ទឹកអប់់ប្រើដើម្បីអ្វីខ្លះ?

ទឹកអប់់ដូចជាមិនចុះប្រជាប្រិយភាពបន្តិចទេ,ប្រហែលជាឡើង
ប្រិយភាពផងក៏មិនដឹង(ឡើងមែន គឺឡើងជិះយន្តហោះដែរ :D) ពីព្រោះ
កាលពីទៅលេងស្រុកខ្មែរ,ក្នុងខណៈជិះយន្តហោះ អ្នកបំរើយន្តហោះ
ដើរពពាយនាយលក់់ទឹកអប់់ទៀត ហើយអ្នកទិញត្រូវតែបង់់ប្រាក់់
តាមកាតក្រេតឌី៖ល្អមើលមែន,សម័យនេះវិទ្យាសាស្រ្តជឿនលឿន
មែន រហូតអាចធ្វើអោយមានការប្រើកាតក្រេតឌីលើយន្តហោះ។
និយាយតាមពិត ខ្ញុំក៏ចូលចិត្តហិតទឹកអប់់ដែរ គឺហិតក្លិនពីគេប៉ុណ្ណោះ
ប៉ុន្តែមិនចំណូលចិត្តប្រើទឹកអប់់ទេ(មិនមែនមកពីទឹកអប់់ថ្លៃ ហើយមិន
ហ៊ានទិញនោះទេ)។និយាយដូចនេះ មិនមែនមានន័យថាទឹកអប់់ណាក៏
ខ្ញុំចូលចិត្តនោះទេ។ទឹកអប់់ភាគច្រើនបំផុតគឺខ្ញុំមិនចូលចិត្តធុំក្លិនវាទាល់់
តែសោះ ។និយាយតាមត្រង់់ អ្នកខ្លះប្រើទឹកអប់់ជះក្លិនទៅគេ នឹកស្មានថា
គេចូលចិត្តហើយ ?តាមពិតវាអោយធ្វើខ្ញុំឯណេះចង់ក្អួតទៅវិញទេ៖
កុំច្រលំ ណា!។ទឹកអប់់ក្រអូបមែន ប៉ុន្តែវាផលិតឡើងអោយមានក្លិនផ្សេងៗ
ទៅតាម ចំណង់់ចំណូលចិត្តរបស់់របស់់អ្នកប្រើប្រាស់់។ចំណែកខ្ញុំ ខ្ញុំចូលចិត្ត
ក្លិនធម្មជាតិជាងដូចជាក្លិនផ្កា មានផ្កាម្លិៈ,ផ្កាចំប៉ី,ផ្កាចំប៉ា ….ដែលមានក្លិន
ប្រហើរតាមជំនោរខ្យល់់ហើយមិនខ្លំាងដូចទឹកអប់់ ហើយក៏ប្រាកដណាស់់
គឺមិនអាចធ្វើអោយខូចសុខភាពទេ។ឯទឹកអប់់អាចធ្វើអោយខូចសុខភាព
បានដោយសារទឹកអប់់មិនមែនធម្មជាតិ គឺផលិតមកពីរោងចក្រដែលប្រើ
ជាតិគីមី ជាដើម។ ទឹកអប់់ចែកជាពីរប្រភេទ៖មួយប្រភេទដាក់់ផ្លាកសំរាប់់តែបុរស
ឯមួយប្រភេទមួយទៀតសំរាប់់តែស្រ្តីប៉ុណ្ណោះ។តាមការសង្កេតរបស់់ខ្ញុំ
ទឹកអប់់សំរាប់់បុរសដូចជាសំរាប់់តែបុរសមែន គឺថាស្រ្តីមិនចូលចិត្តក្លិនទឹកអប់់
របស់់បុរសទេ រីឯទឹកអប់់សំរាប់់ស្រ្តីវិញពិតមែនផ្ដល់់ចំណូល
ចិត្តសំរាប់់ស្រ្តីមែនប៉ុន្តែ បុរសក៏ចូលចិត្តហិតក្លិនទឹកអប់់សំរាប់់ស្រ្តីដែរ៖
យ៉ាងហោចណាស់់គេអាចដឹងដូច្នោះបានដោយសារស្រ្តីប្រើទឹកអប់់មិនមែន
សំរាប់់តែខ្លួនឯងប៉ុណ្ណោះទេក៏សំរាប់់មិត្តប្រុសរបស់់ខ្លួនឬសំរាប់់ទាក់់
អារម្មណ៍ពីបុរសផងដែរ។ចុះ បុរសវិញ គេប្រើទឹកអប់់សំរាប់់អីដែរ ឬក៏
សំរាប់់តែខ្លួនឯងទេ ?ដោយដឹងថាស្រ្តីគេចូលចិត្តតែទឹកអប់់សំរាប់់
ស្រ្តីតែប៉ុណ្ណោះនោះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s