ជឿឬមិនជឿ,ការពិតនៅតែជាការពិត

ខ្ញុំបានគិតខ្លួនឯងហើយថាខ្ញុំជឿ ជឿថាមានអាថ៌កំបំាង ជឿថាមានអ្វីចំលែក
ហើយមិនអាចយល់់,ជឿថាសាកលលោកមិនមែនមានតែផែនដីទេដែលមានជីវិត។
ខ្ញុំមិនមែនជឿរឿងរ៉ាវតែប៉ុណ្ណឹងទេ, មានរឿងអាថ៌កំបំាងជាច្រើនទៀត
ដែលខ្ញុំជឿ​ដូចអ្នកមានជំនឿទូទៅផងដែរ៖ខ្ញុំអាចជឿរឿងខ្មោចលង ជឿរឿង
អ្នកតា រឿងព្រះ ប៉ុន្តែខ្ញុំមិនចេះតែជឿផ្ដាស់់ទេ ៖សូមកុំបោកខ្ញុំអោយជឿ
រឿងអ្វីមួយដោយល្បិចកលបោកប្រាស់់។ខ្ញុំគ្រាន់់តែជឿ មិនបាច់់ណែនំាខ្ញុំ
អោយធ្វើអ្វីតាមដើម្បីបោកប្រាស់់ខ្ញុំទេ។ជំនឿពិសេសមួយរបស់់ខ្ញុំ
គឺខ្ញុំជឿអំពីសត្វមាននៅក្រៅភពផែនដី(Extra-terrestres)។ខ្ញុំជឿថាពិតជា
មានអារ្យធម៌ក្រៅភពផែនដី ក្នុងសាកលលោកយើងនេះ ហើយមនុស្សក្រៅភព
នេះពិតជាបានចុះមកលេងផែនដីតាំងពីសម័យដើមរៀងមករហូតមិន
ដែលខាន។ជំនឿគឺចឹងឯង គឺយល់់ថាមានអ្វីៗដែលគ្មានភស្តុតាង…ថាមានពិត។
បើមានភស្តុតាង នោះជំនឿនឹងលែងត្រូវបានគេហៅថាជំនឿទៀតហើយ។
ដូចកាលពីសម័យដែលលោកJule Verne នៅរស់់ គេពុំជឿថាមនុស្សអាច
ផលិតយានណាមួយអាចហោះទៅដល់់ឋានព្រះចន្ទទេ។ប៉ុន្តែអ្នកមិនជឿខុស ហើយ
ទីបំផុតចំពោះអ្នកដែលជឿ,ការពិតបានក្លាយជាការពិតជាក់់ស្ដែងនឹងភ្នែកមនុស្ស
ទំាងអស់់គ្នា។ដូច្នេះសព្វថ្ងៃ គេពុំនិយាយថាជឿឬមិនជឿអំពីរឿងដែលមនុស្ស
អាចផលិតយានយន្តហោះទៅឋានព្រះចន្ទទៀតទេ ពីព្រោះគេមានភស្តុតាង
ដែលយើងឃើញគ្រប់់គ្នាហើយថាមនុស្សយើងបានហោះទៅដល់់ឋានព្រះចន្ទនោះមែន។
កាលពីជាងដប់់ឆ្នំាកន្លងទៅ ខ្ញុំនិងជីដូនប្រុសខ្ញុំម្នាក់់ដើរតាមផ្លូវមួយកាត់់ទីកន្លែងមួយ
មានមនុស្សជុំគ្នាកំពុងមើលគេសំដែងសៀកក៏មិនដឹង…ស្រាប់់តែភ្លាមនោះមានបុសម្នាក់់
គាត់់ជាអ្នកសាសនាគ្រឹស្ទ បានមកពន្យល់់ជីដូនមួយខ្ញុំអោយជឿព្រះយេស៊ូ។
ជីដូនមួយខ្ញុំស្ដាប់់មួយសន្ទុះ ក៏និយាយតបទៅវិញថា ព្រះបង្ហាញអោយ
ខ្ញុំឃើញមក ខ្ញុំនឹងជឿ
។បុរសនោះឆ្ងល់់ ហើយមិនដឹងរកភស្តុតាងពី
ណាមកអោយគាត់់ជឿ,មានតែសៀភៅគម្ពី។តើទៅរកភស្តុតាងជាក់់ស្ដែងឯណា
អោយគាត់់ជឿថាមានព្រះ ដើម្បីអោយគាត់់ជឿ?និយាយទៅទៀតមិនកើត បុរស
នោះក៏ដើរចេញបាត់់ទៅ។ខ្ញុំចងចំារឿងហ្នឹងរហូតមក តែមិនដែលនិយាយរំលឹក
ប្រាប់់នរណាម្នាក់់ទេ សូម្បីតែជីដូនមួយខ្ញុំនោះក្ដីដែលមិនជឿព្រះយេស៊ូហើយ
ពាក់់ខ្សែកមានបណ្តោងរូបព្រះយេស៊ូឆ្កាងលើឈើទៀត។បើដឹងខ្លួនទាមទារដល់់
ភស្តុតាងជាក់់ស្ដែងចឹង គួរតែកុំពាក់់បណ្តោងខ្សែករូបព្រះយេស៊ូអី។ជំនឿ មិនចំា
បាច់់ត្រូវការភស្តុតាងទេ…គេអាចជឿតាមគ្នាក៏បាន ។រឿងដែលកន្លងទៅក្នុង
អតីតកាលដ៏យូរលង់់មកហើយ ត្រូវបានមនុស្សពីជំនាន់់មួយទៅជំនាន់់មួយ
ចងចំានិងកត់់ត្រាឬសរសេរ ចងក្រងជាសៀវភៅទុកដើម្បីកូនចៅមនុស្សលោក
ជំនាន់់ក្រោយៗបានដឹងហើយនិងជឿតាម។ប៉ុន្តែជំនឿមិនមែនចំាបាច់់ត្រូវតែ
កាន់់សាសនាទេ ។អ្នកជឿអាចជាមនុស្សមិនកាន់់សាសនាក៏បាន។ចំណែក
អ្នកកាន់់សាសនាចំាបាច់់ត្រូវការជឿ ទោះជាសាសនានោះគ្មានព្រះអាទិទេពក្ដី
ប៉ុន្តែក៏អាចជឿលើអ្វីមួយដែលវិទ្យាសាស្រ្តច្រើនបដិសេធ។


Advertisements

14 responses to “ជឿឬមិនជឿ,ការពិតនៅតែជាការពិត

 1. គំនិតខាង​លើគឺ អែមស៊េម !
  សំរាប់ខ្ញុំ​វិញ គឺ​ជឿថាអ្វី​គ្រប់​យ៉ាងគឺ​មាន​ដែន​កំ​ណត់ គ្មាន​អមតៈទេ ផែន​ដី​ដែរ​យើង​កំ​ពុង​តែ​ឈរ​ នឹង​រលាយ​នៅ​ថ្ងៃ​ណា​មួយ គំនិត​ដែរ​ខំ​រក្សារ​ទុកក្នុង​ Internet ថ្ងៃ​ណា​មួយ​នឹង​ក្លាយ​ជារបស់​ឥត​បាន​ការ។

 2. ខ្ញុំជឿអញ្ចឹងដែរ តែជឿថាមនុស្សរលាយមុនផែនដីឆ្ងាយណាស់់។
  វិទ្យាសាស្រ្តថាផែនដីនឹងរីងទឹកសមុទ្រអស់់ហើយឆេះ ទាល់់តែ
  រលាយជាភ្លើងក្នុងរយៈពេលជាង១០០០លានឆ្នំាទៀត។ឯមនុស្ស
  យើងវិញ មិនដឹងថាមួយពាន់់ឆ្នំាទៀតយ៉ាងម៉េចផង។វិទ្យាសាស្រ្ត
  ថាមួយរយឆ្នំាទៀត ប៉ូលខាងត្បូងនិងខាងជឿងរលាយទឹកកក
  បង្កវិនាសកម្មខ្លំាងដល់់ជីវិតសត្វលោកទំាងអស់់។បើសិនជាប៉ូល
  ទំាងពីររលាយទឹកកកអស់់នោះទឹកសមុទ្រនឹងឡើងកំពស់់៧០ម៉ែត្រ!!!
  គ្មានអ្វីអមតៈទេក្នុងលោកនេះ ព្រោះជីវិតគឺ កើត ចាស់់ឈឺ និងស្លាប់់។

 3. សុំ​បញ្ចេញ​មតិ​ទៀត៖
  កើត ចាស់់ឈឺ និងស្លាប់់ អ្នក​ណា​ក៏​ដឹង​ដែរ តែខ្ញុំ​ឆ្ងល់ថា តើមនុស្សយើង​អាច​កើត​ម្តង​ទៀត​បាន​អត់​បើ ប៉ុន្មាន​រយ​ឆ្នាំខាង​មុខទៀត(១០០​-៣០០ឆ្នាំ​) មាន​បាតុភូត​ធម្មជាតិ​អាក្រក់ៗ​ខ្លាំង​ណាស់ កំដៅ​ឡើង​ខ្លាំង មនុស្សប្រាកដ​ជា​ឈប់​ពាក់​ខោអាវ​ខ្លីៗ​ស្តើងៗ ងាក់​រក​ខោវ​អាវ​ដែរ​អាច​ទប់​ទល់​ពន្លឺ​ព្រះ​អាទិត្យ។ ចំណី​អាហារ​កាន់តែ​ថ្លៃទៅៗ ខ្សត់អាហារ ចំនួន​មនុស្ស​កាន់​តែ​ច្រើនឡើងៗ តើ​នឹង​មាន​ការ​សំលាប់​រង្គាល់ឬទេ? បើ​មនុស្ស​នៅ​ជាន់​ក​គ្នា​ក្នុង​ទី​ក្រុង ប្រទេស​ដែរ​មាន​ដី​តូច​តើ​អាច​ធ្វើ​អ្វី​បាន​ខ្លះ បើ គ្មាន​លទ្ធ​ភាព​បង្កបង្កើន​ផល​ដំណា​ចំណីអាហារ។ ទ្វីន​អាព្រិច​នៅ​មាន​មនុស្ស​រស់​នៅ​ដែរ​ឬ​ទេ? បើ​មាន​ប្រទេស​ខ្លះ​រស់​ដោយ​សារ​ ជំនួយ​ស្បៀង​អាហារ តើ​អ្នក​ជួយ​គេ​ជួយ​រហូតឬ? បើ​ឥឡូវ​ចូល​ដល់​ឆ្នាំ​២០១២ ស្បៀង​ឡើង​ថ្លៃ ចំនួន​ស្បៀងមាន​តិច ចំនួន​មនុស្ស​កាន់តែ​ច្រើន​ឡើង។
  បើតាម​គំនិតខ្ញុំ៖
  -តើគេ​អាច​ជួយអោយចំនួយ​មនុស្សដែរ​កំ​ពុង​តែ​កើន​ឡើងអាច​រស់​បាន​ដោយ​ស្រួល​ដែរ​ឬទេ? គំនិតខ្ញុំ គឺ​ទេ
  -តើមាន​ការ​សំលាប់​រង្គាលដែរ​ឬ​ទេ បើ​ចំនួន​មនុស្ស ស៊ី​ឈ្នួល​សំលាប់​មនុស្សកាន់​តែ​ច្រើន? គំនិតខ្ញុំ អាច​មាន​សង្គ្រាម​ធំមួយទៀត ដែរ​សំរាប់​ដណ្តើម ទឹក​ដី​កាន់​កាប់
  -​តើ​នឹង​មាន​អ្វី​កើត​ឡើងនៅ ២០​ ទៅ ៣០ឆ្នាំខាង​មុខ ជាមួយ​កំ​ដៅ​ផែន​ដី តើ​នៅ​ក្នុង​ផ្ទះ​រហូត​ឬ ត្រូវ​ពាក់​ខោ​អាវ ការពារ តើមាន​អារម្មណ៍​ម៉េច​ដែរ ដែរ​មាន​ញើស​ហូរ​អត់ឈប់?
  -តើ​អ្នក​នៅ​ស្រុក​ខ្មែរ ដែរ​គិត​ថា ភ្នំ​ពេញ​នឹង​រលាយ ដោយ​សារ ទឹក​ជំនន់ ឬ រញ្ជួយដី​ដែរ​ឬទេ?
  ខាង​លើគឺ​ជា​គំនិតខ្ញុំ​ខ្លះៗ ដែរ​គិត​សំរាប់​ពេល​ដែរ​ខ្ញុំ​មាន​អាយុ 50 ទៅ 60 ខាង​មុខ

 4. ខ្ញុំក៏ឆ្ងល់់ដែរ ។ប៉ុន្តែយើងឆ្ងល់់ទេថាអ្វីទៅដែលគ្មានកំណត់់?ផែនដីក៏
  មានកំណត់់និងអំណត់់ដែរ ៖កំណត់់គឺមិនអាចទទួលចំនួនមនុស្សសត្វ
  ដោយគ្មានកំណត់់នោះទេហើយគ្មានអំណត់់គឺមិនអាចអត់់ធន់់នូវការ
  បំផ្លិចបំផ្លាញរបស់់មនុស្សលោកបានរហូតទេ,ដូច្នេះនឹងមានផលវិបាក
  ចំពោះការបំផ្លាញធម្មជាតិ។វិទ្យាសាស្រ្តបានប្រាប់់ផងដែរថាផែនដីនឹង
  មិនអាចផ្ដល់់ទីជំរកនិងអាហារដល់់មនុស្សលើសចំនួន៧,៧ពាន់់លាននាក់់ទេ។
  ប៉ុន្តែគេក៏បានប៉ាន់់ប្រមាណផងដែរថាក្នុងឆ្នំា២០៥០ និងមានមនុស្សលើស
  ៩ពាន់់លាននាក់់។ពេលនោះ គេក៏មិនដឹងថាមនុស្សទំាងអស់់អាចរស់់នៅ
  បានយ៉ាងម៉េចបានទេ ព្រោះមានបញ្ហាច្រើនឡើងក្នុងពេលនោះ
  ជាពិសេសបញ្ហាទីជំរកនិងអាហារដែលអាចបង្កអោយមានសង្រ្គាម មាន
  ជំងឺរាតត្បាត …ហើយធម្មជាតិចេះតែបង្កមហន្តរាយច្រើនឡើង ដោយ
  សារកំណើនកំដៅផែនដី ៖ការរំាងស្ងួត ការជន់់ទឹកភ្លៀង ខ្យល់់ព្យុះ …..។
  សព្វថ្ងៃ បញ្ហា ចាប់់ផ្ដើមកើតមានបណ្ដើរៗហើយ ទឹកជំនន់់ ខ្យល់់ព្យុះ
  និងរញ្ជួយផែនដី មានញឹកញាប់់ជាសញ្ញាគួរអោយរន្ធត់់និងភ័យខ្លាច។
  ខ្ញុំជឿថាចំនួនមនុស្សលើផែនដីនឹងមិនចេះតែកើនឡើងគ្មានដែនកំណត់់ទេ។
  ដល់់ពេលណាមួយនឹងថយចុះយ៉ាងគំហុក រួចហើយចាប់់កើនមានឡើងវិញ។

 5. ខ្ញុំក៏គិត​អញ្ជឹង​ដែរ ប្រាកដ​ជា​ដល់​ពេល​មួយ​ចំនួនមនុស្ស​និង​ថយចុះ​វិញ ៖
  ឧទាហរណ៍ ប្រទេស​មាន​វិទ្យាសាស្រ្តខ្ពស់ បង្កើត​មេរោគ ដែរសំលាប់​មនុស្ស​មួយ​ប៉ព្រិច​ភ្នែក ដោយ​មិន​បញ្ចេញ​ថ្នាំ​ព្យាបាល គឺ​ទុក​អោយ​ស្លាប់​ប្រទេស​ក្រី​ក្រ។
  -អាច​ថា មាន​មេរោគ​ឆ្លង​តែ​គ្មាន​ថ្នាំ​ព្យាបាល មនុស្ស​យើង​ឈិតៗដែរ​ហ្នឹង​ ៖ មាន​មេ​រោគ​ឆ្លង​តាម សត្វគឺ​មេរោគ​ផ្តាស់សាយសត្វ ដែរ​អាច​ឆ្លង​មក​មនុស្សដែរ​តែគេ​ដឹង​ទាន់ រួច​មាន​ថ្នាំ ចុះ​បើ​គ្មាន​ថ្នាំវិញ ? ហាស ហា ខ្មែរ​យើង​ប្រហែល​ជា ស្ងាត់​មិន​សូវ​ឮមាត់ហើយ​មើល​ទៅ។ និយាយ​អោយ​ចំ​ណុច​ដែរ​មនុស្ស​ត្រូវ​ជួប​មុន​គេ​គឺ ការ​រលាយ​ផ្ទាំងទឹក​កក គឺ​សំខាន់ និង​កាន់​តែ​ជិត​មក​ដល់​ហើយ!! ខ្ញុំ​បន់​អោយ​តែ​គេ​រក​ឃើញ​ភពថ្មី ដែរ​អាចរស់​នៅ​បាន ព្រោះ​អី​ខ្ញុំ​ឮថា​កាឡាក់ស៊ី​និមួយៗ​មាន ព្រះ​អាទិត្យ ច្រើន​រាប់​មិនអស់ (កាល​ណា​មាន​ព្រះ​អាទិត្យគឺ​ប្រាកដ​ជា​មាន​ជីវិត​សត្វ​រស់​នៅ​តែ​ទាស់​ត្រង់​ថា អ្នក​វិទ្យាសាស្រ្ត​ប៉ាន់ប្រមាណ​ថា ទាល់តែ ប៉ុន្មាន​ពាន់ឆ្នាំ​ទៀត​ទើប​មនុស្ស​មាន​លទ្ធភាព​បង្កើត​យាន្ត​ដែរ​អាចធ្វើ​ដំ​ណើរ​ទៅ​បាន។
  ខ្ញុំ​យល់​ថា​ចំនេះ​ដឹង​របស់​លោក​គឺ​ដឹង​ច្រើន​ណាស់!! តើ​លោក​ដឹង​អំពី​ផែន​ការ​បង្កើត​ម៉ាស៊ីន​ពេល​វេលា ដែរ​ឬទេ? ព្រោះ​អី​ខ្ញុំ​ឧស្សាឃើញ​ពួក​អាមេរិក​និយាយ​ណាស់ តើលោ​ដឹង​ដែរ​ទេ បើ​ដឹង​តើ​លោក​អាច​សរសេរ​ប្រកាស​មួយ​ដែរ​និយាយ​ពី​ម៉ាស៊ីន​ពេលវេលា​បាន​អត់? ព្រោះ​អី​ខ្ញុំ​ចង់​ដឹង​ណាស់​តែ​មិន​ចេះ​អាន អង់​គ្លេស 😦

 6. ខ្ញុំមិនមានចំណេះដឹងអីច្រើនដូចដែលលោកបានពោលនោះទេ។
  ខ្ញុំគ្រាន់់តែចូលចិត្តអាននិងស្រាវជ្រាវអំពិអ្វីដែលខ្ញុំចង់់ចេះចង់់ដឹងនិង
  ចង់់យល់់ដើម្បីចំងល់់របស់់ខ្ញុំតែប៉ុណ្ណោះ។ដូច្នេះហើយខ្ញុំមានពេលក៏ចេះតែរក
  សៀវភៅមកអាន…ហើយដោយសារបច្ចុប្បន្ន មនុស្សម្នាក់់ៗអាច
  មានប្លកក៏អាចសរសេរទុកបានជៀសជាងសរសេរក្នុងសៀវភៅ
  ទុកអានម្នាក់់ឯង។ចំពោះម៉ាស៊ីនហោះក្នុងពេលវេលា ជារបស់់ដែល
  វិទ្យាសាស្រ្តស្រម៉ៃចង់់បានបំផុត។ប៉ុន្តែគ្រាន់់តែស្រម៉ៃទេ មិនអាចឈាន
  ដល់់ការបង្កើតបានឡើយ។ខ្ញុំដូចមនុស្សជាច្រើនផ្សេងទៀតដែរដែល
  ជឿថាមានមនុស្សក្រៅភពផែនដី ហើយក៏តែងជឿថាពួកគេដែលបាន
  មកលេងផែនដីតំាងពីសម័យបុរេប្រវត្តិរហូតមកមិនចេះឈប់់នោះ គឺ
  មកពីភពក្រៅប្រព័ន្ធព្រះអាទិត្យ ។នៅក្នុងប្រព័ន្ធព្រះអាទិត្យ ប្រសិន
  ជាមានជីវិតក្រៅភពផែនដីមែនក៏គ្រាន់់តែជាសត្វល្អិតល្អោចឬរុក្ខជាតិតែប៉ុណ្ណោះ។
  មនុស្សក្រៅប្រព័ន្ធព្រះអាទិត្យដែលអាចមកលេងលើផែនដីពិតជាមាន
  អារ្យធម៌លើសមនុស្សលោក ,អញ្ចឹងទើបបានជាអាចមកលេងដោយសារ
  យានជំនិះរបស់់ខ្លួន គឺជាយានជំនិះដ៏អាថ៌កំបំាងមួយដែលមនុស្សគិតថា
  ជាយានយន្តឬថាសហោះក្នុងពេលវេលា មិនមែនក្នុងលំហអាកាសទេ។
  បើសិនជាយានជំនិះក្នុងលំហ គឺប្រាកដជាមិនអាចហោះហើរបានទាន់់ចិត្ត
  នោះទេ ពីព្រោះគ្រាន់់តែផ្កាយមួយដែលនៅជិតផែនដីបំផុតនោះគឺនៅឆ្ងាយ
  ដល់់ទៅជាងបួនឆ្នំាពន្លឺ(១ឆ្នាំពន្លឺ=365x24x3600x300 000 km)។
  ដូច្នេះប្រសិនជាយាននោះអាចហោះនូវល្បើនស្មើនឹងពន្លឺ ក៏នឹងត្រូវការ
  ពេល៤,៣ឆ្នំាដែរទើបអាចហោះមកដល់់ផែនដី។បើសិនជាចង់់ទៅដល់់
  ផ្កាយផ្សេងៗទៀត ត្រូវចំណាយពេលលើសពីនោះ រហូតដល់់រាប់់រយ
  ឬរាប់់ពាន់់ រាប់់លានឆ្នំា។ប្រសិនជាគេមានយានយន្តហោះក្នុងពេលវេលា
  គេមិនត្រូវការពេលវេលាទេ ដើម្បីហោះទៅណាដែលជាទីដៅ។
  ដូច្នេះខ្ញុំជឿថាពួកថាសហោះពិតជាហោះហើរក្នុងពេលវេលា មិនមែន
  ក្នុងលំហដូចយន្តហោះរបស់់មនុស្សលោកទេ។ដើម្បីអាចហោះហើរ
  ក្នុងពេលវេលា ទាល់់តែយានយន្តមានល្បឿនលើសល្បឿនពន្លឺ។ប៉ុន្តែ
  លោកអាញ ស្តាញ,បិតានៃទ្រស្ដីរឺឡាទីវិតេ បានប្រាប់់ថា គ្មានអ្វីអាច
  ធ្វើដំណើរលឿនជាងពន្លឺទេ។នេះបង្ហាញថាល្បឿនមានដែនកំណត់់(Limit)។
  ចុះប្រសិនជាមាន?គឺមិនអាចឡើយ៖របស់់ណាមួយដែលអាចធ្វើ
  ដំណើរលឿនស្មើពន្លឺព្រះអាទិត្យនឹងកើនម៉ាសដល់់អានន្ននំាអោយ
  ការធ្វើដំណើរត្រូវបញ្ឈប់់។ដូច្នេះ ក្នុងលោកយើងនេះ មិនអាចមាន
  យានយន្តណាមួយអាចហោះហើរក្នុងល្បឿននៃពន្លឺបានទេ។
  ប៉ុន្តែវិទ្យាសាស្រ្តបានស្រម៉ៃថាគេអាចពង្រួញលំហបានដោយការប្រើល្បឿន
  អស្ចារ្យលើសឬស្មើនឹងពន្លឺព្រះអាទិត្យ រហូតដល់់អាចបង្កើតប្រហោងខ្មៅ
  មួយដើម្បីចោះចូល ហើយធ្វើដំណើរក្នុងពេលវលាបាន។ប៉ុន្តែ សួរថា
  មនុស្សយើងអាចជិះយានយន្តហ្នុងដែរឬអត់់? ។ពួកថាសហោះ
  ជាមនុស្សប្រភេទខុសពីមនុស្ស ដូច្នេះអាចធន់់លើសដែនកំណត់់របស់់
  មនុស្សបាន ។ផ្លូវតែមួយ៖ដើម្បីស្រម៉ៃបង្កើតយានយន្តដែលអាច
  ហោះក្នុងពេលវេលាបាន ទាល់់តែអាចទាក់់ទងនឹងមនុស្សថាសហោះ
  ពីព្រោះពួកគេអាចបង្កើតថាសហោះក្នុងពេលវេលាបាន។

 7. និយាយដល់ រឿង រុន​ខ្មៅ (Black Hole) តើមាន​ដែរអត់? បើតាម​សៀវ​ភៅ​មួយ​ដែរ​និយាយ​ពី​ចក្រវាឡ ជាភាសា​ខ្មែរ បាន​និយាយ​ថា​មាន​មែន ហើយ រុនខ្មៅ​ហ្នឹង អាច​ស្រូប​យក​របស់​គ្រប់យ៉ាង ហើយ​ក៏​មិន​ដឹង​ថា របស់​របរ​ទាំង​អស់​នោះ​ទៅ​ដល់​ទី​ណា​ដែរ! កាល​ពី​មុន​ខ្ញុំ​យល់​ថា Black Hole គឺ​ជា​ការ​ប្រ​ឌិត តែ​គឺ​មាន​មែន ហើយ​ខ្ញុំ​បាន​មើល​ប៉ុស្ត៍ Discovery មាន​អ្នក​វិទ្យាសាស្ត្រ​គេ​យល់​ថា Black Hole គឺ​ជា​ច្រក​ដែអាច​នាំ​គេ​ទៅ​កាន់​ទី​កន្លែង​ផ្សេង​ដោយ​ពង្រួញ​ចំងាយ គឺ​មាន​ន័យ​ថា បើយើង​ដើរ​សរសៀរតាមជញ្ជាំង​មហា​កំពែង​ចិនជញ្ជាំងគឺ​វា​យូណាស់​ទំរាំដល់​ជញ្ជឹង​មខាង​ទៀត តែ​បើ​ដើរ​តាម​ទ្វានៃ​មហា​កំពែង​ចិន​នោះ គឺ​យើង​អាច​ដើរ​ដល់​ជញ្ជាំង​ម្ខាង​ទៀតដោយ​រយះពេល​មួយតិច​ជាង។ មាន​ន័យ​ថា Black Hole គឺជា​ច្រក​សំរាប់​អោយUFO ឆ្លង​កាត់​មក​កាន់​ផែន​ដី​យើង ។ តែមនុស្ស​យើង​មិន​អាច​ធ្វើ​ដូច​ខាង​លើ​បាន​ទេ ទាល់​តែ​មាន​ពួក UFO ជួយបង្ហាញផ្លូវ​ទើប​ទៅរួច 😯 ។ តើ​រូប​ភាព​ដែរ​គេ​វាសកាត់​សាកសព​ ពួក​មនុស្ស​ក្រៅ​ភព គឺ​ជា​ការពិត​ដែរ​ឬទេ ព្រោះ​ខ្ញុំ​ឃើញ​គេ​យក​សាកសព​មក​វាសពិនិត្យ​មើល​គ្រឿង​ក្នុង គឺ​ដូច​ជា​ការ​ពិត​ 100% ហើយ​Website ដែរ​មាន​ផ្ទុក Video បែប​ហ្នឹង គឺ​ខ្ញុំ​ភ្លេច​បាត់​ទោ​ហើយ តើលោក​ដឹងឬ​ស្គាល់ Website ដែរ​និយាយ​ពី​ពួក UFO ដែរ​អត់?

 8. រន្ធខ្មៅ(black hole) គេថាមានពិតមែន ហើយក៏មានភស្តុតាងទៀត
  ផងគឺនៅក្នុងgalaxyមហាវិថីទឹកដោះយើងហ្នឹង មានច្រើន ដែលស្ថិត
  នៅក្នុងចំណោមផ្កាយទំាងអស់ ចំនួន២០០ពាន់់ លានផ្កាយ ហើយក្នុង
  សាកលលោកទំាងមូលមានរាប់់ រយពាន់់ លានgalaxyដែរ។ដូចដែល
  យើងដឹងហើយថាផ្កាយនីមួយៗស្ថិតនៅឆ្ងាយពីគ្នារាប់់ ឆ្នំាពន្លឺ ដូច្នេះមនុស្ស
  ពិតជាមិនអាចស្រម៉ៃធ្វើដំណើរក្នុង លំហបានទេ។ផ្លូវ សង្ឃឹមមួយមានតែ
  ទំនាក់់ទំំនងល្អជា មួយពួកថាសហោះដើម្បីរៀនពីគេក្នុង ការបង្កើត
  យន្តហោះឆ្លងពេលវេលា ទើបអាចហោះហើរមិនប្រើរយៈពេលយូរ។
  ខ្ញុំធ្លាប់់បានឃើញរូបភាពថាសហោះធ្លាក់់លើផែនដី និងមនុស្សក្រៅភព
  ផងដែរ ប៉ុន្តែមិនដឹងថាពិតឬមិនពិតទេ ព្រោះនៅវែបសាយ យូធូបមាន
  ឃើញច្រើន តែក៏មានការបន្លំច្រើនដែរ។ការវះសាកសពមនុស្សក្រៅ
  ភពនេះ ប្រហែលមិនមែនជាការពិតទេ មនុស្សចេះតែធ្វើការបន្លំ ភ្នែកជាល្បែង។
  នេះវី ឌីអូ

 9. បើនិយាយថាមិនជឿ ដូច​ជា​មិនមែនទេ តែ​ពិបាកនឹងជឿរ​បន្តិច, មិនយល់ ហើយ​ក៏​មិន​ដឹង​ថា​ត្រូវ​ឆ្ងល់ថាម៉េច ។

  Black Hole ខ្ញុំ​ក៏​បាន​មើល​តាម​ប៉ុស្តិ៍ទូរទស្សន៍ខ្លះៗដែរ ហើយ​គេ​ថា​ប្រសិន​បើ​យើង​ចូល​ទៅ​តាម Black Hole គឺ​មិន​អាច​បក​មក​ក្រោយ​វិញ​បាន​ទេលោះ​ត្រា​តែ​បំបែក​រូបមន្ត e = mc(2) ស្អីគេនោះ ។

 10. ក្មេងស្រែ,
  ខ្ញុំ ក៏យល់់ អញ្ចឹងដែរ ប៉ុន្តែការជឿថាមានតែផែនដីមួយប៉ុណ្ណោះ
  ដែលមានជីវិត នោះ មិនទំនងទេ។ចំពោះBlack hole អ្នកតារាវិទូ
  មិនត្រឹមតែជឿថាមានទេ ឥឡូវគេរកឃើញភស្តុតាងទៀតផង។
  ប៉ុន្តែរន្ធខ្មៅ(black hole)នោះមានសណ្ឋាននិងទំហំផ្សេងៗគ្នា ។ខ្ញុំក៏ជឿដែរថា
  ពេលដែលគេចូលរន្ធខ្មៅនោះ នឹងមិនអាចវិល ត្រលប់់វិញបានទេ ។
  រន្ធខ្មៅជារូងដែលស្រូបយកលោកធាតុពីសាកលលោកយើងទៅ
  ចាក់ ចូលក្នុង សាកលលោកមួយទៀតឬក៏ទីផ្សេងនៅក្នុងសាកលលោក
  យើងនេះ ។ប៉ុន្តែតាមអ្នកប្រាជ្ញខ្លះថារន្ធខ្មៅដែលមានម៉ាសនិងកំដៅដល់់
  អនន្ត ជាទីចាប់់ផ្ដើមនៃសាកលលោកមួយទៀតហើយ គេជឿថាក្នុង
  រន្ធខ្មៅដែលសុទ្ធតែមានចលនាជាគំនួចនោះ ពេលវេលាដើរច្រាស់់នឹង
  ពេលវេលាធម្មតា គឺពីអនាគតកាលទៅអតីតកាល។

 11. Blakhole បើ​មាន គ្មាន​អ្វី​ពិសេស​ខុស​ពី​ផែនដី​ដែល​ទាញ​ផ្លែ​ឈើ​ទំលាក់​មក​លើ​ដី​នោះ​ទេ គ្រាន់​តែ​វា​មាន​ទំនាញ​ខ្លាំង​ជាង​ផែនដី​ខ្លាំង។ គេ​មិន​អាច​ទៅ​អនាគត ទៅ​អតីតកាល .. តាម Blackhole នោះ​ឡើយ។ មាន​អ្នក​រូបវិទ្យា​អះអាង​​បែប​នេះ តែ​ខ្ញុំ​ជឿ​ពួក​នោះ មិន​យល់​ទ្រឹស្ដី​រូបវិទ្យាអោយ​បាន​​ច្បាស់​លាស់​ច្រើនជាង​។

 12. Black holeមានមែន ។ប៉ុន្តែដោយមានកំដៅនិងម៉ាសដល់់អនន្ន,
  ទំនាញពិតជាមិនធម្មតា ។ម្យ៉ាងទៀតគេជឿថាពេលវេលាដើរច្រាស់់
  នឹងពេលវេលាធម្មតាទៀតផង។Black hole គឺជាមរណៈភាពរបស់់
  ផ្កាយមួយ។ប៉ុន្តែក៏មានBlack holesនៅត្រង់់ផ្ចឹតហ្គាឡាក់់ស៊ីដែរ
  ដែលទីនោះមានផ្កាយជាច្រើនពេលស្លាប់់ទៅបានកួចច្របល់់ចូលគ្នា
  ជាGiant black hole ដែលមានម៉ាសនិងកំដៅដល់់អនន្ន ហើយ
  ដល់់ពេលមួយខាងមុខនឹងលេបយកអស់់ផ្កាយរបស់់
  ហ្គាឡាក់់ស៊ី។

 13. អីយ៉ា! ខ្ញុំ​កាន់តែ​ដឹង​ថែមទៀតហើយ​នៀក! សូមអរគុណច្រើនៗ ដែរ​ជួយ​បកស្រាយ​កន្លង​មក 🙂

 14. អត្ថបទ និងការពិភាក្សា​គ្នា​នេះ​ល្អណាស់។​ សូមអរគុណដល់​អស់​លោក​ទាំងអស់​ ដែល​បាន​ចែក​រំលែក​ចំណេះ​ដឹង​ខាង​ផ្នែក​វិទ្យាសាស្រ្ត​នេះ​អោយ​ខ្ញុំ​បាន​ដឹង និង​រៀន​សូត្រ​នៅ​​ទីនេះ…។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s