កងទ័ពខ្មែរពិតជាស្នេហាជាតិមែនឬ?

យើងជាជនជាតិខ្មែរត្រូវចេះវិភាគ៖
ប្រទេសជាតិខ្មែរបាននិងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង
តំាងពីយូរលង់់ណាស់់មកហើយ ,និយាយអោយដល់់ខាងដើមតែម្ដង
គឺចាប់់តំាងពីជនជាតិថៃ លាវ យួន និងចាមបានចូលមករស់់នៅលើ ជ្រោយ
សុវណ្ណភូមិរបស់់ខ្មែរយើងនេះមក។
បញ្ហាព្រំដែនថ្មីៗជាមួយប្រទេសថៃ នៅតែមិនទាន់់ដោះស្រាយដាច់់ស្រេចនៅឡើយ
ទេ ហើយដោយសារតុលាការអន្តរជាតិក្រុងឡាអេបានធ្វើអន្តរាគមន៍ ទើបបានជាស្ងាត់់
មាត់់ទំាងសងខាង អំពីជំលោះនៅតំបន់់ព្រះវិហារក្នុងពេលនេះ។សង្រ្គាមនៅតំបន់់
ព្រះវិហារដែលបានផ្ទុះកាលពីជាងប្រាំឆ្នំាកន្លងទៅ មិនទាន់់អាចថារលត់់ទេ។ប៉ុន្តែ
ដោយសារតុលាការអន្តរជាតិគេតម្រូវអោយដកទ័ពចេញ ទើបត្រូវតែធ្វើតាមបញ្ជារ។
ជំលោះនៅប្រាសាទព្រះវិហារនេះ ជាសាក្ខីភាពមួយដែលខ្មែរទូទៅបានយល់់ឃើញ
ថាទ័ពខ្មែរមានសេចក្ដីស្នេហាជាតិណាស់់ទាល់់តែប្រជាជនខ្មែរទូទំាងប្រទេសដឹងឮ
គ្រប់់គ្នា ហើយរួមកំលំាងគ្នាគំាទ្រទាំងកំលាយកាយកំលំាងចិត្តដល់់ពួកគេ។
ប៉ុន្តែ គួរជួយវិភាគផងថា ៖ប្រទេសខ្មែរយើងមិនមែនមានបញ្ហាព្រំដែនតែជាមួយ
ថៃទេ,ប៉ុន្តែជាមួយវៀតណាមគឺគ្រប់់សម័យកាល ។ប្រជាជនខ្មែរនៅតាមបណ្ដោយ
ព្រំប្រទល់់ជាមួយវៀតណាម ជាពិសេសនៅខេត្តស្វាយរៀង ឮតែបាត់់បង់់ដីស្រែ
ឬបង្គោលព្រំដែនត្រូវបានរំកិលនៅក្នុងខេត្តខ្មែរទំាងឡាយតាមបណ្ដោយព្រំប្រទល់់
រវាងប្រទេសទំាងពីរនេះ។ភស្តុតាងជាក់់ស្ដែង គឺលោកសម រង្ស៊ី ប្រធានគណបក្ស
សមរង្ស៊ី បានទៅដកបង្គោលព្រំដែនដែលវៀតណាមបានលួចរំកិលចូលមកក្នុង
ដីខ្មែរ កាលពីពីរបីឆ្នំាកន្លងទៅ នំាអោយរដ្ឋាភិបាលខ្មែរសព្វថ្ងៃដែលគំាទ្រដោយ
វៀតណាម បណ្ដេញលោកចេញពីប្រទេសយ៉ាងគូរអោយឈឺចាប់់និងជូរចត់់ជា
ទីបំផុត។ប៉ុន្តែទ័ពខ្មែរ មិនដែលបានទៅឈមមុខនៅទីនោះទេ;មិនដែលបានទៅ
ការពារទឹកដីនៅទីនោះទេ។តើហេតុអីបានជាពួកគេការពារទឹកដីតែនៅខាង
ព្រំប្រទល់់ជាមួយថៃឬលាវ?ឯនៅព្រំប្រទល់់ជាមួយវៀតណាម បែរជាធ្វើ
មិនអើពើ?នេះ មិនមែនជាសកម្មភាពរបស់់ពួកគេទេ,វាជាសកម្មភាពនយោបាយ
របស់់មេដឹកនំាខ្មែរដែលនៅក្រោមចៅហ្វាយវៀតណាម,ទើបបានជាបាត់់បង់់ទឹកដី
ប៉ុន្មាននៅទីនោះក៏មិនអើពើលើកលែងតែនៅតំបន់់ព្រំប្រទល់់ជាមួយប្រទេសថៃ
និងលាវតែប៉ុណ្ណោះ។


7 responses to “កងទ័ពខ្មែរពិតជាស្នេហាជាតិមែនឬ?

  1. លោកដឹងហើយតែ លោកធ្វើមិនដឹង!
    បើលោកមិនដឹងលោកមិនអាចសរសេរអត្ថបទនេះចេញទេ.

  2. នៅស្រុកខ្មែរ ប្រជាជនខ្មែរពេញនគរដូចជាមិនដឹង បានជាខ្ញុំសរសេរអត្ថបទ
    ខាងនេះ ដាស់់បញ្ញាស្មារតី អោយចេះវិភាគផងរឿងរាក់់កំភែលបែបនេះដូចជា
    មិនសូវមាននរណាគិតពិចារណាសោះ ដោយគិតតែពីរឿងនោះ ភ្លេចរឿងនេះ។

  3. នេះប្រហែលមកពីទំនោ ទៅតាមអ្នកដឹកនាំ អ្នកដឹកនាំគិតគូរតែខាងលិច មិនគិតខាងកើត នេះមកពីជាឥទ្ធិពលនយោបាយ ខាងកើតខ្ពស់ជាងខាងលិច ហើយយើងអាចនិយាយថា គ្មានតុល្យភាពនយោបាយ វាអាចនឹងបណ្តាលឱ្យ គ្មានស្ថិរភាពនយោបាយ ឬអាចគេចមិនផុតពីសង្គ្រាមទេ បើនៅតែធ្វើដូច្នេះនោះ ! មិនថាអញ្ចឹង ?

    អរគុណដែលបានដាក់វីឌីអូទាហានខ្មែរនៅតាមព្រំដែន ឬប្រាសាទព្រះវិហារខ្មែរ និងចំរៀងរំលឹកការបាត់បង់ទឹកដី ដែលច្រៀងដោយលោក កែវ សារ៉ាត់ ស្តាប់ទៅ នឹកឃើញការបាត់បង់ទឹកដី ដ៏ធំធេងរបស់ខ្មែរផង ហើយខ្ញុំក៏នឹកដល់អ្នកចំរៀង ផងដែរ ដោយគាត់ជាមិត្តភគ្រខ្ញុំ ធ្លាប់រស់នៅក្បែរគ្នា និងចុងក្រោយថតជុំគ្នា នៅព្រលានយន្តហោះ សាំង្គាពោរ៍ ឬ សិង្ហបុរី នៅពេលធ្វើដំនើរមកលេង ស្រុកខ្មែរ (១២ វិច្ឆិការ ១៩៩១) មុនពេលគាត់លាចាកស្ថាន ទៅកាន់បរលោក ទាំងវ័យក្មេង…

  4. មេដឹកនំាខ្មែរចាប់់តំាងពីឆ្នាំ១៩៧៩មកគឺត្រូវតែដើរតាមគន្លង
    នយោបាយដែលប្រទេសវៀតណាមជាមិត្តគូសអោយដើរ។បើមិន
    ចឹងទេ នោះវាសនានឹងមិនខុសពីលោកចាន់់ ស៊ី ,លោកប៉ែនសុវណ្ណ…
    ទេ។នេះជាគំនាបនយោបាយដ៏អប្រិយមួយពីប្រទេសមួយដែល
    ប្រកាសថាជាមិត្តហើយមកជួយរំដោះប្រជាជនខ្មែរពីរបបប្រល័យ
    ពូជសាសន៍ខ្មែរក្រហម។លោកកែវសារ៉ាត់់ជាអ្នកចំរៀងស្នេហាជាតិ
    និយមម្នាក់់ដ៏គួរអោយគោរពនិងស្រលាញ់់ ដែលបានធ្វើចំណាកស្រុក
    ទៅកាន់់ប្រទេសទីបីពីជំរំខ្មែរនៅជាយដែនថៃ-ខ្មែរ។ប៉ុន្តែគួរអោយ
    ស្ដាយណាស់់ដែលលោកបានលាចាកលោកនេះបាត់់ទៅហើយ។

  5. បញ្ហាគំនាបរបស់ប្រទេសវៀតណាម ជាបញ្ហាចម្បងរបស់អ្នកដឹកនាំខ្មែរបច្ចុប្បន្ន គំនាបនេះជាបញ្ហាចម្បង ដែលនាំឱ្យមេគណបក្សប្រឆាំង សម រង្ស៊ី ត្រូវនិរទេស ខ្លួនទៅក្រៅប្រទេស នេះសបញ្ជាក់ឱ្យឃើញថា ជាឥទ្ធិពលនយោបាយរបស់ ប្រទេសវៀតណាម មកលើប្រទេសកម្ពុជា ។

    ករណីលោកប៉ែន សុវណ្ណ និង លោកចាន់ស៊ី ជាឧទាហរណ៍ស្រាប់ តើករណីនេះ ហើយដែលជារឿង ដែលនាំឱ្យសម្តេចអគ្គមហាតេជោ មិនហ៊ានកម្រើកខ្លួន នោះឬ ? តើរដ្ឋាភិបាលខ្មែរសព្វថ្ងៃ អាចមានផ្លូវណាមួយ អាចដកខ្លួនបានទេ ឬក៏ អាចកែទម្រង់នយោបាយតាមបែបណាមួយ ដើម្បីប្តូរមុខមាត់ថ្មីរបស់ខ្មែរ បានទេ ? តើមិត្តភាពម៉ឺនឆ្នាំរបស់កម្ពុជា-វៀតណាម បានស្ថិតស្ថេរយូរប៉ុណ្ណា ? បើសិនជាវៀតណាមនៅតែ ដាក់សំពៀតមកដល់អ្នកដឹកនាំខ្មែរយ៉ាងណេះ ? តើអ្នកដឹកនាំខ្មែរ អាចទទួលយកបានរហូតទេ ?

  6. ខ្ញុំថារឿងហ្នឹងវាអាស្រ័យលើការភ្ញាក់់ខ្លួនរបស់់ប្រជាពលរដ្ឋខ្មែរ ដែលសព្វថ្ងៃបែកបាក់់គ្នាយ៉ាងខ្ទេចខ្ទី។បញ្ហាដែលថាខ្មែរនៅក្រោម គំនាបនយោបាយនេះក៏មកពីខ្មែរយើងគ្មានឯករាជ្យជាតិនិងអធិបតេយ្យ ភាពទើបបានជាលំហូរនៃជនអន្តោរប្រវេស្តន៍វៀតណាមគ្មានការទប់់ ស្កាត់់រហូតទាល់់តែសព្វថ្ងៃមេដឹកនាំខ្មែរមួយចំនួនជាជនជាតិវៀតណាម ទៅហើយ ហើយប្រជាជនបោះឆ្នោតអោយគណៈបក្សកាន់់អំណាច មួយចំនួនធំក៏ជាជនជាតិវៀតណាមដែរ។ខ្មែរយើងគ្មានជំរើសអ្វីក្រៅ ពីបិទភ្នែកអោយគេធ្វើអ្វីតាមចិត្តរហូតបាត់់បងទឹកដីប៉ុន្មាននៅព្រំ ប្រទល់់ក៏នៅតែស្ងៀមហើយថែមទាំងចុះហត្ថលេខាព្រមលើ សន្ធិសញ្ញាផ្សេងៗទាក់់ទិននឹងបញ្ហាព្រំដែនទៀតផង។ម្យ៉ាងទៀត
    រដ្ឋាភិបាល ខ្មែរអនុញ្ញាតជនជាតិយួនដែលមករស់់នៅខុសច្បាប់់
    ពាសពេញនៅស្រុកខ្មែរដោយមិនហ៊ានប្រកែកអ្វីឡើយ។សូមស្ដាប់់
    បទសម្ភាសន៍មួយរវាងជនជាតិខ្មែរម្នាក់់នៅសហរដ្ឋអាមេរិកនិង
    ជនជាតិយួនដែលមករស់់នៅបំពានច្បាប់់ខ្មែរតាមរយៈសមាគមន៍
    យួនដែលមាននៅគ្រប់់ខេត្តនៃប្រទេសខ្មែរដូចតទៅ៖

  7. នេះមកពីខ្មែរយើង បោះបង់ចោលនូវវិស័យ នយោបាយ ជាពិសេស វិស័យសិក្សាអបរំ មិនបានរៀនសូត្រ ឱ្យបានខ្ពង់ខ្ពស់នឹងគេ ដូច្នេះតម្រិះចេះមិនដល់គេ មានតែបិទភ្នែកចឹងឯង រហូតមកដល់សព្វថ្ងៃនេះ ទៀតសោត រដ្ឋាភិបាលខ្មែរមិនសូវគិតគូរ ឱ្យកូនចៅខ្មែរបានរៀនសូត្រ ត្រឹមត្រូវ នឹងច្បាស់លាស់ទេ នេះជាបញ្ហាចម្បងដែលចោទ បើគ្មានតម្រិះវិជ្ជាហើយ គឺច្បាស់ជានៅតែក្រោមគេចឹងឯង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s