Category Archives: កំសាន្តចិត្ត

កំណាព្យមួយនិងចំរៀងមួយបទសំរាប់ជីវិតនេះ

ក្នុងមួយជីវិតនេះខ្ញុំប្រហែលជាចេះចាំកំណាព្យតែមួយនិងចំរៀងមួយបទតែបុ៉ណ្ណោះទេ
មើលទៅ។ប៉ុណ្ណឹងក៏មិនអីដែរ សំខាន់គឺបានចូលចិត្តទស្សនវិជ្ជា មានជំនឿក្នុងខ្លួន
ទុកយកទៅបរលោកជាមួយ។
កំណាព្យ៖(កំណាព្យនេះដូចជាចេះចាំមួយកំណាត់ទេ។
សម័យសាធារណរដ្ឋលន់ ណុល ខ្ញុំអត់ទាន់ចេះអានសៀវភៅទេ។ប៉ុន្តែមាន
សៀវភៅពីសម័យនោះយកមករៀនអានក្រោយសម័យប៉ុល ពត)

រីគោក្របី សេះនិងដំរី បំរើធ្វើការ ទាំងថ្ងៃទាំងយប់ គ្រប់ប្រាំងវស្សា ជរាពិកា
ក៏មិនថាអ្វី ។ខ្លះជាជំនិៈ ខ្លះអូសរទេះ ខ្លះភ្ជួររាស់ដី តាមតែយើងប្រើ ឥតប្រកែកអ្វី
ក្មេងក្មាងប្រុសស្រី ក៏គ្នាខ្លាចដែរ។

ចំរៀង៖(ចំរៀងចេះចាំមកពីសម័យយួនត្រួតត្រាក្រោយសម័យប៉ុលពត)

រៀនៗពួកយើងរៀន កុំខ្មាស់អៀន រៀនអោយចេះ អោយមានចំណេះ ចេះធ្វើការ
កសាងអាត្មា បំរើប្រជាជន ស្មោះត្រង់យកអស់ ពីកម្លាំងកាយ គ្មាននឿយណាយ
ហើយគ្មានធុញទ្រាន់ យើងរៀនៗអោយទាន់ អោយបានគ្រប់គ្រាន់ ទាន់ជាតិត្រូវការ។

ទឹកកកសំឡីសស្អាតគួរអោយគយគន់

រដូវត្រជាក់នឹងចាប់់ផ្ដើមនៅថ្ងៃទី២១ធ្នូ ប៉ុន្តែទឹកកកសំឡីអាច
ចាប់់ធ្លាក់់តំាងពីដើមខែវិចិ្ឆកាមកម្ល៉េះ។ ជារៀងរាល់់ឆ្នាំនៅ
ប្រទេសកាណាដា រដូវត្រជាក់ធ្វើអោយមនុស្សទំាងឡាយ
មានអារម្មណ៌សប្បាយខ្លំាងក៏ព្រោះជាឱកាសបុណ្យណូអែលនិង
បុណ្យចូលឆ្នាំថ្មីនោះឯង។ប៉ុន្តែរដូវនេះ ផ្ដល់់ផលអវិជ្ជមានខ្លះ
ផលវិជ្ជមានខ្លះ។ផលវិជ្ជមានគឺទឹកកកសំឡីធ្លាក់់ធ្វើអោយ
មនុស្សផងទំាងឡាយមានអារម្មណ៍សប្បាយរីករាយ ហើយនំា
គ្នាទៅលេងទឹកកកសំឡី លេងរំអិលលើទឹកកក ឬលេងស្គី។
ទឹកកកសំឡីមិនត្រឹមធ្វើអោយក្មេងចាស់់បានរត់់រំអិលលេង
ប៉ុណ្ណោះទេ ។វាធ្វើអោយបរិយាកាសជុំវិញសស្អាតហើយ
ធ្វើអោយមានអារម្មណ៌ថាទីក្រុងដែលយើងកំពុងរស់់នៅហាក់
អណ្ដែតលើពពកសក្បុស ហើយពេលយប់់មានពន្លឺអគិ្គសនី
តុបតែងលំអហើយបំភ្លឺដើមឈើយ៉ាងល្អស្អាតជាទីបំផុត ។
បរិយកាសជំុវិញមានភាពល្អប្រណិតគ្មានល្អងធូលីដី ហើយ
បរិបូរណ៍ដោយសេចក្ដីសុខសាន្ត ប្រៀបដូចជាឋានសួគ៌ដែរតើ!។
ឯផលអវីជ្ជមានវិញគឺមានការពិបាកច្រើនក្នុងការធ្វើដំណើរ
ជាពិសេសគឺពេលមានព្យុះទឹកកក និងធាតុអាកាសត្រជាក់់
ខ្លំាង ដែលធ្វើអោយមនុស្សភាគច្រើនមិនចូលចិត្តធ្វើដំណើរ
ទៅទីណាមកណាទេ។ក្រៅពីនេះ វាធ្វើអាចធ្វើអោយចរាចរណ៍កក
ស្ទះជាញឹកញាប់់និងអាចធ្វើអោយមានគ្រោះថ្នាក់់រថយន្តច្រើនឡើង។
ក្នុងឱកាសអាកាសធាតុមិនសូវត្រជាក់់ខ្លាំងប៉ុន្មានទេនោះ ក្រោយ
ពីទឹកកកសំឡីធ្លាក់់រួចហើយ ទេសភាពជុំវិញមានសភាពស្អាតស្ងប់
គួរជាទីគយគន់់ ៖ផ្លូវថ្នល់់ និងបរិវេណមានសភាពដូចជាក្រាលព្រំ
សំឡីសក្បុសនំាចិត្តអោយចង់់ដើរទស្សនាកំសាន្តធម្មជាតិដ៏ល្អប្រណីត
នៅជុំវិញ។ទិដ្ឋភាពស្រស់់ស្អាតដូចនេះនំាអោយនឹកស្រម៉ៃថានោះជាទី
មានសេចក្ដីសុខសាន្ត ពិតៗ។
ដោយថេន ម៉ារឌី
hiver1
hiver2

កំសាន្តចំរៀងខ្មែរលើ


កំសាន្តចំរៀងខ្មែរកណ្ដាល



កំសាន្តចំរៀងខ្មែរក្រោម




កំសាន្តចំរៀងចិន




ព្រិលធ្លាក់់គួរអោយចង់់គន់់មើល

ព្រិលខានធ្លាក់់ជិតមួយខែហើយ នំាអោយតាមផ្លូវថ្នល់់ជ្រះទឹកកកអស់់
រលីង មើលទៅដូចជានៅក្នុងរដូវស្លឹកឈើលាស់់ទៅហើយ។អញ្ចឹងហើយ
ប្រហែលគ្រប់់គ្នាគិតថាព្រិលនឹងមិនធ្លាក់់មកទៀតទេ។ប៉ុន្តែ ស្រាប់់តែថ្ងៃនេះ
រសៀលម៉ោងជាងបី ព្រិលក៏ចាប់់ផ្ដើមធ្លាក់់មកពាសពេញមេឃ ដូចជាគេរោយ
សំឡីពណ៌សក្បុស គួរអោយគយគន់់។តាមពិត យើងបានដឹងថាព្រិលនឹង
ធ្លាក់់មកបីបួនថ្ងៃមុនរួចទៅហើយ ។មិនមែនបានឃើញព្រិលធ្លាក់មកថ្ងៃនេះ
ធ្វើជាភ្ញាក់់ផ្អើលនោះទេ។ទោះបី ព្រិលបង្កការលំបាកក្នុងការបើកបរឡាន
ដោយការធ្វើអោយចរាចរណ៍ស្ទះឬទៅយឺតៗក្ដី ប៉ុន្តែព្រិលធ្លាក់់ធ្វើអោយមនុស្ស
ផងទំាងឡាយមានអារម្មណ៍សប្បាយរីករាយ ហើយនំាគ្នាទៅលេងទឹកកកព្រិល
លេងរអិល ឬលេងស្គី លើទឹកកក ។ព្រិលមិនមែនធ្វើអោយក្មេងចាស់់បានរត់់
លេងលើទឹកកកប៉ុណ្ណោះទេ ។វាធ្វើអោយបរិយាកាសជុំវិញសស្អាត បីដូចជា
ទីក្រុងដែលយើងកំពុងរស់់នៅអណ្ដែតទៅនៅលើពពកសក្បុស ហើយពេលយប់់
មានពន្លឺអគ្គសនីបំភ្លឺស្រស់់ថ្លា ។បរិយកាសល្អស្អាតគ្មានល្អងធូលីដី ហើយបរិបូរណ៍
ដោយសេចក្ដីសុខសាន្ត ប្រៀបដូចជាឋានសួគ៌ដែរតើ។