Category Archives: ចំលែក

ឪឡឹកគូបជប៉ុនមួយថ្លៃ១២៨ដុល្លារ

ឪឡឹកគូប មិនមានទេក្នុងធម្មជាតិ។ជប៉ុនផលិតឪឡឹកគូបនេះដោយ
បញ្ចូលផ្លែឪឡឹកពេលមិនទាន់់ធំទៅក្នុងប្រអប់់ជ័រគូបមួយហើយទុកវាទាល់់
តែធំណែនក្នុងប្រអប់់នោះក៏ចេញជារាងគូប(Cube)ធ្វើអោយប្លែកហើយល្អ
មើល។ដូច្នេះហើយបានជាគេអាចលក់់វាថ្លៃដល់់ទៅ១២៨ដុល្លារក្នុងមួយផ្លែ។
ចំណែកផ្លែឪឡឹកមូលធម្មតា លក់់នៅប្រទេសកាណាដាថ្លៃពី៣ទៅ១០
ដុល្លារប៉ុណ្ណោះ។

ឪឡឹកកាណាដាខាងលើទាំងពីរនេះលក់់មួយថ្លៃតែ៤ដុល្លារប៉ុណ្ណោះ

Advertisements

កំពប់់ទឹកក្ដៅមួយកែវលើLaptop

កាលពីយប់់ថ្ងៃទី២៨មេសា២០១២កន្លងទៅនេះ ពេលខ្ញុំកំពុងបើក អិនអើណែត
លេង មួយស្របក់់ក៏ទៅយកទឹកក្ដៅមួយកែវមកដាក់់លើតុបាយក្បែរLaptop
ហើយលើកនំមួយចាន(នំដូងកូរស្ករឈ្មោះថាElizabeth cakeទើបទិញពីផ្សារ) មកបំរុងញុំាជាមួយទឹកក្ដៅ ក៏ប៉ះកែវទឹកដួលទៅលើLaptopៗ រលត់់ភ្លើង បាត់់
រូបភាពលើអេក្រង់់ភ្លាម ។ពេលនោះខ្ញុំប្រញាប់់លើកវាក្រឡាប់់ចាក់់ទឹកចេញ ក្រែងជួយសង្រ្គោះវាបាន។ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏ដកយកថ្មវាចេញដែរកុំ
អោយមានចរន្តភ្លើងនៅក្នុងLaptop ក្នងពេលឈ្លក់់ទឹក។រួចហើយខ្ញុំចង់់អោយ
វាឆាប់់ស្ងួត ក៏ឆ្កូតៗទៅយកប្រដាប់់ផ្លុំសំងួតសក់់ មកផ្លុំវាទាល់់តែក្ដៅខ្លំាងរបេះ
ប៊ូតុងអស់់ប្រាំមួយគ្រាប់់ ។ខ្ញុំនឹកខឹងខ្លួនឯងណាស់់ដោយសារមិនចេះប្រយ័ត្ន។
Laptopមួយនេះ ខ្ញុំទើបតែទិញមិនទាន់់បានកន្លះឆ្នំាផងទេ ។វាថ្លៃប្រាំរយចិតសិប
ដុល្លារ។ ក្រោយពីបានគិតថាវាស្ងួតហើយ ទើបខ្ញុំយកថ្មមកដាក់់បញ្ចូលវាវិញ
ហើយបើក សាកមើល ក៏នៅតែអត់់ដើរ គឺគ្មានឃើញអ្វីទំាងអស់់នៅលើអេក្រង់់
ហើយមុន ពេលចូលគេង ខ្ញុំបើកវាសាកមើលម្ដងទៀត ក៏វានៅតែដដែលចឹង។
ស្អែកឡើង ទៅផ្សាររកទិញបានមួយថ្មីទៀត ប៉ុន្តែ ទិញបានទំាងipad2មួយផង។
លែងរវល់់នឹងLaptopដែលរលាកទឹកក្ដៅនោះ ខ្ញុំក៏ទុកវាមួយកន្លែង ដោយ
បំរុង យកវាទៅបោះចោលក្នុងពេលឆាប់់ខាងមុខ។ ប៉ុន្តែខ្ញុំទុកវាក្នុងឡានរយៈ
ពេលបីបួនថ្ងៃ លុះដល់់ថ្ងៃសំរេចបោះចោល ក៏សាកបើកវាមើលម្ដងទៀតជា
ពេលចុងក្រោយ វាក៏ដើរ ដោយចេញរូបភាពលើអេក្រង់់ដូចមុន ។អស្ចារ្យណាស់់
ខ្ញុំ មិននឹកស្មានជាវាដើរឡើងវិញបានចឹងសោះ។វាដូចជាស្លាប់់ហើយ រស់់ឡើង
វិញ យ៉ាងម៉េចអញ្ចេះ?ខ្ញុំបានមើលរឿងHolidayកំប្លែងរបស់់Mr Beanឃើញ
Mr Beanបានធ្វើកំពប់់កាហ្វេមួយកែវលើLaptopរបស់់បុរសម្នាក់់ដែលកំពុង
គេងលក់់ក្នុងរទេះភ្លើង ក្នុងពេលធ្វើដំណើរ ក៏ស្រាប់់តែវាឆេះចេញផ្សែង…
មើលទៅខូចបាត់់ទៅហើយ។

ចៀនកូនមាន់់

ថ្ងៃអាទិត្យនេះ ញុំាបាយថ្ងៃត្រង់់ហើយដូចជាមិនសូវឆ្អែត ទើបបានជាពេលរសៀល ម៉ោងពីរកន្លះ ក៏ហេវបាយទៀត។អញ្ចឹងមានតែញុំាបាយកក តែអត់់មាន ម្ហូប អីញុំាជាមួយ ទើបបើកទូរទឹកកកទៅ ក៏គិតឃើញភ្លាមថានឹងចៀន ពងមាន់់ ញុំា ពីព្រោះវាស្រួលចំអិន ហើយលឿន មិនចាំយួរ៖គឺគ្រាន់់តែ យកពងមាន់់មួយ មកគោះដាក់់ចាន វាយ(កូរ)វាអោយសព្វ ហើយដាក់់ អំបិល ស្ករស និងម្រេច ហើយ វាយវាបន្ថែមបន្តិចទៀតដើម្បីអោយរស ជាតិលាយចូលគ្នាបានល្អ។ ក្នុងពេលកំពុងកូរ ខ្ញុំឆ្លៀតយកខ្ទះមកកំដៅ ដាក់់ខ្លាញ់់ ដើម្បីពេលវាយពងមាន់់ ហើយ អាចចាក់់ វាចូលទៅក្នុងខ្ទះ ភ្លាមតែម្ដង។ ខ្ញុំ ចង់់អោយខ្ទះក្ដៅខ្លំាង ដើម្បី ចៀនពងមាន់់ទៅឆាប់់ឆ្អិន។ ដូច្នេះ មុននឹងចាក់់ពងមាន់់ចូលទៅក្នុងខ្ទះ ខ្ញុំចាក់់ បន្តិចមើល ក៏ស្រាប់់តែ វាចេញជារូបរាងកូនមាន់់មួយ ដូចជាគំនូរមួយយ៉ាងស្អាត។ ពិតជាចៃដន្យ មែន។ខ្ញុំ មិននឹកស្មានដល់់សោះ។ខ្ញុំចៀនពងមាន់់អូមឺឡែត ញុំាម្ដងឬពីរដង សឹងរាល់់អាទិត្យមិនដែលខានទេប៉ុន្តែមិនដែលជួបចៃដន្យចឹងសោះ។ សូមមើលរូបខាងក្រោមនិងខាងក្រោមដែលខ្ញុំថតទុក។

ជួយរកមូលហេតុផង៖រូបថតនេះថតពីណាម៉ោ?

កាលពិថ្ងៃទី១០មករាឆ្នំា២០១១ កូនស្រីនិចខ្ញុំ(អាយុជិតបួនឆ្នំា)បាន
ឆក់់យកម៉ាស៊ីនថតពីដៃខ្ញុំហើយទៅថតនេះថតនោះក្នុងផ្ទះ ស្រាប់់តែ
ថតបានរូបមួយខាងលើនេះ,ខ្ញុំក៏ឆ្ងល់់រហូតមក ប៉ុន្តែមិនបានសួរនរណាទេ
ក៏ចេះតែឆ្ងល់់តែខ្លួនឯងម្នាក់់់ ហើយក៏មិនបាននឹកឃើញថានឹងសរសេរ
ដាក់់ប្រកាស់់សួរចំងល់់នៅវើតប្រេសសោះ។ខ្ញុំក៏ថែរក្សារទុករូបថតនេះរហូតមក
ដើម្បីអាចទុកសួរឬទុកឆ្ងល់់រហូតមក។ខ្ញុំប្រើម៉ាស៊ីថតkodakរបស់់ខ្ញុំនេះ
ជាងបីឆ្នាំមកហើយ ហើយក៏មិនដែលមានបញ្ហាអ្វីដែរ ។កាលទើបទិញ
មកដំបូងខ្ញុំមិនដឹងថាអាចដាក់់ថ្ងៃខែបាន រហូតដល់់ប្រើបានប្រហែល
មួយខែជាង ឬពីរខែ ទើបចេះដាក់់អោយមានថ្ងៃខែជាប់់រូបថត
ហើយទើបអាចដឹងថារូបថតមួយៗថតនៅថ្ងៃណាបាន។និយាយតាម
ត្រង់់,ខ្ញុំឆ្ងល់់ណាស់់ ទោះជាថាមិនមែនជាអ្វីធំដុំ តែខ្ញុំចង់់ដឹងមូលហេតុអ្វី
បានជាកូនស្រីខ្ញុំម្នាក់់នេះដូចរូបខាងក្រោមអាចថតចេញជារូបក្រហម
ទំាងផ្ទំាងពេញយ៉ាងនេះទៅវិញ?

ឮសូរអីយប់់មិញក្នុងផ្ទះខ្ញុំ?

យប់់ឆ្លងអាធ្រាត្រថ្ងៃអាទិត្យទី១៥ឧសភា២០១១ទើបកន្លងទៅនេះ
ខ្ញុំភ្ញាក់់ពីដំណេកទំាងភិតភ័យដោយឮសូរAlarmស្អីរោទ៍ក្នុងផ្ទះខ្ញុំ។
ខ្ញុំមិនដែលឮសូរអីចឹងសោះ តំាងពីបានចូលមកនៅផ្ទះថ្មីនេះ
ជាងប្រាំឆ្នំាមកហើយ។ពេលភ្ញាក់់ពីដំណេកទំាងងងុយ ខ្ញុំក្រោកដើរ
ទៅរកមើលប្រភពដែលបញ្ចេញសូរនោះ។ម្ដងខ្ញុំទៅមើលនាឡិការោទ៍..
តែអត់់ឮសូរវារោទ៍ទេ…ចឹងខ្ញុំក៏ទៅមើលប្រដាប់់រោទ៌អគ្គិសភ័យ
ក៏នៅតែអត់់ដឹងថាប្រភពសូរនោះចេញមកពីណា។
ប៉ុន្តែសូរនាឡិការោទ៍ និងប្រដាប់់រោទ៍អគ្គិសភ័យសុទ្ធតែជា
សូរខ្ញុំស្គាល់់បានទំាងអស់់។ចំលែកអីតែពេលនេះ សូរថ្មីចំលែកបន្លឺ
ក្នុងផ្ទះខ្ញុំទំាងកណ្ដាលយប់់ជ្រៅដូច្នេះ?កំពុងឆ្ងល់់ ហើយដើរចុះឡើង
រកមើលប្រភពសូរចំលែកនេះ ខ្ញុំយកដៃទៅបក់់ប្រដាប់់រោទ៍ភ្លើងឆេះផ្ទះ ក្រែងមានផ្សែងពីណាមកប៉ះ…ប៉ុន្តែនៅតែឮសូររោទ៍មិនដឹងមកពីណា…
ហើយខ្ញុំដើរមកមើលនាឡិការោទ៍ហើយទះវាតិចៗមើលក្រែងវារោទ៍ខ្ញុំមិនដឹង…
តែម៉ោងខ្ញុំដាក់់រោទ៍មិនមែនម៉ោងកណ្ដាលអាធ្រាត្រចឹងទេ។
ខ្ញុំកាន់់តែឆ្ងល់់ ។កាលនៅផ្ទះចាស់់មុន,ខ្ញុំធ្លាប់់ឮសូរប្រដាប់រោទ៍អគ្គិសភ័យ
វាបញ្ចេញសូរអោយសញ្ញាថាវាអស់់ថ្ម ហើយពេលខ្ញុំដូរថ្មថ្មី ទើបវាបាត់់ឮសូរ។
ប៉ុន្តែនៅផ្ទះថ្មីនេះ វាប្រើចរន្តខ្សែភ្លើងទេ ដូច្នេះគ្មានអីត្រូវថាវាអស់់ថ្មឡើយ ។
នេះក៏ដូចគ្នានឹងនាឡិការោទ៍របស់់ខ្ញុំដែលប្រើចរន្តខ្សែភ្លើងដែរ។
សូរចំលែកនេះមានរយៈពេលប្រមាណតែមួយនាទីប៉ុណ្ណោះ
ហើយសូរវាដូចជាដាច់់ៗ ប៉ុន្តែខ្សោយជាងសូររោទ៍Alarmផ្សែង
(ប្រដាប់់រោទ៍ភ្លើងឆេះផ្ទះ ឬប្រដាប់់រោទ៌អគ្គិសភ័យ)។ខ្ញុំមិនដឹងជាអ្វីទេ
ប៉ុន្តែចង់់អោយវាឈប់់រោទ៍រំខានខ្ញុំគេងព្រោះស្អែកត្រូវទៅធ្វើការ។
ស្រាប់់តែប្រហែលមួយនាទីក្រោយមក,វាក៏ឈប់់រោទ៍ទៅ។
មិនមែនតែខ្ញុំទេដែលភ្ញាក់់ពីដំណេកដោយសារសូរចំលែកនេះ អ្នកផ្ទះខ្ញុំ
ទំាងអស់់ត្រូវភ្ញាក់់ពីដំណេក ដឹងខ្លួនដែរ។

និយាយចឹង,មានអីមួយបានកើតឡើងជារឿងចំលែកដូចគ្នានេះដែរ
គឺថា កាលពីរយៈពេលប្រាំឆ្នំាកន្លងទៅ ពេលខ្ញុំទើបបានរើមកនៅផ្ទះ
ផ្មីនេះ,នាពេលយប់់មួយ ខ្ញុំទើបទំរេតខ្លួនគេង ស្រាបតែឮសូរអ្វីមួយ
ដ៍ធ្ងន់់ធ្លាក់់នៅចំពីមុខទ្វារចំណត់ឡានរបស់់ខ្ញុំ។យប់់នោះ
នៅរដូវក្ដៅ គ្មានខ្យល់់បកអីទេ ហើយមេឃក៏ស្រឡះល្អដែរ។ភ្លាមនោះ
ខ្ញុំអើតមើលតាមមាត់់បង្អួច ក៏មិនឃើញអ្វីភ្លាក់់ដែរ។ខ្ញុំក៏ត្រូវតែចុះ
ទៅក្រោមមើលអោយដឹងស្អីជាស្អី ។ប៉ុន្តែខ្ញុំអត់់បើកពន្លឺភ្លើងអគ្គសនីក្នុងផ្ទះទេ គឺខ្ញុំយកពិលមួយមកកាន់់ហើយដើរឆ្លុះទៅមើលទ្វារខាងក្រោម
នោះ។ខ្ញុំដើរថ្នមៗ តិចៗ បើសិនជាមានចោរគាស់់ផ្ទះ កុំអោយវាផ្អើល។
ប៉ុន្តែចុះពេលទៅដល់់ មានសភាពស្ងាត់់ធម្មតា…ហើយខ្ញុំគិតថាគ្មានមនុស្ស
ឫសត្វអីណាមកធ្វើអោយឮសូរនេះទេ។ដូច្នេះ ខ្ញុំក៏ទៅបើកទ្វារមើល
ហើយក៏មិនឃើញមានអ្វីធ្លាក់់មកមុខទ្វារចំណតឡានរបស់់ខ្ញុំដែរ។
តាមទំហឹងសូរធ្លាក់់នោះ ,ខ្ញុំគិតថាមិនមែនជាសូរធ្លាក់់របស់់
តូចតាចទេគឺវាដូចជាវត្ថុធំដ៏ធ្ងន់់មួយធ្លាក់់អោយក្រហូងដីចឹង
ឬ ដូចជាអ្វីមួយធ្លាក់់ឮសូរក្ដាំង!អញ្ចឹង។
វាគ្រាន់់តែប៉ុណ្ណឹងទេ…គឺបានត្រឹមតែឆ្ងល់់ប៉ុណ្ណោះឯង៖មិនអាច
ចេញសន្និដ្ឋានថាជាស្អីទេ។ប៉ុន្តែខ្ញុំត្រូវតែចូលចិត្តតាមដានការពិត…
មិនថាតែក្នុងព្រត្តិការណ៏នៃជីវិតពិតរបស់់ខ្ញុំ ឫអ្នកដទៃទេ,សូម្បីក្នុង
សៀវភៅក៏ចូលចិត្តអានតាមដានដែរ។មានអ្នកខ្លះថា រឿងខ្មោចលងជា
រឿងគេកុហកគឺថាមិនពិត ដូច្នេះគេក៏ជឿទៅមិនកើតដែរព្រោះគេអាច
ជឿបានលុះត្រាណាបានឃើញផ្ទាល់់ភ្នែកដូចភាសិតអង់់គ្លេសមួយថា
seeing is believingដែលប្រែថា ឃើញគឺជឿ
ប៉ុន្តែភ្នែកមិនអាចប្រាប់់ការពិតគ្រប់់ពេលទំាងអស់់បានទេ។

វង្វេងក្នុងព្រៃ៤៩ថ្ងៃ មិនស្លាប់់!!!

កាលពីថ្ងៃទី២២មិនា២០១១ កន្លងទៅនេះ មានបុរសស្រ្តីពីរនាក់់ប្ដីប្រពន្ធ
បានបើកឡានមួយចេញពីផ្ទះរបស់់ខ្លួននៅក្នុងខេត្តBritish colombie
នៃប្រទេសកាណាដា ចុះមកទិសខាងត្បូងគឺសំដៅទៅកាន់់រដ្ឋNevada,
សហរដ្ឋអាមរិក ដោយត្រូវបើកឆ្លងកាត់់រដ្ឋWashington និង រដ្ឋOregon ។
អ្នកទំាងពីរមានបំណងទៅផ្សារហាលវាលមួយនៅទីក្រុងLas Vegas។
ដូច្នេះ គូស្វាមីភរិយាទំាងពីរនាក់់ក្នុងវ័យជិតចូលនិវត្តន៍ ត្រូវធ្វើដំណើរឆ្ងាយ
គួរសម ចាកចេញពីផ្ទះរបស់់ខ្លួននៅឯទីក្រុងPentictonខេត្ត Brtish
Colombie,ប្រទេសកាណាដា។
អ្នកទំាងពីរប្រហែលជាបានឈប់់សំរាកតាមផ្លូវម្ដងឬពីរដងរួចហើយ តំាង
ពីបានចាកចេញដំណើរមកនោះ។ប៉ុន្តែលើកចុងក្រោយ គាត់់ទាំង
ពីរនាក់់ពិតជាបានឈប់់មកចូលហាងទំនិញមួយក្បែរផ្លូវ នៅឯទីក្រុង
Baker City រដ្ឋOregon ពីព្រោះកាម៉េរាបានថតជាប់់រូប
គាត់់បាននៅក្នុងហាងទំនិញនោះ។លុះបន្តដំណើរ ឆ្ងាយទៅមុខទៀត…
មិនដឹងជាយ៉ាងម៉េច អ្នកដំណើរទំាងពីរបើកវង្វេងផ្លូវ ហើយរថយន្តរបស់់
ខ្លួនក៏មកសណ្ឋិតនៅលើវាលដីភក់់ក្រៀមក្រោះមួយ ហើយបើកបរលែងកើត
ក៏ឈប់់គាំងនៅនឹងកន្លែងនោះទៅ។វង្វេងនៅកណ្ដាលព្រៃ មិនដឹងធ្វើម៉េច
ហើយពិតជាព្រួយបារម្ភខ្លំាង…ពីព្រោះមិនអាចទាក់់ទងអ្នកណាបាន
ទោះបីជាគាត់់មានទូរស័ព្ទដៃ ក៏ទូរស័ព្ទមិនបានដែរ ដោយសារថានៅ
ក្នុងតំបន់់នោះ មិនមានសេវាកម្មទូរស័ព្ទដៃទេ។តើអោយគាត់់ធ្វើយ៉ាង
ម៉េចទៅ ?កណ្ដាលព្រៃធំស្ងាត់់ បើពេលយប់់ជិតមកដល់់ហើយនោះ នឹង
រឹតតែនំាអោយគាត់់នៅមិនសុខក្នុងចិត្តឡើយ។ក្នុងអារម្មណ៏ចំបែង
ចិត្តខ្លំាងដូច្នេះ,បុរសជាប្ដី ឈ្មោះAlbert Chrétien ក៏បានសុំRita
Chrétien អាយុ៥៦ឆ្នំា ជាប្រពន្ធ ដើរចេញទៅស្វែងរកគេជួយ…
ប៉ុន្តែដូចជាទៅសុំភ្លើងយក្សចឹង។ប្រពន្ធគាត់់ទន្ទឹងរង់់ចាំប្ដីមិនឃើញមក
ពីមួយម៉ោង ទៅពីរម៉ោង រហូតដល់់មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ…ក៏មិនឃើញ
ត្រលប់់មករកប្រពន្ធកំសត់់វិញសោះទុកអោយគាត់់ភ័យព្រួយ អត់់បាយ
ក្រហាយទឹក ….កុំតែបានចូលហាងទំនិញមួយនៅទីក្រុងBaker City
កុំអី គ្មានអីញុំាសោះទេ ក្រៅតែពីទឹក ស្ករគ្រាប់់ហិរ ប្រេងខ្លាញ់់ត្រី
ហើយនិងទឹកកករលាយនៅក្បែរនោះ ទើបត្រដរនៅរស់់ស្ទើរស្លាប់់ ក្នុង
រថយន្តវង្វេងរបស់់ខ្លួនកណ្ដាលព្រៃស្ងាត់់ដាច់់ចេញពីពិភពលោក រហូត
អស់់រយៈពេល៤៩ថ្ងៃ ហើយគាត់់ត្រូវស្រកទំងន់់អស់់១៤គីឡូ។
ប៉ុន្តែ ថ្ងៃទី៤៩ ជាថ្ងៃមានសំណាង ពីព្រោះមានអ្នកប្រម៉ាញ់់សត្វបាន
ដើរកាត់់ក្បែរនោះហើយឃើញគាត់់ ក៏ជួយសង្គ្រោះគាត់់ដោយបានបញ្ជូន
គាត់់ទៅកាន់់មន្ទីពេទ្យភ្លាម។ឯប្ដីរបស់់គាត់់នៅតែបាត់់ខ្លួនរកមិនឃើញ ។
ប៉ុន្តែ គេមិនមានសង្ឃឹមថាគាត់់នៅមានជីវិតឡើយ។នៅឯមន្ទីរពេទ្យ,
Raymond ជាកូនប្រុសរបស់់គាត់់បានមកសួរសុខទុក្ខម្ដាយ ហើយបាន
និយាយថា ៖យើងមានការរន្ធត់់ណាស់់។យើងសឹងតែមិនជឿថាម្ដាយ
នៅរស់់រានមានជីវិត។នេះគឺជាអព្ភូតហេតុដ៏អស្ចារ្យមួយ!។

សូមមានការប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ជាពិសេសប្រសិនជា
ជិះឡានតែមួយឆ្លងកាត់់តំបន់់ដាច់់ស្រយាល។ដូច្នេះ សំរាប់់ដំណើរ
ផ្លូវឆ្ងាយ យើងគួរពិចារណាចំណុចសំខាន់់ៗដូចខាងក្រោមនេះ៖

-ត្រូវប្រាប់់ក្រុមគ្រួសារឬ មិត្តភក្ដិអោយដឹងពីការធ្វើដំណើររបស់់ខ្លួន
-ត្រូវស្គាល់់ផ្លូវធ្វើដំណើរអោយច្បាស់់
-ជៀសវាងបើកបរ បើស្រវឹង ឬមានអារម្មណ៍មិនស្រួលខ្លួន ឬនឿយហត់
-បើអាច គួរមានអ្នកបើកបរទីពីរដើម្បីផ្លាស់់ប្ដូរក្នុងភាពចំាបាច់់ឬ
អាសន្នណាមួយ។
-រថយន្តត្រូវតែអាចធន់់ដំណើរផ្លូវឆ្ងាយ
-បើជៀសវាងបាន កុំបើកបរក្នុងពេលយប់់ជ្រៅ។
-សន្តិសុខក្នុងតំបន់់ធ្វើដំណើរ
-អាកាសធាតុក្នុងតំបន់់ធ្វើដំណើរ
-មានផែនទី, ទូរស័ព្ទដៃ, GPS…
-ម្ហូបអាហារដាក់់មកតាមអោយបានគ្រប់់គ្រាន់់(ច្រើនហួស រឹតតែល្អ
ដើម្បីបង្ការអាសន្នមើលមិនឃើញ)ក្នុងមួយរយៈពេលណាមួយដែល
មានអាសន្នឬគ្រោះថ្នាក់់
-មានប្រដាប់់ប្រើប្រាស់់ចំាបាច់់ ក្នុងគ្រាមានអាសន្ន ដូចជាវង្វេងផ្លូវ ឬ
ត្រូវឈប់់កណ្ដាលផ្លូវស្ងាត់់ឬគ្រោះថ្នាក់់ណាមួយ
………………………………….

ខ្ញុំអត់់ព្រមជ្រុះស្លឹក,ធើអីខ្ញុំ?

មករស់់នៅប្រទេសគេនេះ ជាយូរមកហើយ មិនដែលឃើញដើមឈើ
មានស្លឹកដូចគេឯង បែរជាចំលែកមិនព្រមជ្រុះស្លឹកក្នុងរដូវទឹកកកធ្លាក់់។
ឃើញប្លែកចឹង ខ្ញុំក៏ថតវាទុកមើល ។បើសិនជាឆ្នំាក្រោយវាត្រលប់់មក
ដូចគេឯងវិញ គឺជ្រុះស្លឹកជាធម្មតាដូចដើមឈើឯទៀត នោះខ្ញុំមិន
និយាយដើមអីទេ 😀 ។ក្នុងប្រទេសត្រជាក់់ដែលមានទឹកកកធ្លាក់់រាល់់ឆ្នាំ
គ្រប់់ដើមឈើមានស្លឹកតូចធំទំាងអស់់លើកលែង ដើមឈើដែលស្លឹកវា
ដូចជាទងផ្លែឈើល្អិតៗ ស្រដៀងនឹងស្លឹកឈើស្រល់់ ឧទាហរណ៍
ដើមសាប៉ាំង(sapin)ជាដើម មិនជ្រុះស្លឹកទេ គ្រាន់់តែវាមិនលូតលាស់់
ស្លឹកថ្មីប៉ុណ្ណោះ។វាចំាលូតលាស់់ដូចរុក្ខជាតិឯទៀត ក្នុងរដូវផ្ការីក
ដែលចាប់់ផ្ដើមពីថ្ងៃ២១មិនាដល់់ថ្ងៃ២១មិថុនាដែលជាថ្ងៃចាប់់ផ្ដើមរដូវក្ដៅ។
សូមមើលដើមឈើនេះប្លែក មិនព្រមជ្រុះស្លឹក ទោះជាស្លឹកវាងាប់់ទៅហើយក្ដី។

រដូវទឹកកកធ្លាក់់នឹងចប់់ក្នុងរយៈពេលមួយខែទៀត ដើមឈើChèneនេះនៅតែមិនជ្រុះស្លឹក!


រដូវស្លឹកឈើជ្រុះនៅរយៈពេលពីរខែទៀតទើបចប់់ ដើមឈើក្នុង
រូបខាងលើជ្រុះស្លឹកអស់់ទៅហើយ។