ហេតុអីប្រជាជនខ្មែរចេញទៅព្យាបាលនៅស្រុកវៀតណាម?

តើប្រព័ន្ធព្យាបាលស្រុកខ្មែរយើងយ៉ាងម៉េចបានជាមិនអាចព្យាបាល
សុខភាពប្រជាជនខ្មែរបាន?មិនថាជំងឹនោះធ្ងន់់ធ្ងរពេកណាស់់នោះទេ…
ប៉ុន្តែប្រជាជនខ្មែរដូចជាមិនមានទំនុកចិត្តលើពេទ្យខ្មែរ ទាល់់តែនំាអោយ
ប្រជាជនខ្មែរជាច្រើនដែលមានលុយសំរាប់់ព្យាបាលចាកចេញទៅ
ព្យាបាលនៅស្រុកវៀតណាម ទោះជាត្រូវបង់់ថ្លៃអស់់ប៉ុន្មានក៏ដោយ។
ម្យ៉ាងទៀតរឿងប្រព័ន្ធព្យាបាលសុខភាពនៅស្រុកខ្មែរ,ខ្ញុំដូចជា
អត់់យល់់ហេតុអីបានជារដ្ឋមិនអាចព្យាបាលអោយប្រជាជនទូទៅ
បានដោយអត់់គិតថ្លៃ?។នេះជារឿងអាយុជីវិតរបស់់ប្រជាជនខ្មែរ…
បើរដ្ឋមិនអាចធានាការព្យាបាលសុខភាពប្រជាជនខ្លួនឯងទេ..រដ្ឋកើត
ឡើងដើម្បីអ្វី?ហើយរដ្ឋកើតឡើងដោយសារនរណា?មិនដោយសារ
ប្រជាពលរដ្ឋទេអី?ដូច្នេះរដ្ឋមានតួនាទីមួយត្រូវធានាសុខមាលភាព
សង្គម សន្តិសុខសង្គម…ដល់់ប្រជាពលរដ្ឋទូទៅ។បើរដ្ឋមិនអាច
ព្យាបាលពលរដ្ឋខ្លួនឯងបានទេ..មុខតែនំាអោយពលរដ្ឋជាពិសេស
អ្នកក្រីក្រ រងទុក្ខវេទនា ទំាងក្រុមគ្រួសារពេលសមាជិកគ្រួសារណា
ម្នាក់់ធ្លាក់់ខ្លួនឈឺហើយត្រូវការព្យាបាលបន្ទាន់់ដូចជាជំងឺធ្ងន់់
ដែលតម្រូវអោយចំណាយប្រាក់់ច្រើនដើម្បីសង្រ្គោះជីវិត។
ពេលកន្លងទៅថ្មីៗនេះ មានពួកម៉ាកប្អូនថ្លៃខ្ញុំម្នាក់់មានឪពុកឈឺធ្ងន់់ ក៏ចេញទៅ
ព្យាបាលឯស្រុកវៀតណាមព្រោះស្រុកខ្មែរយើងមិនចេះព្យាបាល
ជំងឹធ្ងន់់ទេទាល់់តែទៅស្រុកវៀតណាមឬថៃទើបមានសង្ឃឹម។
ខ្ញុំឮគាត់់ប្រាប់់មកថាទៅព្យាបាលនៅស្រុកវៀតណាមមួយថ្ងៃត្រូវ
ចំណាយអស់់ប្រហែល១០០០ដុល្លារអាមេរិក ហើយគាត់់ស្នាក់់ជាង
មួយសប្ដាហ៌អស់់ជាង៧០០០ពាន់់ដុល្លារហើយក៏នៅតែគ្មានសង្ឃឹមទៀត។
ហឺ!…ធ្វើម៉េចទៅចឹង?អស់់លុយហើយនៅតែគ្មានសង្ឃឹម។
នរណាស្រលាញ់់លុយជាងជីវិត?ចុះហេតុអីបានជាគេមិនអាចដឹង
ជាមុនថាជំងឹនោះត្រូវព្យាបាលបានឬមិនបាននៅស្រុកវៀតណាម?
បើព្យាបាលមិនកើត ចំាបាច់់អីទៅវៀតណាមនោះ?ស្រុកខ្មែរយ៉ាងម៉េច
បានជាអោយប្រជាពលរដ្ឋខ្លួនឯងចេះតែចេញទៅព្យាបាលជំងឺនៅ
ស្រុកវៀតណាម?នេះខ្ញុំមិននិយាយតែជំងឺឈឹធ្ងន់់នោះទេ..ជំងឺឈឺល្មមៗ
ក៏ខ្មែរមួយចំនួនចេញទៅព្យាបាលនៅស្រុកវៀតណាមដែរ។ខ្ញុំឮថាព្យាបាលនៅ
ស្រុកខ្មែរអស់់ថ្លៃពេក ។ឯនៅស្រុកវៀតណាមព្យាបាលអស់់ថោកហើយ
មានទំនុកចិត្តទៀតផង ទើបបានជាខ្មែរយើងចូលចិត្តចេញទៅ
ព្យាបាលនៅទីនោះ។ឬមួយនេះជានរយោបាយរបស់់វៀតណាមទេ
ដែលគ្រប់់គ្រងលើប្រព័ន្ធថែរក្សាសុខភាពខ្មែរ ហើយដែលមិនអនុញាតិអោយ
ខ្មែរព្យាបាលជំងឺធំៗបាន ដើម្បីអោយខ្មែរយកលុយទៅចាក់់ចូល
ហោប៉ៅវៀតណាមខ្លួនឯងជាជាងចូលហោប៉ៅខ្មែរយើង?យ៉ាងនេះយ៉ាងហ្នឹង
នឹងធ្វើអោយខ្មែរវេទនាគ្មានទីបញ្ចប់់…ខំប្រឹងធ្វើការ-រកស៊ី
ពេលឈឺយកលុយទៅចាយស្រុកគេគឺលុយហូរចូលស្រុកគេយ៉ាងងាយៗៗ
ទុកអោយខ្មែរនៅតែក្រឬកាន់់តែក្រ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s