វិចិត្រសាល

ឧក្រិដ្ឋកម្មព្រៃផ្សៃរបស់់Luka rocco Magnottaនិងរឿងសាហាវបីផ្សេងទៀត

រឿងដែលមនុស្សសំលាប់់គ្នា សុទ្ធតែជារឿងកាចសាហាវទំាងអស់់ ទោះដោយ ការប្រើកំាភ្លើង កំាបិត ឬមធ្យោបាយផ្សេងទៀតក្ដី ហើយវាកាន់់តែសាហាវខ្លំាង ឡើងកាលណាជនរងគ្រោះត្រូវបានសំលាប់់មានចំនួនកាន់់តែច្រើនពីព្រោះវាធ្វើ អោយគ្រួសារនៃជនរងគ្រោះដែលទទួលនូវសេចក្ដីឈឺចាប់់នោះក៏មានចំនួនច្រើនដែរ។ មិនតែប៉ុណ្ណោះ កុំថាឡើយ តែក្រុមគ្រួសារនៃជនរងគ្រោះរងទុក្ខសោក មនុស្ស ក្រៅរង្វង់់គ្រួសារឬ សាច់់ញាតិ ដូចជាមិត្តភក្តិ អ្នកស្គាល់់គ្នា និងមនុស្សផងទំាងពួង ក៏កើតសមានចិត្ត អាណិតអាសូរជនរងគ្រោះនិងគ្រួសាររបស់់ពួកគេដែរ។ ប៉ុន្តែមនុស្សមើលឃើញភាពសាហាវយង់់ឃ្នងខ្លំាងតាមបែបមួយទៀត គឺ មិន មែនការសំលាប់់រង្គាលទេ គឺការសំលាប់់ដោយប្រើកំាបិតកាត់់ក្បាល ឬកាត់់ដៃកាត់់ ជើង របៀបដូចជាគេសំលាប់់សត្វ ដោយកាត់់ក្បាល និងអវយវៈ ពន្លះយកសាច់់ …ជាដើមដូចក្នុងករណីនៃឧក្រិដ្ឋកម្មមួយដែលទើបនឹងបានកើត មានកន្លងទៅថ្មីៗ នៅទីក្រុងម៉ុងរ៉េអាល់់នៃប្រទេសកាណាដា គឺរឿងរបស់់ Luka Rocco Magnottaដែលបានសំលាប់់មិត្តប្រុសម្នាក់់របស់់ខ្លួនជាជនជាតិចិន គឺ Jun Lin ដែលជានិស្សិត រៀនខាងវិទ្យាសាស្រ្តកុំព្យូទ័រនៅសាកលវិទ្យាល័យConcordia។Jun Lin ទើបបានមក ដល់់ពីប្រទេសចិនតំាងពីខែកក្កដាឆ្នាំ២០១១ ហើយទៅរៀនផង និងឆ្លៀតពេលទំនេរធ្វើ ការខ្លះផង នៅឯហាងទំនិញគ្រប់់មុខ(dépanneur) មួយកន្លែងនៅជិតទីលំនៅរបស់់ខ្លួន។ដោយសារ Jun Linខ្លួនមួយតែឯង ហើយទើបមកដល់់ទីស្រុកឆ្ងាយនេះ មិនសូវមានមិត្តភក្ដិ ក៏ចេះ តែរាប់់រកមនុស្សដែលខ្លួនបានជួប។គាត់មិនបានប្រយ័ត្នប្រយែង រហូតទាល់់តែបានសេពគប់ មនុស្ស កាចសាហាវម្នាក់់នោះគឺLuka Rocco Magnottaដែលឈ្មោះពិតគឺ Eric clinton Newman។មនុស្សនេះប្រើឈ្មោះក្រៅមួយទៀតគឺVladimir Romanov។ អ្នកទំាងពីរបានស្គាល់់គ្នាជាមិត្តរហូតទាល់់ទទួលគ្នាជាសង្សារប្រុស ទៀត ។តែនេះក៏ ដោយសារLuka Rocco Magnottaជាពេស្យាប្រុសនិងតួកុនសិចស្រាប់់ ទើបឆាប់់ ទាក់់Jun Linដែលមានអារម្មណ៍ឯកាបាន។ប៉ុន្តែថ្ងៃមួយនោះជាយប់់ថ្ងៃ ព្រហស្បតិ៍ ទី២៤ឧសភា២០១២Luka Rocco Magnottaបាននំាសំឡាញ់់ Jun Lin មកផ្ទះ របស់់ខ្លួន ហើយប្រហែលជាមានរឿងរ៉ាវអ្វីមិនដឹង (ឮថាគេខឹងJun Lin មានមិត្តថ្មី) Luka Rocco Magnottaក៏លួចសំឡាប់់ Jn Lin ដោយថែមទំាងបានថតវីឌីអូដាក់់ ផ្សាយYoutubeទៀតផង។ បន្ទាប់់មក Luka Rocco Magnottaបានកាត់់ប្រអប់់ដៃឆ្វេង យកទៅខ្ចប់់ដាក់់ ប្រអប់់ផ្ញើទៅទីស្នាក់់ការរបស់់គណបក្សនយោបាយអភិរក្សនិយមនៃ ប្រទេសកាណាដាដែលជាគណបក្សកំពុងកាន់់អំណាចសព្វថ្ងៃ ហើយកាត់់ យកប្រអប់់ ជើងឆ្វេងផ្ញើទៅគណបក្សសេរីនិយមនៃប្រទេសកាណាដា។ Luka Rocco Magnotta ក៏បានកាត់់យកប្រអប់់ដៃនិងជើងខាងស្ដាំ ផ្ញើ ទៅសាលារៀនពីរកន្លែងនៅទីក្រុង Vancouverក្នុងប្រទេសកាណាដាដែរ។ បន្ទាប់់ពីនេះLuka Rocco Magnotta បានកាត់់ក្បាលJun Linចេញ ហើយយក តែដងខ្លួនគ្មានដៃនិងជើងដាក់់ក្នុងវ៉ាលីស រូចយកទៅបោះចោលជាមួយ គំនរសំរាមខាងមុខអាគារផ្ទះជួលរបស់់ខ្លួន ប្រហែល ជានៅថ្ងៃទី២៦ឧសភា ២០១២ ។ក្នុងថ្ងៃនោះហើយដែលប៉ូលីសបានសន្ឋិដ្ឋានថា Luka Rocco Magnotta បាន ធ្វើដំណើរចាកចេញទៅកាន់់ទីក្រុងប៉ារីសប្រទេសបារំាង។ សាកសពដងខ្លួនទទេបានត្រូវរកឃើញដោយអ្នកថែរក្សារអាគារផ្ទះជួលដែលបាន សង្ស័យ វ៉ាលីសចំលែកមានក្លិនស្អុយភាយនៅទីគំនរសំរាម ទើបគាត់់ទៅបើកវ៉ាលីស មើលក៏ឃើញដោយក្ដីរន្ធត់់នូវសាកសពអត់់ដៃជើងនិងក្បាល រួចគាត់់ក៏ ប្រញាប់់ទូរសំ័ព្ទ ប្រាប់់ទៅប៉ូលីស ហើយក៏បានរកឃើញថាLuka Rocco Magnotta ជាជន ជាប់់ការសង្ស័យពីបទមនុស្សឃាតដ៏សាហាវឃោរឃៅបែបនេះ។ ក្រុមប៉ូលីស និង
អ្នកអង្កេតការណ៍បានចូលទៅក្នុងបន្ទប់់ផ្ទះជួលរបស់់ Luka Rocco Magnotta ឃើញសុទ្ធតែឈាមប្រឡាក់់កំរាលក្ដារហើយទូរទឹកកក និងសាច់់មនុស្សជាដុំៗដែរុ។
នៅក្នុងបន្ទប់់គេង គេឃើញកំរាលពូកនិងខ្នើយប្រឡាក់់ជោគជាំទៅ ដោយឈាម។Luka Rocco Magnottaលុះបានមកដល់់ប៉ារីសប៉ុន្មានថ្ងៃក៏ធ្វើដំណើរទៅ កាន់់ទីក្រុងប៊ែរឡំាង ប្រទេសអាល្លឺម៉ង់ ហើយនៅថ្ងៃទី៤មិថុនា២០១២ត្រូវប៉ូលីសចាប់់ខ្លួនបាននៅក្នុងតៀមអីនធើណេតមួយ ពេលកំពុងតែអានដំណឹងអំពីខ្លួនឯង ដោយសារ ម្ចាស់់តៀមអិនធើណេតបាន សង្ស័យពេលបានឃើញLuka Rocco Magnottaដូចក្នុងរូបដែលគេស្វែងរកចាប់់ ក្នុងបណ្ដាប្រទេសចំនួន១៩០លើពិភពលោកហើយក៏ ទូរស័ព្ទហៅប៉ូលីសអោយមកចាប់់បានដល់់ទីកន្លែងដោយស្រួល ក្នុងគ្រានោះ ដែលជនសង្ស័យLuka Rocco Magnotta គ្រាន់់តែប្រើកលប្រាប់់ឈ្មោះផ្សេង ហើយទីបំផុតបាននិយាយឡើង ថា៖លោកចាប់់ខ្ញុំបានហើយ(You got me)។ ប៉ុន្តែ តើមានអ្វីមួយបានកើតឡើងដ៏មហាសាហាវព្រៃផ្សៃដែរ,មួយថ្ងៃមុនការចាប់់ខ្លួនLuka Rocco​Magnottaនោះ?គឺរឿងឃាតកម្មមួយដ៏អាក្រក់អប្រិយទៅលើ ស្រ្តី ម្នាក់់អាយុ៣៦ឆ្នាំ នៅក្នុងសង្កាត់Kreuzberg នៃទីក្រុងBerlin។ បុរសជាប្ដី កញ្រ្ជួលដោយកំហឹងខ្លំាង បានកាត់់ក្បាលស្រ្តីជាប្រពន្ធនោះនៅចំពោះមុខកូនៗ របស់់ខ្លួនហើយគ្រវែងចោលទៅទីធ្លាខាងមុខអាគារផ្ទះដែលខ្លួនរស់់នៅ។បន្ទាប់់មក បុរសនោះបានកាត់ដៃជើងសាកសពរបស់ប្រពន្ធរបស់់ ខ្លនឯងទៀតផង។ ក្នុងខែឧសភា ឆ្នំា២០១២នេះ តាមការតាមដានព័ត៌មានប្រចាំថ្ងៃខ្ញុំបានដឹងរឿង ពីរផ្សេងទៀត ដែលបានកើតឡើងម្ដងនេះ នៅសហរដ្ឋអាមេរិក ។ទីមួយបាន កើតឡើងនៅរដ្ឋ Florida ក្នុងទីក្រុងMiamiនៅថ្ងៃទី២៦ឧសភា២០១២។បុរសម្នាក់់បានចាប់់វាយ ជនអាណាថាម្នាក់់ហើយ ខំាស៊ីផ្ទៃមុខអស់់ជាង៥០ភាគរយគឺស៊ីអស់់ច្រមុះនិងភ្នែក មួយ។ជនអាណាថាដែលមានឈ្មោះថាPoppoទំនងបានត្រូវគេជួយសង្រ្គោះបញ្ជូន ទៅមន្ទីពេទ្យហើយទទួលការព្យាបាលអោយបានផុតពីសេចក្ដីស្លាប់់ប៉ុន្តែគាត់់ខូចមុខមាត់់ អស់់រលីង។ រឿងទីពីរគឺកើតបានកើតឡើងនៅក្នុងរដ្ឋCaliforniaទំនងក្នុងទីក្រុង Los Angeles។គឺជារឿងឃាតកម្មរបស់់យុជនម្នាក់់អាយុ២១ឆ្នាំទៅលើ បុរសម្នាក់់អាយុ ៣៣ឆ្នាំជាអ្នកជួលផ្ទះល្វែងនៅជាមួយគ្នា ។យុវជនឃោរឃៅនោះបានវះទ្រូង ជនរងគ្រោះរបស់់ខ្លួនហើយខ្វះយកបេះដូង រួចពុះក្បាល យកខួរ ស៊ីជាអាហារ។

Advertisements

One response to “ឧក្រិដ្ឋកម្មព្រៃផ្សៃរបស់់Luka rocco Magnottaនិងរឿងសាហាវបីផ្សេងទៀត

 1. Vraisemblablement il aurait commis son crime sordid
  just pour sa folie qui le pousse à faire
  horreur à tout le monde,car il a dit comme suit:
  «les monstres,les démons et les fantômes existent en nous.
  Ils font la bataille avec nous et parfois ils gagnent.
  Moi je suis attiré par les morts et je n’ai pas de honte.»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s