អវកាសនិងពេលវេលា

អវកាសគឺលំហ រីឯពេលវេលាគឺចំនួននៃចលនារបស់ភពឬវត្ថុ។ប៉ុន្តែពេលវេលា
គ្រាន់តែមានឡើងដោយការសន្មត់របស់់មនុស្សប៉ុណ្ណោះ ពីព្រោះមនុស្ស
សន្មត់វាជាចំនួនចលនានៃភពដូចជាថាចលនានៃផែនដីវិលមួយជុំវិញខ្លួនឯង
រាប់ថាមួយថ្ងៃហើយមួយជុំវិញព្រះអាទិត្យរាប់ថាមួយឆ្នំាគឺមួយឆ្នំាផែនដី។ប្រសិន
ជាយើងនៅលើភពអង្គារដែលវិលជុំវិញខ្លួនឯងមួយជុំស្មើនឹងមួយថ្ងៃដែរនោះ
(២៤,៦៣ម៉ោង) ត្រូវវិលជុំវិញព្រះអាទិត្យមួយជុំដោយប្រើរយៈពេលជិតពីរឆ្នំា
ផែនដី(៦៨៧ថ្ងៃ)។ដូច្នេះ យើងឃើញថាមនុស្សយកផែនដីជាគោល
ដើម្បីវាស់ពេលវេលា ។
ពេលវេលាមានមកពីការសន្មត់ ព្រោះមនុស្សជាអ្នកកំណត់វាទៅតាម
ចលនាវិលជុំវិញខ្លួនឯងនិងជុំវិញព្រះអាទិត្យរបស់់ភពផែនដី ។សមដូច
គំនិតយល់ឃើញរបស់ទស្សនវិទូឥណ្ឌាម្នាក់គឺលោកPatanjaliក្នុង
សតវត្សទី២នៃគ.ស បានពោលថាអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល
មិនមានឡើយ។អ្វីទំាងអស់ស្ថិតនៅក្នុងខណៈជាមួយគ្នា(passé,présent
et futurn’existent pas.Tout arrive au même instant.)។
បើអញ្ចឹង មានតែអវកាស(លំហ)ទេដែលមាន?ដូចដែលយើងគ្រប់់គ្នា
ឃើញជាក់់នឹងភ្នែកស្រាប់់ហើយនោះ គឺថាគ្រប់់ភពឬវត្ថុធាតុមានវត្តមាន
ក៏ដោយសារមានលំហដែលខ្លួនអាចតំាងទីនៅហើយអាចធ្វើចលនាបាន។
បើគ្មានលំហនោះភពឬវត្ថុទំាងឡាយនឹងគ្មានវត្តមានឡើយព្រោះគ្មាន
ទី(ចំហ)សំរាប់តំាងនៅ។ទោះបីយ៉ាងណា បើតាមតារាវិទូ Carl Sagan
បានមានប្រសាសន៍ថា៖អវកាសនិងពេលវេលាមិនអាចបំបែក
ពីគ្នាបានឡើយ។គន់មើលលំហមេឃ គឺងាកមើលទៅក្រោយ,ទៅអតីតកាល។
(Espace et temps sont indissociables.Observer l’espace,
c’est regarder en arrière,ver le passé.)។គឺថាមិនអាចមានលំហ
ដែលគ្មានពេលវេលាហើយមិនអាចមានពេលវេលាដែលគ្មានលំហឡើយ ។
លំហ គឹត្រូវមានអ្វីមួយ ដែលចំាបាច់់ត្រូវតែមានចលនា(គ្មានវត្ថុណា
ក្នុងសាកលលោកនេះដែលមិនធ្វើចលនាឡើយ៖ផែនដីធ្វើចលនាជុំវិញ
ខ្លួនឯង និងជុំវិញព្រះអាទិត្យ ។ឯចំណែកព្រះអាទិត្យក៏ធ្វើចលនាដែរគឺ
វិលជុំវិញខ្លួនឯងហើយវិលជុំវិញស្នូលហ្គាឡាក់់ស៊ីមហាវិថីទឹកដោះ
ហើយហ្គាឡាក់ស៊ីមហាវិថីទឹកដោះដូចហ្គាឡាក់ស៊ីរាប់ពាន់់លាន
ដទៃទៀតដែរ ធ្វើដំណើរកាន់តែឃ្លាតពីគ្នាហើយជ្រៅទៅៗក្នុងលំហ
សាកលលោកដែលចាប់កំណើតមកពីបន្ទុះBig Bang តំាងពីរយៈកាល
ប្រមាណ១៥ពាន់លានឆ្នាំកន្លងទៅ។ដូច្នេះ យើងឃើញថាក្នុងសាកលោក
អ្វីៗទំាងអស់ត្រូវតែមានចលនាឬកំរើកដោយសារតែវត្តមាននៃអវកាស
នេះឯង។ឯចំណែកពេលវេលាអាចសន្មត់ដូចជាស្រមោលនៃចលនាទៅចុះ
ដូចជាស្រមោលយើងអន្ទោលតាមប្រាណយើងចឹងដែរ។ទោះយ៉ាងណាក្ដី
លំហនិងពេលវេលាគឺដូចជាអ្វីទទេសុទ្ធសាធ ប្រសិនជាគ្មានភព,ធូលី និង
ឧស្ម័នក្នុងសាកលោកទំាងមូលទេនោះ។តាមទ្រឹស្ដីវិទ្យាសាស្រ្តថា
សាកលលោកបានចាប់់ផ្ដើមពីបន្ទុះBig Bangដែលខណៈមុនផ្ទុះ មិនមាន
លំហនិងពេលវេលាឡើយគឺថាលំហ=0.000 m³រីឯពេលវេលា=0.00 sec។
(គួរអោយឆ្ងល់ណាស់ បើដំបូងឡើយគ្មានលំហ តើមានអ្វីទៅ?តើអ្វីមួយអាច
ផ្ទុះបានដែរ បើគ្មានលំហ?ពេលកំពុងផ្ទុះBig Bang,តើមានអ្វីនៅហ៊ុំព័ទ្ធ
ជុំវិញBig Bang?។រួចហើយដោយសារបន្ទុះBig Bang ក៏ចាប់់ផ្ដើមពង្រីកលំហ
ដោយវត្តមាននៃលោកធាតុដែលចាប់់ផ្ដើមមានចលនាឡើង នំាអោយ
ពេលវេលាក៏ចាប់់កំណើតឡើងដែរ។យោងតាមទ្រឹស្ដីរបស់់អ្នករូបវិទ្យាគឺលោក
Albert Einsteinសាកលលោកយើងនេះស្ថិតនៅក្នុងអវកាសដែលមានបួន
ទំហំ(4dimensions=3D+temps,ហៅថាespace-temps)ដែលបង្ហាញយើង
អោយស្គាល់់ទ្រឹស្ដីនៃរឺឡាទីវិតេ ហ៊្សេណេរ៉ាល់(relativité générale)
ដែលបោះពុម្ពផ្សាយក្នុងឆ្នំា១៩១៥។
ចំពោះលោកEinstein លំហគឺដូចជាអ្វីមួយដែលមិនមែនទទេឡើយបានន័យ
ថាវាជាអ្វីមួយដែលមើលពុំឃើញប៉ុន្តែអាចស្រុតឬខូចទ្រង់់ទ្រាយបានដោយសារ
វត្តមាននៃវត្ថុធាតុ។ដើម្បីយល់់ពីគំនិតនេះ យើងគ្រាន់តែគិតថាវាជាពូកគ្រែ
មួយដែលគេដាក់់បាល់់ទំហំចំរុះមួយចំនួនហើយពូកនោះវាស្រុតរាក់់ឬជ្រៅ
ដោយសារបាល់់ទំាងនោះមានទំហំនិងទំងន់់ខុសៗគ្នា បានន័យថាបាល់នីមួយៗ
ស្រុតលើពូកអាស្រ័យដោយទំហំនិងទំងន់របស់់វា ហើយទីស្រុតនោះដូចជា
ក្រហូងមានបាតរាក់់មួយ។ប្រសិនជាមានបាល់តូចណាមួយមកក្បែរក្រហូង
នោះ វានឹងរមៀលចូលទៅក្នុងក្រហូងនោះភ្លាមគ្មានបង្អង់ឡើយ។នេះហើយ
គឺជាច្បាប់នៃទំនាញរបស់ភពនីមួយៗក្នុងសាកលលោកយើងនេះ។នៅក្បែរ
ទីជុំវិញនៃម៉ាស់ធំៗ,espace-temps(លំហ-ពេលវេលា)ត្រូវខូង(ផត)ខ្លំាង
ហើយមានឥទ្ធិពលលើចលនានៃម៉ាស់់តូចៗដែលនៅជុំវិញព្រមទំាងពេលវេលា
ផងដែរ។ក្រហូងវានឹងកាន់់តែជ្រៅកាលណាបាល់លើពូកកាន់់តែធ្ងន់់ទៅៗ។
ប្រសិនជាបាល់់នោះ ធ្ងន់់ខ្លាំងពេកវានឹងទំលុះពូកនំាអោយបានជាអណ្ដូង(ប្រហោង)
ខ្មៅមួយដែលគ្មានបាត ឯបាល់នោះក៏បាត់់ស្រមោលទៅដែរ ។នេះគឺជាអាថ៌កំបំាង
ដ៏ធំមួយរបស់់ធម្មជាតិ។ប៉ុន្តែចំពោះលំហ(អវកាស)វិញ គឺបាល់់មិនមែននៅ
លើពូកទេគឺត្រូវនៅក្នុងពូក បានន័យថានៅក្នុងលំហហើយអណ្ដែតដោយធ្វើ
ចលនាប្រៀបដូចជាត្រីហែលក្នុងទឹក មិនដែលហែលលើទឹកឡើយ។ចំពោះ
ត្រី,ទឹកគឺជាលំហដែលទ្រទ្រង់វត្តមាននិងចលនារបស់់វា ក៏ដូចជាលំហ
ដែលទ្រទ្រង់វត្តមាននិងចលនានៃផ្កាយនានាក្នុងសាកលលោកដូច្នោះដែរ។
ជាការអស្ចារ្យណាស់់ ដែលមិនដូចជាការគិតស្មានថាលំហគ្រាន់់តែជាលំហ
ទទេសុទ្ធសាធនោះ ប៉ុន្តែវាជាអ្វីមួយយ៉ាងដែលយើងមើលមិនឃើញ ហើយ
អាចទំលុះជាប្រហោងខ្មៅបានដោយចលនាជាគំនួចនៃផ្កាយមួយដែលមានទំងន់់
និងកំដៅដល់់អនន្តហើយដែលស្រូបលោកធាតុនានានិងពន្លឺក្នុងបរិវេណ
យ៉ាងត្របាញ់។តារាវិទូគិតថាគំនួចត្របាញ់នេះគឺជារន្ធ(ខ្យល់់)មួយនំាចេញទៅ
កន្លែងផ្សេងក្នុងសាកលលោកនេះឬក៏លំហរបស់សាកលលោកមួយទៀត។



អត្ថបទ អ្វីមួយអាចរលាយជាសូន្យបាន៖
https://sambatt.wordpress.com/2012/10/06/
អត្ថបទ Stephen Hawkingថាព្រះមិនបានបង្កើតសាកលលោកទេ៖
https://sambatt.wordpress.com/2010/09/03/
អត្ថបទ ឯណាបច្ចុប្បន្នកាល?៖
https://sambatt.wordpress.com/2011/03/11/
អត្ថបទ ជឿឬមិនជឿ?ការពិតនៅតែជាការពិត៖
https://sambatt.wordpress.com/2011/11/06/

6 responses to “អវកាសនិងពេលវេលា

  1. ហៅថាទីលំហ មិនមែនចំហទេ!

  2. 4dimensions=3dimensions+time អាចនិយាយបានថា Black hole តែមិនមែនភស្តុតាងបញ្ជាក់នោះទេ។

  3. ខ្ញុំរកមិនឃើញពាក្យលំហក្នុងវចនានុក្រមខ្មែរ,តាមពិតខ្ញុំក៏និយាយ
    ពាក្យលំហដែរ។ជួនកាលថាលំហអាកាសទៀតផង តែដល់រកមើល
    ក្នុងវចនានុក្រមក៏មិនឃើញមានទៀត មានតែពាក្យអវកាស។
    គំនិតខ្ញុំចង់ប្រើពាក្យលំហអាកាស ជាង។ចំាខ្ញុំកែ ។
    អរគុណប្អូន

  4. ខ្ញុំមិនបានថា4dimensionsជាBlack hole ទេ តែតាមទ្រឹស្ដី
    របស់Einsteinគឺលំហអាកាស(អវកាស)ទេដែលមាន
    4dimensionsដោយរាប់់បញ្ចូលtimeមួយទៀត។ចំណែក
    Black holeគឺវាមានម៉ាស់ស់មួយធ្ងន់ពេក ដែលលំហអាកាស
    មិនអាចទ្រទ្រង់ទៀតបានក៏ធ្លុះទៅជាBlack holeទៅ។

  5. លំហអាកាស តាមខ្ញុំដឹង គឺគេប្រើត្រឹមក្នុងផែនដី រឺភពប៉ុណ្ណោះ ចេញពីផែនដី ហៅថាលំហអវកាស រឺយើងអាចហៅត្រឹម លំហ គឺវាមានន័យគ្រប់គ្រាន់តែសំគាល់ថា ក្រៅភព។
    space-time ហៅថាចន្លោះពេលវេលា ហើយBlack hole អាចជា ចន្លោះពេលវេលាមួយ ប៉ុន្តែគ្មានភស្តុតាង រឺកាបញ្ជាក់ណាមួយឡើយ ​ព្រោះអ្នកវិទ្យាសាស្ត្រមិនទាន់សាកល្បង រឺសាកល្បងហើយ ដែលពេលដាក់របស់ចូលBlack hole នោះហើយ គ្មានរលកសញ្ញាត្រឡប់មកវិញ (ស៊ីញ៉ាល់)។
    តាមពិតវចនានុក្រមខ្មែរគួរតែបន្ថែមពាក្យថ្មីៗចូល ទើបវិវត្តន៍ទាន់សម័យ ។

  6. ទំនងដូចជាប្អូនដឹងនោះហើយ។ប៉ុន្តែពាក្យលំហអវកាសម្ដេចក៏
    ប្រើជាចឹងទៅវិញ?ព្រោះពាក្យ លំហ=អវកាស ទៅហើយ។
    ចំពោះspace-timeដែលក្នុងនោះមានspaceដែលមិនអាចទៅជា
    ប្រែថាចន្លោះនោះទេ ។
    តាមពិតspace-timeដូចជាspaceដដែលដោយគ្រាន់់តែគេរាប់់
    បញ្ចូលtime ជា4th dimensionទៅក្នុងលំហអវកាស
    ទើបហៅវាថាspace-time។សូមចុចមើលspace-time

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s