ប្រទេសណាដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់់ច្រើនជាងគេ?

ក្នុងពេលមិនយូរខាងមុខ ផែនដីពិតជានឹងមានការប្រែប្រួលខ្លាំងដោយ
សារតែអាកាសធាតុក្ដៅដែលចេះតែកើនឡើងជានិច្ច ពីមួយឆ្នាំទៅមួយ
ឆ្នាំ ហើយនេះមិនមែនជាការដឹងឮហើយមិនអោយព្រួយបារម្ភមិនបានទេ។
ចាប់់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ប្រទេសជាច្រើនបានរួបរួមគ្នាបំណងបង្កើត
កិច្ចព្រមព្រៀងមួយដើម្បីធ្វើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់់
(gas à effet de serre=greenhouse gases)។រួចហើយ គេក៏បាន
ចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងគីយូតូ(protocole de Kyoto)នៅថ្ងៃ
ទី១១ខែធ្នូឆ្នាំ១៩៩៧ ក្នុងឱកាសសន្និសីទប្រចាំឆ្នាំលើកទី៣នៅទីក្រុងKyoto,
ប្រទេសជប៉ុន ។លុះដល់់ថ្ងៃទី១៦ កុម្ភៈឆ្នាំ២០០៥ ទើបកិច្ចព្រមព្រៀងនេះចូល
ជាធរមានហើយបានត្រូវសច្ចាអនុមតិដោយប្រទេសនានាចំនួន១៦៨ប្រទេស
ក្នុងឆ្នាំ២០១០។ឧស្ម័នផ្ទះកញ្ចក់់គឺចំហាយទឹក ឩស្ម័នកាបូនិច,មេតាន,អូហ្សូន,
ប្រូតូសីដនិងឧស្ម័នកាបូក្លូរូផ្លួចំនួនបីប្រភេទទៀត។
លើផែនដីយើងសព្វថ្ងៃនេះ មនុស្សលោកបញ្ចេញឧស្ម័នផ្ទះកញ្ចក់់ក្នុងមួយឆ្នាំៗ
ប្រមាណជា១០ ពាន់់លានតោនទៅក្នុងបរិយាកាសដែលឥឡូវមានឧស្ម័នទាំង
នេះជាង ៨ ០០០ពាន់់លានតោនទៅហើយ ហើយបរិមាណនេះស្មើនឹង៣៨២ppm
(parties par millions) គឺជិតដល់់៤៥០ ppm ជាដែនកំណត់់ដែល
អ្នកវិទ្យាសាស្រ្តព្រួយបារម្ភពីការប្រល័យរង្គាលមនុស្សលោក។នៅក្នុង
បរិមាណដប់់ពាន់់លានតោននៃឧស្ម័នផ្ទះកញ្ចក់់ដែលពិភពលោកបញ្ចេញទៅក្នុង
បរិយាកាសក្នុងមួយឆ្នំាៗនោះ ប្រទេសអាមេរិកបញ្ចេញជាងមួយភាគប្រាំ គឺជាង
២ ពាន់់លានតោន ទៅហើយ ។ ក្នុងឆ្នាំ២០០៩ប្រទេសអាមេរិកជាប្រទេសតែ
មួយគត់់ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងKyotoប៉ុន្តែមិនសច្ចាអនុមតិ
ដោយសាររដ្ឋាភិបាលលោកGeorge W.Bush បានពិចារណាថា កិច្ចព្រមព្រៀង
នោះនឹងបន្ថយល្បឿនសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក,ជាហេតុនំាអោយប្រទេសធំៗ
មួយចំនួនមិនព្រមដែរ ដូចជាប្រទេសកាណាដា ដែលពេលនេះបានសុំដកខ្លួន
ចេញពីកិច្ចព្រមព្រៀងKyotoហើយកាលពីថ្ងៃទី១២ធ្នូ២០១១កកន្លងទៅនេះ។


Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s