ពាក្យមូស និង រុយ ជាមួយពាក្យMoustique និង Mouche

ខ្ញុំធ្លាប់់បង្រៀនកូនអោយចេះពាក្យទំាងពីរដោយការបង្ហាញរូបក្នុងសៀវភៅ
ក៏ដូចជាបង្ហាញអោយឃើញផ្ទាល់់បានដោយងាយជាពិសេសក្នុងរដូវក្ដៅ
ដែលមូសនិងរុយកើតមានច្រើនមែនទែន​។ហឺ…រដូវក្ដៅមកដល់់មនុស្សម្នា
សប្បាយនឹងដើរលេង ជាពិសេសក្មេងៗនំាគ្នាលេងខាងក្រៅផ្ទះជាមួយអ្នកជិតខាង។
ប៉ុន្តែពេលទំនេរចេញលេងក្រៅផ្ទះទោះមានច្រើនក្ដី ក៏ក្មេងនៅតែចូលចិត្តលេង
ក្រោយពេលបាយល្ងាច រហូតដល់់ថ្ងៃលិចមិនថាតែនៅក្នុងបរិវេណផ្ទះទេ
នៅក្នុងសួនសាធារណៈក៏ចឹងដែរ។ប៉ុន្តែ យើងក៏គួរតែប្រយ័ត្ននឹងសត្វំមូសដែរ
ដែលវាមកខំាមនុស្សគ្រប់់រូប មិនថាចាស់់ឬក្មេងៗទេ។បើយើងអាចប្រយ័ត្នបាន
គឺយើងត្រូវមានថ្នាំដេញមូស(Off mosquitoes)បាញ់់លាបដងខ្លួននិងដៃជើងមុន
ចេញទៅលេងខាងក្រៅផ្ទះហើយនិងមានថ្នាំបាញ់់លាបពេល
មូសខំារួចហើយ(After bite)។ចំណែកបញ្ហាសត្វរុយ នៅស្រុកកាណាដានេះ
វាមិនចោទជាបញ្ហាធំដុំប៉ុន្មានទេ ពីព្រោះវាមិនសូវសំបូររដូចនៅប្រទេសក្ដៅទេ
ហើយក្នុងផ្ទះក៏វាមិនងាយចូលបានច្រើនដែរពីព្រោះគ្រប់់ផ្ទះនីមួយៗមានបង្អួចនិងទ្វារ
ដែលសុទ្ធតែមានសំណាញ់់ការពារ។នេះ រដូវក្ដៅ មូសខំា ឯរដូវទឹកកកវាត្រជាក់់ខ្លំាង។
ដូច្នេះឱកាសដែលយើងអាចចេញទៅលេងខាងក្រៅបានក៏មានកំរិតដែរ។
និយាយពីន័យរបស់់ពាក្យ មូសនិងរុយ វិញម្ដង ។ ខ្ញុំបង្រៀនកូនខ្ញុំអោយចេះពាក្យ
ទំាងពីរនេះក្នុងភាសាខ្មែរយើង ហើយក៏បង្រៀនអោយកូនខ្ញុំចេះក្នុងភាសាបារំាងដែរ។
ប៉ុន្តែកូនខ្ញុំដូចជាច្រឡំន័យរវាងពាក្យទំាងពីរនេះញយដង មកពីពាក្យមូស
សូរស័ព្ទដូចជាmouche និង moustique ទំាងពីរក្នុងក្នុងភាសាបារាំង។
ដល់់ចឹង បើខ្ញុំនិយាយថាមូសក្នុងភាសាបារំាង
(កូនខ្មែរយើងនៅស្រុកគេច្រើននិយាយភាសាខ្លួនឯងលាយជាមួយភាសាគេ
ព្រោះមិនសូវចេះនិយាយខ្មែរ)កូនខ្ញុំអាចច្រឡំថាខ្ញុំនិយាយថារុយ
ក្នុងភាសាខ្មែរយើង ពីព្រោះពាក្យmoucheអានថាមូសដែរ ខុសតែ
ពាក្យmoustiqueបន្តិចតែប៉ុណ្ណោះ ដែលអានថាមូសស្ទិចដែលស្រដៀង
នឹងន័យក្នុងភាសាខ្មែរយើងថា មូសទិច។បើខ្ញុំមិនចង់់អោយកូនច្រឡំ
ន័យពាក្យមូសក្នុងភាសាខ្មែរយើងនោះទេ ទាល់់តែខ្ញុំប្រាប់់ថាមូសទិច
ដោយមិននិយាយថាតែពាក្យមូសហ្នឹងមួយម៉ាត់់នោះ។
ដូច្នេះ ឃើញថាពិបាកបង្រៀនក្មេងអោយចេះពាក្យ mouche និង moustique
ក្នុងភាសាបារំាងដែលអានទៅមានស័ព្ទដូចនឹងពាក្យមូស ក្នុងភាសាខ្មែរយើង
ដែលមានន័យខុសពិពាក្យmoucheអានឮសូរស្រដៀងគ្នា
ប៉ុន្តែមានន័យថារុយក្នុងភាសាខ្មែរ។ចំណែកឯពាក្យmoustique
ដែលអានឮសូរថា មូសស្ទីច ហើយស្រដៀងសូរស័ព្ទថា មូសទិចនោះ(មូសខំា)
បកប្រែមកថា មូសក្នុងភាសាខ្មែរ។ឆ្ងល់់ដែរ ដែលភាសាខ្មែរយើង
មានពាក្យ មូសត្រូវគ្នានឹងពាក្យmoustiqueក្នុងភាសាបារំាងមានន័យដូចគ្នា។

2 responses to “ពាក្យមូស និង រុយ ជាមួយពាក្យMoustique និង Mouche

  1. មូសខាំ មិនមែនមូសទិចទេ។
    សូមមេត្តាកែ សូមអរគុណ!

  2. ខ្មែរយើងនំាគ្នានិយាយចឹងតំាងពីដើមមក…ក៏ទៅជាទំលាប់់ទៅហើយ។
    ប៉ុន្តែមូសមិនមានធ្មេញទេ ដូច្នេះវាប្រើទ្រនិចប្រហោងដូចបំពង់់បឺតដែលមុតដូច
    ម្ជុលដើម្បីចាក់់ស្បែកមនុស្សបឺតឈាម ខុសពីឃ្មុំដែលគ្រាន់់តែទិចអោយឈឺ។
    មាត់់ដូចម្ជុលនេះប្រៀបជាទ្រនិចដែរ​។ខ្ញុំគិតថាបើខ្មែរយើង
    និយាយថាមូសទិចក៏ម្យ៉ាងដែរ ពីព្រោះមូសមិនមានមាត់់ហើយ
    មានធ្មេញសំរាប់់ខាំនោះទេ។ភាសាបារាំង ក៏និយាយថាទិចដែរ
    (Piquer,c`est pas mordre=ទិច មិនមែនខំាទេ)
    អត់់ថាខំាដូចភាសាខ្មែរយើងទេ។ខ្ញុំបានកែពាក្យទិច មកជាពាក្យខំា វិញហើយ។
    សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s