចេញប្រូ៉តុងពីរ ដែលនឹងទៅធ្វើប្រតិកម្មបន្តៗផ្សេងទៀត។
ដំណើរប្រតិកម្មនេះហើយដែលបង្កអោយព្រះអាទិត្យរះបំភ្លឺពិភពលោកបាន។
ទៅអានាគតដ៏វែងឆ្ងាយទៅមុខ គឺប្រហែលជា5ពាន់លានឆ្នាំទៀត ព្រះ
អាទិត្យនឹងឆេះអស់ឧស្ម័នអ៊ីដ្រូហ្សែន តែមិនរលាយខ្លួនបាត់ភ្លាមឡើយ
គឺនឹងត្រូវប្រែក្លាយទៅជាផ្កាយយក្សក្រហម(Géante rouge)ដោយមាឌ
រីកធំយ៉ាងមហិមាទំនងលេបភពពុធបាត់ទៅផងនោះ ហើយនឹងភ្លឺ
ចែងចំាងមួយពាន់ដងខ្លាំងជាងសព្វថ្ងៃ។នៅពេលដែលឧស្ម័នអ៊ីដ្រូហ្ស៊ែន
ឆេះអស់រលីងហើយក្លាយទៅជាឧស្ម័នហេលីយ៉ូមនោះ ព្រះអាទិត្យមាឌ
យក្សក្រហមនេះនឹងមានវត្តមានរយៈកាលជាង2ពាន់លានឆ្នាំក្នុង
ចំណោមផ្កាយយក្សក្រហមទំាងឡាយ ដោយមានវិជ្ឈមាឌ
ប្រវែង30ដងវែងជាងវិជ្ឈមាឌបច្ចុប្បន្ន។
ព្រះអាទិត្យគឺជាផ្កាយទោលដែលពុំសូវសម្បូរប៉ុន្មានដែរនៅ
ក្នុងសាកលលោក ព្រោះក៏បានប៉ាន់ប្រមាណដែរថាមាន
មិនដល់ពាក់កណ្ដាលផងទេ ដោយសារផ្កាយផ្សេងសុទ្ធសឹង
ជាផ្កាយភ្លោះពីរ ភ្លោះបី ឬភ្លោះបួន។ក្រៅពីនេះ នៅមានផ្កាយ
ដែលផ្ទុះរួចហើយឈ្មោះថាsupernovae មានផ្កាយណឺតត្រុង
មានផ្កាយpulsarដែលជាផ្កាយទោលឬភ្លោះហើយ
ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់ខ្លួនហើយនិងរូងខ្មៅ
(Trou noir)ដែលជារណ្ដៅខ្មោចនៃផ្កាយដែលបានស្លាប់ទៅហើយនោះ។
តារាវិទូក៏ដូចអ្នកវិទ្យាសាស្រ្តមួយចំនួនមានជំនឿថាគឺរូងខ្មៅនោះជា
ផ្លូវនាំទៅកាន់ទីកន្លែងផ្សេងទៀតក្នុងសាកលោកនេះឬក៏នាំទៅ
សាកលលោកលផ្សេងទៀត។
———————————————–
សូមជំរាបថា មួយឆ្នាំពន្លឺស្មើនឹងចម្ងាយដែលពន្លឺបានធ្វើ
ដំណើរក្នុងរយៈពេលមួយឆ្នាំ ដោយដឹងថាក្នុងមួយវិនាទី ពន្លឺធ្វើ
ដំណើរបានចម្ងាយជិត300 000km។ដូច្នេះ យើងអាចគណនាល្បឿន
វាក្នុងរយៈពេលមួយឆ្នាំដូចតទៅ៖
300 000kmx3 600.x24x365=9 460 730 472 580 km
systeme solaireintérieur soleilréaction proton-neutrontrajet photonsAndromède

L’ère de glace va revenir dans le futur

Sans la pollution ou non, le climat de la terre ne serait pas la même chose dans le futur lointain!climate change

គម្រោងបង្ហោះមនុស្សទៅកាន់ភពអង្គារក្នុងឆ្នាំ២០២២

ក្រុមបេសកម្ម Mars Oneរបស់ប្រទេសហូឡង់ដែលមិនរកប្រាក់ចំណេញ,
បានប្រកូកប្រកាស់រកអ្នកស្ម័គ្រចិត្តអោយដាក់ពាក្យជាបេក្ខជនដើម្បីធ្វើដំណើរ
ទៅភពអង្គារក្នុងឆ្នំា២០២២ដោយគ្មានវិលត្រលប់មកផែនដីវិញ តែគេអាចមើល
ឃើញការផ្សាយតាមកញ្ចក់ទូរទស្សន៍បាន។អ្នកទទួលបន្ទុកនៃក្រុមបេសកម្ម
Mars Oneបានពន្យល់ប្រាប់ថាការបង្ហោះមនុស្សទៅកាន់ភពក្រហម(ភពអង្គារ)
ដោយគ្មានវិលត្រលប់មកផែនដីវិញនឹងកាត់បន្ថយការចំណាយប្រាក់យ៉ាងក្រាស់
ក្រែលសំរាប់បេសកម្មលើកដំបូងបង្អស់។ការបង្ហោះមនុស្សទៅកាន់ភពអង្គារដោយ
គ្មានវិលត្រលប់នេះនឹងតម្រូវចំណាយប្រាក់ប្រមាណប្រាំមួយពាន់លានដុល្លារ។
អ្នកណាក៏អាចដាក់ពាក្យជាបេក្ខជនបានដែរ។លក្ខខ័ណ្ឌតែមួយសំរាប់បេក្ខជនគឺ
ត្រូវតែមានអាយុ១៨ឆ្នាំឡើងហើយចេះនិយាយភាសាអង់គ្លេសបានគ្រប់គ្រាន់។
ក្រុមអ្នកស្ម័គ្រចិត្តទំាងបួននៃបេសកម្មដំបូងបង្អស់នឹងទៅដល់លើភពអង្គារក្នុងឆ្នំា
២០២៣បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រាំពីរខែមក។
លោកBas Lansdorp ដែលជាអ្នកបង្កើតក្រុមបេសកម្មMars Oneបានពន្យល់
ប្រាប់ថានឹងមានការថតផ្សាយតាមទូរទស្សន៍លើផែនដី កាលណាពួកគេទៅដល់
លើភពអង្គារហើយប្រឹងប្រែងធ្វើនិគមកិច្ច។លោកបានមានប្រសាសន៍ថាក្រុម
បេសកម្មMars Oneរហូតមកដល់ពេលនេះបានទទួលសារអេឡិចត្រូនិចចំនួន
១០​០០០ច្បាប់ហើយដែលមានប្រភពមកពីប្រទេសនានាលើពិភពលោកជាង
១០០ប្រទេស។ក្រុមបេសកម្មMars Oneត្រូវការអ្នកស្ម័គ្រចិត្តទំាងអស់ចំនួន២៤
នាក់ឬគិតជាក្រុមគឺ៦ក្រុមដែលមួយក្រុមៗមានគ្នា៤នាក់ហើយនឹងត្រូវធ្វើដំណើរ
បន្តបន្ទាប់គ្នារវាងរយៈពេល២ឆ្នាំទៅកាន់ភពអង្គារចាប់ផ្ដើមក្នុងឆ្នំា២០២២។
ប្រភពព័ត៌មាន៖

http://mediatv.divertissement.sympatico.ca/television/mars-one

ពន្លឺជះអតីតកាលចូលក្នុងបច្ចុប្បន្នកាល

តារាវិទូCarl Saganបានមានប្រសាសន៍ថាសង្កេតមើលលំហមេឃគឺក្រលេក
មើលទៅក្រោយ ឆ្ពោះទៅអតីតកាល។គឺលោកចង់ប្រាប់យើងថាពន្លឺជា
ភ្នាក់ងារបញ្ជូនរូបភាពនៃអ្វីៗទំាងអស់មកកាន់ភ្នែករបស់យើងទើបបានជា
យើងមើលឃើញ។ឧទារហណ៍ថាខ្ញុំមើលមកអ្នកដែលស្ថិតនៅ៣០០ម ឆ្ងាយពីខ្ញុំ ។
រូបភាពរបស់អ្នកដែលខ្ញុំមើលឃើញនោះបានធ្វើដំណើរតាមពន្លឺមកដល់ភ្នែក
របស់ខ្ញុំដោយប្រើរយៈពេល=300m/300 000 000m/s=0.0 000 001s
(តាមរូបមន្ត៖d=vtដែលdជាចំងាយដែលពន្លឺត្រូវធ្វើដំណើរគិតជាm=ម៉ែត្រ,vជា
ល្បឿនរបស់ពន្លឺស្មើ300 000km/sហើយtជារយៈពេល(ពេលវេលា)ដែលពន្លឺត្រូវ
ធ្វើដំណើរគិតជាs=វិនាទី)។ដូច្នេះរូបភាពរបស់អ្នកដែលខ្ញុំមើលឃើញជារូបភាព
ដែលបានកន្លងទៅអស់រយៈពេល0.0 000 001s(០,០​០០០​០០១វិនាទី)មានន័យ
ថាជារូបភាពក្នុងអតីតកាល។ប៉ុន្តែដោយរយៈពេលនោះជារយៈពេលតូចល្អិតពេក
ទើបខ្ញុំឃើញរូបភាពរបស់អ្នកដូចជាភ្លាមៗតែម្ដង។ករណីនេះខុសពីល្បឿននៃសូរ
(340m/sក្នុងអាកាសនៅ15°c)ដូចក្នុងពេលដែលអ្នកបានឮសូរបុរសម្នាក់កាប់
ដើមឈើនៅឯវាលស្រែដោយមើលឃើញថាសូរមកដល់ត្រចៀកអ្នកក្រោយពីអ្នក
បានឃើញគាត់លើកពូថៅកាប់ដើមឈើ(មួយប៉ូក) គឺថារូបដែលអ្នកឃើញគាត់កាប់
ដើមឈើមួយប៉ូកនោះបានធ្វើដំណើរនូវល្បឿន300 000 000m/s រីឯសូរដែលអ្នក
បានឮនោះវិញវាធ្វើដំណើរមកកាន់អ្នកក្នុងល្បឿនតែ340m/sប៉ុណ្ណោះ។ល្បឿនខុស
គ្នាដូចមេឃនិងដីរវាងពន្លឺនិងសូរ នំាអោយអ្នកបានឃើញរូបភាព(ពេលពូថៅកំពុង
កាប់ដើមឈើ)មុនពេលអ្នកបានឮសូរ។ដើម្បីឃើញតួលេខច្បាស់យើងឧបមាថា
បុរសនោះស្ថិតនៅចំងាយ780mពីអ្នក ។អញ្ចឹង សូរ(មួយប៉ូក)ដែលគាត់
កាប់ដើមឈើនោះនឹងមកដល់ត្រចៀកអ្នកដោយប្រើរយៈពេល=780m៖340m/s=2s(២វិនាទី)។
រីឯពន្លឺដែលបញ្ជូនរូបគាត់មកដល់ភ្នែកអ្នកនឹងប្រើរយៈពេល=780m៖300 000 000m/s=
0.0 000 026s។ដូច្នេះយើងឃើញថា អ្នកនឹងឮសូរក្នុងរយៈពេល២វិនាទី ហើយ
នឹងឃើញរូបភាពក្នុងរយៈពេលតែ០,០០០០​០២៦វិនាទីប៉ុណ្ណោះគឺភ្លាមៗមិនរង់
ចាំដល់រយៈពេល២វិនាទីដើម្បីឮសូរនោះទេ ដូចក្នុងករណីអ្នកឃើញផ្លេករន្ទៈ
រួចហើយទើបឮសូរវាគ្រហឹមរំពងឡើង។
សូមរំលឹកថាសូរមិនអាចធ្វើដណើរក្នុងសុញ្ញកាសបានដូចពន្លឺទេ មានន័យថា
ក្នុងលំហដែលគ្មានអាកាសគឺសូរមិនអាចរត់ពីកន្លែងមួយទៅកន្លែងមួយទៀតបាន
ឡើយ។ឥឡូវយើងក្រលេកមើលទៅក្នុងអវកាស(លំហ)វិញ…ក្នុងពេលយប់
មេឃស្រឡះមានពន្លឺព្រះច័ន្ទ អ្នកនឹងឃើញព្រះច័ន្ទភ្លឺថ្លា និងហ្វូងផ្កាយទំាងឡាយ
គ្រប់ទិសទីក្នុងផ្ទៃមេឃរាត្រី។រូបភាពព្រះច័ន្ទដែលអ្នកកំពុងសំឡឹងមើលនោះរត់
មកដល់ភ្នែកអ្នកតែក្នុងរយ‍‍‍‍‍ៈពេលជាងមួយវិនាទីប៉ុណ្ណោះពីព្រោះព្រះច័ន្ទនៅឆ្ងាយ
ពីផែនដីប្រមាណជា384 000km។ឯរូបភាពនៃផ្កាយទំាងឡាយដែលចំាងពន្លឺមក
ដល់ផែនដីត្រូវចំណាយរយៈពេលពីជាង៤ឆ្នំាឡើងទៅរហូតដល់ទៅរាប់រយ រាប់
ពាន់…រាប់លាននិងរាប់ពាន់លានឆ្នំា។
ក្នុងពេលថ្ងៃ នាព្រឹកព្រលឹមស្រាងៗឬពេលល្ងាច អ្នកនឹងឃើញព្រះអាទិត្យក្រហម
នៅឯជើងមេឃ(សូមកុំគន់មើលព្រះអាទិត្យពេលរះខ្ពស់,ខ្លាចខូចភ្នែក)។នៅសែន
ឆ្ងាយជាងព្រះច័ន្ទពីផែនដីយើងគឺប្រមាណ150 000 000km,ព្រះអាទិត្យជះពន្លឺទំរាំ
មកដល់ផែនដីត្រូវប្រើរយៈពេល8នាទី។ដូច្នេះ រូបភាពនៃព្រះអាទិត្យដែលអ្នកកំពុង
គន់មើលនោះ គឺជារូបភាពរបស់ព្រះអាទិត្យកាលពី៨នាទីកន្លងទៅ មិនមែនជា
រូបភាពភ្លាមៗដែលអ្នកកំពុងមើលឃើញនោះទេ។
ឥឡូវ អ្នកក្រលេកមើលទៅក្នុងលំហក្នុងពេលរាត្រីមានផ្ទៃមេឃស្រឡះ អ្នក
នឹងឃើញហ្វូងផ្កាយឬហ្គាឡាក់ស៊ីដ៏ច្រើនស្អេកស្កះក្នុងគ្រប់ទិសទី។ផ្កាយ
ដែលនៅជិតផែនដីជាងគេបំផុតមានឈ្មោះថាProxima Centauri ត្រូវប្រើ
រយ‍ៈពេល4,22ឆ្នាំទើបអាចបញ្ជូនពន្លឺរបស់ខ្លួនមកដល់ផែនដី។ដូច្នេះ ផ្កាយ
Proxima Centauriដែលអ្នកមើលឃើញក្នុងពេលនេះ(បច្ចុប្បន្នកាល)គឺ
ជារូបភាពរបស់ផ្កាយនោះកាលពីជាងបួនឆ្នំាកន្លងទៅ មិនមែនជារូបភាព
ឥឡូវនេះទេ(ឩបមាថាឥឡូវនេះProxima Centauriកំពុងផ្ទុះ ដូច្នេះ អ្នក
មិនទាន់មើលឃើញផ្កាយនេះកំពុងផ្ទុះនៅឡើយទេ គឺអ្នកត្រូវរង់ចំារយៈពេល
៤,២២ឆ្នំាសិន ទើបអាចមើលឃើញបាន ពីព្រោះរូបភាពដែលផ្កាយProxima
Centauriកំពុងផ្ទុះនឹងប្រើរយៈពេល៤,២២ឆ្នំា ទើបរត់មកដល់ផែនដី)។នៅ
ឆ្ងាយបន្តបន្ទាប់ជាងផ្កាយProxima Centauriមានផ្កាយBernardនៅឆ្ងាយ
5,9ឆ្នំាពន្លឺ,Laland21185នៅឆ្ងាយ8,3ឆ្នាំពន្លឺ,Sirus(A,B)នៅឆ្ងាយ8,6
ឆ្នំាពន្លឺ,ហ្គាឡាក់ស៊ីAndromèdeនៅឆ្ងាយ២,៥លានឆ្នំាពន្លឺ…។
មួយឆ្នំាពន្លឺគឺជាចំងាយដែលពន្លឺធ្វើដំណើរក្នុងអវកាសអស់រយៈពេលមួយឆ្នំា
គឺal=365x24x3600x300 000=9 500ពាន់លានគ.ម)។
តារាវិទ្យាបានប្រាប់ផងដែរថា តាមពិតពន្លឺរបស់ព្រះអាទិត្យ(ផ្កាយ)បានត្រូវ
ផលិតនៅឯស្នូលព្រះអាទិត្យដែលជាឡនុយក្លេអ៊ែរឯណោះ។អញ្ចឹង,បើគិតតំាង
ពីឡផលិតពន្លឺ(គ្រាប់ពន្លឺphotons)នោះមក ពន្លឺព្រះអាទិត្យមិនមែនចំណាយ
រយៈពេល៨នាទីទើបធ្វើដំណើរមកដល់ផែនដីទេ គឺត្រូវប្រើរយៈពេលដល់ទៅ
30 000(បីម៉ឺន)ឆ្នំា8នាទីឯណោះទើបមកដល់ផែនដី ដោយសារថាគ្រាប់ពន្លឺ
(photons)ដែលចាកចេញជាកំាពន្លឺgammaពីស្នូលព្រះអាទិត្យត្រូវប៉ះទង្គិចជា
មួយនឹងគ្រាប់ឧស្ម័ន(particules de gaz)ហើយរាល់ពេលប៉ះទង្គិចម្ដងៗ
គ្រាប់ពន្លឺត្រូវបាត់បង់ថាមពលហើយបំបែកខ្លួនជាគ្រាប់ពន្លឺ(photons)ផ្សេងទៀត។
លុះទំរាំមកដល់លើផ្ទៃព្រះអាទិត្យ គ្រាប់ពន្លឺត្រូវចំណាយពេលដល់ទៅ30 000ឆ្នំា
ហើយបន្តដំណើរមកដល់ផែនដីត្រូវបន្ថែមរយះពេល៨នាទីទៀត។
រូបខាងក្រោមនេះ បង្ហាញពីការប៉ះទង្គិចរបស់ពន្លឺចាប់ពីស្នូលព្រះអាទិត្យមក
ខាងលើផ្ទៃព្រះអាទិត្យ ហើយបន្តដំណើររហូតដល់ផែនដី៖
pâques2013 037

តោះ,ទៅលេងអនាគតកាល!

ច្បាប់ទំនាញសាកលមិនត្រឹមតែមានឥទ្ធិពលទៅលើវត្ថុធាតុនិងពន្លឺប៉ុណ្ណោះ
ទេវាថែមទំាងមានឥទ្ធិពលទៅលើពេលវេលាផងដែរ។ដើម្បីបង្ហាញភស្តុតាង
នេះគេបានបង្កើតនាឡិកាដែលដើរទៀងទាត់ដ៏អស្ចារ្យបំផុតមួយនៅក្នុងឆ្នំា
១៩៦០គឺរយៈពេល៥ឆ្នំាក្រោយពីលោកAlbert Einstein អ្នកប្រាជ្ញរូបវិទ្យា
បានទទួលមរណភាពទៅហើយ។នាឡិការនោះបានផ្ទៀងផ្ទាត់សម្មតិកម្មរបស់
លោក យ៉ាងដូច្នេះ៖នៅឯជាន់លើបង្អស់នៃអាគារដ៏ខ្ពស់មួយ នាឡិកាដើរលឿន
ជាងនៅឯខាងជាន់ខាងក្រោមផ្ទាល់ដី។នោះ គឺជាឥទ្ធិពលនៃច្បាប់ទំនាញដែល
ពន្យឺតពេលវេលា នៅជាន់ខាងក្រោមផ្ទាល់ដី ច្រើនជាងនៅឯជាន់លើបំផុត
នៃអាគារ។តើអ្នកយល់យ៉ាងណាដែរចំពោះសម្មតិកម្មនេះ?ឥទ្ធិពលនោះវា
មិនប៉ុន្មានទេ នៅលើភពផែនដី។ប៉ុន្តែប្រសិនជានៅលើភពផ្សេងមួយធំជាង
ផែនដីហើយមានទំនាញខ្លំាងជាង យើងនឹងឃើញថានាឡិកានោះនឹងដើរ
កាន់តែយឺតខ្លំាងជាងនៅលើផែនដីទៅទៀត។ចុះ ប្រសិនបើទំនាញនោះខ្លំាង
រកទីបំផុតគ្មានគឺដល់អនន្តដូចជានៅក្នុងរូងខ្មៅនៃអវកាស តើពេលវេលានឹង
ទៅជាយ៉ាងណា?ពេលវេលានឹងប្រែប្រួលយ៉ាងសម្បើម។ ចាប់ផ្ដើមតំាងពីមាត់
រូងខ្មៅទៅរហូតដល់ខាងក្នុងរូងខ្មៅ អ្នកនឹងឃើញថាពេលវេលាដើរយឺតមែនទែន
(ធៀបទៅនឹងពេលវេលានៅផែនដី)គឺថារយៈពេលតែមួយវិនាទីប៉ុណ្ណោះអាចស្មើ
នឹងរយៈពេលមួយនាទី,មួយម៉ោង,មួយថ្ងៃ,មួយខែ មួយឆ្នំា…នៅលើផែនដី ។
ប៉ុន្តែ នៅក្នុងរូងខ្មៅពេលវេលានឹងកាន់តែដើរយឺតខ្លំាងរហូតទាល់តែឈប់មាន
(កុំភ្លេច៖ពេលវេលាឈប់មានឬរលាយបាត់ក៏មកពីលំហក្នុងរូងខ្មៅឈប់មានដែរ)។
ប្រសិនជាអ្នកអាចចេញផុតពីពេលវេលានិងលំហដូចក្នុងរូងខ្មៅនោះ ជីវិតអ្នកដូចចូល
មកក្នុងអនាគតកាលខាងមុខយ៉ាងឆ្ងាយ ហើយអាចឃើញសត្វលោក   ​ភព និងផ្កាយ
ទំាងឡាយដែលចេះតែកើត ចាស់ ឈឺ ​ស្លាប់ជាបន្តបន្ទាប់គ្នាតទៅមុខជានិច្ច។
មានផ្លូវមួយទៀតដែលអាចនំាទៅកាន់អនាគតកាលបាន៖ប្រសិនជាមានយានអវកាស
មួយដឹកនំាអ្នកក្នុងល្បឿននៃពន្លឺ ហើយការធ្វើដំណើរក្នុងយាននេះគ្មានឩបសគ្គអ្វី
ទេ គឺអ្នកកំពុងធ្វើដំណើរទៅកាន់អនាគតកាលហើយ!យានជំនិ‍‍‍ៈអវកាសរបស់
អ្នកដែលហោះនូវល្បឿននៃពន្លឺនោះ គឺកំពុងបុកទំលុះផ្ទៃអវកាស(ខួងទៅជារូងខ្មៅ)
ហើយជ្រែកចូលទៅក្នុងអនាគតកាលតែមួយឆ្នំាឬពីរឆ្នំា(ផ្ទៀងមើលទ្រនិចនាឡិកា
ដែលអ្នកពាក់នៅកដៃរបស់អ្នកឃើញថាដើរដូចធម្មតា ប៉ុន្តែកាន់តែយឺតជាទីបំផុតបើ
ធៀបទៅនឹងពេលវេលានៅលើផែនដី) រហូតឃើញថាមួយម៉ោងឬមួយនាទីយូរដូចជា
មួយឆ្នំាផែនដីអញ្ចឹង!លុះពេលវិលត្រលប់មកផែនដីវិញ,អ្នកនឹងបានមកចាប់ថើប
ចៅទួត ចៅលា…របស់អ្នកទំាងអស់។ឯរូបអ្នកនៅវ័យដូចដើមគឺដូចនៅពេលអ្នករៀប
ចាកចេញដំណើរក្នុងយានអវកាសដែលហោះស្មើឬសឹងស្មើល្បឿនពន្លឺ(300 000km/s)នោះ។

អត្ថបទ អវកាសនិងពេលវេលា៖
https://sambatt.wordpress.com/2013/03/03/
អត្ថបទ អ្វីមួយអាចរលាយជាសូន្យបាន៖
https://sambatt.wordpress.com/2012/10/06/
អត្ថបទ កើត=ស្លាប់៖
https://sambatt.wordpress.com/2010/12/03/
អត្ថបទ ឯណាបច្ចុប្បន្នកាល?៖
https://sambatt.wordpress.com/2011/03/11/
អត្ថបទ ជឿឬមិនជឿ ការពិតនៅតែជាការពិត៖
https://sambatt.wordpress.com/2011/11/06/

អវកាសនិងពេលវេលា

អវកាសគឺលំហ រីឯពេលវេលាគឺចំនួននៃចលនារបស់ភពឬវត្ថុ។ប៉ុន្តែពេលវេលា
គ្រាន់តែមានឡើងដោយការសន្មត់របស់់មនុស្សប៉ុណ្ណោះ ពីព្រោះមនុស្ស
សន្មត់វាជាចំនួនចលនានៃភពដូចជាថាចលនានៃផែនដីវិលមួយជុំវិញខ្លួនឯង
រាប់ថាមួយថ្ងៃហើយមួយជុំវិញព្រះអាទិត្យរាប់ថាមួយឆ្នំាគឺមួយឆ្នំាផែនដី។ប្រសិន
ជាយើងនៅលើភពអង្គារដែលវិលជុំវិញខ្លួនឯងមួយជុំស្មើនឹងមួយថ្ងៃដែរនោះ
(២៤,៦៣ម៉ោង) ត្រូវវិលជុំវិញព្រះអាទិត្យមួយជុំដោយប្រើរយៈពេលជិតពីរឆ្នំា
ផែនដី(៦៨៧ថ្ងៃ)។ដូច្នេះ យើងឃើញថាមនុស្សយកផែនដីជាគោល
ដើម្បីវាស់ពេលវេលា ។
ពេលវេលាមានមកពីការសន្មត់ ព្រោះមនុស្សជាអ្នកកំណត់វាទៅតាម
ចលនាវិលជុំវិញខ្លួនឯងនិងជុំវិញព្រះអាទិត្យរបស់់ភពផែនដី ។សមដូច
គំនិតយល់ឃើញរបស់ទស្សនវិទូឥណ្ឌាម្នាក់គឺលោកPatanjaliក្នុង
សតវត្សទី២នៃគ.ស បានពោលថាអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល
មិនមានឡើយ។អ្វីទំាងអស់ស្ថិតនៅក្នុងខណៈជាមួយគ្នា(passé,présent
et futurn’existent pas.Tout arrive au même instant.)។
បើអញ្ចឹង មានតែអវកាស(លំហ)ទេដែលមាន?ដូចដែលយើងគ្រប់់គ្នា
ឃើញជាក់់នឹងភ្នែកស្រាប់់ហើយនោះ គឺថាគ្រប់់ភពឬវត្ថុធាតុមានវត្តមាន
ក៏ដោយសារមានលំហដែលខ្លួនអាចតំាងទីនៅហើយអាចធ្វើចលនាបាន។
បើគ្មានលំហនោះភពឬវត្ថុទំាងឡាយនឹងគ្មានវត្តមានឡើយព្រោះគ្មាន
ទី(ចំហ)សំរាប់តំាងនៅ។ទោះបីយ៉ាងណា បើតាមតារាវិទូ Carl Sagan
បានមានប្រសាសន៍ថា៖អវកាសនិងពេលវេលាមិនអាចបំបែក
ពីគ្នាបានឡើយ។គន់មើលលំហមេឃ គឺងាកមើលទៅក្រោយ,ទៅអតីតកាល។
(Espace et temps sont indissociables.Observer l’espace,
c’est regarder en arrière,ver le passé.)។គឺថាមិនអាចមានលំហ
ដែលគ្មានពេលវេលាហើយមិនអាចមានពេលវេលាដែលគ្មានលំហឡើយ ។
លំហ គឹត្រូវមានអ្វីមួយ ដែលចំាបាច់់ត្រូវតែមានចលនា(គ្មានវត្ថុណា
ក្នុងសាកលលោកនេះដែលមិនធ្វើចលនាឡើយ៖ផែនដីធ្វើចលនាជុំវិញ
ខ្លួនឯង និងជុំវិញព្រះអាទិត្យ ។ឯចំណែកព្រះអាទិត្យក៏ធ្វើចលនាដែរគឺ
វិលជុំវិញខ្លួនឯងហើយវិលជុំវិញស្នូលហ្គាឡាក់់ស៊ីមហាវិថីទឹកដោះ
ហើយហ្គាឡាក់ស៊ីមហាវិថីទឹកដោះដូចហ្គាឡាក់ស៊ីរាប់ពាន់់លាន
ដទៃទៀតដែរ ធ្វើដំណើរកាន់តែឃ្លាតពីគ្នាហើយជ្រៅទៅៗក្នុងលំហ
សាកលលោកដែលចាប់កំណើតមកពីបន្ទុះBig Bang តំាងពីរយៈកាល
ប្រមាណ១៥ពាន់លានឆ្នាំកន្លងទៅ។ដូច្នេះ យើងឃើញថាក្នុងសាកលោក
អ្វីៗទំាងអស់ត្រូវតែមានចលនាឬកំរើកដោយសារតែវត្តមាននៃអវកាស
នេះឯង។ឯចំណែកពេលវេលាអាចសន្មត់ដូចជាស្រមោលនៃចលនាទៅចុះ
ដូចជាស្រមោលយើងអន្ទោលតាមប្រាណយើងចឹងដែរ។ទោះយ៉ាងណាក្ដី
លំហនិងពេលវេលាគឺដូចជាអ្វីទទេសុទ្ធសាធ ប្រសិនជាគ្មានភព,ធូលី និង
ឧស្ម័នក្នុងសាកលោកទំាងមូលទេនោះ។តាមទ្រឹស្ដីវិទ្យាសាស្រ្តថា
សាកលលោកបានចាប់់ផ្ដើមពីបន្ទុះBig Bangដែលខណៈមុនផ្ទុះ មិនមាន
លំហនិងពេលវេលាឡើយគឺថាលំហ=0.000 m³រីឯពេលវេលា=0.00 sec។
(គួរអោយឆ្ងល់ណាស់ បើដំបូងឡើយគ្មានលំហ តើមានអ្វីទៅ?តើអ្វីមួយអាច
ផ្ទុះបានដែរ បើគ្មានលំហ?ពេលកំពុងផ្ទុះBig Bang,តើមានអ្វីនៅហ៊ុំព័ទ្ធ
ជុំវិញBig Bang?។រួចហើយដោយសារបន្ទុះBig Bang ក៏ចាប់់ផ្ដើមពង្រីកលំហ
ដោយវត្តមាននៃលោកធាតុដែលចាប់់ផ្ដើមមានចលនាឡើង នំាអោយ
ពេលវេលាក៏ចាប់់កំណើតឡើងដែរ។យោងតាមទ្រឹស្ដីរបស់់អ្នករូបវិទ្យាគឺលោក
Albert Einsteinសាកលលោកយើងនេះស្ថិតនៅក្នុងអវកាសដែលមានបួន
ទំហំ(4dimensions=3D+temps,ហៅថាespace-temps)ដែលបង្ហាញយើង
អោយស្គាល់់ទ្រឹស្ដីនៃរឺឡាទីវិតេ ហ៊្សេណេរ៉ាល់(relativité générale)
ដែលបោះពុម្ពផ្សាយក្នុងឆ្នំា១៩១៥។
ចំពោះលោកEinstein លំហគឺដូចជាអ្វីមួយដែលមិនមែនទទេឡើយបានន័យ
ថាវាជាអ្វីមួយដែលមើលពុំឃើញប៉ុន្តែអាចស្រុតឬខូចទ្រង់់ទ្រាយបានដោយសារ
វត្តមាននៃវត្ថុធាតុ។ដើម្បីយល់់ពីគំនិតនេះ យើងគ្រាន់តែគិតថាវាជាពូកគ្រែ
មួយដែលគេដាក់់បាល់់ទំហំចំរុះមួយចំនួនហើយពូកនោះវាស្រុតរាក់់ឬជ្រៅ
ដោយសារបាល់់ទំាងនោះមានទំហំនិងទំងន់់ខុសៗគ្នា បានន័យថាបាល់នីមួយៗ
ស្រុតលើពូកអាស្រ័យដោយទំហំនិងទំងន់របស់់វា ហើយទីស្រុតនោះដូចជា
ក្រហូងមានបាតរាក់់មួយ។ប្រសិនជាមានបាល់តូចណាមួយមកក្បែរក្រហូង
នោះ វានឹងរមៀលចូលទៅក្នុងក្រហូងនោះភ្លាមគ្មានបង្អង់ឡើយ។នេះហើយ
គឺជាច្បាប់នៃទំនាញរបស់ភពនីមួយៗក្នុងសាកលលោកយើងនេះ។នៅក្បែរ
ទីជុំវិញនៃម៉ាស់ធំៗ,espace-temps(លំហ-ពេលវេលា)ត្រូវខូង(ផត)ខ្លំាង
ហើយមានឥទ្ធិពលលើចលនានៃម៉ាស់់តូចៗដែលនៅជុំវិញព្រមទំាងពេលវេលា
ផងដែរ។ក្រហូងវានឹងកាន់់តែជ្រៅកាលណាបាល់លើពូកកាន់់តែធ្ងន់់ទៅៗ។
ប្រសិនជាបាល់់នោះ ធ្ងន់់ខ្លាំងពេកវានឹងទំលុះពូកនំាអោយបានជាអណ្ដូង(ប្រហោង)
ខ្មៅមួយដែលគ្មានបាត ឯបាល់នោះក៏បាត់់ស្រមោលទៅដែរ ។នេះគឺជាអាថ៌កំបំាង
ដ៏ធំមួយរបស់់ធម្មជាតិ។ប៉ុន្តែចំពោះលំហ(អវកាស)វិញ គឺបាល់់មិនមែននៅ
លើពូកទេគឺត្រូវនៅក្នុងពូក បានន័យថានៅក្នុងលំហហើយអណ្ដែតដោយធ្វើ
ចលនាប្រៀបដូចជាត្រីហែលក្នុងទឹក មិនដែលហែលលើទឹកឡើយ។ចំពោះ
ត្រី,ទឹកគឺជាលំហដែលទ្រទ្រង់វត្តមាននិងចលនារបស់់វា ក៏ដូចជាលំហ
ដែលទ្រទ្រង់វត្តមាននិងចលនានៃផ្កាយនានាក្នុងសាកលលោកដូច្នោះដែរ។
ជាការអស្ចារ្យណាស់់ ដែលមិនដូចជាការគិតស្មានថាលំហគ្រាន់់តែជាលំហ
ទទេសុទ្ធសាធនោះ ប៉ុន្តែវាជាអ្វីមួយយ៉ាងដែលយើងមើលមិនឃើញ ហើយ
អាចទំលុះជាប្រហោងខ្មៅបានដោយចលនាជាគំនួចនៃផ្កាយមួយដែលមានទំងន់់
និងកំដៅដល់់អនន្តហើយដែលស្រូបលោកធាតុនានានិងពន្លឺក្នុងបរិវេណ
យ៉ាងត្របាញ់។តារាវិទូគិតថាគំនួចត្របាញ់នេះគឺជារន្ធ(ខ្យល់់)មួយនំាចេញទៅ
កន្លែងផ្សេងក្នុងសាកលលោកនេះឬក៏លំហរបស់សាកលលោកមួយទៀត។



អត្ថបទ អ្វីមួយអាចរលាយជាសូន្យបាន៖
https://sambatt.wordpress.com/2012/10/06/
អត្ថបទ Stephen Hawkingថាព្រះមិនបានបង្កើតសាកលលោកទេ៖
https://sambatt.wordpress.com/2010/09/03/
អត្ថបទ ឯណាបច្ចុប្បន្នកាល?៖
https://sambatt.wordpress.com/2011/03/11/
អត្ថបទ ជឿឬមិនជឿ?ការពិតនៅតែជាការពិត៖
https://sambatt.wordpress.com/2011/11/06/

អ្វីមួយអាចរលាយជាសូន្យបាន

នៅក្នុងអត្ថបទមួយដែលខ្ញុំបានសរសេរដោយដាក់់ចំណងជើងថា
Stephen Hawking ថាព្រះមិនបានបង្កើតសាកលលោកទេ
( https://sambatt.wordpress.com/2010/09/03/ ), ខ្ញុំបាន អះអាងថាអ្វីទំាងអស់់មិនអាចរលាយជាសូន្យបានទេ ដោយសារថា នេះ
ជាច្បាប់់រក្សារទុកវត្ថុធាតុ(La loi de la conservation de la
matière។ឧទាហរណ៍ថា អ្នកដុតក្រដាស់់មួយសន្លឹក វានឹងឆេះទៅ ជាផ្សែង
ជាផេះអស់់គ្មានសល់់ ប៉ុន្តែម៉ាសរបស់់វាគ្មានរលាយបាត់់ទៅណាទេ ព្រោះថានោះគ្រាន់តែការបំផ្លែងវត្ថុធាតុប៉ុណ្ណោះ បានន័យថា ម៉ាសរបស់់វា មិនអាចរលាយបាត់់ជាសូន្យបានឡើយ។ ទស្សនវិទូក្រិកម្នាក់់គឺលោកDémocrite ប្រហែលជាអ្នកនំាអោយមាន គំហើញខាងលើនេះ ព្រោះលោកបានអះអាងថា
Rien ne naît de néant ,ni ne​ retourne au néant​ដែលប្រែថា គ្មានអ្វីកើតមកចេញមកពីភាព ទទេ ហើយក៏គ្មានអ្វីវិលត្រលប់់ទៅភាពទទេដែរ។
ប៉ុន្តែពេលនេះ អ្នកវិទ្យាសាស្រ្ត បានអះអាងថាវត្ថុធាតុមួយប៉ះនឹងវត្ថុធាតុបដិបក្ខ
របស់់ខ្លួននឹងរលាយបាត់់សូន្យ ឈឹង(s’annihiler)ដោយសារថាវត្ថុធាតុទំាង
ពីរមានកំលាំងធាតុផ្ទុយគ្នា ហើយការលាយបាត់់រូបនេះគឺបញ្ចេញនូវពន្លឺផ្លេក
មួយដូចជាពន្លឺផ្លេកបន្ទោរអញ្ចឹង។ ដូចក្នុងផលបូកគណិតដែរ គឺសូន្យជា
លទ្ធផលបានមកពីចំនួនមួយសងនឹង ចំនួនមួយនោះខ្លួនឯង ។ឧទាហរណ៍
+1-1 =0 ឬក៏ថា(+1) + (-1)=0។នៅក្នុង បាតុភូតធម្មជាតិ ក៏ដូច្នោះដែរ
ឧទាហរណ៍ថាអេឡេចត្រុង មួយប៉ះទង្គិចជាមួយ ប៉ូស៊ីត្រុង(គូបដិបក្ខរបស់់ខ្លួន) នឹងរលាយបាត់់ទំាងអេឡេចត្រុងនិងប៉ូស៊ីត្រុង ពីព្រោះវត្ថុទំាងពីរនេះមានកំលំាងធាតុ
ផ្ទុយពីគ្នា គឺមានម៉ាសផ្ទុយគ្នា ដែលអាចអោយ ម៉ាស់់ពីរគឺម៉ាស់់វិជ្ជមាននិងម៉ាស់់
អវិជ្ជមានលុបបំបាត់់គ្នាពេលប៉ះទង្គិចគ្នា។ ម្យ៉ាងទៀត អំពីរឿងដើមកំណើតនៃបន្ទុះ
Big Bangទំនងជាកើតឡើងដោយវត្ថុធាតុមានម៉ាសវិជ្ជមាននិងអវិជ្ជមាន
ក្នុងបរិមាណស្មើគ្នាដែលប្រមូលផ្ដុំគ្នា បង្កើតជាពន្លឺហើយនិងកំដៅដល់់១០
ស្វ័យគុណ២៨ អង្សារ K(Kelvin)រួចហើយ បីនាទីក្រោយមក សីតុណ្ហភាព
បានធ្លាក់់ចុះមកត្រឹម១០ស្វ័យគុណ៩ អង្សារ K ទើបសាកលលោកមានសភាព
ស្ងប់់ពោរពេញទៅដោយចុណ្ណភាគមានលំនឹង ហើយមានចំនួនតិចជាងមុន ដោយសារចុណ្ណភាគអវិជ្ជមាននិងវិជ្ជមានបាន លុបបំបាត់់គ្នាសឹងតែទំាងអស់់ សល់់សាកលោកសព្វថ្ងៃដែលទទូលបានជា លទ្ធផល។លទ្ធផលដ៏ដួចស្ដើង
នេះកើតចេញមកពីចុណ្ណភាគBoxon X និង Boxon anti-X លុបបំបាត់់គ្នា
មិនអស់់ក៏ មានសាកលលោកយើងនេះទៅ។ ប្រសិនជាBoxon Xនិង Boxon
anti-Xលុបបំបាត់់គ្នាអស់់ នោះសាកលលោក យើងនឹងគ្មានអ្វីទំាងអស់់ បាន
ន័យថា ទទេស្អាត។ប៉ុន្តែ មិនដូច្នោះទេ, Boxon X និងBoxon anti-X មិនអាចលុបបំបាត់់គ្នាទៅវិញទៅមកអស់់ឡើយ។Boxon X និងBoxon anti-X
គឺជាចុណ្ណភាគ(លោកធាតុ)ធ្ងន់់ជាងគេទំាងអស់់ ហើយដែល អាចបង្កើតបានតែ
ក្នុងសីតុណ្ហភាពខ្ពស់់បំផុត។នៅពេលដែលសាកលលោកថមថយកំដៅ ចុណ្ណភាគ
ទំាងពីរបាត់់បង់់លំនឹង ហើយក៏បំបែកខ្លួនជាចុណ្ណភាគតូច ហើយស្រាលគឺទៅជា
quarksនិង leptons ។ប៉ុន្តែសំរាប់់ 100 000 000 quarks​និង​leptons,
ចុណ្ណភាគបដិបក្ខ ចំនួន99 999 999ប៉ុណ្ណោះ ត្រូវបានបង្កើតឡើង។បរិមាណនៅ
សល់់ដ៏ស្ដួចស្ដើងបន្ទាប់់ពីការលុបបំបាត់់គ្នា នោះ បានប្រមូលផ្ដុំគ្នា ហើយសាងបាន
ជាសាកលលោកយើងសព្វថ្ងៃនេះ។ តារាវិទូ បានពិចារណាថា ដើមកំណើត
សាកលលោកត្រូវបានបង្កើតឡើងដោយ ថាមពល ដែលមិនដឹងចេញមកពីណា
ប៉ុន្តែ ថាមពលនោះទំនងកើតឡើង ដោយសារវត្តមាននៃចុណ្ណភាគពីរប្រភេទដែល
មានម៉ាសកំលាំងធាតុផុ្ទយគ្នាមក នៅផ្ដុំគ្នាគឺថាថាមពលនៃចុណ្ណភាគវិជ្ជមាន សងនឹងថាមពលចុណ្ណភាគអវិជ្ជមាន ស្មើនឹងសូន្យ (ថាមពលសរុបស្មើនឹងសូន្យ)។
ដូច្នេះ ឃើញថា ពុំមានអ្វីមួយកើត មកបានពីភាពទទេសុទ្ធនោះឡើយ។ដើម្បីបំភ្លឺ
គំនិតនេះ យើងគ្រាន់់តែស្រមៃថា អ្នកគ្មានលុយសោះ ហើយអ្នកចង់់មានលុយ។
តើធ្វើយ៉ាងម៉េចទើបមានលុយ?(យើងអត់់និយាយពី ការធ្វើការងារ ឬលួចប្លន់់អីទេ)។
ចំលើយដែលមានគឺ ខ្ចីលុយពីធនាគារ។បើអ្នកខ្ចីលុយ10 000ដុល្លារពីធនាគារទៅ
រកស៊ី គឺអ្នកត្រូវធ្វើ យ៉ាងម៉េច អោយបានចំណេញ គឺរកអោយបានលើសប្រាក់់
10 000ដុល្លារដែល អ្នកបានខ្ចីពីធនាគារនោះ ទើបអ្នកអាចរួចការជំពាក់់បំណុល
ហើយបង្កបង្កើត ដើមទុនរកស៊ី និងធ្វើគំរោងការផ្សេងៗរបស់់អ្នកក្នុងពេលខាង
មុខបាន។ អ្នកវិទ្យាសាស្រ្តនិងតារាវិទូ មានគំហើញដូចនេះ ជាមួយរបកគំហើញនៃ ចុណ្ណភាគនិងចុណ្ណភាគបដិបក្ខ ដែលជាអ្នកកសាងលោកយើងនេះ ។ប៉ុន្តែនៅ មានចំងល់់មួយថាតើចុណ្ណភាគទំាងពីរកើតចេញមកពីណា ?បើនៅពេលដែល ដើមឡើយគ្មានអ្វីទំាងអស់។ប៉ុន្តែគេយល់់ឃើញថាអ្វីៗទំាងអស់់សុទ្ធតែមាន ដើមកំណើតដែលពិតជាមានអ្វីមួយនៅខាងដើមបង្អស់់ជាអ្នកបង្កឡើង។ពួកគេ ទាល់់ប្រាជ្ញាចំពោះតែសំណួរមួយនេះទេគឺថាតើមានអ្វីទៅមុនBig Bang?ដូច្នេះ
ពួកគេក៏មិនដឹងថាតើBig Bangកើតចេញពីណាដែរ ។ចំណែកសាសនាមួយចំនួន មានជំនឿថាព្រះជាអ្នកបង្កើតសាកលលោកទំាងមូល។មានតារាវិទូម្នាក់់បាន ចោទសំណួរមួយថាតើព្រះកើតមកពីណា?ចំពោះរឿងនេះ សាសនាបានផ្ដល់់ ចំលើយថាព្រះពុំមានដើមកំណើតទេ ពីព្រោះព្រះអង្គមិនស្ថិតនៅក្នុងលំហនិង ពេលវេលាជាមួយសត្វលោកឡើយ។អ្វីទំាងឡាយណាស្ថិតនៅក្នុងលំហនិង ពេលវេលាគឺមានដើមកំណើត ផ្ទុយពីអ្វីដែលនៅខាងក្រៅ ដែលនឹងមិនចេះ កើតនិងស្លាប់់ឡើយ។ប្រសិនជាសាកលលោកចាប់់កំណើតមកពីបន្ទុះBig Bang
មែននោះ Big Bangពិតមានអ្វីមួយផ្ដល់់កំណើតអោយពីព្រោះមិនអាចមានអ្វីមួយ កើតចេញបានពីភាពទទេឡើយ។មានតារាវិទូខ្លះបានមានជំនឿថាសាកលលោក
បច្ចុប្បន្ន គឺជាសាកលលោកទី៥ដែលបានកើតមកពីសាកលលោកដែលបានស្លាប់់
ទៅជាបន្ទុះBig Crunchដែលបានប្រមូលកាកសំណល់់នៃសាកលលោកមុន មកបង្កើតជាសាកលលោកមួយថ្មីទៀត។នេះបានសេចក្ដីថា សាកលលោក បច្ចុប្បន្នបានចាប់់ជាតិជាលើកទី៥រាប់់ពីកំណើតដំបូងបង្អស់់ដែលនៅតែជា ចំងល់់អំពីថាតើសាកលលោកចាប់់កំណើតមកពីណាដើមដំបូង ហើយដោយ សារអ្វី?
ត្រង់់ចំណុចនេះ តារាសាស្រ្តប្រាប់់ថាផលបូកសរុបនៃថាមពលរបស់់សាកលលោក
ទំាងមូលស្មើនឹងសូន្យ​ហើយថាសាកលលោកបែកចេញជាសាកលលោកពីរប្រភេទ គឺមួយជាសាកលលោកវិជ្ជមាន(សាកលយើង)និងមួយទៀត គឺសាកលោកអវិជ្ជមាន
ដែលស្ថិតនៅដាច់់ដោយឡែកពីសាកលលោកយើង កំណត់់ដោយព្រំដែនដែលមាន
លោកធាតុវិជ្ជមាននិងអវិជ្ជមានប៉ះគ្នាចេញ ជាភ្លើងភ្លែតៗ ។សព្វថ្ងៃ អ្នកវិទ្យាសាស្រ្ត
កំពុងស្វែងរកព្រំដែននេះដែលគេ ជឿថាមានពិត ពីព្រោះលោកធាតុអវិជ្ជមាន
ឬវត្ថុធាតុប្រឆាំងលោកធាតុ (Anti-matière)ជាគូនឹងលោកធាតុវិជ្ជមានហើយ
ជាក់់ស្ដែងគេបានរក ឃើញមានគូវត្ថុធាតុដូចជាélectron-positron,
proton-antiproton, quark-antiquark…។ដូច្នេះហើយ តារាវិទូចេះ
តែមានជំនឿថាមាន សាកលលោកអវិជ្ជមានឬសាកលលោកជាគូប្រឆាំងនឹង
សាកលោកយើង (anti-Univers)ទោះបីមិនដឹងនៅទីណាឬមិនអាចរក
ឃើញក្ដី។សាកល លោកអវិជ្ជមាននោះត្រូវតែនៅដាច់់ដោយឡែកពីសាកលលោក
យើងទោះ ជានៅឆ្ងាយយ៉ាងណាក្ដី ។បើមិនដូច្នោះទេនឹងមានការប៉ះទង្គិចគ្នា
ហើយលុប បំបាត់់គ្នាទៅវិញទៅមកមិនខាន(s’annihiler)។សព្វថ្ងៃ តារាវិទូ
ទំាងឡាយ ក្នុងលោកកំពុងស្វែងរកសាកលលោកអវិជ្ជមានដែល អាចមានពិត
យោង តាមតារាវិទូ Stephen Hawkingដែលបានសរសេរនៅក្នុងសៀវភៅ
មួយរបស់់ លោកដែលមានចំណងជើងថា Une brève histoire​du temps
(ប្រវត្តិសង្ខេបនៃពេលវេលា)ត្រង់់ទំព័រ៨៨-៨៩ដូចខាងក្រោមនេះ៖ La découverte
du positron en 1932 confirma la théorie de​ Dirac​ et lui valut
de recevoir ​le prix ​Nobel ​en 1933. Nous savons aujourd’hui​
que ​toute particule a son anti-particule ​avec​​​ laquelle ​elle
peut​​ s’annihiler. (Dans​le cas des particules ​​supports-de-force,
les​ anti-particules​​,anti-mondes et des ​anti-gens sont faits​​
d’anti-particules.​Cependant si vous rencontrez votre anti-vous,
ne lui ​serrez pas ​la main​! ​Sinon,vous disparaîtriez​​tous ​ tous
les ​deux dans un ​grand ​éclair ​de lumière. ដែលប្រែដូចតទៅនេះថា៖
របកគំហើញនៃប៉ូស៊ីត្រុង(គូបដិបក្ខរបស់់អេឡេចត្រុង) ក្នុងឆ្នាំ១៩៣២បង្ហាញ
អោយឃើញជាក់់ស្ដែងលើទ្រឹស្ដីរបស់់លោក Diracហើយ ដែលនំាអោយលោក
បានទទួលនូវរង្វាន់់ណូបែល(Nobel)នៅក្នងឆ្នំា១៩៣៣។ សព្វថ្ងៃនេះយើងដឹងថា
គ្រប់់ចុណ្ណភាគ(particule)ទំាងអស់់វាមានចុណ្ណភាគ បដិបក្ខ(anti-particule)
ដែលលុបបំបាត់់(ធ្វើអោយរលាយទៅជាសូន្យ) គ្នានឹងគ្នាបាន។(ក្នុងករណីនៃ
ចុណ្ណភាគទ្រទ្រង់់កំលំាង,ចុណ្ណភាគបដិបក្ខគឺវា ដូចតែចុណ្ណភាគខ្លួនវាហ្នឹង)។
ប្រហែលជាអាចមានសាកលលោកបដិបក្ខ,មនុស្សបដិបក្ខដែលផ្សំផ្គុំឡើង
ដោយចុណ្ណភាគបដិបក្ខ។ប៉ុន្តែ ប្រសិនជាអ្នកជួបគូបដិបក្ខរបស់់អ្នក​សូមកុំចាប់់ដៃ
គាត់់!មិនចឹងទេ អ្នកទំាងពីរនឹងរលាយបាត់់ខ្លួន ក្នុងផ្លេកពន្លឺដ៏ធំមួយ។

«ទោះបីយ៉ាងណា វាក៏នឹងបានក្លាយជាពន្លឺដែរ។វាមិនរលាយ ជាសូន្យនោះទេ។
ប៉ុន្តែ នៅមានចំងល់់មួយទៀតចោទឡើង៖តើពន្លឺជាអ្វី?តាមទ្រឹស្ដី រូបវិទ្យា,ពន្លឺគឺជា
ចុណ្ណភាគផង និងជារលកផងបានន័យថាជារូបធាតុនិង អរូបធាតុ
matériel et immatérielព្រោះវាជាphotons(ចុណ្ណភាគនៃពន្លឺ) ផងនិង
ondes(រលក)ផង។ប៉ុន្តែ ពន្លឺត្រូវតែកើតចេញមកពីវត្ថុធាតុ ដែលជា
អ្នកបង្កើតវាឡើង។ពន្លឺ ត្រូវតែកើតចេញពីប្រភពណាមួយ ទោះជាប្រភព នោះជា
រូបធាតុក្ដី អរូបធាតុក្ដី(ដូចជារូបខ្មោច ឬទេវតា ជាពន្លឺដែលសំដែងអោយ មនុស្ស
ម្នាក់ណាបានឃើញ ដែលភាសាបារាំងហៅថា apparitions នោះ»។

អត្ថបទទាក់់ទង ដែលមានចំណងជើងថា កើត=ស្លាប់់៖
https://sambatt.wordpress.com/2010/12/03/