បេះប៉ោម

យូរៗទៅលេងចំការប៉ោមម្ដង គួរអោយរំហែចិត្តម្យ៉ាងដែរ
ដោយបានឃើញបរិយាកាសធម្មជាតិធំទូលាយ មានខ្យល់់អាកាស
បរិសុទ្ធ ហើយជាពិសេសទៅទៀតនោះ គឺបានបេះប៉ោមស្រស់់ៗមកញុំា
យ៉ាងឆ្ងាញ់់ទៀតផង ។ប៉ោមបេះពីដើមពិតជាមានរសជាតិឆ្ងាញ់់លើស
ប៉ោមលក់់នៅផ្សារឆ្ងាយណាស់់(ប៉ោមលក់់នៅផ្សារមិនស្រស់់ទេ)។
តាមពិតទៅ ខ្ញុំមិនជាអ្នកចូលចិត្តញុំាប៉ោមអីទេ ។មួយៗឆ្នំា មិនដែល
ទិញប៉ោមញុំាទេ ។ផ្លែឈើដែលខ្ញុំញុំាញឹកញាប់់ជាងគេគឺក្រូច ចេក
ស្វាយ ឪឡឹក….។ប៉ុន្តែ ចំពោះផ្លែប៉ោម,គឺខ្ញុំចូលចិត្តតែញុំាវាបេះមកពី
ដើមភ្លាមៗ ។ហើយប្រសិនជាមានអំបិលម្ទេសញុំាប៉ោមជាមួយផង
រឹតតែអោយខ្ញុំចូលចិត្តញុំាទាល់់តែឆ្អែតឈប់់ញុំាបាយមួយពេលក៏បាន😀 ៕

2 responses to “បេះប៉ោម

  1. ផ្លែម៉ែផ្លែ!!! បើ​នៅ​ស្រុកខ្មែរ​អាចដាំបាន​អញ្ជឹង ប្រហែល​ជាគេ​លែង​ហៅថា​ផ្លែប៉ោម​ហើយ​មើល​ទៅ ប្រហែល​ជាគេ​ហៅថា ខ្វឹត ដែរ​ហើយ ព្រោះ​អីទៅ​លេង​ស្រុក​នៅ​ខែ 10 ទៅ ខែ11 ឃើញ​សុទ្ធតែ ខ្វឹតពេញ​ដើម មិនដឹង​ជា​ញ៉ាំយ៉ាង​ម៉េច​បើ ចត់​ដូច​ខ្វឹតអញ្ជឹង!!!! ចង់ទៅ​រស់នៅ​ស្រុកគេ​ដែរ តែ​មិនដឹង​ជា​មាន​វាសនាអត់ទេ​ខ្ញុំ​!!😦
    តើនៅ​ប្រទេស​ណាដែរ​ ហើយនៅឯណា?

  2. ចំពោះខ្ញុំ គ្មានស្រុកណាសប្បាយជាងស្រុកកំណើតខ្លួនឯងទេ…
    ខ្ញុំចាកចេញពីស្រុកកំណើតដោយសារស្រុកយើងមានសង្រ្គាម
    ហើយមួយវិញទៀតអាចជាបញ្ហាសេដ្ឋកិច្ចផងដែរ..ព្រោះបញ្ហាធំ
    បំផុតរបស់់មនុស្សគឺការចិញ្ចឹមជីវិត ។ខ្មែរៗជាច្រើនក្នុងសម័យបច្ចុប្បន្ននេះ
    បានចាកចេញទៅធ្វើការនៅប្រទេសម៉ាឡេជាច្រើនម៉ឺននាក់់ដោយបញ្ហា
    រកប្រាក់់ចិញ្ចឹមជីខ្លួននិងគ្រួសារ។រដ្ឋាភិបាលបានអនុញ្ញាតនិងជួយអោយ
    ពួកគេចេញទៅដើម្បីពួកគេអាចរស់់ដោយការប្រកបកិច្ចការនោះក្នុងភាព
    បណ្ដោះអាសន្នប៉ុណ្ណោះ។
    ខ្ញុំនៅខេត្តកេបិចនៃប្រទេសកាណាដា។ចំការប៉ោមក្នុងរូបថតខាងលើនេះ
    ស្ថិតនៅលើភ្នំមួយឈ្មោះMont St Hilaire.។ចំការធំល្វឹងល្វើយ មានទីធ្លាចតឡាន
    យ៉ាងធំទូលាយនៅក្បែរផ្លូវចំការ(ត្រូវមានកន្លែងចតធំដើម្បីភ្ញៀវអាចមកបានច្រើន)។
    ត្រូវហើយ ខ្វិតស្រកខ្មែរ ផ្លែច្រើនអាចរហូតដល់់បាក់់មែក ដូចជាប៉ោមអញ្ចឹងដែរ ដែល
    គេអាចញុំាបានដូចជាខ្វិច ជាមួយអំបិលម្ទិស។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s