Category Archives: តាមដានការពិត

La démonstration de la vérité

Je ne vous demande pas de croire à ce que je pense .Mais, vous pouvez penser à ce que je crois.Moi,je crois à ce que je pense.La vérité existe même si ce monde s’en va.La vérité existe  par la pensée ou même par le rêve.Le philosophe français Renée Descartes a dit que :”Je pense donc je suis ”.Il voulait dire par là qu’il est sa pensée et non son corps lorsqu’il écrivait:<Je suis mes pensées.Je suis ce que je pensais.Je ne suis pas mon corps. Je suis une chose qui pense.Je suis mes pensées… Je suis ce que je pensais. Je ne suis pas mon corps.  Je ne suis pas du tout le rassemblement de mes membres qui s’appelait le corps.  Je ne suis pas un vent, une respiration ou une vapeur qui a pénétré et est sorti de  mon corps. Je ne suis qu’une chose qui pense c’est-à-dire un esprit ou une raison.> de la même manière je dirais:< je rêve donc je suis>.Pour  le rêve,je ne crois pas qu’il est rien ou vide de sens .Il pourrait être le lien entre ce monde temporel et le monde intemporel.De cette façon, le rêve  pourrait être un messager qui nous transmet un message.

Un jour dans le mois de Février de l’année 2017 J’ai rêvé qu’on m’emmenait au paradis du dixième(étage) ciel.Le moyen de transport,ça semblait monter dans un ascenseur.A un moment donné,Je me suis arrêté au  troisième étage(ciel) et J’ai vu l’entrée pleine de lumière et un peu loin il y avait beaucoup de choses le long de l’entrée . Et Tout d’un coup,on me disait que ce n’est pas le troisième étage(ciel).C’est au  dixième étage(ciel) que je devrais aller.Soudainement,Je me suis réveillé.

On dit souvent que le rêve ,ce n’est pas vrai.C’est vrai.Je rêvais des fois que J’ai gagné le gros lot de  loto 6/49  et mon rêve me donnait même les nurméros gagnants.L’important ce n’est pas ce que j’expecterait  de mon rêve.L’important c’est que Je rêve de ce  qu’il existe.Si je rêvais de vous,c’est parce que vous existez.Si vous n’existez pas ,Je ne rêverais pas de vous.Alors,lorsque je rêvais de paradis,c’est parce que le paradis existe.Si le paradis n’existait pas,Je n’en rêverais pas.

Advertisements

ល្បិចប្រល័យពូជសាសន៍ខ្មែររបស់់យួន


យើងសាកសួរខ្លួនឯងទៅមើលថាតើខ្មែរក្រហមគឺជានរណា?
នរណាបង្កើតខ្មែរក្រហម?ដើម្បីអ្វី?
ប្រទេសខ្មែរយើងរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ប្រជារាស្រ្តខ្មែររាប់លាននាក់
ត្រូវបានបាត់បងជីវិត មិនមែនដោសារខ្មែរយើងខ្សោយ មិនមែនដោយ
សារខ្មែរយើងកំសាកចំពោះមុខសត្រូវនោះទេ គឺមកពីមេដឹកនំាខ្មែរយើង
ជាពិសេសគឺស្ដេចស៊ី ហនុ ល្ងង់ខ្លៅចាញ់កលល្បិចយួនគ្រប់ច្រកល្ហក
ទើបនំាអោយមានការបែកបាក់សាមគ្គីគ្នារហូតមកទាល់សព្វថ្ងៃនេះ ដែល
ប្រទេសខ្មែរយើងស្ថិតនៅក្រោមការត្រួតត្រារបស់យួនជាងបីទសវត្សហើយ។
យួនលេងល្ខោនបានល្អណាស់។ខ្មែរសឹងទំាងអស់រួមជាមួយប្រទេសនានាក្នុងពិភពលោក
នំាគ្នាជឿថាខ្មែរសម្លាប់ខ្មែររាប់លាននាក់។តើដឹងទេថាខ្មែរដែលបានសម្លាប់
ខ្មែររាប់លាននាក់នោះគឺជានរណា? ខ្មែរទំាងគួរនំាគ្នាតាមដានរកការពិត
នៃប្រវត្តិសស្រ្តនេះអោយឃើញ ហើយពេលដែលរកឃើញការពិតហើយ នឹងភ្ញាក់ខ្លួនយ៉ាងឈឺ
ចាប់ពោរពេញដោយកំហឹងដោយមិននឹកស្មានថាខ្មែរល្ងង់ដល់ថ្នាក់ហ្នឹង៖
យួនបំផ្លិចបំផ្លាញប្រទេសខ្លួនយ៉ាងខ្ទេចខ្ទី និងសម្លាប់ប្រជាជនខ្មែរ
អស់រាប់លាននាក់ ហើយបែរទៅជាអរគុណយួនដែលធ្វើជាចូលមករំដោះប្រទេសខ្មែរ
ពីរបបខ្មែរក្រហមដែលជារបបវាបានបង្កើតឡើងដើម្បីបំផ្លាញប្រទេសខ្មែរ
និងសម្លាប់ប្រជាជនខ្មែររាប់លាននាក់ក្នុងបំណងចូលមកលេបប្រទេសខ្មែរ
នៅថ្ងៃ៧មករា១៩៧៩នោះឯង។

អត្ថបទទាក់ទង៖នរណាជាអង្គការ?នៅអាស័យដ្ឋានខាងក្រោមនេះ
https://sambatt.wordpress.com/2013/01/19/

ជួយរកមូលហេតុផង៖រូបថតនេះថតពីណាម៉ោ?

កាលពិថ្ងៃទី១០មករាឆ្នំា២០១១ កូនស្រីនិចខ្ញុំ(អាយុជិតបួនឆ្នំា)បាន
ឆក់់យកម៉ាស៊ីនថតពីដៃខ្ញុំហើយទៅថតនេះថតនោះក្នុងផ្ទះ ស្រាប់់តែ
ថតបានរូបមួយខាងលើនេះ,ខ្ញុំក៏ឆ្ងល់់រហូតមក ប៉ុន្តែមិនបានសួរនរណាទេ
ក៏ចេះតែឆ្ងល់់តែខ្លួនឯងម្នាក់់់ ហើយក៏មិនបាននឹកឃើញថានឹងសរសេរ
ដាក់់ប្រកាស់់សួរចំងល់់នៅវើតប្រេសសោះ។ខ្ញុំក៏ថែរក្សារទុករូបថតនេះរហូតមក
ដើម្បីអាចទុកសួរឬទុកឆ្ងល់់រហូតមក។ខ្ញុំប្រើម៉ាស៊ីថតkodakរបស់់ខ្ញុំនេះ
ជាងបីឆ្នាំមកហើយ ហើយក៏មិនដែលមានបញ្ហាអ្វីដែរ ។កាលទើបទិញ
មកដំបូងខ្ញុំមិនដឹងថាអាចដាក់់ថ្ងៃខែបាន រហូតដល់់ប្រើបានប្រហែល
មួយខែជាង ឬពីរខែ ទើបចេះដាក់់អោយមានថ្ងៃខែជាប់់រូបថត
ហើយទើបអាចដឹងថារូបថតមួយៗថតនៅថ្ងៃណាបាន។និយាយតាម
ត្រង់់,ខ្ញុំឆ្ងល់់ណាស់់ ទោះជាថាមិនមែនជាអ្វីធំដុំ តែខ្ញុំចង់់ដឹងមូលហេតុអ្វី
បានជាកូនស្រីខ្ញុំម្នាក់់នេះដូចរូបខាងក្រោមអាចថតចេញជារូបក្រហម
ទំាងផ្ទំាងពេញយ៉ាងនេះទៅវិញ?

ជឿឬមិនជឿ,ការពិតនៅតែជាការពិត

ខ្ញុំបានគិតខ្លួនឯងហើយថាខ្ញុំជឿ ជឿថាមានអាថ៌កំបំាង ជឿថាមានអ្វីចំលែក
ហើយមិនអាចយល់់,ជឿថាសាកលលោកមិនមែនមានតែផែនដីទេដែលមានជីវិត។
ខ្ញុំមិនមែនជឿរឿងរ៉ាវតែប៉ុណ្ណឹងទេ, មានរឿងអាថ៌កំបំាងជាច្រើនទៀត
ដែលខ្ញុំជឿ​ដូចអ្នកមានជំនឿទូទៅផងដែរ៖ខ្ញុំអាចជឿរឿងខ្មោចលង ជឿរឿង
អ្នកតា រឿងព្រះ ប៉ុន្តែខ្ញុំមិនចេះតែជឿផ្ដាស់់ទេ ៖សូមកុំបោកខ្ញុំអោយជឿ
រឿងអ្វីមួយដោយល្បិចកលបោកប្រាស់់។ខ្ញុំគ្រាន់់តែជឿ មិនបាច់់ណែនំាខ្ញុំ
អោយធ្វើអ្វីតាមដើម្បីបោកប្រាស់់ខ្ញុំទេ។ជំនឿពិសេសមួយរបស់់ខ្ញុំ
គឺខ្ញុំជឿអំពីសត្វមាននៅក្រៅភពផែនដី(Extra-terrestres)។ខ្ញុំជឿថាពិតជា
មានអារ្យធម៌ក្រៅភពផែនដី ក្នុងសាកលលោកយើងនេះ ហើយមនុស្សក្រៅភព
នេះពិតជាបានចុះមកលេងផែនដីតាំងពីសម័យដើមរៀងមករហូតមិន
ដែលខាន។ជំនឿគឺចឹងឯង គឺយល់់ថាមានអ្វីៗដែលគ្មានភស្តុតាង…ថាមានពិត។
បើមានភស្តុតាង នោះជំនឿនឹងលែងត្រូវបានគេហៅថាជំនឿទៀតហើយ។
ដូចកាលពីសម័យដែលលោកJule Verne នៅរស់់ គេពុំជឿថាមនុស្សអាច
ផលិតយានណាមួយអាចហោះទៅដល់់ឋានព្រះចន្ទទេ។ប៉ុន្តែអ្នកមិនជឿខុស ហើយ
ទីបំផុតចំពោះអ្នកដែលជឿ,ការពិតបានក្លាយជាការពិតជាក់់ស្ដែងនឹងភ្នែកមនុស្ស
ទំាងអស់់គ្នា។ដូច្នេះសព្វថ្ងៃ គេពុំនិយាយថាជឿឬមិនជឿអំពីរឿងដែលមនុស្ស
អាចផលិតយានយន្តហោះទៅឋានព្រះចន្ទទៀតទេ ពីព្រោះគេមានភស្តុតាង
ដែលយើងឃើញគ្រប់់គ្នាហើយថាមនុស្សយើងបានហោះទៅដល់់ឋានព្រះចន្ទនោះមែន។
កាលពីជាងដប់់ឆ្នំាកន្លងទៅ ខ្ញុំនិងជីដូនប្រុសខ្ញុំម្នាក់់ដើរតាមផ្លូវមួយកាត់់ទីកន្លែងមួយ
មានមនុស្សជុំគ្នាកំពុងមើលគេសំដែងសៀកក៏មិនដឹង…ស្រាប់់តែភ្លាមនោះមានបុសម្នាក់់
គាត់់ជាអ្នកសាសនាគ្រឹស្ទ បានមកពន្យល់់ជីដូនមួយខ្ញុំអោយជឿព្រះយេស៊ូ។
ជីដូនមួយខ្ញុំស្ដាប់់មួយសន្ទុះ ក៏និយាយតបទៅវិញថា ព្រះបង្ហាញអោយ
ខ្ញុំឃើញមក ខ្ញុំនឹងជឿ
។បុរសនោះឆ្ងល់់ ហើយមិនដឹងរកភស្តុតាងពី
ណាមកអោយគាត់់ជឿ,មានតែសៀភៅគម្ពី។តើទៅរកភស្តុតាងជាក់់ស្ដែងឯណា
អោយគាត់់ជឿថាមានព្រះ ដើម្បីអោយគាត់់ជឿ?និយាយទៅទៀតមិនកើត បុរស
នោះក៏ដើរចេញបាត់់ទៅ។ខ្ញុំចងចំារឿងហ្នឹងរហូតមក តែមិនដែលនិយាយរំលឹក
ប្រាប់់នរណាម្នាក់់ទេ សូម្បីតែជីដូនមួយខ្ញុំនោះក្ដីដែលមិនជឿព្រះយេស៊ូហើយ
ពាក់់ខ្សែកមានបណ្តោងរូបព្រះយេស៊ូឆ្កាងលើឈើទៀត។បើដឹងខ្លួនទាមទារដល់់
ភស្តុតាងជាក់់ស្ដែងចឹង គួរតែកុំពាក់់បណ្តោងខ្សែករូបព្រះយេស៊ូអី។ជំនឿ មិនចំា
បាច់់ត្រូវការភស្តុតាងទេ…គេអាចជឿតាមគ្នាក៏បាន ។រឿងដែលកន្លងទៅក្នុង
អតីតកាលដ៏យូរលង់់មកហើយ ត្រូវបានមនុស្សពីជំនាន់់មួយទៅជំនាន់់មួយ
ចងចំានិងកត់់ត្រាឬសរសេរ ចងក្រងជាសៀវភៅទុកដើម្បីកូនចៅមនុស្សលោក
ជំនាន់់ក្រោយៗបានដឹងហើយនិងជឿតាម។ប៉ុន្តែជំនឿមិនមែនចំាបាច់់ត្រូវតែ
កាន់់សាសនាទេ ។អ្នកជឿអាចជាមនុស្សមិនកាន់់សាសនាក៏បាន។ចំណែក
អ្នកកាន់់សាសនាចំាបាច់់ត្រូវការជឿ ទោះជាសាសនានោះគ្មានព្រះអាទិទេពក្ដី
ប៉ុន្តែក៏អាចជឿលើអ្វីមួយដែលវិទ្យាសាស្រ្តច្រើនបដិសេធ។


ឮសូរអីយប់់មិញក្នុងផ្ទះខ្ញុំ?

យប់់ឆ្លងអាធ្រាត្រថ្ងៃអាទិត្យទី១៥ឧសភា២០១១ទើបកន្លងទៅនេះ
ខ្ញុំភ្ញាក់់ពីដំណេកទំាងភិតភ័យដោយឮសូរAlarmស្អីរោទ៍ក្នុងផ្ទះខ្ញុំ។
ខ្ញុំមិនដែលឮសូរអីចឹងសោះ តំាងពីបានចូលមកនៅផ្ទះថ្មីនេះ
ជាងប្រាំឆ្នំាមកហើយ។ពេលភ្ញាក់់ពីដំណេកទំាងងងុយ ខ្ញុំក្រោកដើរ
ទៅរកមើលប្រភពដែលបញ្ចេញសូរនោះ។ម្ដងខ្ញុំទៅមើលនាឡិការោទ៍..
តែអត់់ឮសូរវារោទ៍ទេ…ចឹងខ្ញុំក៏ទៅមើលប្រដាប់់រោទ៌អគ្គិសភ័យ
ក៏នៅតែអត់់ដឹងថាប្រភពសូរនោះចេញមកពីណា។
ប៉ុន្តែសូរនាឡិការោទ៍ និងប្រដាប់់រោទ៍អគ្គិសភ័យសុទ្ធតែជា
សូរខ្ញុំស្គាល់់បានទំាងអស់់។ចំលែកអីតែពេលនេះ សូរថ្មីចំលែកបន្លឺ
ក្នុងផ្ទះខ្ញុំទំាងកណ្ដាលយប់់ជ្រៅដូច្នេះ?កំពុងឆ្ងល់់ ហើយដើរចុះឡើង
រកមើលប្រភពសូរចំលែកនេះ ខ្ញុំយកដៃទៅបក់់ប្រដាប់់រោទ៍ភ្លើងឆេះផ្ទះ ក្រែងមានផ្សែងពីណាមកប៉ះ…ប៉ុន្តែនៅតែឮសូររោទ៍មិនដឹងមកពីណា…
ហើយខ្ញុំដើរមកមើលនាឡិការោទ៍ហើយទះវាតិចៗមើលក្រែងវារោទ៍ខ្ញុំមិនដឹង…
តែម៉ោងខ្ញុំដាក់់រោទ៍មិនមែនម៉ោងកណ្ដាលអាធ្រាត្រចឹងទេ។
ខ្ញុំកាន់់តែឆ្ងល់់ ។កាលនៅផ្ទះចាស់់មុន,ខ្ញុំធ្លាប់់ឮសូរប្រដាប់រោទ៍អគ្គិសភ័យ
វាបញ្ចេញសូរអោយសញ្ញាថាវាអស់់ថ្ម ហើយពេលខ្ញុំដូរថ្មថ្មី ទើបវាបាត់់ឮសូរ។
ប៉ុន្តែនៅផ្ទះថ្មីនេះ វាប្រើចរន្តខ្សែភ្លើងទេ ដូច្នេះគ្មានអីត្រូវថាវាអស់់ថ្មឡើយ ។
នេះក៏ដូចគ្នានឹងនាឡិការោទ៍របស់់ខ្ញុំដែលប្រើចរន្តខ្សែភ្លើងដែរ។
សូរចំលែកនេះមានរយៈពេលប្រមាណតែមួយនាទីប៉ុណ្ណោះ
ហើយសូរវាដូចជាដាច់់ៗ ប៉ុន្តែខ្សោយជាងសូររោទ៍Alarmផ្សែង
(ប្រដាប់់រោទ៍ភ្លើងឆេះផ្ទះ ឬប្រដាប់់រោទ៌អគ្គិសភ័យ)។ខ្ញុំមិនដឹងជាអ្វីទេ
ប៉ុន្តែចង់់អោយវាឈប់់រោទ៍រំខានខ្ញុំគេងព្រោះស្អែកត្រូវទៅធ្វើការ។
ស្រាប់់តែប្រហែលមួយនាទីក្រោយមក,វាក៏ឈប់់រោទ៍ទៅ។
មិនមែនតែខ្ញុំទេដែលភ្ញាក់់ពីដំណេកដោយសារសូរចំលែកនេះ អ្នកផ្ទះខ្ញុំ
ទំាងអស់់ត្រូវភ្ញាក់់ពីដំណេក ដឹងខ្លួនដែរ។

និយាយចឹង,មានអីមួយបានកើតឡើងជារឿងចំលែកដូចគ្នានេះដែរ
គឺថា កាលពីរយៈពេលប្រាំឆ្នំាកន្លងទៅ ពេលខ្ញុំទើបបានរើមកនៅផ្ទះ
ផ្មីនេះ,នាពេលយប់់មួយ ខ្ញុំទើបទំរេតខ្លួនគេង ស្រាបតែឮសូរអ្វីមួយ
ដ៍ធ្ងន់់ធ្លាក់់នៅចំពីមុខទ្វារចំណត់ឡានរបស់់ខ្ញុំ។យប់់នោះ
នៅរដូវក្ដៅ គ្មានខ្យល់់បកអីទេ ហើយមេឃក៏ស្រឡះល្អដែរ។ភ្លាមនោះ
ខ្ញុំអើតមើលតាមមាត់់បង្អួច ក៏មិនឃើញអ្វីភ្លាក់់ដែរ។ខ្ញុំក៏ត្រូវតែចុះ
ទៅក្រោមមើលអោយដឹងស្អីជាស្អី ។ប៉ុន្តែខ្ញុំអត់់បើកពន្លឺភ្លើងអគ្គសនីក្នុងផ្ទះទេ គឺខ្ញុំយកពិលមួយមកកាន់់ហើយដើរឆ្លុះទៅមើលទ្វារខាងក្រោម
នោះ។ខ្ញុំដើរថ្នមៗ តិចៗ បើសិនជាមានចោរគាស់់ផ្ទះ កុំអោយវាផ្អើល។
ប៉ុន្តែចុះពេលទៅដល់់ មានសភាពស្ងាត់់ធម្មតា…ហើយខ្ញុំគិតថាគ្មានមនុស្ស
ឫសត្វអីណាមកធ្វើអោយឮសូរនេះទេ។ដូច្នេះ ខ្ញុំក៏ទៅបើកទ្វារមើល
ហើយក៏មិនឃើញមានអ្វីធ្លាក់់មកមុខទ្វារចំណតឡានរបស់់ខ្ញុំដែរ។
តាមទំហឹងសូរធ្លាក់់នោះ ,ខ្ញុំគិតថាមិនមែនជាសូរធ្លាក់់របស់់
តូចតាចទេគឺវាដូចជាវត្ថុធំដ៏ធ្ងន់់មួយធ្លាក់់អោយក្រហូងដីចឹង
ឬ ដូចជាអ្វីមួយធ្លាក់់ឮសូរក្ដាំង!អញ្ចឹង។
វាគ្រាន់់តែប៉ុណ្ណឹងទេ…គឺបានត្រឹមតែឆ្ងល់់ប៉ុណ្ណោះឯង៖មិនអាច
ចេញសន្និដ្ឋានថាជាស្អីទេ។ប៉ុន្តែខ្ញុំត្រូវតែចូលចិត្តតាមដានការពិត…
មិនថាតែក្នុងព្រត្តិការណ៏នៃជីវិតពិតរបស់់ខ្ញុំ ឫអ្នកដទៃទេ,សូម្បីក្នុង
សៀវភៅក៏ចូលចិត្តអានតាមដានដែរ។មានអ្នកខ្លះថា រឿងខ្មោចលងជា
រឿងគេកុហកគឺថាមិនពិត ដូច្នេះគេក៏ជឿទៅមិនកើតដែរព្រោះគេអាច
ជឿបានលុះត្រាណាបានឃើញផ្ទាល់់ភ្នែកដូចភាសិតអង់់គ្លេសមួយថា
seeing is believingដែលប្រែថា ឃើញគឺជឿ
ប៉ុន្តែភ្នែកមិនអាចប្រាប់់ការពិតគ្រប់់ពេលទំាងអស់់បានទេ។

រឿងពិត?៖ ប៉ូលីសដេញចាប់់ឡានខ្មោច