ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ៎(ភាគ១៦)

ចេញពីទស្សនាប្រាសាទតាកែវ យើងធ្វើដំណើរទៅកាន់់ប្រាសាទតាព្រហ្ម
ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយ។ វេលាថ្មើរនេះ ថ្ងៃជិតត្រង់់ហើយ ។
ដូច្នេះ ពេលយើងទស្សនាប្រាសាទមួយនេះរួច យើងនឹងទៅរកផ្ទះឈប់់
សំរាកដើម្បីទទួលទានអាហារថ្ងៃត្រង់់។
រថយន្តបើកចេញពីប្រាសាទតាកែវអស់់រយៈពេលតែបួន-ប្រាំនាទីប៉ុណ្ណោះ
ក៏មកដល់់ប្រាសាទតាព្រហ្ម ដែលស្ថិតនៅក្នុងព្រៃធំឆ្ងាយពីផ្លូវថ្នល់់បន្តិច។
យើងត្រូវចុះពីរថយន្តហើយដើរលើផ្លូវលំឆ្លងកាត់់ព្រៃ ដើម្បីសំដៅទៅកាន់់
ប្រាសាទតាព្រហ្ម។នៅតាមផ្លូវ ទិដ្ឋភាពជុំវិញ មានសភាពស្ងប់់ស្ងាត់់,ក្រៅពី
សំរែកសត្វស្លាប យើងឮតែត្រដោកក្របីមួយហ្វូងដែលកំពុងដើររកស៊ីស្មៅ
ក្បែរៗទីនេះ។ប្រហែលជាមានភូមិស្រុកប្រជាកសិករនៅមិនឆ្ងាយឡើយ។
មួយសន្ទុះមក យើងឮសូរត្រដោកអង្រួនញាប់់ៗពីខាងក្រោយខ្នងយើង
ធ្វើអោយយើងនឹកស្មានថា មានក្របីបោល ប៉ុន្តែតាមពិត គឺក្មេងៗសោះដែល
រត់់សំដៅមករកយើងដោយស្រែកអង្វរអោយយើងជួយទិញត្រដោករបស់់គេ។
កុមារាកុមារីទំាងនោះ មានគ្នាច្រើន ខ្លះយួរត្រដោក ខ្លះកាន់់កូនទូកឈើ
ឯខ្លះទៀតកាន់់ស្គរឬខ្លុយ។យើងមិនដឹងទិញរបស់់ពីក្មេងណាទេ ប៉ុន្តែយើង
មិនអាចទិញវត្ថុទំាងនោះបានច្រើនទេ ។ដូច្នេះ យើងបានជ្រើសរើសទិញត្រដោក
ចំនួនពីរបីពីក្មេងតែពីរនាក់់ប៉ុណ្ណោះ។ចំណែកក្មេងឯទៀត ក៏ចេះតែតាមទទូចអង្វរ
សូមអោយទិញរបស់់របររបស់់គេ មិនដាច់់សូរពីមាត់់ គួរអោយអាណិត។បន្ទាប់់មក
យើងក៏ចេះតែធ្វើដំណើរទៅមកទៀត ប៉ុន្តែក្មេងៗទំាងនោះក៏នៅតែដើរតាមយើង
រហូតទាល់់តែទៅដល់់ប្រាសាទតាព្រហ្ម ទើបគេឈប់់ដើរតាម ហើយយើង
ក៏ចូលទស្សនាប្រាសាទតាព្រហ្មតែម្ដងទៅ។
ប្រាសាទតាព្រហ្ម ស្ថិតនៅខាងកើតអង្គរធំ គឺនៅជាប់់នឹងបារាយណ៌ខាងកើត
ហើយក្បែរនឹងប្រាសាទបន្ទាយក្ដី។ស្ថិតនៅកណ្ដាលព្រៃ ប្រាសាទតាព្រហ្ម
មានសភាពស្មុគស្មាញ ពិបាកយល់់ណាស់់។យើងឃើញប្រាសាទមានសភាព
ទ្រុឌទ្រោមយ៉ាងសំបើម ដោយកំពូលខ្លះត្រូវរលំ ហើយថែវជាច្រើនស្រុតឬ
បែកបាក់់ ដែលបណ្ដាលមកពីដើមឈើធំៗដុះចាក់់ឫសរំលើង។ដើមឈើខ្លះ
ដុះសង្រ្គប់់ពីលើប្រាសាទ សឹងតែបិទបាំងប្រាសាទជុំជិតទៅហើយ។ឫសដើមឈើ
មានមាឌធំសំបើមហើយវែង ចាក់់ស្រេះ ពាសពេញក្នុងប្រាសាទ។ទេសចរទំាងឡាយ
ហាក់់ដូចជាចាប់់អារម្មណ៌នឹងដើមឈើធំៗជាងប្រាសាទតាព្រហ្មទៅវិញ ដោយនំាគ្នា
ថតរូបជាមួយ សឹងគ្រប់់ៗគ្នា។ដើមឈើយក្សដែលសុទ្ធសឹងជាដើមពោធិ ដើមគ
និងដើមល្វាដុះខ្ពស់់សំបើមនៅលើប្រាសាទក្ដី លើដីក្ដីធ្វើអោយយើងស្ញប់់់ស្ញែងណាស់់។

កាលណាយើងចូលជ្រៅក្នុងប្រាសាទតាព្រហ្មយើងហាក់់ដូចជាវង្វេងក្នុងព្រៃអញ្ចឹង។
កន្លែងខ្លះមានពន្លឺថ្ងៃ ចាំងចូលមិនដល់់ផងដោយសារដើមឈើដុះញឹកគ្នាពេក ជាហេតុ
ធ្វើអោយទីនោះមានម្លប់់ជានិច្ច។ប្រសិនជាមេឃគ្មានពន្លឺថ្ងៃទេនោះ ក្នុងប្រាសាទតាព្រហ្ម
ទំាងមូលដែលនៅក្រោមព្រៃឈើធំដូច្នេះនឹងទៅជាងងឹតដូចពេលយប់់ពុំខាន។
ប្រាសាទតាព្រហ្មក្នុងសភាពស្ងាត់់ជ្រងំ ប្រៀបដូចជាប្រាសាទខ្មោចលងអញ្ចឹង។
កាលពីដើម អោយតែពេលយប់់ងងឹតមកដល់់ អ្នកភូមិស្រុកដែលរស់់នៅក្បែរ ពុំហ៊ាន
ដើរកាត់់បរិវេណប្រាសាទឡើយ ព្រោះខ្លាច
សំលេងខ្មោចឬសំលេងអ្វីចំលែកដែលស្រែករហឹមនៅទីនោះ។ប្រាសាទតាព្រហ្ម
ជាប្រាសាទមួយក្នុងចំណោមប្រាសាទធំបំផុតនានានៅអង្គរ។ប្រាសាទតាព្រហ្ម
សាងឡើងក្នុងកំពែងដែលមានបណ្ដោយប្រវែង១០០០ម៉និងទទឹង៦០០ម៉។
សព្វថ្ងៃ កំពែងនោះវិនាសបាត់់បង់់អស់់ទៅហើយ នៅសល់់តែបំណែកបាក់់
បែកបន្តិចបន្តួចដែលគេអាចសំគាល់់បាន។ប្រាសាទតាព្រហ្មមានកំពូលប្រកប
ដោយក្បាច់់រចនាចំនួន៣៩កំពូល(សព្វថ្ងៃ,ត្រូវបាក់់បែកអស់់គ្មានសល់់)
ហើយមានរូបចំលាក់់ទេវៈចំនួន២៦០អង្គ។មានសិលាចារឹកខ្លះបន្សល់់
ទុកនៅលើផ្ទាំងសិលានានាតាមជញ្ជំាងថែវឬសសរជាដើមដែលនៅ
មិនទាន់់រលុបនៅឡើយ។មានសិលាចារឹកមួយនៅប្រាសាទតាព្រហ្ម
ដែលសរសេរប្រាប់់អោយដឹងថា៖ប្រាសាទតាព្រហ្មមានភូមិឋាន
ចំនួន៣១០០ភូមិ ហើយត្រូវការមនុស្សចំនួន៧៩ ៣៦៥នាក់់ដើម្បីថែរក្សារ
ការពាររាប់់បញ្ចូលមាន៖សម្ដេចសង្ឃចំនួន១៨អង្គ,មន្រ្តីរាជការចំនួន២៧៤០នាក់់,
អ្នកជំនួយការទូទៅចំនួន២២០២នាក់់និងស្រីរំារបំាចំនួន៦១៥នាក់់។
ទ្រព្យសម្បត្តិដែលប្រាសាទតាព្រហ្មមានគឺចានឆ្នំាងមាសទំងន់់ជាង៥០០គ.ក,
ពេជ្រចំនួន៣៥គ្រាប់់ គុជខ្យងចំនួន៤០ ៦២០គ្រាប់់,ត្បូងចំនួន៤៥៤០គ្រាប់់,
ក្រណាត់់ស្បៃធ្វើមកពីស្រុកចិនចំនួន៨៧៦ផ្ទំាង,គ្រែសូត្រចំនួន៥១២គ្រឿង
ហើយនិងក្លស់់ចំនួន៥២៣ប្រដាប់់។

ប្រាសាទតាព្រហ្ម សាងឡើងដោយស្នាព្រះហស្ថនៃព្រះបាទជ័យវរ្ម័នទី៧
ហើយត្រូវបានព្រះអង្គសម្ពោធថ្វាយព្រះមាតារបស់់ព្រះអង្គ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s