កំពប់់ទឹកក្ដៅមួយកែវលើLaptop

កាលពីយប់់ថ្ងៃទី២៨មេសា២០១២កន្លងទៅនេះ ពេលខ្ញុំកំពុងបើក អិនអើណែត
លេង មួយស្របក់់ក៏ទៅយកទឹកក្ដៅមួយកែវមកដាក់់លើតុបាយក្បែរLaptop
ហើយលើកនំមួយចាន(នំដូងកូរស្ករឈ្មោះថាElizabeth cakeទើបទិញពីផ្សារ) មកបំរុងញុំាជាមួយទឹកក្ដៅ ក៏ប៉ះកែវទឹកដួលទៅលើLaptopៗ រលត់់ភ្លើង បាត់់
រូបភាពលើអេក្រង់់ភ្លាម ។ពេលនោះខ្ញុំប្រញាប់់លើកវាក្រឡាប់់ចាក់់ទឹកចេញ ក្រែងជួយសង្រ្គោះវាបាន។ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏ដកយកថ្មវាចេញដែរកុំ
អោយមានចរន្តភ្លើងនៅក្នុងLaptop ក្នងពេលឈ្លក់់ទឹក។រួចហើយខ្ញុំចង់់អោយ
វាឆាប់់ស្ងួត ក៏ឆ្កូតៗទៅយកប្រដាប់់ផ្លុំសំងួតសក់់ មកផ្លុំវាទាល់់តែក្ដៅខ្លំាងរបេះ
ប៊ូតុងអស់់ប្រាំមួយគ្រាប់់ ។ខ្ញុំនឹកខឹងខ្លួនឯងណាស់់ដោយសារមិនចេះប្រយ័ត្ន។
Laptopមួយនេះ ខ្ញុំទើបតែទិញមិនទាន់់បានកន្លះឆ្នំាផងទេ ។វាថ្លៃប្រាំរយចិតសិប
ដុល្លារ។ ក្រោយពីបានគិតថាវាស្ងួតហើយ ទើបខ្ញុំយកថ្មមកដាក់់បញ្ចូលវាវិញ
ហើយបើក សាកមើល ក៏នៅតែអត់់ដើរ គឺគ្មានឃើញអ្វីទំាងអស់់នៅលើអេក្រង់់
ហើយមុន ពេលចូលគេង ខ្ញុំបើកវាសាកមើលម្ដងទៀត ក៏វានៅតែដដែលចឹង។
ស្អែកឡើង ទៅផ្សាររកទិញបានមួយថ្មីទៀត ប៉ុន្តែ ទិញបានទំាងipad2មួយផង។
លែងរវល់់នឹងLaptopដែលរលាកទឹកក្ដៅនោះ ខ្ញុំក៏ទុកវាមួយកន្លែង ដោយ
បំរុង យកវាទៅបោះចោលក្នុងពេលឆាប់់ខាងមុខ។ ប៉ុន្តែខ្ញុំទុកវាក្នុងឡានរយៈ
ពេលបីបួនថ្ងៃ លុះដល់់ថ្ងៃសំរេចបោះចោល ក៏សាកបើកវាមើលម្ដងទៀតជា
ពេលចុងក្រោយ វាក៏ដើរ ដោយចេញរូបភាពលើអេក្រង់់ដូចមុន ។អស្ចារ្យណាស់់
ខ្ញុំ មិននឹកស្មានជាវាដើរឡើងវិញបានចឹងសោះ។វាដូចជាស្លាប់់ហើយ រស់់ឡើង
វិញ យ៉ាងម៉េចអញ្ចេះ?ខ្ញុំបានមើលរឿងHolidayកំប្លែងរបស់់Mr Beanឃើញ
Mr Beanបានធ្វើកំពប់់កាហ្វេមួយកែវលើLaptopរបស់់បុរសម្នាក់់ដែលកំពុង
គេងលក់់ក្នុងរទេះភ្លើង ក្នុងពេលធ្វើដំណើរ ក៏ស្រាប់់តែវាឆេះចេញផ្សែង…
មើលទៅខូចបាត់់ទៅហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s