នរណាបង់់ប្រាក់់ខែអោយអង្គរក្ស?

មនុស្សលោកយើងតែកាលណាមាននាមល្បី បានន័យថាមានគេរាប់់អានច្រើន
មានគេស្រលាញ់់ច្រើន មានប្រជាប្រិយភាពខ្លាំងដោយសារអ្វីមួយដូចជា
ទេព្យកោសល្យផ្នែកសិល្បៈ ,នយោបាយ ….នោះក៏កាន់់តែមានប្រាក់់
ចំណូលច្រើនឡើងដែរ ។ក្នុងពេលជាមួយគ្នានោះក៏មានអ្នកដែលស្អប់់ខ្លួនមួយចំនួន
ដែរទោះជាតិចជាងអ្នកដែលស្រលាញ់់ខ្លួនក៏ដោយ ។ហេតុនេះហើយ គេក៏តែងតែ
មានការបារម្ភពីសុវត្តិភាពរបស់់ផងខ្លួន ហើយក៏ត្រូវតែមានអង្គរក្សសំរាប់់ការពារខ្លួន
ជាពិសេសក្នុងការធ្វើដំណើរទៅណាមកណា ទោះជាឆ្ងាយក្ដីជិតក្ដី។ដូច្នេះគេ
ត្រូវតែមានថវិកាដើម្បីផ្ដល់ប្រាក់់ខែដល់់គ្រប់់អង្គរក្សរបស់់ខ្លួន។សព្វថ្ងៃ នៅ
ស្រុកខ្មែរមិនមែនតែអ្នកនយោបាយ ឬអ្នកមានអាជីពសិល្បៈល្បីល្បាញប៉ុណ្ណោះ
ទេដែលមានអង្សរក្ស សូម្បីតែព្រះសង្ឃជាពិសេសសម្ដេចសង្ឃតែម្ដងទៅចុះ
ក៏មានអង្គរក្សឆ្វេងស្ដាំការពារព្រះអង្គដែរដែលមានរថយន្តយន្ទទំនើបៗប្រើ
មានទូរស័ព្ទដៃ មានកុំព្យូទ័រ មានវិឡាកុដិ…ទៀត។ ចំលែកណាស់់ហើយក៏
គួរអោយឆ្ងល់់ណាស់់ដែរ ៖ព្រះអង្គកុំភ្លេចបង់់ប្រាក់់ខែអោយអង្គរក្ស។ព្រះអង្គបាន
ប្រាក់់ពីណា?អង្គរក្សរបស់់អ្នកណាទទួលប្រាក់់ខែពីអ្នកនោះ ។អ្នកនោះមានអង្គររក្ស
ប៉ុន្មាន ត្រូវតែបង់់ប្រាក់់ខែអោយអង្គរក្សរបស់់ខ្លួនអោយគ្រប់់គ្នា ។បើមិនអញ្ចឹងទេ
ក៏មិនអាចមានអង្គរក្សដែរ។អ្នកមានអង្គរក្សច្រើន ក៏ព្រោះតែខ្លួនមាននាមល្បីច្រើន
ឬមានអំណាចច្រើនដែរ។ដូចសម្ដេចនាយករដ្ឋមន្រ្តីយើង ឮថាមានអង្គរក្សដល់់ទៅ
៧កងពលឯណោះគឺរាប់់ពាន់់នាក់់។ប៉ុន្តែសម្ដេចបានប្រកាស់់រួចហើយថាសម្ដេច
មានប្រាក់់ខែតែត្រឹម១៤៥០ដុល្លារប៉ុណ្ណោះ។ដូច្នេះតើសម្ដេចអាចមានប្រាក់់ឯណា
ទៅបង់់ប្រាក់់ខែអោយកងអង្គរក្សរាប់់ពាន់់នាក់់នោះ?មិនតែប៉ុណ្ណោះ សម្ដេចថែមទំាង
អាចមានលុយកសាងបន្ទប់់អាគារសាលារៀនពីរពាន់់ខ្នងរហូតដល់់ លោកជុំ កុសល បាន
ប្រៀបសម្ដេចខ្លំាងជាងព្រះបាទជ័យវរ្ម័នទី៧ទៅទៀត។

2 responses to “នរណាបង់់ប្រាក់់ខែអោយអង្គរក្ស?

  1. ដល់តែអង្គរក្សច្រើនចឹងពេក គេឈប់ហៅអង្គរក្សហើយ គេហៅថា ទាហានរបស់ហ៊ុនសែនវិញហើយ ទាហាន ៧ កងពល់មិនតិចទេ បើតាមខ្ញុំដឹងតិចៗ ទាហានកងពល់ពីរប្រភេទ កងពល់តូច និង កងពល់ធំ កងពល់តូចមានទាហាន ៣០០០ នាក់ កងពល់ធំ មានទាហាន ១០០០០ នាក់ អញ្ចឹងលោកហ៊ុន សែន មានទាហាន ជាងពីរកងពល់ធំ ឬ ៧ កងពល់តូច បើទាហានម្នាក់ត្រូវចំណាយ $1 ដុល្លាមួយខែត្រូវអស់ $21000 ដុល្លាហើយ ក្នុងមួយខែៗ ចឹងគាត់ត្រូវរកលុយចំណូល អោយបាន យ៉ាងហោចណាស់ ១០០០០០ ដុល្លាដែរ រ ក៏អាចថា ១ លានដុល្លាផង ក្នុងមួយខែៗ ទើបអាចរស់បាន ។

  2. ត្រូវហើយបង ។តាមពិតជាទាហានឯកជនរបស់់គាត់់ទេ។
    ប៉ុន្តែច្បាប់់សង្គមត្រូវតែហាមមិនអោយអ្នកណាមានទាហាន
    ផ្ទាល់់ខ្លួននោះទេ សូម្បីជារបស់់រដ្ឋាភិបាលក៏មិនមែនដែរ ។
    ទាហានដែលមានកាតព្វកិច្ចការពារប្រទេសជាតិនិងរក្សាសណ្ដាប់់
    ធ្នាប់់និងសន្តិភាពនោះ ជារបស់់ប្រជាជននៃប្រទេសជាតិ។
    ប៉ុន្តដោយហេតុថានោះជាទាហានផ្ទាល់់ខ្លួនឯងចឹងទើបបាន
    ជាអ្នកខ្លះថាអង្គរក្សទៅ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s