ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២៦)

ចំណែកជញ្ជាំងភាគខាងក្នុងវិញ ពោរពេញទៅដោយរូបចំលាក់់លិបទំាងអស់់។
តាមបណ្ដោយជញ្ជាំងថែវជាន់់ទី២ គេឃើញសុទ្ធតែរូបអប្សរាដែលមានចំនួនជាង
១៥០០រូប។រូបសម្ផស្សនៃទេពអប្សរទាំងនេះ ញុំាងទស្សនិកជនឲ្យស្រមើស្រមៃ
ដល់់ស្ថានសួគ៌។រូបអប្សរនីមួយៗមានទំរង់់ មុខមាត់់​កាយវិកា និងរបៀបតែងកាយ
ខុសគ្នាទាំងអស់់។ពុំមានរូបណាមួយដូចគ្នាឡើយ។អប្សរាភាគច្រើនកាន់់ផ្កានៅនឹង
ដៃដោយមានទឹកមុខញញឹមស្រស់់ហើយហាក់់ដូចជាកំពុងសំដែងសិល្បៈ។រូបអប្សរា
ទាំងអស់់ស្លៀកសំពត់់ដូចៗគ្នា ហើយជើងពាក់់កងទាំងសងខាងតែពុំមានពាក់់ស្បែក
ជើងទេ(កងពីរជើងម្ខាង)។រីឯដៃក៏ពាក់់កងដៃដែរ។ចំណេកក្បាលពាក់់មកុដធំខ្ពស់​
ដោយមានមានចុងស្រួចបីដែលលំអដោយក្បាច់់រចនាដ៏ល្អវិចិត្រ។នៅឯ កមានពាក់់
ខ្សែកធំដោយបន្តោងជាច្រើនគ្របលើដើមទ្រូង។ត្រចៀកទាំងសងខាងពាក់់ក្រវិលធំ
វែង ទំលាក់់សឹងមកដល់់ស្មា។ទស្សនិកជនទាំងឡាយកាលបើបានឃើ្រញរូបអប្សរា
ច្រើនពាសពេញជញ្ជាំងដូច្នេះ នឹងចាប់់អារម្មណ៍ ហើយទៅឈរជិតដើម្បីគន់់មើល
រូបចំលាក់់ដែលមានភាពរស់់រវើកប្រកបដោយលក្ខណៈទាក់់ទាញចិត្តក្រៃលែងបំផុត។
ហេតុដូច្នេះហើយបានជារូបចំលាក់់អប្សរាជាច្រើនមានភាពរលោងភ្លឺដោយសារដៃ
ស្ទាបរបស់់ទស្សនិកជន។ទេពអប្សរទាំងនេះបានប្រសូត្រចេញមកពីការកូរមហា
សមុទ្រទឹកដោះ។
នៅជាន់់ទីពីរ យើងអាចដើរជុំវិញកំពូលប្រាសាទទាំងប្រាំដែលស្ថិតនៅលើជាន់់ទីបី
ដើម្បីគន់់មើលវិសាលភាពនៃប្រាសាទអង្គរវត្តនិងផ្ទាំងថ្មធំៗដែលរៀបបន្តុកលើគ្នា
ដោយការឆ្លាក់់រចនាឲ្យកើតទៅជាប្រាសាទដ៏ធំស្កឹមស្កៃ ហើយល្អប្រណិតឥត
ប្រៀបផ្ទឹមបាន។ពេលយើងឃើញភាពអស្ចារ្យដូច្នេះ យើងមានសេចក្ដីស្ញប់់ស្ញែង
ជាពន់់ពេកដល់់បុព្វបុរសខ្មែរយើងដែលមានទេពកោសល្យខ្ពស់់ក្នុងការស្ថាបនា
ប្រាសាទថ្ម។យើងគង់់នឹងឆ្ងល់់ថាតើបុព្វបុរសខ្មែរយើងធ្វើដូចម្ដេចទៅដើម្បីលើកថ្ម
ធំៗទៅបន្តុកគ្នាពីក្រោមរហូតដល់់កំពូលប្រាសាទដ៏ខ្ពស់់សន្លឹមដូច្នេះបាន?

ជណ្ដើរឡើងទៅជាន់់ទីបីចោតខ្លាំងណាស់់ហើយខ្ពស់់ជាងគេ ប៉ុន្តែមានកំាជណ្ដើរ
សឹករិចរិលហើយបាក់់បែកត្រង់់នេះត្រង់់នោះដូចជណ្ដើរឡើងនៅជាន់់ដទៃទៀត
ដែរ។រាល់់ពេលឡើងជណ្ដើរចោតដូច្នេះ យើងត្រូវប្រយ័ត្នជានិច្ច គឺកុំឡើងលឿន
ពេកហើយត្រវប្រើដៃទាំងពីរកាន់់ឬតោងកាំជណ្ដើរដែលនៅខាងមុខស្ថិតស្មើនឹង
ដើមទ្រូងដើម្បីទប់់ខ្លួនកុំឲ្យដួល។ពេលយើងឡើងមកដល់់ជាន់់ទីបី បើយើងសំលឹង
ចុះមកក្រោម នោះយើងនឹងមានអារម្មណ៍ស្រៀវស្ញើបដោយមកពីយើងស្ថិតត្រង់់
កន្លែងចោតហើយខ្ពស់់។ប៉ុន្តែបើយើងក្រឡេកមើលទេសភាពនៅខាងក្រៅនោះ
យើងនឹងឃើញព្រៃព្រឹក្សាបៃតងស្រស់់ លាតសន្ធឹងវែងឆ្ងាយដាច់់កន្ទុយភ្នែកទៅ
គ្រប់់ទិសទាំងបួន។ពេលនោះយើងនឹងមានអារម្មណ៍រីករាយរំភើបម្ដងទៀតដោយបាន
មកសណ្ឋិតនៅលើប្រាសាទដ៏ល្អចំលែកអស្ចារ្យបំផុតមួយក្នុងលោក។នៅជាន់់ទីបីនេះ
បរិយាកាសហាក់់ដូចជាស្រឡះ ហើយស្អប់់ស្ងាត់់ជានិច្ច សូម្បីសំលេងសត្វស្លាបយំ
ក៏គ្មានផង។ម្យ៉ាងទៀត ចំពោះអាកាសធាតុវិញក៏ត្រជាក់់ត្រជុំជានិច្ចដែរ ទោះបី
ក្នុងរដូវក្ដៅក៏ដោយ។បរិយាកាសល្អចំលែកបែបនេះ ញុំាងឲ្យយើងនឹកភ្នកថាប្រាសាទ
អង្គរវត្តប្រៀបដូចជាស្ថានមួយដាច់់ដោយឡែកពីស្ថានមនុស្សលោក។

ពេលល្ងាច ថ្ងៃទន់់ទាប គងព្រៃព្រឹក្សា ទើបយើងនំាគ្នាដើរចាកចេញពីប្រាសាទអង្គរវត្ត
ដោយសេចក្ដីនឹកអាឡោះអាល័យរួចជាស្រេច ព្រោះមិនដឹងថានឹងមានថ្ងៃណានឹង
បានវិលមកទស្សនាទៀតទេ។ពេលយើងរៀបឡើងរថយន្តធ្វើដំណើរចាកចេញ យើង
ងាកគន់់ប្រាសាទអង្គរវត្តជាលើកចុងក្រោយក្រោមផ្ទៃមេឃទៀបងងឹតដែលធ្វើឲ្យ
យើងមានសេចក្ដីយន់់ចិត្តស្រណោះមាតុភូមិខ្មែរយើងដែលធ្លាប់់មានប្រវត្តិរុងរឿង។
ចាកចេញប្រាសាទអង្គរវត្ត យើងធ្វើដំណើរតំរង់់ឆ្ពោះទៅភ្នំបាខែងដើម្បីឡើងភ្នំទៅ
ទស្សនាប្រាសាទភ្នំបាខែងនិងរង់់ចំាគន់់មើលព្រះអាទិត្យនាពេលលិចបាត់់ស្រមោល
នៅជើងមេឃក្នុងចំណោមទេសចរយ៉ាងច្រើនគ្រឹកគ្រេង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s