ចំណាយ263 500$ដើម្បីនំាMagnottaមកកាណាដាវិញ

Luka Rocco Magnottaត្រូវបានបញ្ជូនមកកាណាដាវិញ
ហើយកាលពី ម្សិលមិញ (១៩មិថុនា២០១២)តាមយន្តហោះយោធាលេខA-310។
មានការចាប់់អារម្មណ៍ សំបើមណាស់់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នានាដូចជា
វិទ្យុនិងទូរទស្សន៍។ ចុះនៅឯវាលចំណតយន្តហោះMirabelle ក្នុងខេត្តកេបិក
Magnottaត្រូវបានអ្នកយកព័ត៌មានទទួលរង់់ចាំយ៉ាង គគ្រឹកគ្រេង។ឥឡូវអ្នកល្បី
ឈ្មោះ តាមបំណងហើយគឺល្បីឈ្មោះខាងផ្លូវអាក្រក់់ (Infamous not Famous)។ជាជនឧក្រិដ្ឋលេខមួយដែលប្រទេសកាណាដា បានខ្នះខ្នែងស្វែងរក ជុំវិញលើពី
ភពលោកក្នុងបណ្ដាប្រទេសចំនួន១៩០ តាមរយៈInterpol អង្គការប៉ូលីសអន្តរជាតិ។
Magnottaជាជនឧក្រិដ្ឋជាប់់សង្ស័យថាបានសំលាប់់បុរសម្នាក់់ជានិសិ្សត ចិនរៀន
វិទ្យាសាស្រ្តផ្នែកកុំព្យូទ័រនៅសាកលវិទ្យាល័យConcordia Universityក្នុងទីក្រុង
Montreal ដោយបានកាត់់ដៃ កាត់់ជើង និងក្បាល យកដងខ្លួន ញ៉ុកចូលវ៉ាលីស
ហើយបោះចោលនៅគំនរសំរាមខាងមុខផ្ទះរបស់់ខ្លួន រួចហើយ គេក៏ចេញដំណើរ
តាមយន្តហោះមកទីក្រុងប៉ារីស ហើយត្រូវចាប់់ បាននៅតៀមអិនធើណេតមួយ
នៅទីក្រុងប៊ែរឡំាងនៃប្រទេសអាល្លឺម៉ង់់។ ជារឿងមួយភ្ញាក់់ផ្អើលពេញពិភពលោក ហើយដំណឹងពីកាត់់ទោសជនឧក្រិដ្ឋ នេះក៏នៅតែនាំអ្នកព័ត៌មានតាមដានមិនទាន់់
ចប់់នៅឡើយ។ ថ្ងៃទីមួយ Magnottaត្រូវបានកាត់់ទោសតាមរយៈកញ្ចក់់ទូរទស្សន៍
(video conference)ហើយបានឆ្លើយបដិសេធចំពោះការចោទប្រកាន់់ទោស
ឧក្រិដ្ឋទំាងអស់់ ។មេធាវីខាងការរពារក្ដីបានបញ្ជាអោយពេទ្យពិនិត្យរោគផ្លូវចិត្ត
របស់់អតិថិជនរបស់់គាត់់ ប៉ុន្តែនឹងត្រូវតុលាការកោះហៅម្ដងទៀត ថ្ងៃស្អែកនេះគឺ
ថ្ងៃទី២១មិថុនា២០១២។ អ្វីមួយទៀតដែលគួរអោយភ្ញាក់់ផ្អើលដែរពីរឿងដឹកនាំ
Magnotta មកកាណាដា វិញនោះ គឺរឿងថ្លៃឈ្នួលដឹកជនឧក្រិដ្ឋនេះដូចជា
ហួសហេតុពេក គឺអស់់ ប្រាក់់២៦៣ ៥០០ដុល្លារ ជាថ្លៃជួលយន្តហោះដែលគិតពី
ការចាកចេញដំណើរពី កាណាដាទៅដល់់អាល្លឺម៉ងហើយដឹកនំា Magnottaវិល
មកកាណាដាវិញអស់់ រយៈពេល១៧ម៉ោង ហើយក្នងមួយម៉ោងត្រូវបង់់ជាថ្លៃឈ្នួល
១៥​៥០០$។ សូមជំរាបថានៅប្រទេសកាណាដាមានអ្នកជាប់់គុកចំនួនជាង
១៥ ០០០ នាក់់ ហើយរដ្ឋត្រូវចំណាយប្រាក់់សំរាប់់ពួកគេម្នាក់់ៗក្នុងមួយឆ្នាំៗគិត
ជា មធ្យមជាង ១០០​០០០(ដប់់ម៉ឺន)ដុល្លារ។ដោយសារបែបនេះហើយបាន ជា
តុលាការនៃ ប្រទេសកាណាដារាងធូរលុង ព្រោះតែចង់់ជៀសវាងការចំណាយ ប្រាក់់
ច្រើនទៅ លើអ្នកជាប់់គុកដែលមេធាវី ចៅក្រម …ក្រេបជញ្ជក់់ គ្មានសំចៃ ។
ចៅក្រមខ្លះ រកប្រាក់់បានជាង៣៥០ដុល្លារក្នុងមួយម៉ោង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s