ថ្ងៃបុណ្យណូអែល២៥ធ្នូ ជាថ្ងៃបុណ្យរំលឹកកំណើតព្រះយេស៊ូ

ថ្ងៃ២៥ធ្នូនឹងមកដល់់ថ្ងៃស្អែកនេះហើយ ។បងប្អូនគ្រប់់គ្នានឹងមានឱកាសឈប់់សំរាក
កាយពីការងារដើម្បីបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មី។ក្មេងៗនឹងបានសប្បាយចិត្ត
ពេលបានទទួលអំណោយក្នុងឱកាសបុណ្យណូអែល ដោយមានជំនឿថាអំណោយនោះ
គឺជាអំណោយមកពីប៉ាណូអែលដែលពេលយប់់ថ្ងៃទី២៥ធ្នូបានដើរចែកចាយកាដូ
(អំណោយ)ដល់់ក្មេងៗដោយដាក់់កាដូរបស់់គេនៅក្រោមដើមសាប៉ាំងដែលមាន
ពន្លឺនិងគ្រឿងតែងលំអចំរុះពណ៌ភ្លឹផ្លេក។ប៉ាណូអែលមិនមែនជាមនុស្សធម្មតាទេ
តែជាមនុស្សមកពីឋានលើជិះរទេះរអិលលើទឹកកកហោះនិង
ទាញដោយសត្វក្ដាន់់ចំនួនប្រាំពីរ ។
បុណ្យនេះដូចជាបុណ្យចូលឆ្នាំសាកកលដែរគឺមិនបាននំាអោយក្មេងៗ
គិតពិដើមហេតុមួយទៀតគឺការរំលឹកថ្ងៃខួបកំណើតរបស់់
ព្រះយេស៊ូនៅទីក្រុងBethléemប្រទេស Palestine។បើបុណ្យណូអែលទេ
ជាបុណ្យរំលឹកខួបកំណើតរបស់់ព្រះយេស៊ូមែននោះ ហេតុអីក៏ហៅ
បុណ្យនេះថាបុណ្យណូអែល ដែលលោកប៉ាណូអែលធ្វើដំណើរចែក
អំណោយអោយក្មេងៗទៅវិញ? អញ្ចឹង នឹងនំាអោយមនុស្សផងភ្លេច
ឈឹងពីការរំលឹកបុណ្យខួបកំណើតរបស់់ព្រះទៅហើយ? ក្នុងពិភពលោក
មនុស្សប្រមាណពីរពាន់់លាននាក់់ប្រារព្ធបុណ្យណូអែលជារៀងរាល់់ឆ្នាំ។
នេះបង្ហាញថាបុណ្យណូអែលក៏ដូចជាបុណ្យចូលឆ្នាំសាកលដែរគឺទទួលការ
អបអរប្រារព្ធជាអន្តរជាតិ។ប៉ុន្តែមិនមែនគ្រប់់គ្នាទេដែលស្គាល់់ពីអត្ថន័យ
របស់់បុណ្យនេះ ជាពិសេសជនជាតិចិនតែម្ដងដែលនំាគ្នាធ្វើបុណ្យណូអែល
តែមិនដឹងថាណូអែលជាបុណ្យអ្វីទេ។ខ្ញុំក៏អត់់ដឹងដែរ :D។
ឆ្លៀតឱកាសនេះខ្ញុំសូមដកស្រង់ការសន្ទនាមួយកន្លែងក្នុងរឿង
ប្រវត្តិព្រះយេស៊ូ ពេលដែលអភិបាលក្រុងរ៉ូមគឺលោក Pilate
បានសួរចំលើយកាត់់ទោសព្រះយេស៊ូ ដូចតទៅ៖
Jesus : I came into this world so that I could witness
to the truth,and those who love the truth will come and listen to me.

Pilate : The truth? what is the truth?

ព្រះយេស៊ូ ៖ខ្ញុំកើតមកក្នុងលោកនេះដើម្បីធ្វើជាសាក្សីនៃការពិត,
ហើយអ្នកណាដែលស្រលាញ់់ការពិត នោះនឹងមកស្ដាប់់ខ្ញុំ។

ពីឡាត៖ការពិត?ការពិតជាអ្វី?
……………………………………………

ខាងក្រោមនេះជាប្រវត្តិសង្ខេបរបស់់ព្រះយេស៊ូ៖
ព្រះយេស៊ូប្រសូតនៅទីក្រុងBethlehemក្បែរទីក្រុងJerusalemហើយ
បានចំរើនវ័យឡើងនៅក្នុងភូមិមួយឈ្មោះNazarethដែលនៅទីនោះ
ព្រះអង្គបានរៀនមុខរបរជាជាងឈើ។នៅជន្មាយុសាមសិបព្រះវស្សា
ព្រះអង្គក៏បានបោះបង់់ចោលមុខរបរនេះ រួចហើយក៏បានចាប់់ផ្ដើម
ធ្វើដំណើរពេញផ្ទៃប្រទេសប៉ាលីស្ទីនដើម្បីផ្សព្វផ្សាយដំណឹងល្អ
អំពីសេចក្ដីស្រលាញ់់ចំពោះមនុស្សផងដូចគ្នា ហើយផ្កោលទោសអំពើ
ហឹង្សា និងសេចក្ដីចិត្តអាក្រក់់។ការធ្វើដំណើររបស់់ព្រះអង្គដែលមាន
សាវ័កដប់់ពីរនាក់់រួមដំណើរជាមួយបានទាក់់ទាញមនុស្សជាច្រើនអោយ
មកដល់់ទីកន្លែងណាក៏ដោយដែលព្រះអង្គចេញបង្ហាញព្រះអង្គ។
ជាច្រើនសតវត្សមកហើយ ព្យាករណ៏ជនជាតិហ្វ្សីសបានបង្រៀនថា
ព្រះនឹងបង្កើតប្រទេសអ៊ីស្រាអែលនៅថ្ងៃណាមួយក្រោមការគ្រប់់គ្រង
របស់់វីរជនណាម្នាក់់មានអំណាចដូចជាព្រះ។ជនជាតិហ្វ្សីសមានជំនឿ
ដូចព្រះយេស៊ូដែលថាព្រះអង្គគឺជាព្រះគ្រិស្ទដែលគេរង់់ចំាជាយូរមកហើយ
ដើម្បីបង្កើតប្រទេសអ៊ីស្រាអែល។ដូច្នេះពួកគេក៏បង្ខំព្រះអង្គអោយរដោះពួក
គេចេញពីអំណាចរបស់់ក្រុងរ៉ូមដោយប្រើកំលំាង។ក៏ប៉ុន្តែព្រះអង្គមិនព្រមដឹកនំា
ការបះបោររបស់់ពួកគេ។ព្រះអង្គគ្រាន់់តែស្វះស្វែងរំដោះមនុស្សលោកដោយ
បង្រៀនអោយប្រព្រឹត្តតែអំពើល្អទំាងខាងផ្លូវកាយនិងចិត្តតែប៉ុណ្ណោះ។ហេតុដូច្នេះ
ក្នុងកំហឹងពុះពោរ,ជនជាតិហ្វ្សីសជាច្រើនបានងាកមកប្រឆាំងនឹងព្រះអង្គ
ហើយថ្កោលទោសព្រះអង្គដោយប្រគល់់ព្រះអង្គអោយពួកមន្រ្តីទីក្រុងរ៉ូម
និងអភិបាលក្រុងរ៉ូមPilate Pontius ដែលកាត់់ទោសដោយសំរេចធ្វើគត់់
ព្រះអង្គលើឈើឆ្កាង។
គម្ពីថ្មីបានរៀបរាប់់ថាព្រះអង្គបានបង្ហាញព្រះកាយចេញមកក្រោយការ
ធ្វើគត់់លើឈើឆ្កាង ដល់់សាវ័កទំាងដប់់ពីររបស់់ព្រះអង្គហើយបង្រៀនពួក
គេអំពីជីវិតអមតៈ។ពួកសាវ័កខ្លះក៍៏បានធ្វើដំណើរផ្សព្វផ្សាយដំណឹងអំពី
ការរស់់រានមានជីវិតឡើងវិញរបស់់ព្រះអង្គ ហើយក្លាយជាបេសជនដែល
ផ្សាយដំណឹងល្អ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s