ពន្លឺជះអតីតកាលចូលក្នុងបច្ចុប្បន្នកាល

តារាវិទូCarl Saganបានមានប្រសាសន៍ថាសង្កេតមើលលំហមេឃគឺក្រលេក
មើលទៅក្រោយ ឆ្ពោះទៅអតីតកាល។គឺលោកចង់ប្រាប់យើងថាពន្លឺជា
ភ្នាក់ងារបញ្ជូនរូបភាពនៃអ្វីៗទំាងអស់មកកាន់ភ្នែករបស់យើងទើបបានជា
យើងមើលឃើញ។ឧទារហណ៍ថាខ្ញុំមើលមកអ្នកដែលស្ថិតនៅ៣០០ម ឆ្ងាយពីខ្ញុំ ។
រូបភាពរបស់អ្នកដែលខ្ញុំមើលឃើញនោះបានធ្វើដំណើរតាមពន្លឺមកដល់ភ្នែក
របស់ខ្ញុំដោយប្រើរយ‍‍‍ៈពេល=300m/300 000 000m/s=0.0 000 001s
(តាមរូបមន្ត៖d=vtដែលdជាចំងាយដែលពន្លឺត្រូវធ្វើដំណើរគិតជាm=ម៉ែត្រ,vជា
ល្បឿនរបស់ពន្លឺស្មើ300 000km/sហើយtជារយៈពេល(ពេលវេលា)ដែលពន្លឺត្រូវ
ធ្វើដំណើរគិតជាs=វិនាទី)។ដូច្នេះរូបភាពរបស់អ្នកដែលខ្ញុំមើលឃើញជារូបភាព
ដែលបានកន្លងទៅអស់រយៈពេល0.0 000 001s(០,០​០០០​០០១វិនាទី)មានន័យ
ថាជារូបភាពក្នុងអតីតកាល។ប៉ុន្តែដោយរយៈពេលនោះជារយៈពេលតូចល្អិតពេក
ទើបខ្ញុំឃើញរូបភាពរបស់អ្នកដូចជាភ្លាមៗតែម្ដង។ករណីនេះខុសពីល្បឿននៃសូរ
(340m/sក្នុងអាកាសនៅ15°c)ដូចក្នុងពេលដែលអ្នកបានឮសូរបុរសម្នាក់កាប់
ដើមឈើនៅឯវាលស្រែដោយមើលឃើញថាសូរមកដល់ត្រចៀកអ្នកក្រោយពីអ្នក
បានឃើញគាត់លើកពូថៅកាប់ដើមឈើ(មួយប៉ូក) គឺថារូបដែលអ្នកឃើញគាត់កាប់
ដើមឈើមួយប៉ូកនោះបានធ្វើដំណើរនូវល្បឿន300 000 000m/s រីឯសូរដែលអ្នក
បានឮនោះវិញវាធ្វើដំណើរមកកាន់អ្នកក្នុងល្បឿនតែ340m/sប៉ុណ្ណោះ។ល្បឿនខុស
គ្នាដូចមេឃនិងដីរវាងពន្លឺនិងសូរ នំាអោយអ្នកបានឃើញរូបភាព(ពេលពូថៅកំពុង
កាប់ដើមឈើ)មុនពេលអ្នកបានឮសូរ។ដើម្បីឃើញតួលេខច្បាស់យើងឧបមាថា
បុរសនោះស្ថិតនៅចំងាយ780mពីអ្នក ។អញ្ចឹង សូរ(មួយប៉ូក)ដែលគាត់
កាប់ដើមឈើនោះនឹងមកដល់ត្រចៀកអ្នកដោយប្រើរយៈពេល=780m៖340m/s=2s(២វិនាទី)។
រីឯពន្លឺដែលបញ្ជូនរូបគាត់មកដល់ភ្នែកអ្នកនឹងប្រើរយៈពេល=780m៖300 000 000m/s=
0.0 000 026s។ដូច្នេះយើងឃើញថា អ្នកនឹងឮសូរក្នុងរយៈពេល២វិនាទី ហើយ
នឹងឃើញរូបភាពក្នុងរយៈពេលតែ០,០ ០០០​០២៦វិនាទីប៉ុណ្ណោះគឺភ្លាមៗមិនរង់
ចាំដល់រយៈពេល២វិនាទីដើម្បីឮសូរនោះទេ ដូចក្នុងករណីអ្នកឃើញផ្លេករន្ទៈ
រួចហើយទើបឮសូរវាគ្រហឹមរំពងឡើង។
សូមរំលឹកថាសូរមិនអាចធ្វើដណើរក្នុងសុញ្ញកាសបានដូចពន្លឺទេ មានន័យថា
ក្នុងលំហដែលគ្មានអាកាសគឺសូរមិនអាចរត់ពីកន្លែងមួយទៅកន្លែងមួយទៀតបាន
ឡើយ។ឥឡូវយើងក្រលេកមើលទៅក្នុងអវកាស(លំហ)វិញ…ក្នុងពេលយប់
មេឃស្រឡះមានពន្លឺព្រះច័ន្ទ អ្នកនឹងឃើញព្រះច័ន្ទភ្លឺថ្លា និងហ្វូងផ្កាយទំាងឡាយ
គ្រប់ទិសទីក្នុងផ្ទៃមេឃរាត្រី។រូបភាពព្រះច័ន្ទដែលអ្នកកំពុងសំឡឹងមើលនោះរត់
មកដល់ភ្នែកអ្នកតែក្នុងរយ‍‍‍‍‍ៈពេលជាងមួយវិនាទីប៉ុណ្ណោះពីព្រោះព្រះច័ន្ទនៅឆ្ងាយ
ពីផែនដីប្រមាណជា384 000km។ឯរូបភាពនៃផ្កាយទំាងឡាយដែលចំាងពន្លឺមក
ដល់ផែនដីត្រូវចំណាយរយៈពេលពីជាង៤ឆ្នំាឡើងទៅរហូតដល់ទៅរាប់រយ រាប់
ពាន់…រាប់លាននិងរាប់ពាន់លានឆ្នំា។
ក្នុងពេលថ្ងៃ នាព្រឹកព្រលឹមស្រាងៗឬពេលល្ងាច អ្នកនឹងឃើញព្រះអាទិត្យក្រហម
នៅឯជើងមេឃ(សូមកុំគន់មើលព្រះអាទិត្យពេលរះខ្ពស់,ខ្លាចខូចភ្នែក)។នៅសែន
ឆ្ងាយជាងព្រះច័ន្ទពីផែនដីយើងគឺប្រមាណ150 000 000km,ព្រះអាទិត្យជះពន្លឺទំរំា
មកដល់ផែនដីត្រូវប្រើរយៈពេល8នាទី។ដូច្នេះ រូបភាពនៃព្រះអាទិត្យដែលអ្នកកំពុង
គន់មើលនោះ គឺជារូបភាពរបស់ព្រះអាទិត្យកាលពី៨នាទីកន្លងទៅ មិនមែនជា
រូបភាពភ្លាមៗដែលអ្នកកំពុងមើលឃើញនោះទេ។
ឥឡូវ អ្នកក្រលេកមើលទៅក្នុងលំហក្នុងពេលរាត្រីមានផ្ទៃមេឃស្រឡះ អ្នក
នឹងឃើញហ្វូងផ្កាយឬហ្គាឡាក់ស៊ីដ៏ច្រើនស្អេកស្កះក្នុងគ្រប់ទិសទី។ផ្កាយ
ដែលនៅជិតផែនដីជាងគឹបំផុតមានឈ្មោះថាProxima Centauri ត្រូវប្រើ
វរយ‍ៈពេល4,22ឆ្នាំទើបអាចបញ្ជូនពន្លឺរបស់ខ្លួនមកដល់ផែនដី។ដូច្នេះ ផ្កាយ
Proxima Centauriដែលអ្នកមើលឃើញក្នុងពេលនេះ(បច្ចុប្បន្នកាល)គឺ
ជារូបភាពរបស់ផ្កាយនោះកាលពីជាងបួនឆ្នំាកន្លងទៅ មិនមែនជារូបភាព
ឥឡូវនេះទេ(ឩបមាថាឥឡូវនេះProxima Centauriកំពុងផ្ទុះ ដូច្នេះ អ្នក
មិនទាន់មើលឃើញផ្កាយនេះកំពុងផ្ទុះនៅឡើយទេ គឺអ្នកត្រូវរង់ចំារយៈពេល
៤,២២ឆ្នំាសិន ទើបអាចមើលឃើញបាន ពីព្រោះរូបភាពដែលផ្កាយProxima
Centauriកំពុងផ្ទុះនឹងប្រើរយៈពេល៤,២២ឆ្នំា ទើបរត់មកដល់ផែនដី)។នៅ
ឆ្ងាយបន្តបន្ទាប់ជាងផ្កាយProxima Centauriមានផ្កាយBernardនៅឆ្ងាយ
5,9ឆ្នំាពន្លឺ,Laland21185នៅឆ្ងាយ8,3ឆ្នាំពន្លឺ,Sirus(A,B)នៅឆ្ងាយ8,6
ឆ្នំាពន្លឺ,ហ្គាឡាក់ស៊ីAndromèdeនៅឆ្ងាយ២,៥លានឆ្នំាពន្លឺ…។
មួយឆ្នំាពន្លឺគឺជាចំងាយដែលពន្លឺធ្វើដំណើរក្នុងអវកាសអស់រយៈពេលមួយឆ្នំា
គឺal=365x24x3600x300 000=9 500ពាន់លានគ.ម)។
តារាវិទ្យាបានប្រាប់ផងដែរថា តាមពិតពន្លឺរបស់ព្រះអាទិត្យ(ផ្កាយ)បានត្រូវ
ផលិតនៅឯស្នូលព្រះអាទិត្យដែលជាឡនុយក្លេអ៊ែរឯណោះ។អញ្ចឹង,បើគិតតំាង
ពីឡផលិតពន្លឺ(គ្រាប់ពន្លឺphotons)នោះមក ពន្លឺព្រះអាទិត្យមិនមែនចំណាយ
រយៈពេល៨នាទីទើបធ្វើដំណើរមកដល់ផែនដីទេ គឺត្រូវប្រើរយៈពេលដល់ទៅ
30 000(បីម៉ឺន)ឆ្នំា8នាទីឯណោះទើបមកដល់ផែនដី ដោយសារថាគ្រាប់ពន្លឺ
(photons)ដែលចាកចេញជាកំាពន្លឺgammaពីស្នូលព្រះអាទិត្យត្រូវប៉ះទង្គិចជា
មួយនឹងគ្រាប់ឧស្ម័ន(particules de gaz)ហើយរាល់ពេលប៉ះទង្គិចម្ដងៗ
គ្រាប់ពន្លឺត្រូវបាត់បង់ថាមពលហើយបំបែកខ្លួនជាគ្រាប់ពន្លឺ(photons)ផ្សេងទៀត។
លុះទំរាំមកដល់លើផ្ទៃព្រះអាទិត្យ គ្រាប់ពន្លឺត្រូវចំណាយពេលដល់ទៅ30 000ឆ្នំា
ហើយបន្តដំណើរមកដល់ផែនដីត្រូវបន្ថែមរយ៉‍ៈពេល៨នាទីទៀត។
រូបខាងក្រោមនេះ បង្ហាញពីការប៉ះទង្គិចរបស់ពន្លឺចាប់ពីស្នូលព្រះអាទិត្យមក
ខាងលើផ្ទៃព្រះអាទិត្យ ហើយបន្តដំណើររហូតដល់ផែនដី៖
pâques2013 037

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s